តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ tim gustafson

ការរត់ចូលទៅក្នុងសេចក្តីស្រឡាញ់

អ្នក​ស្រី​ណូរ៉ា(Nora) មាន​មាឌ​តូច​ល្អិត ប៉ុន្តែ ពេល​ដែល​អ្នក​ស្រី​ប្រ៊ីហ្គែត(Bridget) ដែល​ជា​មនុស្ស​កាច មានកម្ពស់​១​ម៉ែត្រ​៨០ បាន​សម្លក់​គាត់​ដោយ​កំហឹង គាត់​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើយ។ អ្នក​ស្រី​ប្រ៊ីហ្គេត​មិន​អាច​ប្រាប់ អំពី​មូល​ហេតុ​ដែល​គាត់​មក​មន្ទីរ​សម្ភព​នោះ​ទេ តែ​គាត់​បាន​តាំង​ចិត្ត​ហើយ​ថា គាត់​នឹង​រំលូត​កូន នៅ​ថ្ងៃ​នោះ។ ដូចនេះ​ អ្នក​ស្រី​ណូរ៉ាក៏​បាន​និយាយ​យ៉ាង​ស្រទន់ ដើម្បី​សាក​សួរ​គាត់ ប៉ុន្តែ អ្នក​ស្រី​ប្រ៊ីហ្គេត​បាន​ឆ្លើយ​តប​វិញ ដោយពាក្យ​សម្តី​ទ្រ​គោះ​បោះ​បោក។ មិន​យូរ​ប៉ុន្មាន អ្នក​ស្រី​ប្រ៊ីហ្គេត​ក៏​បាន​ក្រោក​ឈរ ដើម្បី​ចាក​ចេញ ដោយ​ប្រកាស់​ថា គាត់​នឹង​រំលូត​កូន ទោះ​គេ​បាន​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ណា​ក៏​ដោយ។​

ពេល​ដែល​អ្នក​ស្រី​ណូរ៉ា​កំពុង​តែ​ឈរ​នៅ​មាត់​ទ្វារ អ្នកស្រី​ប្រ៊ីហ្គេត​ក៏​បាន​បញ្រ្ចៀត​ខ្លួន​ចេញ​តាម​ទ្វារ​នោះ ហើយ​អ្នកស្រីណូរ៉ា​ក៏​បាន​សួរ​គាត់​ថា “មុន​ពេល​អ្នក​ចេញ​ទៅ តើ​ខ្ញុំ​អាច​ឱប​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​បាន​ទេ?” តាំង​ពីមុន​មក គ្មាន​នរណា​ធ្លាប់​ឱប​គាត់ ដោយ​បំណង​ល្អ​ទេ។ ភ្លាម​ៗ​នោះ ទឹក​ភ្នែក​របស់​គាត់​ក៏​បាន​ស្រក់​ចុះ​មក ដោយ​មិន​ដឹង​ខ្លួន។​

ត្រង់​ចំណុច​នេះ អ្នក​ស្រី​ណូរ៉ា​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ស្គាល់​ព្រះ​ទ័យ​របស់​ព្រះ​នៃ​យើង ដែល​ស្រឡាញ់​ពួក​អ៊ីស្រាអែល​ ដែល​ជា​រាស្ត្រ​ព្រះ​អង្គ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​(យេរេមា ៣១:៣)។ ពួក​គេ​បាន​ដួល​ចុះ ដោយ​សារ​ផល​វិបាក​នៃ​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​អង្គ​ម្តង​ហើយ​ម្តង​ទៀត។ តែ​ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​ពួក​គេ​ថា ព្រះ​អង្គ​បានទាញ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដោយ​សេចក្តី​សប្បុរស​ដ៏​ស្ថិត​ស្ថេរ ហើយ​ព្រះ​អង្គ​នឹង​ស្អាង​ពួក​គេ​ឡើង​វិញ(ខ.៣-៤)។

ប្រវត្តិ​របស់​អ្នក​ស្រី​ប្រ៊ីហ្គេត មាន​ភាព​ស្មុគ្រ​ស្មាញ​ណាស់ តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ជួប​ការ​ពិបាក​ដូច​គាត់​ផង​ដែរ​។ មុន​ពេល​គាត់​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​ដ៏​ពិត​នៅ​ថ្ងៃ​នោះ គាត់​ជឿ​ថា ព្រះ ​និង​អ្នក​ដើរ​តាម​ទ្រង់សុទ្ធ​តែ​ថ្កោលទោស​គាត់។ ប៉ុន្តែ ថ្ងៃ​នោះ អ្នក​ស្រី​ណូរ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ដឹង​ថា…

តើឈ្មោះមានអ្វីដែលសំខាន់?

កូន​ប្រុស​របស់​ខ្ញុំ​បាន​ចាប់​កំណើត នៅ​ថ្ងៃ​សុក្រ តាម​ពេល​វេលា​ដែល​ព្រះ​ជា​ម្ចាស់​បាន​កំណត់។ យើង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា កូហ្វ៊ី(Kofi) ដែល​មាន​ន័យ​ថា ក្មេង​ប្រុស​ដែល​កើត​នៅ​ថ្ងៃ​សុក្រ។ យើង​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់ តាម​លំ​នាំ​ឈ្មោះ​របស់​មិត្ត​ភក្តិ​យើង​ម្នាក់ ដែល​ជា​គ្រូ​គង្វាល​ជន​ជាតិ​ហ្កាណា។ កូន​ប្រុស​តែ​មួយ​របស់​គាត់​បាន​បាត់​បង់​ជីវិត កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ គាត់​បាន​អធិស្ឋាន​ឲ្យ​កូហ្វ៊ី​ជា​ប្រចាំ។ យើង​ពិត​ជា​មាន​កិត្តិ​យស​ណាស់។

យើង​ងាយ​នឹង​មើល​រំលង​សារៈ​សំខាន់​របស់​ឈ្មោះម​នុស្ស បើ​សិន​ជា​យើង​មិន​បាន​ដឹង​អំពី​ប្រវត្តិ​របស់​ឈ្មោះ​ណាមួយ​។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក ៣ យើង​ឃើញ​ថា ក្នុង​បញ្ជី​រាយ​នាម​បុព្វ​បុរស​របស់​លោក​យ៉ូសែប មាន​ឈ្មោះ​មួយ ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លំាង។ បញ្ជី​រាយ​នាម​បុព្វ​បុរស​របស់​លោក​យ៉ូសែប បាន​រាប់​ឈ្មោះ​ក្នុងខ្សែ​ស្រឡាយ​របស់​លោក​យ៉ូសែប បញ្រ្ចាស់​មក​ក្រោយ​ ចាប់​ពី​ឈ្មោះ​របស់​លោក​យ៉ូសែប ដល់​លោក​អ័ដាំម ហើយថែម​ទាំង​រាប់​បញ្ចូល​ព្រះ​ជា​ម្ចាស់​ផង​ដែរ​(ខ.៣៨)។ ខ.៣១ លោក​លូកា​បាន​សរសេរ​ថា “​កូន​របស់​ណាថាន់ៗ ជា​កូន​ដាវីឌ”។ ណាថាន់ ជា​ឈ្មោះ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ព្រោះ ក្នុង​បទ​គម្ពីរ ១របាក្សត្រ ៣:៥ យើង​ឃើញ​ថា គាត់បាន​ចាប់​កំណើត​ពី​នាង​បាតសេបា។

តើ​វា​ជា​រឿង​ចៃដន្យ​ទេ ដែល​ស្តេច​ដាវីឌ​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​ទ្រង់​មាន​ជា​មួយ​នាងបាតសេបា​ថា ណាថាន់? តាម​ប្រវត្តិ​របស់​រឿង​នេះ នាង​បាតសេបា​មិន​មែន​ជា​មហេសី​ស្រប​ច្បាប់​របស់​ស្តេច​ដាវីឌ​ឡើយ។ ហោរា​ណាថាន់ ហ៊ាន​ទៅ​ស្តី​បន្ទោស​ឲ្យ​ស្តេច​អង្គ​នេះ ដោយ​សារ​ទ្រង់​បាន​ប្រើ​អំណាច​ទ្រង់​ក្នុង​ផ្លូវ​ខុស ដោយ​លួច​យក​នាង​បាត​សេបា ហើយ​ធ្វើ​ឃាត​ស្វាមី​របស់​នាង​(២សាំយ៉ូអែល ១២)។ ស្តេច​ដាវីឌ​ក៏​បាន​ទទួល​យក​ការ​ស្តី​បន្ទោស​របស់​លោកហោរា​រូប​នេះ ហើយ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ដ៏​ស្មោក​គ្រោក​នេះ។ ក្នុង​ពេល​ដែល​ទ្រង់​កំពុង​ឆ្លង​កាត់​ការ​ប្រោស​ឲ្យ​ជា ទ្រង់​ក៏​បាន​ដាក់​ព្រះ​នាម​ឲ្យ​បុត្រា​ទ្រង់​ថា ណាថាន់។ នេះ​ពិត​ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ​ណាស់ ព្រោះ​ណាថាន់ ជា​កូន​របស់​នាង​បាតសេបា ហើយ​ទ្រង់​នឹង​ក្លាយ​ជា​បុព្វ​បុរស​របស់​លោក​យ៉ូសែប…

តើខ្ញុំជានរណា?

លោក​ដេវ(Dave) សប្បាយ​នឹង​ការងារ​របស់​គាត់ ប៉ុន្តែ អស់​រយៈ​ពេល​យូរ​មក​ហើយ ដែល​គាត់​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​កំពុង​តែ​ទាញ​គាត់​ទៅ​រក​ការងារ​ផ្សេង។ ពេល​នេះ គាត់​ហៀប​នឹង​សម្រេច​ក្តី​ស្រមៃ​របស់​គាត់ ហើយ​បោះ​ជំហាន​ចូល​ទៅ​ក្នុងការងារ​បេសក​កម្ម។ ប៉ុន្តែ អ្វី​ដែល​ចម្លែក​នោះ គាត់​ចាប់​ផ្តើម​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង។

គាត់​ក៏​បាន​ប្រាប់​មិត្ត​ភក្តិ​របស់​គាត់​ថា គាត់​មិន​សម​នឹង​ទទួល​ការងារ​នេះ​ទេ។ ក្រុម​ប្រឹក្សា​បេសកកម្ម​មិន​ទាន់​ស្គាល់​ខ្ញុំ​ច្បាស់​ទេ។ ខ្ញុំ​មិន​មាន​លក្ខណៈ​សម្បត្តិ​ល្អ​គ្រប់​គ្រាន់ សម្រាប់​ការងារ​នេះ​ទេ។ មាន​បុគ្គល​ម្នាក់ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​លោក​ដេវ។ ពេល​យើង​ឮ​ឈ្មោះ​របស់​លោក​ម៉ូសេ យើង​គិត​អំពី​ការ​ដឹក​នាំ និង​ចំណុច​ខ្លាំង​របស់​គាត់ ព្រម​ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ​។ យើងច្រើន​តែ​ភ្លេច​ថា លោក​ម៉ូសេ​បាន​រត់​គេច​ខ្លួន ទៅ​វាល​រហោ​ស្ថាន បន្ទាប់​ពី​គាត់​បាន​សម្លាប់​មនុស្ស​ម្នាក់។ យើង​មើល​រំលង​រយៈ​ពេល​៤០​ឆ្នាំ ដែល​គាត់​រស់​នៅ​ជា​មនុស្ស​ដែល​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន។ យើង​ក៏​មើល​រំលង​បញ្ហា​កំហឹង​របស់​គាត់ និង​ការ​ដែលគាត់​មាន​ការ​ស្ទាក់​ស្ទើរ​យ៉ាង​ខ្លំាង នៅ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ត្រាស​ហៅ​របស់​ព្រះ។

ពេល​ដែល​ព្រះ​ជា​ម្ចាស់​ចេញ​សេចក្តី​បង្គាប់​ជា​បន្ត​បន្ទាប់​សម្រាប់​គាត់​(និក្ខមនំ ៣:១-១០) គាត់​ចេះ​តែ​និយាយ​ថា គាត់​មិន​ល្អគ្រប់​គ្រាន់​សម្រាប់​ការងារ​ទាំង​នោះ។ គាត់​ថែម​ទាំង​បាន​ចូល​ទៅ​ក្នុង​ការ​ប្រកែក​ដ៏​វែង​មួយ ចំពោះ​ព្រះ ដោយ​សួរ​ទ្រង់​ថា “តើ​គាត់​ជា​នរណា?”(ខ.១១)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ប្រាប់​គាត់​ថា ទ្រង់ ជា​នរណា។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”(ខ.១៤)។​ យើង​មិន​មាន​លទ្ធ​ភាព​ដើម្បី​ពន្យល់ អំពី​ព្រះ​នាម​ដ៏​អាថ៌​កំបាំង​នេះ​ឡើយ ព្រោះ​ព្រះ​ដែល​មនុស្ស​មិន​អាច​ពិពណ៌នា​បាន កំពុង​តែ​រៀប​រាប់​អំពី​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ទ្រង់ ដល់​លោក​ម៉ូសេ​ហើយ។

វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​យើង។ តែ​បើ​យើង​ប្រើ​វា ជា​លេស ដើម្បី​រារាំង​មិន​ឲ្យ​ព្រះ​ប្រើ​យើង គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ប្រមាថ​ទ្រង់​ហើយ។ គឺ​មិន​ខុស​ពី​ការ​និយាយ​ថា ព្រះ​ជា​ម្ចាស់​មិន​ល្អ​គ្រប់​គ្រាន់ ដើម្បី​ប្រើ​យើង​នោះ​ឡើយ។…

ការស្រេកឃ្លាន ក្នុងកំពង់ផែ

ក្នុង​កំណាព្យ​ប៉ទុយហ្កាល់ ដែល​លោក​ហ្វឺនេនដូ ប៉េសូ(Fernando Pessoa) បាន​និពន្ធ មាន​ឃ្លា​មួយ​បាន​សរសេរ​ថា “កំពង់​ផែ​នីមួយ​ៗ ជា​ការ​ស្រេក​ឃ្លាន ដែល​ជាប់​ក្នុង​ថ្ម”។ លោក​ប៉េសូ​បាន​និយាយ​អំពី​កំពង់​ផែ សំដៅ​ទៅ​លើអារម្មណ៍​ដែល​យើង​មាន ពេល​ដែល​នាវា​បាន​ចាក​ចេញ​ពី​យើង​យឺត​ៗ។ នាវា​ចាក​ចេញ​ទៅ តែ​កំពង់ផែ​នៅ​កន្លែង​ដដែល​ ជា​តំណាង​ឲ្យ​ភាព​យូរ​អង្វែង នៃ​ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ ការ​បែក​គ្នា និង​ការ​ស្រេក​ឃ្លាន។ យើង​ស្រេក​ឃ្លានរក​អ្វី​ដែល​យើង​បាន​បាត់​បង់ និង​អ្វី​ដែល​យើង​មិន​អាច​ឈោង​ទៅ​ដល់។

ក្នុង​ភាសា​ប៉ទុយហ្កាល់ ពាក្យ​ក្នុង​កំណាព្យ​នេះ ដែល​ប្រែ​មក​ថា “ការ​ស្រេក​ឃ្លាន” គឺ​សំដៅ​ទៅ​លើ​ការ​អាឡោះអាល័យ​ដ៏​ខ្លាំង ដែល​មាន​ក្នុង​ជម្រៅ​ចិត្ត​យើង ដែល​ពិបាក​ពិពណ៌​នា។ អ្នក​និពន្ធ​បទ​កំណាព្យ​នេះ កំពុង​តែ​ពិពណ៌នា អំពី​អ្វី​ដែល​មិន​អាច​ពិពណ៌នា​បាន។

ភ្នំ​នេបូរ ​អាច​ជា​កន្លែង​ដែល​លោក​ម៉ូសេ​មាន​ការ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង។ គាត់​បាន​ឈរ​នៅ​លើ​ភ្នំ​នេបូរ មើល​ទៅ​ទឹកដី​សន្យា ជា​ទឹក​ដី​ដែល​គាត់​មិន​អាច​ទៅ​ដល់។ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា ទ្រង់​បាន​ឲ្យ​គាត់​ឃើញ​ទឹក​ដី​សន្យា​ តែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ឡើយ​(ចោទិយកថា ៣៤:៤)។ ស្តាប់​មើល​ទៅ ព្រះ​បន្ទូល​ទ្រង់​ហាក់ដូច​ជា​ធ្ងន់​ធ្ងរ​ណាស់។​ តែបើ​យើង​គិត​ដូច​នេះ នោះ​មាន​ន័យ​ថា​យើង មិន​បាន​យល់​អំពី​រឿង​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ពេល​នោះ​ទេ។ តាម​ពិត ព្រះ​ជា​ម្ចាស់​កំពុង​តែ​មាន​បន្ទូល​កម្សាន្ត​ចិត្ត​គាត់​ថា ព្រះ​អង្គ​នឹង​ប្រទាន​ទឹក​ដី​សន្យា​នោះដល់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់​(ខ.៤)។ មិន​យូរ​ប៉ុន្មាន លោក​ម៉ូសេ​នឹង​ត្រូវ​ចាក​ចេញ​ពី​ភ្នំ​នេបូរ ទៅ​ទឹក​ដី​មួយ ដែល​ល្អ​ជាង​ទឹក​ដី​កាណាន​ទៅ​ទៀត(ខ.៥)។

ជា​ញឹក​ញាប់ ជីវិត​របស់​យើង​បាន​ជួប​នូវ​រឿង ដែល​ធ្វើ​ឲ្យ​យើង​ឈរ​អាឡោះ​អាល័យ ដោយសារ​មនុស្ស​ជា​ទី​ស្រឡាញ់បាន​បែក​ចេញ​ពី​យើង ក្តី​សង្ឃឹម​បាន​រលាយ ឬ​ក្តី​ស្រមៃ​បាត់​បង់​ជា​ដើម។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ប្រហែល​ជាមាន​អារម្មណ៍​ដូច​អ័ដាម…

លើសពីនិមិត្តរូប

មាន​ពេល​មួយ លោក​យ័រដិន បូហានុន(Jordan Bohannon) ដែល​ជា​តារា​បាល់​បោះ​នៃ​សកល​វិទ្យា​ល័យ រដ្ឋ​អាយូវ៉ា មាន​ចេតនា​បោះ​បាល់ មិន​ឲ្យ​ចូល​កន្រ្តក។ បើ​គាត់​បោះ​បាល់​ចូល​កន្ត្រក​នៅ​ពេល​នោះ គាត់​អាច​បំបែក​ឯកត្ត​កម្ម​របស់​សាលា​គាត់ ដែល​កំណត់​ត្រា​មុន ត្រូវ​បាន​គេ​បង្កើត​កាល​ពី​២៥​ឆ្នាំ​មុន។ កាល​នេះ គាត់​ហៀប​នឹង​បង្កើត​ប្រវត្តិ​សាស្ត្រ​សម្រាប់​ក្រុម​គាត់។ តើ​ហេតុ​អ្វី​បាន​ជា​គាត់​មិន​ចង់​បោះ​បាល់​មួយ​គ្រាប់​នោះ ឲ្យ​ចូល​កន្ត្រក? កាល​ពី​ឆ្នាំ​​១៩៩៣  បន្ទាប់​ពី​លោក​គ្រីស ស្រ្ទីត(Chris Street) ដែល​ជា​ជើង​ឯក​ប្រចាំ​សាលា​នោះ បាន​បោះ​បាល់​បញ្ចូល​កន្ត្រក​ជា​បន្ត​បន្ទាប់​បាន​៣៤​គ្រាប់ គាត់​ក៏​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​បុក​គ្នា។  ហេតុ​នេះ​ហើយ លោក​យ័រដិន​ក៏បាន​សម្រេច​ចិត្ត​ផ្តល់​ការ​គោរព និង​ការ​រំឭក​ដល់​លោក​ស្រ្ទីត ដោយ​មិន​ព្រម​បំបែក​ឯកត្ត​កម្ម​របស់​គាត់។

ត្រង់​ចំណុច​នេះ លោក​បូហានុន​មិន​បាន​យក​ការ​លើក​ដំកើង​ខ្លួន​ឯង ជា​សំខាន់​ឡើយ។ យើង​អាច​មើល​ឃើញ​គុណ​តម្លៃ​ដូច​នេះ នៅ​ក្នុង​ជីវិត​របស់​អ្នក​ប្រយុទ្ធ​វ័យ​ក្មេង​ម្នាក់ ឈ្មោះ​ដាវីឌ។ មាន​ពេល​មួយ ស្តេច​ដាវីឌ​បាន​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​ជា​មួយ​នឹង​កង​ទ័ព​របស់​ទ្រង់ ដែល​កំពុង​ចុះ​ខ្សោយ​។ ពេល​នោះ ​ទ្រង់​ចង់​សោយ​ទឹក​អណ្តូង នៅ​ភូមិ​បេថ្លេហិម ដែល​ជា​ស្រុក​កំណើត​ណាស់ ប៉ុន្តែ ពួក​សាសន៍​ភីលីស្ទីន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច កំពុង​តែ​គ្រប់​គ្រង​តំបន់​នោះ​(២សាំយ៉ូអែល ២៣:១៤-១៥)។

​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​របស់​ទ្រង់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​បេថ្លេហិម​យក​មក​ថ្វាយ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះយេហូវ៉ា​វិញ ដោយទូលថ្វាយថា “រួច​ទូល​ថា ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូលបង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី?”(ខ.១៦-១៧)។

ក្នុង​លោកិយ ដែល​មនុស្ស​ច្រើន​តែ​ឲ្យ​រង្វាន់…