ថ្ងៃមួយ ខ្ញុំបានទៅមើលស្រះទឹកមួយ នៅក្បែរផ្ទះខ្ញុំ នៅពេលព្រឹកព្រលឹម។ ខ្ញុំក៏បានអង្គុយនៅលើទូកដែលគេបានផ្កាប់នៅលើគោក ដោយគិត និងមើលខ្យល់ដែលបក់មកពីទិសខាងលិចយ៉ាងស្រទន់ បណ្តេញអ័ព្ទមួយស្រទាប់ ពីលើផ្ទៃទឹក។ អ័ព្ទក៏បានគួចឡើង ដូចខ្យល់គួច ដែលងើបឡើង ហើយក៏បានបាត់ទៅវិញ។ មិនយូរប៉ុន្មាន ពន្លឺថ្ងៃ ក៏បានបញ្ចេញមកតាមចន្លោះពពក ហើយអ័ព្ទក៏បានរលាយ។
ទិដ្ឋភាពនេះបានធ្វើឲ្យខ្ញុំមានការកម្សាន្តចិត្ត ព្រោះវាបានធ្វើឲ្យខ្ញុំនឹកចាំ អំពីខគម្ពីរដែលខ្ញុំកំពុងអាននៅថ្ងៃនោះ ដែលបានចែងថា “អញបានលុបអំពើរំលងរបស់ឯងចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបឯងដូចជាពពកផង”(អេសាយ ៤៤:២២)។ ខ្ញុំបានទៅមើលកន្លែងនោះ ដោយសង្ឃឹមថា នឹងអាចបញ្ជៀសខ្លួនឯង ឲ្យរួចពីគំនិតដែលមានបាប ដែលខ្ញុំមានអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ខ្ញុំក៏បានសារភាពអំពើបាបទាំងនោះ ហើយក៏បានឆ្ងល់ថា តើព្រះទ្រង់នឹងអត់ទោសឲ្យខ្ញុំទេ បើខ្ញុំនៅតែបន្តប្រព្រឹត្តអំពើបាបដដែលៗ។
នៅពេលព្រឹកនោះ ខ្ញុំក៏បានដឹងថា ព្រះអង្គនៅតែអត់ទោសឲ្យខ្ញុំជានិច្ច។ តាមរយៈហោរាអេសាយ ព្រះទ្រង់បានបង្ហាញព្រះគុណ ដល់ជនជាតិអ៊ីស្រាអែល ពេលដែលពួកគេកំពុងតែមានបញ្ហាថ្វាយបង្គំរូបព្រះដ៏រាំរ៉ៃ។
ព្រះអង្គបានប្រាប់ពួកគេឲ្យឈប់ដេញតាមព្រះក្លែងក្លាយ តែទន្ទឹមនឹងនោះ ព្រះអង្គក៏បានអញ្ជើញពួកគេ ឲ្យវិលត្រលប់មករកព្រះអង្គវិញ ដោយមានបន្ទូលថា “អញបានសូនបង្កើតឯង ដូច្នេះ ឯងជាអ្នកបំរើរបស់អញ ឱពួកអ៊ីស្រាអែលអើយ អញនឹងមិនភ្លេចឯងឡើយ”(ខ.២១)។ ការអត់ទោសបាបរបស់ព្រះអង្គ ជាអ្វីដែលខ្ញុំមិននឹកស្មានដល់ តែខ្ញុំក៏បានដឹងថា មានតែព្រះគុណព្រះអង្គទេ ដែលអាចរំលាយអំពើបាបយើងទាំងស្រុង ហើយប្រោសយើងឲ្យជា។ ខ្ញុំសូមអរព្រះគុណព្រះអង្គ សម្រាប់ព្រះគុណព្រះអង្គ ដែលគ្មានទីបញ្ចប់ និងបរិសុទ្ធ ហើយយើងអាចទទួលបានគ្រប់ពេល ដែលយើងត្រូវការ។—Jennifer Benson Schuldt