តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ James Banks

តើអ្នកបានរកឃើញកំណប់នោះ ហើយឬនៅ?

មានពេលមួយ លោកចន(John) និងអ្នកស្រីម៉ារី(Mary) កំពុងតែបណ្តើរឆ្កែរបស់ពួកគេ នៅក្នុងទីធ្លាផ្ទះរបស់ពួកគេ ហើយក៏បានឃើញកំប៉ុងច្រេះចាប់មួយ ដែលបានផុសចេញពីដី ដោយសារភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះ។ ពួកគេក៏បានយកកំប៉ុងនោះ ចូលក្នុងផ្ទះ ហើយក៏បានបើកវាមើល ឃើញកំណប់កាក់មាសជាច្រើន ដែលមានអាយុជាង១០០ឆ្នាំ។ ពួកគេក៏បានត្រឡប់មកកន្លែងនោះវិញ ហើយក៏បានរកឃើញកំប៉ុង៧ទៀត ដែលមានកាក់មាស ១៤២៧កាក់ជាសរុប។ ពួកគេក៏បានការពារកំណប់ដែលពួកគេបានរកឃើញនោះ ដោយយកវាទៅកប់នៅកន្លែងផ្សេង។

កំណប់កាក់មាសនោះ(មានតម្លៃ១០លានដុល្លា) ត្រូវបានគេហៅថាកំណប់សេឌល រីជ ជាការរកឃើញកំណប់ធំបំផុត ក្នុងប្រវត្តិសាស្រ្តអាមេរិក។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងប្រៀបប្រដូច ដែលក្នុងនោះ ព្រះយេស៊ូវបានមានបន្ទូលថា “មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។

រឿងនិទានអំពីកំណប់ជាច្រើន បានធ្វើឲ្យមនុស្សមានការស្រមើរស្រមៃ ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងមកនោះ ទោះការរកឃើញកំណប់ ជារឿងដែលកម្រនឹងកើតមានក៏ដោយ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូល អំពីកំណប់មួយប្រភេទ ដែលមនុស្សគ្រប់គ្នា សុទ្ធតែអាចរកបាន ដោយគ្រាន់តែសារភាពអំពើបាបរបស់ខ្លួន ហើយទទួលជឿ និងដើរតាមទ្រង់(យ៉ូហាន ១:១២)។

ពេលដែលយើងបានទទួលកំណប់នោះហើយ វានឹងមិនបាត់បង់ទៅណាឡើយ។ ឲ្យតែយើងលះបង់ជីវិតចាស់របស់យើង ហើយស្វែងរកព្រះទ័យព្រះជាម្ចាស់ យើងនឹងបានស្គាល់តម្លៃដ៏សក្តិសមរបស់ទ្រង់។ តាមរយៈ “ព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ”(អេភេសូរ…

អធិស្ឋានដោយមិនរសាយចិត្ត

មាន​ពេល​មួយ លោកខេវិន(Kevin) បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​គាត់ ខណៈ​ពេល​ដែល​គាត់​បាន​ដក​ក្រដាស់​មួយ​សន្លឹក​ឲ្យ​ភរិយា​ខ្ញុំ​អាន។ គាត់​ដឹង​ថា ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​ឲ្យ​កូន​ស្រី​របស់​យើង វិល​ត្រឡប់​មក​រក​ព្រះយេស៊ូវ​វិញ។ គាត់​ប្រាប់​យើង​ថា គាត់​បាន​រក​ឃើញ​សំបុត្រ​នេះ នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​ម្តាយ​គាត់ បន្ទាប់​ពី​ម្តាយ​គាត់​លា​ចាក​លោក ហើយ​គាត់​សង្ឃឹម​ថា សំបុត្រ​នេះ​នឹង​បាន​លើក​ទឹក​ចិត្ត​យើង។ ក្នុង​សំបុត្រ​នោះ យើង​បាន​ឃើញ​ពាក្យ​នៅ​ខាង​លើ ដែល​ម្តាយ​គាត់​បាន​សរសេរ​ថា “ជូន​ចំពោះ​កូន ខេវិន”។ នៅ​ខាង​ក្រោម​ពាក្យ​នេះ​​ ម្តាយ​គាត់​បានសរសេរ​សេចក្តី​អធិស្ឋាន សូម​ឲ្យ​គាត់​ទទួល​សេចក្តី​សង្រ្គោះ។

លោក​ខេវិន​ក៏​បាន​ពន្យល់​ថា គាត់​ដាក់​សំបុត្រ​នោះ​ជាប់​ខ្លួន ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​គាត់ នៅ​ថ្ងៃ​នោះ។ ម្តាយ​គាត់​បាន​អធិស្ឋាន​ឲ្យ​គាត់​ជាង​៣៥​ឆ្នាំ។ គាត់​បាន​វង្វេង​ចេញ​ពី​ព្រះ ហើយ​ក្រោយ​មក គាត់​ក៏​បាន​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ គាត់​បាន​មើល​មក​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ញញឹម ទាំង​ទឹក​ភ្នែក។ រួច​គាត់​ប្រាប់​យើង កុំ​ឲ្យឈប់​អធិស្ឋាន​ឲ្យ​កូន​ស្រី​របស់​យើង​ឡើយ ទោះ​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក្តី។

ពាក្យ​លើក​ទឹក​ចិត្ត​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ អំពី​ការ​អធិស្ឋាន ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​លូកា​ថា “នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ”(លូកា ១៨:១)។

ក្នុង​រឿង​នោះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី “ចៅ​ក្រុម​ទុច្ចរិត”(ខ.៦) ដែល​បាន​ឆ្លើយ​តប​ចំពោះ​ការ​អង្វរក​របស់​ស្រ្តីម្នាក់ ដោយសារ​គាត់​មិន​ចង់​ឲ្យ​នាង​រំខាន​គាត់​ទៀត។ ហើយ​ទ្រង់​ក៏​បាន​និយាយ​អំពី​ភាព​ខុស​គ្នាង​រវាង​ចៅ​ក្រុម​នោះ និង​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​មក​រក​ទ្រង់។ យើង​នឹង​មាន​ចិត្ត​ចង់​អធិស្ឋាន ពេល​ណា​យើង​ដឹង​ថា ព្រះ​ជា​ម្ចាស់​ស្តាប់​យើង ហើយស្វាគមន៍​ការ​អធិស្ឋាន​របស់​យើង​ជា​និច្ច។—JAMES BANKS

ព្រះពរដែលព្រះបានឲ្យយើងខ្ចី

មុន​ពេល​យើង​ញាំ​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​មាន​ឈ្មោះ ចេហ្វ(Jeff) ក៏​បាន​ឱន​ក្បាល​អធិស្ឋាន​ថា “ឱ​ព្រះ​វរ​បិតា សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ប្រទាន​ខ្យល់ ឲ្យ​យើង​ខ្ញុំ​ដក​ដង្ហើម ហើយ​បាន​ប្រទាន​អាហារ​ឲ្យ​យើង​ខ្ញុំ​បរិភោគ”។ កាល​នោះ​លោក​ចេហ្វ​ទើប​តែ​បាត់​បង់​ការងារ ដូច​នេះ​គាត់​ក៏​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​អស់​ពី​ចិត្ត ហើយ​ពេល​ដែល​គាត់​ទទួល​ស្គាល់​ថា អ្វី​ៗ​ទាំង​អស់​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បានសួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​បាន​ទទួល​ស្គាល់ ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ​ថា សូម្បី​តែ​របស់​ដែល​យើង​ត្រូវ​ការ​ចាំ​បាច់​បំផុត និងអ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​ខ្ញុំ គឺ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​គ្រាន់​តែ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រើ​ពួក​វា​ប៉ុណ្ណោះ?

ពេល​ដែល​ស្តេច​ដាវីឌ​បាន​ទទួល​ដង្វាយ​ពី​ប្រជាជន​អ៊ីស្រាអែល សម្រាប់​ការ​សាង​សង់​ព្រះ​វិហារ នៅ​ទីក្រុង​យេរូសាឡិម​ ទ្រង់​បាន​អធិស្ឋាន​ថា “​តើ​ទូលបង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូលបង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ” ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “អ្វី​ៗ​ជា​របស់​ផង​ព្រះ​ជា​ម្ចាស់​ទាំង​អស់”(១របាក្សត្រ ២៩:១៤,១៦)។

ព្រះ​គម្ពីរ​បាន​ចែង​ថា សូម្បី​តែ “សមត្ថ​ភាព នៅ​ក្នុង​ការ​បង្កើត​ទ្រព្យ​សម្បត្តិ” និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត ក៏​មក​ពី​ទ្រង់​ផង​ដែរ​(ចោទិយកថា ៨:១៨)។ យើង​ស្គាល់​ថា អ្វី​ទាំង​អស់​ដែល​យើង​មាន គឺ​សុទ្ធ​តែ​ទ្រង់​ឲ្យ​យើង​ខ្ចី​ប្រើ។ ការ​ទទួល​ស្គាល់​បែប​នេះ បាន​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​ក្តាប់​យក​របស់​របរ នៅ​ក្នុង​លោកិយ​នេះ ហើយ​រស់​នៅ​ដោយ​ដៃ និង​ចិត្តដែល​បើក​ទូលាយ ដើម្បី​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា ដោយ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ សម្រាប់​សេចក្តី​សប្បុរស​ដែល​យើង​បាន​ទទួល​ពី​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ។

ព្រះ​ជា​ម្ចាស់​ជា​អ្នក​ចែក​រំលែក​ដ៏​សប្បុរស ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់…

កុំប្រៀបធៀប

មាន​ពេល​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ ឈ្មោះ ស៊ូ(Sue) បាន​និយាយ​ថា “ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​បង្ហោះ​រឿង​នេះ នៅ​ក្នុង​ហ្វេស​ប៊ុក គឺ​មិន​គ្រាន់​តែ​បង្ហោះ​ចំណុច​ល្អ​ៗ​ប៉ុណ្ណោះ​ទេ”។ កាល​នោះ​នាង​កំពុង​បញ្ចេញ​មតិ អំពី​ការ​ញាំ​អាហារ ជា​មួយ​ស្វាមី​របស់​នាង ធ្វើ​ឲ្យ​ខ្ញុំ​ផ្ទុះ​សំណើច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពិចារណា​ផង​ដែរ។ បណ្តាញ​សង្គម​អាច​មាន​ប្រយោជន៍​ដល់​យើង ដោយ​វា​ជួយ​ឲ្យ​យើង​ភ្ជាប់​ទំនាក់​ទំនង និង​អធិស្ឋាន​ឲ្យ​មិត្ត​ភក្តិ ដែល​នៅ​ឆ្ងាយ​ពី​យើង។ តែ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ វា​អាច​នាំ​ឲ្យ​យើង​គិត​អំពី​ជីវិត តាម​ទស្សនៈ​ដែល​ខុស​ពី​ការ​ពិត។ យើង​ប្រហែល​ជា​ឃើញ​មនុស្ស​ជា​ច្រើន ​បាន​បង្ហោះ “រឿង​ល្អ​ៗ” តែ​យើង​អាច​យល់​ច្រឡំ ដោយ​នឹក​ស្មាន​ថា ពួក​គេ​កំពុង​រស់​នៅ ក្នុង​ជីវិត ដែល​គ្មាន​បញ្ហា ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​ខ្លួន​យើង​ចេះ​តែ​ជួប​ញ្ហា ខុស​ពី​អ្នក​ដទៃ។

ការ​ប្រៀប​ធៀប​ខ្លួន​ឯង ជា​មួយ​អ្នក​ដទៃ ប្រាកដ​ជា​នាំ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​មិន​ខាន។ ពេល​ដែល​ពួក​សាវ័ក​ប្រៀប​ធៀប​ខ្លួន​ឯង ជា​មួយ​អ្នក​ដទៃ​(មើល លូកា ៩:៤៦ ២២:២៤) ព្រះ​យេស៊ូវ​ក៏​បាន​ហាម​ឃាត់​ពួក​គេ​ភ្លាម។  បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មិន​ទាន់​បាន​ប៉ុន្មាន​ផង ទ្រង់​បាន​ប្រាប់​លោក​ពេត្រុស អំពី​ការ​រង​ទុក្ខ ដែល​គាត់​នឹង​ទទួល ដោយ​សារ​សេចក្តី​ជំនឿ​របស់​គាត់។ បន្ទាប់​មក លោក​ពេត្រុស​ក៏​បាន​ងាក​ទៅ​លោក​យ៉ូហាន ហើយ​ទូល​សួរ​ទ្រង់​ថា “ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”​ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​ថា “បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(យ៉ូហាន ២១:២១-២២)។

ត្រង់​ចំណុច​នេះ​ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​លោក​ពេត្រុស ឲ្យ​ដឹង​ថា…

ការអធិស្ឋាន និងការលូតលាស់

ពេល​ដែល​ភរិយា​របស់​មិត្ត​ភក្តិ​ខ្ញុំ កើត​ជម្ងឺ​វង្វេង ការ​ផ្លាស់​ប្តូរ ដែល​បាន​បណ្តាល​មក​ពី​ជម្ងឺ​នេះ បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ជួប​ភាព​ជូរ​ចត់។ គាត់​ចាំ​បាច់​ត្រូវ​ចូល​និវត្តន៍​មុន​ពេល​កំណត់ ដើម្បី​មើល​ថែ​ភរិយា​គាត់ ហើយ​ខណៈ​ពេល​ដែល​ជម្ងឺ​នេះមាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ នាង​ត្រូវ​ការ​ការ​ថែ​ទាំ​កាន់​តែ​ខ្លាំង។

គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ខឹង​នឹង​ព្រះ​ជា​ម្ចាស់​ណាស់ ប៉ុន្តែ ពេល​ដែល​គាត់​អធិស្ឋាន​អំពី​រឿង​នេះ កាន់​តែ​ច្រើន ព្រះ​ជា​ម្ចាស់​ក៏​បាន​បើក​បង្ហាញ​អ្វី​ដែល​បាន​កប់​ក្នុង​ចិត្ត​គាត់​ និង​បង្ហាញ​ឲ្យ​ដឹង​ថា គាត់​មាន​ភាព​អាត្មា​និយម​ប៉ុណ្ណា នៅ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់។ គាត់​ក៏​បាន​និយាយ​សារ​ភាព​ទាំង​ទឹក​ភ្នែក​ថា នាង​បាន​ឈឺ​ដប់​ឆ្នាំ​ហើយ ប៉ុន្តែ ព្រះ​ជា​ម្ចាស់បាន​ជួយ​គាត់ ឲ្យ​មាន​ទស្សនៈ និង​គំនិត​ខុស​ពី​មុន។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​នាង ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ថ្វាយ​ព្រះយេស៊ូវ​ផង​ដែរ។ ការ​មើល​ថែ​នាង គឺ​ជា​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ក្នុង​ជីវិត​គាត់”។

ជួន​កាល ព្រះ​ជា​ម្ចាស់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ដោយ​មិន​បាន​ប្រទាន​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ តែ​ទ្រង់​ជំរុញ​ចិត្ត​យើង ឲ្យ​មាន​ការ​ផ្លាស់​ប្រែ។ មាន​ពេល​មួយ ហោរា​យ៉ូណាស​មាន​កំហឹង​ឆួល​ឡើង ដោយ​សារ​ព្រះ​ជា​ម្ចាស់​ប្រោស​ប្រណី​ដល់​ទីក្រុង​នីនីវេ ដែល​ជា​ទីក្រុង​ដ៏​អាក្រក់ ឲ្យ​ជៀស​ផុត​ពី​ការ​បំផ្លិច​បំផ្លាញ។ ពេល​នោះ​ ព្រះ​អង្គ​ក៏​បាន​បណ្តាល​ឲ្យ​រុក្ខ​ជាតិ​មួយ​ដើម​ដុះ​ឡើង ដើម្បី​ឲ្យ​គាត់​មាន​ម្លប់​ជ្រក នៅ​ពេល​ថ្ងៃ​ក្តៅ​(យ៉ូណាស ៤:៦)។ បន្ទាប់​មក ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​វា​ក្រៀម​ស្វិត។ ពេល​លោក​យ៉ូណាស​រអ៊ូរទាំ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ?”(ខ.៧-៩)។ លោក​យ៉ូណាស​គិត​តែ​ពី​ខ្លួន​ឯង បាន​ជា​គាត់​ឆ្លើយ​ថា ដែល​គាត់​ខឹង​នោះ គឺ​ត្រូវ​ហើយ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​ក៏​បាន​ជំរុញ​ចិត្ត​គាត់ ឲ្យ​គិត​ពី​អ្នក​ដទៃ…

សេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាង

ពេល​ដែល​លោក​អេដវីន ស្តាតុន(Edwin Stanton) បាន​ជួប​លោក​អាប្រាហាំ លីនខិន(Abraham Lincoln) ដែលជា​ប្រធានា​ធិបតី​អាមេរិក ជា​លើក​ទី​មួយ គាត់​បាន​ប្រមាថ​លោក​លីន​ខិន ដោយ​ផ្ទាល់​ខ្លួន និង​ជា​លក្ខណៈ​អាជីព ហើយ​ថែម​ទាំង​ហៅ​គាត់​ថា “សត្វ​ដៃ​វែង”ទៀត​ផង។ ប៉ុន្តែ លោក​លីនខិន​បាន​ឲ្យ​តម្លៃ ចំពោះ​សមត្ថ​ភាព​របស់​លោកស្តាតុន ហើយ​ក៏​បាន​សម្រច​ចិត្ត​អត់​ឱន​ទោស​ឲ្យ​គាត់ ព្រម​ទាំង​តែង​តាំង​គាត់ ឲ្យ​មាន​មុខ​តំណែង​ដ៏​សំខាន់ ក្នុង​គណៈ​រដ្ឋ​មន្រ្តី ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ ក្រោយ​មក លោក​ស្តាតុន​ក៏​កើត​មាន​សេចក្តី​ស្រឡាញ់ ចំពោះ​លោក​លីនខិន ដោយ​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ លោក​ស្តាតុន គឺ​ជា​អ្នក​ដែល​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​លោក​លីនខិន ពេញ​មួយ​យប់ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​រូប​នេះ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​សាល​មហោ​ស្រព ហ្វ៊ដ ហើយ​ក៏​បាន​និយាយ​ខ្សិក​ខ្សួល ទាំង​ទឹក​ភ្នែក អំពី​មរណៈ​ភាព​របស់​គាត់​ថា “ចាប់​ពី​ពេល​នេះ​ទៅ មនុស្ស​គ្រប់​សម័យ​កាល នឹង​នឹក​ចាំ​ពី​គាត់”។

ការ​ផ្សះ​ផ្សា​គឺ​ជា​រឿង​ដ៏​ល្អ។​ សាវ័ក​ពេត្រុស​បាន​ចង្អុល​បង្ហាញ​ដល់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អំពី​រឿង​នេះ ដោយ​សរសេរសំបុត្រ​ប្រាប់​ពួក​គេ​ថា “តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។ ពេល​ដែល​ខ្ញុំ​បាន​អាន​សំបុត្រ​របស់​លោក​ពេត្រុស ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា ពេល​លោក​ពេត្រុស​កំពុង​សរសេរ​សំបុត្រ​នេះ  គាត់​ប្រហែល​ជា​កំពុង​តែ​គិត អំពី​កាល​ដែល​គាត់​បាន​បដិសេធ​ព្រះ​យេស៊ូវ (លូកា ២២:៥៤-៦២) និង​អំពី​ការ​អត់​ទោស​បាប ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​ដល់​គាត់ ក៏​ដូច​ជា​យើង​រាល់​គ្នា នៅ​លើ​ឈើ​ឆ្កាង។

សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ…

គ្រឹះដ៏រឹងមាំ នៃសេចក្តីសង្ឃឹម

ខ្ញុំ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ “ប៊ែរ” ជា​ពូជ​សត្វ​ឆ្កែ​ប្រមាញ់​ឡាប្រាដូ ដែល​មាន​ទម្ងន់​ជាង​៥០​គីឡូ​ក្រាម។ ខ្ញុំ​បាន​ដាក់​ទឹក​ឲ្យ​វា​ផឹក​ នៅ​ក្នុង​ចាន​ដែក​ដ៏​ធំ​មួយ នៅ​កៀន​ជ្រុង​ជញ្ជាំង​ផ្ទះ​បាយ។ ពេល​ណា​ទឹក​ក្នុង​ចាន​រីង​អស់ វា​មិន​បាន​ព្រុស ឬ​យក​ជើង​ទៅ​កាយ​ចាន​ដែក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ផ្តេក​ខ្លួន និង​រង់​ចាំ​យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្បែរ​ចាន​ដែក​នោះ។ ជួន​កាល វា​ត្រូវ​រង់​ចាំ​ជា​ច្រើន​នាទី ប៉ុន្តែ វា​បាន​រៀន​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ដើរ​ចូល​ក្នុង​ផ្ទះ​បាយ ឃើញ​វា​នៅ​ទីនោះ ហើយ​ផ្តល់​ឲ្យ​វា​នូវ​អ្វី​ដែល​វា​ត្រូវ​ការ​ជា​មិន​ខាន។​ ជំនឿ​ដ៏​សាមញ្ញ​ដែល​វា​មាន​ចំពោះ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ទុក​ចិត្ត​ព្រះ​កាន់​តែ​ខ្លាំង។ នេះ​ជាមេ​រៀន​អំពី​សេចក្តី​ជំនឿ​ដ៏​ប្រសើរ ដែល​ខ្ញុំ​អាច​រក​បាន ពី​កន្លែង​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់។

ព្រះ​គម្ពីរ​បាន​ចែង​ថា “សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”(ហេព្រើរ ១១:១)។ ព្រះ​ជា​ម្ចាស់ គឺជា​គ្រឹះ​នៃ​ការ​ទុក​ចិត្ត និង​ការ​ដឹង​ជាក់ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់អ្នក​ដែល​ស្វែង​រក​ទ្រង់ អស់​ពី​ចិត្ត(ខ.៦)។ ព្រះ​ជា​ម្ចាស់ មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា ដែល​ទ្រង់ប្រទាន​ដល់​អ្នក​ដែល​ជឿ និង​ចូល​មក​រក​ទ្រង់ តាម​រយៈ​ព្រះ​យេស៊ូវ។

ជួន​កាល ការ​មាន​ជំនឿ នៅ​ក្នុង “ការ​អ្វី ដែល​យើង​មើល​មិន​ឃើញ” គឺ​មិន​មែន​ជា​ការ​ងាយ​ទេ។ ប៉ុន្តែ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ចំពោះ​សេចក្តី​ល្អ និង​ចរិយា​សម្បត្តិ​ដែល​មាន​ក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ទុក​ចិត្ត​ថា ប្រាជ្ញាទ្រង់ មាន​ភាព​ល្អ​ឥត​ខ្ចោះ ក្នុង​គ្រប់​ការ​ទាំង​អស់ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ត្រូវ​រង់​ចាំ​ទ្រង់​ឆ្លើយ​តប​ក៏​ដោយ។…

អ្វីៗត្រឡប់ជាថ្មីឡើង

ខ្ញុំ​មាន​ចំណាប់​អារម្មណ៍ ចំពោះ​កន្លែង​ដែល​គេ​យក​រថយន្ត​ចាស់​ៗ​ទៅ​គរ​ចោល។ ខ្ញុំ​ចិត្ត​ធ្វើ​ការ​ជួស​ជុល​រថយន្ត ហេតុ​នេះ​ហើយ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ ទៅ​កន្លែង​ប្រភេទ​នោះ ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ។ វា​ជា​កន្លែង​ដ៏​ឯកោ ដែល​មាន​សម្លេង​ខ្យល់​ថ្ងួច​ថ្ងូរ​កាត់​តាម​ចន្លោះ​ដែក​អេតចាយ​ដែល​គេ​បោះ​បង់​ចោល ដែល​ពី​មុន ពួក​វា​ជា​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​នរណា​ម្នាក់។ ឡាន​ខ្លះ​បាន​ខូច​ទ្រង់​ទ្រាយ​អស់ ខ្លះ​បាក់​បែក ហើយ​ចាស់ ហើយ​ខ្លះ​ទៀត​ក៏​លែង​មាន​ប្រយោជន៍​អ្វី​តទៅ​ទៀត។  ពេល​ខ្ញុំ​កំពុង​តែ​ដើរ នៅ​ចន្លោះ​ឡាន​ទាំង​នោះ ដែល​គេ​បាន​តម្រៀប​ជា​ជួរ ជួន​កាល មាន​ឡាន​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ឡាន​នោះ​បាន​ឆ្លង​កាត់​ដំណើរ​ផ្សង​ព្រេង​អ្វី​ខ្លះ​ ក្នុង​មួយ​ជីវិត​របស់​វា។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​រឿង​ផ្ទាល់​ខ្លួន​ សម្រាប់​ចែក​ចាយ ដូច​ជា​កញ្ចក់​ដែល​ឆ្លុះ​មើល​អតីត​កាល ដោយ​យើង​ម្នាក់​ៗ​កាល​ពី​មុន សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​អ្វី​ៗ​ដែល​ទាន់​សម័យ  តែក្រោយ​មក ក៏​បាន​ហួស​សម័យ ដោយ​ជៀស​មិន​រួច​ពី​ដំណើរ​នៃ​ពេល​វេលា។

ប៉ុន្តែ ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ជា​ពិសេស នៅ​ក្នុង​ការ​យក​របស់​ចាស់​ៗ ទៅ​កែ​ឆ្នៃ​ឲ្យ​មាន​ជីវិត​ថ្មី​ឡើង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំហាក់​ដូច​ជា​បាន​យក​ជ័យ​ជម្នះ​ដ៏​តូច​មួយ មក​លើ​ពេល​វេលា និង​ភាព​អន់​ថយ  ពេល​ណា​ខ្ញុំ​អាច​យក​គ្រឿង​បន្លាស់​ចាស់​ៗ​ដែលគេ​បោះ​ចោល ហើយ​ធ្វើ​ឲ្យ​វា​មាន​ជីវិត​ថ្មី​ឡើង ឬ​មាន​ប្រយោជន៍ នៅ​ក្នុង​ការ​ជួស​ជុល​រថយន្ត​ណា​មួយ ឲ្យ​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​។

ជួន​កាល រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​ចែង នៅ​ក្នុង​ចុង​បញ្ចប់​នៃ​ព្រះគម្ពីរ​ថា ព្រះ​អង្គកំពុង​តែ​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ថ្មី​ឡើង (វិវរណៈ ២១:៥)។ ព្រះ​បន្ទូល​របស់​ទ្រង់​ត្រង់​ចំណុច​នេះ និយាយ​សំដៅ​ទៅ​លើ​ការ​ដែល​ព្រះជា​ម្ចាស់​ស្តា​ឡើង​វិញ នូវ​ស្នា​ព្រះ​ហស្ត​ទ្រង់ ដែល​រាប់​បញ្ចូល​ទាំង​អ្នក​ជឿ​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ថ្មី​ឡើង។ ជា​ការ​ពិត​ណាស់ អស់​អ្នក​ដែល​ទទួល​ជឿ ឬ​នៅ​ក្នុង​ព្រះ​យេស៊ូវ…

ព្រះអម្ចាស់នៃពេលវេលា

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ធ្វើ​ការងារ​សំណង់ នៅ​ផ្ទះ​របស់​កូន​ប្រុស​ខ្ញុំ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ខ្ញុំ​ទៅ ដោយ​ចំណាយ​ពេល៣​ម៉ោង។ កិច្ចការ​នោះ​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ថ្ងៃ លើស​ពី​ការ​រំពឹង​ទុក ហើយ​ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​អធិ​ស្ឋានសូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​យើង​បញ្ចប់​កិច្ច​ការ នៅ​ពេល​ថ្ងៃ​លិច។ ប៉ុន្តែ រៀង​រាល់​ពេល​ល្ងាច យើង​ចេះ​តែ​មាន​ការងារ​កាន់​តែ​ច្រើន ដែល​ត្រូវ​ធ្វើ។

ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​យ៉ាង​នេះ? តើ​អាច​មាន​មូល​ហេតុ​អ្វី ដែល​បណ្តាល​ឲ្យ​មាន​ការ​ពន្យា​ពេល? ខ្ញុំ​ក៏​បាន​ទទួល​ចម្លើយ នៅ​ពេល​ព្រឹក​បន្ទាប់។ ពេល​ខ្ញុំ​កំពុង​រើស​ឧបករណ៍​ជាង​មួយ​ឡើង ទូរស័ព្ទ​ក៏​បាន​រោទ៍​ឡើង ហើយ​មាន​សម្លេង​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​បាន​បន្លឺ​ឡើង ដោយ​ភាព​បន្ទាន់​ថា “កូន​ស្រី​របស់​អ្នក​បាន​ជួប​គ្រោះ​ថ្នាក់ ​ហើយ​ក៏​ត្រូវ​របួស។ សូម​មក​ទីនេះ​ជា​បន្ទាន់”។

កូន​ស្រី​ខ្ញុំ រស់​នៅ​ក្បែរ​កូន​ប្រុស​ខ្ញុំ ដូច​នេះ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​គាត់ ដោយ​ចំណាយ​ពេល​តែ​១៤​នាទី​ប៉ុណ្ណោះ។​ បើ​សិន​ជាខ្ញុំ​នៅ​ផ្ទះ​របស់​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​៣​ម៉ោង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​គាត់។ ខ្ញុំ​ក៏​បាន​បើក​ឡាន តាម​ពី​ក្រោយ​រថ​យន្តសង្រ្គោះ​បន្ទាន់ ហើយ​ក៏​បាន​កម្សាន្ត​ចិត្ត​គាត់ មុន​ពេល​គាត់​ចូល​វះ​កាត់។  ពេល​ខ្ញុំ​កំពុង​អង្គុយ​កាន់​ដៃ​គាត់ ខ្ញុំ​ក៏​បាន​ដឹង​ថា បើ​សិន​ជា​ការងារ​សាង​សង់​របស់​ខ្ញុំ មិន​បាន​ពន្យា​ពេល​ទេ នោះ​ខ្ញុំ​មុខ​ជា​មិន​បាន​ទៅ​មើល​កូន​ស្រី​ខ្ញុំ​ទាន់​ពេល​ឡើយ។

ពេល​វេលា​របស់​យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​ជា​ម្ចាស់។ ខ្ញុំ​សូម​លើក​យក​រឿង​របស់​ស្រ្តី​ម្នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រោស​កូន​ប្រុស​នាង​ឲ្យ​រស់​ឡើង​វិញ តាម​រយៈ​ហោរា​អេលីសេ​(២ពង្សាវតាក្សត្រ ៤:១៨-៣៧)។ នាង​បាន​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​គ្រោះ​អត់​ឃ្លាន ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​វិល​ត្រឡប់​មក​វិញ ដើម្បី​ទូល​អង្វរ​ស្តេច ឲ្យ​ប្រទាន​ដី​មក​នាង​វិញ។ នៅ​ពេល​នោះ ស្តេច​កំពុង​តែ​ជជែក​គ្នា​ជា​មួយ​អ្នក​បម្រើ​របស់​ហោរា​អេលីសេ ឈ្មោះ​កេហាស៊ី។ កាល​គាត់​កំពុង​តែ​ថ្លែង​ទូល​ស្តេច​ពី​រឿង ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន…

តើនរណាកំពុងបើកបរ?

លោក​ធីម(Tim) គឺ​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ។ គាត់​មាន​រូប​តុក្កតា​តូច​មួយ​ នៅ​ពី​លើ​តាបឡូ​ឡាន​របស់​គាត់។ វា​ជា​រូប​តុក្កតា “សត្វ​ចម្លែក” ដែល​ជា​តួអ​ង្គ​ក្នុងសៀ​វភៅ​រឿង​សម្រាប់​កុមារ ដែល​មាន​ចំណង​ជើង​ថា កន្លែង​របស់​សត្វ​ចម្លែក។

កាល​ពី​ពេល​កន្ល​ងទៅ លោក​ធីម​បាន​បើ​កឡាន​តាម​ពីក្រោយ​ខ្ញុំ ក្នុង​ចរាចរណ៍​ដ៏​មមាញឹ​ក ហើយ​ក៏​បាន​បើក​ឡាន​ស្ទុះ​ទៅមុខ​យ៉ាង​លឿន ដើ​ម្បី​ឲ្យ​ទាន់​ខ្ញុំ។ ពេល​យើង​ទៅ​ដល់ ខ្ញុំ​ក៏​បាន​សួរគា​ត់ថា “តើ​មុន​នេះ អ្នក​បាន​ឲ្យ​សត្វ​ចម្លែ​ក​នោះ​បើក​ឡានរបស់​អ្នក​ឬ?”

នៅ​ថ្ងៃអា​ទិត្យ​បន្ទាប់ ខ្ញុំ​ក៏​បាន​ភ្លេច​យក​ក្រដាសអធិប្បាយ​ព្រះបន្ទូ​លម​កព្រះ​វិហារ។ ខ្ញុំ​ក៏​បាន​ប្រញាប់​បើក​ឡាន​លឿន​ដូច​ហោះ ចេញ​ពី​ព្រះ​វិហារ ដើម្បី​ទៅ​យ​កក្រដាស​នោះ ហើយ​ក៏​បានជ្រួ​ស​គ្នា​ជាមួ​យ​នឹង​លោក​ធីម ដែល​កំពុង​តែ​បើក​បរ​តាម​ផ្លូវ​នោះ​ដែរ។ ក្រោយ​មក ពេល​យើង​ជួប​គ្នា គាត់​ក៏​បាន​និយាយ​លេង​ថា “តើ​អ្នក​បាន​ឲ្យ​សត្វ​ចម្លែ​កនោះ បើក​ឡាន​របស់​អ្នក​ឬ​?” យើង​ក៏​បាន​អស់​សំណើច ប៉ុន្តែ គាត់​បាន​និយាយ​ប៉ះ​ពាល់​ចិ​ត្តខ្ញុំ។ តាម​ពិត ខ្ញុំ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ការ​បើក​បរ​ឲ្យ​ត្រូវ​ល្បឿន​កំណត់។

ពេល​ដែ​លព្រះ​គម្ពីរ​ពិពណ៌នា អំពី​អត្ថ​ន័យ​នៃ​ការ​រស់​នៅ ដោយ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់ គឺ​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “ថ្វាយ​ផ្នែក​ទាំង​អស់​នៃ​ខ្លួន​យើង” ដល់​ទ្រង់​(រ៉ូម ៦:១៣)។ ខ្ញុំ​ក៏​បាន​ចាត់​ទុក​ការ​ឆ្លើយ​តប​រប​ស់លោ​ក​ធីម​នៅ​ថ្ងៃ​នោះ ជា​ការ​រំឭក​ដ៏​ស្រទន់ មក​ពី​ព្រះ​ជា​ម្ចាស់ ឲ្យ​ថ្វាយ “ជើង​របស់​ខ្ញុំ​​ដែល​ជាន់​ឈ្នាន់​ល្បឿនរបស់​ឡាន” ដល់​ទ្រង់ ព្រោះ​ខ្ញុំ​ត្រូវថ្វាយ​គ្រប់​​ទាំង​​អស់ ដល់​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់។​

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​សួរ​ខ្លួន​ឯង​ថា “តើ​នរណាជា​​អ្នក​បើ​កប​រ?” តើ​យើង​បាន​អនុញ្ញាត​ឲ្យ “ស​ត្វ​ចម្លែក” ដែល​ជា​និស្ស័យ​សាច់​ឈាម​នៃអំ​ពើ​បាប​ចាស់ ដឹក​នាំជី​វិត​យើង  ដោយ​ការ​ព្រួយ​បារម្ភ ការ​ភ័យ​ខ្លា​ច…