តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Anne Cetas

ចូរចូលមករកព្រះយេស៊ូវ

កាល​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះ​ជន្ម​គង់​នៅ ក្នុង​លោកិយ​នេះ ទ្រង់​បាន​ត្រាស់​ហៅ​មនុស្ស​ជាច្រើន ឲ្យ​ចូល​មក​រក​ទ្រង់ ហើយ​សព្វ​ថ្ងៃ​នេះ ទ្រង់​នៅ​តែ​បន្ត​ត្រាស់​ហៅ​មនុស្ស​ជា​ច្រើនទៀត​(យ៉ូហាន ៦:៣៥)។ តើ​ព្រះយេស៊ូវ និង​ព្រះ​វរបិតា​នៃ​ទ្រង់​ដែល​គង់​នៅ​ស្ថាន​សួគ៌ មាន​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ការ? អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ មាន​ដូច​តទៅ

        សេចក្តី​សង្រ្គោះ : ព្រះ​យេស៊ូវ​ជា​ផ្លូវ​តែ​មួយ សម្រាប់​ឲ្យ​យើង​ទទួល​ការ​អត់​ទោស​បាប និងទទួល​សេចក្តី​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “អស់​អ្នកដែល​ទទួល​ជឿ​ទ្រង់ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៥)។

        គោល​បំណង : យើង​ត្រូវ​ថ្វាយ​ចិត្ត វិញ្ញាណ គំនិត និង​កម្លាំង​របស់​យើង ដល់​ព្រះ​យេស៊ូវ ដើម្បី​ដើរ​តាម​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់បាន​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(ម៉ាកុស ៨:៣៤)។

ការ​កម្សាន្ត​ចិត្ត : ពេល​មាន​ការ​ពិបាក ឬ​ទុក្ខ​ព្រួយ “​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”(២កូរិនថូស ១:៣-៤)។

ប្រាជ្ញា : យើង​ត្រូវ​ការ​ប្រាជ្ញា​មក​ពី​ព្រះ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ “តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ …នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ”(យ៉ាកុប ១:៥)។

កម្លាំង  : ពេល​យើង​អស់​កម្លាំង “ព្រះ​អម្ចាស់​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​រាស្ត្រ​ទ្រង់”(ទំនុកដំកើង ២៩:១១)។

ជីវិត​ពេញ​បរិបូរ…

សត្វចៀមដែលបានបាត់

មាន​ពេលមួ​យ ឡរ៉ា(Laura) បានលើ​កសត្វពពែ​មួយក្បាល និង​សត្វចៀមមួយក្បាល​ដា​ក់នៅ​លើរ​ទេះ​ស​ណ្តោង បន្ទាប់ពីនាង​បានខ្ចីសត្វ​ទាំងនោះ​​ពី​កសិករ យក​ទៅ​​ព្រះវិហារ សម្រាប់ហាត់​សម​ការ​សម្តែង​រឿង អំពី​ព្រះ​រាជ​កំណើត​ព្រះ​យេស៊ូវ​។ សត្វ​ទាំងនោះក៏បាន​ជ​ល់គ្នា ហើយ​ក៏បា​នដេញគ្នា ហើយ​មួយសន្ទុះក្រោ​យមក ពួក​វាក៏មានសភាពស្ង​ប់​ស្ងាត់ឡើងវិញ​។ ឡរ៉ា​ក៏បានចា​ប់​ផ្តើម​ដឹក​ពួកវាទៅ​ព្រះវិហារ តែ​នាងត្រូវឈប់ចាក់សាំង។ ពេលនា​ងកំពុង​ចាក់សាំ​ង នាងឃើញ​សត្វ​ពពែកំពុង​ឈរ​ នៅ​ចំណត​ឡា​ន តែមិ​នឃើ​ញ​ស​ត្វចៀ​មសោះ​។ មុន​នោះ ពេល​នាងព្យាយាម​យ៉ាង​វក់វី​ ដើម្បី​ធ្វើឲ្យពួកវានៅស្ងៀម នាង​បានភ្លេចចាក់គន្លឹះ​ទ្វារ​រទេះ​សណ្តោង។​ នាង​ក៏បា​ន​ទូរស័ព្ទទៅ​តំរួត​ប្រចាំតំ​បន់ និង​មិត្ត​ភក្តិមួយចំនួន ឲ្យជួយស្វែងរកវា នៅក្បែរហាង​នានា និងរ​កមើលក្នុ​ងចំការ​ពោត និង​ក្នុង​ព្រៃរ​ហូត​ដល់ថ្ងៃលិច​។​ មាន​មនុ​ស្សជា​ច្រើនបា​នអធិស្ឋាន ​ឲ្យនាង​រក​ឃើញ​សត្វ​ចៀ​មនោះ​​វិញ។

នៅ​ពេល​ព្រឹ​ក​ថ្ងៃ​ប​ន្ទា​ប់ ឡរ៉ា និង​មិត្ត​ភក្តិរបស់​នាងម្នា​ក់ ក៏​បានដើរ​បិទ​ក្រដាស​ប្រកាស​តាម​រក “ចៀម​ដែល​បាត់” នៅតាម​ហាងនានា ក្នុង​តំបន់។ ពួក​គេ​ក៏​បា​ន​ឈប់​សម្រាក​នៅ​កន្លែង​ចាក់​សាំង។ មាន​ភ្ញៀវ​ម្នាក់​នៅ​កន្លែង​ចាក់សាំ​ង​នោះ បាន​ឮពួ​ក​គេនិ​យាយ​គ្នា​ជាមួ​យ​អ្នក​គិត​លុ​​យ អំពីកា​រ​បិទប្រកាស​​ស្វែង​រក​ចៀម​នោះ ហើយក៏បាន​ប្រា​ប់​ពួក​គេថា​ គាត់​ដឹង​ថា សត្វ​ចៀម​នោះ​​នៅក​​ន្លែងណា​។ សត្វ​ចៀ​ម​នោះ​បា​នដើរ​វង្វេង ចូល​ទៅ​ក្នុង​កសិ​ដ្ឋាន​របស់​អ្នក​ជិ​ត​ខា​ង​គា​ត់ ហើយ​អ្នក​ជិត​ខាង​គាត់​ក៏បាន​ចាប់​វា​ដាក់​ក្នុង​ជង្រុក​មួយ​យប់​ហើ​យ។

រឿងនេះ​បា​ន​ធ្វើ​ឲ្យខ្ញុំនឹ​កចាំថា ព្រះ​យេស៊ូវ​ទ្រង់​ក៏​​មាន​ព្រះទ័​យទុ​កដា​ក់ចំពោះ​សត្វ​ចៀម​ដែលវង្វេង​បាត់ ដែល​រាប់​បញ្ចូលទាំងអ្នក និង​ខ្ញុំផងដែរ។ ព្រះយេ​ស៊ូវ​បានយាងចុះពីស្ថានសួគ៌មក ដើម្បីបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រ​ង់ និង​ប្រទានសេ​ចក្តី​សង្រ្គោះ(យ៉ូហាន ៣:១៦)។ ទ្រង់បា​ន​ធ្វើការលះ​បង់គ្រប់យ៉ា​ង ដើម្បីស្វែ​ង​រក​យើ​ង(លូកា ១៩:១០)។

ពេល​ឡរ៉ារ​ក​ឃើញសត្វចៀមនោះវិញ នាង​ក៏បានដាក់​រហ័ស​នាម​ឲ្យវា​ថា…

មនុស្សដែលខ្វល់ពីអ្នកដទៃ

ពេល​ខ្ញុំ និង​អ្នក​ស្រី​ស៊ីនឌី(Cindy)កំពុងដើរចេញពីពិធីបុណ្យសព គាត់ក៏បានលាន់មាត់ថា “ពិធីបុណ្យសពនេះ ពិតជាធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តខ្លាំងណាស់!” នៅថ្ងៃនោះ អ្នកស្រីហេឡិន(Helen) ដែលជាមិត្តភក្តិរបស់យើង បានលាចាកលោក ទៅនៅជាមួយព្រះ។ ហើយមានមិត្តភក្តិរបស់គាត់ជាច្រើន បានឡើ​ង​ចែក​ចាយ ដោយកោត​សរសើរ​អាកប្ប​កិរិយ៉ារ​បស់​គាត់ ដែលនាំ​ឲ្យគេមានភាពសប្បាយរីករាយ។ ប៉ុន្តែ ជីវិត​របស់អ្នក​ស្រី​ហេឡិនមិ​នតែ​ងតែមា​ន​ភាព​កំប្លុកកំប្លែង និង​មាន​ការ​សើចសប្បាយជា​និច្ចឡើ​យ។ ក្មួយ​ប្រុសរ​បស់​គាត់បាន​ចែកចា​យ អំពី​ក្តីជំ​នឿដែលគា​ត់​មាន​ចំ​ពោះ​ព្រះយេស៊ូវ និងកា​រ​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់ចំពោះ​អ្នក​ដទៃ​។ គាត់បានយកក្មួយប្រុសម្នាក់នេះ ទៅចិញ្ចឹម​ ពេល​គេ​នៅ​ក្មេង និង​កំពុង​ជួបការលំ​បាក។ ពេល​នេះក្មួយប្រុសរបស់​គាត់ ដែល​មាន​អាយុជា​ង២​០​ឆ្នាំ​ហើយ បាន​និយាយ​ថា “គាត់ប្រៀបដូច​ជា​ម្តាយរបស់ខ្ញុំ​។ គាត់​មិន​ដែ​ល​បោះប​ង់​ខ្ញុំចោ​ល ពេល​ខ្ញុំមាន​ទុក្ខលំ​បា​ក​។ ខ្ញុំដឹ​ងច្បាស់​ថា​ បើសិន​ជាគ្មា​ន​គាត់​ទេ នោះខ្ញុំប្រាក​ដជា​បាត់ប​ង់​សេចក្តី​ជំនឿហើ​យ”។  ការនេះ​បា​ន​ប​ង្ហាញ​ថា​ អ្នក​ស្រីហេឡិនពិ​ត​ជា​បា​នជះ​ឥទ្ធិ​ពលដ៏ល្អ មក​លើក្មួ​យ​ប្រុ​សគា​ត់។ គាត់បា​ន​ពឹង​ផ្អែ​ក​លើ​ព្រះយេ​ស៊ូវ ហើយ​ចង់​ឲ្យ​ក្មួយ​ប្រុស​គា​ត់ ទុកចិត្ត​ទ្រ​ង់ផងដែ​រ​។ ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ យើងឃើ​ញថា​ ​ស្តេច​ដាវីឌបាន​ឲ្យព្រះអង្គ​ម្ចាស់​មភីបូសែត ចូ​ល​ដំណាក់ទ្រ​ង់  ក្នុង​គោលបំណង​​ដើម្បីប​ង្ហាញ​ភា​ពស​ប្បុ​រស  ដោយ​យល់​ដ​ល់ព្រះ​អង្គម្ចាស់​យ៉ូណាថាន ដែល​ជាបិ​តា​ទ្រង់(ជាមិត្តសំ​ឡាញ់រ​បស់​ស្តេច​ដាវីឌ​ ដែល​បាន​ស្លាប់​ក្នុងសង្រ្គា​ម មើល​២សាំយ៉ូអែល ៩:១)។ កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​ ព្រះអ​ង្គម្ចា​ស់មភីបូសែត​បា​នជួប​គ្រោះថ្នា​ក់ ដោយសា​រ​មេដោះរបស់​ទ្រ​ង់​បាន​បី​ទ្រង់ធ្លាក់ ពេល​ពួកគេរត់​ភាស​ខ្លួន បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ព្រះបិតា​ទ្រង់​ត្រូវគេ​ធ្វើគ​ត់(៤:៤)។ ទ្រង់​មាន​ព្រះ​ទ័យភ្ញាក់ផ្អើល ពេល​ស្តេចដា​វីឌ​យក​ព្រះ​ទ័យទុ​កដាក់ចំពោះទ្រ​ង់​ ដែល​កាលនោះ ទ្រង់ថែ​ម​ទាំង​បានប្រដូច​ខ្លួនឯ​ងទៅនឹង “ឆ្កែស្លា​ប់”…

អំណោយដែលព្រះសព្វព្រះទ័យ

ន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវ​ឆ្ងាយ ទៅធ្វើ​ជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ​។

ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ”(ខ.៣)។ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា “ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ទ្រង់​ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។

តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិដល់ទ្រង់ឬទេ? ដរាបណា អ្នកថ្វាយទ្រង់ដោយក្តីស្រឡាញ់ នោះទ្រង់សព្វព្រះទ័យនឹងទទួលពីអ្នកជានិច្ច ទោះអំណោយនេះមានតម្លៃថ្លៃ…

ពិបាកពេកសម្រាប់ខ្ញុំ

បុរស​ម្នាក់​មានកូនប្រុសអាយុ៥ឆ្នាំ ដែលទើ​ប​តែបរាជ័យ នៅក្នុងការព្យាបាលជម្ងឺមហារីក។ មានមនុស្សម្នា​ក់បាននិយាយប្រាប់គាត់ថា “ព្រះទ្រង់​មិនដែល​ប្រទានឲ្យយើង លើសពីសមត្ថ​ភាពដែលយើងអាច​ទទួលនោះឡើយ​”។ គេនិ​យាយដូ​ចនេះ​ ក្នុង​បំណងលើកទឹកចិត្តគាត់ទេ តែបែរជា​ធ្វើឲ្យគាត់ពិបាកចិត្ត​កាន់តែខ្លំា​ង ព្រោះ​គាត់ឆ្ងល់​ថា ​ហេតុអ្វីបា​នការបាត់បង់កូនជាទីស្រឡាញ់របស់​គា​ត់ ជាប​ន្ទុកដ៏ធ្ងន់ ដែល​គាត់មិនអាច​ទទួល​រួច​ទាល់តែ​សោះ​។ គាត់​មាន​ការ​ឈឺចាប់​ណាស់ បាន​ជាគា​ត់​ស្ទើរ​តែ​មិន​អាច​ដក​ដង្ហើ​ម​រួច។ គាត់​ដឹង​ថា​ គាត់​មាន​ការ​សោក​សង្រេងខ្លាំង​ពេក មិន​អាច​ទ្រាំទ្ររួ​ច ហើយ​គាត់​ត្រូវ​កា​រព្រះ​ទ្រង់​ឱប​គាត់​​ឲ្យ​ជាប់​។

យើងអា​ចរកវិធីជៀសវាងមិនឲ្យជួបការល្បួង តែយើ​ងមិនអាចរិះរកវិធីជៀសចេញពីសេចក្តីទុក្ខឡើយ​  ដរាបណាយើងនៅមា​ន​ជីវិត​។ មុន​ពេល​គេមកចាប់ព្រះយេស៊ូវយ​កទៅឆ្កាង ទ្រង់​ក៏មានព្រះតម្រិះ អំពីកា​រជៀសចេញពី​ទុក្ខ​វេទនា ដែលជិតកើត​ឡើងចំពោះ​ទ្រង់ផងដែរ បានជាទ្រង់មានបន្ទូល​ថា “ចិត្ត​​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរ​តែ​នឹង​ស្លាប់”។ រួចទ្រ​ង់​ក៏បានអធិស្ឋានថា​ “ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(ម៉ាថាយ ២៦:៣៨-៣៩)។ តែ​ដោយ​សារសេចក្តី​ស្រ​ឡាញ់ នោះទ្រ​ង់​ស្ម័គ្រ​ព្រះទ័យរ​ង​ទុក្ខ​វេ​ទនា​រហូត​ដល់សុគត ដើម្បី​ជួយ​សង្រ្គោះយើ​ងឲ្យរួ​ច​ពី​បាប។

សាវ័ក​ប៉ុលក៏បានស្ម័គ្រចិត្តរ​ងទុ​ក្ខ ដើម្បី​ជំនឿ​លើ​ព្រះគ្រីស្ទផ​ងដែ​រ បាន​ជាគាត់មានប្រ​សាសន៍លើកទឹក​ចិត្តគេ​ថា “ខ្ញុំ​រាប់​អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ”(រ៉ូម ៨:១៨)។ ពេល​ដែល​សេ​ចក្តីទុក្ខហា​ក់ដូចជា​ពិ​បាកឲ្យ​យើងអត់ទ្រាំ​ពេក​ យើងចាំ​បាច់ត្រូ​វដឹ​ងថា​ ពេល​នោះជា​ពេល​ដែល​ត្រូវចូលទៅ​រ​ក​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ហើយ​ទ្រង់​នឹ​ងឱប​យើងជា​ប់​។ ម្យ៉ាង​ទៀត ចូរ​យើង​ចាំ​ថា​ “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(រ៉ូម ៥:៣-៤)។

ការជួបគ្នាដែលមិនបានរំពឹងទុក

មានពេលមួយឌ្រូ(Drew) ដែលជាយុវជន ដែលមានភាពក្លៀវក្លា បានដឹកនាំក្រុមចម្រៀង នៅលើឆាក ជាលើកដំបូង ក្នុងព្រះវិហារដ៏ធំមួយ។ ឡូអឺស(Lois) ជាអ្នកមកថ្វាយបង្គំនៅទីនោះតាំងពីយូរមកហើយ នាងចង់លើកទឹកចិត្តគាត់ តែនាងគិតថា នាងពិបាកចូលទៅជួបគាត់ នៅកៅអីជួរខាងមុខ មុនពេលគាត់ចាកចេញពីព្រះវិហារ។ នាងក៏បានដើរបញ្ជៀតហ្វូងមនុស្ស ទៅជួបគាត់។ ឡូអឺស ក៏បានប្រាប់ឌ្រូថា “ខ្ញុំសូមសរសើរភាពក្លៀវក្លាដែលអ្នកមាន ក្នុងការដឹកនាំការថ្វាយបង្គំព្រះ សូមបន្តធ្វើការបម្រើព្រះអង្គទៀត!”

ពេលឡូអឺសដើរចេញទៅ នាងក៏បានជួបសារ៉ុន ដែលនាងមិនបានឃើញមុខអស់ជាច្រើនខែហើយ។ បន្ទាប់ពីបានសន្ទនាគ្នាបានបន្តិច  សារ៉ុនក៏បាននិយាយថា  “ខ្ញុំសូមអរគុណឯង  សម្រាប់ការដែលឯងបានធ្វើថ្វាយព្រះអម្ចាស់។ សូមបន្តធ្វើការបម្រើព្រះអង្គទៀត”។ មុននោះ ឡូអឺសបានព្យាយាមទៅលើកទឹកចិត្តគេ ហើយពេលនេះ នាងក៏បានទទួលការលើកទឹកចិត្ត ដែលមិននឹកស្នានដល់។

បន្ទាប់ពីនាងរស់ និងណាអូមី ដែលជាម្តាយក្មេករបស់នាង ចាកចេញពីស្រុកម៉ូអាប់ ត្រឡប់ទៅអ៊ីស្រាអែលវិញ ពួកគេក៏បានទទួលនូវព្រះពរ ដែលមិននឹកស្មានដល់។ ពួកគេសុទ្ធតែជាស្ត្រីមេម៉ាយដូចគ្នា គ្មាននរណារកស៊ីចិញ្ចឹមពួកគេឡើយ ដូចនេះ នាងរស់ក៏បានដើររើសគួរស្រូវ ក្នុងស្រែគេ(នាងរស់ ២:២-៣)។ វាលស្រែនោះ ជាកម្មសិទ្ធិរបស់បូអូស ដែលជាបងប្អូនសាច់ឆ្ងាយរបស់នាងណាអូមី។ គាត់បានចាប់អារម្មណ៍នឹងនាងរស់ ហើយក៏បានជួយផ្គត់ផ្គង់នាង។ ក្រោយមក អ្នកទាំងពីរក៏បានរៀបការជាប្តីប្រពន្ធ(២:២០ ៤:១៣)។ នាងរស់បានទទួលព្រះពរ ព្រោះនាងបានទៅដល់កន្លែងដែលនាងគួរទៅ ចំពេលដ៏ល្អ(២:១១-២៣)។

ជួនកាល ព្រះទ្រង់ឲ្យយើងជួបមនុស្ស…

បាវចនារបស់អ្នក

មានរឿងនិទានមួយបានដំណាលថា មានគ្រួសារមួយរស់នៅ ក្នុងរូងភ្នំ ដោយបុរសជាឪពុកនៃគ្រួសារនោះជឿថា គ្មានកន្លែងណាទៀតដែលមានសុវត្ថិភាព ជាងរូងភ្នំឡើយ។ ពេលយប់ឡើង ក្រុមគ្រួសាររបស់គាត់តែងតែគេងនៅជុំគ្នា ដើម្បីឲ្យគាត់អាចការពារពួកគេ។ គាត់យល់ថា កូនស្រីដែលមានវ័យជំទង់របស់គាត់ គួរតែឈប់ចង់ធ្វើដំណើរផ្សងព្រេង ព្រោះវាគ្រាន់តែអាចនាំឲ្យមានគ្រោះថ្នាក់ប៉ុណ្ណោះ។ គាត់បានប្រាប់ក្រុមគ្រួសារគាត់ ឲ្យមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ជានិច្ច ហើយក៏បានយកទស្សនៈនេះធ្វើជាការបាវចនាសម្រាប់គ្រួសារគាត់។

ជាញឹកញាប់ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថា “ចូរកុំខ្លាចឡើយ”។ ទ្រង់បានមានបន្ទូលដូចនេះ ទៅកាន់លោកស៊ីម៉ូន ពេលទ្រង់ត្រាស់ហៅគាត់ឲ្យដើរតាមទ្រង់(លូកា ៥:១០)។ ពេលលោកយ៉ៃរ៉ូស ជាមេសាលាប្រជុំ ដែលមានកូនស្រីម្នាក់ឈឺជិតស្លាប់ មករកទ្រង់ ទ្រង់ក៏បានលើកទឹកចិត្តគាត់ ដោយមានបន្ទូលថា “កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ”(៨:៥០)។

បទគម្ពីរលូកា ជំពូក១២ បាន កត់ត្រាផងដែរថា ព្រះយេស៊ូវបានប្រាប់ពួកសិស្សកុំឲ្យមានការភ័យខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះពួកគេ លើសសត្វចាបជាច្រើនដង(ខ.៧)។ ហើយបន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញ ទ្រង់ក៏បានប្រាប់ពួកស្រ្តីដែលបានមកផ្នូរទ្រង់ថា “កុំខ្លាចអី!”(ម៉ាថាយ ២៨:១០)។

ការភ័យខ្លាចជាអារម្មណ៍ ដែលមនុស្សគ្រប់គ្នាមានជាធម្មតា។ យើងមានការព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់ បារម្ភអំពីការខ្វះខាត និងអំពីពេលអនាគត ដែលយើងមិនដឹងថា នឹងទៅជាយ៉ាងណា។ តើធ្វើដូចម្តេចឲ្យយើងអាចរៀន ឲ្យមានជំនឿ? ព្រះអម្ចាស់បានប្រទានយើង នូវគ្រឹះ សម្រាប់ឲ្យយើងទុកចិត្តលើទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា ទ្រង់នឹងមិនចាកចេញពីយើង ក៏មិនបោះបង់យើងចោលឡើយ។ បានជាយើងរាល់គ្នាអាចនឹងនិយាយ…

ការតយុទ្ធនឹងការញៀន

មានពេលមួយ លោកអេរិក(Eric)បានតយុទ្ធនឹងការញៀនថ្នាំ។ មិត្តភ័ក្តិ និងក្រុមគ្រួសារគាត់ ក៏បានលើកទឹកចិត្តគាត់ឲ្យផ្តាច់គ្រឿងញៀន។ ពេលនោះ គាត់បានទទួលស្គាល់ថា ការផ្តាច់គ្រឿងញៀនមានប្រយោជន៍បំផុតសម្រាប់សុខភាព និងទំនាក់ទំនងដែលគាត់មានជាមួយអ្នកដទៃ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនអាចផ្តាច់វាបានទេ។ ពេលដែលអ្នកដទៃប្រាប់គាត់ ពីរបៀបដែលពួកគេបញ្ឈប់ការញៀន គាត់ក៏បានឆ្លើយតបថា “អ្នកអាចបញ្ឈប់វាបាន ខ្ញុំសូមជួយអរ តែខ្ញុំហាក់ដូចជាមិនអាចផ្តាច់វាបានសោះ! បើសិនជាខ្ញុំមិនដែលត្រូវល្បួង ឲ្យប្រើគ្រឿងញៀនតាំងពីដំបូងមក នោះខ្ញុំក៏មិនធ្លាក់ខ្លួនញៀនថ្នាំដែរ។ ខ្ញុំចង់ឲ្យព្រះដកការញៀនថ្នាំ ចេញពីជីវិតខ្ញុំ ក្នុងពេលឥឡូវនេះតែម្តង”។
អ្នកខ្លះបានរួចពីចំណងអ្វីមួយភ្លាមៗ តែមនុស្សភាគច្រើនត្រូវមានការតយុទ្ធជារៀងរាល់ថ្ងៃ ទំរាំតែអាចមានសេរីភាព។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការល្បួងមិនចេញឆ្ងាយពីយើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏ត្រូវដឹងផងដែរថា យើងអាចងាកបែរទៅរកព្រះបានគ្រប់ពេល ទោះជាយើងកំពុងដើរតាមផ្លូវខុសយ៉ាងណាក៏ដោយ។ ហើយការនេះអាចជាផ្នែកដ៏សំខាន់បំផុត នៃការតយុទ្ធរបស់យើង។ យើងត្រូវរៀនលះបង់ការពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយងាកមករកការពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ។
ព្រះយេស៊ូវក៏ធ្លាប់ត្រូវល្បួងផងដែរ គឺមិនខុសពីយើងទេ ដូចនេះ ព្រះអង្គយល់ពីអារម្មណ៍របស់យើង(ម៉ាកុស ១:១៣)។ ព្រះអង្គអាណិតដល់សេចក្តីកម្សោយរបស់យើង(ហេព្រើ ៤:១៥) បានជាយើងអាច “ចូលមកបល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ខ.១៦)។ ព្រះអង្គក៏ប្រើអ្នកដទៃ ឲ្យជួយយើង តាមអំណោយទានរបស់ពួកគេផងដែរ។
ទោះថ្ងៃនេះ យើងកំពុងតយុទ្ធនឹងការអ្វីក៏ដោយ សូមយើងចាំថា ព្រះអង្គស្រឡាញ់យើង លើសពីការនឹកគិតរបស់យើងទៅទៀត ហើយព្រះអង្គស្មោះត្រង់ ប្រយោជន៍នឹងជួយយើងរាល់គ្នា។-Anne Cetas

ល្អលើសជាច្រើនដង

អ្កស្រីអេមី(Amy) បានតយុទ្ធនឹងជម្ងឺមហារីកអស់រយៈពេល៥ឆ្នាំ។ បន្ទាប់មក វេជ្ជបណ្ឌិតក៏បានប្រាប់គាត់ថា    ការព្យាបាលមិនបានទទួលជោគជ័យទេ   ហើយគាត់មានពេលតែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់រស់នៅ។ បន្ទាប់ពីបានទទួលដំណឹងនេះ អ្នកស្រីអេមីចង់ស្វែងយល់ អំពីជីវិតអស់កល្បជានិច្ច ដែលព្រះបានធានាថា នឹងប្រទានដល់អស់អ្នកដែលជឿទ្រង់។ គាត់ក៏បានសួរគ្រូគង្វាលរបស់គាត់ថា “តើនគរស្ថានសួគ៌មានលក្ខណៈដូចម្តេចខ្លះ?”

លោកគ្រូគង្វាលក៏បានសួរគាត់ អំពីរបស់អ្វីខ្លះដែលគាត់ចូលចិត្តបំផុត ក្នុងជីវិតនៅលើផែនដីនេះ។ គាត់ក៏បានជម្រាបលោកគ្រូគង្វាលថា គាត់ចូលចិត្តការដើរកម្សាន្ត និងចូលចិត្តឥន្ទធនូ ហើយក៏ចូលចិត្តមិត្តភ័ក្តិដែលចិត្តល្អ និងសម្លេងសើចរបស់ក្មេងៗ។ គាត់ក៏បានសួរលោកគ្រូគង្វាលដោយសេចក្តីស្រឡាញ់ថា “អញ្ចឹង  តើលោកគ្រូគិតថា  ខ្ញុំនឹងមានរបស់ទាំងអស់នោះ នៅស្ថានសួគ៌ឬទេ?”

លោកគ្រូគង្វាលក៏បានឆ្លើយថា “ខ្ញុំជឿថា ពេលដែលអ្នកបានទៅនៅនគរស្ថានសួគ៌ ជីវិតរបស់អ្នក នឹងមានភាពស្រស់ស្អាត ហើយអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់ស្រឡាញ់ ឬបានជួបនៅក្នុងជីវិតនេះ។ សូមគិតអំពីអ្វីដែលល្អបំផុត ក្នុងជីវិតនេះ ហើយសូមគុណការទាំងនោះមួយរយ មួយពាន់ ឬមួយលានដង។ ខ្ញុំយល់ថា នគរស្ថានសួគ៌មានលក្ខណៈល្អដូចនេះឯង”។

ព្រះគម្ពីរមិនបានរៀបរាប់ជាលម្អិតថា ជីវិតនៅស្ថានសួគ៌ដ៏អស់កល្ប មានលក្ខណៈដូចម្តេចខ្លះទេ ប៉ុន្តែ ព្រះគម្ពីរពិតជាបានប្រាប់យើងថា ការបានទៅនៅជាមួយព្រះគ្រីស្ទ នៅនគរស្ថានសួគ៌គឺ “ប្រសើជាង” កាលៈទេសៈនៃជីវិតក្នុងពេលបច្ចុប្បន្ន ជាច្រើនដង(ភីលីព ១:២៣)។ “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបម្រើទ្រង់”(វិវរណៈ ២២:៣)។…

និយាយសួរស្តីជារៀងរហូត

ន្ទាប់ពីអ្នកស្រីខាធី(Kathy) បានធ្វើដំណើរកម្សាន្ត ក្នុងពេលឈប់សម្រាក អស់រយៈពេល១សប្តាហ៍ ជាមួយកូនស្រី និងចៅប្រុសរបស់គាត់ ដែលមានអាយុ៤ខែ ឈ្មោះអូលីវើ(Oliver) គាត់ក៏បាននិយាយលាគ្នា ដោយសង្ឃឹមថា នឹងបានជួបគ្នាម្តងទៀត។ គាត់បានសរសេរសំបុត្រផ្ញើមកខ្ញុំថា “ការជួបជុំគ្នាដ៏ផ្អែមល្ហែម ដូចដែលយើងមាន ក្នុងពេលកន្លងមក បានធ្វើឲ្យខ្ញុំចង់ទៅនៅនគរស្ថានសួគ៌។ នៅទីនោះ យើងមិនចាំបាច់ត្រូវខំរំឭកអំពីអនុស្សាវរីយ ក្នុងចិត្តយើងទេ។ នៅទីនោះ យើងមិនចាំបាច់ត្រូវអធិស្ឋាន សូមឲ្យពេលវេលាកន្លងផុតទៅយឺតៗ ហើយសូមឲ្យថ្ងៃនីមួយៗមានរយៈពេលវែងឡើយ។ នៅទីនោះ ការនិយាយសួរស្តី និងមិនប្រែក្លាយជាការជំរាបលាទេ។ នគរស្ថានសួគ៌នឹងមានតែពាក្យ ‘សួរស្តី’ ហើយខ្ញុំចង់ឲ្យពេលនោះឆាប់មកដល់”។ គាត់ទើបតែក្លាយជាជីដូនម្នាក់  ដូចនេះ គាត់ក៏ចង់ចំណាយពេលជាមួយអូលីវើ  ចៅប្រុសរបស់គាត់ ឲ្យបានច្រើនផងដែរ តាមដែលអាចធ្វើទៅបាន! គាត់អរព្រះគុណព្រះ ពេលណាគាត់អាចនៅក្បែរចៅប្រុសរបស់គាត់ ហើយក៏អរព្រះគុណព្រះអង្គ ដែលបានឲ្យគាត់មានសង្ឃឹមថា នឹងបានទៅនៅនគរស្ថានសួគ៌ ដែលនៅទីនោះ គាត់នឹងមានពេលដ៏អស្ចារ្យជាច្រើន ដែលមិនចេះចប់។

ជាការពិតណាស់ ថ្ងៃដ៏ល្អរបស់យើង ហាក់ដូចជាមានរយៈពេលខ្លីពេក ហើយថ្ងៃដែលពិបាក  ហាក់ដូចជាមានរយៈពេលយូរពេក។ ប៉ុន្តែ  ថ្ងៃទាំងពីរប្រភេទ  សុទ្ធតែបណ្តាលចិត្តយើង  ឲ្យចង់បានពេលវេលាដែលកាន់តែល្អជាងនោះទៀត  នៅថ្ងៃខាងមុខ។  សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់និងពួកជំនុំនៅក្រុងកូរិនថូស សុខចិត្តទៅនៅនគរស្ថានសួគ៌វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ”(២កូរិនថូស ៥:៤)។…