ការអ្វីដែលសាវ័កយ៉ូហាន បានធ្វើ សម្រាប់សំឡាញ់របស់គាត់ គឺលោកកៃយុស នៅសតវត្សរ៍ទី១ គឺជាសិល្បៈនៃការទំនាក់ទំនង ដែលកំពុងសាបរលាប នៅក្នុងសតវត្សទី២១នេះ។ កាលនោះលោកយ៉ូហានបានទំនាក់ទំនងដោយសរសេរសំបុត្រ ផ្ញើទៅលោកកៃយុស។
អ្នកស្រី ខែតធើរីន ហ្វៀល (Catherine Field) ដែលជាអ្នកនិពន្ធ នៃកាសែត New York Times បានមានប្រសាសន៍ថា “ការសរសេរសំបុត្រ ស្ថិតក្នុងចំណោមសិល្បៈដ៏ចំណាស់ជាងគេ”។ ឧទាហរណ៍ យើងអាចមើលគំរូសំបុត្រ និងការគិតរបស់សាវ័កប៉ុល ដែលជាអ្នកស្រុកតើសុស។ ហើយយើងក៏អាចរាប់បញ្ចូលសាវ័កយ៉ូហានផងដែរ។
នៅក្នុងសំបុត្រដែលលោកយ៉ូហានបានសរសេរផ្ញើ លោកកៃយុស គាត់បានទូលសូមឲ្យ លោកកៃយ៉ូសមានសុខភាពល្អ ខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណ ព្រមទាំងប្រើពាក្យលើកទឹកចិត្ត អំពីភាពស្មោះត្រង់របស់លោកកៃយុស និងការកត់សំគាល់ អំពីសេចក្តីស្រឡាញ់ដែលគាត់មាន ចំពោះពួកជំនុំ។ លោកយ៉ូហាន ក៏បាននិយាយ អំពីបញ្ហានៅក្នុងពួកជំនុំ ដែលគាត់សន្យាថា នឹងលើកមកនិយាយ ដោយឡែកពីគ្នា នៅពេលក្រោយ។ គាត់ក៏បានសរសេរ អំពីតម្លៃនៃការប្រព្រឹត្តការល្អ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ និយាយរួម សំបុត្ររបស់លោកយ៉ូហាន គឺជាការលើកទឹកចិត្តផង និងការជំរុញចិត្តដល់មិត្តសំឡាញ់របស់គាត់។
ការទំនាក់ទំនងតាមប្រព័ន្ធឌីជីធល ក្នុងសម័យបច្ចុប្បន្ន អាចមានន័យថា ការទំនាក់ទំនងដោយសរសេរសំបុត្រ កំពុងតែសាបរលាស។ ប៉ុន្តែ ការនេះមិនបានធ្វើឲ្យយើងឈប់លើកទឹកចិត្តអ្នកដទៃឡើយ។ កាលពីមុន សាវ័កប៉ុលបានសរសេរសំបុត្រលើកទឹកចិត្ត ដោយប្រើផ្ទាំងស្បែកសត្វ ជាក្រដាស់សម្រាប់សរសេរ ក៏ប៉ុន្តែ នៅសម័យនេះ យើងមានរបៀបជាច្រើនទៀត នៅក្នុងការលើកទឹកចិត្តអ្នកដទៃ។ យើងអាចលើកទឹកចិត្តគ្នា ដោយរបៀបណា ក៏បាន។ ប៉ុន្តែ មធ្យោបាយទំនាក់ទំនង ដែលយើងប្រើក្នុងការលើកទឹកចិត្តគេ គឺមិនមែនជាកត្តាសំខាន់បំផុតឡើយ។ អ្វីដែលសំខាន់បំផុតនោះ គឺយើងចំណាយពេល បង្ហាញឲ្យអ្នកដទៃដឹងថា យើងយកចិត្តទុកដាក់ចំពោះពួកគេ ដោយនូវព្រះនាមព្រះយេស៊ូវ!
ចូរគិតស្រមៃ ថាតើលោកកៃយុស ទទួលបានការលើកទឹកចិត្តច្រើនប៉ុណ្ណា នៅពេលដែលគាត់បានបើកមើលសំបុត្ររបស់លោកយ៉ូហាន។ តើយើងអាចផ្ញើសារ ឬទូរស័ព្ទទៅកាន់មិត្តភក្តិរបស់យើង ដើម្បីបញ្ចេញនូវពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទៅកាន់ពួកគេ តាមគំរូរបស់សាវ័កយ៉ូហានដែរឬទេ? —Dave Branon