ថ្ងៃ​មួយ នៅ​ជាង​ក្រុង​យេរូសាឡិម ផ្ទៃ​មេឃ​បាន​ប្រែ​ជា​ងងឹត។ មាន​បុរស​ម្នាក់​បាន​នាំ​ឲ្យ​មនុស្ស​ទាំង​ហ្វូងៗ ចង់​ដើរតាម​គាត់ កាល​ពី​បីរ​ឆ្នាំ​មុន។ តែ​នៅ​ថ្ងៃ​នោះ គាត់​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ឆ្កាង ដោយ​ភាព​អាម៉ាស់ និង​ការ​ឈឺ​ចាប់​បំផុត។ ពេល​នោះ មាន​អ្នក​ខ្លះ​បាន​ទួញ​យំ ដោយ​ទុក្ខ​សោក​ជា​ខ្លាំង។​ ពន្លឺ​ថ្ងៃ​មិន​បាន​បំភ្លឺ​ផ្ទៃ​មេឃ​នៅ​ពេល​រសៀល​នោះ​ទេ។ ហើយ​ការ​ឈឺ​ចាប់​ដ៏​ខ្លាំង​របស់​បុរស​នោះ នៅ​លើ​ឈើ​ឆ្កាង​បាន​បញ្ចប់ ពេល​ដែល​គាត់​ស្រែក​ឡើង ដោយ​សម្លេង​ឮ​ៗ​ថា “កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ”(ម៉ាថាយ ២៧:៥០ និង យ៉ូហាន ១៩:៣០)។

នៅ​ពេល​នោះ សម្លេង​មួយ​ទៀត បាន​បន្លឺ​ឡើង ចេញ​ពី​ព្រះវិហារ​ដ៏​ធំ នៅ​ក្នុង​ទីក្រុង គឺ​សម្លេង​ក្រណាត់​រហែក។ ផ្ទាំង​ក្រណាត់​ដ៏​ក្រាស់​ដែល​បាន​ចែក​ខណ្ឌ​ទី​បរិសុទ្ធ ឲ្យ​ដាច់​ពី​ទី​ធ្លា​ខាង​ក្រៅ​ព្រះវិហារ ក៏​បាន​រហែក​ជា​ពីរ ពី​លើ​ចុះ​មកក្រោម ដោយ​ការ​អស្ចារ(ម៉ាថាយ ២៧:៥១)។

វាំង​នន​ដែល​បាន​រហែក​នោះ ជា​និមិត្ត​រូប​តំណាង​ឲ្យ​ភាព​ពិត​នៃ​ឈើ​ឆ្កាង ដែល​មាន​ន័យ​ថា មាន​ផ្លូវ​ថ្មី​មួយ ដែល​បាន​បើក​ទៅ​រក​ព្រះ​ជា​ម្ចាស់​ហើយ! ព្រះ​យេស៊ូវ គឺ​ជា​ព្រះ និង​ជា​បុរស​ដែល​បាន​ជាប់​ឆ្កាង និង​សុគត​នៅ​ថ្ងៃ​នោះ។ ព្រះ​លោហិត​ទ្រង់​បាន​ហូរ ជា​យញ្ញ​បូជា​ចុង​ក្រោយ ជា​យញ្ញ​បូជា​ដ៏​ពិត និង​គ្រប់​គ្រាន់​(ហេព្រើរ ១០:១០) ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ជឿ​ទ្រង់ បាន​អរ​សប្បាយ​នឹង​ការ​អត់​ទោស​បាប និង​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់​(រ៉ូម ៥:៦-១១)។

នៅ​ក្នុង​ភាព​ងងឹត នៅ​ថ្ងៃ​សុក្រ​ដ៏​ប្រសើរ​នោះ យើង​បាន​ទទួល​នូវ​ដំណឹង​ល្អ​ដែល​មិន​ធ្លាប់​មាន ដែល​បាន​ប្រកាស​ថា ព្រះយេស៊ូវ​បាន​បើក​ផ្លូវ​ឲ្យ​យើង បាន​ទទួល​សេចក្តី​សង្រ្គោះ រួច​ពី​បាប ហើយ​បាន​ពិសោធន៍​នឹង​ការ​ប្រកប​ជា​មួយ​ព្រះ​ជា​ម្ចាស់ អស់​កល្ប​ជា​និច្ច​(ហេព្រើរ ១០:១៩-២២)។ សូម​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ សម្រាប់​ព្រះ​រាជ​សារ អំពី​វាំង​ននដែល​បាន​រហែក​ជា​ពីរ។—DAVE BRANON