Month: March 2019

អំណោយដ៏អស្ចារ្យបំផុត

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មិត្ត​ភក្តិ​របស់​ខ្ញុំ ឈ្មោះ​បាបារ៉ា(Barbara) បាន​ផ្ញើ​កាត​លើក​ទឹក​ចិត្ត និង​អំណោយ​រាប់​មិន​អស់ ដោយ​បាន​គិត​ដល់​ខ្ញុំ។ បន្ទាប់​ពី​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ធ្វើជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ​ហើយ គាត់​ក៏​បាន​ប្រគល់​អំណោយ​ដ៏​ល្អ​បំផុត គឺ​ព្រះ​គម្ពីរ​ទី​មួយ​របស់​ខ្ញុំ។ គាត់​ថា ខ្ញុំ​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​ព្រះ​ជាម្ចាស់​កាន់​តែ​ខ្លាំង ហើយ​មាន​ការ​ពេញ​វ័យ​ខាង​វិញ្ញាណ ដោយ​ជួប​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ និង​អាន​ព្រះ​គម្ពីរ​ អធិស្ឋាន ព្រម​ទាំង​ទុក​ចិត្ត ហើយ​ស្តាប់​បង្គាប់​ទ្រង់។ ជីវិត​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្រែ ពេល​ដែល​បាបារ៉ា​នាំ​ខ្ញុំ ឲ្យ​ស្គាល់​ព្រះ​អង្គ​កាន់​តែច្បាស់។ បាបារ៉ា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ភីលីព។ បន្ទាប់​ពី​ព្រះយេស៊ូវ​ត្រាស​ហៅ​លោក​ភីលីព​ឲ្យ​ដើរ​តាម​ព្រះ​អង្គ(យ៉ូហាន ១:៤៣) ពួក​សាវ័ក​ក៏​បាន​ប្រញាប់​ប្រាប់​លោក​ណាថាណែល ដែល​ជា​មិត្ត​ភក្តិ​គាត់​ថា ព្រះ​យេស៊ូវ គឺ​ជា “​ព្រះ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ពី​ទ្រង់ នៅ​ក្នុង​ក្រឹត្យវិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ទាយ​ពី​ទ្រង់​ផង”(ខ.៤៥)។ ពេល​លោក​ណាថាណែល​មាន​ការ​សង្ស័យ លោក​ភីលីព​មិន​បាន​ប្រកែក​គ្នា រិះ​គន់ ឬ​បោះ​បង់​មិត្ត​ភក្តិ​ម្នាក់​នេះ​ចោលទេ។ លោក​ភីលីព​គ្រាន់​តែ​អញ្ជើញ​គាត់ ឲ្យ​ទៅ​ជួប​ព្រះ​យេស៊ូវ​មុខ​ទល់​នឹង​មុខ(ខ.៤៦)។

លោក​ភីលីព​ប្រហែល​ជា​មាន​ក្តី​អំណរ​ណាស់ ពេល​គាត់​បាន​ឮ​លោក​ណាថាណែល​ប្រកាស់​ថា ព្រះ​យេស៊ូវ​ជា “ព្រះរាជ​បុត្រា​នៃ​ព្រះ” និង​ជា “ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល”(ខ.៤៩)។ នេះ​ជា​ព្រះ​ពរ​ដ៏​អស្ចារ្យ ដែល​លោក​ភីលីព​បានដឹង​ថា មិត្ត​ភក្តិ​គាត់​នឹង​បាន​ឃើញ “រឿង​ដែល​អស្ចារ្យ​ជាង​នោះ​ទៀត” ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ថា ពួក​គេ​នឹង​បាន​ឃើញ(ខ.៥០-៥១)។

ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​អ្នក​ផ្តួច​ផ្តើម​ទំនាក់​ទំនង​ជិត​ស្និទ្ធ រវាង​យើង និង​ព្រះ​ជា​ម្ចាស់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អស់​អ្នក ដែល​ឆ្លើយ​តប ដោយ​ការ​ទទួល​ជឿ​ព្រះ​យេស៊ូវ។ ព្រះវិញ្ញាណ​ជួយ​ឲ្យ​យើង​ស្គាល់​ព្រះ​យេស៊ូវ ដោយ​ផ្ទាល់​ខ្លួន…

ព្រះអាទិករ និងព្រះដ៏ទ្រទ្រង់

លោក​ភីលីព(Phillipe) ដែល​ជា​អ្នក​ផលិត​នាឡិការ​ស្វីស បាន​ប្រើ​កែវ​ពង្រីក និង​ដង្កៀប​តូច​ៗ ដើម្បី​ពន្យល់​ខ្ញុំ​យ៉ាង​លម្អិត អំពី​របៀប​ដែល​គាត់​ដោះ​គ្រឿង​តូច​ល្អឹត​នីមួយ​ៗ​របស់​នាឡិការ​អូតូម៉ាទិច ដើម្បី​សម្អាត ហើយ​ផ្គុំ​ចូល​គ្នា នៅ​ក្នុង​នាឡិការ​ដ៏​ពិសេស​នោះ​វិញ។ ខណៈ​ពេល​ដែល​យើង​កំពុង​មើល​គ្រឿង​ល្អិត​ៗ​ទាំង​នោះ លោក​ភីលីព​ក៏​បានបង្ហាញ​រេស្ស័រ ដែល​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​នៃ​នាឡិការ​នោះ។ រេស្ស័រ​នោះ គឺ​ជា​ផ្នែក​សំខាន់​ជាង​គេ ដែល​ធ្វើ​ឲ្យ​ស្ពឺ​ទាំង​អស់​មាន​ចលនា ធ្វើ​ឲ្យ​នាឡិការ​ដើរ​ទៀង​ពេល។ បើ​គ្មាន​វា​ទេ នោះ​នាឡិការ​អូតូម៉ាទិច មិន​អាច​ដំណើរ​ការ​បាន​ឡើយ ទោះ​នាឡិការ​អូតូម៉ាទិក​នោះ ត្រូវ​បាន​គេផ​លិត ដោយ​ជំនាញ​ពិសេស​យ៉ាង​ណា​ក៏​ដោយ។

ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ដ៏​មាន​ន័យ ក្នុង​កណ្ឌ​ហេព្រើរ អ្នក​និពន្ធ​បាន​សរសើរ​ដំកើង​ព្រះ​យេស៊ូវ ជា​ញឹក​ញាប់ ដោយ​ប្រើពាក្យ​ពេចន៍​យ៉ាង​ប៉ិន​ប្រសប់​ថា ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ផ្នែក​លម្អិត​នីមួយ​ៗ​នៃ​ចក្រ​វាល​របស់​យើង ត្រូវ​បាន​ព្រះ​យេស៊ូវ​បង្កើត​យ៉ាង​ត្រឹម​ត្រូវ ដូច​ជា​គ្រឿង​ដ៏​តូច​ល្អិត នៃ​នាឡិការ​អូតូម៉ាទិក​(ហេព្រើរ ១:២)។ ព្រះ​អង្គ​បាន​បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង គឺ​រាប់​ចាប់​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដ៏​ធំ​ល្វឹង​ល្វើយ រហូត​ដល់​ស្នាម​ម្រាម​ដៃ​ដ៏​តូច​ល្អិត។

ប៉ុន្តែ ព្រះយេស៊ូវ​មិន​គ្រាន់​តែជា​ព្រះ​អាទិករ​ដែល​បាន​បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​មាន​សារៈ​សំខាន់ ចំពោះ​ដំណើរ​ការ និង​ការ​ចម្រើន​ឡើង​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់​ផង​ដែរ គឺ​ប្រៀប​ដូច​ជា​រេស្ស័រ ដែល​ធ្វើ​ឲ្យ​នាឡិការ​ដំណើរការ។ ព្រះ​ហស្ត​របស់​ទ្រង់ បាន​បន្ត “ទ្រទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះចេស្តា​នៃ​ទ្រង់”(ខ.៣) ដោយ​ធ្វើ​ឲ្យ​អ្វី​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត មាន​ដំណើរ​ការ​រួម​គ្នា នៅ​ក្នុង​ភាព​លម្អិត​ដ៏​ស្មគ្រ​ស្មាញ។

ខណៈ​ពេល​ដែល​អ្នក​មាន​ឱកាស​ពិសោធន៍​នឹង​សម្រស់ នៃ​ស្នា​ព្រះ​ហស្ត​ព្រះ នៅ​ថ្ងៃ​នេះ សូម​ចាំ​ថា “របស់​ទាំង​អស់​ស្ថិត​ស្ថេរ ដោយ​សារ​ទ្រង់”(កូឡ៉ុស ១:១៧)។ ចូរ​យើង​ទទួល​ស្គាល់​តួនាទី​ចម្បង​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ការ​បង្កើត…

ពន្លឺភ្លឺចិញ្ចាច

កាល​ពី​រដូវ​ក្តៅ នៅ​ឆ្នាំ​២០១៥ ក្រុម​ការងារ​មួយ​ក្រុម មក​ពី​ព្រះវិហារ​របស់​ខ្ញុំ បាន​សញ្ចប់​សញ្ចឹង ចំពោះ​ការ​អ្វី​ដែលពួក​គេ​បាន​ឃើញ ក្នុង​សង្កាត់​ម៉ាធែរ ដែល​ស្ថិត​ក្នុង​ចំណោម​តំបន់​អនាធិប​តេយ្យ​ជា​ច្រើន ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​គេនយ៉ា។ យើង​បាន​ទៅ​មើល​សាលា​រៀន​មួយ ដែល​គេ​បាន​សង់​ផ្ទាល់​ដី ដោយ​គ្មាន​កម្រាល​ឥដ្ឋ មាន​ជញ្ជាំង​ស័ង្ក​សី ​ដែល​ច្រេះ​ស៊ី និង​កៅ​អីវែង​ធ្វើ​ពី​ឈើ។ ប៉ុន្តែ មាន​មនុស្ស​ម្នាក់​បាន​ក្រោក​ឈរ​ឡើង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អន់​ថយ នៅ​ទីនោះ។

គាត់​មាន​ឈ្មោះ ប្រ៊ីលាន(Brilliant) ដែល​មាន​ន័យ​ថា ភ្លឺថ្លា។ ឈ្មោះ​នេះ​សក្តិ​សម​នឹង​គាត់​ណាស់។ គាត់​ជា​គ្រូសាលា​បឋម ដែល​មាន​ពេញ​ដោយ​ក្តី​អំណរ និង​ការ​ប្តេជ្ញា​ចិត្ត ដែល​សម​ស្រម​នឹង​បេសក​កម្ម​របស់​គាត់។ ដោយ​សារ​គាត់​បាន​ស្លៀក​ពាក់​ខោ​អាវ​ដែល​មាន​ពណ៌​ចម្រុះ នោះ​រូប​សម្បតិ្ត និង​ក្តី​អំណរ​ដែល​គាត់​មាន​នៅ​ក្នុង​ការ​បង្រៀន និង​លើក​ទឹក​ចិត្ត​ក្មេង​ៗ គឺ​ពិត​ជា​គួរ​ឲ្យ​ស្ងើច​សរសើរ​ណាស់។

អ្នក​គ្រូ​ប្រ៊ីលាន​បាន​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច ទៅ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​គាត់ គឺ​ដូច​ដែល​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​ភីលីព បាន​ធ្វើ​សម្រាប់​សង្គម​របស់​ពួក​គេ នៅ​សម័យ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​គេ នៅ​សតវត្សរ៍​ទី១។ នៅ​ក្នុង​សង្គម​ដែល​កំពុង​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​នេះ អ្នក​ជឿ​ព្រះ​អម្ចាស់​យេស៊ូវ បាន​បញ្ចេញ​ពន្លឺ “ដូច​ផ្កាយនៅ​លើ​មេឃ”(ភីលីព ២:១៥)។ យើង​ក៏​ត្រូវ​បញ្ចេញ​ពន្លឺ​ដូច​ពួក​គេ​ផង​ដែរ ព្រោះ​នៅ​ទីណា ក៏​គេ​ត្រូវ​ការ​ពន្លឺ​នោះ​ដែរ​។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា គ្រីស្ទ​បរិស័ទ អាច​បញ្ចេញ​ពន្លឺ តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ តាម​រយៈ​ទ្រង់ “ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់”(ខ.១៣)។ ព្រះ​អង្គ​នៅ​តែ​មាន​បន្ទូល​មក​កាន់​យើង​ថា “អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ……

ហុមព័ទ្ធដោយក្តីស្រឡាញ់

មាន​ស្រ្តី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់ កំពុង​តែ​ជួប​ការ​លំបាក​តែ​ម្នាក់​ឯង នៅ​ក្នុង​អាកាស​យាន្ត​ដ្ឋាន​ដ៏​មមាញឹក​មួយ។ កូន​តូច​របស់​គាត់​ដែល​ចេះ​ដើរ​តេស​តាស់ បាន​រក​រឿង​ចាប់​មិន​ឈ្នះ ដោយ​វា​ស្រែក​យំឡាំប៉ា ដោយ​មិន​ព្រម​ឡើង​ជិះ​យន្ត​ហោះ។ ដោយសារ​គាត់​មិន​អាច​គ្រប់​គ្រង​ស្ថានការ​នេះ​បាន ហើយ​កំពុង​តែ​មាន​ផ្ទៃ​ពោះ​ស្រាប់​ផង ស្រ្តី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់​នេះ ក៏​បាន​បោះ​បង់​ការ​ព្យាយាម​របស់​គាត់ ដោយ​លុត​ជង្គង់​នៅ​លើ​កម្រាល​ឥដ្ឋ ដោយ​ចិត្ត​នឿយ​ណាយ។ គាត់​យក​ដៃ​គ្រប​មុខ ហើយ​ក៏​បាន​ចាប់​ផ្តើម​យំ។

ភ្លាម​ៗ​នោះ មាន​អ្នក​ដំណើរ​ស្រី​ៗ​ប្រហែល​៦ ឬ​៧​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ដែល​នាង​មិន​ដែល​ស្គាល់ បាន​ឈរ​ជុំវិញ​នាង និង​កូន​របស់​នាង ដោយ​ចែក​អាហារ​សំរន់ ទឹក និង​ឱប​យ៉ាង​ទន់​ភ្លន់ ហើយ​ថែម​ទាំង​ច្រៀង​បទ​ចម្រៀង​កុមារ​ឲ្យ​កូន​នាង​ស្តាប់​ផង​ដែរ។ ការ​ឈរ​ជុំវិញ​ធ្វើ​ជា​រង្វង់​ដ៏​កក់​ក្តៅ​នេះ បាន​ជួយ​សម្រួល​អារម្មណ៌​របស់​ស្រ្តី​ជា​ម្តាយ និង​កូន​របស់​គាត់ ហើយ​បន្ទាប់​មក ពួក​គេ​ក៏​បាន​ឡើង​ជិះ​យន្ត​ហោះ។ ស្រ្តី​ទាំង​នោះ​ក៏​បាន​ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​របស់​ខ្លួន​វិញ ដោយ​មិន​បាន​ជជែក​គ្នា​អំពី​ការ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ឡើយ តែ​បាន​ដឹង​ថា ជំនួយ​របស់​ពួក​គេ​បាន​ជួយ​ឲ្យ​ម្តាយ​វ័យ​ក្មេង​នោះ​មាន​ភាព​រឹង​មាំ​ឡើង ចំ​ពេល​ដែល​នាង​កំពុង​តែ​ត្រូវ​ការ​ជំនួយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២៥ ដែល​បាន​ចែង​ថា “មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡិម​យ៉ាង​ណា នោះ​ព្រះយេហូវ៉ា​ក៏​គង់​នៅ​ជុំវិញ​រាស្ត្រ​ទ្រង់​យ៉ាង​នោះ​ដែរ”(ខ.២)។ ទី​ក្រុង​យេរូសាឡិម ជា​ទី​ប្រជុំ​ជន​ដ៏​ធំ និង​មមាញឹក​មួយ ដែល​បាន​ហុម​ព័ទ្ធ​ដោយ​ភ្នំ​ជា​ច្រើន ដែល​មាន​ដូច​ជា ភ្នំ​ដើម​អូលីវ ភ្នំ​ស៊ីយ៉ូន និង​ភ្នំ​ម៉ូរីយ៉ា​ជា​ដើម។

ដែល​ភ្នំ​ទាំង​នោះ​បាន​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​យេរូសាឡិម​ជា​យ៉ាង​ណា នោះ​ព្រះ​ជា​ម្ចាស់​ក៏​ហុម​ព័ទ្ធ​រាស្រ្ត​ទ្រង់​ ដោយ​ទ្រទ្រង់ និង​ការពារ​វិញ្ញាណ​យើង “ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អស់​កល្ប​ជា​និច្ច”។ ដូច​នេះ នៅ​ថ្ងៃ​ដ៏​ពិបាក ចូរ​យើង “មើល​ទៅភ្នំ” ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ពោល​ឡើង​នោះ(ទំនុកដំកើង…

ការនឹកចាំ អំពីឪពុករបស់ខ្ញុំ

ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​ប៉ា​របស់​ខ្ញុំ ខ្ញុំ​ស្រមៃ​ឃើញ​គាត់​កំពុង​ដុំ​ដែល​គោល​នៅ​ក្រៅ​ផ្ទះ ឬ​កំពុង​ថែ​សួន ឬ​ក៏​កំពុង​ធ្វើ​ការងារ​ជាង​ក្នុង​បន្ទប់​ខាង​ក្រោម ដែល​មាន​ពេញ​ទៅ​ដោយ​ឧបករណ៍ និង​សម្ភារៈ​ជាង​ល្អ​ៗ​ជា​ច្រើន។ គាត់​កំពុង​ជាប់​ដៃ​ធ្វើ​កិច្ច​ការ ឬ​គម្រោង​ណា​មួយ ជួន​កាល គាត់​សាង​សង់​បន្ទប់​ដាក់​ឡាន ឬ​ផ្ទះ​សម្រាប់​សត្វ​ចាប ជួន​កាល គាត់ជួស​ជុល​សោរ ហើយ​ជួន​កាល គាត់​រចនា​គ្រឿង​អល្លង្កា និង​រូប​ចម្លាក់​ធ្វើ​ពី​កញ្ចក់​ពណ៌​ជា​ដើម។

ការ​នឹក​គិត​ដល់​ប៉ា​របស់​ខ្ញុំ បាន​ជំរុញ​ចិត្ត​ខ្ញុំ ឲ្យ​គិត​អំពី​ព្រះ​វរបិតា និង​ព្រះ​អាទិករ​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ទ្រង់​តែង​តែ​ធ្វើ​ការ​របស់​ទ្រង់ យ៉ាង​សកម្ម​ជាប់​ជា​និច្ច។ នៅ​ដើម​ដំបូង ព្រះ​ជា​ម្ចាស់​បាន​ចាក់​គ្រឹះ​របស់​ផែន​ដី ហើយ​ក៏​បាន​កំណត់​ទំហំ​របស់​វា ខណៈ​ពេល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ព្រម​គ្នា ពួក​ទេវតា​ក៏​បាន​ស្រែក​អប​អរសាទរ​(យ៉ូប ៣៨:៤-៧)។ អ្វី​ៗ​ដែល​ទ្រង់​បាន​បង្កើត គឺ​ជា​ស្នាដៃ​សីល្បៈ ឬ​ជា​ស្នា​ដៃ​ឯក។ ទ្រង់​បាន​រចនា ឲ្យ​មាន​ពិភព​លោក ដែល​មាន​សម្រស់​គួរ​ឲ្យ​គយ​គន់ ហើយ​បាន​មាន​បន្ទូល​ថា “ល្អ​ប្រពៃ​ណាស់”(លោកុប្បត្តិ ១:៣១)។

ស្នា​ព្រះ​ហស្ត​របស់​ទ្រង់​ក៏​បាន​រាប់​បញ្ចូល​អ្នក និង​ខ្ញុំ​ផង​ដែរ។ ព្រះ​ជា​ម្ចាស់​បាន​រចនា​យើង ដោយ​ភាព​លម្អិត​ដ៏​រៀប​រយ(ទំនុកដំកើង ១៣៩:១៣-១៦) ហើយ​ទ្រង់​បាន​បង្កើត​យើង ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ហើយ​បាន​ឲ្យ​យើង​គ្រប់​គ្រង​ និង​ថែរក្សា​ផែន​ដី និង​សត្វ​ដែល​ទ្រង់​បាន​បង្កើត​(លោកុប្បតិ្ត ១:២៦-២៨ ២:១៥)។ ទោះ​យើង​ធ្វើ​ការ​អ្វី ឬ​កំពុងស្ថិត​ក្នុង​ពេល​សម្រាក​កម្សាន្ត​ក៏​ដោយ ព្រះ​ជា​ម្ចាស់​ប្រទាន​កម្លាំង និង​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់ អស់​ពី​ចិត្ត។

ទោះ​យើង​ធ្វើ​អ្វី​ក៏​ដោយ ចូរ​យើង​ធ្វើ ដើម្បី​បំពេញ​ព្រះ​ទ័យ​ទ្រង់។—ALYSON KIEDA

ដុំសំឡី នៅក្នុងត្រចៀក

តុក្កតា​ខ្លា​ឃ្មំ​ឈ្មោះ វីនី ដឺភូហ៍(Winnie the Pooh) ធ្លាប់​បាន​និយាយ​ពាក្យ​សម្តី​ដ៏​ល្បីល្បាញ​ថា “បើ​អ្នក​និយាយ​ទៅកាន់​នរណា​ម្នាក់ ហើយ​គាត់​ហាក់​ដូច​ជា​មិន​ស្តាប់​អ្នក​និយាយ​ទេ សូម​អត់​ធ្មត់។ គាត់​ប្រហែល​ជា​មាន​ដុំ​សំឡី​តូច​មួយ​ជាប់​នៅ​ក្នុង​ត្រចៀក​គាត់​ហើយ”។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​គិត​ថា វីនី ប្រហែល​ជា​ចង់​មាន​ន័យ​អប់​រំ​អ្វី​មួយ​ហើយ។ ពេល​ដែល​មាន​នរណា​ម្នាក់​មិន​ស្តាប់​អ្នក​និយាយ ទោះ​អ្នក​កំពុង​តែ​ផ្តល់​យោបល​ល្អ ឲ្យ​គាត់ នោះ​គាត់​ប្រហែល​ជាចង់​មាន​ភាព​ស្ងាត់​ស្ងៀម​មិន​ចង់​ស្តាប់​អ្នក​ដទៃ​និយាយ គឺ​គាត់​ហាក់​ដូច​ជា​មាន​ដុំ​សំឡីដ៏​តូច នៅ​ក្នុង​ត្រចៀក​របស់​គាត់​។ ពុំ​នោះ​ទេ គាត់​ប្រហែល​ជា​មាន​បញ្ហា​អ្វី​ផ្សេង​ទៀត។ អ្នក​ខ្លះ​ពិបាក​ស្តាប់​អ្នក​ដទៃ​និយាយ​ ព្រោះ​ពួក​គេ​កំពុង​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឬ​កំពុង​បាក់​ទឹក​ចិត្ត​ជា​ដើម។

លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា គាត់​បាន​និយាយ​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្តាប់​គាត់ ព្រោះ​វិញ្ញាណ​របស់​ពួក​គេ​មាន​ភាព​ខ្ទេច​ខ្ទាំ ហើយ​ជីវិត​របស់​ពួក​គេ​ក៏​វេទនា​ណាស់​ហើយ​(និក្ខមនំ ៦:៩)។ ពាក្យ វេទនា ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ គឺ​មាន​ន័យ​ថា “ការ​ដក​ដង្ហើម​ដង្កក់” ដោយ​សារ​ភាព​ជា​ទាសករ​ដ៏​ជូរ​ចត់ នៅ​នគរ​អេស៊ីព្ទ។ ហេតុ​នេះ​ហើយ បាន​ជា​ពួក​អ៊ីស្រាអែល​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​ស្តាប់​ការណែ​នាំ​របស់​លោក​ម៉ូសេ បាន​ជា​គាត់​ត្រូវ​យល់​អំពី​ស្ថាន​ភាព​របស់​ពួក​គេ ហើយ​មាន​ការ​អាណឹត គឺ​មិន​ត្រូវ​បន្ទោស​ពួក​គេ​ឡើយ។

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​ដែល​អ្នក​ដទៃ​មិន​ព្រម​ស្តាប់​យើង​និយាយ? ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​ថា “សេចក្តីស្រឡាញ់ គឺ​អត់​ធ្មត់ សប្បុរស”(១កូរិនថូស ១៣:៤) មាន​ន័យ​ថា យើង​ត្រូវ​ស្ម័គ្រ​ចិត្ត​រង់​ចំា ដោយ​អត់​ធ្មត់។ ព្រះ​អង្គ​មិន​ទាន់​ឈប់​ធ្វើ​ការ​ក្នុង​ជីវិត​គាត់​ឡើយ។ ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ តាម​រយៈ​ទុក្ខ​ព្រួយ​របស់​ពួក​គេ ក៏​ដូច​ជា​តាម​រយៈ​សេចក្តី​ស្រឡាញ់ និង​ការ​អធិស្ឋាន​របស់​យើង។…

ព្រះពរកំពុងរង់ចាំ

មាន​ពេល​មួយ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ​បាន​ទៅ​ដើរ​កម្សាន្ត​ជា​មួយ​ចៅ​ៗ​របស់​គាត់។ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​រុញ​រទេះ​កូន​ក្មេង គាត់​ក៏​បាន​និយាយ​ថា គាត់​បាន​ដើរ ដោយ​បោះ​ជំហាន​ទៅ​មុខ តែ​ដូច​ជា​គ្មាន​ប្រយោជន៍​សោះ ព្រោះ​ឧបករណ៍​រាប់​ជំហាន​ដែល​គាត់​ពាក់​នៅ​កដៃ​គាត់ មិន​បាន​រាប់​ជំហាន​គាត់ ដោយ​សារ​គាត់​មិន​បាន​បង់​បោយ ពេល​គាត់​ដើរ​រុញ​រទេះ​ទៅ​មុខ។ ខ្ញុំ​ក៏​បាន​រំឭក​គាត់​ថា ការ​បោះ​ជំហាន​ដើរ​នោះ​ នៅ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​គាត់​។ គាត់​ក៏​បាន​អស់​សំណើច ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ដឹង​ថា វា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​គាត់​ តែ​គាត់​ចង់​ឲ្យឧបករណ៍​នោះ​រាប់​ជំហាន​គាត់ ដើម្បី​ឲ្យ​គាត់​បាន​សន្សំ​ពន្ទុ រហូត​បាន​រង្វាន់​ផ្កាយ​មាស។

ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​គាត់! ការ​ខិត​ខំ​ធ្វើ​អ្វី​មួយ ដោយ​មិន​បាន​ទទួល​លទ្ធ​ផល​ភ្លាម​ៗ អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត។ ប៉ុន្តែ យើង​មិន​តែង​តែ​អាច​ទទួល​រង្វាន់ ឬ​បាន​ឃើញ​រង្វាន់​ភ្លាម​ៗ​ឡើយ។ បើ​យើង​ចង់​បាន​រង្វាន់ ឬ​លទ្ធ​ផល​ភ្លាម​ៗ នោះ​យើង​ងាយ​នឹង​មាន​អារម្មណ៍​ថា ការ​ល្អ​ដែល​យើង​ធ្វើ ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍ សូម្បី​តែ​ការ​ជួយ​មិត្ត​ភក្តិ​ណា​ម្នាក់ ឬ​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស​ដល់​អ្នក​ដែល​យើង​មិន​ស្គាល់​ជា​ដើម។ សាវ័ក​ប៉ុល​បាន​ពន្យល់​ពួក​ជំនុំ នៅ​ក្រុង​កាឡាទី​ថា “​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ”(កាឡាទី ៦:៧)។ ប៉ុន្តែ យើង​មិន​ត្រូវ “​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(ខ.៩)។ ការ​ធ្វើ​អំពើ​ល្អ​មិន​អាច​ជួយ​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប​បាន​ទេ ហើយ​បទ​គម្ពីរ​នេះ​ក៏​មិន​បាន​និយាយ​ឲ្យ​ជាក់​លាក់​ថា យើង​នឹង​ទទួល​ផល​ក្នុង​ពេល​បច្ចុប្បន្ន ឬ​នៅ​ក្នុង​នគរស្ថាន​សួគ៌​នោះ​ឡើយ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា យើង​នឹង​ច្រូត​បាន​ផល​ជា​ព្រះ​ពរ​ជា​ច្រើន(៦:៩)។

ការ​ធ្វើ​ការ​ល្អ គឺ​ពិបាក ជា​ពិសេស នៅ​ពេល​ដែល​យើង​មិន​បាន​មើល​ឃើញ ឬ​មិន​ដឹង​ថា យើង​នឹង​ទទួល​បាន​លទ្ធ​ផល​អ្វី​មក​វិញ។ តែ​យើង​នៅ​តែ​ត្រូវ​បន្ត​ធ្វើ​ការ​ល្អ…

ការច្រៀងក្នុងវិញ្ញាណ

ក្នុង​អំឡុង​ពេល​នៃ​ចលនា​ផុស​ផល​នៅ​ប្រទេស​វេល ក្នុង​ដើម​សតវត្សរ៍​ទី​២០ លោក​ជី ខេមបេល ម៉រហ្គិន(G. Campbell Morgan) ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ និង​អ្នក​និពន្ធ បាន​ពិពណ៌​នា អំពី​អ្វី​ដែល​គាត់​បាន​ឃើញ។ គាត់​ជឿ​ថា ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ កំពុង​តែ​ធ្វើ​ការ​ទ្រង់ នៅ​ក្នុង​រលក​នៃ​ទំនុក​បទ​ចម្រៀង​ដ៏​បរិសុទ្ធ។ លោកម៉ូហ្គិន​បាន​សរសេរ​ថា គាត់​សង្កេត​ឃើញ​ថា តន្រ្តី​មាន​ឥទ្ធិពល​នៃ​ការ​រួប​រួម នៅ​ក្នុង​ការ​ជួប​ជុំ ដែល​លើក​ទឹក​ចិត្ត​ឲ្យមាន​ការ​អធិស្ឋាន ការ​លន់​តួ​បាប​ស្ម័គ្រ​ពី​ចិត្ត និង​បន្លឺ​សម្លេង​ច្រៀង​ឡើង ចេញ​ពី​ក្នុង​ចិត្ត។ បើ​មាន​នរណា​ម្នាក់​មានអារម្មណ៍​ដែល​ហោះ​ហើរ​ទៅ​ឆ្ងាយ ហើយ​អធិស្ឋាន​វែង​ពេក ឬ​និយាយ​អ្វី ដែល​មិន​ស៊ី​សង្វាក់​នឹង​អ្នក​ដទៃ ក្នុងចំណោម​ពួក​គេ នឹង​មាន​នរណា​ម្នាក់ នឹង​ចាប់​ផ្តើម​ច្រៀង​យ៉ាង​ស្រទន់។ អ្នក​ដទៃ​នឹង​ចូល​រួម​យ៉ាង​សុភាព បទចម្រៀង​ខ្លី​នោះ ក៏​បាន​កើន​សម្លេង​កាន់​តែ​ឮ ហើយ​ក៏​បាន​លប់​ពី​លើ​សម្លេង​ដទៃ​ទៀត។

ការ​ផុស​ផល ក្នុង​ការ​ច្រៀង​សរសើរ​ព្រះ ដែល​លោក​ម៉ូហ្គិន​បាន​ពិពណ៌នា ក៏​មាន​ចែង នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ​ផង​ដែរ ដែល​ក្នុង​នោះ បទ​ចម្រៀង​បាន​ដើរ​តួនាទី​ដ៏​សំខាន់។ គេ​បាន​ប្រើ​បទ​ចម្រៀង ដើម្បី​អប​អរ​ជ័យ​ជម្នះ (និក្ខមនំ ១៥:១-២១) និង​សម្រាប់​ពិធី​សម្ភោត​ព្រះវិហារ(២កូរិនថូស ៥:១២-១៤) ហើយ​ជា​ផ្នែក​មួយ នៃ​យុទ្ធ​សាស្រ្ត​សង្រ្គាម(២០:២១-២៣)។ នៅ​កណ្តាល​ព្រះ​គម្ពីរ​មាន​កណ្ឌ​បទ​ចម្រៀង​(ទំនុកដំកើង ១-១៥០)។ ហើយ​ក្នុង​សំបុត្រ​សញ្ញាថ្មី​របស់​សាវ័ក​ប៉ុល ដែល​គាត់​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​រៀប​រាប់​ថា ការ​រស់​នៅ ក្នុង​ព្រះ​វិញ្ញាណ គឺ​ត្រូវ “និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ…

មានពពកបាំង

កាល​ពី​ខែ​វិច្ឆិការ ឆ្នាំ២០១៦ ព្រះ​ច័ន្ទ​បាន​រះ​ធំ​បំផុត ជា​ព្រឹត្តិការណ៍​ដ៏​កម្រ ដែល​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា ស៊ូព័រមូន។ នៅ​យប់​នោះ ព្រះ​ច័ន្ទ​បាន​ដើរ​ក្នុង​គន្លង​របស់​វា ដោយ​ស្ថិត​ក្នុង​ចម្ងាយ​ដែល​ជិត​បំផុត​ពី​ផែនដី ក្នុង​រយៈ​ពេល​ជាង​៦០ឆ្នាំ ហើយ​មើល​ទៅ​មាន​ទំហំ​ធំ​ជាង និង​មាន​ពន្លឺ​ភ្លឺ​ជាង​ពេល​ធម្មតា។ ប៉ុន្តែ សម្រាប់​ខ្ញុំ​វិញ នៅ​យប់​នោះ ខ្ញុំ​ងើយ​ទៅលើ​ មើល​ឃើញ​តែ​ផ្ទៃ​មេឃ​ពណ៌​ប្រផេះ។ ទោះ​ខ្ញុំ​បាន​មើល​រូប​ថត នៃ​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​នេះ ដែល​មិត្ត​ភក្តិ​ខ្ញុំ​ថត​បាន ​នៅ​កន្លែង​ផ្សេង​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​មាន​ជំនឿ​ថា ព្រះ​ច័ន្ទ​ដ៏​ធំ​ចម្លែក កំពុង​តែ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក នៅ​ពេល​យប់​នោះ។

សាវ័ក​ប៉ុល​បាន​ជំរុញ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស ឲ្យ​ជឿ​លើអ្វី​ដែល​មើល​មិន​ឃើញ​ តែ​មាន​ភាព​ស្ថិត​ស្ថេរ​ជា​ដរាប ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រទះ​ទុក្ខ​លំបាក។ គាត់​ប្រាប់​ពួក​គេ​ថា ទុក្ខ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ ដែលមាន​រយៈ​ពេល​បណ្តោះ​អាសន្ន នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​សិរីល្អ​ដ៏​អស់​កល្ប​ជា​និច្ច(២កូរិនថូស ៤:១៧)។ ដូច​នេះ ពួក​គេ​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​អ្វី​ដែល​មើល​មិន​ឃើញ ព្រោះ​អ្វី​ដែល​មើល​មិន​ឃើញ គឺ​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច(ខ.១៨)។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ជំនឿ​របស់​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស មាន​ការ​ចម្រើន​ឡើង ហើយ​ទោះ​បី​ជា​ពួក​គេ​រង​ទុក្ខ​យ៉ាង​ណាក៏​ដោយ ពួក​គេ​ត្រូវ​ទុក​ចិត្ត​ព្រះ​អង្គ។ ពួក​គេ​មិន​អាច​មើល​ឃើញ​ទ្រង់​មែន តែ​ពួក​គេ​អាច​ជឿ​ថា ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យពួក​គេ​មាន​ភាព​ថ្មី​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ(ខ.១៦)។

នៅ​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ពពក ដោយ​ដឹង​ថា ព្រះ​ច័ន្ទ​ដ៏​ធំ​ចម្លែក​កំពុង​តែ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក ហើយ​រឿង​នេះ​បាន​រំឭក​ខ្ញុំ​ថា យើង​មិន​អាច​មើល​ព្រះ​ជា​ម្ចាស់​ឃើញ ប៉ុន្តែ ទ្រង់​មាន​ភាព​ស្ថិត​ស្ថេរ​អស់​កល្ប។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ក្រោយ ពេល​ខ្ញុំ​ជួប​ការ​ល្បួង ឲ្យ​ជឿ​ថា ព្រះ​ជា​ម្ចាស់​គង់​នៅ​ឆ្ងាយ​ពី​ខ្ញុំ ខ្ញុំ​នឹង​ងាក​មក​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះអង្គ…

ទទួលទោស ដោយមិនបានប្រព្រឹត្តខុស

នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០១៨ បន្ទាប់​ពី​លោក​ម៉ាខុម អាឡេកសាដឺរ(Malcolm Alexander)បាន​ជាប់​គុក​៣៨ឆ្នំា គាត់​ក៏​បាន​ដើរ​ចេញ​ពី​ពន្ធ​ធនាគា ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​សេរីភាព​ឡើង​វិញ។ តាម​ភស្តុ​តាង​នៃ​ការ​ពិនិត្យ​ឌីអិនអេ បាន​បញ្ជាក់​ថា លោក​អាឡេកសាដឺរ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ គាត់​បាន​ប្រកាន់ជំហរ​ដ៏​មុត​មាំ នៅ​ក្នុង​ការ​អៈអាង​ថា គាត់​ជា​មនុស្ស​ស្លូត​ត្រង់ ខណៈ​ពេល​ដែល​តុលាការ​បាន​សម្រេច​កាត់​ទោស​គាត់ ដោយ​អយុត្តិ​ធម៌។ ជន​ស្លូត​ត្រង់​ម្នាក់​នេះ​បាន​ជាប់​គុក​ដោយ​អយុត្តិធម៌ អស់​ពេល​ជិត​៤​ទសវត្សរ៍ ដោយ​សារ​មេធាវី​ការពារ​ក្តី​ដ៏​អសមត្ថ​ភាព​របស់​គាត់​(ក្រោយ​មក ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ធ្វើ​ជា​មេធាវី​ទៀត) ភស្តុតាង​ដែល​គេ​ប្រមូលបាន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​វិធី​សាស្រ្ត​ស៊ើប​អង្កេត​ដែល​មិន​ប្រាកដប្រជា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេល​ដែល​គេ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព គាត់​ក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ប្រកប​ដោយគុណ​របស់​ព្រះ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​មិន​អាច​ខឹង​បាន​ទេ។ គាត់​គ្មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ខឹង​ទៀត​ឡើយ។

ពាក្យ​សម្តី​របស់​លោក​អាឡេកសានដឺរ បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ប្រកប​ដោយ​ព្រះ​គុណ​ព្រះ​ដ៏​ជ្រាល​ជ្រៅ។ បើ​ការ​កាត់​ក្តី​ដ៏​អយុត្តិធម៌ បាន​ធ្វើ​ឲ្យ​យើង​ខាត​បង់​ពេល​វេលា​អស់​៣៨​ឆ្នាំ ហើយ​បាន​បំផ្លាញ​កេរ​ឈ្មោះ​របស់​យើង នោះ​យើងទំនង​ជា​ខឹង​សម្បា ចំពោះ​គេ។ គាត់​បាន​អត់​ទ្រាំ​អស់​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​គុក ដោយ​ចិត្ត​ខ្លោច​ផ្សា ដោយ​បន្ទុក​នៃ​ភាព​អយុត្តិ​ធម៌ ដែល​គាត់​បាន​ទទួល​រង ប៉ុន្តែ គាត់​មិន​បាន​ស្នង​ការ​អាក្រក់ ដោយ​ការ​អាក្រក់​ឡើយ។ គាត់​មិន​បាន​បម្រើ​កម្លាំង​របស់​គាត់ ដើម្បី​សង​សឹក តែ​បាន​បង្ហាញ​ចេញ​នូវ​ឥរិយ៉ាបថ ដូច​ដែល​សាវ័ក​ពេត្រុស​បាន​បង្គាប់​ថា ចូរកុំ “ធ្វើ​ការ​អាក្រក់​ស្នង​នឹងការអាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ”(១ពេត្រុស ៣:៩)។

ព្រះ​គម្ពីរ​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ល្អ​ថែម​មួយ​កំរិត​ទៀត គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ថា យើង​មិន​ត្រូវសង​សឹក​មក​លើ​គេ​វិញ​ឡើយ…