មាន​ពេល​មួយ អ្នក​ស្រី​ទីហ្វានី(Tiffani) បាន​ភ្ញាក់​ដឹង​ខ្លួន នៅ​ក្នុង​ភាព​ងងឹត​ស្លុង ក្នុង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​កាណាដា​អ៊ែរ។ គាត់​កំពុង​តែ​គេង​ក្នុង​យន្ត​ហោះ ដោយ​មាន​ខ្សែ​ក្រវ៉ាត់​មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ ខណៈ​ពេលដែល​អ្នក​ដំណើរ​ដទៃ​ទៀត​បាន​ចាក​ចេញ​ពី​យន្ត​ហោះ​អស់ បន្ទាប់​ពី​យន្ត​ហោះ​បាន​ចុះ​ចត។ ហេតុ​អ្វី​គ្មាន​នរណា​ម្នាក់​ដាស់​គាត់​អញ្ចឹង? នាង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​នាង​បាន​ឡើង​ជិះ​យន្ត​ហោះ​នោះ? នាង​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្រឡះ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​ចំា​ឡើង​វិញ។  

តើ​អ្នក​ធ្លាប់​ទៅ​កន្លែង​​ណា​មួយ ដោយ​មិន​ដឹង​ខ្លូន​ឬ​ទេ? អ្នក​ខ្លះ​នៅ​ក្មេង​ណាស់ មិន​គួរ​មាន​ជំងឺ ដែល​មិន​អាចព្យាបាល​បាន​នេះ​ទេ។ អ្នក​ខ្លះ​ទៀត​បាន​ទទួល​ការ​សរសើរ​ល្អ​ៗ​ជា​ច្រើន នៅ​កន្លែង​ធ្វើ​ការ ប៉ុន្តែ ហេតុ​អ្វី​គាត់​បែរ​ជា​បាត់​បង់​មុខតំណែង​នោះ? អ្នក​ខ្លះ​កំពុង​តែ​អរ​សប្បាយ​នឹង​រយៈ​ពេល​ដ៏​ល្អ​បំផុត ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍។ ប៉ុន្តែ ឥឡូវ​នេះ គាត់​កំពុង​តែ​ចាប់​ផ្តើម​អ្វី​ៗ​ឡើង​វិញ ជា​ស្រ្តី​មេម៉ាយ ដែល​ត្រូវ​ចិញ្ចឹម​កូន ដោយ​ការងារ​ពាក់​កណ្តាល​ពេល​។

តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជួប​រឿង​ទាំង​អស់​នេះ? នេះ​ជា​សំណួរ​ ដែល​លោក​យ៉ូប​ប្រហែល​ជា​បាន​សួរ ពេល​ដែល​គាត់កំពុង​តែ​អង្គុយ​នៅ​លើ​ផេះ​(យ៉ូប ២:៨)។ ក្នុង​ពេល​តែ​មួយ​ប៉ព្រិច​ភ្នែក គាត់​បាន​បាត់​បង់​កូន និង​ទ្រព្យ​សម្បត្តិ​ទាំងអស់ ហើយ​គាត់​ក៏​បាន​ធ្លាក់​ខ្លួន​ឈឺ​ទៀត។​ គាត់​ប្រហែល​ជា​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​គាត់​ជួប​រឿង​ដ៏​សោក​សៅនេះ​ទេ ប៉ុន្តែ គាត់​គ្រាន់​តែ​ដឹង​ថា គាត់​ត្រូវ​តែ​រំឭក​ឡើង​វិញ។​

គឺ​គាត់​បាន​នឹក​ចាំ អំពី​ព្រះ​អាទិករ​របស់​គាត់ និង​នឹក​ចាំ​ថា ព្រះ​អង្គ​ធ្លាប់​ល្អ​យ៉ាង​ណា ចំពោះ​គាត់​កាល​ពី​មុខ។ គាត់​ប្រាប់​ភរិយា​គាត់​ថា យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?(យ៉ូប ២:១០)។ លោក​យ៉ូប​បាន​នឹក​ចាំ​ថា គាត់​អាច​ទុក​ចិត្ត​ថា ព្រះ​ដ៏​ល្អ នឹង​នៅ​តែ​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់។ ដូច​នេះ គាត់​ក៏​បាន​ពោល​ទំនួញ។ គាត់​ស្រែក​យំ​ទៅ​រក​ព្រះ​អង្គ ហើយ​គាត់​ក៏​បាន​ទួញ​យំ ដោយ​ក្តី​សង្ឃឹម​ថា “ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ”(១៩:២៥-២៦)។ លោក​យ៉ូប​បន្តរ​តោង​ឲ្យ​ជាប់​សេចក្តី​សង្ឃឹម ខណៈ​ពេល​ដែល​គាត់​នឹក​ចំា​ថា រឿង​នេះ​បាន​ចាប់​ផ្តើម និង​បញ្ចប់​ទៅ​វិញ​ដោយ​របៀប​ណា។​—Mike Wittmer