លោក​រ៉ាយអិន ហ៊ល(Ryan Hall) ជា​កីឡាករ​អាមេរិក ដែល​បាន​បំបែក​ឯកត្តកម្ម​នៅ​ក្នុង​ការ​រត់​ប្រណំាង​ពាក់​កណ្តាល​ម៉ារ៉ាតុន។ គាត់​បាន​បញ្ចប់​ការ​រត់ ក្នុង​រយៈ​ចម្ងាយ​២១​គីឡូម៉ែត្រ ដោយ​ប្រើ​រយៈ​ពេល​៥០នាទី ៤៣​វិនាទី ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​អាមេរិក ដែល​បាន​រត់​ប្រណាំង ដោយ​ប្រើ​រយៈ​ពេល​តិច​ជាង​១​ម៉ោង។ លោក​ហ៊ល បាន​អបអរ​ជោគជ័យ ដែល​ជា​ការ​បំបែក​ឯកត្តកម្ម តែ​គាត់​ក៏​ធ្លាប់​ជួប​ការ​ខក​ចិត្ត ដោយសារ​គាត់​មិន​អាច​បញ្ចប់​ការ​ប្រកួត​មួយ។

គាត់​បាន​ស្គាល់​រស់​ជាតិ​ជោគ​ជ័យ ហើយ​ក៏​ធ្លាប់​ស្គាល់​រស់​ជាតិ​បរាជ័យ​ផង​ដែរ តែ​គាត់​បាន​ទទួល​ស្គាល់​ថា ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេស៊ូវ បាន​ទ្រទ្រង់​គាត់។ គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ខគម្ពីរ​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ ដែល​មាន​បទ​គម្ពីរ​សុភាសិត​ជា​ដើម ដែល​ចែង​ថា “ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន”(សុភាសិត ២៤:១៦)។ បទ​គម្ពីរ​សុភាសិត​នេះ​បាន​រំឭក​យើង​ថា មនុស្ស​សុចរិត គឺ​អ្នក​ដែល​មាន​ជំនឿ និង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ នឹង​នៅ​តែ​ជួប​ការ​លំបាក ហើយ​ទុក្ខ​ព្រួយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​ពួក​គេ​បន្ត​ស្វែង​រក​ព្រះ​អង្គ នៅ​ពេល​មាន​ការ​លំបាក ព្រះ​ទ្រង់​ប្រទាន​កម្លាំង ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ។​

ថ្មី​ៗ​នេះ តើ​អ្នក​បាន​ជួប​ការ​ខក​ចិត្ត ឬ​បរាជ័យ​ដ៏​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​បាន​ដួល​ចុះ មិន​អាច​ក្រោក​ឈរ​ឬ​ទេ? ព្រះ​គម្ពីរ​ប៊ីប​បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​របស់​យើង តែ​ឲ្យ​បន្ត​ទុក​ចិត្ត​លើ​ព្រះ និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ ពេល​ណា​យើង​ទុក​ចិត្ត​ព្រះ​អង្គ ព្រះ​វិញ្ញាណ​ទ្រង់​នឹង​ប្រទាន​កម្លាំង​មក​យើង ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​ក្នុង​ជីវិត  រាប់​ចាប់​តាំង​ពី​បញ្ហា​​តូច​តាច រហូត​ដល់​បញ្ហា​ធំ​(២កូរិនថូស ១២:៩)។—Lisa M. Samra