ក្នុងអំឡុងពេលវិស្សមកាល ក្រុមគ្រួសារខ្ញុំបានទៅលេងអាងចិញ្ចឹមត្រី ដែលនៅទីនោះ គេអាចប៉ះត្រីឆ្លាមតូចៗ ដែលគេបានដាក់ក្នុងអាងពិសេសមួយ។ កូនៗរបស់ខ្ញុំមានចិត្តរំភើបណាស់ដែលបានប៉ះពួកវា តែខ្ញុំមានអារម្មណ៍មិនសូវល្អប៉ុន្មានទេ។ ខ្ញុំក៏បានសួរបុគ្គលិកដែលប្រចាំការនៅទីនោះថា តើត្រីឆ្លាមនោះ ធ្លាប់ត្របាក់ម្រាមដៃគេទេ។ គាត់ក៏បានប្រាប់ខ្ញុំថា មុខនោះបន្តិច គេបានឲ្យចំណីវាស៊ីឲ្យឆ្អែត ហើយបន្ទាប់មក គេក៏បានឲ្យចំណីវាស៊ីបន្ថែមទៀត។ ពួកវានឹងមិនខាំដៃភ្ញៀវទេ ព្រោះពួកវាមិនទាន់ឃ្លានអាហារ។
ពេលដែលខ្ញុំដឹងថា ត្រីឆ្លាមនោះមិនខាំដៃមនុស្ស ដោយសារវាបានស៊ីចំណីឆ្អែត ខ្ញុំក៏បាននឹកចាំ អំពីបទគម្ពីរសុភាសិតដែលបានចែងថា “អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ”(សុភាសិត ២៧:៧)។ ការស្រេកឃ្លាន ដែលមានក្នុងចិត្ត និងវិញ្ញាណយើង អាចធ្វើឲ្យគំនិតយើងមានភាពអន់ខ្សោយ ពេលដែលយើងធ្វើការសម្រេចចិត្ត។ ការស្រេកឃ្លាននោះបាននាំឲ្យយើងជឿថា ការស្វែងរកអ្វីមួយមកចម្អែតខ្លួនឯង គឺមិនមែនជាការទាស់ខុសអ្វីទេ ទោះយើងកេងចំណេញ ឬដើរខ្សែលើនរណាម្នាក់ក៏ដោយ។

តែនេះមិនមែនជាព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ទ្រង់មិនសព្វព្រះទ័យឲ្យយើងរស់នៅ និងធ្វើអ្វីៗ តាមតែការស្រេកឃ្លានរបស់យើងនោះឡើយ។ ទ្រង់សព្វព្រះទ័យឲ្យយើងបានពេញដោយសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងធ្វើអ្វីៗគ្រប់យ៉ាង ដោយសន្តិភាព និងភាពនឹងនរ ដែលទ្រង់ប្រទាន។ ពេលដែលយើងនឹកចាំថា ទ្រង់បានស្រឡាញ់យើង ដោយឥតលក្ខខ័ណ្ឌ យើងនឹងមានទំនុកចិត្ត នៅក្នុងការរស់នៅ។ ការនេះក៏ជួយឲ្យយើងអាចមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយយើងថ្វាយជោគជ័យ របស់ទ្រព្យ និងទំនាក់ទំនងទាំងអស់ដល់ទ្រង់។

មានតែទំនាក់ទំនងជាមួយព្រះយេស៊ូវប៉ុណ្ណោះ ដែលជួយឲ្យយើងមានការស្កប់ចិត្តដ៏ពិត។ សូមយើងស្គាល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលទ្រង់មានចំពោះយើង ដើម្បីឲ្យយើងបាន “ពេញ ដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ”(អេភេសូរ ៣:១៩) ដើម្បីជាប្រយោជន៍ដល់យើង និងអ្នកដទៃ។ —JENNIFER BENSON SCHULDT