ក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ សហគមន៍ដ៏​អ៊ូ​អរ នៅ​តំបន់​ឡន​ដេល ខាង​ជើង នៅ​ផ្នែក​ខាង​លិច​នៃ​ទីក្រុង​ឈីកាហ្គោ គឺជា​សហគមន៍​ដែល​គេ​បាន​ធ្វើ​ការ​សាក​ល្បង ឲ្យ​មាន​ការ​រស់​នៅ​ចម្រុះ​ជាតិ​សាសន៍។ គេ​បាន​នាំ​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​មួយ​ចំនួន​តូច ក្នុង​វណ្ណៈ​កណ្តាល ឲ្យ​ចូល​មក​រស់​នៅ​ក្នុង​ផ្ទះ ក្នុង​សហគមន៍​នេះ ដោយ​មាន “ចុះ​កិច្ច​សន្យា” ដើម្បី​ទទួល​ខុស​ត្រូវ ចំពោះ​ការ​កាន់​កាប់​ផ្ទះ ជា​កម្ម​សិទ្ធិ​ និង​ចំពោះ​ការ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ។ ក្នុង​កិច្ច​សន្យា​នោះ  តម្លៃ​ផ្ទះ​របស់​ពួក​គេ​នឹង​មិន​កើន​ឡើង​ឡើយ ហើយ​បើ​ពួក​គេ​ខក​ខាន​មិន​បាន​បង់​ថ្លៃ​ផ្ទះ​តែ​មួយ​លើក ពួកគេ​នឹង​បាត់​បង់​ប្រាក់​ដែល​គាត់​បាន​បង់​រំលោះ​ ព្រម​ទាំង​ផ្ទះ​របស់​គាត់​ផង។ អ្នក​លក់​ដែល​គ្មាន​ក្តី​មេត្តា​ក៏​បាន​លក់​ផ្ទះ​គាត់​ ក្នុង​តម្លៃ​ថ្លៃ​ជាង​មុន ហើយ​បន្ទាប់​មក ក្រុម​គ្រួសារ​គាត់​ត្រូវ​គេ​បណ្តេញ​ចេញ ដោយ​សារ​តែ​ការ​ខក​ខាន​មិនបាន​បង់​ប្រាក់ តែ​មួយ​លើក​នោះ។ ក្រោយ​មក ក្រុម​គ្រួសារ​មួយ​ទៀត ក៏​បាន​ទិញ​ផ្ទះ​នោះ តាម​កិច្ច​សន្យា​ដដែលនោះ ហើយ​វដ្ត​នៃ​ការ​ទិញ​លក់ ដែល​ជំរុញ​ដោយ​ចិត្ត​លោភ​លន់​នេះ ក៏​ចេះ​តែ​បន្ត​ទៅ​មុខ​ទៀត។

លោក​សាំយ៉ូអែល​បាន​តែង​តាំង​ពួក​កូន​ប្រុស​គាត់ ឲ្យ​ធ្វើ​ជា​ចៅ​ហ្វាយ​របស់​ប្រជាជន​អ៊ីស្រាអែល ហើយ​ពួក​គេ​ក៏បាន​ទទួល​ការ​ជំរុញ​ចិត្ត​ពី​ភាព​លោភលន់​ផង​ដែរ។ ពួក​កូន​ប្រុស​គាត់ “មិន​បាន​ដើរ​តាម​គន្លង​របស់​គាត់​ទេ”(១សំាយ៉ូអែល ៨:៣)។ ពួក​កូន​ប្រុស​គាត់​បាន​ងាក​ទៅ​រក​ការ​អាក្រក់ ដើម្បី​ផល​កំរៃ ដោយ​ចិត្ត​មិន​ស្មោះ​ត្រង់ ហើយ​បាន​ប្រើ​មុខ​នាទី​របស់​ខ្លួន ដើម្បី​ប្រយោជន៍​ខ្លួន​ឯង។ អាកប្ប​កិរិយ៉ា​ដ៏​ទុច្ចរិត​នេះ បាន​ធ្វើ​ឲ្យ​ពួក​ចាស់​ទំ​នៃ​អ៊ីស្រាអែល និង​ព្រះ​ជា​ម្ចាស់​មិន​សព្វ​ព្រះ​ទ័យ ហើយ​ពួក​គេ​ក៏​បាន​ឲ្យ​ស្នើរ​ឲ្យ​មាន​ស្តេច​ឡើង​គ្រប់​គ្រង​ពួក​គេជា​បន្ត​បន្ទាប់ ដូច​ដែល​មាន​ចែង​ពេញ​ក្នុង​ទំព័រ​នៃ​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់​(ខ.៤-៥)។

ការ​បដិសេធន៍​មិន​ព្រម​ដើរ​តាម​ផ្លូវ​របស់​ព្រះ ​នំា​ឲ្យ​មាន​ភាព​ពុក​រលួយ​កើត​មាន ហើយ​ជា​លទ្ធ​ផល ​អំពើ​អយុត្តិ​ធម៌ក៏​មាន​ការ​ចម្រុង​ចម្រើន។ ការ​ដើរ​តាម​ផ្លូវ​ព្រះ គឺ​មាន​ន័យ​ថា យើង​មិន​គ្រាន់​តែ​បង្ហាញ​ចេញ​នូវ​ភាព​ស្មោះ​ត្រង់ និង​យុត្តិ​ធម៌ ក្នុង​ពាក្យ​សម្តី​ប៉ុណ្ណោះ​ទេ តែ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង​ផង​ដែរ។ ហើយ​យើង​ត្រូវ​ធ្វើ​ការ​ល្អ  ដើម្បី​ឲ្យ​អ្នក​ដទៃ បាន​មើល​ឃើញ និង​ថ្វាយ​ព្រះ​កិត្តិ​នាម ដល់​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌។​—John Blasé