អ្នកស្ម័គ្រចិត្តជាង២០០នាក់ បានជួយរើឥវ៉ាន់ពីបណ្ណាគារតុលា នៅទីក្រុងសោតថែមតុន ប្រទេសអង់គ្លេស ទៅកាន់អស័យដ្ឋានថ្មី ស្ថិតនៅតាមបណ្តោយផ្លូវដដែល។ អ្នកស្ម័គ្រចិត្តទាំងនោះ ក៏បានឈរបន្តគ្នា ជាជួរ នៅលើផ្លូវសម្រាប់មនុស្សថ្មើរជើង ហើយក៏បានហុចសៀវភៅបន្តគ្នា ពីអាស័យដ្ឋានចាស់ ទៅកាន់អាស័យដ្ឋានថ្មី។ ពេលដែលបុគ្គលិកបណ្ណាគាម្នាក់ បានឃើញអ្នកស្ម័គ្រចិត្តទាំងនោះ ធ្វើការយ៉ាងសកម្មដូចនេះ គាត់ក៏បាននិយាយថា គាត់មានការប៉ះពាល់ចិត្តណាស់ ដែលបានឃើញមនុស្សជាច្រើនមកជួយយកអសារ ដោយពួកគេចង់រួមចំណែក នៅក្នុងការអ្វីដែលធំជាងខ្លួនពួកគេ។
យើងក៏អាចមានចំណែក នៅក្នុងការអ្វី ដែលធំជាងខ្លួនយើងផងដែរ។ព្រះទ្រង់ប្រើយើង ឲ្យឈោងចាប់ពិភពលោក ដោយព្រះរាជសារនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ដោយសារមាននរណាម្នាក់បានផ្សាយព្រះរាជសារនោះមកយើង នោះយើងអាចផ្សព្វផ្សាយព្រះរាជសារនោះបន្តទៅអ្នកដទៃទៀត។ សាវ័កប៉ុលបានប្រៀបធៀបការនេះ ទៅនឹងការធ្វើស្រែ។ ក្នុងចំណោមយើង មានអ្នកខ្លះដាំ ហើយអ្នកខ្លះទៀតស្រោចទឹក។ យើងជាអ្នកធ្វើការជាមួយព្រះ(១កូរិនថូស ៣:៩)។
ការងារនីមួយៗ ដែលយើងធ្វើបម្រើព្រះ សុទ្ធតែសំខាន់ តែយើងត្រូវធ្វើ ដោយអំណាចរបស់ព្រះវិញ្ញាណរបស់ព្រះអង្គ។ ដោយអំណាចនៃព្រះវិញ្ញាណព្រះអង្គ នោះព្រះទ្រង់ជួយឲ្យរាស្រ្តព្រះអង្គ ចម្រើនឡើងខាងវិញ្ញាណ ពេលដែលពួកគេដឹងថា ព្រះអង្គស្រឡាញ់ពួកគេ ហើយចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងមកសុគត ជំនួសពួកគេ ដើម្បីឲ្យពួកគេរួចពីបាប(យ៉ូហាន ៣:១៦)។
ព្រះទ្រង់ធ្វើការងារទ្រង់ នៅលើផែនដី តាមរយៈ “អ្នកស្ម័គ្រចិត្ត” ដូចអ្នក និងខ្ញុំ។ ទោះយើងជាផ្នែកមួយនៃសហគមន៍ដែលធំជាងការរួមចំណែករបស់យើង ក៏យើងនៅតែអាចជួយឲ្យសហគមន៍នោះចម្រើនឡើង ដោយធ្វើការជាមួយគ្នា ដើម្បីចែករំលែកក្តីស្រឡាញ់របស់ព្រះអង្គ ដល់លោកិយ។—Jennifer Benson Schuldt