ព្រះទ្រង់មិនត្រូវការអ្នកធានា
ធនាគារច្រើនតែមានការស្ទាក់ស្ទើរ មិនហ៊ានប្រថុយ នៅក្នុងការផ្តល់ប្រាក់កម្ចី ដល់អតិថិជន ដែលចង់ខ្ចីលុយទិញផ្ទះ ឬឡាន បើសិនជាពួកគេមិនមានប្រវត្តិបង់ប្រាក់ទាន់ពេលវេលា អស់ជាច្រើនឆ្នាំ។ បើសិនជាគ្មានប្រវត្តិនៃការខ្ចីលុយ ដែលបានកត់ត្រាទុកទេ នោះការសន្យាថា នឹងបង់លុយទាន់ពេលវេលា គឺមិនទាន់មានភាពគ្រប់គ្រាន់ ចំពោះធនាគារឡើយ។ តាមធម្មតា អ្នកដែលចង់ខ្ចីលុយនោះ ក៏បានដាច់ចិត្តស្វែងរកនរណាម្នាក់ ដែលមានប្រវត្តិល្អ នៅក្នុងការសងបំណុល ហើយក៏សុំគាត់ឲ្យធ្វើជាអ្នកធានា។ ពួកគេក៏បានចុះហត្ថលេខាជាមួយគ្នា ដោយសន្យាចំពោះធនាគារថា ប្រាក់កម្ចីនឹងត្រូវបានសងវិញគ្រប់ចំនួន និងទាន់ពេលវេលា។
ពេលនរណាម្នាក់ធ្វើការសន្យាចំពោះយើង ទោះនៅក្នុងផ្នែកហិរញ្ញវត្ថុ ក្នុងទំនាក់ទំនងប្តីប្រពន្ធ ឬដោយហេតុផលអ្វីក៏ដោយ យើងរំពឹងចង់ឲ្យពួកគេគោរពពាក្យសន្យានោះ។ យ៉ាងណាមិញ យើងក៏ចង់ឲ្យព្រះទ្រង់រក្សាព្រះបន្ទូលសន្យារបស់ទ្រង់ផងដែរ។ ពេលទ្រង់សន្យាលោកអ័ប្រាហាំថា ទ្រង់នឹងប្រទានពរគាត់ ហើយប្រទាននូវ “កូនចៅជាច្រើន” ដល់គាត់(ហេព្រើរ ៦:១៤ មើលលោកុប្បត្តិ ២២:១៧) លោកអ័ប្រាហំាក៏បានជឿព្រះបន្ទូលសន្យារបស់ទ្រង់។ ក្នុងនាមជាព្រះអាទិករនៃរបស់សព្វសារពើ គ្មាននរណាធំប្រសើរជាងទ្រង់ឡើយ មានតែព្រះជាម្ចាស់ទេ ដែលអាចធានា ចំពោះព្រះបន្ទូលសន្យារបស់ទ្រង់។
លោកអ័ប្រាហាំត្រូវរង់ចាំកំណើតរបស់កូនប្រុសគាត់(ហេព្រើរ ៦:១៥)(ហើយក៏មិនដែលបានឃើញកូនចៅទាំងអស់របស់គាត់មានចំនួនច្រើនប៉ុណ្ណាទេ) ប៉ុន្តែ ព្រះទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់ស្មោះត្រង់ចំពោះព្រះបន្ទូលសន្យាទ្រង់។ ពេលដែលទ្រង់សន្យាថា នឹងគង់នៅជាមួយយើងជានិច្ច(១៣:៥) កាន់យើងជាប់(យ៉ូហាន ១០:២៩) ហើយកម្សាន្តចិត្តយើង(១កូរិនថូស ១:៣-៤) យើងក៏អាចទុកចិត្តថា ទ្រង់នឹងធ្វើតាមព្រះបន្ទូលទ្រង់ផងដែរ។—KIRSTEN HOLMBERG
ការឆ្លើយតប ចំពោះការរិះគន់
ខ្ញុំធ្វើការជាមួយក្រុមការងារ ដែលរៀបចំពិធីប្រចំាឆ្នាំរបស់សហគមន៍។ យើងបានចំណាយពេល១១ខែ ដើម្បីរៀបគម្រោងលម្អឹតជាច្រើន ដើម្បីធ្វើយ៉ាងណា ឲ្យមានជោគជ័យ នៅក្នុងការប្រារព្ធពិធី។ យើងបានជ្រើសរើសកាលបរិច្ឆេទ និងទីកន្លែងដ៏ល្អ។ យើងកំណត់តម្លៃសំបុត្រចូលរួម។ យើងបានជ្រើសរើសអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីអ្នកលក់អាហារ ដល់អ្នកបច្ចេកទេសផ្នែកសម្លេង។ ខណៈពេលដែលពិធីកាន់តែជិតចូលមកដល់ យើងក៏បានឆ្លើយតប សំណួររបស់សាធារណៈជន ហើយក៏បានផ្តល់ឲ្យនូវការណែនាំ។ ក្រោយមក យើងក៏បានប្រមូលមតិរបស់អ្នកចូលរួម។ មតិខ្លះល្អ។ មតិខ្លះទៀត មិនពិរោះស្តាប់។ ក្រុមការងាររបស់យើងបានឮថា អ្នកចូលរួមមានចិត្តរំភើបរីករាយ ហើយក៏បានឮពាក្យរអ៊ូរទាំផងដែរ។ ការឆ្លើយតបអវិជ្ជមាន អាចធ្វើឲ្យយើងបាក់ទឹកចិត្ត ហើយជួនកាល ធ្វើឲ្យយើងចង់បោះបង់ចោលការងារយើង។
យ៉ាងណាមិញ លោកនេហេមា ក៏មានអ្នករិះគន់ផងដែរ ខណៈពេលដែលគាត់ដឹកនាំក្រុមការងារ សាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។ គេពិតជាបានសើចចម្អកឲ្យលោកនេហេមា និងអ្នកដែលធ្វើការជាមួយគាត់ ដោយនិយាយថា “បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះឲ្យរលំទៅហើយ”(នេហេមា ៤:៣)។ ពេលដែលខ្ញុំបានរៀនសូត្រអំពីរបៀបដែលគាត់ឆ្លើយតប ចំពោះអ្នករិះគន់ ខ្ញុំក៏ចេះឆ្លើយតប ចំពោះអ្នករិះគន់របស់ខ្ញុំ។ គឺគាត់បានឆ្លើយតប ដោយងាកបែរទៅរកព្រះ ដើម្បីទទួលជំនួយពីទ្រង់ ជាជាងមានអារម្មណ៍ពិបាកចិត្ត ឬខំតបតចំពោះពាក្យសម្តីរបស់គេ។ គាត់មិនបានឆ្លើយតប ដោយត្រង់ៗតែម្តងទេ ផ្ទុយទៅវិញ គាត់បានទូលដល់ព្រះថា គេកំពុងតែប្រព្រឹត្តមកលើរាស្រ្តរបស់ទ្រង់ យ៉ាងដូចម្តេចខ្លះ(ខ.៤)។ បន្ទាប់ពីគាត់បានថ្វាយក្តីកង្វល់ទាំងអស់នោះដាច់ដល់ព្រះហើយ គាត់ និងក្រុមការងាររបស់គាត់ ក៏បានបន្តការងារជួសជុលកំផែងទីក្រុង អស់ពីចិត្ត…
គ្មាននរណាម្នាក់ចូលចិត្តខ្ញុំទេ
កាលនៅពីក្មេង ពេលដែលខ្ញុំមានអារម្មណ៍ឯកកោ ត្រូវគេបដិសេធន៍ ឬអាណឹតខ្លួនឯង ជួនកាល ម្តាយខ្ញុំបានព្យាយាមលើកទឹកចិត្តខ្ញុំ ដោយច្រៀងចម្រៀងខ្លីដ៏ពេញនិយមមួយបទ ដែលគេច្រៀងថា “គ្មាននរណាចូលចិត្តខ្ញុំទេ គ្រប់គ្នាសុទ្ធតែស្អប់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំនឹងទៅញាំដង្កូវហើយ”។ បន្ទាប់ពីស្នាមញញឹមបានលេចឡើង នៅលើផ្ទៃមុខដ៏ស្រពោនរបស់ខ្ញុំ គាត់ក៏បានជួយឲ្យខ្ញុំយល់ អំពីទំនាក់ទំនងដ៏ពិសេសជាច្រើន និងមូលហេតុដែលខ្ញុំត្រូវដឹងគុណ ដែលខ្ញុំមានស្រាប់ហើយ។
ក្រោយមក ខ្ញុំក៏បានអានបទគម្ពីរដែលចែងអំពីស្តេចដាវីឌ។ មានពេលមួយ ទ្រង់មានអារម្មណ៍ថា គ្មាននរណាម្នាក់ខ្វល់ពីទ្រង់ទេ បទចម្រៀងខ្លីនោះ ក៏បានបន្លឺឡើងនៅក្នុងត្រចៀកខ្ញុំ។ ប៉ុន្តែ ស្តេចដាវីឌមិនបានមានបន្ទូលពន្លើស អំពីការឈឺចាប់របស់ទ្រង់សោះឡើយ។ ពេលខ្ញុំមានអារម្មណ៍ថា ឯកកោ ដែលកើតមានជាធម្មតា នៅក្នុងវ័យរបស់ខ្ញុំ ខ្ញុំក៏បាននឹកចាំថា ស្តេចដាវីឌមានអារម្មណ៍ឯកោ ដោយសារមូលហេតុដ៏ច្បាស់លាស់។ ទ្រង់បាននិពន្ធអំពីសេចក្តីនេះ នៅក្នុងទីងងឹត ក្នុងជម្រៅនៃរូងភ្នំ ជាកន្លែងដែលទ្រង់កំពុងលាក់ខ្លួនពីស្តេចសូល ដែលបានដេញតាមសម្លាប់ទ្រង់(១សាំយ៉ូអែល ២២:១ ២៤:៣-១០)។ ស្តេចដាវីឌបានទទួលការចាក់ប្រេងតាំង ឲ្យធ្វើជាស្តេចរបស់សាសន៍អ៊ីសា្រអែល បន្ទាប់ពីស្តេចសូល(១៦:១៣)។ ទ្រង់ធ្លាប់ធ្វើការបម្រើស្តេចសូលជាច្រើនឆ្នាំ ប៉ុន្តែ ក្រោយមក ទ្រង់ក៏បានរត់គេច ពីកន្លែងមួយ ទៅកន្លែងមួយទៀត ដើម្បីឲ្យរួចពីការតាមសម្លាប់។ ស្ថិតក្នុងពេលដ៏ឯកកោនោះ ទ្រង់ក៏បានស្រែករកព្រះ ដោយបន្លឺឡើងថា ព្រះទ្រង់ “ទីពឹងជ្រក”របស់ទ្រង់ ហើយ “គឺជាចំណែករបស់ទ្រង់ នៅក្នុងស្ថានរបស់មនុស្សរស់នេះ”(ទំនុកដំកើង…
ការផ្លាស់ប្តូរទស្សនៈ
ស្រុកកំណើតរបស់ខ្ញុំ បានជួបប្រទះរដូវរងា ដែលមានសភាពធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល៣០ឆ្នាំ។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង នៅក្នុងការជោគព្រឹល ដែលធ្លាក់មិនចេះឈប់ ជាហេតុធ្វើឲ្យសាច់ដុំខ្ញុំឈឺ។ ពេលនោះ ខ្ញុំក៏មានអារម្មណ៍ថា ការប្រឹងប្រែងរបស់ខ្ញុំ ដូចជាគ្មានផ្លែផ្កាអ្វីសោះ បានជាខ្ញុំបោះជំហានចូលក្នុងផ្ទះវិញ ទាំងគោះស្បែកជើងកវែងខ្លាំងៗ។ ប៉ុន្តែ ពេលចូលទៅដល់ខាងក្នុង ខ្ញុំក៏បានទទួលការស្វាគមន៍ពីកម្តៅភ្លើងក៏កក់ក្តៅ និងពីកូនៗរបស់ខ្ញុំ ដែលកំពុងជួបជុំគ្នា នៅជុំវិញភ្លើងនោះ។ ខណៈពេលដែលខ្ញុំសម្លឹងមើលទៅក្រៅផ្ទះ តាមមាត់បង្អួចផ្ទះខ្ញុំ ទស្សនៈដែលខ្ញុំមាន ចំពោះអាកាសធាតុក៏បានផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំមិនបានគិតអំពីការងារ ដែលខ្ញុំត្រូវធ្វើជាបន្ថែមទៀតឡើយ ផ្ទុយទៅវិញ ខ្ញុំបានគយគន់សម្រស់នៃមែកឈើដែលបានកក និងមើលទៅព្រឹលដែលបានគ្របដណ្តប់ទេសភាពរដូវរងាដែលគ្មានពណ៌។
ពេលខ្ញុំអានទំនុកដំកើង ជំពូក៧៣ ខ្ញុំបានឃើញការពិពណ៌នារបស់លោកអេសាភ ដែលបានផ្លាស់ប្តូរពីការនិយាយអំពីការលំបាក ដែលធ្ងន់ធ្ងរជាងខ្ញុំ ទៅរកការនិយាយអំពីការល្អវិញ។ នៅដើមជំពូក គាត់បានពោលពាក្យដំងូរអំពីដំណើររបស់លោកិយ ដែលក្នុងនោះ មនុស្សអាក្រក់ហាក់ដូចជាបានទទួលរង្វាន់។ គាត់មានការសង្ស័យ អំពីតម្លៃនៃការរស់នៅ ខុសពីលោកិយ និងការរស់នៅដើម្បីប្រយោជន៍អ្នកដទៃ(ខ.១៣)។ ប៉ុន្តែ ពេលដែលគាត់បានចូលក្នុងទីបរិសុទ្ធរបស់ព្រះ ទស្សនៈគាត់ក៏បានផ្លាស់ប្តូរ(ខ.១៦-១៧) ដោយគាត់ចាំថា ព្រះទ្រង់នឹងជំនុះជម្រះលោកិយ នឹងជម្រះបញ្ហារបស់លោកិយ យ៉ាងឥតខ្ចោះ ហើយដែលសំខាន់ជាងនោះទៀត គឺគាត់ដឹងថា ការនៅជិតព្រះ គឺជាការដ៏គាប់ប្រសើរណាស់(ខ.២៨)។
ពេលដែលយើងមានការពិបាកចិត្ត ដោយសារបញ្ហា ដែលហាក់ដូចជាកើតឡើង មិនព្រមឈប់ឈរ យើងអាចចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ដោយការអធិស្ឋាន…
មូលហេតុដែលត្រូវច្រៀង
កាលខ្ញុំមានអាយុ១៣ឆ្នំា សាលារៀនរបស់ខ្ញុំ បានតម្រូវឲ្យសិស្សរៀនមុខវិជ្ជាបួន ដែលមានការរុករក ដូចជាសេដ្ឋកិច្ចក្នុងផ្ទះ សីល្បៈ ចម្រៀងជាក្រុម និងជាងឈើ។ នៅថ្ងៃដំបូង ដែលខ្ញុំរៀនមុខវិជ្ជាចម្រៀងជាក្រុម គ្រូបង្រៀនបានឲ្យសិស្ស ទៅច្រៀងជាមួយព្យាណូម្តងម្នាក់ៗ ដើម្បីស្តាប់សម្លេងច្រៀងរបស់ពួកគេ ហើយក៏បានដាក់ពួកគេនៅក្នុងបន្ទប់ តាមកំរិតនៃសម្លេងរបស់ពួកគេ។ ដល់វេណដែលខ្ញុំត្រូវច្រៀងជាមួយព្យាណូ ខ្ញុំក៏បានច្រៀងតាមណោត ដែលគាត់បានលេងជាច្រើនដង ប៉ុន្តែ ក្រោយមក គាត់មិនបាននាំខ្ញុំចូលក្នុងបន្ទប់នោះជាមួយគេទេ។ ផ្ទុយទៅវិញ បន្ទាប់ពីការព្យាយាមជាច្រើនលើក គាត់ក៏បានបញ្ជូនខ្ញុំឲ្យទៅការិយ៉ាល័យប្រឹក្សាយោបល ដើម្បីឲ្យខ្ញុំទៅរៀនមុខវិជ្ជាផ្សេងវិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនគួរច្រៀងសោះឡើយ ព្រោះសម្លេងខ្ញុំមិនសមនឹងបទចម្រៀងណាមួយទេ។
ខ្ញុំក៏បានបន្តមានគំនិតដូចនេះ ជាង១ទសវត្សរ៍ ទាល់តែខ្ញុំបានអានបទគម្ពីរ ទំនុកដំកើង ជំពូក ៩៨ ក្នុងនាមជាយុវជនដ៏ក្មេងវ័យម្នាក់។ អ្នកនិពន្ធទំនុកដំកើងមួយនេះ បានធ្វើការអញ្ជើញឲ្យយើង “ច្រៀងថ្វាយព្រះអម្ចាស់”(ទំនុកដំកើង ៩៨:១)។ គាត់មិនបានឲ្យយើងច្រៀង ដោយផ្អែកទៅលើគុណភាពនៃសម្លេងរបស់យើងឡើយ។ ព្រះទ្រង់អរសប្បាយ នឹងចម្រៀងអរព្រះគុណ និងសរសើរដំកើងទាំងអស់ របស់កូនទ្រង់ម្នាក់ៗ។ គាត់បានអញ្ជើញយើងឲ្យច្រៀង ដោយសារព្រះទ្រង់ “បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។
អ្នកនិពន្ធទំនុកដំកើង បានលើកឡើង អំពីមូលហេតុដ៏អស្ចារ្យពីរ ដែលត្រូវសរសើរដំកើងព្រះដោយអរសប្បាយ ដោយបទចម្រៀង និងអាកប្បកិរិយ៉ារបស់យើង។ ទីមួយ គឺដោយសារ ព្រះរាជកិច្ចជួយសង្រ្គោះរបស់ទ្រង់ ក្នុងជីវិតយើង ហើយទីពីរ…
អ្វីដែលយើងចង់ឮ
ក្នុងនាមជាមនុស្ស យើងចេះតែស្វែងរកពត៌មាន ដែលស្របនឹងទស្សនៈរបស់យើង។ អ្នកស្រាវជ្រាវបានបង្ហាញថា យើងច្រើនតែស្វែងរកពត៌មាន ដែលគាំទ្រគំនិតរបស់យើង គឺស្វែងរកជាញឹកញាប់ទ្វេរដង។ ពេលដែលយើងមានការប្តូរផ្តាច់ចំពោះគំនិតរបស់យើង យើងច្រើនតែមិនចង់ឲ្យគំនិតអ្នកដទៃ មកប្រឆាំងនឹងគំនិតរបស់យើងឡើយ។
ការនេះ គឺមិនខុសពីរឿងស្តេចអ័ហាប់ ដែលដឹកនាំទឹកដីអ៊ីស្រាអែល ពីសម័យដើមឡើយ។ ពេលទ្រង់ និងស្តេចយ៉ូ សាផាត ដែលជាស្តេចរបស់នគរយូដា ពិភាក្សាគ្នាថា តើពួកគេគួរតែទៅធ្វើសង្រ្គាមទាស់នឹង ក្រុងរ៉ាម៉ូត-កាឡាតឬអត់ ស្តេចអ័ហាប់ក៏បានប្រមូលពួកហោរា៤០០នាក់ ដែលទ្រង់បានជ្រើសរើសដោយខ្លួនឯង ដើម្បីឲ្យថ្លែងតែអ្វី ដែលទ្រង់ចង់ឮ ដើម្បីឲ្យទ្រង់ និងស្តេចយ៉ូសាផាតធ្វើការសម្រេចព្រះទ័យ។ ពួកហោរាទាំងនោះ សុទ្ធតែទូលថា “ទ្រង់គួរតែលើកទ័ពទៅច្បាំង ដ្បិត ព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ”(២របាក្សត្រ ១៨:៥)។ តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី? ស្តេចអ័ហាប់ក៏បានឆ្លើយតប ដោយស្ទាក់ស្ទើរ ព្រោះលោកមីកាយ៉ា ដែលជាហោរារបស់ព្រះ “មិនដែលថ្លែងទំនាយល្អពីទ្រង់សោះ គឺចេះតែទាយអាក្រក់ពីទ្រង់ប៉ុណ្ណោះ”(ខ.៧)។ ជាការពិតណាស់ លោកមីកាយ៉ាក៏បានទូលស្តេចទាំងពីរអង្គថា ពួកទ្រង់នឹងមិនទទួលបានជ័យជម្នះឡើយ ហើយប្រជាជនអ៊ីស្រាអែលនឹងខ្ចាត់ខ្ចាយ នៅលើភ្នំ(ខ.១៦)។
ពេលខ្ញុំអានរឿងរបស់ពួកគេ ខ្ញុំក៏ដឹងផងដែរថា ខ្ញុំក៏ចេះតែជៀសវាងយោបលដែលខ្ញុំមិនចង់ស្តាប់ ទោះយោបលនោះប្រកបដោយប្រាជ្ញាក៏ដោយ។ ក្នុងរឿងរបស់ស្តេចអ័ហាប់ លទ្ធផលនៃការស្តាប់តាម “ពួកហៃអើៗ”ទាំង៤០០នាក់របស់ទ្រង់ បាននាំមកនូវសេចក្តីហិនវិនាស(ខ.៣៤)។ ចូរយើងស្ម័គ្រចិត្តស្វែងរក និងស្តាប់តាមសម្លេងនៃសេចក្តីពិត ដែលជាព្រះបន្ទូលព្រះក្នុងព្រះគម្ពីរ ទោះខុសនឹងទស្សនៈរបស់យើងក៏ដោយ។—KIRSTEN…
សេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់
កាលពីមុន ដោយសារខ្ញុំងាយនឹងមានគំនិតអវិជ្ជមាន ខ្ញុំប្រញាប់ធ្វើការសន្និដ្ឋានថា ស្ថានភាពនៃជីវិតខ្ញុំ នឹងមានលទ្ធផលជាអវិជ្ជមាន។ បើសិនជាខ្ញុំទទួលបរាជ័យ នៅក្នុងការងារណាមួយ ខ្ញុំងាយនឹងជឿថា ការងារដទៃទៀត ក៏នឹងមិនមានជោគជ័យផងដែរ ទោះការងារទាំងនោះមិនជាប់ទាក់ទងគ្នាទាល់តែសោះក៏ដោយ។ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បាននិយាយថា “វេទនាហើយខ្ញុំ ខ្ញុំជាម្តាយមិនល្អ ធ្វើអ្វីក៏មិនកើត”។ ជាការពិតណាស់ ខ្ញុំមិនត្រូវបណ្តោយឲ្យបរាជ័យនៅក្នុងផ្នែកណាមួយ មានផលប៉ះពាល់មកលើអារម្មណ៍របស់ខ្ញុំ នៅក្នុងការធ្វើកិច្ចការជាច្រើនទៀតនោះឡើយ។
រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីរបៀបដែលហោរាហាបាគុកឆ្លើយតប ចំពោះការអ្វីដែលព្រះទ្រង់បានបើកបង្ហាញដល់គាត់។ គាត់មានហេតុនឹងអស់សង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីបានទទួលការបើកសម្តែងឲ្យឃើញ ការអាក្រក់ដែលនឹងកើតឡើងចំពោះរាស្រ្តរបស់ទ្រង់ នៅក្នុងរយៈពេលដ៏យូរ និងមានទុក្ខវេទនា នៅពេលខាងមុខ។ អ្វីៗពិតជាមានសភាពក្រៀមក្រោះណាស់ គឺគ្មានផ្លែគ្មានផ្ការ គ្មានសាច់បរិភោគ និងការអ្វីដែលធ្វើឲ្យកម្សាន្តចិត្តឡើយ។ ការគិតអំពីរឿងដ៏ក្រៀមក្រំនេះ បាននាំឲ្យខ្ញុំមានគំនិតអវិជ្ជមានភ្លាម ដោយការអស់សង្ឃឹម ប៉ុន្តែ ខ្ញុំក៏បានភ្ញាក់ដឹងខ្លួនឡើង ពេលដែលលោកហាបាគុកនិយាយ ដោយប្រើពាក្យ “គង់តែខ្ញុំ”។ គឺដូចដែលគាត់មានប្រសាសន៍ថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ហាបាគុក ៣:១៨)។ ទោះលោកហាបាគុកបានដឹងថា ទុក្ខវេទនាទាំងនោះនឹងកើតមានក៏ដោយ គង់តែគាត់នៅតែមានហេតុនឹងអរសប្បាយ ព្រោះគាត់ដឹងថា ព្រះទ្រង់ជានរណា។
ខណៈពេលដែលយើងងាយនឹងនិយាយបំភ្លើសថា បញ្ហារបស់យើងមានការពិបាកជ្រុលពេក យើងចាំបាច់ត្រូវគិតថា លោកហាបាគុកបានជួបប្រទះបញ្ហា ដែលពិតជាពិបាកមែន។ បើសិនជាគាត់អាចពោលសរសើរដំកើងព្រះ ក្នុងពេលដ៏ពិបាកនោះ យើងក៏អាចសរសើរដំកើងទ្រង់…
ការបង្គាប់ដោយផ្ទាល់
កូនទីពីររបស់ខ្ញុំចេះតែចង់ទៅគេង ក្នុងគ្រែសម្រាប់ក្មេងធំ ក្នុងបន្ទប់គេងរបស់បងស្រីនាង។ ជារៀងរាល់យប់ ខ្ញុំបានយកភួយដណ្តប់ឲ្យព្រីតា(Britta) ដោយផ្តល់ការណែនាំ ដល់នាងដោយផ្ទាល់ កុំឲ្យចេញពីគ្រែរបស់នាង ពុំនោះទេ ខ្ញុំនឹងយកនាង ទៅដាក់ក្នុងគ្រែសម្រាប់កូនង៉ែតវិញ។ ជារៀងរាល់យប់ ខ្ញុំបានឃើញនាងដើរចេញក្រៅបន្ទប់គេង ហើយខ្ញុំត្រូវនាំកូនជាទីស្រឡាញ់ ដែលកំពុងអន់ចិត្ត ឲ្យត្រឡប់ទៅគ្រែសម្រាប់កូនងាវិញ។ ក្រោយមក ខ្ញុំក៏បានដឹងថា បងស្រីរបស់នាង ដែលមានភាពផ្អែមល្ហែម មិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ គេងក្នុងបន្ទប់រួមជាមួយនាងទេ ហើយក៏បានប្រាប់ព្រីតា ម្តងហើយម្តងទៀតថា នាងបានឮខ្ញុំហៅព្រីតាឲ្យត្រឡប់ទៅបន្ទប់គេងវិញ។ ព្រីតាក៏បានស្តាប់តាមពាក្យសម្តីរបស់បងស្រីនាង។ នាងបានរកមើលខ្ញុំ ហើយក៏បានឡើងគេងនៅលើគ្រែរបស់នាងវិញ។
ការស្តាប់តាមសម្លេងខុស អាចនាំឲ្យយើងម្នាក់ៗទទួលផលវិបាក។ ពេលព្រះអម្ចាស់ចាត់បុរសម្នាក់ ឲ្យទៅស្រុកបេតអែល ធ្វើជាតំណាងឲ្យទ្រង់ ទ្រង់បានប្រទាននូវការបង្គាប់ដ៏ច្បាស់លាស់ កុំឲ្យគាត់បរិភោគអាហារ ឬគ្រឿងទឹក នៅទីនោះឡើយ ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដដែលដែរ(១ពង្សាវតាក្សត្រ ១៣:៩)។ ពេលស្តាបយេរ៉ូបោមអញ្ជើញគាត់ ឲ្យបរិភោគអាហារជាមួយទ្រង់ ហោរារូបនេះក៏បានបដិសេធ ដើម្បីស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះ។ ពេលដែលហោរាដែលមានវ័យចាស់ជាងគេ អញ្ជើញគាត់ឲ្យនៅញាំអាហារ ពីដំបូង គាត់បានបដិសេធ ប៉ុន្តែ ក្រោយមក គាត់ក៏ព្រមនៅញាំអាហារ ពេលដែលហោរានោះបានបោកបញ្ឆោតគាត់ថា ទេវតានៃព្រះអម្ចាស់ បានប្រាប់ថា គាត់អាចញាំអាហារនោះបាន។ ខ្ញុំមិនសប្បាយចិត្តទេ ពេលដែលកូនស្រីពៅរបស់ខ្ញុំចេះតែចូលបន្ទប់គេងរបស់បងស្រីនាង។ យ៉ាងណាមិញ ព្រះទ្រង់ក៏មិនសប្បាយព្រះទ័យដែរ ពេលដែលបុរសម្នាក់នោះ…
សេចក្តីមេត្តា នៅក្នុងការកាត់ទោស
ពេលកូនៗរបស់ខ្ញុំឈ្លោះប្រកែកគ្នា ហើយមករកខ្ញុំ ដោយការចោទប្រកាន់គ្នាទៅវិញទៅមក ខ្ញុំក៏បាននាំពួកគេម្នាក់ៗ ដាច់ដោយឡែកពីគ្នា ដើម្បីស្តាប់ពួកគេនិយាយអំពីបញ្ហារបស់ពួកគេ។ ដោយសារទាំងពីរអ្នកខុសដូចគ្នា ពេលយើងជជែកគ្នាចប់ ខ្ញុំក៏បានសួរពួកគេម្នាក់ៗថា តើពួកគេចង់ឲ្យខ្ញុំធ្វើដូចម្តេច ឲ្យសមនឹងទង្វើរបស់បងប្អូនរបស់ពួកគេ? អ្នកទាំងពីរសុទ្ធតែសុំឲ្យខ្ញុំដាក់ទោសបងប្អូនខ្លួន ឲ្យបានឆាប់។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលខ្ញុំឲ្យពួកគេម្នាក់ៗ ទទួលទោស ដែលពួកគេចង់ឲ្យបងប្អូនខ្លួនទទួល។ ភ្លាមៗនោះ ក្មេងទាំងពីរក៏បានរអ៊ូថា “វាមិនយុត្តធម៌ទេ” ដែលឲ្យពួកគេទទួលទោស ដែលពួកគេគិតថា បងប្អូនសមនឹងទទួលនោះ។
ក្មេងទាំងពីរបានបង្ហាញ អំពីប្រភេទ នៃ“ការកាត់ទោស ដោយគ្មានក្តីមេត្តា” ដែលព្រះទ្រង់បានដាស់តឿន មិនឲ្យប្រព្រឹត្ត(យ៉ាកុប ២:១៣)។ សាវ័កយ៉ាកុបបានរំឭកយើងថា យើងមិនត្រូវមានការលំអៀងទៅរកអ្នកមាន ឬទៅរកខ្លួនឯងឡើយ ព្រោះព្រះសព្វព្រះទ័យ ឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ឲ្យដូចស្រឡាញ់ខ្លួនឯង(ខ.៨)។ យើងមិនត្រូវប្រើអ្នកដទៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើព្រងើយ ចំពោះអ្នកដែលមិនមានប្រយោជន៍ចំពោះយើងនោះឡើយ ផ្ទុយទៅវិញ សាវ័កយ៉ាកុបបានបង្រៀនយើង ឲ្យប្រព្រឹត្ត ឲ្យសមជាមនុស្សដែលបានទទួលសេចក្តីមេត្តា និងការអត់ទោសពីព្រះ ហើយចែករំលែកសេចក្តីមេត្តានោះ ដល់អ្នកដទៃ។
ព្រះទ្រង់បានប្រទានសេចក្តីមេត្តារបស់ទ្រង់ ដោយព្រះទ័យសប្បុរស។ ពេលយើងដោះស្រាយបញ្ហា ដែលយើងមានជាមួយអ្នកដទៃ ចូរយើងនឹកចាំ អំពីសេចក្តីមេត្តា ដែលទ្រង់បានបង្ហាញដល់យើង ហើយចែករំលែកសេចក្តីមេត្តានោះដល់អ្នកដទៃផង។—KIRSTEN HOLMBERG
ការទុកចិត្តលើការរៀបចំរបស់ព្រះ
ថ្មីៗនេះ មិត្តភក្តិខ្ញុំម្នាក់បានត្រៀមខ្លួន ផ្លាស់ទៅរស់នៅក្នុងទីក្រុងមួយ ស្ថិតនៅចម្ងាយជាង១៦០០គីឡូម៉ែត្រ ពីទីក្រុងដែលនាងកំពុងរស់នៅ។ នាង និងស្វាមីរបស់នាងបានចែកការងារគ្នា នៅក្នុងការដឹកជញ្ជូនឥវ៉ាន់ ដើម្បីកាត់បន្ថយការចំណាយពេលវេលា។ ស្វាមីរបស់នាង ជាអ្នករៀបចំកន្លែងរស់នៅថ្មី ហើយនាងជាអ្នកវេចខ្ចប់ឥវ៉ាន់។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលខ្ញុំដឹងថា នាងអាចចូលទៅរស់នៅ ដោយមិនចាំបាច់ពិនិត្យតំបន់រស់នៅ ឬចូលរួមនៅក្នុងការស្វែងរកផ្ទះ ហើយខ្ញុំក៏បានសួរនាង។ នាងក៏បានប្រាប់ថា នាងបានទុកចិត្តស្វាមីរបស់នាង នៅក្នុងការរៀបចំកន្លែងស្នាក់នៅថ្មី ព្រោះគាត់យកចិត្តទុកដាក់ចំពោះចំណង់ចំណូលចិត្ត និងតម្រូវការរបស់នាង ក្នុងការរស់នៅជាមួយគ្នាជាច្រើនឆ្នាំកន្លងមកនេះ។
ពេលព្រះយេស៊ូវជួបជុំជាមួយសាវ័ករបស់ទ្រង់ នៅបន្ទប់ខាងលើ ទ្រង់បានប្រាប់ពួកគេ អំពីអំពើក្បត់ និងសេចក្តីស្លាប់ ដែលនឹងកើតមានចំពោះទ្រង់ ក្នុងពេលដ៏ខ្លីខាងមុខ។ ពេលដ៏ខ្មៅងងឹតបំផុត នៅក្នុងព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដី និងនៅក្នុងជីវិតរបស់ពួកសាវ័ក ជិតដល់ពេលកើតឡើងហើយ។ ទ្រង់ក៏បានកម្សាន្តចិត្តពួកគេ ដោយការធានាថា ទ្រង់នឹងរៀបកន្លែងសម្រាប់ពួកគេ នៅនគរស្ថានសួគ៌ គឺមិនខុសពីការដែលស្វាមីរបស់មិត្តភក្តិខ្ញុំ បានរៀបចំផ្ទះថ្មី សម្រាប់ក្រុមគ្រួសារបស់ខ្លួននោះឡើយ។ ពេលពួកសាវ័កទូលសួរព្រះយេស៊ូវ ទ្រង់ក៏បានរំឭកពួកគេ អំពីបទពិសោធន៍ដែលពួកគេធ្លាប់មានជាមួយទ្រង់ និងការអស្ចារ្យដែលពួកគេបានឃើញទ្រង់ធ្វើ។ ទោះពួកគេនឹងកាន់ទុក្ខ ដោយសារការសុគត និងអវត្តមានរបស់ទ្រង់ក៏ដោយ ក៏ទ្រង់បានរំឭកពួកគេថា ពួកគេអាចទុកចិត្តថា ទ្រង់នឹងធ្វើ ដូចដែលទ្រង់បានមានបន្ទូល។
សូម្បីតែនៅក្នុងពេលដ៏ខ្មៅងងឹតរបស់យើង ក៏យើងនៅតែអាចទុកចិត្តថា ទ្រង់កំពុងដឹកនាំយើង ទៅរកកន្លែង ដែលមានសេចក្តីល្អ។ ពេលយើងដើរជាមួយទ្រង់…