ចម្លងយើងកាត់ខ្យល់ព្យុះ
ក្នុងអំឡុងពេលនៃការធ្វើដំណើរលើកទីមួយ របស់បេសកជនស្កត់ឡង់ ឈ្មោះ អាឡេស៊ែនឌ័រ ដាហ្វ(Alexander Duff) ទៅកាន់ប្រទានឥណ្ឌា នៅឆ្នាំ១៨៣០ សំពៅគាត់បានលិច ពេលមានខ្យល់ព្យុះនៅក្បែរតំបន់ឆ្នេរនៃប្រទេសអាហ្វ្រិកខាងត្បូង។ គាត់ និងអ្នករួមដំណើរជាមួយគាត់បានទៅដល់កោះតូចមួយ ដែលនៅដាច់ស្រយាល ហើយបន្តិចក្រោយមក ក្នុងចំណោមពួកនាវិក មានម្នាក់បានរកឃើញព្រះគម្ពីរប៊ីបរបស់លោកដាហ្វ ដែលបានអណ្តែតមកទើរលើឆ្នេរ។ ពេលព្រះគម្ពីរនោះស្ងួត លោកដាហ្វក៏បានអានបទគម្ពីរទំនុកដំកើង ជំពូក១០៧ ទៅកាន់អ្នកដែលបានរួចជីវិតជាមួយគាត់ ហើយពួកគេក៏មានចិត្តក្លាហានឡើង។ ទីបំផុត បន្ទាប់ពីគេបានជួយសង្រ្គោះ ហើយលោកដាហ្វបានលិចសំពៅម្តងទៀត គាត់ក៏បានមកដល់ប្រទេសឥណ្ឌាដោយសុវត្ថិភាព។
បទគម្ពីរទំនុកដំកើង ជំពូក១០៧ បានចែងអំពីវិធីដែលព្រះទ្រង់ជួយរំដោះប្រជាជនអ៊ីស្រាអែល។ បទគម្ពីរនេះពិតជាត្រូវនឹងរឿងរបស់លោកដាហ្វ និងមិត្តរួមនាវារបស់គាត់បានជួបប្រទះ បានជាពួកគេមានការកម្សាន្តចិត្ត ដោយសារសេចក្តីដែលបានចែងថា “ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ”(ខ.២៩-៣០)។ ហើយពួកគេក៏បាន អរព្រះគុណព្រះអម្ចាស់ ដូចពួកអ៊ីស្រាអែល "សម្រាប់សេចក្តីស្រឡាញ់ដែលមិនប្រែប្រួលរបស់ព្រះ និងការដ៏អស្ចារ្យដែលព្រះអង្គបានប្រោសដល់មនុស្សជាតិ”(ខ.៣១)។
សេចក្តីដែលមានចែងក្នុងបទគម្ពីរទំនុកដំកើង ១០៧:២៨-៣០ ក៏ស្របនឹងសេចក្តីដែលមានចែងក្នុងបទគម្ពីរសញ្ញាថ្មីផងដែរ(ម៉ាថាយ ៨:២៣-២៧ ម៉ាកុស ៤:៣៥-៤១)។ ខ្យល់ព្យុះបានចាប់ផ្តើមបក់បោកមក ពេលដែលព្រះយេស៊ូវ និងពួកសាវ័ករបស់ព្រះអង្គកំពុងគង់នៅក្នុងទូក។ ពួកសិស្សព្រះអង្គក៏បានស្រែកឡើង ដោយការភ័យខ្លាច ហើយព្រះយេស៊ូវ ដែលជាព្រះដែលបានប្រសូតជាមនុស្ស ក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់។ យើងក៏អាចមានចិត្តក្លាហានឡើងផងដែរ! ព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះដ៏មានអំណាចចេស្តានៃយើង…
ការលូតលាស់ក្នុងព្រះគុណព្រះ
លោកឆាល អេច ស្ព័រជិន(Charles H. Spurgeon ឆ្នាំ ១៨៣៤-១៨៩២) ជាគ្រូអធិប្បាយ ដែលមានសញ្ជាតិអង់គ្លេស។ គាត់បានរស់នៅជាគ្រីស្ទបរិស័ទ ដែលសកម្ម និងមានចិត្តឆេះឆួលយ៉ាងខ្លាំង។ គាត់បានក្លាយជាគ្រូគង្វាល ពេលគាត់មានអាយុ១៩ឆ្នាំ ហើយមិនយូរប៉ុន្មានគាត់ក៏បានអធិប្បាយព្រះបន្ទូលទៅកាន់ហ្វូងមនុស្ស។ គាត់បានសរសេរការអធិប្បាយព្រះបន្ទូលរបស់គាត់ នៅក្នុងសៀវភៅ ហើយចងក្រងបាន៦៣ភាគ ហើយក៏បាននិពន្ធសេចក្តីពន្យល់ព្រះគម្ពីរ និងសៀវភៅអំពីការអធិស្ឋាន ព្រមទាំងសៀវភៅផ្សេងៗទៀត។ ហើយគាត់បានអានចប់សៀវភៅ៦ក្បាល ក្នុងមួយសប្តាហ៍។ ក្នុងការអធិប្បាយព្រះបន្ទូលមួយនោះ លោកស្ព័រជិនបានមានប្រសាសន៍ថា “ការមិនធ្វើអ្វីសោះ គឺជាអំពើបាប ដែលស្ទើរតែធំជាងអំពើបាបដទៃទៀត ព្រោះវានាំឲ្យយើងធ្វើអំពើបាបជាច្រើនទៀត … ភាពខ្ជិលច្រអូសខាងវិញ្ញាណដ៏អាក្រក់! សូមព្រះអង្គជួយសង្រ្គោះយើង ឲ្យរួចផុតពីវាផង”។
លោកឆាល ស្ព័រជិន បានរស់នៅដោយភាពឧស្សាហ៍ខាងវិញ្ញាណ (២ពេត្រុស ១:៥) ដើម្បីឲ្យបានលូតលាស់ ក្នុងព្រះគុណព្រះ ហើយរស់នៅថ្វាយព្រះអង្គ។ បើយើងជាអ្នកដើរតាមព្រះគ្រីស្ទ នោះព្រះទ្រង់អាចបណ្តាលចិត្តយើង និងប្រទានលទ្ធភាព ឲ្យចម្រើនឡើង ឲ្យមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ “ដោយមានសេចក្តីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្តីជំនឿបានទៀងត្រង់ ឲ្យសេចក្តីទៀងត្រង់បានដំរិះ ឲ្យដំរិះបានចេះអត់សង្កត់ ឲ្យសេចក្តីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្តីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ”(ខ.៥-៧)។
យើងម្នាក់ៗសុទ្ធតែមានបំណងចិត្ត សមត្ថភាព និងកម្លាំងខុសៗគ្នា គឺមិនសុទ្ធតែអាចរស់នៅ ដោយភាពឧស្សាហ៍ដូចលោកឆាល ស្ព័រជិននោះឡើយ។ ប៉ុន្តែ ពេលណាយើងបានយល់…
ការជំរុញចិត្តពីភ្លើង
ពេលដែលអ្នកពន្លត់អគ្គីភ័យពីរនាក់ ដែលកំពុងអស់កម្លាំង និងខ្លួនប្រឡាក់ផេះ ឈប់ឡាន ចូលញាំអាហារពេលព្រឹក ក្នុងភោជនីយដ្ឋានមួយ អ្នកបម្រើម្នាក់បានស្គាល់បុរសទាំងពីរ តាមព័ត៌មានដែលគេបានផ្សាយក្នុងទូរទស្សន៍ ហើយបានដឹងថា ពួកគេបានប្រយុទ្ធនឹងអគ្គីភ័យ នៅក្នុងឃ្លាំងមួយ កាលពីពេលយប់។ ដើម្បីបង្ហាញនូវការគោរព នាងក៏បានសរសេរនៅលើវិក្កយបត្រគិតថ្លៃអាហារពេលព្រឹករបស់ពួកគេថា “ថ្ងៃនេះ ខ្ញុំសូមចេញថ្លៃអាហារពេលព្រឹកឲ្យពួកលោក។ សូមអរគុណពួកលោក … សម្រាប់ការបម្រើអ្នកដទៃ និងរត់ចូលទៅក្នុងកន្លែង ដែលអ្នកដទៃរត់ចេញ… ពួកលោកបានទទួលការជំរុញចិត្តពីភ្លើង និងសេចក្តីក្លាហាន ពួកលោកបានធ្វើជាគំរូល្អណាស់”។
ក្នុងកណ្ឌគម្ពីរសញ្ញាចាស់ យើងឃើញគំរូនៃសេចក្តីក្លាហាន នៅក្នុងសកម្មភាពរបស់យុវជនបីនាក់ ដែលមាន សាដ្រាក់ មៃសាក់ និងអ័បេឌនេកោ(ដានីយ៉ែល ៣)។ ពួកគេមិនបានស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ស្តេច ដែលបានបង្គាប់ឲ្យថ្វាយបង្គំរូបចម្លាក់ស្តេចបាប៊ីឡូនឡើយ។ ផ្ទុយទៅវិញ យុវជនទាំងនេះបានបង្ហាញក្តីស្រឡាញ់របស់ពួកគេដល់ព្រះ តាមរយៈការបដិសេធន៍មិនព្រមថ្វាយបង្គំរូបចម្លាក់។ ពួកគេត្រូវទទួលទោសប្រហារជីវិត ដោយបោះចូលទៅក្នុងគុកភ្លើងទាំងរស់។ តែពួកគេនៅតែនិយាយថា “បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ … តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ”(ខ.១៧-១៨)។
ព្រះទ្រង់បានជួយសង្រ្គោះពួកគេ ហើយថែមទាំងបានដើរជាមួយពួកគេ នៅក្នុងភ្លើង(ខ.២៥-២៧)។ នៅក្នុងទុក្ខលំបាក និងបញ្ហារបស់យើង ដែលប្រៀបដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ យើងក៏អាចមានការធានាផងដែរថា ព្រះអង្គក៏គង់នៅជាមួយយើងផងដែរ។—Alyson Kieda
ព្រះនៃការកម្សាន្តចិត្តគ្រប់យ៉ាង
រ៉ាដាមេនេស(Radamenes) គ្រាន់តែជាកូនឆ្មាមួយក្បាល ពេលដែលម្ចាស់វា យកទៅបំបរបង់ចោល នៅកន្លែងសង្រ្គោះសត្វចិញ្ចឹម ដោយគិតថា វាឈឺធ្ងន់ពេក មិនអាចជាសះស្បើយ។ ពេទ្យសត្វក៏បានថែទាំកូនឆ្មាមួយក្បាលនេះ ឲ្យមានសុខភាពល្អឡើងវិញ ហើយក៏បានទទួលចិញ្ចឹមវា។ ចាប់តាំងពីពេលនោះមក វាក៏បានក្លាយជាសត្វដែលស្នាក់នៅទីនោះពេញពេល ហើយនៅពេលថ្ងៃ វាតែងតែចំណាយពេល កម្សាន្តចិត្តសត្វឆ្មា និងឆ្កែដទៃទៀត ដែលទើបតែចេញពីកន្លែងវះកាត់ ឬកំពុងតែជាសះស្បើយពីជម្ងឺ តាមរយៈការនៅកំដរដ៏កក់ក្តៅ និងការបញ្ចេញសម្លេងដ៏ស្រទន់។
រឿងដ៏តូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីការអ្វី ដែលព្រះនៃក្តីស្រឡាញ់ធ្វើសម្រាប់យើង និងអំពីការអ្វីដែលយើងអាចធ្វើ សម្រាប់អ្នកដទៃ ដើម្បីឆ្លើយតបចំពោះព្រះអង្គ។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង ពេលយើងមានជំងឺ និងទុក្ខលំបាក ហើយព្រះអង្គកម្សាន្តចិត្តយើង ដោយព្រះវត្តមានព្រះអង្គ។ ក្នុងបទគម្ពីរ២កូរិនថូស សាវ័កប៉ុលបានហៅព្រះនៃយើងថា “ព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក”(១:៣)។ ពេលណាយើងមានការបាក់ទឹកចិត្ត ធ្លាក់ទឹកចិត្ត ឬត្រូវគេធ្វើបាប នោះព្រះអង្គរង់ចាំជួយយើងជានិច្ច។ ពេលណាយើងងាកទៅរកព្រះអង្គ ដោយការអធិស្ឋាន ព្រះអង្គក៏ “កម្សាន្តចិត្តយើង ក្នុងអស់ទាំងសេចក្តីវេទនា”(ខ.៤)។
ប៉ុន្តែ ខគម្ពីរនេះមិនទាន់ចប់តែប៉ុណ្ណេះឡើយ។ ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់ទុក្ខវេទនាជាពន់ពេក សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “ទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ”។ ព្រះវរបិតានៃយើងកម្សាន្តចិត្តយើង ហើយពេលណាយើងបានពិសោធន៍នឹងការកម្សាន្តចិត្តរបស់ព្រះអង្គហើយ នោះយើងក៏អាចកម្សាន្តចិត្តអ្នកដទៃផងដែរ។
ព្រះអង្គសង្រ្គោះនៃយើងមានសេចក្តីអាណិត ហើយបានរងទុក្ខវេទនា ដើម្បីយើងរាល់គ្នា។ ព្រះអង្គលើសពីអាចកម្សាន្តចិត្តយើង ក្នុងទុក្ខលំបាក…
ព្រះអង្គគង់នៅជាមួយ
លោកឪពុកខ្ញុំចូលចិត្តច្រៀងបទចម្រៀងទំនុកដំកើងចាស់ៗ។ ក្នុងចំណោមបទទាំងនោះ គាត់ចូលចិត្តបទ “ក្នុងសួនច្បារ”។ កាលប៉ុន្មានឆ្នាំមុន យើងបានច្រៀងបទនោះ ក្នុងពិធីបុណ្យសពរបស់គាត់។ វគ្គបន្ទរនៃបទនេះច្រៀងថា “ព្រះអង្គដើរជាមួយខ្ញុំ ហើយនិយាយជាមួយខ្ញុំ ហើយព្រះអង្គប្រាប់ខ្ញុំថា ខ្ញុំជាកម្មសិទ្ធិព្រះអង្គ ហើយក្តីអំណរយើងមាន ពេលដែលយើងទៅដល់ទីនោះ ជាក្តីអំណរដែលយើងមិនធ្លាប់មានពីមុនមក។ កាលគាត់នៅរស់ បទចម្រៀងនេះបាននាំមកនូវក្តីអំណរដល់គាត់ ហើយនៅតែនាំឲ្យខ្ញុំមានក្តីអំណរ។
លោក ស៊ី អូស្ទីន ម៉ាល(C. Austin Miles) បានប្រាប់ថា គាត់បាននិពន្ធបទនេះ ក្នុងរដូវផ្ការីក ឆ្នាំ១៩១២ បន្ទាប់ពីគាត់បានអាចជំពូក២០ នៃកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន។ គាត់ថា ពេលដែលគាត់បានអានបទគម្ពីរនោះ នៅថ្ងៃនោះ គាត់មានអារម្មណ៍ថា គាត់ហាក់ដូចជាកំពុងតែនៅកន្លែងនោះជាមួយព្រះអង្គផងដែរ។ គាត់ហាក់ដូចជាស្មរបន្ទាល់ដ៏ស្ងាត់ស្ងៀមម្នាក់ ក្នុងពេលដែលនាងម៉ារា លត់ជង្គង់ នៅចំពោះមុខព្រះអម្ចាស់ ហើយនិយាយថា “រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ”។
ក្នុងបទគម្ពីរយ៉ូហាន ជំពូក២០ យើងឃើញថា នាងម៉ារាម៉ាក់ដាឡា បានទួញយុំ នៅក្បែរផ្នូរព្រះយេស៊ូវ ដែលនៅទទេរ។ នៅទីនោះ នាងបានជួបបុរសម្នាក់ ដែលបានសួរនាងថា ហេតុអ្វីនាងយំ។ នាងគិតថា អ្នកនោះជាអ្នកថែសួន តែតាមពិត នាងកំពុងតែនិយាយទៅកាន់ព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះរបស់នាង មានព្រះជន្មរស់ឡើងវិញ!…
ផ្តោតចិត្តទៅលើព្រះ
មានពេលមួយចៅស្រីអាយុ៣ឆ្នាំរបស់ខ្ញុំ បានរត់ចុះឡើង ក្នុងទីធ្លាផ្ទះឈើរបស់យើង ដោយទឹកមុខញញឹម ហើយស្រែកហៅខ្ញុំថា “លោកយាយ មើលនែ ខ្ញុំរាំ ដូចព្រះនាងអញ្ចឹង!” ការរាំរបស់នាង បាននាំឲ្យខ្ញុំញញឹមផងដែរ តែបងប្រុសនាងរអ៊ូថា “នាងមិនមែនរាំទេ គឺរត់លេងទេតើ”។ តែពាក្យសម្តីរបស់បងប្រុសនាង មិនបានដកចេញក្តីអំណរ ដែលនាងទទួលបាន នៅក្នុងការសម្រាកលំហែរ ជាមួយក្រុមគ្រួសារឡើយ។
នៅថ្ងៃអាទិត្យមុនពេលព្រះយេស៊ូវសុគត ជាថ្ងៃពេញដោយអំណរ។ ពេលដែលព្រះយេស៊ូវជិះលើខ្នងសត្វលា ចូលក្នុងទីក្រុងយេរូសាឡិម ហ្វូងមនុស្សបានស្រែកឡើង ដោយចិត្តក្លៀវក្លាថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត”(ម៉ាថាយ ២១:៩)។ តែមនុស្សជាច្រើនក្នុងហ្វូងមនុស្ស កំពុងតែរំពឹងរង់ចាំ ព្រះមែស៊ីមួយអង្គ ដែលនឹងរំដោះពួកគេឲ្យរួចពីចក្រភពរ៉ូម៉ាំង គឺមិនបានរង់ចាំ ព្រះអង្គសង្រ្គោះ ដែលនឹងសុគត ដើម្បីរំដោះពួកគេឲ្យរួចពីបាប នៅអាទិត្យដដែលនោះឡើយ។
ក្រោយមក ក្នុងថ្ងៃដដែលនោះ ទោះពួកសម្តេចសង្ឃបានបង្ហាញកំហឹង និងចោទសួរ អំពីអំណាចព្រះយេស៊ូវក៏ដោយ ក៏ក្មេងៗ ក្នុងព្រះវិហារ នៅតែបង្ហាញចេញនូវក្តីអំណរ ហើយស្រែកឡើងថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ”(ខ.១៥) ដោយពួកគេប្រហែលជាលោតចុះឡើង គ្រវីស្លឹកចាក ខណៈពេលដែលពួកគេរត់ពេញទីធ្លាព្រះវិហារ។ គ្មានអ្វីអាចហាមឃាត់ពួកគេ មិនឲ្យថ្វាយបង្គំព្រះអង្គបានឡើយ ដូចនេះ ព្រះយេស៊ូវក៏បានមានបន្ទូលទៅកាន់អ្នកដឹកនាំដែលទើសទាល់ទាំងនោះថា “ទ្រង់បានធ្វើឲ្យសេចក្តីសរសើរបានគ្រប់លក្ខណ៍…
ការស្វែងរកជំនួយ
នៅពេលដែលខ្ទមរបស់បុរសម្នាក់ដែលតាំងទីលំនៅ ក្នុងតំបន់ភ្នំ នៃរដ្ឋអាឡាស្កាត្រូវភ្លើងឆេះ គាត់ក៏បានបាត់បង់ជម្រក ហើយនៅសល់ស្បៀងអាហារបន្តិចបន្តួច ក្នុងរដ្ឋត្រជាក់បំផុត នៅសហរដ្ឋអាមេរិក ក្នុងរដូវរងារដែលមានភាពត្រជាក់ខ្លាំង។ បីសប្តាហ៍ក្រោយមក បុរសនោះក៏ត្រូវបានគេជួយសង្រ្គោះ នៅពេលដែលយន្តហោះមួយគ្រឿងបានហោះពីលើ បានសង្កេតឃើញអក្សរ SOS ធំៗ ដែលគាត់បានសរសេរនឹងម្រែងភ្លើង នៅលើកម្រាលព្រឹល។
មានពេលមួយ ដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដោយស្តេចសូល មានព្រះទ័យច្រណែនឈ្នានីស បានតាមសម្លាប់គាត់។ ដូចនេះ គាត់ក៏បានរត់គេចទៅទីក្រុងកាថ ដែលនៅទីនោះ ទ្រង់បានធ្វើពុតជាឆ្កួត ដើម្បីរក្សាជីវិតគាត់(មើល ១សាំយ៉ូអែល ២១)។ ទាក់ទងនឹងរឿងនេះ ទ្រង់ក៏បាននិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក ៣៤ ដែលក្នុងនោះ ដាវីឌបានអធិស្ឋានស្រែករកព្រះ ហើយក៏រកឃើញសន្តិភាព(ខ.៤,៦)។ ព្រះទ្រង់ក៏បានស្តាប់ឮពាក្យទូលអង្វររបស់គាត់ ហើយក៏បានរំដោះគាត់ឲ្យរួចពីគ្រោះថ្នាក់នោះ។
តើអ្នកកំពុងតែស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ហើយកំពុងតែស្រែករកជំនួយឬ? សូមយើងចាំថា ព្រះទ្រង់តែងតែស្តាប់ឮ ហើយឆ្លើយតបការអធិស្ឋានទូលអង្វររបស់យើង នៅថ្ងៃនេះ។ ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះការស្រែករកជំនួយរបស់យើង ហើយក៏ដកចេញការភ័យខ្លាច(ខ.៤) ហើយជួនកាល ថែមទាំងជួយសង្រ្គោះយើង ឲ្យរួចពីបញ្ហារបស់យើង(ខ.៦)។
ព្រះគម្ពីរបានអញ្ជើញយើងថា “ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ”(ទំនុកដកើង ៥៥:២២)។
ពេលណាយើងថ្វាយស្ថានភាពដ៏លំបាករបស់យើង ដល់ព្រះ នោះយើងអាចទុកចិត្តថា…
មិនឲ្យអតីកាលនោះកើតឡើងជាថ្មី
លោកដាវីឌធ្លាប់ត្រូវឪពុកគាត់វាយដំជាលើកដំបូង នៅថ្ងៃខួបកំណើតរបស់គាត់ គម្រប់អាយុ១៧ឆ្នាំ បន្ទាប់ពីគាត់បានធ្វើបែកកញ្ចក់បង្អួចដោយអចេតនា។ លោកដាវីឌថា កាលនោះឪពុកគាត់បានទាត់ធាក់ និងដាល់គាត់ តែក្រោយមក ឪពុកគាត់ក៏បានសុំទោសគាត់។ ឪពុកគាត់ជាអ្នកប្រមឹកស្រា ដែលចូលចិត្តប្រើអំពើហឹង្សា ហើយគាត់កំពុងតែព្យាយាមអស់ពីចិត្ត ដើម្បីកុំឲ្យខ្លួនគាត់ក្លាយជាមនុស្សដូចឪពុកគាត់។
ប៉ុន្តែ លោកដាវីឌបានចំណាយពេលយ៉ាងយូរ ទំរាំតែអាចឈានមកដល់ចំណុចនេះ។ កាលគាត់នៅក្នុងវ័យជំទង់ និងវ័យ២០ឆ្នាំប្លាយ ភាគច្រើនគាត់ជាប់គុក ឬស្ថិតក្នុងការព្យួរទោសដោយមានលក្ខខណ្ឌ ហើយបានចេញចូលមជ្ឈមណ្ឌលផ្តាច់ថ្នាំញៀនជាញឹកញាប់។ ពេលដែលគាត់មានអារម្មណ៍ថា ក្តីសង្ឃឹមរបស់គាត់បានរលាយទាំងស្រុងហើយ គាត់ក៏បានរកឃើញក្តីសង្ឃឹម តាមរយៈទំនាក់ទំនងជាមួយព្រះយេស៊ូវ កាលគាត់នៅមជ្ឈមណ្ឌលព្យាបាល ដែលយកព្រះគ្រីស្ទជាទីមួយ ។
គាត់ថា កាលពីមុន គាត់មានតែភាពអស់សង្ឃឹម តែពេលនេះ គាត់បានធ្វើដំណើរតាមទិសដៅថ្មីមួយ។ ពេលគាត់ភ្ញាក់ពីដំណេកនៅពេលព្រឹក កិច្ចការទីមួយដែលគាត់ធ្វើ គឺគាត់ប្រាប់គេថា គាត់ថ្វាយចិត្តរបស់គាត់ដាច់ដល់ព្រះអង្គ។
ពេលណាយើងចូលមករកព្រះ ដោយជីវិតខ្ទេចខ្ទាំ ទោះដោយសារកំហុសអ្នកដទៃ ឬកំហុសខ្លួនឯងក្តី ព្រះទ្រង់ទទួលយកចិត្តខ្ទេចខ្ទាំរបស់យើង ហើយប្រោសចិត្តយើងឲ្យជា និងថ្មីឡើង។ គឺដូចមានសេចក្តីចែងថា “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ សេចក្តីស្រឡាញ់ និងព្រះជន្មរបស់ព្រះគ្រីស្ទ រារាំងអតីតកាលរបស់យើង មិនឲ្យកើតឡើងជាថ្មី ដោយប្រទានយើងនូវអនាគតថ្មីមួយ(ខ.១៤-១៥)។ មិនតែប៉ុណ្ណោះ ពេញមួយជីវិតរបស់យើង យើងអាចរកឃើញក្តីសង្ឃឹម និងកម្លាំង…
ចំណាយពេលអានសៀវភៅល្អ
ប្រទេសអាយស៍លែនជាប្រទេសតូចមួយ ដែលមានពេញទៅដោយ អ្នកចូលចិត្តអានសៀវភៅ។ តាមពិត គេបានរាយការណ៍ថា ជារៀងរាល់ឆ្នាំ ប្រទេសនេះបានបោះពុម្ពផ្សាយ និងអានសៀវភៅ សម្រាប់មនុស្សម្នាក់ៗ បានច្រើនជាងប្រទេសណាទាំងអស់។ នៅថ្ងៃបុណ្យណូអែល ប្រជាជនអាយស៍លែនមានប្រពៃណីឲ្យសៀវភៅដល់ក្រុមគ្រួសារ និងមិត្តភក្តិ ហើយបន្ទាប់មកពួកគេក៏បានអានសៀវភៅនោះដល់ពេលយប់។ ប្រពៃណីនេះបានចាប់ផ្តើមមាន ក្នុងសម័យសង្រ្គាមលោកលើកទី២ នៅពេលដែលការនំាចូល មានការរឹតត្បិត ហើយក្រដាស់មានតម្លៃថោក។ អ្នកបោះពុម្ភផ្សាយនៅប្រទេសនេះ ក៏បានចាប់ផ្តើមធ្វើឲ្យទីផ្សាលក់សៀវភៅ ជន់ជោរទៅដោយសៀវភៅដែលមានចំណងជើងថ្មីៗ នៅចុងរដូវស្លឹកឈើជ្រុះ។ សព្វថ្ងៃនេះ បញ្ជីចំណងជើងសៀវភៅដែលគេបោះពុម្ពផ្សាយថ្មីក្នុងប្រទេសនេះ ត្រូវបានគេផ្ញើទៅផ្ទះនីមួយៗ នៅពាក់កណ្តាលខែវិច្ឆិកា។ គេបានហៅប្រពៃណីនេះថា ភាពជន់ជោនៃសៀវភៅនៅថ្ងៃបុណ្យណូអែល។
យើងអាចអរព្រះគុណព្រះ ដែលបានប្រទានពរមនុស្សជាច្រើន ឲ្យមានសមត្ថភាពនិពន្ធរឿងល្អៗដាក់ក្នុងសៀវភៅ ហើយអប់រំ បណ្តាលចិត្ត ឬលើកទឹកចិត្តអ្នកដទៃ តាមរយៈសំណេររបស់ខ្លួន។ ប៉ុន្តែ គ្មានសៀវភៅអ្វីដែលល្អដូចព្រះគម្ពីរប៊ីប ដែលជាសៀវភៅលក់ដាច់បំផុត ត្រូវបាននិពន្ធដោយអ្នកនិពន្ធជាច្រើននាក់ ដែលបានសរសេរបទកំណាព្យ និងការបង្រៀន និយាយអំពីរឿងដ៏អស្ចារ្យ ដោយព្រះវិញ្ញាណបានបណ្តាលឲ្យពួកគាត់តែង។ គឺដូចដែលសាវ័កប៉ុលបានរំឭកលោកធីម៉ូថេថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។ ព្រះគម្ពីរដាស់តឿន បណ្តាលចិត្ត និងជួយយើងឲ្យរស់នៅថ្វាយព្រះអង្គ ហើយដឹកនាំយើង ចូលទៅក្នុងសេចក្តីពិត(២:១៥)។…
ខ្យល់ដង្ហើម និងភាពរួញខ្លីនៃជីវិត
ខ្ញុំ និងម្តាយខ្ញុំនៅក្បែរគ្រែរបស់ឪពុកខ្ញុំ ជាមួយបងប្អូនស្រីរបស់ខ្ញុំ ខណៈពេលដែលដង្ហើមគាត់ កាន់តែខ្សោយទៅៗ រហូតដល់ពេលដែលគាត់ផុតដង្ហើម។ នៅសល់ពេលតែពីរបីថ្ងៃទៀតប៉ុណ្ណោះ ឪពុកខ្ញុំចូលដល់អាយុ៨៩ឆ្នាំហើយ តែគាត់បានលាចាកលោកយ៉ាងស្ងាត់ស្ងៀម ចូលទៅរស់នៅក្នុងជីវិត នៅស្ថានសួគ៌ ដែលព្រះទ្រង់បានរង់ចាំគាត់។ ការចាកចេញរបស់គាត់ បានបន្សល់ទុកនូវចន្លោះប្រហោង ដែលគាត់ធ្លាប់នៅ ហើយនៅសល់តែអនុស្សាវរីយ៍ និងការនឹកចាំអំពីគាត់។ តែយើងមានសង្ឃឹមថា ថ្ងៃណាមួយ យើងនឹងបានជួបជុំគ្នាឡើងវិញ។
យើងមានសង្ឃឹមដូចនេះ ព្រោះយើងជឿថា ប៉ាបានទៅនៅជាមួយព្រះ ដែលស្គាល់ និងស្រឡាញ់គាត់។ ពេលដែលគាត់ដកដង្ហើមចុងក្រោយ គឺព្រះអង្គជាអ្នកប្រទានដង្ហើមនោះដល់គាត់ តាំងពីដំបូងមក(អេសាយ ៤២:៥)។
ប៉ុន្តែ មុនពេលគាត់ដលកដង្ហើមដំបូង នៅពេលចាប់កំណើត និងមុនពេលដែលគាត់ផុតដង្ហើម ព្រះទ្រង់បានធ្វើការយ៉ាងជិតស្និទ្ធ នៅក្នុងភាពលម្អិតនៃជីវិតរបស់គាត់ គឺដូចដែលព្រះអង្គធ្វើការក្នុងជីវិតយើងរាល់គ្នាផងដែរ។ ព្រះអង្គជាអ្នករចនា និងផ្សំអវយវៈគាត់ចូលគ្នា នៅក្នុងផ្ទៃម្តាយគាត់(ទំនុកដំកើង ១៣៩:១៣-១៤)។ ហើយនៅពេលដែលប៉ាដកដង្ហើមជាលើកចុងក្រោយ ព្រះវិញ្ញាណព្រះគង់នៅក្បែរគាត់ ឱបគាត់ដោយក្តីស្រឡាញ់ ហើយបីគាត់ទៅនៅជាមួយព្រះអង្គ(ខ.៧-១០)។
រឿងពិតនេះកើតឡើង ក្នុងជីវិតកូនរបស់ព្រះគ្រប់គ្នា។ ព្រះអង្គជ្រាបអំពីពេលនីមួយៗ ក្នុងជីវិតដ៏ខ្លីរបស់យើង នៅលើផែនដីនេះ(ខ.១-៤)។ យើងមានតម្លៃដ៏វិសេសចំពោះព្រះអង្គ។ ចូរយើងចូលរួមជាមួយ “ជីវិតទាំងអស់ដែលមានដង្ហើម” ដើម្បីសរសើរព្រះអង្គ ក្នុងថ្ងៃនីមួយៗ ដែលយើងនៅសល់ ហើយក្នុងពេលដែលយើងរំពឹងដល់ថ្ងៃដែលយើងនឹងបានទៅនៅជាមួយព្រះអង្គ។ ចូរយើងសរសើរព្រះអម្ចាស់!(១៥០:៦)។-Alyson Kieda