ជំនឿដែលសកម្ម
ឪពុករបស់លោកស៊ែម(Sam) ត្រូវរត់គេច ឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងអំឡុងពេលរដ្ឋប្រហារដោយពួកយោធា។ ភ្លាមៗនោះ ក្រុមគ្រួសារគាត់បានបាត់បង់ប្រាក់ចំណូល ហើយលែងមានលទ្ធភាពបង់ថ្លៃថ្នាំពេទ្យ ដើម្បីឲ្យប្អូនប្រុសរបស់លោកស៊ែមបន្តមានជីវិតរស់។ លោកស៊ែមក៏បានខឹងនឹងព្រះ ដោយគិតថា តើយើងបានធ្វើអ្វីខុស បានជាយើងត្រូវជួបរឿងនេះ?
មានអ្នកដើរតាមព្រះយេស៊ូវម្នាក់បានដឹង អំពីទុក្ខលំបាករបស់គ្រួសារមួយនេះ។ គាត់មានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ថ្លៃថ្នាំពេទ្យ ដូចនេះ គាត់ក៏បានទិញថ្នាំពេទ្យឲ្យពួកគេ។ អំណោយដែលបានជួយសង្រ្គោះជីវិត ពីមនុស្សដែលពួកគេមិនស្គាល់នេះ មានឥទ្ធិពលយ៉ាងខ្លាំងមកលើពួកគេ។ ម្តាយរបស់ស៊ែមក៏បាននិយាយថា “នៅអាទិត្យនេះ យើងនឹងទៅព្រះវិហាររបស់បុរសនោះ”។ កំហឹងរបស់លោកស៊ែមក៏បានចាប់ផ្តើមថយចុះ។ ហើយទីបំផុត សមាជិកគ្រួសារនេះបានទទួលជឿព្រះយេស៊ូវ ម្តងម្នាក់ៗ។
សាវ័កយ៉ាកុបបង្រៀនថា សេចក្តីជំនឿដែលរស់ត្រូវមានការប្រព្រឹត្ត ដោយយកចិត្តទុកដាក់ចំពោះអ្នកដទៃជាដើម។ គឺដូចដែលគាត់បានសរសេរថា “ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី”(២:១៥-១៦)។
ការប្រព្រឹត្តរបស់យើង ជាភស្តុតាងបង្ហាញ អំពីភាពពិតប្រាកដ នៃសេចក្តីជំនឿរបស់យើង។ ការប្រព្រឹត្តទាំងនោះអាចជះឥទ្ធិពលមកលើការសម្រេចចិត្តរបស់អ្នកដទៃ ដោយនាំឲ្យពួកគេទទួលជឿព្រះអង្គផងដែរ។ ក្នុងករណីរបស់លោកស៊ែម ដោយសារការប្រព្រឹត្តល្អរបស់អ្នកជឿព្រះម្នាក់នោះ គាត់ក៏បានក្លាយជាគ្រូគង្វាល និងអ្នកបង្កើតពួកជំនុំ។ ទីបំផុត អ្នកដែលបានជួយគ្រួសារគាត់ បានក្លាយជាឪពុកខាងវិញ្ញាណ ដែលបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដល់ពួកគេ។—Tim Gustafson
ការរត់ចូលទៅក្នុងសេចក្តីស្រឡាញ់
អ្នកស្រីណូរ៉ា(Nora) មានមាឌតូចល្អិត ប៉ុន្តែ ពេលដែលអ្នកស្រីប្រ៊ីហ្គែត(Bridget) ដែលជាមនុស្សកាច មានកម្ពស់១ម៉ែត្រ៨០ បានសម្លក់គាត់ដោយកំហឹង គាត់មិនមានការភ័យខ្លាចឡើយ។ អ្នកស្រីប្រ៊ីហ្គេតមិនអាចប្រាប់ អំពីមូលហេតុដែលគាត់មកមន្ទីរសម្ភពនោះទេ តែគាត់បានតាំងចិត្តហើយថា គាត់នឹងរំលូតកូន នៅថ្ងៃនោះ។ ដូចនេះ អ្នកស្រីណូរ៉ាក៏បាននិយាយយ៉ាងស្រទន់ ដើម្បីសាកសួរគាត់ ប៉ុន្តែ អ្នកស្រីប្រ៊ីហ្គេតបានឆ្លើយតបវិញ ដោយពាក្យសម្តីទ្រគោះបោះបោក។ មិនយូរប៉ុន្មាន អ្នកស្រីប្រ៊ីហ្គេតក៏បានក្រោកឈរ ដើម្បីចាកចេញ ដោយប្រកាស់ថា គាត់នឹងរំលូតកូន ទោះគេបានលើកទឹកចិត្តគាត់យ៉ាងណាក៏ដោយ។
ពេលដែលអ្នកស្រីណូរ៉ាកំពុងតែឈរនៅមាត់ទ្វារ អ្នកស្រីប្រ៊ីហ្គេតក៏បានបញ្រ្ចៀតខ្លួនចេញតាមទ្វារនោះ ហើយអ្នកស្រីណូរ៉ាក៏បានសួរគាត់ថា “មុនពេលអ្នកចេញទៅ តើខ្ញុំអាចឱបអ្នក ហើយអធិស្ឋានឲ្យអ្នកបានទេ?” តាំងពីមុនមក គ្មាននរណាធ្លាប់ឱបគាត់ ដោយបំណងល្អទេ។ ភ្លាមៗនោះ ទឹកភ្នែករបស់គាត់ក៏បានស្រក់ចុះមក ដោយមិនដឹងខ្លួន។
ត្រង់ចំណុចនេះ អ្នកស្រីណូរ៉ាបានឆ្លុះបញ្ចាំង ឲ្យគេស្គាល់ព្រះទ័យរបស់ព្រះនៃយើង ដែលស្រឡាញ់ពួកអ៊ីស្រាអែល ដែលជារាស្ត្រព្រះអង្គ ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ(យេរេមា ៣១:៣)។ ពួកគេបានដួលចុះ ដោយសារផលវិបាកនៃការមិនស្តាប់បង្គាប់ព្រះអង្គម្តងហើយម្តងទៀត។ តែព្រះជាម្ចាស់បានប្រាប់ពួកគេថា ព្រះអង្គបានទាញនាំពួកគេត្រឡប់មកវិញ ដោយសេចក្តីសប្បុរសដ៏ស្ថិតស្ថេរ ហើយព្រះអង្គនឹងស្អាងពួកគេឡើងវិញ(ខ.៣-៤)។
ប្រវត្តិរបស់អ្នកស្រីប្រ៊ីហ្គេត មានភាពស្មុគ្រស្មាញណាស់ តែមានមនុស្សជាច្រើនបានជួបការពិបាកដូចគាត់ផងដែរ។ មុនពេលគាត់បានស្គាល់សេចក្តីស្រឡាញ់ដ៏ពិតនៅថ្ងៃនោះ គាត់ជឿថា ព្រះ និងអ្នកដើរតាមទ្រង់សុទ្ធតែថ្កោលទោសគាត់។ ប៉ុន្តែ ថ្ងៃនោះ អ្នកស្រីណូរ៉ាបានធ្វើឲ្យគាត់ដឹងថា…
តើឈ្មោះមានអ្វីដែលសំខាន់?
កូនប្រុសរបស់ខ្ញុំបានចាប់កំណើត នៅថ្ងៃសុក្រ តាមពេលវេលាដែលព្រះជាម្ចាស់បានកំណត់។ យើងក៏បានដាក់ឈ្មោះឲ្យគាត់ថា កូហ្វ៊ី(Kofi) ដែលមានន័យថា ក្មេងប្រុសដែលកើតនៅថ្ងៃសុក្រ។ យើងបានដាក់ឈ្មោះឲ្យគាត់ តាមលំនាំឈ្មោះរបស់មិត្តភក្តិយើងម្នាក់ ដែលជាគ្រូគង្វាលជនជាតិហ្កាណា។ កូនប្រុសតែមួយរបស់គាត់បានបាត់បង់ជីវិត កាលពីប៉ុន្មានឆ្នាំមុន។ គាត់បានអធិស្ឋានឲ្យកូហ្វ៊ីជាប្រចាំ។ យើងពិតជាមានកិត្តិយសណាស់។
យើងងាយនឹងមើលរំលងសារៈសំខាន់របស់ឈ្មោះមនុស្ស បើសិនជាយើងមិនបានដឹងអំពីប្រវត្តិរបស់ឈ្មោះណាមួយ។ ក្នុងបទគម្ពីរលូកា ជំពូក ៣ យើងឃើញថា ក្នុងបញ្ជីរាយនាមបុព្វបុរសរបស់លោកយ៉ូសែប មានឈ្មោះមួយ ដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លំាង។ បញ្ជីរាយនាមបុព្វបុរសរបស់លោកយ៉ូសែប បានរាប់ឈ្មោះក្នុងខ្សែស្រឡាយរបស់លោកយ៉ូសែប បញ្រ្ចាស់មកក្រោយ ចាប់ពីឈ្មោះរបស់លោកយ៉ូសែប ដល់លោកអ័ដាំម ហើយថែមទាំងរាប់បញ្ចូលព្រះជាម្ចាស់ផងដែរ(ខ.៣៨)។ ខ.៣១ លោកលូកាបានសរសេរថា “កូនរបស់ណាថាន់ៗ ជាកូនដាវីឌ”។ ណាថាន់ ជាឈ្មោះដែលគួរឲ្យចាប់អារម្មណ៍ព្រោះ ក្នុងបទគម្ពីរ ១របាក្សត្រ ៣:៥ យើងឃើញថា គាត់បានចាប់កំណើតពីនាងបាតសេបា។
តើវាជារឿងចៃដន្យទេ ដែលស្តេចដាវីឌបានដាក់ឈ្មោះឲ្យកូនដែលទ្រង់មានជាមួយនាងបាតសេបាថា ណាថាន់? តាមប្រវត្តិរបស់រឿងនេះ នាងបាតសេបាមិនមែនជាមហេសីស្របច្បាប់របស់ស្តេចដាវីឌឡើយ។ ហោរាណាថាន់ ហ៊ានទៅស្តីបន្ទោសឲ្យស្តេចអង្គនេះ ដោយសារទ្រង់បានប្រើអំណាចទ្រង់ក្នុងផ្លូវខុស ដោយលួចយកនាងបាតសេបា ហើយធ្វើឃាតស្វាមីរបស់នាង(២សាំយ៉ូអែល ១២)។ ស្តេចដាវីឌក៏បានទទួលយកការស្តីបន្ទោសរបស់លោកហោរារូបនេះ ហើយក៏បានប្រែចិត្តចេញពីអំពើបាបដ៏ស្មោកគ្រោកនេះ។ ក្នុងពេលដែលទ្រង់កំពុងឆ្លងកាត់ការប្រោសឲ្យជា ទ្រង់ក៏បានដាក់ព្រះនាមឲ្យបុត្រាទ្រង់ថា ណាថាន់។ នេះពិតជាទង្វើរដ៏ត្រឹមត្រូវណាស់ ព្រោះណាថាន់ ជាកូនរបស់នាងបាតសេបា ហើយទ្រង់នឹងក្លាយជាបុព្វបុរសរបស់លោកយ៉ូសែប…
តើខ្ញុំជានរណា?
លោកដេវ(Dave) សប្បាយនឹងការងាររបស់គាត់ ប៉ុន្តែ អស់រយៈពេលយូរមកហើយ ដែលគាត់មានអារម្មណ៍ថា មានអ្វីមួយកំពុងតែទាញគាត់ទៅរកការងារផ្សេង។ ពេលនេះ គាត់ហៀបនឹងសម្រេចក្តីស្រមៃរបស់គាត់ ហើយបោះជំហានចូលទៅក្នុងការងារបេសកកម្ម។ ប៉ុន្តែ អ្វីដែលចម្លែកនោះ គាត់ចាប់ផ្តើមមានការសង្ស័យយ៉ាងខ្លាំង។
គាត់ក៏បានប្រាប់មិត្តភក្តិរបស់គាត់ថា គាត់មិនសមនឹងទទួលការងារនេះទេ។ ក្រុមប្រឹក្សាបេសកកម្មមិនទាន់ស្គាល់ខ្ញុំច្បាស់ទេ។ ខ្ញុំមិនមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ សម្រាប់ការងារនេះទេ។ មានបុគ្គលម្នាក់ ដែលមានលក្ខណៈស្រដៀងនឹងលោកដេវ។ ពេលយើងឮឈ្មោះរបស់លោកម៉ូសេ យើងគិតអំពីការដឹកនាំ និងចំណុចខ្លាំងរបស់គាត់ ព្រមក្រឹត្យវិន័យទាំង១០ប្រការ។ យើងច្រើនតែភ្លេចថា លោកម៉ូសេបានរត់គេចខ្លួន ទៅវាលរហោស្ថាន បន្ទាប់ពីគាត់បានសម្លាប់មនុស្សម្នាក់។ យើងមើលរំលងរយៈពេល៤០ឆ្នាំ ដែលគាត់រស់នៅជាមនុស្សដែលរត់គេចពីការតាមចាប់ខ្លួន។ យើងក៏មើលរំលងបញ្ហាកំហឹងរបស់គាត់ និងការដែលគាត់មានការស្ទាក់ស្ទើរយ៉ាងខ្លំាង នៅក្នុងការឆ្លើយតបចំពោះការត្រាសហៅរបស់ព្រះ។
ពេលដែលព្រះជាម្ចាស់ចេញសេចក្តីបង្គាប់ជាបន្តបន្ទាប់សម្រាប់គាត់(និក្ខមនំ ៣:១-១០) គាត់ចេះតែនិយាយថា គាត់មិនល្អគ្រប់គ្រាន់សម្រាប់ការងារទាំងនោះ។ គាត់ថែមទាំងបានចូលទៅក្នុងការប្រកែកដ៏វែងមួយ ចំពោះព្រះ ដោយសួរទ្រង់ថា “តើគាត់ជានរណា?”(ខ.១១)។ បន្ទាប់មក ព្រះទ្រង់ក៏បានប្រាប់គាត់ថា ទ្រង់ ជានរណា។ គឺដូចដែលទ្រង់មានបន្ទូលថា “អញជាព្រះដ៏ជាព្រះ”(ខ.១៤)។ យើងមិនមានលទ្ធភាពដើម្បីពន្យល់ អំពីព្រះនាមដ៏អាថ៌កំបាំងនេះឡើយ ព្រោះព្រះដែលមនុស្សមិនអាចពិពណ៌នាបាន កំពុងតែរៀបរាប់អំពីព្រះវត្តមានដ៏អស់កល្បរបស់ទ្រង់ ដល់លោកម៉ូសេហើយ។
វាជារឿងធម្មតាទេ ដែលយើងទទួលស្គាល់ភាពកម្សោយរបស់យើង។ តែបើយើងប្រើវា ជាលេស ដើម្បីរារាំងមិនឲ្យព្រះប្រើយើង គឺមានន័យថា យើងកំពុងតែប្រមាថទ្រង់ហើយ។ គឺមិនខុសពីការនិយាយថា ព្រះជាម្ចាស់មិនល្អគ្រប់គ្រាន់ ដើម្បីប្រើយើងនោះឡើយ។…
ការស្រេកឃ្លាន ក្នុងកំពង់ផែ
ក្នុងកំណាព្យប៉ទុយហ្កាល់ ដែលលោកហ្វឺនេនដូ ប៉េសូ(Fernando Pessoa) បាននិពន្ធ មានឃ្លាមួយបានសរសេរថា “កំពង់ផែនីមួយៗ ជាការស្រេកឃ្លាន ដែលជាប់ក្នុងថ្ម”។ លោកប៉េសូបាននិយាយអំពីកំពង់ផែ សំដៅទៅលើអារម្មណ៍ដែលយើងមាន ពេលដែលនាវាបានចាកចេញពីយើងយឺតៗ។ នាវាចាកចេញទៅ តែកំពង់ផែនៅកន្លែងដដែល ជាតំណាងឲ្យភាពយូរអង្វែង នៃក្តីសង្ឃឹម និងក្តីស្រមៃ ការបែកគ្នា និងការស្រេកឃ្លាន។ យើងស្រេកឃ្លានរកអ្វីដែលយើងបានបាត់បង់ និងអ្វីដែលយើងមិនអាចឈោងទៅដល់។
ក្នុងភាសាប៉ទុយហ្កាល់ ពាក្យក្នុងកំណាព្យនេះ ដែលប្រែមកថា “ការស្រេកឃ្លាន” គឺសំដៅទៅលើការអាឡោះអាល័យដ៏ខ្លាំង ដែលមានក្នុងជម្រៅចិត្តយើង ដែលពិបាកពិពណ៌នា។ អ្នកនិពន្ធបទកំណាព្យនេះ កំពុងតែពិពណ៌នា អំពីអ្វីដែលមិនអាចពិពណ៌នាបាន។
ភ្នំនេបូរ អាចជាកន្លែងដែលលោកម៉ូសេមានការស្រេកឃ្លានយ៉ាងខ្លាំង។ គាត់បានឈរនៅលើភ្នំនេបូរ មើលទៅទឹកដីសន្យា ជាទឹកដីដែលគាត់មិនអាចទៅដល់។ ព្រោះព្រះជាម្ចាស់បានមានបន្ទូលប្រាប់គាត់ថា ទ្រង់បានឲ្យគាត់ឃើញទឹកដីសន្យា តែទ្រង់មិនអនុញ្ញាតឲ្យគាត់ចូលឡើយ(ចោទិយកថា ៣៤:៤)។ ស្តាប់មើលទៅ ព្រះបន្ទូលទ្រង់ហាក់ដូចជាធ្ងន់ធ្ងរណាស់។ តែបើយើងគិតដូចនេះ នោះមានន័យថាយើង មិនបានយល់អំពីរឿងដែលកំពុងតែកើតឡើងនៅពេលនោះទេ។ តាមពិត ព្រះជាម្ចាស់កំពុងតែមានបន្ទូលកម្សាន្តចិត្តគាត់ថា ព្រះអង្គនឹងប្រទានទឹកដីសន្យានោះដល់កូនចៅជំនាន់ក្រោយរបស់គាត់(ខ.៤)។ មិនយូរប៉ុន្មាន លោកម៉ូសេនឹងត្រូវចាកចេញពីភ្នំនេបូរ ទៅទឹកដីមួយ ដែលល្អជាងទឹកដីកាណានទៅទៀត(ខ.៥)។
ជាញឹកញាប់ ជីវិតរបស់យើងបានជួបនូវរឿង ដែលធ្វើឲ្យយើងឈរអាឡោះអាល័យ ដោយសារមនុស្សជាទីស្រឡាញ់បានបែកចេញពីយើង ក្តីសង្ឃឹមបានរលាយ ឬក្តីស្រមៃបាត់បង់ជាដើម។ ស្ថិតក្នុងពេលបែបនេះ យើងប្រហែលជាមានអារម្មណ៍ដូចអ័ដាម…
លើសពីនិមិត្តរូប
មានពេលមួយ លោកយ័រដិន បូហានុន(Jordan Bohannon) ដែលជាតារាបាល់បោះនៃសកលវិទ្យាល័យ រដ្ឋអាយូវ៉ា មានចេតនាបោះបាល់ មិនឲ្យចូលកន្រ្តក។ បើគាត់បោះបាល់ចូលកន្ត្រកនៅពេលនោះ គាត់អាចបំបែកឯកត្តកម្មរបស់សាលាគាត់ ដែលកំណត់ត្រាមុន ត្រូវបានគេបង្កើតកាលពី២៥ឆ្នាំមុន។ កាលនេះ គាត់ហៀបនឹងបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុមគាត់។ តើហេតុអ្វីបានជាគាត់មិនចង់បោះបាល់មួយគ្រាប់នោះ ឲ្យចូលកន្ត្រក? កាលពីឆ្នាំ១៩៩៣ បន្ទាប់ពីលោកគ្រីស ស្រ្ទីត(Chris Street) ដែលជាជើងឯកប្រចាំសាលានោះ បានបោះបាល់បញ្ចូលកន្ត្រកជាបន្តបន្ទាប់បាន៣៤គ្រាប់ គាត់ក៏បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា។ ហេតុនេះហើយ លោកយ័រដិនក៏បានសម្រេចចិត្តផ្តល់ការគោរព និងការរំឭកដល់លោកស្រ្ទីត ដោយមិនព្រមបំបែកឯកត្តកម្មរបស់គាត់។
ត្រង់ចំណុចនេះ លោកបូហានុនមិនបានយកការលើកដំកើងខ្លួនឯង ជាសំខាន់ឡើយ។ យើងអាចមើលឃើញគុណតម្លៃដូចនេះ នៅក្នុងជីវិតរបស់អ្នកប្រយុទ្ធវ័យក្មេងម្នាក់ ឈ្មោះដាវីឌ។ មានពេលមួយ ស្តេចដាវីឌបានលាក់ខ្លួនក្នុងរូងភ្នំជាមួយនឹងកងទ័ពរបស់ទ្រង់ ដែលកំពុងចុះខ្សោយ។ ពេលនោះ ទ្រង់ចង់សោយទឹកអណ្តូង នៅភូមិបេថ្លេហិម ដែលជាស្រុកកំណើតណាស់ ប៉ុន្តែ ពួកសាសន៍ភីលីស្ទីនដ៏គួរឲ្យភ័យខ្លាច កំពុងតែគ្រប់គ្រងតំបន់នោះ(២សាំយ៉ូអែល ២៣:១៤-១៥)។
ពួកអ្នកខ្លាំងពូកែទាំង៣នាក់របស់ទ្រង់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារបេថ្លេហិមយកមកថ្វាយដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ ដោយទូលថ្វាយថា “រួចទូលថា ឱព្រះយេហូវ៉ាអើយ សូមឲ្យការយ៉ាងនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬអី?”(ខ.១៦-១៧)។
ក្នុងលោកិយ ដែលមនុស្សច្រើនតែឲ្យរង្វាន់…