មួយ នៅ​រដូវ​ក្តៅ ខ្ញុំ​មាន​គម្រោង​និពន្ធ​ដ៏​ធំ​មួយ ដែល​ជិត​ដល់​ពេល​កំណត់។ វា​ជា​កិច្ចការ​មួយ​ដែល​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​ឲ្យ​ទាន់​ពេល​វេលា។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ តែ​ម្នាក់​ឯង ដោយ​ព្យាយាម​នឹក​រក​ពាក្យ​ដែល​ត្រូវ​សរសេរ​នៅ​លើ​ទំព័រ​សៀវភៅ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្សោះ​អស់​កម្លាំង និង​បាក់​ទឹក​ចិត្ត​ណាស់ ហើយ​ខ្ញុំ​ចង់​បោះ​បង់ចោល​ការ​តស៊ូ។ មិត្ត​ភក្តិ​ដែល​មាន​ប្រាជ្ញា​ម្នាក់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​នឹក​ចាំ អំពី​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ថ្លា ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​រក​ពេល​សម្រាក និង​ញាំ​អាហារ​ឲ្យ​សប្បាយ​ចិត្ត។​

ភ្លាម​ៗ​នោះ ខ្ញុំ​ដឹង​ថា​ គាត់​និយាយ​ត្រូវ។​ យោបល​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​លោក​អេលីយ៉ា និង​សារ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​គាត់​បាន​ទទួល​ពី​ក្សត្រី​យេសេបិល(១ពង្សាវតាក្សត្រ ១៩:២) ទោះ​គម្រោង​និពន្ធ​សៀវភៅ​របស់​ខ្ញុំ មិន​បាន​ជួប​បញ្ហា​ធ្ងន់​ធ្ងរ ដូច​លោក​ហោរា​រូប​នេះ​ក៏ដោយ​។ បន្ទាប់​ពី​លោក​អេលីយ៉ា​ទទួល​បាន​ជ័យ​ជម្នះ​លើ​ពួក​ហោរា​ក្លែង​ក្លាយ នៅ​ភ្នំ​កើមែល ក្សត្រី​យេសេបិល​ក៏​បាន​ផ្ញើ​ព្រះ​រាជសារ​ទៅ​គាត់​ថា នាង​នឹង​ចាប់​ខ្លួន​គាត់ ហើយ​សម្លាប់​គាត់​ចោល ដូចនេះ​គាត់​ក៏​មាន​ការ​អស់​សង្ឃឹម លែង​ចង់​រស់​ទៀត។​ ប៉ុន្តែ ក្រោយ​មក គាត់​ក៏​បាន​អរ​សប្បាយ នឹង​ការ​គេង​លក់​យ៉ាង​ស្កប់​ស្កល់ ហើយ​ទេវតា​បាន​មក​ជួប​គាត់​ពីរ​ដង ដើម្បី​ប្រទាន​អាហារ​ដល់​គាត់។​ បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់ បាន​ចម្រើន​កម្លាំង​កាយ​គាត់ ជា​ថ្មី​ឡើង​វិញ គាត់​ក៏​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ពេល​ណា យើង​មាន “ការ​ពិបាក​ពេក ក្នុង​ដំណើរ​ជីវិត​របស់​យើង”(ខ.៧) យើង​ប្រហែល​ជា​ត្រូវ​ការ​ការ​សម្រាក និងបរិភោគ​អាហារ ដ៏​មាន​ផា​សុខ​ភាព និង​អំណរ។ ព្រោះ​ពេល​ណា​យើង​មាន​ការ​ខ្សោះ​អស់​កម្លាំង ឬ​ខឹង យើង​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ខក​ចិត្ត ឬ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ពេល​ណា​ព្រះ​ជា​ម្ចាស់​បំពេញ​តម្រូវ​ការ​ខាង​រូប​កាយ​យើង​ តាមរយៈ​ធន​ធាន​របស់​ព្រះ​អង្គ តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ ក្នុង​លោកិយ​ដែល​មាន​បាប នោះ​យើង​អាច​បោះ​ជំហាន​ទៅ​មុខ​ទៀត ចូល​ទៅ​ក្នុង​ការ​បម្រើ​ព្រះ​អង្គ។​—Amy Boucher Pye