មនុស្សម្នាក់ៗសុទ្ធតែត្រូវការក្តីអាណឹត
ពេលលោកចេហ្វ(Jeff) ទើបតែទទួលជឿព្រះយេស៊ូវ និងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ គាត់ក៏បានធ្វើការ នៅក្រុមហ៊ុនប្រេងឆៅដ៏ធំមួយ។ ដោយសារគាត់មានតួនាទីជាអ្នកលក់ គាត់បានធ្វើដំណើរទៅកាន់កន្លែងជាច្រើន ហើយក្នុងការធ្វើដំណើរបស់គាត់ គាត់បានស្តាប់រឿងកំសត់ៗរបស់មនុស្សជាច្រើន។ គាត់ក៏បានដឹងថា អ្វីដែលអតិថិជនរបស់គាត់ត្រូវការបំផុត គឺមិនមែនប្រេងឆៅនោះទេ។ ពួកគេត្រូវការក្តីអាណឹត ពួកគេត្រូវការព្រះជាម្ចាស់។ បញ្ហានេះក៏បានបណ្តាលចិត្តលោកចេហ្វ ឲ្យទៅរៀននៅសាលាព្រះគម្ពីរ ដើម្បីស្វែងយល់បន្ថែមអំពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយទីបំផុត ក៏បានក្លាយជាគ្រូគង្វាល។
ក្តីអាណឹតរបស់លោកចេហ្វ មានប្រភពនៅក្នុងព្រះយេស៊ូវ។ តាមបទគម្ពីរម៉ាថាយ ៩:២៧-៣៣ យើងឃើញថា ព្រះយេស៊ូវបានបង្ហាញព្រះទ័យក្តួលអាណឹត តាមរយៈការប្រទាននូវការប្រោសឲ្យជា ដល់បុរសពីរនាក់ដែលខ្វាក់ភ្នែក និងបុរសម្នាក់ដែលត្រូវអារក្សចូល។ កាលព្រះអង្គកំពុងបំពេញព្រះរាជកិច្ច នៅលើផែនដីនេះ ព្រះអង្គបានចេញទៅផ្សាយដំណឹងល្អ និងប្រោសជម្ងឺ នៅតាមភូមិ និងទីក្រុងជាច្រើន(ខ.៣៥)។ ហេតុអ្វី? ព្រោះពេលណាព្រះអង្គបានឃើញហ្វូងមនុស្ស ព្រះអង្គមានព្រះទ័យអាណឹតចំពោះពួកគេ ដោយពួកគេត្រូវគេធ្វើបាប និងគ្មានក្តីសង្ឃឹម ដូចជាសត្វចៀមដែលគ្មានអ្នកគង្វាល(ខ.៣៦)។
ពិភពលោកសព្វថ្ងៃ នៅតែមានពេញទៅដោយបញ្ហា និងមនុស្សដែលកំពុងមានការឈឺចាប់ ដែលត្រូវការសេចក្តីស្រឡាញ់ និងអាណឹត ពីព្រះអង្គសង្រ្គោះ។ ព្រះយេស៊ូវបង្ហាញព្រះទ័យអាណឹតដល់មនុស្សទាំងអស់ ដែលចូលមករកព្រះអង្គ គឺដូចជាអ្នកគង្វាល ដែលដឹកនាំ ការពារ និងថែទាំចៀមរបស់ខ្លួន(១១:២៨)។ ទោះយើងនៅទីណា ហើយកំពុងតែជួបរឿងអ្វីក៏ដោយ យើងអាចស្គាល់ព្រះទ័យរបស់ព្រះអង្គ ដែលមានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏ហូរហៀរ។ ហើយពេលណាយើងបានទទួលសេចក្តីស្រឡាញ់ និងអាណឹតពីព្រះអង្គហើយ យើងក៏ត្រូវមានចិត្តដែលចង់នាំអ្នកដទៃ…
មិត្តភាពដ៏ពិត
កាលខ្ញុំរៀននៅអនុវិទ្យាល័យ ខ្ញុំមានមិត្តភក្តិម្នាក់ ដែលរាប់អានគ្នា តែនៅពេលខ្លះប៉ុណ្ណោះ។ យើងជាមិត្តភក្តិ ក្នុងព្រះវិហារតូចមួយ (ដែលមានតែខ្ញុំប៉ុណ្ណោះ ដែលជាក្មេងស្រីមានអាយុដូចនាង) ហើយយូរៗម្តង យើងបានចំណាយពេលជាមួយគ្នា នៅក្រៅសាលារៀន។ ប៉ុន្តែ ក្នុងសាលារៀន វាជារឿងផ្សេង។ បើសិនជានាងឃើញខ្ញុំនៅតែម្នាក់ឯង នាងនឹងនិយាយរកខ្ញុំ។ ពេលខ្ញុំបានដឹងអំពីរឿងនេះ ខ្ញុំកម្រព្យាយាមស្វែងរកការចាប់អារម្មណ៍ពីនាង នៅក្នុងសាលារៀន។ ខ្ញុំបានដឹងអំពីដែនកំណត់នៃមិត្តភាពរបស់យើង។
យើងរាល់គ្នាប្រហែលជាសុទ្ធតែបានឆ្លងកាត់ការឈឺចាប់ ដោយសារមិត្តភាពដែលមានការរាប់អានតែម្ខាង ឬមានភាពចង្អៀតចង្អល់ ដែលនាំឲ្យមានការខកចិត្ត។ ប៉ុន្តែ មានមិត្តភាពមួយប្រភេទទៀត ដែលលាតសន្ធឹងហួសព្រំដែនទាំងអស់។ វាជាប្រភេទមិត្តភាព រវាងមនុស្សដែលមានចំណងទាក់ទងគ្នា ដោយមានការប្តូរផ្តាច់ នៅក្នុងការរួមដំណើរជីវិតជាមួយយើង។
ដាវីឌ និងយ៉ូណាថានមានមិត្តភាពប្រភេទនេះឯង។ យ៉ូណាថានជាមិត្តជិតមួយថ្លើមមួយរបស់ដាវីឌ ហើយបានស្រឡាញ់គាត់ “ដូចខ្លួនឯង”(១សាំយ៉ូអែល ១៨:១-៣)។ ទោះយ៉ូណាថានជាអ្នកដែលត្រូវស្នងរាជ្យបន្ត បន្ទាប់ពីស្តេចសូលសុគតក្តី គាត់នៅតែមានភាពស្មោះស្ម័គ្រចំពោះដាវីឌ ជាមនុស្សដែលព្រះបានជ្រើសរើស ឲ្យឡើងគ្រងរាជ្យជំនួសស្តេចសូល។ ស្តេចសូលបានរៀបគម្រោងធ្វើឃាតដាវីឌពីរដង តែយ៉ូណាថានបានជួយគាត់ឲ្យរួចជីវិត (១៩:១-៦ ២០:១-៤២)។
ទោះបីជាមានរឿងអាក្រក់កើតឡើងយ៉ាងណាក៏ដោយ យ៉ូណាថាន និងដាវីឌ នៅតែរាប់អានគ្នាជាមិត្តសំឡាញ់ គឺដូចដែលសេចក្តីពិត ក្នុងបទគម្ពីរសុភាសិត ១៧:១៧ បានចែងថា “មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា”។ មិត្តភាពដ៏ស្មោះត្រង់របស់ពួកគេ ក៏បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានជាមួយយើងផងដែរ(យ៉ូហាន ៣:១៦ ១៥:១៥)។…
ពាក្យសម្តីដែលធ្វើឲ្យរបួស
កាលខ្ញុំនៅក្មេង មានក្មេងប្រុសម្នាក់បាននិយាយចម្អកឲ្យខ្ញុំថា “ស្បែកដណ្តប់ឆ្អឹង ស្បែកដណ្តប់ឆ្អឹង”។ ក្មេងម្នាក់ទៀត ក៏បានស្រែកដាក់ខ្ញុំថា “ឈើចាក់ធ្មេញ”។ ពេលមានការវាយប្រហារដោយពាក្យសម្តីដូចនេះ នៅសម័យនោះ គេចូលចិត្តឆ្លើយតបវិញថា “ឈើ និងថ្មអាចបំបាក់ឆ្អឹងខ្ញុំបាន តែពាក្យសម្តីមិនអាចធ្វើឲ្យខ្ញុំឈឺទេ”។ ប៉ុន្តែ ទោះខ្ញុំគ្រាន់តែជាក្មេងស្រីដ៏តូចម្នាក់មែន ខ្ញុំដឹងថា ការឆ្លើយតបដូចនេះ គឺមិនត្រឹមត្រូវទេ។ ពាក្យសម្តីអាក្រក់ ដែលនិយាយចេញមក ដោយឥតបើគិត ពិតជាធ្វើឲ្យឈឺចាប់ ជួនកាល វាធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង ដោយបន្សល់ទុកនូវរបួសក្នុងចិត្ត ដែលជ្រៅ ហើយមានការឈឺចាប់យូរជាងរបួសផ្លូវកាយ ដែលត្រូវគេវាយនឹងដំបងឈើ ឬថ្ម។
នាងហាណាក៏បានដឹងផងដែរថា ពាក្យសម្តីដែលនិយាយចេញមកដោយឥតបើគិត បានធ្វើឲ្យមានការឈឺចាប់ប៉ុណ្ណា។ លោកអែលកាណាដែលជាស្វាមី បានស្រឡាញ់នាង តែនាងមិនមានកូនសោះ ខណៈពេលដែលប្រពន្ធទីពីររបស់គាត់ ឈ្មោះពេនីណា បានបង្កើតកូនជាច្រើននាក់ឲ្យគាត់។ ក្នុងវប្បធម៌របស់មនុស្សនៅសម័យនោះ គេច្រើនតែឲ្យតម្លៃស្រ្តី ដោយផ្អែកទៅលើចំនួនកូនដែលពួកនាងមាន។ ហេតុនេះហើយនាងពេនីណាក៏បានធ្វើឲ្យនាងហាណាមានការឈឺចាប់កាន់តែខ្លាំង ដោយចម្អកឲ្យនាង ដោយសារនាងគ្មានកូន ធ្វើឲ្យនាងកើតមានសេចក្តីកំហឹង។ នាងពេនីណានៅតែបន្តចម្អកឲ្យនាងទៀត រហូតដល់នាងយំ ហើយញាំអាហារលែងចូល(១សាំយ៉ូអែល ១:៦-៧)។
ហើយលោកអែលកាណាក៏បានឆ្លើយតបចំពោះនាង ដោយពាក្យសម្តីឥតបើគិតថា “ហាណាអើយ ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី?”(ខ.៨)។ គាត់ប្រហែលជានិយាយដូចនេះ ដោយបំណងល្អទេ តែវាបានធ្វើឲ្យនាងនៅតែមានការឈឺចាប់។…
ការថ្កោលទោសអ្នកដទៃ
អ្នកស្រីលីសា(Lisa) មិនមានចិត្តអាណិតចំពោះអ្នកដែលផឹតក្បត់ឡើយ។ តែមានពេលមួយ នាងក៏មានការមិនពេញចិត្តនឹងជីវិតអាពាហ៍ពិពាហ៍របស់នាងយ៉ាងខ្លាំង ហើយក៏បានព្យាយាមជម្នះចិត្ត ដែលមានការទាក់ទាញឲ្យប្រព្រឹត្តអំពើកំផឹត។ បទពិសោធន៍ដ៏ឈឺចាប់នេះបានជួយឲ្យនាងមានការអាណិតចំពោះអ្នកដទៃ និងមានការយល់ដឹងកាន់តែច្បាស់អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែងថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”(យ៉ូហាន ៨:៧)។
ព្រះយេស៊ូវបានមានបន្ទូលដូចនេះ កាលទ្រង់កំពុងបង្រៀននៅក្នុងទីធ្លាព្រះវិហារ។ ពួកអាចារ្យ និងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា “រីឯក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច?”(ខ.៥)។ ដោយសារពួកគេចាត់ទុកទ្រង់ ជាការគំរាមកំហែង ចំពោះអំណាចរបស់ពួកគេ ពួកគេបានសួរទ្រង់ដូចនេះ ធ្វើជាអន្ទាក់ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់(ខ.៦) ហើយកំចាត់ទ្រង់ចោលតែប៉ុណ្ណោះ។
ទ្រង់ក៏បានឆ្លើយតបថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”។ ពេលនោះ ក្នុងចំណោមអ្នកដែលចោទប្រកាន់នាង គ្មាននរណាម្នាក់ហ៊ានរើសថ្ម ចោលនាងសម្លាប់នោះឡើយ។ ពួកគេក៏បានដើរចេញម្នាក់ម្តងៗ។
មុនពេលយើងថ្កោលទោសអ្នកដទៃដោយការរិះគន់ ដោយមិនបានពិនិត្យមើលអំពើបាបរបស់យើង ចូរយើងចាំថា យើងម្នាក់ៗសុទ្ធតែ “ខ្វះមិនដល់សិរីល្អរបស់ព្រះជាម្ចាស់”(រ៉ូម ៣:២៣)។ ព្រះអង្គសង្រ្គោះរបស់យើងមិនបានថ្កោលទោសស្រ្តីនេះ ក៏ដូចជាយើងរាល់គ្នាឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញចេញនូវព្រះគុណ និងក្តីសង្ឃឹម(យ៉ូហាន ៣:១៦ ៨:១០-១១)។ ដូចនេះ ចូរយើងប្រព្រឹត្តចំពោះអ្នកដទៃ យ៉ាងដូចនេះផងដែរ។—ALYSON KIEDA
ចម្រើនឡើងដូចផ្កា
ចៅប្រុសរបស់ខ្ញុំ ដែលក្មេងជាងគេ ទើបតែមានអាយុ២ខែប៉ុណ្ណោះ ប៉ុន្តែ រៀងរាល់ពេលដែលខ្ញុំបានឃើញគាត់ ខ្ញុំបានកត់សំគាល់ឃើញការផ្លាស់ប្តូរតូចៗ។ ថ្មីៗនេះ ពេលដែលខ្ញុំធ្វើសម្លេងដូចសត្វព្រាប គាត់ក៏បានងើយឡើងលើ ហើយញញឹមដាក់ខ្ញុំ។ ភ្លាមៗនោះ ខ្ញុំក៏បានចាប់ផ្តើមយំ។ ខ្ញុំប្រហែលជាយំ ដោយសារក្តីអំណរ លាយជាមួយនឹងការនឹកចាំ អំពីស្នាមញញឹមជាលើកទីមួយរបស់កូនៗខ្ញុំ ដែលខ្ញុំបានឃើញតាំងពីយូរមកហើយ តែមានអារម្មណ៍ដូចទើបតែកើតឡើងនៅថ្ងៃម្សិលមិញ។ មានអនុស្សាវរីយ៍ខ្លះធ្វើឲ្យយើងមានអារម្មណ៍សប្បាយ ដែលពិបាកនឹងពន្យល់។
ក្នុងបទគម្ពីរ ទំនុកដំកើង ១០៣ ស្តេចដាវីឌបាននិពន្ធបទចម្រៀង ដែលសរសើរដំកើងព្រះជាម្ចាស់ ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានជញ្ជឹងគិត អំពីពេលដ៏មានអំណរក្នុងជីវិតយើង ដែលបានកន្លងផុតទៅយ៉ាងឆាប់រហ័ស បានជាទ្រង់សរសេរថា “ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ(ខ.១៥-១៦)។
ស្តេចដាវីឌបានទទួលស្គាល់អំពីភាពរួញខ្លីនៃជីវិតមនុស្ស តែទន្ទឹមនឹងនោះ ទ្រង់ក៏បានពិពណ៌នាថា ជីវិតមនុស្សដូចជាផ្កា ដែលមានពេលលូតលាស់បានល្អ ឬចេញផ្កា។ ទោះផ្កានីមួយៗបានរីក ហើយរុះរោយយ៉ាងឆាប់រហ័ស ក្លិន និងពណ៌ ព្រមទាំងសម្រស់របស់វា បាននាំមកនូវក្តីអំណរដ៏អស្ចារ្យ។ ហើយផ្កានីមួយៗអាចត្រូវគេបំភ្លេចចោលយ៉ាងឆាប់រហ័សក្តី ដោយ “កន្លែងនោះមិនស្គាល់វាទៀត”(ខ.១៦) តែព្រះអង្គបានធានាចំពោះយើងថា “សេចក្តីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់”(ខ.១៧)។
យើងអាចអរសប្បាយ និងមានការចម្រើនឡើង តែមួយរយៈពេល ដូចជាផ្កា តែយើងក៏អាចអរសប្បាយនឹងសេចក្តីពិត ដែលថាព្រះអង្គនឹងនៅតែនឹកចាំ…
ការនឹកចាំ អំពីឪពុករបស់ខ្ញុំ
ពេលណាខ្ញុំនឹកគិតដល់ប៉ារបស់ខ្ញុំ ខ្ញុំស្រមៃឃើញគាត់កំពុងដុំដែលគោលនៅក្រៅផ្ទះ ឬកំពុងថែសួន ឬក៏កំពុងធ្វើការងារជាងក្នុងបន្ទប់ខាងក្រោម ដែលមានពេញទៅដោយឧបករណ៍ និងសម្ភារៈជាងល្អៗជាច្រើន។ គាត់កំពុងជាប់ដៃធ្វើកិច្ចការ ឬគម្រោងណាមួយ ជួនកាល គាត់សាងសង់បន្ទប់ដាក់ឡាន ឬផ្ទះសម្រាប់សត្វចាប ជួនកាល គាត់ជួសជុលសោរ ហើយជួនកាល គាត់រចនាគ្រឿងអល្លង្កា និងរូបចម្លាក់ធ្វើពីកញ្ចក់ពណ៌ជាដើម។
ការនឹកគិតដល់ប៉ារបស់ខ្ញុំ បានជំរុញចិត្តខ្ញុំ ឲ្យគិតអំពីព្រះវរបិតា និងព្រះអាទិករនៃខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដែលទ្រង់តែងតែធ្វើការរបស់ទ្រង់ យ៉ាងសកម្មជាប់ជានិច្ច។ នៅដើមដំបូង ព្រះជាម្ចាស់បានចាក់គ្រឹះរបស់ផែនដី ហើយក៏បានកំណត់ទំហំរបស់វា ខណៈពេលដែលផ្កាយព្រឹកបានច្រៀងព្រមគ្នា ពួកទេវតាក៏បានស្រែកអបអរសាទរ(យ៉ូប ៣៨:៤-៧)។ អ្វីៗដែលទ្រង់បានបង្កើត គឺជាស្នាដៃសីល្បៈ ឬជាស្នាដៃឯក។ ទ្រង់បានរចនា ឲ្យមានពិភពលោក ដែលមានសម្រស់គួរឲ្យគយគន់ ហើយបានមានបន្ទូលថា “ល្អប្រពៃណាស់”(លោកុប្បត្តិ ១:៣១)។
ស្នាព្រះហស្តរបស់ទ្រង់ក៏បានរាប់បញ្ចូលអ្នក និងខ្ញុំផងដែរ។ ព្រះជាម្ចាស់បានរចនាយើង ដោយភាពលម្អិតដ៏រៀបរយ(ទំនុកដំកើង ១៣៩:១៣-១៦) ហើយទ្រង់បានបង្កើតយើង ឲ្យមានរូបភាពដូចទ្រង់ ហើយបានឲ្យយើងគ្រប់គ្រង និងថែរក្សាផែនដី និងសត្វដែលទ្រង់បានបង្កើត(លោកុប្បតិ្ត ១:២៦-២៨ ២:១៥)។ ទោះយើងធ្វើការអ្វី ឬកំពុងស្ថិតក្នុងពេលសម្រាកកម្សាន្តក៏ដោយ ព្រះជាម្ចាស់ប្រទានកម្លាំង និងប្រទានអ្វីដែលយើងត្រូវការ ដើម្បីធ្វើការថ្វាយទ្រង់ អស់ពីចិត្ត។
ទោះយើងធ្វើអ្វីក៏ដោយ ចូរយើងធ្វើ ដើម្បីបំពេញព្រះទ័យទ្រង់។—ALYSON KIEDA
ព្រះទ្រង់ស្តាប់ឮ
នៅក្នុងក្រុមដែលអ្នកស្រីដាយអ៊ែន(Diane) បានចូលរួម នាងបានស្តាប់អ្នកដទៃសំណូមពរអធិស្ឋាន ឲ្យសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលកំពុងតែប្រឈមមុខ នឹងការពិបាក ឬជម្ងឺ។ នាងមានសមាជិកគ្រួសារម្នាក់ ដែលបានតយុទ្ធនឹងការញៀនថ្នាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ នាងមិនបានសុំឲ្យគេជួយអធិស្ឋានឲ្យឡើយ។ នាងដឹងថាពេលនាងសំណួមពរអធិស្ឋានអំពីរឿងនោះ នាងនឹងឃើញអ្នកដទៃផ្លាស់ប្តូរទឹកមុខ ឬឮសំណួរ ឬក៏ការផ្តល់ការប្រឹក្សាយោបលពីពួកគេ ដែលធ្វើឲ្យនាងពិបាកចិត្ត មិនអាចទ្រាំបាន។ នាងមានអារម្មណ៍ថា យកល្អ នាងមិនគួរសំណូមពរឲ្យគេអធិស្ឋានឲ្យនាង អំពីរឿងនេះឡើយ។ អ្នកដទៃទៀតមិនយល់ ពីមូលហេតុដែលមនុស្សជាទីស្រឡញ់របស់នាង នៅតែអាចជឿព្រះយេស៊ូវ ខណៈពេលដែលពួកគេកំពុងជួបការលំបាកជារៀងរាល់ថ្ងៃ។
ទោះបីជាអ្នកស្រីដាយអាន មិនបានសុំឲ្យក្រុមរបស់នាងជួយអធិស្ឋានឲ្យក៏ដោយ ក៏នាងនៅតែមានមិត្តភក្តិពីរបីនាក់ ដែលនាងទុកចិត្ត ហើយបានសុំឲ្យអធិស្ឋានជាមួយនាង។ ពួកគេបានអធិស្ឋានជាមួយគ្នា សូមឲ្យព្រះទ្រង់រំដោះមនុស្សជាទីស្រឡាញ់របស់នាង ឲ្យរួចពីចំណងនៃការញៀនថ្នាំ ហើយបានពិសោធន៍នឹងសេរីភាព ក្នុងព្រះគ្រីស្ទ ហើយសូមឲ្យព្រះទ្រង់ប្រទានអ្នកស្រីដាយអាន នូវសន្តិភាព និងការអត់ធ្មត់ ដែលនាងត្រូវការ។ ពេលដែលនាងអធិស្ឋាន នាងក៏ទទួលបានការកម្សាន្តចិត្ត និងកម្លាំង ពីទំនាក់ទំនងដែលនាងមានជាមួយទ្រង់។
មនុស្សជាច្រើនមានការតស៊ូ នៅក្នុងការអធិស្ឋានអស់ពីចិត្ត តែពួកគេហាក់ដូចជាមិនបានទទួលការឆ្លើយតប។ ប៉ុន្តែ យើងអាចដឹងច្បាស់ថា ព្រះទ្រង់ពិតជាយកព្រះទ័យទុកដាក់ ហើយស្តាប់ឮពាក្យដែលយើងគ្រប់គ្នាទូលសូម។ ទ្រង់បានជំរុញយើង ឲ្យបន្តដើរជាមួយទ្រង់ ដោយភាពស្និទ្ធស្នាល ដោយ “អំណរក្នុងសេចក្តីសង្ឃឹម ការអត់ធ្មត់ នៅក្នុងការរងទុក្ខ និងខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន(រ៉ូម…
ពេលដែលយើងហត់នឿយខ្លាំង
ជួនកាល ការព្យាយាមធ្វើរឿងដែលត្រឹមត្រូវ អាចមានការនឿយហត់ខ្លាំង។ យើងប្រហែលជាឆ្ងល់ថា តើពាក្យសម្តី និងសកម្មភាព ដែលខ្ញុំបានធ្វើដោយបំណងល្អ មានប្រយោជន៍ដែរឬទេ? ខ្ញុំមានចម្ងល់នេះ ក្នុងពេលថ្មីៗនេះ គឺនៅពេលដែលខ្ញុំបានផ្ញើអ៊ីមែល ដោយការគិតពិចារណា និងការអធិស្ឋាន ដើម្បីលើកទឹកចិត្តមិត្តភក្តិម្នាក់ ប៉ុន្តែ បែរជាទទួលបានការឆ្លើយតប ដោយកំហឹងទៅវិញ។ ខ្ញុំក៏មានប្រតិកម្មភ្លាមៗ ដោយការឈឺចាប់ និងកំហឹង។ តើហេតុអ្វីបានជាគេយល់ច្រឡំ ចំពោះខ្ញុំយ៉ាងនេះ?
មុនពេលដែលខ្ញុំឆ្លើយតបដោយកំហឹង ខ្ញុំចងចាំថា យើងមិនតែងតែដឹងជាមុន អំពីលទ្ធផល (ឬលទ្ធផលដែលយើងចង់បាន) នៅពេលដែលយើងប្រាប់នរណាម្នាក់ អំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវមានចំពោះពួកគេឡើយ។ យើងធ្វើការល្អ សម្រាប់អ្នកដទៃ ដោយសង្ឃឹមថា យើងនឹងអាចនាំពួកគេឲ្យមករកទ្រង់ តែពួកគេអាចបដិសេធយើង។ ពេលដែលយើងព្យាយាមលើកទឹកចិត្តនរណាម្នាក់ ដោយសុភាព ឲ្យពួកគេធ្វើអ្វីដែលត្រឹមត្រូវ ពួកគេអាចមិនអើពើចំពោះយើង។
បទគម្ពីរកាឡាទី ជំពូក៦ គឺជាបទគម្ពីរដ៏ល្អ ដែលយើងអាចប្រើ នៅពេលដែលយើងធ្លាក់ទឹកចិត្ដ ដោយសារការឆ្លើយតបរបស់នរណាម្នាក់ ចំពោះការប្រឹងប្រែងដ៏ស្មោះត្រង់របស់យើង។ ក្នុងបទគម្ពីរនេះ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យពិចារណា ពីបំណងចិត្ត ដែលយើងមាន ក្នុងការនិយាយ និងធ្វើអ្វីមួយ(ខ.១-៤)។ នៅពេលដែលយើងបានធ្វើដូច្នេះហើយ គាត់បានលើកទឹកចិត្តយើង ឲ្យអត់ទ្រាំ។ គឺដូចដែលគាត់មានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ ដូច្នេះ…
ព្រះយេស៊ូវជ្រាបថា ហេតុអ្វី?
ខ្ញុំមានមិត្តភក្តិម្នាក់ ដែលមានការធូរស្បើយខ្លះៗ ពីជម្ងឺ ប៉ុន្តែ នៅតែតយុទ្ធនឹងផ្នែកដ៏ឈឺចាប់ នៃជម្ងឺរបស់ខ្លួន។ មិត្តភក្តិដទៃទៀតបានជាពីការញៀនថ្នាំ ប៉ុន្តែ នៅតែមានអារម្មណ៍ថា មិនមានភាពគ្រប់គ្រាន់ ហើយក៏ស្អប់ខ្លួនឯង។ ហើយខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីបានជាព្រះទ្រង់មិនប្រោសពួកគេឲ្យបានជាទាំងស្រុង គឺប្រោសឲ្យបានជាម្តងជាសម្រេច?
បទគម្ពីរម៉ាកុស ៨:២២-២៦ បានចែងអំពីព្រឹត្តិការដែលព្រះយេស៊ូវប្រោសបុរសពិការភ្នែកម្នាក់ ឲ្យមើលឃើញ។ ពីដំបូងទ្រង់នាំបុរសនោះ ទៅឆ្ងាយពីភូមិ។ បន្ទាប់មក ទ្រង់ក៏បានស្តោះពីលើភ្នែករបស់បុរសនោះ ហើយក៏បាន “ដាក់ព្រះហស្តទ្រង់ពីលើគាត់”។ បុរសនោះក៏បាននិយាយថា គាត់មើលឃើញមនុស្សដើរ “មើលទៅដូចជាដើមឈើ”។ បន្ទាប់មក ទ្រង់ក៏បានពាល់ភ្នែកគាត់ម្តងទៀត ហើយលើកនេះ ភ្នែកគាត់បានភ្លឺឡើង “ឃើញច្បាស់ទាំងអស់”។
នៅក្នុងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ព្រះបន្ទូល និងកិច្ចការដែលទ្រង់បានធ្វើ ច្រើនតែធ្វើឲ្យពួកបណ្តាជន និងសិស្សទ្រង់មានការភ្ញាក់ផ្អើល(ម៉ាថាយ ៧:២៨ លូកា ៨:១០ ១១:១៤) ហើយពួកសិស្សជាច្រើនក៏បានដកខ្លួនថយចេញ មិនតាមទ្រង់ទៀត ដោយសារស្តាប់មិនយល់ (យ៉ូហាន ៦:៦០-៦៦)។ ជាការពិតណាស់ ការអស្ចារ្យដែលមានពីរផ្នែកនេះ ក៏បាននាំឲ្យគេមានការភ័ន្តច្រឡំផងដែរ។ ហេតុអ្វីបានជាទ្រង់មិនប្រោសបុរសម្នាក់នោះ ភ្លាមៗ តែម្តង ឲ្យជា ដោយមិនចាំបាច់ត្រូវប្រោសគាត់ពីរដង?
យើងមិនដឹងថា ហេតុអ្វីទេ។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបថា បុរសនោះ និងពួកសិស្សត្រូវការអ្វី នៅពេលនោះ។…
បើសិនជាមិនបាន
ជួនកាល ជីវិតយើងទទួលរងការវាយប្រហារដ៏ធ្ងន់ធ្ងរ។ នៅពេលខ្លះទៀត ការអស្ចារ្យបានកើតឡើង ក្នុងជីវិតយើង។
យុវជនបីនាក់ ដែលជាឈ្លើយសឹក នៅទីក្រុងបាប៊ីឡូន បានឈរនៅពីមុខស្តេចដែលគួរឲ្យខ្លាច នៃទឹកដីនោះ ហើយក៏បានប្រកាស់ដោយក្លាហានថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ពួកគេមិនព្រមថ្វាយបង្គំរូបព្រះដែលធំដូចយក្ស ដែលធ្វើពីមាស នៅពីលើពួកគេឡើយ។ ពួកគេក៏បានប្រកាស់ព្រមគ្នាថា “បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ”(ដានីយ៉ែល ៣:១៦-១៨)។
បុរសទាំងបីនាក់នេះ ដែលមានសាដ្រាក់ មៃសាក់ និងអ័បេឌ-នេកោ ក៏ត្រូវគេបោះចូលទៅក្នុងគុកភ្លើង ហើយព្រះទ្រង់ក៏បានរំដោះពួកគេ ដោយការអស្ចារ្យ បានជាសក់ពួកគេមិនបានឆេះសូម្បីតែមួយសរសៃ ហើយសំលៀកបំពាក់ពួកគេក៏មិនហុយផ្សែងដែរ(ខ.១៩-២៧)។ ពួកគេបានត្រៀមខ្លួនស្លាប់ហើយ ប៉ុន្តែ បើសិនជាទ្រង់មិនជួយសង្រ្គោះពួកគេទេ ជំនឿដែលពួកគេមានចំពោះទ្រង់ ក៏នៅតែមិនរេរាដដែល។
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងនៅតែតោងទ្រង់ឲ្យជាប់ បើសិនជាមនុស្សជាទីស្រឡាញ់របស់យើងមិនបានជាពីជម្ងឺ ឬយើងបាត់បង់ការងារ ឬមួយយើងត្រូវគេធ្វើទុក្ខបៀតបៀនក៏ដោយ។ ជួនកាល ព្រះទ្រង់សង្រ្គោះយើង ឲ្យរួចពីគ្រោះថ្នាក់ក្នុងជីវិតនេះ ហើយជួនកាល ទ្រង់មិនជួយយើង។ ប៉ុន្តែ យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិត គឺថា “ព្រះដែលយើងបម្រើ ទ្រង់មានសមត្ថភាព” ទ្រង់ស្រឡាញ់យើង ហើយក៏គង់នៅជាមួយយើង នៅក្នុងទុកលំបាកទាំងអស់…