មើលទៅឯនាយជើងមេឃ
ពេលដែលសាឡាងហៀបនឹងចេញដំណើរទៅមុខ កូនស្រីដ៏តូចល្អិតរបស់ខ្ញុំ បាននិយាយថា នាងមានអារម្មណ៍មិនស្រួលខ្លួន។ នាងបានចាប់ផ្តើមពុលរលកហើយ។ មិនយូរប៉ុន្មាន ខ្ញុំក៏មានអារម្មណ៍ថា ចង់ក្អួតផងដែរ។ ខ្ញុំក៏បានរំឭកខ្លួនឯង “ឲ្យមើលទៅឯនាយជើងមេឃ”។ អ្នកធ្វើការនៅលើកប៉ាល់ បាននិយាយថា ការធ្វើដូចនេះ អាចជួយឲ្យយើងមានអារម្មណ៍ធូរស្បើយឡើងវិញ។
ព្រះដែលបានបង្កើតជើងមេឃ(យ៉ូប ២៦:១០) ជ្រាបថា ជួនកាល ក្នុងជីវិតយើង យើងអាចមានការភ័យខ្លាច និងនឿយហត់។ យើងអាចមានអារម្មណ៍ធូរស្បើយឡើងវិញ ដោយផ្តោតទៅលើអ្វីមួយ ដែលនៅឆ្ងាយ តែស្ថិតស្ថេរ ដែលជាកន្លែងចុងក្រោយ ដែលយើងនឹងទៅដល់ នៅចុងបញ្ចប់នៃជីវិតយើង នៅលើផែនដី។
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានយល់អំពីបញ្ហានេះ។ គាត់ដឹងថា អ្នកអានសំបុត្ររបស់គាត់កំពុងតែមានការបាក់ទឹកចិត្ត។ ការបៀតបៀនបានធ្វើឲ្យពួកគេជាច្រើននាក់ ភាសខ្លួនចេញពីទីលំនៅ។ ដូចនេះ គាត់ក៏បានរំឭកពួកគេថា មនុស្សនៃសេចក្តីជំនឿដទៃទៀត ក៏បានអត់ទ្រាំនឹងទុកលំបាកក្រៃលែង ហើយក៏បាត់បង់ទីលំនៅផងដែរ។ ពួកគេបានអត់ទ្រាំនឹងការលំបាកគ្រប់យ៉ាង ព្រោះពួកគេកំពុងតែទន្ទឹងរង់ចាំ ការអ្វីដែលល្អប្រសើរជាងនោះ។
ក្នុងនាមជាជនភាសខ្លួន អ្នកអានសំបុត្ររបស់គាត់ អាចសម្លឹងមើលទៅទីក្រុង ដែលព្រះទ្រង់ជាអ្នកសង់ គឺទីក្រុងនៃនគរស្ថានសួគ៌ ដែលព្រះទ្រង់បានត្រៀមទុកសម្រាប់ពួកគេ(ហេព្រើរ ១១:១០,១៤,១៦)។ ដូចនេះ ជាចុងក្រោយ អ្នកនិពន្ធក៏បានលើកទឹកចិត្តអ្នកអានកណ្ឌសំបុត្រហេព្រើរ ឲ្យផ្តោតចិត្តទៅលើព្រះបន្ទូលសន្យារបស់ព្រះ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតនៅស្ថាននេះ យើងរាល់គ្នាគ្មានទីក្រុងណា ដែលស្ថិតនៅជាប់ជានិច្ចទេ តែយើងកំពុងតែស្វែងរកក្រុងនោះដែលត្រូវមក”(១៣:១៤)។
បញ្ហាដែលយើងមានក្នុងពេលបច្ចុប្បន្ន…
អាថ៌កំបាំង នៃសន្តិភាព
អ្នកស្រីហ្គ្រេស(Grace) ជាស្រ្តីម្នាក់ ដែលមានលក្ខណៈពិសេសណាស់។ ពេលខ្ញុំគិតដល់គាត់ មានពាក្យមួយដែលលេចឡើងក្នុងគំនិតខ្ញុំ គឺពាក្យ សន្តិភាព ។ ភាពស្ងាត់ស្ងៀម និងស្ងប់សុខ ដែលបានបង្ហាញចេញនៅទឹកមុខគាត់ កម្រនឹងប្រែប្រួលណាស់ ក្នុងរយៈពេល៦ខែ ដែលខ្ញុំបានស្គាល់គាត់ ទោះជាស្វាមីគាត់ បានពិនិត្យសុខភាព រកឃើញជម្ងឺដ៏កម្រ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។
ពេលខ្ញុំសួរអ្នកស្រីហ្គ្រេស អំពីអាថ៌កំបាំងនៃសន្តិភាព ដែលមានក្នុងចិត្តគាត់ គាត់ក៏បានប្រាប់ថា គ្មានអ្វីអាថ៌កំបាំងទេ។ គឺដោយសារអង្គព្រះយេស៊ូវគ្រីស្ទ ដែលគង់នៅក្នុងជីវិតគាត់។ គាត់មានភាពស្ងប់សុខ នៅក្នុងពេលមានព្យុះភ្លៀងដ៏ខ្លាំងយ៉ាងនេះ គឺដោយសារព្រះវត្តមានព្រះយេស៊ូវ ក្នុងជីវិតគាត់។
អាថ៌កំបាំងនៃសន្តិភាព ឬសេចក្តីសុខសាន្ត នៅក្នុងចិត្តយើង គឺជាទំនាក់ទំនង ដែលយើងមានជាមួយព្រះយេស៊ូវគ្រីស្ទ។ ទ្រង់ជាសន្តិភាពរបស់យើង។ ពេលដែលព្រះយេស៊ូវក្លាយជាព្រះអង្គសង្រ្គោះ និងព្រះអម្ចាស់ ហើយយើងផ្លាស់ប្រែកាន់តែមានលក្ខណៈដូចទ្រង់ សន្តិភាពក៏បានកើតមានពិតមែន។ ការអាក្រក់ ដូចជា ជម្ងឺ ការលំបាកផ្នែកហិរញ្ញវត្ថុ ឬគ្រោះថ្នាក់អាចកើតមាន ប៉ុន្តែ សន្តិភាពដែលយើងនឹងទទួល គឺជាការធានាថា ព្រះទ្រង់បានដាក់ជីវិតយើងក្នុងព្រះហស្តទ្រង់(ដានីយ៉ែល ៥:២៣) ហើយយើងអាចទុកចិត្តថា ការគ្រប់យ៉ាងនឹងផ្សំគ្នាមក ដើម្បីជាប្រយោជន៍យើង។
តើយើងបានពិសោធន៍នឹងសន្តិភាព ដែលហួសពីការយល់ដឹង និងការវិភាគរកហេតុផលដែរឬទេ? តើអ្នកមានទំនុកចិត្តថា ព្រះទ្រង់កំពុងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែរឬទេ? ខ្ញុំសូមអធិស្ឋាន តាមសាវ័កប៉ុលថា “”សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្តីសុខសាន្ត…
ផ្អែម ហើយល្វីង
មានមនុស្សជាច្រើនចូលចិត្តញាំស្ករសូកូឡា ប៉ុន្តែ មានអ្នកខ្លះចូលចិត្តស្ករសូកូឡា ដែលមានរស់ជាតិល្វីង ហើយអ្នកខ្លះទៀតចូលចិត្តរស់ជាតិផ្អែម។ ជនជាតិម៉ាយ៉ា នៅសម័យបុរាណ នៅតំបន់អាមេរិកកណ្តាល ចូលចិត្តប្រើស្ករសូកូឡាធ្វើជាភេសជ្ជៈដែលមានរស់ជាតិល្វីង ហើយបានបន្ថែមម្ទេស។ ពួកគេបានហៅភេសជ្ជៈនោះថា “ទឹកល្វីង”។ ពួកគេចូលចិត្តបរិភោគវាណាស់។ ជាច្រើនឆ្នាំក្រោយមក គេក៏បាននាំភេសជ្ជៈនេះ ចូលប្រទេសអេស្ពាញ ប៉ុន្តែ ជនជាតិអេស្ពាញចូលចិត្តស្ករសូកូឡាដែលមានរស់ជាតិផ្អែម បានជាពួកគេបន្ថែមស្ករស និងទឹកឃ្មំ ដើម្បីបំបាត់រស់ជាតិល្វីងនោះ។
យ៉ាងណាមិញ ការរស់នៅរបស់យើង ក៏មានភាពល្វីង និងភាពផ្អែមផងដែរ គឺមិនខុសពីស្ករសូកូឡាឡើយ។ មានអ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់ នៅសតវត្សរ៍ទី១៧ ឈ្មោះ ប្រាដឺ ឡរិន(Brother Lawrence) បានមានប្រសាសន៍ថា “បើយើងដឹងថា ព្រះទ្រង់ស្រឡាញ់យើងខ្លាំងប៉ុណ្ណា នោះយើងនឹងត្រៀមខ្លួនជានិច្ច ដើម្បីទទួលរស់ជាតិនៃជីវិត ដែលផ្អែម និងល្វីងបានដូចគ្នា ពីព្រះហស្តទ្រង់”។ តើយើងព្រមទទួលរស់ជាតិផ្អែម និងរស់ជាតិល្វីង បានដូចគ្នាដែរឬទេ? នេះមិនមែនជាការងាយស្រួលទេ! តើលោកប្រាដឺ ឡរិនចង់មានន័យថា ដូចម្តេច? ត្រង់ចំណុចនេះ គាត់ចង់មានន័យថា យើងអាចទទួលគ្រប់រស់ជាតិនៃជីវិត ដោយសារយើងស្គាល់ចរិយាសម្បត្តិរបស់ព្រះ។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ”(ទំនុកដំកើង ១១៩:៦៨)។
ជនជាតិម៉ាយ៉ាបានឲ្យតម្លៃភេសជ្ជៈសូកូឡា ដែលមានរស់ជាតិល្វីង ព្រោះវាមានជាតិថ្មាំ ដែលជួយព្យាបាលជម្ងឺ។ យ៉ាងណាមិញ…
ចូរមើល ហើយស្ងាត់ស្ងៀម
ក្នុងបទចម្រៀងដែលមានចំណងជើងថា “ចូរមើលទៅទ្រង់” លោករូបេន សូតេឡូ(Rubén Sotelo) ដែលជាអ្នកនិពន្ធបទភ្លេង និងជាជនជាតិមិចស៊ិចកូបានពិពណ៌នា អំពីព្រះយេស៊ូវ នៅពេលទ្រង់ត្រូវគេឆ្កាង។ គាត់បានអញ្ជើញយើង ឲ្យមើលទៅព្រះយេស៊ូវ ហើយនៅស្ងាត់ស្ងៀម ព្រោះយើងពិតជាគ្មានពាក្យអ្វី ដែលសក្តិសមនឹងពិពណ៌នាអំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានបង្ហាញចេញនៅឈើឆ្កាងឡើយ។ យើងអាចស្រមៃអំពីព្រឹត្តិការណ៍ ដែលបានរៀបរាប់ក្នុងកណ្ឌគម្ពីរដំណឹងល្អ។ យើងអាចនឹកស្រមៃអំពីឈើឆ្កាង ព្រះលោហិត ដែកគោល និងការឈឺចាប់របស់ទ្រង់។
ពេលដែលព្រះយេស៊ូវផុតដង្ហើម អស់អ្នកដែលបានឃើញការដែលកើតឡើង “ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ”(លូកា ២៣:៤៨)។ ហើយក៏មានអ្នកដទៃទៀត ដែលបាន “ឈរមើលពីចម្ងាយ”(ខ.៤៩)។ ពួកគេបានមើលទៅទ្រង់ ហើយក៏នៅស្ងាត់ស្ងៀម។ អ្នកដែលនិយាយស្តីនៅពេលនោះ គឺមេទ័ព ដែលបានមានថ្លែងថា “មនុស្សនេះសុចរិតពិតមែន”(ខ.៤៧)។
មានបទចម្រៀង និងបទកំណាព្យត្រូវបានគេនិពន្ធឡើង ដើម្បីពិពណ៌នាអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យនេះ។ អស់កាលជាច្រើនឆ្នាំ មុនពេលទ្រង់សុគត លោកយេរេមាបានសរសេរ អំពីការឈឺចាប់របស់ទីក្រុងយេរូសាឡិម ក្រោយពីបានទទួលរងការបំផ្លិចបំផ្លាញ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ”(បរិទេវ ១:១២)។ ត្រង់ចំណុចនេះ គាត់កំពុងប្រាប់គេឲ្យមើលទៅទីក្រុងយេរូសាឡិម ហើយពិចារណា ព្រោះគាត់គិតថា គ្មានទុក្ខវេទនាណា ដែលខ្លាំងដូចទុក្ខវេទនារបស់ទីក្រុងយេរូសាឡិមឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានទុក្ខវេទនាណា ដែលអាចប្រៀបផ្ទឹមនឹងទុក្ខវេទនារបស់ព្រះយេស៊ូវ?
យើងរាល់គ្នាដែលបានឮដំណឹងល្អ គឺកំពុងតែដើរកាត់តាមផ្លូវ ដែលគេបានឆ្កាងទ្រង់។ តើយើងនឹងមើលទៅទ្រង់…
ការហ៊ានស្មោះត្រង់
ហាដាសាហ៍(Hadassah) មានការភ័យខ្លាចជាប្រចាំ។ ហាដាសាហ៍ ជាក្មេងស្រីជនជាតិយូដា នៅសតវត្សរ៍ទី១ គឺជាតួរអង្គ ក្នុងរឿងប្រឌិតរបស់លោកហ្វ្រ៊ែនស៊ីន រីវើស៍(Francine Rivers) មានចំណងជើងថា សម្លេង នៅក្នុងខ្យល់ ។ បន្ទាប់ពីហាដាសាហ៍ក្លាយជាទាសករម្នាក់ នៅក្នុងគ្រួសាររបស់ជនជាតិរ៉ូម៉ាំង នាងមានការភ័យខ្លាចការបៀតបៀន មកលើជំនឿដែលនាងមានចំពោះព្រះគ្រីស្ទ។ នាងដឹងថា គ្រីស្ទបរិស័ទត្រូវគេស្អប់ ហើយគ្រីស្ទបរិស័ទជាច្រើនត្រូវគេយកទៅប្រហារជីវិត ឬយកទៅឲ្យសត្វតោស៊ីនៅក្នុងទីលានប្រកួត។ តើនាងហ៊ានក្រោកឈរ ដើម្បីជំនឿរបស់នាងឬទេ ពេលដែលនាងជួបការល្បងលរនោះ?
ពេលដែលការភ័យខ្លាចរបស់នាង បានក្លាយជាការពិត ចៅហ្វាយស្រីរបស់នាង និងពួកមន្រ្តីរាជការរ៉ូម៉ាំង ដែលស្អប់ជំនឿលើព្រះគ្រីស្ទ ក៏បានប្រឈមមុខដាក់នាង។ នាងមានជម្រើសតែពីរទេ។ បើនាងមិនព្រមលះបង់ជំនឿរបស់នាងទេ គេនឹងយកនាងទៅទីលានប្រកួត ឲ្យសត្វតោស៊ី។ បន្ទាប់មក ពេលដែលនាងប្រកាសថា ព្រះយេស៊ូវជាព្រះគ្រីស្ទដ៏ប្រោសលោះ ការភ័យខ្លាចរបស់នាងក៏បានរលាយបាត់ទៅ ហើយនាងក៏មានចិត្តក្លាហាន សូម្បីតែនៅពេលដែលនាងប្រឈមមុខដាក់សេចក្តីស្លាប់ក៏ដោយ។
ព្រះគម្ពីរបានរំឭកយើងថា ជួនកាល យើងនឹងរងទុក្ខ ដោយសារយើងធ្វើការអ្វីដែលត្រឹមត្រូវ ទោះនោះជាការផ្សាយដំណឹងល្អ ឬការរស់នៅដោយកោតខ្លាចព្រះ ដែលប្រាសចាកពីចរន្តនៃសង្គមបច្ចុប្បន្នក៏ដោយ។ ព្រះគម្ពីរបានលើកទឹកចិត្តយើង កុំឲ្យមានការភ័យខ្លាច(១ពេត្រុស ៣:១៤) តែត្រូវ “កោតខ្លាចព្រះអម្ចាស់” នៅក្នុងចិត្តយើងវិញ(ខ.១៥)។ ពេលនោះ ចម្បាំងធំបំផុតរបស់ហាដាសាហ៍ បានកើតមានក្នុងចិត្តរបស់នាង។ ពេលដែលនាងតាំងចិត្តថា នាងជ្រើសរើសព្រះយេស៊ូវ នាងក៏មានចិត្តក្លាហាន ដោយហ៊ានបង្ហាញភាពស្មោះត្រង់ចំពោះព្រះយេស៊ូវ។
ពេលដែលយើងធ្វើការសម្រេចចិត្ត…
សដូចហិមៈ
កាលពីខែធ្នូ ឆ្នាំមុន ខ្ញុំ និងក្រុមគ្រួសារខ្ញុំ បានធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំ។ យើងបានរស់នៅក្នុងតំបន់មានអាកាសធាតុត្រូពិចពេញមួយជីវិតយើង ដូចនេះ ពេលនោះជាលើកទីមួយ ដែលយើងបានឃើញព្រឹល ក្នុងទិដ្ឋភាពដ៏អស្ចារ្យ។ ពេលដែលយើងកំពុងគិតអំពីព្រឹលដែលកំពុងគ្របដណ្តប់ទីវាល ស្វាមីខ្ញុំក៏បានដកស្រង់បទគម្ពីរអេសាយ ដែលបានចែងថា “ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ”(អេសាយ ១:១៨)។
បន្ទាប់មក កូនស្រីអាយុបីឆ្នាំរបស់យើង ក៏បានសួរអំពីអត្ថន័យនៃពាក្យពណ៌ក្រហមទែង ហើយនាងក៏បានសួរយើងថា “តើពណ៌ក្រហមជាពណ៌អាក្រក់ឬ?” នាងដឹងថា អំពើបាបជាអ្វីដែលព្រះទ្រង់មិនចូលចិត្ត តែខគម្ពីរនេះ គ្រាន់តែនិយាយអំពីពណ៍ក្នុងន័យប្រៀបធៀបប៉ុណ្ណោះ។ ក្នុងបទគម្ពីរនេះ ពាក្យពណ៌ក្រហមទែងដែលលោកអេសាយបានប្រើ គឺជាពណ៌ក្រហមដែលមានក្នុងថ្នាំសម្រាប់ជ្រលក់ក្រណាត់ ដែលគេផលិតពីពងសត្វល្អិតម្យ៉ាងនៅសម័យនោះ។ គេជ្រលក់ក្រណាត់ទៅក្នុងពណ៌ក្រហមនោះពីរដង ដើម្បីឲ្យពណ៌នោះនៅជាប់នឹងក្រណាត់បានល្អ។ ទឹកភ្លៀង ឬការបោកគក់មិនអាចធ្វើឲ្យជ្រះពណ៌ពីក្រណាត់បានឡើយ។ អំពើបាបគឺមានលក្ខណៈដូចនេះឯង។ មនុស្សមិនអាចពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯង ដើម្បីលាងជម្រះអំពើបាបរបស់ខ្លួនបានឡើយ។ អំពើបាបបានចាក់ឫសជាប់ក្នុងចិត្តមនុស្ស។
មានតែព្រះទេដែលអាចលាងជម្រះអំពើបាបចេញពីចិត្តយើងបាន។ នៅថ្ងៃនោះ ពេលដែលយើងមើលទៅភ្នំ យើងក៏បានស្ងើចសរសើរពណ៌សសុទ្ធ ដែលតំណាងឲ្យភាពបរិសុទ្ធរួចពីបាប។ ព្រះទ្រង់នឹងអត់ទោសបាបឲ្យយើង ពេលដែលយើងលន់តួបាប ប្រែចិត្តចេញពីបាប ហើយងាកបែរមករកព្រះ ដើម្បីឲ្យទ្រង់លាងសម្អាត(កិច្ចការ ៣:១៩) ព្រះទ្រង់នឹងអត់ទោសឲ្យយើង ហើយប្រទានឲ្យយើងមានជីវិតថ្មី។ មានតែតាមរយៈការលះបង់របស់ព្រះយេស៊ូវទេ ដែលយើងអាចទទួលចិត្តបរិសុទ្ធ ដែលគ្មាននរណាអាចឲ្យយើងបាន ក្រៅពីទ្រង់។ នេះពិតជាអំណោយដ៏អស្ចារ្យណាស់!-KEILA OCHOA
សម្រស់នៃសេចក្តីស្រឡាញ់
របាំយ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺជារបាំមួករបស់ប្រជាជនមិចស៊ីកូ ដែលអបអរសាទរសេចក្តីស្នេហាររបស់គូរស្នេហ៍។ ក្នុងអំឡុងពេលនៃការរាំដ៏រស់រវើក មនុស្សប្រុសបានដាក់មួករបស់ខ្លួនដែលមានហាមធំ នៅលើដី។ នៅចុងបញ្ចប់នៃការរាំ ស្រ្តីដែលជាដៃគូរាំក៏បានរើសមួកនោះឡើង ហើយអ្នកទាំងពីរក៏បានលាក់មុខនៅពីក្រោយមួកនោះ ដើម្បីបញ្ជាក់សេចក្តីស្នេហារបស់ពួកគេ ដោយការថើប។
របាំនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃភាពស្មោះត្រង់ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ បទគម្ពីរសុភាសិត ជំពូក៥ បានចែងអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃអំពើអសីលធម៌ ជាពិសេសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ ខ.១៥ បានចែងថា “ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ”។ បទគម្ពីរនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នករាំរបាំយ៉ារ៉ាបេ នៅលើវេទិកា។ ទោះអ្នករាំមានគ្នា១០គូក៏ដោយ ក៏អ្នករាំម្នាក់ៗបានផ្តោតចិត្ត ទៅលើដៃគូរបស់ខ្លួនតែប៉ុណ្ណោះ។ បានសេចក្តីថា អ្នកដែលមានប្តី ឬប្រពន្ធ អាចអរសប្បាយ នៅក្នុងការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ និងមិនអាចបំបែកបាន ចំពោះប្តីប្រពន្ធរបស់ខ្លួន(ខ.១៨)។
អ្នកដទៃកំពុងតែសង្កេតមើលទំនាក់ទំនងស្នេហារបស់ប្តីនិងប្រពន្ធ។ គឺមិនខុសពីអ្នករាំរបាំនោះ ដែលដឹងថា អ្នកដទៃកំពុងតែមើលមកពួកគេ ខណៈពេលដែលពួកគេកំពុងតែរីករាយ ក្នុងការរាំជាមួយដៃគូរបស់ខ្លួន។ ខ.២១ បានចែងថា “អស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ”(ខ.២១)។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងការពារទំនាក់ទំនងប្តីប្រពន្ធ ហេតុនេះហើយទ្រង់តែងតែទតមើលប្តីប្រពន្ធរាល់គូ។ សូមឲ្យប្តីប្រពន្ធម្នាក់ៗ ធ្វើឲ្យព្រះទ្រង់គាប់ព្រះទ័យ តាមរយៈភាពស្មោះត្រង់ ដែលពួកគេបានបង្ហាញចំពោះគ្នាទៅវិញទៅមក។
ជីវិតរបស់យើងមានការផ្លាស់ប្តូរ តាមចង្វាក់ គឺមិនខុសពីរបាំយ៉ារ៉ាបេឡើយ។ ពេលដែលយើងដើរតាមចង្វាក់ ដែលព្រះអាទិករយើងបានដាក់ឲ្យ…
អំណោយដ៏ផុយស្រួយ
ពេលខ្ញុំវេចខ្ចប់អំណោយដែលមានភាពផុយស្រួយ ខ្ញុំត្រូវប្រាកដថា នៅសម្បកកញ្ចប់នោះ មានសញ្ញាសំគាល់ដើម្បីឲ្យគេដឹងថា ខាងក្នុងកញ្ចប់មានរបស់ផុយស្រួយ។ ខ្ញុំក៏បានសរសេរអក្សរធំៗពីលើថា “របស់ផុយស្រួយ” ព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់ធ្វើឲ្យខូចអំណោយដ៏មានតម្លៃ នៅខាងក្នុងកញ្ចប់ឡើយ។
យ៉ាងណាមិញ អំណោយដ៏ល្អផុតដែលព្រះបានប្រទានដល់យើង គឺជាទារកតូច ដែលទ្រង់ក៏ជាអំណោយដ៏ផុយស្រួយផងដែរ។ ជួនកាលយើងស្រមៃឃើញថា ថ្ងៃបុណ្យណូអែល ជាថ្ងៃដែលមានទិដ្ឋភាពដ៏ស្រស់ស្អាត ដូចនៅលើរូបគំនូរ ប៉ុន្តែ ស្រ្តីដែលធ្លាប់ឆ្លងទន្លេ ប្រាកដជាអាចប្រាប់យើងថា អ្វីៗមិនសុទ្ធតែស្រស់ស្អាត ដូចការគិតរបស់យើងឡើយ។ នាងម៉ារាប្រាកដជាអស់កម្លាំង។ កាលនោះ នាងទើបតែបានឆ្លងទន្លេកូនដំបូង នៅកន្លែងដែលខ្វះអនាម័យបំផុតផង។ នាង “រុំទ្រង់នឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ”(លូកា ២:៧)។ ទារកដែលទើបតែកើតត្រូវការការមើលថែរជាប់ជានិច្ច។ គេយំច្រើន ត្រូវបៅដោះ គេង ហើយពឹងផ្អែកទៅលើអ្នកមើលថែរជានិច្ច។ គេមិនអាចធ្វើការសម្រេចចិត្តអ្វីមួយឡើយ។ នៅសម័យនាងម៉ារា អត្រានៃការស្លាប់របស់ទារកមានកំរិតខ្ពស់ ហើយម្តាយជាច្រើនបានស្លាប់ ពេលឆ្លងទន្លេ។
ហេតុអ្វីបានជាព្រះទ្រង់សម្រេចព្រះទ័យ ចាត់ព្រះរាជបុត្រាទ្រង់ មកក្នុងលោកិយ ដោយឲ្យទ្រង់ប្រសូត្រតាមរបៀបដ៏ផុយស្រួយដូចនេះ? ពីព្រោះទ្រង់ត្រូវតែមានលក្ខណៈដូចជាយើងរាល់គ្នា ដើម្បីជួយសង្រ្គោះយើង។ អំណោយដ៏អស្ចារ្យបំផុតរបស់ព្រះ គឺបានប្រទានមកក្នុងរូបកាយទារកតូច ដ៏ផុយស្រួយ តែព្រះទ្រង់ហ៊ានប្រឈមនឹងគ្រោះថ្នាក់នេះ ដោយសារទ្រង់ស្រឡាញ់យើង។ ចូរយើងមានការដឹងគុណទ្រង់ សម្រាប់អំណោយដ៏អស្ចារ្យនេះ!-Keila Ochoa
អ្នកបម្រើដ៏ស្មោះត្រង់
លោកម៉ាដាលេណូ(Madaleno) ជាអ្នករៀបឥដ្ឋ។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត្តិ៍ គាត់បានសង់ជញ្ជាំងផ្ទះ និងជួសជុលដំបូល។ គាត់ជាមនុស្សស្ងាត់ស្ងៀម គួរឲ្យជឿជាក់បាន ហើយខិតខំធ្វើការ។ បន្ទាប់មក ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ គាត់ឡើងទៅលើភ្នំ ដើម្បីបង្រៀនព្រះបន្ទូលព្រះ។ លោកម៉ាដាលេណូបាននិយាយភាសា ណាហួត(Nahuatl ដែលជាក្រៀមភាសារបស់ជនជាតិមិចស៊ិចកូ) ដូចនេះ គាត់អាចផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ យ៉ាងងាយស្រួល ដល់ប្រជាជនក្នុងតំបន់នោះ។ ពេលគាត់មានអាយុ៧០ឆ្នាំ គាត់នៅតែធ្វើការដោយដៃ ក្នុងការសាងសង់ផ្ទះឲ្យគេ តែគាត់ក៏បានរួមចំណែកនៅក្នុងការបង្កើតមហាគ្រួសារនៃព្រះផងដែរ។ ជីវិតគាត់បានទទួលការគំរាមកំហែង ជាច្រើនដង។ គាត់បានគេងនៅកណ្តាលវាល ហើយប្រឈមមុខនឹងការស្លាប់ ដោយសារគ្រោះថ្នាក់រថយន្ត និងការធ្លាក់ពីកន្លែងខ្ពស់។ គេបានបណ្តេញគាត់ចេញពីក្រុង។ តែគាត់គិតថា ព្រះបានត្រាស់ហៅគាត់ ឲ្យបម្រើទ្រង់ ហើយគាត់ក៏បានធ្វើដោយអំណរ។ គាត់បានជឿថា មនុស្សត្រូវស្គាល់ព្រះអម្ចាស់ បានជាគាត់ពឹងផ្អែកលើទ្រង់ ដើម្បីទទួលបាននូវកម្លាំង ដែលគាត់ត្រូវការ។
ភាពស្មោះត្រង់របស់លោកម៉ាដាលេណូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពស្មោះត្រង់របស់លោកកាលែប និងលោកយ៉ូស្វេ ពេលដែលអ្នកទាំងពីរត្រូវបានលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលទឹកដីសន្យា ហើយវិលត្រឡប់មករាយការណ៍ដល់ជនជាតិអ៊ីស្រាអែលវិញ(ជនគណនា ១៤:៦-១៣)។ ពួកឈ្លបដទៃទៀត ដែលទៅជាមួយគាត់មានការភ័យខ្លាច ចំពោះមនុស្សដែលរស់នៅទីនោះ តែលោកកាលែប និងលោកយ៉ូស្វេបានទុកចិត្តលើព្រះ ហើយជឿថា ទ្រង់នឹងជួយពួកគេ ឲ្យចូលកាន់កាប់ទឹកដីសន្យា។
ការងារដែលព្រះបានប្រទានឲ្យយើងធ្វើ ប្រហែលជាខុសពីការងាររបស់លោកម៉ាដាលេណូ លោកកាលែប និងលោកយ៉ូស្វែ។…
ការភ័យខ្លាចគេទៅចោលយើង
នៅពេលដែលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនសាលាមេត្តេយ្យ នៅថ្ងៃដំបូង គាត់បានស្រែកយំថា “ខ្ញុំមិនចូលចិត្តសាលារៀនទេ”។ ខ្ញុំ និងស្វាមីរបស់ខ្ញុំ ក៏បានលើកទឹកចិត្តគាត់ថា “ថ្វីដ្បិតតែប៉ា និងម៉ាក់មិនបាននៅសាលារៀនជាមួយកូនមែន តែប៉ា និងម៉ាក់អធិស្ឋានឲ្យកូន។ ម្យ៉ាងទៀត ព្រះយេស៊ូវទ្រង់គង់នៅជាមួយកូនជានិច្ច”។ តែកូនប្រុសខ្ញុំក៏បានលើកហេតុផលថា “តែកូនមិនដែលឃើញទ្រង់ទេ!” ពេលនោះ ស្វាមីខ្ញុំក៏បានឱបវា ហើយនិយាយថា “ព្រះអង្គគង់នៅក្នុងកូនជានិច្ច។ ទ្រង់មិនដែលចាកចេញពីកូនឡើយ”។ កូនប្រុសខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បាននិយាយថា “បាទ ទ្រង់គង់នៅក្នុងកូនមែន”។
មិនមែនមានតែក្មេងៗទេ ដែលភ័យខ្លាចគេទៅចោល។ នៅគ្រប់ដំណាក់កាលទាំងអស់នៃជីវិត យើងជួបពេលដែលយើងត្រូវឃ្លាតចេញពីមនុស្សដែលយើងស្រឡាញ់ ជួនកាល ដោយសារយើងត្រូវរស់នៅក្នុងទីតាំងភូមិសាស្រ្តខុសគ្នា ហើយជួនកាល ដោយសារសេចក្តីស្លាប់ធ្វើឲ្យយើងបែកគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវចាំថា ទោះបីជាយើងមានអារម្មណ៍ថា គេបានបោះបង់យើងចោលក៏ដោយ ក៏ព្រះទ្រង់មិនដែលបោះបង់យើងចោលឡើយ។ ទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើងជានិច្ច។ ព្រះទ្រង់បានចាត់ព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះដ៏កម្សាន្តចិត្ត និងព្រះដ៏ជាជំនួយ ឲ្យយាងមកគង់នៅជាមួយយើង និងនៅក្នុងយើងជារៀងរហូត(យ៉ូហាន ១៤:១៥-១៨)។ យើងជាកូនស្ងួនភ្ញាររបស់ទ្រង់។
កូនប្រុសរបស់ខ្ញុំបានរៀនទុកចិត្តលើព្រះ ហើយខ្ញុំក៏រៀនទុកចិត្តទ្រង់ផងដែរ។ ខ្ញុំមិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធ គឺមិនខុសពីកូនប្រុសខ្ញុំឡើយ តែខ្ញុំបានពិសោធន៍នឹងអំណាចចេស្តាទ្រង់ ពេលដែលទ្រង់បានលើកទឹកចិត្ត និងដឹកនាំខ្ញុំ ពេលដែលខ្ញុំបានអានព្រះបន្ទូលទ្រង់។ ចូរយើងអរព្រះគុណព្រះ សម្រាប់អំណោយដ៏អស្ចារ្យ ដែលជាព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដែលបានគង់នៅជាមួយយើង និងគង់នៅក្នុងយើង។ ដូចនេះ…