នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​រដូវ​រងា ឆ្នំា២០១៨ កញ្ញា​អេសធើ លេដេកា(Ester Ledecka) ដែល​ជា​កីឡាករ​ជិះ​បន្ទះ​ក្តាលើ​ទឹកកក​ជើង​ឯក​ពិភព​លោក របស់​សាធារណៈ​រដ្ឋ​ឆេក បាន​ឈ្នះ​ការ​ប្រកួត នៅ​ក្នុង​កីឡា​មួយ​ផ្សេង​ទៀត គឺ​កីឡា​ជិះ​ស្គី​លើ​ទឹកកក។ រឿង​នេះ​ប្រហែល​ជា​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត នៅ​ក្នុង​ការ​ប្រកួត​អូឡាំពិក​ក្នុង​រដូវរងា​ឆ្នាំ​នោះ។ ហើយ​គាត់​ជាកីឡាករ​ដែល​មាន​លេខ​រៀង​ទី​២៦ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​យក​ជ័យ​ជម្នះ ដែល​គេ​មិនជឿ​ថា គាត់​អាច​ធ្វើ​បាន​ឡើយ តែ​គាត់​ឈ្នះ​បាន​មេដាយមាស ក្នុង​ចំណាត់​ថ្នាក់​លេខ​មួយ។

អ្វី​ដែល​អស្ចារ្យ​នោះ គឺ​កញ្ញា​លេដីកា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រកួត សូពើរជី សម្រាប់​ស្រ្តី ដែល​តម្រូវ​ឲ្យ​មាន​ការ​ជិះ​ស្គី​ចុះ​ពី​លើ​ទួល តាម​ផ្លូវ​ក្រវិច​ក្រវាន។​ បន្ទាប់​ពី​គាត់​បាន​ឈ្នះ​ការ​ប្រកួត ដោយ​មក​ដល់​ទីលឿង​ជាង​គេ ០,០១ វិនាទី​ប៉ុណ្ណោះ ទាំង​គាត់ ទំាង​អ្នក​សារព័ត៌​មាន និង​អ្នក​ប្រកួត​ដទៃ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ដោយ​គេ​គិត​ថា មាន​តែ​កីឡាករ​ជិះ​ស្គី​កំពូល​ៗ​ប៉ុណ្ណោះ ដែល​អាច​ឈ្នះ​ការ​ប្រកួត​នេះ​បាន។

នេះ​ហើយ​ជា​របៀប​នៃ​ការ​គិត​របស់​លោកិយ។ យើង​ច្រើន​តែ​សន្ឋិដ្ឋាន​ថា អ្នក​ឈ្នះ​នឹង​នៅ​តែ​បន្ត​ឈ្នះ​ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត​នឹង​បរាជ័យ។ ពួក​សាវ័ក​ក៏​មាន​អារម្មណ៍​ថា ផែនដី​បាន​ក្រឡាប់​ចក្រ​ផង​ដែរ ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “អ្នក​មាន​ពិបាក​នឹង​ចូល​នគរ​ព្រះ”(ម៉ាថាយ ១៩:២៣)។ តើ​អ្នក​មាន មាន​អ្វី​ដែល​រារាំង​មិន​ឲ្យ​ពួក​គេអាច​ចូល​នគរស្ថាន​សួគ៌? ជា​ការ​ពិត​ណាស់ បើ​យើង​ទុក​ចិត្ត​លើ​អ្វី ដែល​យើង​មាន​(អ្វី​ដែល​យើង​អាច​ធ្វើ​ និង​យើងជា​នរណា) យើង​មិន​គ្រាន់​តែ​ពិបាក​ទុក​ចិត្ត​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មិន​អាច​ទុក​ចិត្ត​ទ្រង់​ផង​ដែរ។

យើង​មិន​អាច​ចូល​នរគ​ព្រះ​ តាម​ក្បួន​របស់​យើង​បាន​ទេ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “នឹង​មាន​មនុស្ស​មុន ទៅ​ជាក្រោយ​ជា​ច្រើន ហើយ​និង​មាន​មនុស្ស​ក្រោយ ទៅ​ជា​មុន​វិញ”(ខ.៣០)។ ហើយ​ទោះ​អ្នក​ជា​អ្នក​មុន ឬ​អ្នក​ក្រោយ​ក្តី អ្វី​ៗ​ដែល​យើង​បាន​ទទួល គឺ​សុទ្ធ​តែ​ដោយ​សារ​ព្រះ​គុណ​ព្រះ ដែល​យើង​មិន​សម​នឹង​ទទួល។—WINN COLLIER