មានពេលមួយ ការពិភាក្សាជាសាធារណៈអំពីច្បាប់ដ៏ចម្រូងចម្រាស់របស់ប្រទេសសឹង្ហបូរី បានផ្ទុះឡើង ធ្វើឲ្យគ្រីស្ទបរិស័ទ មានការខ្វែងគំនិតគ្នា ដោយសា17រពួកគេមានទស្សនៈខុសៗគ្នា អំពីច្បាប់នោះ។ អ្នកខ្លះបានហៅអ្នកដទៃថា “មនុស្សគំនិតចង្អៀត” ឬចោទប្រកាន់ពួកគេថា បានបន្ទាបបន្ថោកជំនឿខ្លួនឯង។
រឿងចម្រូងចម្រាស់អាចបណ្តាលឲ្យមានការបែកបាក់ដ៏មុតស្រួច នៅក្នុងចំណោមមហាគ្រួសាររបស់ព្រះ ដោយនាំមកនូវការឈឺចាប់ និងបំបាក់ទឹកចិត្តមនុស្សជាច្រើន។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានចំណុចខ្វះខាតច្រើនណាស់ នៅក្នុងការអនុវត្តន៍តាមការបង្រៀនក្នុងព្រះគម្ពីរ។ ហើយខ្ញុំដឹងច្បាស់ថា ខ្ញុំក៏មានកំហុសផងដែរ ពេលដែលខ្ញុំរិះគន់អ្នកដទៃ ដែលមានទស្សនៈខុសពីខ្ញុំ។
ការបញ្ចេញទស្សនៈខុសៗគ្នា អាចនាំឲ្យមានការបែកបាក់ តែបំណងចិត្តរបស់យើងអាចជាប្រភពនៃបញ្ហានោះ។ តើយើងគ្រាន់តែមិនយល់ស្របចំពោះទស្សនៈរបស់គេ ឬយើងមានចេទនាចង់ជាន់ពន្លិចអ្នកដែលបានបញ្ចេញទស្សនៈនោះ?
តែមានពេលខ្លះ យើងចាំបាច់ត្រូវប្រាប់គេឲ្យដឹងថា អ្វីដែលគេនិយាយនោះ គឺជាការបង្រៀនខុសឆ្គងទេ។ បើសិនវាជាការបង្រៀនខុសឆ្គងមែន យើងចាំបាច់ត្រូវប្រាប់គេ អំពីគោលជំហររបស់យើង។ បទគម្ពីរអេភេសូរ ៤:២-៦ បានរំឭកយើងថា យើងត្រូវកែតម្រង់គ្នា ដោយការបន្ទាបខ្លួន ចិត្តសុភាព ការអត់ធ្មត់ និងសេចក្តីស្រឡាញ់។ ហើយដែលសំខាន់បំផុតនោះ យើងត្រូវខំប្រឹង “រក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ”(ខ.៣)។
បញ្ហាចម្រូងចម្រាស់ខ្លះនឹងនៅបន្តកើតមាន។ តែទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលព្រះបានរំឭកយើងថា គោលដៅរបស់យើងគួរតែដើម្បីស្អាងជំនឿអ្នកដទៃ គឺមិនត្រូវជាន់ពន្លិចពួកគេនោះឡើយ(ខ.២៩)។ តើយើងកំពុងតែព្យាយាមប្រកែកឲ្យឈ្នះគេ ដើម្បីបំបាក់មុខគេឬ? ឬយើងកំពុងតែអនុញ្ញាតឲ្យព្រះជាម្ចាស់ជួយយើង ឲ្យយល់អំពីសេចក្តីពិតរបស់ព្រះអង្គ ក្នុងពេល និងផ្លូវរបស់ព្រះអង្គ ដោយនឹកចាំថា យើងមានជំនឿតែមួយ នៅក្នុងព្រះអម្ចាស់តែមួយ?(ខ.៤-៦)។—LESLIE KOH