មាន​បុរស​ម្នាក់​បាន​ប្តឹង​ស្រ្តីម្នា​ក់ ដោយ​អះអា​ង​ថា សត្វ​ឆ្កែដែ​ល​នៅ​ជា​មួយ​ស្រ្តី​នោះ គឺ​ជា​ឆ្កែរ​បស់​គាត់។ នៅ​ក្នុង​តុលា​ការ ស្រ្តីនោះ​ក៏​បាន​និយាយ​ថា ស​ត្វ​ឆ្កែ​នោះមិ​នមែ​ន​ជា​របស់​បុរស​នោះ​ទេ ព្រោះ​ខ្លួន​បាន​ទិញ​ឆ្កែ​នោះ។ គេ​ក៏​បាន​ស្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​ឆ្កែពិ​ត​ប្រាកដ ពេល​ដែ​ល​ចៅ​ក្រ​មព្រលែង​សត្វ​ឆ្កែ​នោះនៅ​កន្លែង​កាត់​ក្តី។​ សត្វ​ឆ្កែ​នោះក៏​បាន​បក់​កន្ទុយវិចៗ ហើយ​ភ្លាម​ៗ​នោះ វា​ក៏​បាន​រត់​ទៅ​រក​បុរស​នោះ!

ស្តេច​សាឡូម៉ូន គឺ​ជា​ចៅ​ក្រម នៅក្នុ​ង​នគរ​អ៊ីសា្រអែល​កាល​ពី​សម័យ​បុរាណ។ មាន​ពេល​មួយ ទ្រង់​ត្រូវ​កាត់​ក្តី ឲ្យ​បញ្ហា​ទំនាស់​ដែល​ស្រដៀ​ង​នឹង​រឿង​ខាង​លើ។ មាន​ស្រ្តី​ពីរ​នាក់​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ថា ខ្លួន​ជា​ម្តាយ​របស់​ទារក​ម្នាក់។ បន្ទាប់​ពីទ្រង់​ពិចារណាអំ​ពី​ទំនាស់​នោះ​ហើយ ទ្រង់​ក៏​បា​ន​ឲ្យ​គេ​យក​ដាវ​មក​កាត់​ក្មេង​នោះ​ជា​ពីរ​កំណាត់​ស្មើ​គ្នា។ ស្រ្តីដែ​លជា​ម្តាយ​ពិត​ប្រាកដ​រ​បស់​ក្មេង​នោះ ក៏​បាន​អង្វរ​ទ្រង់ ឲ្យ​ប្រទាន​ក្មេង​នោះ​ទៅ​ស្រ្តី​ម្នាក់​ទៀត​ចុះ ដើម្បី​ជួយ​សង្រ្គោះ​ជី​​វិ​តកូន​ប្រុស​របស់នាង បើ​សិន​ជា​នា​ងមិ​នអា​ចយ​កកូ​​ន​នោះ​មក​វិញ​(១ពង្សាវតាក្សត្រ ៣:២៦)។ ស្តេច​សាឡូម៉ូន​ក៏​បានកាត់ក្តី ឲ្យ​កូន​តូច​នោះ បាន​​ទៅ​នាងវិញ។

យើង​ត្រូវ​កា​រប្រាជ្ញា ដើម្បី​កាត់​សេចក្តី រក​យុត្តិ​ធម៌ រ​កខុ​សត្រូ​វ។ បើ​យើង​ពិ​ត​ជា​ឲ្យ​តម្លៃ ចំពោះ​ប្រាជ្ញា​មែន នោះ​យើង​អាចទូល​សូម​ព្រះជា​ម្ចា​ស់ ​ឲ្យ​ជួយ​យើង ឲ្យ​មាន​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​ទូល​សូម​ផងដែរ​(ខ.៩)។ ព្រះ​ទ្រង់​អាច​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ចេះ​ថ្លឹង​ថ្លែង​តម្រូ​វការ និង​សេចក្តី​ប៉ង​ប្រាថ្នារ​បស់​យើង ឲ្យ​មាន​តុល្យ​ភាព​ជាមួ​យនឹង​ប្រយោជន៍​របស់​អ្នក​ដទៃ​។ ទ្រង់​ក៏​អាច​ជួយ​យើង ឲ្យ​ចេះថ្លឹ​ង​ថ្លែង អំ​ពី​ផលប្រយោជន៍​ដែល​មាន​រយៈ​ពេល​ខ្លី ជាមួ​យផ​លប្រ​យោជន៍​ដែល​មាន​រយៈ​ពេល​វែង(ជួនកាល ផល​ប្រយោជន៍​ដ៏អស់​កល្ប​ជានិច្ច)​ ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​ព្រះកិត្តិនាម​​ដល់​ទ្រង់ តាម​រយៈ​ការ​រស់​នៅ​របស់​យើង។

ព្រះ​នៃ​យើង មិ​ន​គ្រាន់​តែ​ជា​ចៅ​ក្រម​ដែល​មានប្រាជ្ញាឥតខ្ចោះប៉ុណ្ណោះទេ តែទ្រ​ង់​ក៏ជា​អ្ន​កប្រឹ​ក្សាយោបល់​ផ្ទាល់​ខ្លួន ដែលស្ម័គ្រ​ព្រះ​ទ័យ​ប្រទាន​ប្រាជ្ញា ដែល​មក​ពី​ទ្រង់ ជា​បរិបូ​រ(យ៉ាកុប ១:៥)។—JENNIFER BENSON SCHULDT