ទីក្រុង​ឡុងដ៍​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​ប្រជាជន​ចម្រុះជាតិសាសន៍​ច្រើន​ជាង​គេ នៅ​លើ​ពិភព​លោក អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ កាល​ពី​ឆ្នាំ​១៩៣៣ លោក​គ្លីន រ៉ូបឺត(Glyn Roberts) ដែលជា​អ្នក​ការសែត បាន​សរសេរ អំពី​ទីក្រុង​ដ៏​អស្ចារ្យនៃ​ប្រទេស​អង់​គ្លេស​ថា “ខ្ញុំ​នៅ​តែ​គិត​ថា ភាព​ចម្រុះនៃ​មនុស្ស​គ្រប់​ពណ៌​សម្បុរ និង​ភាសារ គឺ​ជា​ចំណុច​ល្អ​បំផុត​នៃ​ទីក្រុង​ឡុងដ៍”។ ភាព​ចម្រុះ​នោះ នៅ​តែ​បន្ត​មាន​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ ដោយ​មាន​ក្លិន សម្លេង និង​រូប​ភាព​ចម្រុះ​គ្នា ក្នុង​សហគមន៍​នៃ​ពិភព​លោក។ សម្រស់​នៃ​ភាព​ចម្រុះ​នេះ គឺ​ជា​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ របស់​ទីក្រុង​មួយ ដែល​ស្ថិត​ក្នុងចំណោម​ទីក្រុង​ដែល​អស្ចារ្យ​បំផុត​របស់​ពិភព​លោក។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទីក្រុង​ឡុងដ៍ នៅ​តែ​ជួប​បញ្ហា ដូច​ទីក្រុង​ដទៃ​ទៀត ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន។ ការ​ផ្លាស់ប្តូរ​បាន​នាំ​មក​នូវ​បញ្ហា​ប្រឈម។ ជួន​កាល វប្បធម៌​ផ្សេង​គ្នា​មាន​ការ​ប៉ះ​ទង្គិច​គ្នា។ ហេតុ​នេះ​ហើយ គ្មាន​ទីក្រុង​ណា​មួយដែល​មនុស្ស​បាន​បង្កើត អាច​ប្រៀប​ធៀប​នឹង​ភាព​អស្ចារ្យ​នៃ​ស្ថាន​ ដែល​ជា​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង​បាន​ឡើយ។​

ពេល​ដែល​សាវ័ក​យ៉ូហាន​ចូល​ទៅ​ក្នុង​ព្រះវត្ត​មាន​ព្រះ​ នៅ​នគរ​ស្ថាន​សួគ៌ ភាព​ចម្រុះ​ជាតិ​សាសន៍ ស្ថិត​ក្នុង​ចំណោម​ធាតុ​ផ្សំ​ជា​ច្រើន នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​នគរ​ស្ថាន​សួគ៌ បានជាអ្នក​ដែលបានទទួលសេចក្តី​សង្រ្គោះ​ បាន​ច្រៀង​សរសើរ​ថា “ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​និង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះលោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី”(វិវរណៈ ៥:៩-១០)។

សូម​យើង​ស្រមៃ​អំពី​នគរ​ស្ថាន​សួគ៌ ដែល​មាន​មនុស្ស​ចម្រុះ​ជាតិ​សាសន៍ អបអរ​ភាព​អស្ចារ្យ​នៃ​ព្រះ​ដ៏​រស់ ទាំង​អស់​គ្នា! ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ចូរ​យើង​អបអរ​ភាព​ចម្រុះ​នេះ នៅ​ថ្ងៃ​នេះ។​—BILL CROWDER