នៅវាលរហោស្ថានម៉ូចាវេ មានផ្នូកខ្សាច់ ជ្រលងភ្នំដ៏ក្រៀមក្រោះ និងជ្រោះ ព្រមទាំងភ្នំដែលភាគច្រើន មិនមានដើមឈើដុះ។ ប៉ុន្តែ លោកអេតម៉ាន់ យេគ័រ(Edmund Jaeger) ដែលជាជីវវិទូអាមេរិក បានសង្កេតឃើញថា រៀងរាល់ពីរបីឆ្នាំម្តង ភ្លៀងបានធ្លាក់ចុះមកជាបរិបូរ ដែលនាំឲ្យមានដើមផ្កាដុះដេដាស និងរីកស្គុះស្គាយ គ្របដណ្តប់ពីលើដីខ្សាច់ ឬដីដែលមានថ្មច្រើន នៅក្នុងវាលរហោស្ថាននោះ”។ ទោះជាយ៉ាងណាក៏ដោយ ផ្កាព្រៃដែលបានដុះនៅវាលរហោស្ថានមូចាវេ មិនមែនជាបាតុភូតិដែលកើតមានជារៀងរាល់ឆ្នាំនោះទេ។ អ្នកស្រាវជ្រាវទាំងឡាយបានបញ្ជាក់ថា ទាល់តែដីស្ងួតហែងនោះ មានព្យុះភ្លៀងធ្លាក់ចុះមកជោគជាំ ហើយទទួលកម្តៅពីថ្ងៃ ឲ្យត្រូវពេល ទើបផ្កាព្រៃទាំងនោះអាចគ្របដណ្តប់វាលរហោស្ថាននោះ ដោយពណ៌ចម្រុះដ៏ស្រស់ស្អាត់។

ត្រង់ចំណុចនេះ ព្រះជាម្ចាស់បានប្រទានពរឲ្យជីវិតកើតមាន នៅលើសណ្ឋានដីដ៏សោះកក្រោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរាអេលីយ៉ា។ កាលនោះ គាត់បានថ្លែងព្រះរាជសាររបស់ព្រះជាម្ចាស់ អំពីការជំនុំជម្រះ ដែលប្រជាជាតិទាំងអស់នឹងទទួល ហើយបន្ទាប់មក គាត់ក៏បានធ្វើការបើកសម្តែង អំពីក្តីសង្ឃឹម ដែលនាំឲ្យមានការលើកទឹកចិត្តយ៉ាងខ្លាំង(អេសាយ ៣៥)។ គាត់មានប្រសាសន៍ថា “ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្តីអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប”(ខ.១)។ គាត់ប្រកាស់ថា រាស្រ្តរបស់ព្រះ ដែលទ្រង់បានសង្រ្គោះ នឹងបានចូលក្នុងនគរទ្រង់ ដោយ “ច្រៀង ហើយនឹងមានសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្តីត្រេកអរ និងសេចក្តីរីករាយ ឯអស់ទាំងសេចក្តីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ”(ខ.១០)។

ពេលអនាគតដ៏អស់កល្បរបស់យើង នឹងជាប់នៅ តាមព្រះបន្ទូលសន្យារបស់ព្រះ បានជាយើងអាចទុកចិត្តទ្រង់ ក្នុងរដូវកាលនៃជីវិតដ៏ស្ងួតហែង និងមានព្យុះភ្លៀង។ ដោយសារយើងបានចាក់ឬសចូលជ្រៅ ក្នុងក្តីស្រឡាញ់របស់ទ្រង់ យើងអាចលូតលាស់ ហើយរីកដូចផ្កា ដោយមានលក្ខណៈកាន់តែដូចព្រះអង្គ តាមពេលដែលទ្រង់បានកំណត់ រហូតដល់ពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ ហើយធ្វើការជំនុំជម្រះ។—XOCHITL DIXON