តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Estera Pirosca Escobar

គ្រាន់តែជាកូនរបស់ជនជាតិជីពស៊ី

មានពេលមួយ រ៉តនី ស្មីត(Rodney Smith) បានដើរ នៅខាងមុខព្រះវិហារតូចមួយ ទៅរកលោកគ្រូគង្វាល ដើម្បីទទួលជឿព្រះគ្រីស្ទ ក្នុងអំឡុងពេលកម្មវិធីថ្វាយបង្គំព្រះ កាលពីឆ្នាំ ១៩៧៧។ ពេលនោះ មានគេខ្សិបខ្សៀវគ្នាថា “អូហ៍ វាគ្រាន់តែជាកូនរបស់ជនជាតិជីបស៊ីប៉ុណ្ណោះ”។ គ្មាននរណាម្នាក់ខ្វល់អំពីក្មេងជំទង់ម្នាក់នេះទេ ដោយសារឪពុកម្តាយគាត់ជាជនជាតិជីបស៊ី ដែលមិនមានការអប់រំ និងមានប្រពៃណីរស់នៅចល័តពីកន្លែងមួយទៅកន្លែងមួយ ដោយគ្មានផ្ទះសម្បែងត្រឹមត្រូវ។ តែរ៉តនីមិនខ្វល់ពីសម្លេងខ្សិបខ្សៀវនោះទេ។ គាត់ដឹងច្បាស់ថា ព្រះជាម្ចាស់មានគោលបំណង សម្រាប់ជីវិតគាត់ ដូចនេះ គាត់ក៏បានទិញព្រះគម្ពីរមួយក្បាល និងវចនានុក្រមអង់គ្លេសមួយក្បាល ហើយក៏បានរៀនអាន និងសរសេរដោយខ្លួនឯង។ ក្រោយមក គាត់និយាយថា “ផ្លូវទៅរកព្រះយេស៊ូវ គឺមិនមែនជាសកលវិទ្យាល័យខេមប្រ៊ីជ ហាវើត យេល ឬជាកវីកំណាព្យនោះឡើយ។ ផ្លូវទៅរកព្រះយេស៊ូវ គឺជាភ្នំចាស់មួយ ដែលគេហៅថា កាល់វ៉ារី”។ គាត់ក៏បានជម្នះឧបស័គ្គគ្រប់យ៉ាង ហើយទីបំផុត ក៏បានក្លាយជាអ្នកផ្សាយដំណឹងល្អ ដែលព្រះជាម្ចាស់បានប្រើ ដើម្បីនាំមនុស្សជាច្រើន ឲ្យទទួលជឿព្រះយេស៊ូវ នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

លោកពេត្រុសក៏ជាមនុស្សសាមញ្ញផងដែរ។ គាត់មិនបានទទួលការបណ្តុះបណ្តាលនៅសាលារបស់សាសនាយូដាទេ(កិច្ចការ ៤:១៣) គឺគ្រាន់តែជាអ្នកនេសាទត្រីម្នាក់ មកពីស្រុកកាលីឡេ ដែលនៅទីនោះ ព្រះយេស៊ូវបានត្រាស់ហៅគាត់ ដោយគ្រាន់តែប្រើបន្ទូលសាមញ្ញពីរបីម៉ាត់ថា “ចូរមកតាមខ្ញុំ”(ម៉ាថាយ ៤:១៩)។ លោកពេត្រុសមិនបានរៀនជ្រៅជ្រះ ហើយបានជួបបរាជ័យជាច្រើនក្នុងដំណើរជីវិតជាគ្រីស្ទបរិស័ទ…

អ្នកប្រឹក្សាយោបល់ដែលគួរឲ្យទុកចិត្ត

តើ​អ្នក​គិត​ដល់​នរណា​មុន​គេ ពេល​អ្នក​ឮ​ពាក្យ “អ្នក​ប្រឹក្សា​យោបល់ដែល​គួរ​ឲ្យ​ទុកចិត្ត? សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិតដល់​លោក​គ្រូ​គង្វាល រីច(Rich)។ គាត់​បាន​មើល​ឃើញ​សក្តានុពល​របស់​ខ្ញុំ ហើយ​ជឿ​ជាក់​លើ​ខ្ញុំ ពេល​ដែល​ខ្ញុំ​ខ្វះជំនឿ​ចិត្ត ចំពោះ​សមត្ថ​ភាព​ខ្លួន​ឯង។ គាត់​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​ដឹក​នាំ ដោយ​បម្រើ ដោយ​ការ​បន្ទាប​ខ្លួន និង​សេចក្តី​ស្រឡាញ់។ ជា​លទ្ធ​ផល សព្វ​ថ្ងៃ​នេះ ខ្ញុំ​ក៏​កំពុង​បម្រើ​ព្រះ ដោយ​ផ្តល់​ការ​ប្រឹក្សា​យោបល់ដល់​អ្នក​ដទៃ​ផង​ដែរ។​

ហោរា​អេលីយ៉ា​បាន​បំពេញ​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​លូត​លាស់​របស់​លោក​អេលីសេ រហូត​ក្លាយ​ជា​អ្នក​ដឹក​នាំ។ លោក​អេលីយ៉ា​បាន​ឃើញ​គាត់​កំពុង​តែ​ភ្ជួរ​ស្រែ ហើយ​ក៏​បាន​ហៅ​គាត់​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​គាត់ បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​គាត់ ឲ្យ​ចាក់​ប្រេង​តាំង​លោក​អេលីសេ ឲ្យ​ធ្វើ​ជា​អ្នក​បន្ត​វេណ​របស់​គាត់​(១ពង្សាវ​តាក្សត្រ ១៩:១៦,១៩)។ សិស្ស​វ័យ​ក្មេង​នេះបាន​មើល​គ្រូ​របស់​គាត់​ធ្វើ​ការ​អស្ចារ្យ ហើយ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។  ព្រះ​ជា​ម្ចាស់​បាន​ប្រើ​លោក​អេលីយ៉ា ដើម្បី​រៀប​ចំ​ខ្លួន​លោក​អេលីសេ សម្រាប់​ការងារ​បម្រើ​ព្រះ​ពេញ​មួយជីវិត។ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​អេលីយ៉ា លោក​អេលីសេ​មាន​ឱកាស​ចាក​ចេញ​ពី​គាត់។ តែ​លោក​អេលីសេបាន​សម្រេច​ចិត្ត​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី ចំពោះ​គ្រូ​របស់​គាត់។ លោក​អេលីយ៉ា​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​អេលីសេ​បោះ​បង់​មុខ​នាទី​របស់​គាត់ តែ​គាត់​បាន​បដិសេធ​រាល់​លើក​ថា “ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ ហើយដោយ​ព្រលឹង​លោក​​ដ៏នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ”(២ពង្សាវតាក្សត្រ ២:២,៤,៦)។ ​ដោយសារ​តែ​ភាព​ស្មោះ​ត្រង់​របស់​លោក​អេលីសេ ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រើ​គាត់ តាម​របៀប​ដ៏​អស្ចារ្យ​ផង​ដែរ។

យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​នរណា​ម្នាក់ ធ្វើ​ជា​គំរូ​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ។ សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​យើង នូវ​បុរស ឬ​ស្រ្តី​ដែល​កោត​ខ្លាច​ព្រះ ដែល​នឹង​ជួយ​យើង​ឲ្យ​លូត​លាស់​ខាង​វិញ្ញាណ។ ហើយ​យើង​ក៏​នឹង​ធ្វើ​ជា​គំរូ​ដ៏​ល្អ សម្រាប់​អ្នក​ដទៃ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ។—ESTERA PIROSCA ESCOBAR

ដំណឹងល្អសម្រាប់ថ្លែងប្រាប់

មាន​ពេល​មួយ ខ្ញុំ​បាន​សួរ​សិស្ស​ម្នាក់​ដែល​ជា​ជន​ជាតិ​អ៊ីរ៉ង់​ថា “តើ​អ្នក​ឈ្មោះ​អ្វី​?” គាត់​ឈ្មោះ​អាម៉ាន(Arman) បន្ទាប់​ពី​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ឈ្មោះ​អេស្ទេរ៉ា(Estera) គាត់​ក៏​បាន​ងើប​មុខ​ឡើង ហើយ​និយាយ​ថា “យើង​ទាំង​ពីរ​មាន​ឈ្មោះ​ស្រដៀង​នឹង​ឈ្មោះ​សេទែ(Setare) ក្នុង​ភាសា​ហ្វាស៊ី!”(ភាសា​ដែល​គេ​ប្រើ​នៅ​ប្រទេស​អ៊ីរ៉ង់) ទំនាក់​ទំនង​ដ៏​តូច​នេះ បាន​នាំ​ឲ្យ​យើង​មាន​ការ​សន្ទនា​គ្នា​ដ៏​ប្រសើរ​មួយ។ ខ្ញុំ​ប្រាប់​គាត់​ថា ឪពុក​ម្តាយ​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​ខ្ញុំ តាម​លំនាំ​ឈ្មោះ​របស់​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ គឺ “ព្រះ​នាង​អេសធើរ” ដែល​ជា​ម្ចាស់​ក្សត្រី​ដើម​កំណើត​ជន​ជាតិ​យូដា​ក្នុងចក្រ​ភព​ពើរស៊ី(សព្វ​ថ្ងៃ​នេះ ជា​ប្រទេស​អ៊ីរ៉ង់)។​ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ចែក​ចាយ​រឿង​ព្រះ​នាង​អេសធើរ ឲ្យ​គាត់​ស្តាប់ ហើយ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ។ ដោយសារ​ការ​សន្ទនា​នេះ អាម៉ាន​ក៏​បាន​ចាប់​ផ្តើម​ចូល​រួម​ការ​សិក្សាព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍ ដើម្បី​សិក្សា​បន្ថែម​អំ​ពី​ព្រះ​គ្រីស្ទ។

លោក​ភីលីព​ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ បាន​ទទួល​ការ​ដឹក​នាំ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ គាត់​បាន​សួរ​សំណួរ​មួយ ដែល​នាំ​ឲ្យ​មាន​ការ​សន្ទ​នា ជា​មួយ​មន្រ្តី​ជន​ជាតិ​អេធីយ៉ូពីរ​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​រទេះ​សេះ។ ពេល​គាត់​ឮ​អ្នក​នោះ​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ គាត់​ក៏​បាន​សួរ​ថា “លោក​មើល​យល់​ឬ​ទេ?”(កិច្ចការ ៨:៣០)។ កាល​នោះ បុរស​ជន​ជាតិ​អេធីយ៉ូពី​កំពុង​ស្វែង​រក​ការ​យល់​ដឹង​ខាង​វិញ្ញាណ នៅ​ក្នុង​បទ​គម្ពីរ​នោះ។ ពេល​លោក​ភីលីព​ដឹង​ថា នេះ​ជា​ឱកាស​ល្អ គាត់​ក៏​បាន “​​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ”(ខ.៣៥)។

យើង​ក៏​មាន​ដំណឹង​ល្អ​ដែល​ត្រូវ​ចែក​ចាយ​ដល់​អ្នក​ដទៃ ដូច​លោក​ភីលីព​ផង​ដែរ។​ ចូរ​យើង​ស្វែង​រក​ឱកាស​ជា​រៀង​រាល់​ថ្ងៃ​ នៅ​កន្លែង​ធ្វើ​ការ នៅ​ហាង​ទំនិញ ឬ​នៅ​តំបន់​ដែល​យើង​រស់​នៅ។​ ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ​ជំហាន​យើង ហើយ​ប្រទាន​ឲ្យ​យើង​មាន​ពាក្យ ដើម្បី​ចែក​ចាយ​អំពី​ក្តី​សង្ឃឹម និង​ក្តី​អំណរ​ក្នុង​ព្រះយេស៊ូវ។—ESTERA PIROSCA ESCOBAR

ការសម្រេចចិត្តរស់នៅអនាថា

លោក​ខេត វ៉ាស័រមែន(Keith Wasserman) ដែល​ជា​នា​យក​ប្រតិ​បត្តិ នៃ​ក្រុម​ហ៊ុន ហ្គ៊ូត វើក បាន​សម្រេច​ចិត្ត​រស់​នៅ ជា​ជន​អនា​ថា រយៈ​ពេល​ពីរ​បី​ថ្ងៃ មួយ​ឆ្នាំ​ម្តង ចាប់​តាំង​ពី​ឆ្នាំ ១៩៨៩ ដើម្បី​ឲ្យ​ខ្លួន​គាត់​មាន​សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណឹត​កាន់​តែ​ខ្លាំង ចំពោះ​អ្នក​ដទៃ។ គាត់​និយាយ​ថា គាត់​ទៅ​រស់​នៅ តាម​ចិញ្ចើម​ថ្នល់ ដើម្បី​ពង្រីក​ទស្សនៈ ​និង​ការ​យល់​ដឹង​របស់​គាត់ អំពី​មនុស្ស ដែល​គ្មាន​ផ្ទះ​នៅ។

ក្នុង​រឿង​នេះ លោក​ខេត​បាន​ដាក់​ខ្លួន ធ្វើ​ជា​មនុស្ស​អនាថា ដើម្បី​បម្រើ​ជន​អនាថា​ទាំង​ឡាយ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង។ ព្រះ​ជា​ម្ចាស់ ដែល​ជា​អ្នក​បង្កើត​ចក្រ​វាល​ទាំង​មូល បាន​សម្រេច​ព្រះ​ទ័យ​បន្ទាប​ព្រះ​កាយ​ទ្រង់ យាង​ចុះ​មក​យក​កំណើត​ជា​ទារក ដែល​ងាយ​នឹង​រង​គ្រោះ ដើម្បី​រស់​នៅ​ជា​មនុស្ស ដើម្បី​ទទួល​បទ​ពិសោធន៍ ដែល​យើង​គ្រប់​គ្នា​បាន​ជួប ហើយ​ដើម្បី​សុគត នៅ​ក្រោម​ដៃ​របស់​មនុស្ស ដើម្បី​ឲ្យ​យើងអាច​ពិសោធន៍​នឹង​ទំនាក់​ទំនង ជា​មួយ​ព្រះ​ជា​ម្ចាស់។

អ្នក​និពន្ធ​នៃ​បទ​គម្ពីរ​ហេព្រើរ​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ “​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត”(២:១៤)។ ព្រះ​យេស៊ូវ​បាន​បន្ទាប​ព្រះ​កាយ ឲ្យ​ទាប​ជាង​ពួក​ទេវតា ទោះ​ទ្រង់​ជា​ព្រះ ដែល​បាន​បង្កើត​ពួក​គេ​ក៏​ដោយ(ខ.៩)។ ទ្រង់​បាន​យក​កំណើត​ជា​មនុស្ស ហើយ​បាន​សុគត ហើយ​ទ្រង់​បាន​រង​ទុក្ខ​ជួស​យើង ទោះ​ទ្រង់​ជា​ព្រះ​ដែល​មាន​គ្រប់​ចេស្តា​ក៏ដោយ។ ហេតុ​អ្វី​បាន​ជា​ទ្រង់ ធ្វើ​ដូច​នេះ? ព្រោះ​ការ​នេះ​បាន ផ្សៈ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​មនុស្ស…

អំពើសប្បុរស

មាន​ពេល​មួយ ពេល​ម្តាយ​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ គាត់​បាន​ប្រាប់​ខ្ញុំ​ថា មិត្ត​ភក្តិ​របស់​យើង​ឈ្មោះ ហេលែន(Helen) បាន​ផ្ញើ​អំណោយ​មួយ​មក​ខ្ញុំ។ កាល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង យើង​មិន​សូវ​មាន​របស់​របរ​អ្វី​ច្រើន​ទេ ដូច​នេះ ការ​ទទួល​អំណោយ​មួយ នៅ​ក្នុង​ប្រអប់​សំបុត្រ គឺ​សប្បាយ​ដូច​ការ​ប្រារព្ធ​បុណ្យ​ណូអែល លើក​ទីពីរ​អញ្ចឹង។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់ នឹក​ចាំ និង​ឲ្យ​តម្លៃ​ខ្ញុំ តាម​រយៈ​ស្រ្តី​ដ៏​អស្ចារ្យ​ម្នាក់​នេះ។

ស្រ្តី​មេមាយ​ទាល់​ក្រ ដែល​អ្នក​ស្រី​តេប៊ីថា​បាន​កាត់​ខោអាវ​ឲ្យ ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ កាល​នោះ នាងជា​សិស្ស​ស្រី​ម្នាក់​របស់​ព្រះ​យេស៊ូវ ដែល​កំពុង​រស់​នៅ ក្នុង​ទីក្រុង​យ៉ុបប៉េ។ គេ​ឮ​ល្បី​ថា នាង​ជា​មនុស្ស​ដែល​បាន​ធ្វើ​អំពើ​សប្បុរស​ជា​ច្រើន។ នាង​តែង​តែ “ធ្វើ​អំពើ​ល្អ និង​ជួយ​អ្នក​ក្រ​ជា​ច្រើន”(កិច្ចការ ៩:៣៦)។ បន្ទាប់​មក នាង​ក៏​មាន​ជម្ងឺ ហើយ​ក៏​បាន​ស្លាប់។​ នៅ​ពេល​នោះ សាវ័ក​ពេត្រុស​កំពុង​តែ​នៅ​ទីក្រុង​ជិត​ខាង ដូច​នេះ មាន​គ្រីស្ទ​បរិស័ទ​ពីរ​នាក់ បាន​ទៅ​រក​គាត់ ហើយ​ក៏​បាន​អង្វរ​គាត់ ឲ្យ​ធ្វើ​ដំណើរ​មក​ក្រុង​យ៉ុបប៉េ។

ពេល​លោក​ពេត្រុស​មក​ដល់ ស្រ្តី​មេម៉ាយ​ដែល​អ្នក​ស្រី​តេប៊ីថា​បាន​ជួយ ក៏​បាន​បង្ហាញ​ភស្តុតាង​នៃ​ភាព​សប្បុរស​របស់​នាង ដែល​មាន​ដូច​ជា “អាវ និង​សំលៀក​បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ”(ខ.៣៩)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏បាន​ដឹក​នាំ​លោក​ពេត្រុស ឲ្យ​អធិស្ឋាន​ឲ្យ​គាត់ ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិញ!​ ដោយសារ​ព្រះ​ទ័យ​សណ្តោស​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ការ​ប្រោស​គាត់​ “មនុស្ស​ទាំងឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះអម្ចាស់”(ខ.៤២)​។

ខណៈ​ពេល​ដែល​យើង​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ពួក​គេ…

មនុស្សធម្មតាម្នាក់

កាល​នៅ​ពី​តូច លោក​វីលៀម ខារេយ(William Carey) គឺ​ជា​ក្មេង​ប្រុស​ដែល​មាន​សុខ​ភាព​ខ្សោយ។ គាត់​បាន​កើត​ក្នុង​គ្រួសារ​តូច​ទៀប​មួយ ក្បែរ​ទី​ក្រុង​នតថាមតុន ចក្រ​ភព​អង់​គ្លេស។ មើល​ទៅ​គាត់ មិន​ទំនង​ជា​មាន​អនាគត​ភ្លឺ​ស្វាង​ឡើយ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​មាន​ផែន​ការ​សម្រាប់​គាត់។ គាត់​បាន​ធ្វើ​នូវ​រឿង​ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន ដោយ​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​នៅ​ទីនោះ គាត់​បាន​នាំ​មក​នូវ​កំណែរ​ទម្រង់​សង្គម​ដែល​មិន​គួរ​ឲ្យ​ជឿ ហើយ​បាន​បក​ប្រែព្រះគម្ពីរ​ទៅ​ជា​ភាសា​ជា​ច្រើន ក្នុង​ប្រទេស​ឥណ្ឌា។ គាត់​បាន​ស្រឡាញ់​រាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​សម្រេច​នូវ​កិច្ចការ​ជា​ច្រើន​ថ្វាយ​ទ្រង់។

ដាវីឌ ជា​យុវជន​វ័យ​វ័យ​ក្មេង ដែល ជា​កូន​ពៅ​គេ ក្នុង​គ្រួសារ​របស់​លោក​អ៊ីសាយ។ គាត់​មាន​រូប​រាង​ដែល​ហាក់​ដូច​ជាមិន​សក្តិ​សម​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ចៀម នៅ​តំបន់​ភ្នំ​នៃ​ភូមិ​បេថ្លេហិម​នោះ​ទេ​(១សំាយ៉ូអែល ១៦:១១-១២)។ តែ​ព្រះជា​ម្ចាស់​បាន​ទត​មើល​ចិត្ត​របស់​គាត់ ហើយ​មាន​ផែន​ការ​សម្រាប់​គាត់។ ព្រះ​ជា​ម្ចាស់​បាន​បដិសេធ​ស្តេច​សូល ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​ស្តេច​អង្គ​នេះ។ ខណៈ​ពេល​ដែល​ហោរា​សាំយ៉ូអែល​មាន​ការ​សោក​ស្តាយ ចំពោះ​ទង្វើររបស់​ស្តេច​សូល ព្រះ​ជា​ម្ចាស់​ក៏​បាន​ត្រាស​ហៅ​គាត់ ឲ្យ​ចាក់​ប្រេង​តាំង​មនុស្ស​ម្នាក់​ទៀត ឲ្យ​ឡើង​ធ្វើ​ស្តេច ពី​ក្នុងចំណោម​កូន​ប្រុស​របស់​លោក​អ៊ីសាយ។

ពេល​ដែល​លោក​សាំយ៉ូអែល​បាន​ឃើញ​អេលាប ដែល​មាន​រូប​រាង​ខ្ពស់​សង្ហា គាត់​គិត​ថា “នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះយេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ”(ខ.៦)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុទ្ធ​សាស្រ្ត​ដែល​ព្រះ​ជា​ម្ចាស់​ប្រើ នៅ​ក្នុង​ការ​ជ្រើស​តាំង​ស្តេច គឺ​ខុស​ពី​យុទ្ធ​សាស្រ្ត​របស់​លោក​សាំយ៉ូអែល។ តាម​ពិត ព្រះ​មាន​បន្ទូល​បដិសេធ ចំពោះ​កូន​ប្រុស​ទាំង​អស់​របស់​លោក​អ៊ីសាយ លើក​លែង​តែ​កូន​ពៅ​របស់​គាត់​ប៉ុណ្ណោះ។​ មើល​ពី​ដំបូង ការ​ជ្រើស​រើស​ដាវីឌ​ឲ្យ​ឡើង​ធ្វើ​ស្តេច ហាក់​ដូច​ជា​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់​ឡើយ។ តើ​អ្នក​គង្វាល​ក៏​ក្មេង​វ័យ​ម្នាក់ អាច​មាន​ប្រយោជន៍​អ្វី សម្រាប់​សហគមន៍​របស់​គាត់ ចុះ​ទំរាំ​តែ​សម្រាប់​ប្រទេស​ជាតិ​គាត់​ទំាង​មូល​ទៀត​នោះ?

តែ​ព្រះ​អម្ចាស់​ស្គាល់​ចិត្ត​របស់​គាត់ ហើយ​ក៏​មាន​ផែន​ការ​សម្រាប់​គាត់​ផង​ដែរ។…