បើកបង្ហាញការអាថ៌កំបាំង
ថ្ងៃមួយ នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញ ខ្ញុំបានឃើញស្បែកជើងកែងមួយគូរ នៅក្បែរផ្លូវឡាន។ ខ្ញុំគិតថា ខ្ញុំដឹងច្បាស់ថា ស្បែកជើងនោះ ជារបស់នរណា។ ដូច្នេះ ខ្ញុំក៏បានដាក់វា នៅក្នុងរោងដាក់ឡាន ទុកឲ្យលីសា កូនស្រីរបស់ខ្ញុំ ពេលដែលនាងត្រឡប់មកផ្ទះ ដើម្បីមកទទួលកូនរបស់នាង។ ប៉ុន្តែ នៅពេលខ្ញុំសួរលីសា ខ្ញុំក៏បានដឹងថា វាមិនមែនជារបស់នាងទេ។ តាមការពិត នៅក្នុងគ្រួសាររបស់យើង គ្មាននរណាម្នាក់ ថាស្បែកជើងនោះ ជារបស់ខ្លួនទេ ដូច្នេះ ខ្ញុំក៏យកវា ទៅទុកនៅកន្លែងដើមវិញ។ នៅថ្ងៃបន្ទាប់ ស្បែកជើងនោះ ក៏បានបាត់ទៅ។ នេះជារឿងដ៏អាថ៌កំបាំង!
តើអ្នកដឹងទេថា សាវ័កប៉ុលបាននិយាយអំពីការអាថ៌កំបាំងមួយ នៅក្នុងសំបុត្ររបស់គាត់? ប៉ុន្តែ ការអាថ៌កំបាំងដែលគាត់បានរៀបរាប់ គឺខុសពីរឿងស៊ើបអង្កេត។ ឧទាហរណ៍ ក្នុងបទគម្ពីរ អេភេសូរ ជំពូក៣ សាវ័កប៉ុលបានមានប្រសាសន៍ អំពីអាថ៌កំបាំងមួយ ដែល “កាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់” (ខ.៥) ។ គាត់បានបកស្រាយអំពីអាថ៌កំបាំងនេះថា កាលពីអតីតកាល ព្រះជាម្ចាស់បានបើកសម្តែងអង្គទ្រង់ តាមរយៈសាសន៍អ៊ីស្រាអែល តែឥឡូវនេះវិញ ទ្រង់បានបើកសម្តែង តាមរយៈព្រះយេស៊ូវថា ពួកសាសន៍ដទៃ ដែលនៅក្រៅសាសន៍អ៊ីស្រាអែល ក៏អាច “គ្រងមរតកជានឹងមួយអ៊ីស្រាអែលផងដែរ” (ខ.៦)។…
ការរើសកួរស្រូវក្នុងស្រែ
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលជាជនជាតិតង់ហ្សានី មានចក្ខុវិស័យចង់កែប្រែដីមួយកន្លែង ដែលគេបានទុកចោល នៅក្នុងទីក្រុងដូដូម៉ា។ ដោយសារគាត់មើលឃើញតម្រូវការរបស់ស្ដ្រីមេម៉ាយមួយចំនួន ក្នុងតំបន់នោះ អ្នកស្រីរស់(Ruth) ចង់ប្រែក្លាយដីប៉ុន្មានហិចតានេះ ទៅជាកន្លែងចិញ្ចឹមមាន់ និងដាំដំណាំផ្សេងៗ។ ការដែលគាត់មានចក្ខុវិស័យ ក្នុងការបំពេញតម្រូវការរបស់អ្នកដែលខ្វះខាត មានឫសគល់នៅក្នុងសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះព្រះជាម្ចាស់ ហើយនាងបានទទួលការបណ្ដាលចិត្ត មកពីតួអង្គនាងរស់ នៅក្នុងព្រះគម្ពីរ។
នៅគ្រាសញ្ញាចាស់ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ បានអនុញ្ញាតឲ្យជនក្រីក្រ ឬជនបរទេសច្រូត ឬរើសកួរស្រូវ នៅកៀនស្រែ(លេវីវិន័យ ១៩:៩-១០)។ នាងរស់(នៅក្នុងព្រះគម្ពីរ) គឺជាជនបរទេស ហើយត្រូវបានអនុញ្ញាតឲ្យ រើសកួរស្រូវធ្វើជាអាហារ សម្រាប់នាង និងម្ដាយក្មេករបស់នាង។ ទីបំផុត នាងរស់ និងនាងណាអូមីក៏បានទទួលបានជម្រក និងការការពារដ៏ល្អ បន្ទាប់ពីបានរើសកួរស្រូវ ក្នុងស្រែរបស់លោកបូអូស ដែលជាបងប្អូនសាច់ជិត។ នាងរស់បានប្រើភាពវៃឆ្លាត និងខំប្រឹងប្រែងធ្វើការ នៅពេលថ្ងៃ ដោយខំរើសសន្សំទុកស្បៀងអាហារ នៅកៀនស្រែមក ហើយព្រះជាម្ចាស់ក៏បានប្រទានពរដល់នាង។
ទឹកចិត្តស្រឡាញ់របស់នាងរស់ ដែលជាមិត្តភក្តិរបស់ខ្ញុំ និងការលះបង់របស់នាងរស់ ដែលជាតួអង្គក្នុងព្រះគម្ពីរ នាំឲ្យខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់ថែរក្សាជនក្រីក្រ និងអ្នកទន់ខ្សោយ។ អ្នកទាំងពីរសុទ្ធតែបានបណ្តាលចិត្តខ្ញុំ ឲ្យខ្ញុំរកវិធីជួយអ្នកដទៃ ក្នុងសហគមន៍របស់ខ្ញុំ ហើយជួយឲ្យបានទូលំទូលាយថែមទៀត ដើម្បីសំដែងការអរព្រះគុណរបស់ខ្ញុំ ចំពោះព្រះដែលប្រទានពរ។ តើអ្នកផ្សាយសេចក្ដីមេត្តាករុណារបស់ទ្រង់ ដល់អ្នកដទៃ ដោយរបៀបណាខ្លះ…
សួរព្រះជាម្ចាស់ជាមុនសិន
ក្នុងរយៈពេលដំបូង នៃជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ ខ្ញុំបានខិតខំស្វែងយល់ អំពីចំណង់ចំណូលចិត្ដរបស់ភរិយាខ្ញុំ។ តើគាត់ចង់ញ៉ាំអាហារពេលល្ងាច ដ៏ស្ងប់ស្ងាត់នៅផ្ទះ ឬទៅញ៉ាំអាហារ នៅភោជ្ជនីយដ្ឋានថ្លៃៗ? តើវាមិនអីទេឬ ដែលខ្ញុំទៅចំណាយពេលជាមួយមិត្តភក្តិប្រុសៗ ឬគាត់រំពឹងថា ខ្ញុំនឹងទុកពេលទំនេរ ចុងសប្តាហ៍សម្រាប់គាត់? មានពេលមួយ ខ្ញុំមិនបានទាយស្មាន និងធ្វើការសម្រេចចិត្តតែម្នាក់ឯងទេ ផ្ទុយទៅវិញ ខ្ញុំក៏បានសួរគាត់ថា តើគាត់ចង់បានមួយណា?
គាត់ក៏បានឆ្លើយ ដោយញញឹមយ៉ាងកក់ក្តៅថា ខ្ញុំរើសយកមួយណា ក៏បានដែរ។ គាត់សប្បាយចិត្តណាស់ ដែលខ្ញុំបានគិតដល់គាត់។
ពេលខ្លះ ខ្ញុំពិតជាចង់ដឹងច្បាស់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី ហើយតើទ្រង់សព្វព្រះទ័យ ឲ្យខ្ញុំជ្រើសរើសការងារមួយណា។ បើគ្រាន់តែអធិស្ឋានទូលសូមការដឹកនាំ និងអានព្រះគម្ពីរ គឺមិនទាន់គ្រប់គ្រាន់ល្មម នឹងឲ្យខ្ញុំទទួលចម្លើយដ៏ជាក់លាក់ណាមួយឡើយ។ ប៉ុន្តែ មានចម្លើយមួយ ដែលខ្ញុំដឹងច្បាស់ នោះគឺខ្ញុំត្រូវទុកចិត្តលើព្រះអម្ចាស់ ហើយត្រូវមានក្ដីអំណរក្នុងទ្រង់ ព្រមទាំងត្រូវថ្វាយគ្រប់ទាំងផ្លូវរបស់ខ្ញុំដល់ទ្រង់ (ទំនុកដំកើង ៣៧:៣-៥)។
គឺពេលនោះហើយ ដែលខ្ញុំដឹងថា តាមធម្មតា ព្រះជាម្ចាស់បានប្រទាន ឲ្យយើងមានសេរីភាព ក្នុងការជ្រើសរើស ឲ្យតែយើងព្យាយាមយកផ្លូវទ្រង់ជាទីមួយ ជាជាងរើសយកផ្លូវខ្លួនឯង។ បានសេចក្តីថា យើងត្រូវជម្រុះចោលជម្រើសណាដែលខុស ឬទ្រង់មិនសព្វព្រះទ័យ ដូចជា អំពើអសីលធម៌ អំពើបាប ឬអំពើដែលមិនចម្រើន ដល់ទំនាក់ទំនងរបស់យើង ជាមួយទ្រង់។ បើមានជម្រើសណាទៀត ដែលគាប់ព្រះហប្ញទ័យព្រះ…
ពេលដែលយើងហត់នឿយខ្លាំង
ជួនកាល ការព្យាយាមធ្វើរឿងដែលត្រឹមត្រូវ អាចមានការនឿយហត់ខ្លាំង។ យើងប្រហែលជាឆ្ងល់ថា តើពាក្យសម្តី និងសកម្មភាព ដែលខ្ញុំបានធ្វើដោយបំណងល្អ មានប្រយោជន៍ដែរឬទេ? ខ្ញុំមានចម្ងល់នេះ ក្នុងពេលថ្មីៗនេះ គឺនៅពេលដែលខ្ញុំបានផ្ញើអ៊ីមែល ដោយការគិតពិចារណា និងការអធិស្ឋាន ដើម្បីលើកទឹកចិត្តមិត្តភក្តិម្នាក់ ប៉ុន្តែ បែរជាទទួលបានការឆ្លើយតប ដោយកំហឹងទៅវិញ។ ខ្ញុំក៏មានប្រតិកម្មភ្លាមៗ ដោយការឈឺចាប់ និងកំហឹង។ តើហេតុអ្វីបានជាគេយល់ច្រឡំ ចំពោះខ្ញុំយ៉ាងនេះ?
មុនពេលដែលខ្ញុំឆ្លើយតបដោយកំហឹង ខ្ញុំចងចាំថា យើងមិនតែងតែដឹងជាមុន អំពីលទ្ធផល (ឬលទ្ធផលដែលយើងចង់បាន) នៅពេលដែលយើងប្រាប់នរណាម្នាក់ អំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវមានចំពោះពួកគេឡើយ។ យើងធ្វើការល្អ សម្រាប់អ្នកដទៃ ដោយសង្ឃឹមថា យើងនឹងអាចនាំពួកគេឲ្យមករកទ្រង់ តែពួកគេអាចបដិសេធយើង។ ពេលដែលយើងព្យាយាមលើកទឹកចិត្តនរណាម្នាក់ ដោយសុភាព ឲ្យពួកគេធ្វើអ្វីដែលត្រឹមត្រូវ ពួកគេអាចមិនអើពើចំពោះយើង។
បទគម្ពីរកាឡាទី ជំពូក៦ គឺជាបទគម្ពីរដ៏ល្អ ដែលយើងអាចប្រើ នៅពេលដែលយើងធ្លាក់ទឹកចិត្ដ ដោយសារការឆ្លើយតបរបស់នរណាម្នាក់ ចំពោះការប្រឹងប្រែងដ៏ស្មោះត្រង់របស់យើង។ ក្នុងបទគម្ពីរនេះ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យពិចារណា ពីបំណងចិត្ត ដែលយើងមាន ក្នុងការនិយាយ និងធ្វើអ្វីមួយ(ខ.១-៤)។ នៅពេលដែលយើងបានធ្វើដូច្នេះហើយ គាត់បានលើកទឹកចិត្តយើង ឲ្យអត់ទ្រាំ។ គឺដូចដែលគាត់មានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ ដូច្នេះ…
ចំណុចសំខាន់នៃរឿងនេះ មិននិយាយអំពីត្រី
មីហ្កាលូ (Migaloo) គឺជាឈ្មោះ ដែលគេបានដាក់ឲ្យត្រីបាឡែនខ្នងកោងមួយក្បាល ដែលគេបានធ្វើការសិក្សា ចងក្រងជាឯកសារសត្វ។ គេបានសង្កេតឃើញវាជាច្រើនដង នៅក្បែរឆ្នេរសមុទ្រ រដ្ឋឃ្វីនលែន ខាងត្បូង នៃប្រទេសអូស្រ្តាលី។ សត្វដ៏ស្អាតអស្ចារ្យនេះ ត្រូវបានគេប៉ាន់ស្មានថា មានប្រវែងជាង១២ម៉ែត្រ គឺជាសត្វដ៏កម្រខ្លាំងណាស់ បានជាប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ ដើម្បីការពារវា។
ព្រះគម្ពីរបានចែងអំពី “ត្រីធំ”មួយក្បាល ដែលកម្រនឹងមានណាស់ បានជាព្រះទ្រង់បានប្រើវា ជាពិសេស ឲ្យលេបហោរាដែលគេចវេសពីការត្រាស់ហៅរបស់ទ្រង់ (យ៉ូណាស ១:១៧)។ គ្រីស្ទបរិស័ទភាគច្រើន បានដឹងអំពីរឿងនេះ។ ព្រះទ្រង់បានបង្គាប់លោកយ៉ូណាស ឲ្យទៅប្រកាស អីពីការជំនុំជំរះ ដល់អ្នកក្រុងនីនីវេ។ ប៉ុន្ដែ លោកយ៉ូណាសមិនចង់ពាក់ព័ន្ធនឹងពួកអ្នកក្រុងនីនីវេទេ ដែលពួកនោះមានកេរ្តិ៍ឈ្មោះសាហាវឃោរឃៅ ចំពោះមនុស្សគ្រប់គ្នា រួមទាំងពួកហេព្រើរផងដែរ។ ដូច្នេះ គាត់ក៏រត់គេច ពីការត្រាស់ហៅ។ គាត់ក៏បានជួបរឿងអាក្រក់។ ពេលសត្វត្រីលេបគាត់ គាត់ក៏បានប្រែចិត្ដ កាលនៅក្នុងពោះត្រីនោះ។ នៅទីបំផុត គាត់ក៏បានថ្លែងព្រះរាជសាររបស់ព្រះជាម្ចាស់ ដល់ពួកអ្នកក្រុងនីនីវេ ហើយពួកគេក៏បានប្រែចិត្ដផងដែរ(៣:៥-១០)។
នេះជារឿងដ៏អស្ចារ្យណាស់ មែនទេ? ប៉ុន្តែ រឿងនេះមិនទាន់ចប់តែត្រឹមហ្នឹងទេ។ ខណៈពេលដែលពួកអ្នកក្រុងនីនីវេប្រែចិត្ត លោកយ៉ូណាសក៏បានរអ៊ូរទាំ។ គាត់អធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្តីនេះឯង ដែលទូលបង្គំបានថា...ទេឬអី? ទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ…
មានរបស់ដ៏ស្រស់ស្អាតជាច្រើន
អ្នកស្រី លីលីយ៉ា ត្រូធ័រ(Lilias Trotter) គឺជាវិចិត្រករ និងជាបេសកជន។ មុនពេលគាត់ទទួលមរណភាព គាត់បានមើលតាមបង្អួច ហើយបានទទួលការបើកសម្តែង ឲ្យឃើញរទេះសេះមួយគ្រឿង របស់នគរស្ថានសួគ៌។ យោងតាមអ្នកសរសេរជីវប្រវត្តិរបស់គាត់ បានឲ្យដឹងថា មានមិត្តភក្ដិម្នាក់ បានសួរគាត់ថា “តើឯងកំពុងមើលឃើញរបស់ដ៏ស្រស់ស្អាត ជាច្រើនមែនទេ?” គាត់ក៏បានឆ្លើយថា “ចា! ខ្ញុំបានឃើញរបស់ដ៏ស្រស់ស្អាតច្រើនណាស់”។
ពាក្យចុងក្រោយរបស់អ្នកស្រីត្រូធ័រ បានឆ្លុះបញ្ចាំង អំពីកិច្ចការដែលព្រះទ្រង់ធ្វើ ក្នុងជីវិតរបស់គាត់។ ទ្រង់បានបង្ហាញភាពស្រស់ស្អាតជាច្រើនដល់គាត់ និងតាមរយៈគាត់ មិនគ្រាន់តែនៅពេលគាត់ស្លាប់ តែពេញមួយជីវិតគាត់។ ទោះបីជាគាត់ជាវិចិត្រករ ដ៏ពូកែក៏ដោយ គាត់បានជ្រើសរើសយកការបម្រើព្រះយេស៊ូវ ក្នុងនាមជាអ្នកផ្សាយដំណឹងល្អ នៅក្នុងប្រទេសអាល់ហ្សេរី។ គេថា លោកចន រូស្គីន ( John Ruskin) ដែលជាវិចិត្រករដ៏ល្បីល្បាញ ដែលបានបណ្តុះបណ្តាលគាត់ ធ្លាប់បាននិយាយថា “គាត់បានខ្ជះខ្ជាយជីវិតរបស់គាត់!” នៅពេលដែលគាត់បានជ្រើសរើសយកការងារជាបេសកជន ជាជាងធ្វើជាវិចិត្រករ។
ស្រដៀងគ្នានឹងរឿងនេះដែរ នៅក្នុងគ្រាសញ្ញាថ្មី នៅពេលដែលស្ត្រីម្នាក់បានចូលក្នុងផ្ទះរបស់លោកស៊ីម៉ូន នាងមានកាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ ហើយបានចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ។ អ្នកដែលមានវត្តមាននៅទីនោះ បាននិយាយថា តើមានប្រយោជន៍អ្វី នឹងធ្វើបង្ខាតប្រេងនេះដូច្នេះ។ ប្រេងទេព្វិរូនេះ មានតម្លៃថ្លៃណាស់ គឺថ្លៃស្មើនឹងប្រាក់ឈ្នួលមួយឆ្នាំ ដូច្នេះ ហើយបានជាមានអ្នកខ្លះគិតថា…
ការដើរតាមផ្លូវរបស់ព្រះជាម្ចាស់
មានពេលមួយ ខ្ញុំបានធ្វើដំណើរជាមួយគ្រួសារខ្ញុំ ក្នុងចំណោមហ្វូងមនុស្សជាច្រើន។ ខ្ញុំក៏បានប៉ះស្មាកូនប្រុសខ្ញុំ ហើយប្រាប់គាត់ថា យើងត្រូវដើរតាមផ្លូវនេះ ទើបតាមទាន់ម្តាយ និងប្អូនស្រីគាត់ ដែលនៅខាងមុខយើង។ ខ្ញុំបានធ្វើដូចនេះកាន់តែញឹកញាប់ ខណៈពេលដែលពេលវេលាកាន់តែរំគិលទៅមុខ នៅក្នុងសួនកម្សាន្ត ដែលក្រុមគ្រួសារខ្ញុំកំពុងចូលទស្សនា។ គាត់ក៏បានចាប់ផ្ដើមធុញ ហើយកាន់តែងាយបែកអារម្មណ៍។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់ មិនព្យាយាមដើរតាមពួកគេ?
បន្ទាប់មក ខ្ញុំក៏បានសួរខ្លួនឯងវិញថាតើខ្ញុំបានធ្វើដូចគាត់ ប៉ុន្មានដងហើយ? តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានងាកបែរចេញពីការដើរតាម ហើយស្ដាប់បង្គាប់ព្រះ ដោយធ្លាក់ក្នុងការល្បួង ដែលនាំខ្ញុំឲ្យដេញតាម អ្វីដែលខ្ញុំចង់បាន ជាជាងស្វែងរកផ្លូវទ្រង់?
សូមយើងគិតអំពីពាក្យរបស់ហោរាអេសាយ ដែលព្រះជាម្ចាស់ បានបង្គាប់ឲ្យថ្លែងប្រាប់ប្រជាជនអ៊ីស្រាអែលថា “ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ” (អេសាយ ៣០:២១)។ នៅដើមជំពូកនេះ ព្រះទ្រង់បានស្ដីបន្ទោសរាស្ដ្ររបស់ទ្រង់ ចំពោះការបះបោររបស់ពួកគេ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា ប្រសិនបើពួកគេពឹងផ្អែកកម្លាំងរបស់ព្រះអង្គ ជាជាងទុកចិត្តលើផ្លូវរបស់ខ្លួនឯង(ខ.១៥) នោះទ្រង់នឹងបង្ហាញភាពទន់ភ្លន់ និងការអាណិតអាសូរ ដល់ពួកគេ(ខ.១៨)។
ព្រះទ្រង់បង្ហាញសេចក្ដីសប្បុរសរបស់ទ្រង់ដល់យើង តាមរយៈសេចក្តីសន្យាថា នឹងដឹកនាំយើង ដោយព្រះវិញ្ញាណរបស់ទ្រង់។ ការនោះអាចកើតឡើងបាន នៅពេលយើងទូលថ្វាយទ្រង់ ពីបំណងចិត្តរបស់យើង ហើយទូលសូមអ្វី ដែលទ្រង់មានសម្រាប់យើង។ ខ្ញុំអរព្រះគុណព្រះអង្គ ដែលតែងតែអត់ធ្មត់ ក្នុងការដឹកនាំយើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមួយជំហានម្ដងៗ កាលណាយើងទុកចិត្ដទ្រង់…
ការស្តាប់ដំបូន្មានបងប្រុសរបស់អ្នក
មានពេលមួយ អ្នកជិតខាងរបស់ខ្ញុំ បាននិយាយទៅកាន់ប្អូនប្រុសគាត់ថា “ប្អូនត្រូវតែស្ដាប់បង ពីព្រោះបងជាបងរបស់ឯង!” គាត់បានណែនាំ ដោយការព្រួយបារម្ភចំពោះប្អូនប្រុសគាត់ ដែលកំពុងផ្លាស់ប្តូរទីលំនៅឆ្ងាយពីគាត់ ធ្វើឲ្យគាត់មានអារម្មណ៍មិនល្អ។ ជាការពិតណាស់ ក្នុងរឿងនេះ កូនច្បងអាចវិនិច្ឆយបានថា អ្វីដែលល្អបំផុត សម្រាប់ប្អូនគាត់។
តើយើងធ្លាប់ជំទាស់នឹងឱវាទល្អៗរបស់បងប្រុស ឬបងស្រីរបស់យើងទេ? ជាការពិតណាស់ មិនមែនមានតែអ្នកទេ ដែលបានទទួលផលវិបាក ពីការមិនស្ដាប់ដំបូន្មានល្អៗ ពីមនុស្សដែលមានភាពចាស់ទុំជាង។
គ្រួសារស្ថិតក្នុងចំណោមធនធានដ៏អស្ចារ្យបំផុត ដែលយើងអាចមាន ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ។ ត្រង់ចំណុចនេះ គ្រួសារខាងវិញ្ញាណ កើតឡើងពីបងប្អូនរួមជំនឿ ដែលមានការជាប់ទាក់ទងគ្នា ខាងឯវិញ្ញាណ។ ក្រុមគ្រួសារនេះរាប់បញ្ចូល ទាំងបុរស និងស្ត្រី ដែលមានភាពចាស់ទុំខាងវិញ្ញាណ ដែលស្រឡាញ់ព្រះ ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក។ ជួនកាល យើងក៏ត្រូវការពាក្យដាស់តឿនឲ្យប្រុងប្រយ័ត្ន ឬកែតម្រង់ ឲ្យត្រឡប់មកផ្លូវត្រូវវិញ គឺមិនខុសគ្នាពីប្អូនប្រុស របស់អ្នកជិតខាងខ្ញុំឡើយ។ រឿងនេះគឺពិតណាស់ ជាពិសេស នៅពេលយើងធ្វើខុស ចំពោះនរណាម្នាក់ ឬក៏មាននរណាម្នាក់ ធ្វើខុសមកលើយើង។ ការធ្វើអ្វីដែលត្រឹមត្រូវ អាចមានការលំបាក។ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៨:១៥-២០ បានបង្ហាញយើង ពីអ្វីដែលយើងត្រូវធ្វើ នៅពេលដែលយើងធ្វើខុសមកលើគ្នា ក្នុងក្រុមគ្រួសារខាងឯវិញ្ញាណរបស់យើង។
តែអរព្រះគុណព្រះអង្គ ពីព្រោះព្រះវរបិតា…
ព្រះពរ តាមរយៈអ្នកលើកទឹកចិត្ត
ខ្សែភាពយន្ត នៅឆ្នាំ២០១០ ដែលមានចំណងជើងថា “សុន្ទរកថារបស់ព្រះមហាក្សត្រ” បាននិយាយអំពីរឿងរ៉ាវ នៃស្តេចអង់គ្លេស ព្រះនាម ចច ទី៦ (George VI) ដែលបានឡើងស្នងរាជសម្បត្តិ ដោយមិនបានរំពឹងទុក នៅពេលព្រះជេដ្ឋារបស់ទ្រង់បោះបង់ចោលរាជបល្ល័ង្ក។ ដោយសារប្រទេសជិតធ្លាក់ចូល ទៅក្នុងសង្គ្រាមលោកលើកទី២ ពួកមន្ដ្រីរដ្ឋាភិបាលចង់បានមេដឹកនាំ ដែលប៉ិនប្រសប់ក្នុងការនិយាយកំឡាចិត្តប្រជាជនតាមវិទ្យុ ព្រោះនៅសម័យនោះ តួនាទីរបស់វិទ្យុ កំពុងតែមានឥទ្ធិពលកាន់តែខ្លាំងឡើង ក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្ដែ ស្ដេចចច ទី៦ មានបញ្ហានិយាយត្រដិត។
ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះរបៀបដែលខ្សែភាពយន្តនេះ បង្ហាញតួអង្គមហេសីរបស់ទ្រង់ គឺព្រះនាង អេលីសាបិត។ រៀងរាល់ពេលដែលទ្រង់ជួបការលំបាក នៅក្នុងការថ្លែងសុន្ទរកថា មហេសីរបស់ទ្រង់ តែងតែធ្វើជាប្រភពលើកទឹកចិត្តដ៏ខ្ជាប់ខ្ជួនរបស់គាត់។ ការស្ម័គ្រស្មោះដែលមិនប្រែប្រួលរបស់ព្រះនាង បានផ្ដល់នូវការគាំទ្រដែលទ្រង់ត្រូវការជាចាំបាច់ ដើម្បីយកឈ្នះលើឧបសគ្គរបស់ទ្រង់ ហើយបានគ្រប់គ្រងប្រទេសបានល្អប្រសើរ ក្នុងអំឡុងពេលសង្គ្រាម។
ព្រះគម្ពីរបានចែងអំពីរឿងរបស់អ្នកលើកទឹកចិត្ដជាច្រើន ដែលបានផ្ដល់ជំនួយដ៏មានអំណាច ក្នុងកាលៈទេសៈដ៏លំបាក។ ឧទាហរណ៍ លោកម៉ូសេមានលោកអើរ៉ុន និងលោកហ៊ើ ជាអ្នកជួយជ្រោមជ្រែង ក្នុងអំឡុងពេលអ៊ីស្រាអែលធ្វើសង្រ្គាម(និក្ខមនំ ១៧:៨-១៦)។ នាងអេលីសាបិតបានលើកទឹកចិត្តនាងម៉ារា ជាសាច់ញាតិ ដែលមានផ្ទៃពោះ(លូកា ១:៤២-៤៥)។
បន្ទាប់ពីលោកប៉ុលបានប្រែចិត្តទទួលជឿព្រះ គាត់ត្រូវការការជួយជ្រោមជ្រែងពីលោកបាណាបាស ដែលឈ្មោះរបស់គាត់ មានន័យថា “កូននៃការលើកទឹកចិត្ត”។ នៅពេលដែលពួកសិស្សភ័យខ្លាចលោកប៉ុល លោកបាណាបាសក៏និយាយធានា ឲ្យគាត់…
តាមរបៀបដែលមិននឹកស្មានដល់
កាលពីឆ្នាំ១៩៨៦ កុមារ លេវ៉ាន មើរីត (Levan Merritt) អាយុ៥ឆ្នាំ បានធ្លាក់ចូលទៅក្នុងបរិវេណចិញ្ចឹមសត្វស្វាឪហ្គូរីឡា ដែលមានរបាំងជុំវិញ ជម្រៅ៦ម៉ែត្រ ក្នុងសួនសត្វជើស៊ី ប្រទេសអង់គ្លេស។ ខណៈពេលដែលឪពុកម្តាយ និងអ្នកឈរមើល ស្រែកឲ្យគេជួយ នោះស្រាប់តែមានស្វាឈ្មោលធំមួយក្បាល ឈ្មោះ ចាំបូ(Jambo) បានមកឈរនៅបាំងក្មេងប្រុសដែលដេកស្ដូកស្ដឹង ធ្វើឲ្យសត្វស្វាហ្គូរីឡាដទៃទៀតមិនអាចចូលមកក្បែរគាត់បាន។ បន្ទាប់មក វាក៏ចាប់ផ្តើមអង្អែលខ្នងក្មេងនោះថ្មមៗ។ នៅពេលដែលលេវ៉ាន ចាប់ផ្តើមស្រែកយំ ចាំបូក៏បាននាំស្វាហ្គូរីឡាដទៃទៀត ចេញទៅទ្រុងរបស់ពួកគេ ខណៈពេលដែលអ្នកយាមសួនសត្វ និងអ្នកបើកបររថយន្តសង្គ្រោះ បានចុះមកជួយសង្គ្រោះ។ ជាង៣០ឆ្នាំក្រោយមក លេវ៉ាននៅតែនិយាយ អំពីចាំបូ ដែលជាសត្វមានមាឌធំដ៏សប្បុរស ដែលប្រៀបបាននឹងទេវតាដែលបានការពារគាត់ ដែលបានប្រព្រឹត្តចំពោះគាត់ តាមរបៀបដែលមិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើល ដោយធ្វើឲ្យគាត់មានការផ្លាស់ប្តូរផ្នត់គំនិត ចំពោះសត្វស្តាហ្គូរីឡាជារៀងរហូត។
ហោរាអេលីយ៉ា ប្រហែលជាបានរំពឹងថា ព្រះជាម្ចាស់នឹងធ្វើការរបស់ទ្រង់ តាមរបៀបដ៏ជាក់លាក់ណាមួយ ប៉ុន្ដែ ព្រះលើអស់ទាំងព្រះ បានប្រើខ្យល់ព្យុះ ការរញ្ជួយផែនដីដ៏ខ្លាំង និងភ្លើងឆេះដ៏សន្ធោសន្ធៅ ដើម្បីបង្ហាញហោរារបស់ទ្រង់ ពីរបៀប ដែលគាត់មិនត្រូវគិតអំពីទ្រង់។ បន្ទាប់មក ទ្រង់ក៏បានប្រើសំឡេងតូចរហៀងៗ ដើម្បីបង្ហាញពីព្រះហប្ញទ័យ និងព្រះវត្តមានរបស់ទ្រង់(១ពង្សាវតាក្សត្រ ១៩:១១-១២)។
អេលីយ៉ាធ្លាប់បានឃើញព្រះចេស្ដារបស់ព្រះជាម្ចាស់ ពីមុនមកហើយ(១៨:៣៨-៣៩)។ ប៉ុន្ដែ គាត់មិនបានយល់ទាំងស្រុង…