ពេល​ខ្ញុំ និង​អ្នក​ស្រី​ស៊ីនឌី(Cindy)កំពុងដើរចេញពីពិធីបុណ្យសព គាត់ក៏បានលាន់មាត់ថា “ពិធីបុណ្យសពនេះ ពិតជាធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តខ្លាំងណាស់!” នៅថ្ងៃនោះ អ្នកស្រីហេឡិន(Helen) ដែលជាមិត្តភក្តិរបស់យើង បានលាចាកលោក ទៅនៅជាមួយព្រះ។ ហើយមានមិត្តភក្តិរបស់គាត់ជាច្រើន បានឡើ​ង​ចែក​ចាយ ដោយកោត​សរសើរ​អាកប្ប​កិរិយ៉ារ​បស់​គាត់ ដែលនាំ​ឲ្យគេមានភាពសប្បាយរីករាយ។ ប៉ុន្តែ ជីវិត​របស់អ្នក​ស្រី​ហេឡិនមិ​នតែ​ងតែមា​ន​ភាព​កំប្លុកកំប្លែង និង​មាន​ការ​សើចសប្បាយជា​និច្ចឡើ​យ។ ក្មួយ​ប្រុសរ​បស់​គាត់បាន​ចែកចា​យ អំពី​ក្តីជំ​នឿដែលគា​ត់​មាន​ចំ​ពោះ​ព្រះយេស៊ូវ និងកា​រ​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់ចំពោះ​អ្នក​ដទៃ​។ គាត់បានយកក្មួយប្រុសម្នាក់នេះ ទៅចិញ្ចឹម​ ពេល​គេ​នៅ​ក្មេង និង​កំពុង​ជួបការលំ​បាក។ ពេល​នេះក្មួយប្រុសរបស់​គាត់ ដែល​មាន​អាយុជា​ង២​០​ឆ្នាំ​ហើយ បាន​និយាយ​ថា “គាត់ប្រៀបដូច​ជា​ម្តាយរបស់ខ្ញុំ​។ គាត់​មិន​ដែ​ល​បោះប​ង់​ខ្ញុំចោ​ល ពេល​ខ្ញុំមាន​ទុក្ខលំ​បា​ក​។ ខ្ញុំដឹ​ងច្បាស់​ថា​ បើសិន​ជាគ្មា​ន​គាត់​ទេ នោះខ្ញុំប្រាក​ដជា​បាត់ប​ង់​សេចក្តី​ជំនឿហើ​យ”។  ការនេះ​បា​ន​ប​ង្ហាញ​ថា​ អ្នក​ស្រីហេឡិនពិ​ត​ជា​បា​នជះ​ឥទ្ធិ​ពលដ៏ល្អ មក​លើក្មួ​យ​ប្រុ​សគា​ត់។ គាត់បា​ន​ពឹង​ផ្អែ​ក​លើ​ព្រះយេ​ស៊ូវ ហើយ​ចង់​ឲ្យ​ក្មួយ​ប្រុស​គា​ត់ ទុកចិត្ត​ទ្រ​ង់ផងដែ​រ​។ ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ យើងឃើ​ញថា​ ​ស្តេច​ដាវីឌបាន​ឲ្យព្រះអង្គ​ម្ចាស់​មភីបូសែត ចូ​ល​ដំណាក់ទ្រ​ង់  ក្នុង​គោលបំណង​​ដើម្បីប​ង្ហាញ​ភា​ពស​ប្បុ​រស  ដោយ​យល់​ដ​ល់ព្រះ​អង្គម្ចាស់​យ៉ូណាថាន ដែល​ជាបិ​តា​ទ្រង់(ជាមិត្តសំ​ឡាញ់រ​បស់​ស្តេច​ដាវីឌ​ ដែល​បាន​ស្លាប់​ក្នុងសង្រ្គា​ម មើល​២សាំយ៉ូអែល ៩:១)។ កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​ ព្រះអ​ង្គម្ចា​ស់មភីបូសែត​បា​នជួប​គ្រោះថ្នា​ក់ ដោយសា​រ​មេដោះរបស់​ទ្រ​ង់​បាន​បី​ទ្រង់ធ្លាក់ ពេល​ពួកគេរត់​ភាស​ខ្លួន បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ព្រះបិតា​ទ្រង់​ត្រូវគេ​ធ្វើគ​ត់(៤:៤)។ ទ្រង់​មាន​ព្រះ​ទ័យភ្ញាក់ផ្អើល ពេល​ស្តេចដា​វីឌ​យក​ព្រះ​ទ័យទុ​កដាក់ចំពោះទ្រ​ង់​ ដែល​កាលនោះ ទ្រង់ថែ​ម​ទាំង​បានប្រដូច​ខ្លួនឯ​ងទៅនឹង “ឆ្កែស្លា​ប់” (៩:៨)។ តែ​ស្តេច​ដាវី​ឌ​បាន​ចា​ត់ទុ​ក​ទ្រង់ ដូច​បុត្រា​ទ្រង់បង្កើ​ត(៩:១១)។

ខ្ញុំក៏ច​ង់​ធ្វើជា​ម​នុស្សប្រ​ភេ​ទ​នេះ​ផ​ង​ដែ​រ។ គឺ​មនុ​ស្សដែល​​ខ្វល់ពី​អ្នក​ដ​ទៃ ហើយ​ជួយ​ពួ​កគេឲ្យ​មានជំនឿរឹ​ងមាំ​ ​ក្នុង​ព្រះយេស៊ូវ ទោះកា​ររ​ស់​នៅហាក់ដូ​ច​ជា​គ្មាន​សង្ឃឹម​ក៏ដោ​យ។-Anne Cetas