មិនបានចំណេញអ្វីមកវិញ
ការញៀនថ្នាំគឺជាសោកនាដកម្មដែលនាំមកនូវវិប្បដិសារីធ្ងន់ធ្ងរ។ អ្នកប្រើប្រាស់ថ្នាំញៀនមានការស៊ាំនឹងបរិមាណថ្នាំញៀនដែលខ្លួនធ្លាប់ប្រើ បានជាពួកគេចេះតែបង្កើនបរិមាណថ្នាំញៀន កាន់តែច្រើនឡើងៗ។ មិនយូរប៉ុន្មាន បរិមាណថ្នាំញៀនដែលពួកគេចង់បន្ថែមនោះ លើសពីកំរិតដែលអាចសម្លាប់ពួកគេបាន។ ពេលដែលអ្នកញៀនថ្នាំបានទទួលដំណឹងថា មាននរណាម្នាក់ស្លាប់ដោយសារប្រើថ្នាំញៀនហួសកំរិត ពួកគេមិនមានការភ័យខ្លាចទេ តែផ្ទុយទៅវិញ ពួកគេក៏បានសួរថា តើពួកគេអាចទៅរកថ្នាំញៀនខ្លាំងយ៉ាងនោះ នៅកន្លែងណា?
លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានដាស់តឿនអំពីការដាំក្បាលចុះក៏គ្រោះថ្នាក់នេះ នៅក្នុងសៀវភៅរឿងដែលគាត់បាននិពន្ធ មានចំណងជើងថា សំបុត្ររបស់អារក្ស ។ សៀវភៅនេះបានពន្យល់អំពីល្បិចដែលអារក្សប្រើ ដើម្បីល្បួងមនុស្ស។ ពីដំបូង វាប្រើការសប្បាយដើម្បីល្បួងយើង។ បើសិនជាអាច វាប្រើការសប្បាយដែលត្រូវតាមព្រះហឬទ័យព្រះ តែវាបាននាំយើងសប្បាយ តាមរបៀបដែលព្រះបានហាមឃាត់។ កាលណាយើងបានខាំនុយរបស់វាហើយ យើងក៏កើតមានចិត្តស្រេកឃ្លានចង់សប្បាយកាន់តែខ្លាំងជាងនេះទៀត។ វាក៏បាននាំយើងសប្បាយដែលកាន់តែខុសនឹងព្រះ ហើយទីបំផុត យើងក៏បានប្រគល់វិញ្ញាណយើងឲ្យទៅវា ដោយមិនដឹងខ្លួន ហើយមិនបានចំណេញអ្វីមកវិញសោះឡើយ។
បទគម្ពីរសុភាសិត ជំពូក៧ បានពន្យល់ អំពីការញៀនដ៏គ្រោះថ្នាក់នេះ នៅក្នុងការល្បួងខាងផ្លូវភេទ។ ការរួមដំណេកគឺជាអំណោយរបស់ព្រះជាម្ចាស់ ប៉ុន្តែ ពេលដែលគេស្វែងរកការសប្បាយនៅក្នុងផ្លូវភេទ ជាមួយអ្នកដែលមិនមែនជាប្តី ឬប្រពន្ធរបស់ខ្លួន នោះគេមិនខុសពីគោដែលគេកំពុងដឹកយកទៅសម្លាប់(ខ.២២)។ មនុស្សដែលរឹងមាំជាងយើង បានបំផ្លាញខ្លួនឯង ដោយដេញតាមការសប្បាយ ដែលគ្រោះថ្នាក់ ដូចនេះ ចូរយើងប្រុងប្រយ័ត្ន ហើយមិនត្រូវបណ្តោយឲ្យចិត្តយើងវង្វេង ទៅតាមផ្លូវខុសនោះឡើយ(ខ.២៤-២៥)។ អំពើបាបអាចមានការទាក់ទាញ ហើយធ្វើឲ្យយើងញៀនចេះតែប្រព្រឹត្តវា…
ជំនួយដ៏ឆ្លាតវ័យ
ពេលដែលខ្ញុំឃើញភ្លើងស្តុបពណ៌ក្រហម ខ្ញុំក៏បានឈប់ឡាន។ ពេលនោះ ខ្ញុំក៏បានឃើញបុរសម្នាក់ឈរនៅលើចិញ្ចើមថ្នល់ដូចកាលពីមុនទៀត។ គាត់កំពុងតែកាន់ក្រដាស់ឡាំងដែលមានសរសេរអក្សរពីលើថា ខ្ញុំត្រូវការលុយសម្រាប់ទិញអាហារ។ សូមជួយខ្ញុំផង។ ខ្ញុំក៏បានងាកមុខចេញ ហើយដកដង្ហើមធំ។ តើខ្ញុំជាប្រភេទមនុស្សដែលមិនអើពើរចំពោះអ្នកទាល់ក្រឬ?
អ្នកខ្លះធ្វើពុតជាខ្វះខាត តែតាមពិត ពួកគេជាមនុស្សបោកប្រាស់យ៉ាងជំនាញ។ អ្នកខ្លះពិតជាមានការខ្វះខាតមែន តែមានការពិបាកនៅក្នុងការជម្នះទម្លាប់ ដែលនាំឲ្យមានការបំផ្លិចបំផ្លាញ។ អ្នកធ្វើការងារសង្គមបានប្រាប់យើងថា យកល្អ យើងគួរតែបរិច្ចាកប្រាក់ ទៅអង្គការមនុស្សធម៌ក្នុងទីក្រុងយើងវិញ។ ខ្ញុំក៏បានសម្រេចចិត្តយ៉ាងពិបាក ដោយបើកឡានបង្ហួសអ្នកសុំទាននោះ។ ខ្ញុំមានអារម្មណ៍មិនល្អ តែខ្ញុំប្រហែលជាបានប្រព្រឹត្ត ដោយប្រាជ្ញា។
ព្រះជាម្ចាស់បានបង្គាប់យើង ឲ្យ “ទូន្មានពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្តីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ”(១ថែស្សាឡូនិច ៥:១៤)។ ដើម្បីអនុវត្តតាមព្រះរាជបញ្ជានេះ យើងត្រូវដឹងថា តើពួកគេ ស្ថិតក្នុងចំណោមក្រុមមួយណា តាមបទគម្ពីរនេះ? បើសិនជាយើងដាស់តឿនមនុស្សទន់ខ្សោយ ឬបាក់ទឹកចិត្ត យើងអាចធ្វើឲ្យគាត់បាក់ទឹកចិត្តកាន់តែខ្លាំង។ បើយើងជួយការងាររបស់មនុស្សដែលគ្មានសណ្តាប់ធ្នាប់ យើងអាចធ្វើឲ្យពួកគេកាន់តែខ្ជិលច្រអូស។ ដូចនេះ មុននឹងជួយ យើងត្រូវស្គាល់ស្ថានភាពរបស់គេឲ្យច្បាស់ ដោយដឹងថា គេត្រូវការអ្វីពិតប្រាកដ ទើបការជួយរបស់យើងមានប្រយោជន៍។
តើព្រះអម្ចាស់បានបណ្តាលចិត្តអ្នក ឲ្យជួយនរណាម្នាក់ឬទេ? បើទ្រង់ពិតជាបណ្តាលចិត្តអ្នកមែន នោះពិតជាល្អណាស់។ អ្នកមិនត្រូវប្រញាប់សន្និដ្ឋានថា អ្នកដឹងអំពីតម្រូវការរបស់គាត់នោះឡើយ។ ចូរសុំឲ្យគាត់ចែកចាយអំពីបញ្ហារបស់គាត់ ហើយស្តាប់គាត់និយាយដោយប្រុងប្រយ័ត្ន។ អ្នកត្រូវអធិស្ឋាន មុននឹងធ្វើការសម្រេចចិត្តបំពេញតម្រូវការគាត់ ដោយប្រាជ្ញា គឺមិនមែនដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ល្អជាងមុននោះទេ។ កាលណា…
បន្សល់ទុកនូវគំរូល្អ
ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានចូលរួមពិធីបុណ្យសពរបស់ស្រ្តីម្នាក់ ដែលមានចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ការរស់នៅរបស់គាត់មានភាពសាមញ្ញ មិនមានអ្វីដែលអស្ចារ្យទេ។ ក្រៅពីពួកជំនុំ មិត្តភក្តិ និងអ្នកជិតខាងរបស់គាត់ គឺគេមិនសូវស្គាល់គាត់ទេ។ ប៉ុន្តែ គាត់ស្រឡាញ់ព្រះយេស៊ូវ កូនទាំង៧នាក់ និងចៅទាំង២៥នាក់របស់គាត់។ គាត់សើចច្រើន និងបានបម្រើដោយចិត្តសប្បុរស ហើយអាចវាយកូនបាល់ទន់បានចម្ងាយឆ្ងាយ។
បទគម្ពីរសាស្តាបានចែងថា “ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង”(៧:២)។ “ចិត្តរបស់មនុស្សមានប្រាជ្ញា នោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក” ព្រោះនៅទីនោះ យើងអាចរៀនសូត្រអំពីអ្វីដែលសំខាន់បំផុត(៧:៤)។ លោកដាវីឌ ប្រ៊ូក(David Brooks) ដែលជាអ្នកនិពន្ធរបស់កាសែតញូយ៉កថែម បានមានប្រសាសន៍ថា មានគុណធម៌ពីរប្រភេទ គឺគុណធម៌ដែលគេមើលឃើញយើងមាន នៅក្នុងពាក្យសុំធ្វើការ និងគុណធម៌ ដែលយើងចង់ឲ្យគេលើកមកនិយាយអំពីខ្លួនយើង នៅថ្ងៃបុណ្យសពរបស់យើង។ ជួនកាល អ្នកខ្លះមានគុណធម៌ទាំងពីរនេះ តែជាញឹកញាប់ គុណធម៌ទាំងពីរហាក់ដូចជាមានការប្រកួតប្រជែងគ្នា ក្នុងជីវិតមនុស្សជាទូទៅ។ ទោះជាយ៉ាងណាក៏ដោយ យើងគួរតែឲ្យគេនឹកចាំ អំពីគុណធម៌ល្អរបស់យើង បន្ទាប់ពីយើងបានលាចាកលោកនេះ។
ស្ត្រីដែលបានលាចាកលោកនៅថ្ងៃនោះ មិនមានប្រវត្តិរូបសង្ខេប ដែលគួរឲ្យស្ងើចសរសើរនោះទេ តែកូនៗរបស់គាត់បានឡើងធ្វើទីបន្ទាល់ថា ការរស់នៅរបស់គាត់ បានឆ្លុះបញ្ចាំងអំពីស្រ្តីដែលកោតខ្លាចព្រះ ដូចដែលបានពិពណ៌នា នៅក្នុងបទគម្ពីរសុភាសិត ជំពូក៣១។ គាត់បានជំរុញចិត្តពួកគេឲ្យស្រឡាញ់ព្រះយេស៊ូវ ហើយយកចិត្តទុកដាក់ ចំពោះអ្នកដទៃ។ ម្តាយរបស់ពួកគេបានយកគំរូតាមព្រះយេស៊ូវ គឺដូចដែលសាវ័កប៉ុលបានយកគំរូតាមព្រះយេស៊ូវ ហើយបង្រៀនគេឲ្យយកគំរូតាមទ្រង់ផងដែរ(១កូរិនថូស ១១:១)។
តើគេនឹងនិយាយអ្វីខ្លះ…
រដ្ឋមន្រ្តីក្រសួងភាពឯកោ
បន្ទាប់ពីស្វាមីរបស់អ្នកស្រីបេតស៊ី(Betsy)បានទទួលមរណៈភាព គាត់ក៏បានចំណាយពេលភាគច្រើន នៅក្នុងផ្ទះល្វែងរបស់គាត់ មើលទូរទស្សន៍ និងឆុងតែសម្រាប់ខ្លួនគាត់ម្នាក់ឯង។ មិនមែនមានតែគាត់ទេ ដែលមានភាពឯកោ។ មានជនជាតិអង់គ្លេសជាង៩លាននាក់(១៥ភាគរយនៃប្រជាជនសរុប) បាននិយាយថា ពួកគេមានអារម្មណ៍ឯកោជាញឹកញាប់ ឬឯកោជាប្រចាំ ហើយចក្រភពអង់គ្លេស ក៏បានចាត់តាំងឲ្យមានរដ្ឋមន្រ្តីក្រសួងភាពឯកោ ដើម្បីស្វែងយល់អំពីមូលហេតុដែលប្រជាជនអង់គ្លេសមានភាពឯកោ ហើយស្វែងរកវិធីសាស្រ្តជួយពួកគេ។
ភាពឯកោមានបុព្វហេតុមួយចំនួន ដែលមនុស្សជាច្រើនដឹង។ មនុស្សឯកោ ដោយសារពួកគេបានផ្លាស់ប្តូរទីកន្លែងញឹកញាប់ពេក បានជាមិនបានចាក់ឬសឲ្យបានជ្រៅនៅកន្លែងណាមួយ។ យើងជឿថា យើងអាចថែរក្សាខ្លួនឯង ហើយយើងគិតថា យើងគ្មានហេតុផលអ្វី ដែលត្រូវឈោងទៅរកអ្នកដទៃទេ។ យើងត្រូវបានបច្ចេកវិទ្យាញែកឲ្យនៅដាច់ពីគ្នា ពោលគឺយើងបានងប់ងល់នឹងការចំណាយពេលនៅពីមុខកញ្ចក់ទូរស័ព្ទស្មាតហ្វូនច្រើនពេក។
ខ្ញុំមានអារម្មណ៍ថា ភាពឯកោដ៏ងងឹតកំពុងតែនៅជិតបង្កើយ ហើយអ្នកក៏ប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ។ ហេតុនេះហើយបានជាយើងត្រូវការបងប្អូនរួមជំនឿរបស់យើង។ ព្រះគម្ពីរហេព្រើរបាននិយាយអំពីការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ ហើយបន្ទាប់មក ក៏បានធ្វើការសន្និដ្ឋាន ដោយលើកទឹកចិត្តយើង ឲ្យបន្តជួបជុំគ្នាកុំឲ្យខាន(១០:២៥)។ យើងជាសមាជិកនៃមហាគ្រួសាររបស់ព្រះ ដូចនេះ យើងត្រូវតែស្រឡាញ់ “គ្នាទៅវិញទៅមក ជាបងប្អួនរួមជំនឿ” ហើយ “ស្វាគមន៍អ្នកដែលយើងមិនស្គាល់ផងដែរ”(១៣:១-២)។ បើយើងម្នាក់ៗខិតខំអនុវត្តតាមការបង្រៀននេះ មនុស្សម្នាក់ៗក្នុងពួកជំនុំនឹងមានអារម្មណ៍ថា គេបានយកចិត្តទុកដាក់ចំពោះខ្លួនមិនខាន។
មនុស្សឯកោដែលយើងបានយកអសារ ប្រហែលមិនបានធ្វើល្អតបមកយើងវិញទេ ប៉ុន្តែ យើងមិនត្រូវឈប់ខ្វល់ពីពួកគេនោះឡើយ។ ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនចាកចេញ ឬបោះបង់យើងចោលឡើយ(១៣:៥) ហើយយើងអាចទុកចិត្តថា មិត្តភាពដែលយើងមានជាមួយទ្រង់ នឹងបណ្តាលចិត្តយើងឲ្យស្រឡាញ់អ្នកដទៃ។ តើអ្នកមានភាពឯកោទេ? តើអ្នកអាចបម្រើមហាគ្រួសារនៃព្រះ ដោយរបៀបណាខ្លះ? មិត្តភក្តិដែលអ្នករកបាន…
ការបម្រើអ្នកដែលតូចបំផុត
មានវីដេអូមួយបានបង្ហាញសកម្មភាពរបស់បុរសម្នាក់ ដែលកំពុងលត់ជង្គង់ នៅក្បែរផ្លូវសម្រាប់ការធ្វើដំណើរល្បឿនលឿន ដ៏មមាញឹក ក្នុងអំឡុងពេលនៃភ្លើងឆេះព្រៃ ដែលមិនអាចគ្រប់គ្រងបាន។ គាត់កំពុងទះដៃ ហើយស្រែកហៅនរណាម្នាក់ឲ្យមករកគាត់។ តើគាត់រកអ្វី? តើគាត់កំពុងហៅឆ្កែគាត់ឬ? មួយសន្ទុះក្រោយមក គេក៏បានឃើញសត្វទន្សាយមួយក្បាល លេចឡើងនៅក្នុងវីដេអូនោះ។ បុរសនោះក៏បានលើកពរសត្វទន្សាយដែលកំពុងមានការភ័យខ្លាចនោះ ហើយក៏បានរត់ទៅរកទីមានសុវត្ថិភាព។
តើហេតុអ្វីការជួយសង្រ្គោះដ៏តូចនេះ អាចត្រូវគេលើកយកមកផ្សាយក្នុងពត៌មានក្នុងប្រទេស? ព្រោះការបង្ហាញចេញនូវការអាណឹតដល់សត្វដ៏តូចនេះ គឺនាំឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង។ មានតែអ្នកដែលមានចិត្តធំទូលាយ និងសប្បុរសទេ ដែលមានចិត្តអាណឹតចំពោះសត្វដ៏តូចនេះ។
ព្រះយេស៊ូវមានបន្ទូលថា នគរព្រះគឺប្រៀបដូចបុរសម្នាក់ ដែលបានរៀបពិធីជប់លៀង ហើយហៅមនុស្សគ្រប់គ្នាឲ្យមកចូលរួម។ ពិធីជប់លៀងនេះ គឺមិនគ្រាន់តែសម្រាប់អ្នកដែលមានសុខភាពល្អ និងអ្នកមានប៉ុណ្ណោះទេ តែក៏សម្រាប់ “អ្នកក្រ ជនពិការដៃជើង និងជនពិការភ្នែកផងដែរ”(លូកា ១៤:២១)។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលបានហៅអ្នកដែលទន់ខ្សោយ និងអ្នកដែលគេមិនឲ្យតម្លៃ ពុំនោះទេ ខ្ញុំក៏គ្មានឱកាសទទួលការអញ្ជើញរបស់ទ្រង់ផងដែរ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ … និងពួកអ្នកដែលគេមើលងាយ … ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ”(២កូរិនថូស ១:២៧-២៩)។
តើព្រះទ័យរបស់ព្រះជាម្ចាស់ត្រូវតែធំទូលាយប៉ុណ្ណា ដើម្បីជួយសង្រ្គោះមនុស្សតូចតាចដូចខ្ញុំ! ដើម្បីឆ្លើយតប ចំពោះទ្រង់វិញ ខ្ញុំត្រូវសួរខ្លួនឯងថា តើចិត្តរបស់ខ្ញុំបានផ្លាស់ប្រែទៅជាធំទូលាយ ដូចទ្រង់ទេ? ខ្ញុំអាចដឹងថា ចិត្តខ្ញុំធំទូលាយ មិនមែននៅពេលដែលខ្ញុំផ្គាប់ចិត្ត “មនុស្សសំខាន់”នោះទេ តែនៅពេលដែលខ្ញុំបម្រើអ្នកដែលសង្គម…
ពេលដែលអ្នកមិនត្រូវបានជ្រើសរើស
ថ្ងៃមួយ មិត្តភកិ្តខ្ញុំម្នាក់បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយប្រកាស់ថា គាត់បានបញ្ចប់គម្រោងមួយ។ អ្នកដទៃបានអបអរគាត់ ប៉ុន្តែ ការបង្ហោះសារនោះបានចាក់ដោតចិត្តខ្ញុំណាស់។ គឺខ្ញុំទេដែលជាអ្នកគួរតែធ្វើគម្រោងនោះ តែគេបានមើលរំលងខ្ញុំ ហើយខ្ញុំមិនដឹងថា ហេតុអ្វីទេ។
លោកយ៉ូសែបក៏ធ្លាប់ត្រូវបានព្រះជាម្ចាស់មើលរំលងផងដែរ ហើយគាត់ដឹងថា មូលហេតុអ្វី។ លោកយ៉ូសែបស្ថិតក្នុងចំណោមមនុស្សពីរនាក់ ដែលត្រូវជំនួសលោកយ៉ូដាស ដែលបានក្បត់ព្រះយេស៊ូវ។ ពួកសាវ័កក៏បានអធិស្ឋានថា “ឱព្រះអម្ចាស់ ជាព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយអើយ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ទ្រង់រើសអ្នកណាក្នុងបណ្តាអ្នកទាំង២នេះ”(កិច្ចការ ១:២៤)។ ពេលនោះព្រះជាម្ចាស់មិនបានជ្រើសរើសលោកយ៉ូសែបទេ។ បន្ទាប់មក ទ្រង់ក៏បានប្រកាស់ អំពីការសម្រេចព្រះទ័យរបស់ទ្រង់ ដល់ពួកគេ ពេលដែលគេចាប់ឆ្នោតត្រូវលោកម៉ាត់ធាស(ខ.២៦)។
ពួកសាវ័កអបអរសាទរ លោកម៉ាត់ធាស ប៉ុន្តែ ខ្ញុំឆ្ងល់ថា ចុះចំណែកឯលោកយ៉ូសែបវិញ។ តើគាត់អាចទទួលយកការបដិសេធន៍នេះ ដោយរបៀបណា? តើគាត់មានអារម្មណ៍ថា គេបានផ្តាច់ទំនាក់ទំនងជាមួយគាត់ និងមានអារម្មណ៍អាណិតខ្លួនឯង ហើយមានអារម្មណ៍ដាច់ឆ្ងាយពីអ្នកដទៃឬ? ឬមួយគាត់បានទុកចិត្តព្រះជាម្ចាស់ ហើយបានបន្តបំពេញតួនាទីគាំទ្រពួកសាវ័ក ដោយចិត្តក្លៀវក្លា?
ខ្ញុំដឹងថា គាត់ត្រូវសម្រេចចិត្តថា ត្រូវធ្វើដូចម្តេច ស្ថិតក្នុងពេលនោះ។ ហើយខ្ញុំដឹងថា ខ្ញុំក៏ត្រូវសម្រេចចិត្តធ្វើដូចម្តេច។ យើងមិនត្រូវនិយាយថា យើងមានការខ្មាស់អៀន ដែលគេមិនជ្រើសរើសយើង ហើយយើងមិនត្រូវរង់ចាំមើល គេទទួលផលវិបាក ដែលកើតឡើង ដោយសារការមិនជ្រើសរើសយើងនោះឡើយ។ ការសម្រេចចិត្តធ្វើដូចនេះ ប្រហែលជាអាចធ្វើឲ្យយើងមានអារម្មណ៍ល្អជាងមុន តែវាមានភាពអាត្មានិយមណាស់។
ព្រះគម្ពីរបានចែងថា…
ការរស់នៅ តាមរឿងរបស់ព្រះជាម្ចាស់
មានពេលមួយ គេបានសុំឲ្យលោកអឺនេស ហេមីងវេយ(Ernest Hemingway) និពន្ធរឿងមួយ ដែលជំរុញចិត្តអ្នកអាន ដោយប្រើតែ៦ពាក្យប៉ុណ្ណោះ។ គាត់ក៏បានឆ្លើយតប ដោយសរសេររឿងនោះ យ៉ាងដូចនេះថា “ស្បែកជើង កូនង៉ែត សម្រាប់លក់ មិនទាន់មានគេពាក់។” រឿងដ៏ខ្លីតែប៉ុន្មានម៉ាត់នេះ មានអំណាច ព្រោះវាបានជំរុញចិត្តយើង ឲ្យចង់បំពេញសាច់រឿងនោះជាលម្អិត ដោយខ្លួនឯង។ តើស្បែកជើងនោះត្រូវបានគេយកមកដាក់លក់ ដោយសារក្មេងដែលមានសុខភាពល្អ មិនត្រូវការវាឬ? ឬក៏ដោយសារការបាត់បង់ដ៏សោកសៅណាមួយ ដែលធ្វើឲ្យគេត្រូវការសេចក្តីស្រឡាញ់ និងការកម្សាន្តចិត្តដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់?
រឿងល្អៗធ្វើឲ្យយើងមានការស្រមៃ ដោយមានចិត្តចង់ដឹង ចង់យល់សាច់រឿង ហេតុនេះហើយ វាមិនចំឡែកទេ ដែលរឿងដ៏អស្ចារ្យបំផុត ដែលមនុស្សបានថ្លែងប្រាប់ បានធ្វើឲ្យយើងមានចិត្តឆេះឆួលឡើង។ រឿងរបស់ព្រះជាម្ចាស់ មានចំណុចកណ្តាលមួយ ដែលចង់ឲ្យយើងដឹងថា “ទ្រង់បានបង្កើតអ្វីៗទាំងអស់។ យើងដែលជាមនុស្សជាតិ បានធ្លាក់ចូលក្នុងអំពើបាប។ ព្រះយេស៊ូវបានយាងចុះមកផែនដី ហើយបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប ហើយសព្វថ្ងៃនេះ យើងរង់ចាំទ្រង់យាងត្រឡប់មកវិញ និងរង់ចាំការស្អាងឡើងវិញ នូវអ្វីៗទាំងអស់។
ពេលដែលយើងដឹងថា មានរឿងអ្វីខ្លះបានកើតឡើងកាលពីមុន ហើយមានរឿងអ្វីខ្លះដែលនឹងកើតឡើងនៅពេលខាងមុខ តើយើងគួរតែរស់នៅយ៉ាងដូចម្តេច ក្នុងពេលបច្ចុប្បន្ន? បើសិនជាព្រះយេស៊ូវកំពុងតែស្អាងស្នាព្រះហស្តរបស់ទ្រង់ ឲ្យរួចផុតពីក្រញាំនៃសេចក្តីអាក្រក់ យើងត្រូវតែ “ដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ”(រ៉ូម ១៣:១២)។ ការនេះក៏រាប់បញ្ចូលការបែរចេញពីអំពើបាប…
ត្រូវបានចិញ្ចឹម
មានចិត្តរីករាយ ពេលដែលបានដឹងថា សប្បុរសជនម្នាក់បានសាងសង់មជ្ឈមណ្ឌលកុមារកំព្រា សម្រាប់ក្មេងអនាថា។ ខ្ញុំមានចិត្តរំភើប ពេលដែលគាត់បានបរិច្ចាកលុយបន្ថែមទៀត សម្រាប់កុមារកំព្រានោះ ហើយក៏បានយកក្មេងម្នាក់ ក្នុងកុមារកំព្រានោះ មកចិញ្ចឹម។ ក្មេងកំព្រាភាគច្រើនមានការសប្បាយចិត្ត ពេលដែលមានអ្នកឧបត្ថម្ភសម្រាប់ពួកគេផ្ទាល់ៗខ្លួន។ ប៉ុន្តែ តើពួកគេមានអារម្មណ៍យ៉ាងណា ពេលដែលពួកគេដឹងថា អ្នកឧបត្ថម្ភនោះ មិនគ្រាន់តែចង់ជួយពួកគេប៉ុណ្ណោះទេ តែថែមទាំងចង់ទទួលពួកគេ ជាកូនចិញ្ចឹមទៀតនោះ?
បើអ្នកជាកូនព្រះ អ្នកប្រាកដជាស្គាល់អារម្មណ៍នេះ ព្រោះវាបានកើតឡើងចំពោះអ្នករួចហើយ។ យើងមិនអាចរអ៊ូរទាំឡើយ បើសិនជាព្រះគ្រាន់តែស្រឡាញ់យើង ល្មមនឹងចាត់ព្រះរាជបុត្រាទ្រង់ឲ្យយាងចុះមក ដើម្បី “កុំឲ្យយើងត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ សេចក្តីស្រឡាញ់របស់ទ្រង់ត្រង់ចំណុចនេះ គឺលើសពីគ្រប់គ្រាន់សម្រាប់យើង តែមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រង់ឡើយ។ ដ្បិតទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់មក មិនគ្រាន់តែដើម្បីលោះយើងឲ្យរួចពីបាបឡើយ ប៉ុន្តែ ក៏ដើម្បីឲ្យយើងបានធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ផងដែរ(កាឡាទី ៤:៤-៥)។
សាវ័កប៉ុលបានហៅយើងថា “កូន” ព្រោះនៅសម័យគាត់ ជាធម្មតា កូនជាអ្នកទទួលមរតកពីឪពុក។ ត្រង់ចំណុចនេះ គាត់ចង់បង្ហាញថា មនុស្សម្នាក់ៗទំាងប្រុសទាំងស្រី ដែលបានទទួលជឿព្រះយេស៊ូវ គឺបានក្លាយជាកូនព្រះ ដែលមានសិទ្ធិពេញលេញ និងស្មើគ្នា ដើម្បីទទួលមរតករបស់ព្រះជាម្ចាស់(ខ.៧)។
ព្រះជាម្ចាស់មិនគ្រាន់តែចង់សង្រ្គោះអ្នកប៉ុណ្ណោះឡើយ។ ទ្រង់ក៏ចង់ទទួលអ្នក ធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ផងដែរ។ ទ្រង់បានទទួលចិញ្ចឹមអ្នក ក្នុងមហាគ្រួសាររបស់ទ្រង់ ដោយទ្រង់បានប្រទានព្រះនាមទ្រង់មកអ្នក(វិវរណៈ ៣:១២) ហើយក៏បានហៅអ្នកថា កូនទ្រង់ ដោយមោទនភាព។…