ថ្វាយអ្វីដែលល្អបំផុត
មានពេលមួយខ្ញុំបានទៅកន្លែងស្នាក់នៅ សម្រាប់ជនអនាថា ក្នុងតំបន់ ជាមួយយុវជនមួយក្រុម។ ពេលយើងចូលទៅក្នុង យើងសម្លឹងមើលស្បែកជើងមួយគំនរ ដែលគេបានបរិច្ចាក។ លោកនាយកនៅកន្លែងនោះបានអញ្ជើញក្រុមយុវជនយើង ឲ្យជួយតម្រៀបស្បែកជើងទាំងនោះឲ្យត្រូវគូ។ យើងក៏បានចំណាយពេលពេញមួយព្រឹក ដើម្បីស្វែងរកគូដែលត្រូវគ្នា ហើយតម្រៀបពួកវាជាជួរ នៅលើកម្រាលឥដ្ឋ។ នៅពេលល្ងាចមកដល់ យើងក៏បានបោះចោលស្បែកជើងជាងពាក់កណ្តាល ដោយសារពួកវាមានការខូចខាតខ្លាំងពេក មិនអាចឲ្យគេប្រើប្រាស់កើត។ កន្លែងស្នាក់នៅនោះ មិនអាចរារាំងគេ មិនឲ្យបរិច្ចាករបស់របរដែលមិនអាចប្រើប្រាស់កើតបានឡើយ ប៉ុន្តែ ពួកគេអាចបដិសេធមិនព្រមចែកស្បែកជើង ដែលមិនល្អ ដល់អ្នកទាល់ក្រ។
ពួកអ៊ីស្រាអែលក៏ធ្លាប់មានបញ្ហា នៅក្នុងការថ្វាយដង្វាយដែលមានការខូចខាតដល់ព្រះផងដែរ។ ពេលដែលព្រះអង្គមានបន្ទូលតាមរយៈហោរាម៉ាឡាគី ព្រះអង្គបានស្តីបន្ទោសពួកអ៊ីស្រាអែល ដែលបានយកសត្វដែលខ្វាក់ ពិការ ឬមានជម្ងឺ មកថ្វាយព្រះអង្គ នៅពេលដែលពួកគេមានសត្វដែលមានសុខភាពរឹងមាំ សម្រាប់ថ្វាយ(ម៉ាឡាគី ១:៦-៨)។ ព្រះអង្គក៏បានប្រកាស់ថា ព្រះអង្គមិនសព្វព្រះទ័យ(ខ.១០) ហើយក៏បានបញ្ជាក់អំពីភាពសក្តិសមរបស់ព្រះអង្គ និងស្តីបន្ទោសពួកអ៊ីស្រាអែល ដែលរក្សាទុករបស់ល្អបំផុត សម្រាប់ខ្លួនឯង(ខ.១៤)។ ប៉ុន្តែ ព្រះទ្រង់ក៏បានសន្យាថា នឹងចាត់ព្រះមែស៊ីឲ្យយាងមក ដែលសេចក្តីស្រឡាញ់ និងព្រះគុណព្រះអង្គ និងកែប្រែ ហើយបញ្ឆេះចិត្តពួកគេ ឲ្យនាំដង្វាយដែលព្រះអង្គសព្វព្រះទ័យ(៣:១-៤)។
ពេលខ្លះ យើងអាចជួបការល្បួង ដែលនាំឲ្យយើងចង់ថ្វាយរបស់ដែលសល់ ដល់ព្រះ។ យើងសរសើរដំកើងព្រះអង្គ ហើយរំពឹងថា ព្រះអង្គនឹងប្រទានអ្វីៗគ្រប់យ៉ាងមកយើង តែយើងបែរជាថ្វាយសំណល់របស់យើង ដល់ព្រះអង្គ។ ពេលណាយើងបានពិចារណា អំពីការអ្វីដែលព្រះទ្រង់បានធ្វើ…
ធ្វើឲ្យផ្អែមឡើងវិញ
ទំនៀមទម្លាប់នៃការរៀបអាពាហ៍ពិពាហ៍របស់ជនជាតិរូស៊ី គឺមានពេញទៅដោយភាពស្រស់ស្អាត និងសារៈសំខាន់។ នៅក្នុងពិធីភោជនីហា គេបានប្រារព្ធនូវប្រពៃណីនេះ ដោយពិធីករបានសុំឲ្យភ្ញៀងទាំងអស់លើកកែវឡើង ដើម្បីផ្តល់ការគោរពដល់គូស្វាមីភរិយាថ្មី។ ភ្ញៀវម្នាក់ៗក៏បានក្រេបស្រាមួយជិប ពីកែវដែលខ្លួនបានលើកនោះ រួចស្រែកព្រមគ្នាថា “Gor’ko! Gor’ko!”មានន័យថា “ជូរល្វីង!ជូរល្វីង! ពេលដែលភ្ញៀងទាំងឡាយបានស្រែកដូចនេះហើយ កូនក្រមុំថ្មីថ្មោងត្រូវក្រោកឈរ ហើយថើបគ្នា ដើម្បីឲ្យភេសជ្ជៈនោះមានរស់ជាតិផ្អែមឡើងវិញ។
ហោរាអេសាយបានថ្លែងទំនាយថា បន្ទាប់ពីមានភាពអស់សង្ឃឹម ភាពហិនហោច និងបណ្តាសា នៅលើផែនដី(ជំពូក២៤) ក្តីសង្ឃឹមដ៏ផ្អែមនឹងចូលមកជំនួស គឺក្តីសង្ឃឹមថា នឹងបានចូលទៅរស់នៅ ក្នុងផ្ទៃមេឃ និងផែនដីថ្មី(ខ.២៥)។ នៅទីនោះ ព្រះទ្រង់នឹងរៀបចំពិធីជប់លៀង ដែលមានអាហារជាបរិបូរ និងមានភេសជ្ជៈដែលល្អ និងផ្អែមបំផុត។ គឺពិធីជប់លៀង នៃព្រះពរ ភាពមានផលផ្លែ និងការផ្គត់ផ្គង់មិនចេះចប់ ដល់មនុស្សទំាងអស់(២៥:៦)។ ជាងនេះទៅទៀត នៅក្រោមការគ្រប់គ្រងនៃព្រះដែលជាមហាក្សត្រដ៏សុចរិត សេចក្តីស្លាប់នឹងត្រូវបានលេបបាត់ ទឹកភ្នែកដ៏ជូរចត់ក៏នឹងត្រូវជូតចេញ ហើយសេចក្តីអាម៉ាសក៏ត្រូវដកចេញអស់(ខ.៧-៨)។ហើយរាស្រ្តព្រះអង្គនឹងអរសប្បាយ ព្រោះព្រះមួយអង្គដែលពួកគេបានជឿ និងរង់ចាំ នឹងនាំមកនូវសេចក្តីសង្រ្គោះ និងប្រែពែងនៃជីវិតដ៏ជូរល្វីង ឲ្យក្លាយជាផ្អែមឡើងវិញ(ខ.៩)។
ថ្ងៃមួយ យើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ នៅពិធីមង្គលការរបស់កូនចៀម។ ពេលដែលព្រះអង្គស្វាគមន៍កូនក្រមុំ(ពួកជំនុំ) ព្រះបន្ទូលសន្យា ក្នុងបទគម្ពីរអេសាយ ជំពូក២៥ នឹងបានសម្រេច។ ជីវិតដែលធ្លាប់ជូរល្វីង និងមានរស់ជាតិផ្អែមឡើងវិញ។-Marvin Williams
ខ្យល់ដង្ហើម និងភាពរួញខ្លីនៃជីវិត
ខ្ញុំ និងម្តាយខ្ញុំនៅក្បែរគ្រែរបស់ឪពុកខ្ញុំ ជាមួយបងប្អូនស្រីរបស់ខ្ញុំ ខណៈពេលដែលដង្ហើមគាត់ កាន់តែខ្សោយទៅៗ រហូតដល់ពេលដែលគាត់ផុតដង្ហើម។ នៅសល់ពេលតែពីរបីថ្ងៃទៀតប៉ុណ្ណោះ ឪពុកខ្ញុំចូលដល់អាយុ៨៩ឆ្នាំហើយ តែគាត់បានលាចាកលោកយ៉ាងស្ងាត់ស្ងៀម ចូលទៅរស់នៅក្នុងជីវិត នៅស្ថានសួគ៌ ដែលព្រះទ្រង់បានរង់ចាំគាត់។ ការចាកចេញរបស់គាត់ បានបន្សល់ទុកនូវចន្លោះប្រហោង ដែលគាត់ធ្លាប់នៅ ហើយនៅសល់តែអនុស្សាវរីយ៍ និងការនឹកចាំអំពីគាត់។ តែយើងមានសង្ឃឹមថា ថ្ងៃណាមួយ យើងនឹងបានជួបជុំគ្នាឡើងវិញ។
យើងមានសង្ឃឹមដូចនេះ ព្រោះយើងជឿថា ប៉ាបានទៅនៅជាមួយព្រះ ដែលស្គាល់ និងស្រឡាញ់គាត់។ ពេលដែលគាត់ដកដង្ហើមចុងក្រោយ គឺព្រះអង្គជាអ្នកប្រទានដង្ហើមនោះដល់គាត់ តាំងពីដំបូងមក(អេសាយ ៤២:៥)។
ប៉ុន្តែ មុនពេលគាត់ដលកដង្ហើមដំបូង នៅពេលចាប់កំណើត និងមុនពេលដែលគាត់ផុតដង្ហើម ព្រះទ្រង់បានធ្វើការយ៉ាងជិតស្និទ្ធ នៅក្នុងភាពលម្អិតនៃជីវិតរបស់គាត់ គឺដូចដែលព្រះអង្គធ្វើការក្នុងជីវិតយើងរាល់គ្នាផងដែរ។ ព្រះអង្គជាអ្នករចនា និងផ្សំអវយវៈគាត់ចូលគ្នា នៅក្នុងផ្ទៃម្តាយគាត់(ទំនុកដំកើង ១៣៩:១៣-១៤)។ ហើយនៅពេលដែលប៉ាដកដង្ហើមជាលើកចុងក្រោយ ព្រះវិញ្ញាណព្រះគង់នៅក្បែរគាត់ ឱបគាត់ដោយក្តីស្រឡាញ់ ហើយបីគាត់ទៅនៅជាមួយព្រះអង្គ(ខ.៧-១០)។
រឿងពិតនេះកើតឡើង ក្នុងជីវិតកូនរបស់ព្រះគ្រប់គ្នា។ ព្រះអង្គជ្រាបអំពីពេលនីមួយៗ ក្នុងជីវិតដ៏ខ្លីរបស់យើង នៅលើផែនដីនេះ(ខ.១-៤)។ យើងមានតម្លៃដ៏វិសេសចំពោះព្រះអង្គ។ ចូរយើងចូលរួមជាមួយ “ជីវិតទាំងអស់ដែលមានដង្ហើម” ដើម្បីសរសើរព្រះអង្គ ក្នុងថ្ងៃនីមួយៗ ដែលយើងនៅសល់ ហើយក្នុងពេលដែលយើងរំពឹងដល់ថ្ងៃដែលយើងនឹងបានទៅនៅជាមួយព្រះអង្គ។ ចូរយើងសរសើរព្រះអម្ចាស់!(១៥០:៦)។-Alyson Kieda
ការប្រឈមមុខដាក់សង្រ្គាម
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបជុំជាមួយមិត្តភក្តិមួយក្រុម។ ខណៈពេលដែលខ្ញុំស្តាប់ពួកគេសន្ទនាគ្នា ខ្ញុំក៏បានដឹងថា ពួកគេម្នាក់ៗ នៅក្នុងបន្ទប់នោះ ហាក់ដូចជាកំពុងតែប្រឈមមុខដាក់សង្រ្គាម ។ ក្នុងចំណោមគ្នាយើង មានពីរនាក់មានឪពុកម្តាយកំពុងតយុទ្ធនឹងជម្ងឺមហារីក ម្នាក់ទៀតមានកូនដែលមានជម្ងឺផ្លូវចិត្តធ្វើឲ្យពិបាកបរិភោគអាហារ ហើយមិត្តភក្តិយើងម្នាក់ទៀតកំពុងតែមានការឈឺចាប់ក្នុងរូបកាយដ៏រាំរ៉ៃ ខណៈពេលដែលគ្នាយើងម្នាក់ទៀតកំពុងតែប្រឈមមុខដាក់ការវះកាត់ដ៏សំខាន់មួយ។ រឿងទាំងអស់នេះហាក់ដូចជាច្រើនណាស់ សម្រាប់យើងដែលកំពុងស្ថិតក្នុងវ័យ ៣០ និង៤០ឆ្នាំ។
បទគម្ពីររបាក្សត្រ ជំពូក១៦ បានរំឭកយើងអំពីពេលដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល គឺនៅពេលដែលហិបសញ្ញា ត្រូវបានគេនាំចូលទៅក្នុងទីក្រុងនៃស្តេចដាវីឌ(ទីក្រុងយេរូសាឡិម)។ លោកសាំយ៉ូអែលបានប្រាប់យើងថា រឿងនេះបានកើតឡើង ក្នុងសម័យដែលមានសន្តិភាព នៅចន្លោះសម័យសង្រ្គាម(២សំាយ៉ូអែល ៧:១)។ ពេលដែលគេបានដាក់ហិបសញ្ញា ក្នុងត្រសាល ធ្វើជាតំណាងឲ្យព្រះវត្តមានព្រះ ស្តេចដាវីឌក៏បាននាំពួកបណ្តាជនច្រៀងសរសើរដំកើងព្រះ(១របាក្សត្រ ១៦:៨-៣៦)។ ពួកអ៊ីស្រាលអែលក៏បានច្រៀងសរសើរអំណាចចេស្តារបស់ព្រះ ដែលបានធ្វើការអស្ចារ្យ ធ្វើតាមព្រះបន្ទូលសន្យា និងការពារពួកគេ កាលពីមុន(ខ.១២-២២)។ ពួកគេក៏បានស្រែកឡើងថា ចូរយើងមើលទៅព្រះអម្ចាស់ និងឥទ្ធានុភាពរបស់ទ្រង់ ចូរស្វែងរកព្រះភក្ត្រទ្រង់ជានិច្ច(ខ.១១)។ ពួកគេត្រូវមើលទៅព្រះអង្គជានិច្ច ព្រោះមានសង្រ្គាមជាច្រើនទៀត នឹងមកដល់។
ចូរយើងមើលទៅព្រះអម្ចាស់ និងឥទ្ធានុភាពរបស់ទ្រង់។ ចូរស្វែងរកព្រះភក្ត្រព្រះអង្គ។ នេះជាយោបល់ដ៏ល្អ ដែលត្រូវអនុវត្តតាម ពេលដែលជម្ងឺ ការព្រួយបារម្ភក្នុងគ្រួសារ និងសង្រ្គាមដទៃទៀត កំពុងតែនៅចំពោះមុខយើង ព្រោះព្រះអង្គមិនបានទុកឲ្យយើងប្រយុទ្ធតែម្នាក់ឯង ដោយពឹងអាងកម្លាំងខ្លួនឯង ដែលកំពុងអន់ថយនោះឡើយ។ ព្រះអង្គគង់នៅជាមួយ ព្រះអង្គមានចេស្តា ព្រះអង្គបានថែរក្សាយើងកាលពីមុន…
តើខ្ញុំជានរណា?
តើគណនីហ្វេសប៊ុករបស់យើង បានប្រាប់ឲ្យគេដឹងថា យើងជានរណា? តើអត្តសញ្ញាណរបស់យើង មានការផ្តេកផ្តួលទៅលើពិន្ទុនៅសាលា ទស្សនៈរបស់មិត្តភក្តិយើង ឬចំនួនមិត្តភក្តិដែលយើងមានឬ? ឬមួយវាអាស្រ័យទៅលើអ្វីដែលឪពុកម្តាយយើងបាននិយាយអំពីយើង? ពុំនោះទេ តើអត្តសញ្ញាណរបស់យើង ផ្អែកទៅលើកត្តាទាំងអស់នេះរួមផ្សំគ្នាឬ? តើធ្វើដូចម្តេចឲ្យអ្នកដឹងច្បាស់ថា ខ្លួនឯងជានរណា? ព្រះគម្ពីរបានប្រាប់យើងថា វិធីល្អបំផុត ដើម្បីឲ្យយើងអាចស្គាល់ខ្លួនឯងច្បាស់ ដោយមានទំនុកចិត្ត និងការស្កប់ចិត្តនោះ គឺយើងត្រូវរៀនស្គាល់ខ្លួនឯង តាមរយៈការស្គាល់ព្រះយេស៊ូវ។ ព្រះអង្គបានប្រទានអត្តសញ្ញាណល្អបំផុត មកយើងរាល់គ្នា ដែលមិនអាស្រ័យទៅលើការគិតរបស់អ្នកដទៃ ឬការគិត ឬអារម្មណ៍របស់យើង។ វាជាអំណោយមកពីព្រះ ដែលគង់នៅអស់កល្បជានិច្ច។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ។
ចូរអរព្រះគុណគ្រប់ពេលវេលា
កាលពីសតវត្សរ៍ទី១៧ លោកម៉ាទីន មីនខាត(Martin Rinkart) បានធ្វើការជាអ្នកបម្រើព្រះពេញពេល ក្នុងខេត្តសាក់សូនី ប្រទេសអាឡឺម៉ង់ ជាង៣០ឆ្នាំ ក្នុងអំឡុងសម័យសង្រ្គាម និងជម្ងឺរាតត្បាត។ នៅឆ្នាំមួយនោះ គាត់បានធ្វើពិធីបុណ្យសពឲ្យគេ បាន៤ពាន់ដង ដោយរាប់បញ្ចូលទាំងពិធីបុណ្យសពរបស់ភរិយាគាត់ ហើយពេលខ្លះ គ្រួសាររបស់គាត់បានជួបការស្រេកឃ្លាន ដោយសារការខ្វះខាតអាហារយ៉ាងខ្លាំង។
បញ្ហាទាំងអស់នេះអាចធ្វើឲ្យគាត់ធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ប៉ុន្តែ ជំនឿដែលគាត់មានចំពោះព្រះ នៅតែខ្លាំងជានិច្ច ហើយគាត់បានអរព្រះគុណព្រះអង្គ ។ តាមពិត គាត់បានបង្ហាញចេញនូវការអរព្រះគុណតាមរយៈបទចម្រៀង ដែលមានចំណងជើងថា “ចូរយើងទាំងអស់គ្នាអរព្រះគុណព្រះនៃយើង”។
លោករីនខាតបានយកគំរូតាមហោរាអេសាយ ដែលបានបង្គាប់រាស្រ្តរបស់ព្រះ ឲ្យអរព្រះគុណ គ្រប់ពេលវេលា ដោយរាប់បញ្ចូលទំាងពេលដែលព្រះអង្គបានអត់ទោសឲ្យពួកគេ(អេសាយ ១២:១) ឬនៅពេលដែលខ្មាំងសត្រូវកៀបសង្កត់ពួកគេ។ ពួកគេនៅតែត្រូវលើកដំកើងព្រះនាមព្រះ សូម្បីតែក្នុងពេលបែបនោះ ដោយប្រកាស់ឲ្យប្រជាជាតិទាំងឡាយបានដឹងអំពីការអ្វីដែលព្រះអង្គបានធ្វើ(ខ.៤)។
យើងងាយនឹងអរព្រះគុណព្រះអង្គ ក្នុងពេលអបអរការប្រមូលផល និងក្នុងពេលយើងបរិភោគអាហារជាបរិបូរជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ប៉ុន្តែ យើងអាចបង្ហាញចេញនូវការដឹងគុណ ដល់ព្រះអង្គ ក្នុងពេលដែលមានទុក្ខលំបាក ពេលដែលយើងបាត់បង់អ្នកណាម្នាក់ ក្នុងគ្រួសារ ឬពេលដែលយើងកំពុងតែមានបញ្ហាហិរញ្ញវត្ថុ ឬក៏យើងកំពុងតែមានការប៉ះទង្គិចជាមួយអ្នកដែលជិតស្និទ្ធនឹងយើង?
ចូរយើងរួមចិត្ត និងសំឡេង ដើម្បីសរសើរដំកើង និងអរព្រះគុណព្រះ ដ៏អស់កល្ប ដែលផ្ទៃមេឃ និងផែនដីសរសើរដំកើង។ យើងអាច “ច្រៀងថ្វាយព្រះអម្ចាស់ ពីព្រោះទ្រង់បានធ្វើការដ៏ប្រសើរ”(ខ.៥)។-Amy Boucher…
ផ្សាយដំណឹងល្អ ដោយមិនរើសមុខ
ប្រទេស អេល សាលវ៉ាដូ បានថ្វាយការគោរពដល់ព្រះយេស៊ូវ ដោយសង់រូបចម្លាក់របស់ព្រះអង្គ ដាក់នៅចំកណ្តាលរដ្ឋធានីរបស់ខ្លួន។ ទោះវិមាននោះ មានទីតាំងនៅចំកណ្តាលរង្វង់មូល ក្នុងតំបន់ដែលមានចរាចរណ៍ដ៏មមាញឹកក៏ដោយ គេងាយនឹងមើលឃើញវិមាននោះ ដោយសារកម្ពស់ដ៏ខ្ពស់ត្រដែត ហើយឈ្មោះដែលគេបានដាក់វិមាននោះឲ្យថា “ព្រះអង្គសង្រ្គោះនៃពិភពលោក” គឺបានបង្ហាញ អំពីការកោតខ្លាច ចំពោះភាពជាព្រះរបស់ព្រះយេស៊ូវ។
គេមិនបានសង់រូបចម្លាក់ដ៏ធំនេះ ដើម្បីថ្វាយបង្គំនោះទេ ប៉ុន្តែ វាបានរំឭកយើង អំពីសេចក្តីដែលព្រះគម្ពីរបានចែង អំពីព្រះយេស៊ូវ(១យ៉ូហាន ៤:១៤)។ ព្រះគម្ពីរបានប្រាប់យើងថា ព្រះអង្គជាព្រះដែលប្រទានសេចក្តីសង្រ្គោះ ដល់មនុស្សម្នាក់ៗ។ ព្រះយេស៊ូវបានឆ្លងកាត់ព្រំដែននៃវប្បធម៌ ហើយទទួលអស់អ្នកណា ដែលចង់ស្គាល់ព្រះអង្គ ដោយចិត្តស្មោះ ដោយមិនប្រកាន់អាយុ ចំណេះដឹង ការសិក្សា ជាតិសាសន៍ អំពើបាបពីអតីតកាល ឬថានៈក្នុងសង្គមនោះឡើយ។
សាវ័កប៉ុលបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត នៅសម័យបុរាណ ដើម្បីប្រាប់គេអំពីព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ គាត់បានផ្សព្វផ្សាយដំណឹងល្អនេះ ទៅដល់អ្នកមានអំណាច អ្នកដឹកនាំសាសនា ទាហាន ជនជាតិយូដា សាសនាដទៃ បុរស ស្រ្តី និងកុមារ។ គាត់បានពន្យល់ថា មនុស្សអាចចាប់ផ្តើមទំនាក់ទំនងជាមួយព្រះគ្រីស្ទ ដោយទទួលជឿព្រះអង្គ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ ដោយជឿថា ព្រះទ្រង់ពិតជាបានប្រោសព្រះអង្គ ឲ្យមានព្រះជន្មរស់ឡើងវិញ(រ៉ូម ១០:៩)។ គាត់ថា…
អ្វីដែលខ្ញុំរៀនបានពីសត្វមាន់ទើគី
តើអ្នកដឹងទេថា សត្វមាន់ទើគីព្រៃ ចូលចិត្តចេញរកស៊ីជាហ្វូង? ហេតុអ្វីបានជាពេលនេះ ខ្ញុំចង់លើកយកសត្វមាន់ទើគី មកនិយាយ? ព្រោះខ្ញុំទើបតែវិលត្រឡប់មកពីការសម្រាកលំហែរកាយ នៅក្នុងខ្ទមឈើ នៅជើងភ្នំ នៅថ្ងៃចុងសប្តាហ៍។ កាលខ្ញុំនៅទីនោះ ខ្ញុំមានការស្ញប់ស្ញែង ចំពោះសត្វមាន់ទើគីមួយហ្វូងដើរបន្តកន្ទុយគ្នា ដូចរទេះភ្លើង កាត់ពីមុខផ្ទះរបស់យើង រៀងរាល់ថ្ងៃ។
ខ្ញុំមិនដែលអង្គុយមើលសត្វមាន់ទើគី ពីមុនមកទេ។ ពួកវាបានកកាយដី ដោយគ្មានមេត្តា ដោយក្រញាំជើង ដែលគួរឲ្យចាប់អារម្មណ៍។ បន្ទាប់មក ពួកវាក៏បានចឹកចំណីនៅលើដី។(ដោយសារ នេះជាលើកទីមួយ ដែលខ្ញុំបានសង្កេតមើលពួកវា នោះខ្ញុំមិនដឹងច្បាស់១រយភាគរយថា វាកំពុងតែចឹកអ្វីទេ)។ ដើមគុម្ពោតព្រៃដែលដុះ ក្នុងតំបន់នោះ ហាក់ដូចជាមិនគួរឲ្យចាប់អារម្មណ៍ទេ តែសត្វមាន់ទើគីទាំងអស់នោះ គឺប្រហែលជាង១០ក្បាល សុទ្ធតែថ្លោសៗគួរឲ្យទាក់ទាញណាស់។
ការទស្សនាសត្វទើគី ដែលមានចំណីស៊ីគ្រប់គ្រាន់ ធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរម៉ាថាយ ៦:២៦ ដែលបានចែងថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី”។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានមានបន្ទូលអំពីការផ្គត់ផ្គង់របស់ព្រះ សម្រាប់សត្វចាបដែលគេមិនឲ្យតម្លៃ ដើម្បីរំឭកយើងថា ព្រះអង្គក៏យកព្រះទ័យទុកដាក់ចំពោះយើងផងដែរ។ បើសត្វចាបនោះមានតម្លៃ តើជីវិតរបស់យើងមានតម្លៃលើសពួកវា ជាងអម្បាលម្មានទៅ? បន្ទាប់មក ព្រះយេស៊ូវក៏បានមានបន្ទូលប្រៀបធៀប…
ព្រះអង្គមានកន្លែងសម្រាប់ខ្ញុំ
មានអតីតយុទ្ធជនម្នាក់មានវ័យកាន់តែចាស់ គាត់មិនល្អឥតខ្ចោះទេ ហើយការនិយាយស្តីក៏គ្រោតគ្រាតផងដែរ។ ថ្ងៃមួយ មិត្តភក្តិគាត់ម្នាក់ដែលខ្វល់ពីគាត់ ក៏បានសាកសួរគាត់ អំពីជំនឿរបស់គាត់។ គាត់ក៏បានឆ្លើយតប ក្នុងលក្ខណៈបដិសេធន៍យ៉ាងលឿនថា “ព្រះមិនមានកន្លែងសម្រាប់មនុស្សដូចខ្ញុំទេ”។
ការនេះប្រហែលគ្រាន់តែជាផ្នែកមួយនៃការសម្តែងរបស់គាត់ “ក្នុងលក្ខណៈជាបុរសមិនចុះញម” ប៉ុន្តែ អ្វីដែលគាត់និយាយ មិនមែនជាការពិតទេ។ ព្រះទ្រង់ក៏បានបង្កើតកន្លែង ជាពិសេស សម្រាប់មនុស្សដែលគ្រោតគ្រាត ប្រកាន់ទោសខ្លួនឯង និងគេមិនរាប់រក ដើម្បីឲ្យពួកគេមានចំណែក និងលូតលាស់ក្នុងសហគមន៍របស់ព្រះអង្គ។ ជាក់ស្តែង ចាប់តាំងពីដើមដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ព្រះអង្គបានជ្រើសរើសសាវ័ករបស់ព្រះអង្គ តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល។ ពីដំបូង ព្រះអង្គបានជ្រើសរើសអ្នកនេសាទមួយចំនួន នៅស្រុកកាលីឡេ គឺខុសពីការរំពឹងគិត របស់អ្នកនៅទីក្រុងយេរូសាឡិម។ ព្រះអង្គក៏បានជ្រើសរើសអ្នកយកពន្ធម្នាក់ ឈ្មោះម៉ាថាយ ដែលការងាររបស់គាត់ ក៏បានរាប់បញ្ចូលការកេងប្រវ័ញ្ចជនរួមជាតិរបស់គាត់ ដែលស្ថិតក្រោមការកៀបសង្កត់របស់សាសន៍ដទៃ។ បន្ទាប់មក ជាងនេះទៅទៀត ព្រះអង្គក៏បានត្រាស់ហៅមនុស្សម្នាក់ទៀត ដែលមានឈ្មោះស៊ីម៉ូនផងដែរ និងជា “ពួកឧស្សាហ៍ដែលបះបោរប្រឆាំងនឹងចក្រភពរ៉ូម៉ាំង”(ម៉ាកុស ៣:១៨)។
ព្រះគម្ពីរមិនបាននិយាយលម្អិត អំពីលោកស៊ីម៉ូនទេ(មិនមែនស៊ីម៉ូន ពេត្រុស) ប៉ុន្តែ យើងអាចដឹងថា ពួកឧស្សាហ៍ជានរណា។ ពួកនេះស្អប់ជនក្បត់ជាតិ ដូចលោកម៉ាថាយជាដើម ដែលបានក្លាយជាអ្នកមានដោយសារការចូលដៃជាមួយចក្រភពរ៉ូម៉ាំងដែលជនជាតិយូដាស្អប់ខ្ពើម។ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើនូវរឿងដែលគេមិននឹកស្មានដល់ ដោយជ្រើសរើសទាំងលោកស៊ីម៉ូន និងលោកម៉ាថាយ ឲ្យនៅជាមួយគ្នា នៅក្នុងក្រុមសាវ័ករបស់ព្រះអង្គ។
យើងមិនអាចនិយាយថា នរណាម្នាក់មានលក្ខណៈអាក្រក់ពេក សម្រាប់ព្រះយេស៊ូវនោះឡើយ។ សរុបមក…
ចិត្តដែលបើកចំហរ និងសប្បុរស
បន្ទាប់ពីឡានកញ្ចាស់របស់អ្នកស្រីវីគី(Vicki)ខូច មិនអាចជួសជុលបាន គាត់ក៏បានចាប់ផ្តើមប្រមូលលុយ ដើម្បីទិញឡានមួយទៀត។ អ្នកស្រីវីគីធ្វើការនៅភោជនីយដ្ឋាន សម្រាប់កម្មុងអាហារតាមមាត់បង្អូចភោជនីយដ្ឋាន។ លោកគ្រីស(Chris) ជាភ្ញៀវដែលបានទៅទិញអាហារ នៅភោជនីយដ្ឋាននោះជាញឹកញាប់ ក៏បានឮអ្នកស្រីវីគីនិយាយថា គាត់ត្រូវការឡានមួយគ្រឿង។ លោកគ្រីសក៏បាននិយាយថា គាត់មិនអាចឈប់គិតអំពីរឿងនោះបានទេ ហើយគាត់ត្រូវតែធ្វើអ្វីម្យ៉ាង។ គាត់ក៏បានទិញឡានដែលកូនប្រុសរបស់គាត់ដាក់លក់ បន្ទាប់ពីបានប្រើប្រាស់វា កាលពីពេលកន្លងមក ។ គាត់ឲ្យគេបាញ់ថ្នាំថ្មី ហើយក៏បានប្រគល់កូនសោរទៅអ្នកស្រី វីគី។ អ្នកស្រីវីគីមានការភ្ញាក់ផ្អើលណាស់ បានជាគាត់លាន់មាត់ ដោយការងឿងឆ្ងល់ និងការដឹងគុណ។
ព្រះគម្ពីរបានត្រាស់ហៅយើង ឲ្យរស់នៅ ដោយដៃដែលបើកទូលាយ ចែករំលែកអ្វីដែលយើងមាន ដោយចិត្តជ្រះថ្លា តាមលទ្ធភាពរបស់យើង ដើម្បីបំពេញតម្រូវការរបស់អ្នកដទៃ។ គឺដូចដែលបទគម្ពីរធីម៉ូថេបានមានចែងថា “ចូរបង្គាប់ឲ្យគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង”(១ធីម៉ូថេ ៦:១៨)។ យើងមិនចេះតែធ្វើអំពើសប្បុរសដោយគ្មានការពិចារណានោះឡើយ តែយើងត្រូវរស់នៅ ដោយវិញ្ញាណដែលចេះចែករំលែក ដោយអំណរ។ ចូរយើងរស់នៅ ដោយចិត្តទូលាយ។ ព្រះទ្រង់បានបង្គាប់យើងឲ្យ “មានចិត្តសប្បុរស ហើយស្ម័គ្រចិត្តចែករំលែក”(ខ.១៨)។
កាលណាយើងរស់នៅ ដោយចិត្តទូលាយ និងសប្បុរស នោះយើងមិនចាំបាច់ត្រូវខ្លាចខ្វះខាតនោះឡើយ។ ផ្ទុយទៅវិញ ព្រះគម្ពីរបានប្រាប់យើងថា ការធ្វើដូចនេះ គឺមានន័យថា យើងកំពុងតែរស់នៅ ក្នុងជីវិតពិត ដែលព្រះទ្រង់សព្វព្រះទ័យ(ខ.១៩)។ ដោយសារយើងមានព្រះគង់នៅជាមួយនោះ ជីវិតពិតរបស់យើង…