តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Sheridan Voysey

សមត្ថភាពគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​កំពុង​អង្គុយ​ក្នុង​កន្លែង​ញាំ​អាហារ ក្នុង​ផ្សា​ទំនើប ដោយ​ភាព​តាន​តឹង​ក្នុង​រូប​កាយ និង​ភ័យ​បុក​ពោះ ដោយសារ​ការងារ ដែល​ធ្វើ​មិន​ទាន់​ហើយ មុន​ពេល​កំណត់។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​កញ្ចប់​ហ៊ែមបឺហ្គ័រ​របស់​ខ្ញុំ​ញាំ មនុស្ស​នៅ​ជុំវិញ​ខ្ញុំ សុទ្ធ​តែ​មាន​ការ​ព្រួយ​បារម្ភ អំពី​កិច្ចការ​ផ្ទាល់​ខ្លួន។ ខ្ញុំ​ក៏​បាន​គិត​ម្នាក់​ឯង​ថា ពេល​វេលា កម្លាំង និង​សមត្ថភាព​របស់​យើង​សុទ្ធ​តែ​មាន​ដែន​កំណត់។​

ខ្ញុំ​ក៏​បាន​គិត​ចង់​ធ្វើ​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ថ្មី​មួយ ហើយ​យក​កិច្ចការ​បន្ទាន់​ជា​អាទិភាព ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ដក​ប៊ិច​ចេញ​មក មាន​គំនិត​មួយ​បាន​លេច​ឡើង​មក ដោយ​ខ្ញុំ​បាន​គិត​ដល់​ព្រះ​មួយ​អង្គ ដែល​គ្មាន​ដែន​កំណត់ និង​សម្រេច​កិច្ចការ​ទាំង​អស់​យ៉ាង​ងាយ​ស្រួល តាម​បំណង​ព្រះ​ទ័យ​ទ្រង់។

ហោរា​អេសាយ​មាន​ប្រសាសន៍​ថា ព្រះ​អង្គ ជា​ព្រះ​ដែល​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់(អេសាយ ៤០:១២)។ ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​អស់​នៅ​លើ​មេឃ ហើយ​បាន​ដាក់​គន្លង​ឲ្យ​ពួក​វា​ដើរ​(ខ.២៦) ក៏​ស្គាល់​អ្នក​ដឹក​នាំ​ទាំង​អស់ នៅ​លើ​ពិភព​លោក ហើយ​ក៏​បាន​គ្រប់​គ្រង​ពី​លើ​ការងារ​របស់​ពួក​គេ​(ខ.២៣) ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់​ទុក​កោះ​ទាំង​ឡាយ គ្រាន់​តែ​ជា​ល្អង​ធូលី ហើយ​ប្រជាជាតិ​ទាំង​ឡាយ​ជា​ដំណក់​ទឹក នៅ​ក្នុង​សមុទ្រ(ខ.១៥)។ ព្រះ​អង្គ​ក៏​បាន​សួរ​គេ​ថា តើ​គេ​ចង់​ប្រៀប​ផ្ទឹម​ព្រះ​អង្គ​ទៅ​នឹង​នរណា?(ខ.២៥)។ លោក​អេសាយ​ក៏​បាន​ឆ្លើយ​តប​ថា “ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង”(ខ.២៨)។

ភាព​តាន​តឹង និង​ការ​ព្រួយ​បារម្ភ​មិន​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង​នោះ​ទេ ប៉ុន្តែ ថ្ងៃ​នេះ យើង​អាច​ទទួល​បាន​នូវ​មេរៀន​ដ៏​មាន​អំណាច ពី​ពួក​វា។ ព្រះ​ដែល​គ្មាន​ដែន​កំណត់ មិន​មាន​លក្ខណៈ​អន់ខ្សោយ​ដូច​ខ្ញុំ​ទេ។ ព្រះ​អង្គ​សម្រេច​អ្វី​ៗ​ដែល​ព្រះ​អង្គ​ប្រាថ្នា។ ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ញ៉ាំ​ហ៊ែមបឺហ្គ័រ​របស់​ខ្ញុំ​ឲ្យ​អស់ ហើយ​ក៏​បាន​ឈប់​បង្អង់ ដើម្បី​ថ្វាយ​បង្គំ​ព្រះ…

ភាពពេញលេញក្នុងព្រះគ្រីស្ទ

ក្នុង​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​មួយ មាន​តួ​អង្គ​ម្នាក់​ដែល​ជា​ភ្នាក់​ងារ​កីឡាករ បាន​ផ្តោត​ចិត្ត​ខ្លាំង​ទៅ​លើ​ជោគជ័យ ក្នុង​អាជីព បាន​ជា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់​ចាប់​ផ្តើម​បាក់​បែក។ ដោយសារ​គាត់​ចង់​ឲ្យ​ភរិយា​គាត់ ឈ្មោះ​ដូរីស៊ី(Dorothy)  វិល​ត្រឡប់​មក​វិញ នោះ​គាត់​ក៏​បាន​មើល​ចំ​ភ្នែក​នាង ហើយ​និយាយ​ថា នាង​បាន​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ពេញ​លេញ។ នេះ​ជា​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​ចិត្ត​មាន​ភាព​កក់​ក្តៅ ដូច​រឿង​ព្រេង ក្នុង​ទស្សនវិជ្ជា​របស់​សាសន៍​ក្រិក។ តាម​រឿង​ព្រេង​នោះ យើង​ម្នាក់​ៗ មិន​មែន​ជា​មនុស្ស​មាន​ភាព​ពេញ​លេញ គឺ​មាន​តែ “ពាក់​កណ្តាល” ដែល​ត្រូវ​ស្វែង​រក​ពាក់​កណ្តាល​ទៀត ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​ពេញ​លេញ។​

សព្វ​ថ្ងៃ​នេះ ការ​មាន​ជំនឿ​ថា ដៃ​គូ​ដ៏​រ៉ូមិនទិច​ម្នាក់​ធ្វើ​ឲ្យ​យើង​មាន “ភាព​ពេញ​លេញ”  បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ដ៏​ពេញ​និយម។​ ប៉ុន្តែ តើ​ពិត​ទេ? ខ្ញុំ​បាន​ជជែក​ជា​មួយ​ស្វាមី​ភរិយា​ជា​ច្រើន ដែល​នៅ​តែ​មាន​អារម្មណ៍​ថា មិន​មាន​ភាព​ពេញ​លេញ ដោយសារ​ពួក​គេ​មិន​អាច​មាន​កូន និង​អ្នក​ដទៃ​ទៀត​ដែល​មាន​កូន តែ​នៅ​មាន​អារម្មណ៍​ថា ខ្វះ​អ្វី​មួយ។ សរុប​មក គ្មាន​មនុស្ស​ណា ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើយ។

សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​នូវ​ដំណោះ​ស្រាយ​មួយ​ទៀត។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​ថា “ដ្បិត​មាន​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញលេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន(កូល៉ុស ២:៩-១០)។ ព្រះយេស៊ូវ​មិន​គ្រាន់​តែ​បាន​អត់​ទោស​បាប​ឲ្យ​យើង ហើយ​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ ​ដោយ​ចូល​គង់​ក្នុង​ជីវិត​យើង​(ខ.១៣-១៥)។

ទំនាក់​ទំនង​ប្តី​ប្រពន្ធ​គឺ​ជា​ការ​គាប់​ប្រសើរ ប៉ុន្តែ វា​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើយ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​បាន។ ចូរ​យើង​កុំ​រំពឹង​ថា មនុស្ស​ណា​ម្នាក់ អាជីព ឬ​អ្វី​ផ្សេង​ទៀត…

មិនស្វែងរកការសងសឹក

កសិករ​ម្នាក់​បាន​ឡើង​ទៅ​លើ​ឡាន​របស់​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​ដំណាំ​របស់​គាត់។ ពេល​គាត់​ទៅ​ដល់​ចុង​ម្ខាង កំហឹង​របស់​គាត់​ក៏​បាន​ឆួល​ឡើង។ គេ​បាន​ប្រើ​ដី​ក្នុង​កសិដ្ឋាន​របស់​គាត់ ដើម្បី​ចាក់​សំរាម ដោយ​ខុស​ច្បាប់ ម្តង​ទៀត​ហើយ។

គាត់​ក៏​បាន​ប្រមូល​សំរាម​ដាក់​នៅ​លើ​ឡាន​គាត់ ដែល​មាន​ថង់​ច្រក​កំទេច​អាហារ​ជា​ច្រើន ហើយ​គាត់​ក៏​បាន​រក​ឃើញ​ស្រោម​សំបុត្រ​មួយ ក្នុង​សំរាម​នោះ។ នៅ​លើ​ស្រោម​សំបុត្រ​នោះ មាន​អាស័យ​ដ្ឋាន​របស់​ជន​ល្មើស​នោះ។ គាត់​មិន​អាច​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឡើយ។ នៅ​យប់​នោះ គាត់​ក៏​បាន​បើក​ឡាន​ដឹក​សំរាម​ទៅ​ផ្ទះ​របស់​ជន​ល្មើស​នោះ ហើយ​ក៏​បាន​បំពេញ​ទីធ្លា​ផ្ទះ​នោះ ដោយ​សំរាម​របស់​ជន​នោះ ព្រម​ទាំង​សំរាម​របស់​គាត់​ផង​ដែរ។

អ្នក​ខ្លះ​ប្រហែល​ជា​ចង់​និយាយ​ថា គាត់​ពិត​ជា​សង​សឹក​បាន​ល្អ​ណាស់ តើ​មែន​ទេ? ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ជំពូក​២៤ ស្តេច​ដាវីឌ និង​ពួក​ទ័ព​របស់​ទ្រង់ កំពុង​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​មួយ ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​ស្តេច​សូល។ ពេល​ដែល​ស្តេច​សូល​បាន​វង្វេង​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ ដើម្បី​សម្រាក ពួក​ទ័ព​របស់​ស្តេច​ដាវីឌ​ក៏​បាន​មើល​ឃើញ​ឱកាស​ល្អ ដើម្បី​សង​សឹក ដែល​មិន​អាច​មើល​រំលង​(ខ.៣-៤)។

ប៉ុន្តែ ស្តេច​ដាវីឌ​បាន​ប្រឆាំង​នឹង​បំណង​ចិត្ត​ខ្លួន​ឯង ដែល​ចង់​សង​សឹក។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “សូម​ព្រះយេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់​ខ្ញុំ”(ខ.៦)។ ពេល​ស្តេច​សូល​បាន​ដឹង​ថា ​ដាវីឌ​បាន​ទុក​ជីវិត​ឲ្យ​ទ្រង់ ទ្រង់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ទ្រង់​ក៏​បាន​លាន់​មាត់​ថា “ឯង​សុចរិត​ជាង​អញ”(ខ.១៧-១៨)។

ពេល​ណា​យើង ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ជួប​រឿង​អយុត្តិធម៌ ឱកាស​សង​សឹក​អាច​មក​ដល់ នៅ​ពេល​ណា​មួយ។ តើ​យើង​នឹង​ធ្វើ​តាម​បំណង​របស់​យើង ដូច​កសិករ​នោះ ឬ​ប្រឆាំង​នឹង​បំណង​ខ្លួន​ឯង តាម​គំរូ​ស្តេច​ដាវីឌ? តើ​យើង​នឹង​ជ្រើស​រើស​យក​ភាព​សុចរិត ជា​ជាង​រើស​យក​ការ​សង​សឹក​ឬ​?—Sheridan Voysey

ភាពធំប្រសើរពិតប្រាកដ

លោក​ខាត់បឺត(Cuthbert) ជា​បុគ្គល​ដែល​បាន​ទទួល​ការ​ស្រឡាញ់ ពី​មនុស្ស​ជា​ច្រើន នៅ​ភាគ​ខាង​ជើង​នៃ​ចក្រ​ភព​អង់គ្លេស។ គាត់​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ក្នុង​ទីតាំង​ជា​ច្រើន ក្នុង​តំបន់​នោះ នៅ​សតវត្សរ៍​ទី​១៧ ដោយ​គាត់​បាន​ធ្វើ​ការ​ជា​ទី​ប្រឹក្សា​ដល់​ពួក​ស្តេច ហើយ​មាន​ឥទ្ធិពល​មក​លើ​កិច្ចការ​ប្រទេស​ជាតិ ហើយ​បន្ទាប់​ពី​គាត់​បាន​លាចាក​លោក គេ​ក៏​បាន​សាង​សង់​ទីក្រុង​ដឺហាម ដើម្បី​ផ្តល់​កិត្តិយស​ដល់​គាត់។ ប៉ុន្តែ កេរ​ដំណែល​របស់​លោក​ខាត់បឺត មាន​ភាព​អស្ចារ្យ​ជាង​នេះ​ទៀត។

បន្ទាប់​ពី​ជំងឺ​រាតត្បាត​បាន​រីក​រាល​ដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត លោក​ខាត់បឺត ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីប្រជុំជន​ទាំង​ឡាយ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជន។ នៅ​ភូមិ​មួយ​នោះ មុន​ពេល​គាត់​ចាក​ចេញ គាត់​ក៏​បាន​រក​មើល​អ្នក​ដែល​គាត់​មិន​ទាន់​បាន​អធិស្ឋាន​ឲ្យ។ ពេល​នោះ មាន​ស្រ្តី​ម្នាក់​កំពុង​តែ​ឱប​កូន​របស់​ខ្លួន។ នាង​បាន​បាត់​បង់​កូន​ប្រុស​ម្នាក់ ហើយ​កូន​ដែល​នាង​កំពុង​តែ​បី​នោះ ក៏​ជិត​ស្លាប់​ហើយ​ដែរ។ លោក​ខាត់បឺត​ក៏​បាន​បី​កូន​ដែល​កំពុង​ក្តៅ​ខ្លួន​នោះ ហើយ​អធិស្ឋាន​ឲ្យ​វា ហើយ​ថើប​ថ្ងាស​វា។ គាត់​ក៏​បាន​ប្រាប់​នាង​ថា “កុំ​ខ្លាច​អី គ្រួសារ​របស់​អ្នក​នឹង​មិន​មាន​អ្នក​ស្លាប់​ទៀត​ទេ”។ ក្រោយ​មក គេ​ក៏​បាន​រាយការណ៍​ថា ក្មេង​ប្រុស​នោះ​ក៏​រួច​ផុត​ពី​សេចក្តី​ស្លាប់។

ព្រះយេស៊ូវ​ធ្លាប់​ពរ​ក្មេង​ប្រុស​តូច​មួយ ដើម្បី​បង្រៀន​គេ អំពី​ភាព​ធំ​ប្រសើរ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ”(ម៉ាកុស ៩:៣៧)។ ក្នុង​វប្បធម៌​របស់​សាសន៍​យូដា​សម័យ​នោះ ការ​ទទួល​នរណា​ម្នាក់ គឺ​មាន​ន័យ​ថា ត្រូវ​បម្រើ​គេ គឺ​ដូច​ដែល​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ភ្ញៀវ។ ដោយសារ​ក្មេង​ៗ​ត្រូវ​បម្រើ​មនុស្ស​ធំ គឺ​មិន​មែន​ឲ្យ​គេ​បម្រើ​ខ្លួន នោះ​ការ​បង្រៀន​របស់​ព្រះ​អង្គ​ប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​ចង់​បង្រៀន​ថា ភាព​ធំ​ប្រសើរ​ពិត​ប្រាកដ គឺ​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​អ្នក​តូច​ទាប​បំផុត​(ខ.៣៥)។

លោក​ខាត់បឺត​មាន​ឈ្មោះ​ល្បី​ជា​ទីប្រឹក្សា​របស់​ស្តេច…

ការជម្នះការច្រណែន

ក្នុង​ខ្សែ​ភាព​យន្ត​មាន​ចំណង​ជើង​ថា អាម៉ាឌាស លោក​អាន់តូនីញ៉ូ សាលេរី​(Antonio Salieri) ដែល​ជា​អ្នក​និពន្ធ​ទំនុក​ភ្លេង​វ័យ​ចំណាស់ បាន​លេង​ព្យាណូ នូវ​បទ​ភ្លេង​មួយ​ចំនួន​របស់​គាត់ ឲ្យ​សង្ឃ​ម្នាក់​ដែល​ជា​ភ្ញៀវ។ សង្ឃ​នោះ​មាន​ការ​ខ្មាស់​អៀន ហើយ​ក៏​បាន​សារ​ភាព​ថា គាត់​មិន​ដឹង​ថា ទំនុក​ភ្លេង​នោះ​ជា​បទ​អ្វី​ទេ។​ លោក​សាលេរី​ក៏​បាន​សួរ​ថា “ចុះ​បទ​នេះ​វិញ?” ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​លេង​បទ​ដ៏​ពេញ​និយម​មួយ។ សង្ឃ​នោះ​ក៏​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​អ្នក​និពន្ធ​បទ​ភ្លេង​នេះ​ទេ”។ លោក​សាលេរី​ក៏​បាន​តប​ថា “ខ្ញុំ​មិន​បាន​និពន្ធ​បទ​ភ្លេង​នេះ​ទេ។ លោក​ម៉ូហ្សាត​(Mozart)គឺ​ជា​អ្នក​និពន្ធ”។ គេ​ក៏​បាន​រក​ឃើញ​ថា ជោគជ័យ​របស់​លោក​ម៉ូហ្សាត បាន​នាំ​ឲ្យ​លោក​សាលេរី​មាន​ការ​ច្រណែន​យ៉ាង​ខ្លាំង ថែម​ទាំង​នាំ​ឲ្យ​គាត់​ពាក់ព័ន្ធ នៅ​ក្នុង​ការ​ស្លាប់​របស់​លោក​ម៉ូហ្សាត​ទៀត​ផង។

មាន​បទ​ចម្រៀង​មួយ​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​ច្រណែន​ផង​ដែរ។ បន្ទាប់​ពី​ដាវីឌ​ប្រយុទ្ធ​ឈ្នះ​កូលីយ៉ាត ពួក​អ៊ីស្រា​អែល​ក៏​បាន​នាំ​គ្នា​ច្រៀង​ថា “សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន”(១សាំយ៉ូអែល ១៨:៧)។ ការ​ប្រៀប​ធៀប នេះ​មិន​បាន​ធ្វើ​ឲ្យ​ស្តេច​សូល​សប្បាយ​ព្រះ​ទ័យ​ទេ។ ទ្រង់​មាន​ការ​ច្រណែន​ចំពោះ​ជ័យ​ជម្នះ​របស់​ដាវីឌ ហើយ​ខ្លាច​បាត់​បង់​រាជ​បល្ល័ង្ក​(ខ.៨-៩) ដូច​នេះ ទ្រង់​ក៏​បាន​ចាប់​ផ្តើម​តាម​កំចាត់​ដាវីឌ អស់​រយៈ​ពេល​យ៉ាង​យូរ។

តាម​ធម្មតា យើង​ជួប​ការ​ល្បួង​ឲ្យ​ច្រណែន នឹង​អ្នក​ដែល​មាន​អំណោយ​ទាន​ស្រដៀង​យើង តែ​មាន​សមត្ថភាព​ជាង​យើង គឺ​មិន​ខុស​ពី​លោក​សាលេរី ក្នុង​រឿង​តន្រ្តី ឬ​ស្តេច​សូល​ក្នុង​រឿង​អំណាច​នោះ​ឡើយ។ យើង​ក៏​អាច​មាន​ចិត្ត​ចង់​បំផ្លាញ​គូ​ប្រជែង​របស់​យើង ដោយ​ស្វែង​រក​កំហុស ក្នុង​ការងារ​របស់​ពួក​គេ ឬ​ព្យាយាម​បង្អាប់ មក​លើ​ភាព​ជោគ​ជ័យ​របស់​ពួក​គេ។

ព្រះ​ទ្រង់​បាន​ជ្រើស​តាំង​ស្តេច​សូល ឲ្យ​បំពេញ​កិច្ចការ​របស់​ទ្រង់​(១០:៦-៧,២៤) ជា​ឯកសិទ្ធិ​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ទ្រង់​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ ជា​ជាង​ច្រណែន​គេ។ ដោយសារ​យើង​ម្នាក់​ៗ​មាន​ការ​ត្រាស់​ហៅ​ខុស​ៗ​គ្នា​(អេភេសូរ ២:១០) វីធី​ល្អ​បំផុត​ដើម្បី​ជម្នះ​ការ​ច្រណែន នោះ​គឺ​ត្រូវ​ឈប់​ប្រៀប​ធៀប​ខ្លួន​យើង​នឹង​អ្នក​ដទៃ។ …

ការអធិស្ឋាន ដោយទំនុកចិត្ត

លោក​រីឆាត(Richard) និង​អ្នក​ស្រីស៊ូសាន(Susan) មាន​ការ​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​អ្នក​ស្រី​ស៊ូសាន​មាន​ផ្ទៃ​ពោះ បន្ទាប់​ពី​ពួក​គេ​បាន​ព្យាយាម​អស់​ជា​ច្រើន​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បញ្ហា​សុខភាព​របស់​នាង អាច​បណ្តាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់ ដូច​នេះ លោក​រីឆាត​បាន​អធិស្ឋាន​រៀង​រាល់​យប់ ឲ្យ​ភរិយា និង​កូន​របស់​គាត់។ យប់​មួយ​នោះ លោក​រីឆាត​គិត​ថា គាត់​មិន​ចាំ​បាច់​ត្រូវ​អធិស្ឋាន​ខ្លាំង​ពេក​ទេ ហើយ​យល់​ឃើញ​ថា ព្រះ​ទ្រង់​បាន​សន្យា​ថា​ នឹង​ធ្វើ​ឲ្យ​អ្វី​ៗ​បាន​សម្រេច តាម​បំណង​ព្រះ​ទ័យ​ទ្រង់។ មួយ​សប្តាហ៍​ក្រោយ​មក អ្នក​ស្រី​ស៊ូសាន​ក៏​បាន​រលូត​កូន។ លោក​រីឆាត​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ គាត់​ឆ្ងល់​ថា តើ​គាត់​បាន​បាត់​បង់​កូន ដោយសារ​គាត់​មិន​បាន​អធិស្ឋាន​គ្រប់​គ្រាន់​ឬ​?

ពេល​យើង​អាន​រឿង​នេះ​ដំបូង យើង​ប្រហែល​ជា​នឹក​ឃើញ​រឿង​ប្រៀប​ប្រដូច​មួយ។ ក្នុង​រឿង​នោះ អ្នក​ជិត​ខាង​ម្នាក់​(ជួន​កាល ជា​តំណាង​ឲ្យ​ព្រះ) បាន​ងើប​ពី​ដំណេក ដើម្បី​ជួយ​មិត្ត​សំឡាញ់​ម្នាក់ ដោយ​សារ​មិត្ត​សំឡាញ់​នោះ​បាន​មក​រក​គាត់​ម្តង​ហើយ​ម្តង​ទៀត(លូកា ១១:៥-៨)។ យើង​ប្រហែល​ជា​អាន​រឿង​ប្រៀប​ប្រដូច​នេះ ហើយ​គិត​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ ទាល់​តែ​យើង​ទទូច​រំអុក​ទ្រង់។ ហើយ​បើ​យើង​មិន​អធិស្ឋាន​ឲ្យ​ខ្លាំង​ទេ ព្រះ​អង្គ​ប្រហែល​មិន​ជួយ​យើង​ទេ។​

ប៉ុន្តែ យើង​យល់​ច្រឡំ​ហើយ។ តាម​ពិត រឿង​ប្រៀប​ប្រដូច​នេះ​ចង់​បង្រៀន​យើង​ថា បើ​អ្នក​ជិត​ខាង​ដែល​មិន​ល្អ​ឥត​ខ្ចោះ​បាន​ជួយ​យើង ពេល​ដែល​យើង​ទទូច​រំអុក​គាត់​ហើយ ចុះ​ទំរាំ​តែ​ព្រះ​វរបិតា ដែល​មិន​មាន​ព្រះ​ទ័យ​អាត្មា​និយម​សោះ នឹង​ជួយ​យើង​ជាង​អម្បាលម៉ាន។ ដូចនេះ យើង​អាច​ទូល​សូម​ដោយ​ជំនឿ(ខ.៩-១០) ដោយ​ដឹង​ថា ព្រះ​ទ្រង់​ធំ​ប្រសើរ ជាង​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​(ខ.១១-១៣)។ ព្រះ​អង្គ​មិន​មែន​ជា​អ្នក​ជិត​ខាង ក្នុង​រឿង​ប្រៀប​ប្រ​ដូច​នេះ​ទេ តែ​ផ្ទុយ​ពី​អ្នក​នោះ។

ខ្ញុំ​ក៏​បាន​ប្រាប់​លោក​រីឆាត​ថា “ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​អ្នក​បាត់​បង់​កូន​របស់​អ្នក​ទេ…

ឯកសិទ្ធិធ្វើជាកូនព្រះ

ខ្ញុំ​ធ្លាប់​បាន​ឡើង​ចែក​ចាយ ក្នុង​សន្និសីទ​របស់​អ្នក​មិន​ជឿ សម្រាប់​ប្តី​ប្រពន្ធ​ដែល​គ្មាន​កូន​។ ពួកគេ​មាន​ការ​ឈឺ​ចាប់ ដោយសារ​មិន​អាច​មាន​កូន ដូច​នេះ អ្នក​ចូល​រួម​ទាំង​នោះ មាន​ការ​អស់​សង្ឃឹម ចំពោះ​ពេល​អនាគត​របស់​ពួក​គេ។ ខ្ញុំ​ធ្លាប់​បាន​ដើរ​តាម​ផ្លូវ​នៃ​អ្នក​គ្មាន​កូន​រួច​ហើយ ដូចនេះ ខ្ញុំ​ក៏​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ពួក​គេ។ ខ្ញុំ​ប្រាប់​ពួក​គេ​ថា “អ្នក​អាច​មាន​អត្ត​សញ្ញាណ​ដ៏​មាន​ន័យ ទោះ​អ្នក​បាន​រស់​នៅ​ជា​ឪពុក​ម្តាយ​ក៏​ដោយ។ ខ្ញុំ​ជឿ​ថា ព្រះ​បាន​បង្កើត​អ្នក​មក យ៉ាង​គួរ​កោត និង​គួរ​អស្ចារ្យ ហើយ​មាន​គោល​បំណង​ថ្មី​មួយ ដែល​អ្នក​ត្រូវ​ស្វែង​រក”។

ក្រោយ​មក មាន​ស្រ្តី​ម្នាក់​បាន​ដើរ​មក​រក​ខ្ញុំ ទាំង​ទឹក​ភ្នែក។ គាត់​និយាយ​ថា គាត់​អរគុណ​ខ្ញុំ។ គាត់​មាន​អារម្មណ៍​ថា គ្មាន​តម្លៃ ​ដោយសារ​គាត់​គ្មាន​កូន ហើយ​គាត់​មាន​អំណរ ពេល​ដែល​បាន​ឮ​ខ្ញុំ​និយាយ​ថា គាត់​ត្រូវ​បាន​ព្រះ​បង្កើត​យើង​មក​យ៉ាង​គួរ​កោត និង​គួរ​អស្ចារ្យ។ ខ្ញុំ​ក៏​សួរ​គាត់​ថា តើ​គាត់​ធ្លាប់​ជឿ​ព្រះ​យេស៊ូវ​ទេ។ គាត់​ថា គាត់​បាន​ដើរ​ចេញ​ពី​ព្រះ​ប៉ុន្មាន​ឆ្នាំ​មុន តែ​គាត់​ត្រូវ​ការ​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​អង្គ​ឡើង​វិញ។​

ពេល​ដ៏​រំភើប​រីក​រាយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ដំណឹង​ល្អ​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា។ អត្ត​សញ្ញាណ​ជា “ម្តាយ” និង “ឪពុក”គេ គឺ​ជា​អ្វី​ដែល​អ្នក​ខ្លះ​ពិបាក​ស្វែង​រក​សម្រាប់​ខ្លួន​ឯង។ អ្នក​ខ្លះ​ត្រូវ​គេ​ឲ្យ​តម្លៃ ដោយ​ផ្អែក​ទៅ​លើ​មុខ​នាទី​ក្នុង​អាជីព​របស់​ខ្លួន តែ​ពួក​គេ​នឹង​លែង​មាន​តម្លៃ​ទៀត ពេល​ដែល​បាត់​បង់​ការងារ។ តែ​តាម​រយៈ​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា “កូន​ស្ងួន​ភ្ងា” ជា​អត្ត​សញ្ញាណ​មួយ ដែល​គ្មាន​នរណា​អាច​លួច​ពី​យើង​បាន​(អេភេសូរ ៥:១)។ ហើយ​បន្ទាប់​មក យើង​អាច “ដើរ​ក្នុង​ផ្លូវ​នៃ​ក្តី​ស្រឡាញ់” ជា​គោល​បំណង​នៃ​ជីវិត…

ខ្លួនពិតប្រាកដរបស់យើង

នៅ​ក្នុង​សៀវភៅ​ដាក់​រូប​ថត​ចាស់​មួយ​ក្បាល​របស់​ឪពុក​ម្តាយ​ខ្ញុំ មាន​រូប​ថត​ក្មេង​ប្រុស​ម្នាក់។ គាត់​មាន​មុខ​មូល មាន​អាចម៍រុយ និង​មាន​សក់​ត្រង់ វែង ពណ៌​ទង់​ដែង។ គាត់​ចូល​ចិត្ត​គំនូរ​ជីវចល ស្អប់​ផ្លែប័រ ហើយ​មាន​ឌីស​ចាក់​ចម្រៀង​របស់​ក្រុម​ចម្រៀង ABBA។ នៅ​ក្នុង​សៀវភៅ​រូប​ថត​នោះ ក៏​មាន​រូប​ថត​ក្មេង​ជំទង់​ម្នាក់។ គាត់​មាន​មុខ​វែង មិន​មូល​ ហើយ​សក់​គាត់​វិញ ក៏​រួញ មិន​ត្រង់​ដូច​ក្មេង​នោះ​ទេ។ មុខ​គាត់​គ្មាន​អាចម៍រុយ គាត់​ចូល​ចិត្ត​ផ្លែ​ប័រ ចូល​ចិត្ត​មើល​ខ្សែ​ភាព​យន្ត ជា​ជាង​មើល​គំនូរ​ជីវចល ហើយ​មិន​ដែល​ទទួល​ស្គាល់​ថា គាត់​ឌីស​ចាក់​ចម្រៀង​របស់​ក្រុម​ចម្រៀង ABBA។ ក្មេង​ប្រុស និង​ក្មេង​ជំទង់​នោះ មាន​ចំណុច​ដូច​គ្នា​បន្តិច​បន្តួច​ដែរ។

យោង​តាម​វិទ្យាសាស្រ្ត អ្នក​ទាំង​ពីរ​មាន​ស្បែក ធ្មេញ ឈាម និង​ឆ្អឹង​ខុស​គ្នា។ តែ​ពួក​គេ​ជា​មនុស្ស​តែ​មួយ​ទេ និយាយ​ឲ្យ​ខ្លី ពួក​គេ​គឺ​ជា​ខ្ញុំ​កាល​នៅ​ក្មេង។ ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​វ័យ​របស់​មនុស្ស​ម្នាក់​ៗ បាន​ធ្វើ​ឲ្យ​ទស្សនវិទូ​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់។ ដោយ​សារ​យើង​មាន​ការ​ផ្លាស់​ប្តូរ​ពេញ​មួយ​ជីវិត​យើង ដូច​នេះ តើ​យើង​មាន​លក្ខណៈ​ពិត​ប្រាកដ​ជា​ខ្លួន​របស់​យើង នៅ​ក្នុង​វ័យ​មួយ​ណា?

ព្រះ​គម្ពីរ​​មាន​ចម្លើយ​សម្រាប់​សំណួរ​មួយ​នេះ។ ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​បាន​ចាប់​ផ្តើម​ផ្សំ​ខ្លួន​យើង នៅ​ក្នុង​ផ្ទៃ​ម្តាយ​របស់​យើង​ម្នាក់​ៗ​(ទំនុកដំកើង ១៣៩:១៣-១៤) យើង​ក៏​បាន​លូត​លាស់ តាម​ការ​រចនា​ដ៏​ពិសេស​របស់​ព្រះ​អង្គ។ យើង​មិន​អាច​ដឹង​ជា​មុន​ថា យើង​នឹង​មាន​រូបរាង្គ​យ៉ាង​ណា​នៅ​ពេល​ខាង​មុខ តែ​យើង​ដឹង​ថា បើ​យើង​ជា​កូន​របស់​ព្រះ នោះ​យើង​នឹង​មាន​លក្ខណៈ​សម្បត្តិ​ដូច​ព្រះយេស៊ូវ​(១យ៉ូហាន ៣:២) ដោយ​ការ​ផ្លាស់​ប្រែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឲ្យ​មាន​ចារិក​លក្ខណៈ​កាន់​តែ​ល្អ និង​បរិសុទ្ធ​ដូច​ព្រះ​អង្គ​។​

ទំរាំ​តែ​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ យើង​កំពុង​តែ​ត្រូវ​បាន​ទាញ​នាំ​ទៅ​រក​ខ្លួន​របស់​យើង ក្នុង​ពេល​អនាគត។…

កំហុស និងការអត់ទោសបាប

ក្នុង​សៀវភៅ​ដែល​លោក​ដូណាល់ ប្រោន(Donald Brown) ដែល​ជា​នរវិទូ បាន​និពន្ធ មាន​ចំណង​ជើង​ថា មនុស្ស​ជា​សកល គាត់​បាន​លើក​ឡើង​អំពី​អាកប្ប​កិរិយា​ជាង​៤០​ប្រភេទ ដែល​គាត់​គិត​ថា ជា​អាកប្ប​កិរិយា​ដែល​មនុស្ស​ជាតិ​មាន​ជា​ធម្មតា។ គាត់​បាន​រាប់​បញ្ចូល​របស់​ក្មេង​លេង រឿង​កំប្លែង ការ​រាំ សុភា​សិត ការ​ខ្លាច​សត្វ​ពស់ និង​ការ​ចង​អ្វី​ៗ ដោយ​ប្រើ​ខ្សែ។ ទន្ទឹម​នឹង​នោះ គាត់​ជឿ​ថា វប្បធម៌​ទាំង​អស់​សុទ្ធ​តែ​យល់​ដឹង អំពី​អ្វី​ខុស​អ្វី​ត្រូវ ការ​ឲ្យ​តម្លៃ​មក​លើ​ភាព​សប្បុរស និង​ឲ្យ​តម្លៃ​មក​លើ​ការ​សន្យា ហើយ​ក៏​យល់​ថា ភាព​កំណាញ់ និង​ការ​សម្លាប់​មនុស្ស​ គឺ​ជា​ការ​អាក្រក់។ ទោះ​យើង​មាន​ប្រភព​មក​ពី​ណា​ក៏​ដោយ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​សតិ​សម្បជញ្ញៈ ឬ​បញ្ញា​ចិត្ត។

សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​រឿង​ស្រដៀង​នេះ​ដែរ កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន។ ព្រះ​ទ្រង់​បាន​ប្រទាន​ជន​ជាតិ​យូដា នូវ​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ​ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ច្បាស់​ថា អ្វី​ត្រូវ​ អ្វី​ខុស តែ​សាវ័ក​ប៉ុល​បាន​កត់​សំគាល់​ឃើញ​ថា ដោយសារ​សាសន៍​ដទៃ​អាច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តាម​សតិ​សម្បជញ្ញៈ​របស់​ពួក​គេ ជា​ភស្តុ​តាង​បញ្ជាក់​ថា ក្រឹត្យ​វិន័យ​របស់​ព្រះ ក៏​បាន​កត់​ទុក នៅ​លើ​ចិត្ត​របស់​អ្នក​មិន​ជឿ តាំង​ពី​កំណើត​ផង​ដែរ​(រ៉ូម ២:១៤-១៥)។ តែ​មិន​មាន​ន័យ​ថា មនុស្ស​តែងតែ​ធ្វើ​អ្វី​ដែល​ត្រូវ​ជា​និច្ច​នោះ​ឡើយ។ សាសន៍​ដទៃ​បាន​ទាស់​ប្រឆាំង​នឹង​សម្បជញ្ញៈ​របស់​ខ្លួន​(១:៣២) ពួក​សាសន៍​យូដា​ក៏​បាន​បំពាន​ក្រឹត្យ​វិន័យ​(២:១៧-២៤) ដូចនេះ ពួក​គេ​សុទ្ធ​តែ​ប្រព្រឹត្ត​ខុស។​ ប៉ុន្តែ តាម​រយៈ​ជំនឿ​លើ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​បាន​រួច​ពី​ទោស នៃ​អំពើ​បាប ដែល​ជា​សេចក្តី​ស្លាប់(៣:២៣-២៦ ៦:២៣)។

ដោយសារ​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​ទាំង​អស់ ឲ្យ​ស្គាល់​អ្វី​ខុស​អ្វី​ត្រូវ…

ការពិចារណាអំពីធម្មជាតិ

ថ្មីៗនេះ ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ដើរ​កម្សាន្ត​នៅ​កន្លែង ដែល​ខ្ញុំ​ចូល​ចិត្ត​ទៅ។ យើង​បាន​ឡើង​ភ្នំ​ដែល​មិន​មាន​ដើម​ឈើ​ដុះ​ច្រើន យើង​ដើរ​កាត់​តាម​វាល ​ដែល​មាន​ផ្កា​ព្រៃ ហើយ​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​មាន​ដើម​ស្រល់​ខ្ពស់​ៗ​ត្រដែត បន្ទាប់​មក យើង​ក៏​បាន​ចុះ​តាម​ជ្រលង​ភ្នំ​មួយ ហើយ​ក៏​បាន​ផ្អាក​ដំណើរ​មួយ​រយៈ។ យើង​ឃើញ​ពពក​អណ្តែត​យ៉ាង​ស្រទន់​ពី​លើ​យើង។ មាន​ទឹក​អូរ​មួយ​នៅ​ក្បែរ​នោះ។ យើង​ស្តាប់​ឮ​តែ​សម្លេង​សត្វ​ចាប​ច្រៀង​យ៉ាង​ពីរោះ។ ខ្ញុំ និង​ចេសិន(Jason) ក៏​បាន​ឈរ​នៅ​ទីនោះ យ៉ាង​ស្ងាត់ស្ងៀម អស់​រយៈ​ពេល​១៥​នាទី ដើម្បី​ទទួល​យក​នូវ​អ្វី​ៗ​គ្រប់​យ៉ាង នៅ​ទីនោះ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​យ៉ាង​ស្រស់​ស្អាត។

យើង​ក៏​បាន​ដឹង​ថា អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នោះ គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ យោង​តាម​ការ​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យាល័យ ដឺប៊ី មនុស្ស​ដែល​ឈប់​បង្អង់ ដើម្បី​គយ​គន់​សម្រស់​ធម្ម​ជាតិ គឺ​បាន​ពិសោធ​នូវ​សុភមង្គល​មួយ​កំរិត​ទៀត ការ​ថប់​បារម្ភ​ក៏បាន​ថយ​ចុះ ហើយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​មក​លើ​ភព​ផែន​ដី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គ្រាន់​តែ​ដើរ​កម្សាន្ត​កាត់​តាម​ព្រៃ​ភ្នំ នោះ​គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ អ្នក​ត្រូវ​គយ​គន់​ពពក ស្តាប់​សម្លេង​សត្វ​បក្សី​យំ។ ដែល​សំខាន់​នោះ គឺ​យើង​បាន​កត់​សំគាល់​មក​លើ​ធម្មជាតិ គឺ​មិន​គ្រាន់​តែ​បាន​ចូល​ទៅ​ក្នុង​ធម្ម​ជាតិ​នោះ​ឡើយ។

តើ​ការ​ទទួល​អត្ថ​ប្រយោជន៍​ពី​ធម្មជាតិ មាន​ហេតុ​ផល​ខាង​វិញ្ញាណ​ដែរ​ឬទេ? សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ស្នា​ព្រះ​ហស្ត​របស់​ព្រះ បង្ហាញ​ឲ្យ​គេ​ឃើញ​អំណាច និង​លក្ខណៈ​របស់​ព្រះ​អង្គ​(រ៉ូម ១:២០)។ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​យ៉ូប​ឲ្យ​មើល​ទៅ​សមុទ្រ ផ្ទៃ​មេឃ និង​ផ្កាយ ដើម្បី​រក​មើល​ភស្តុតាង​នៃ​ព្រះ​វត្ត​មាន​ព្រះ​អង្គ​(យ៉ូប ៣៨-៣៩)។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ការ​ជញ្ជឹងគិត​អំពី “សត្វ​បក្សី​នៅ​លើ​អាកាស” និង “ផ្កា​ដែល​ដុះ​នៅ​ទីវាល” អាច​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​ការ​នេះ​ក៏​បាន​កាត់​បន្ថយ​ការ​ថប់​បារម្ភ​របស់​យើង​ផង​ដែរ​(ម៉ាថាយ…