តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Tim Gustafson

ការព្យាយាមធ្វើឲ្យគេស្ងើចសរសើរ

ពេល​ដែល​សិស្ស​មហា​វិទ្យាល័យ​មួយ​ថ្នាក់ បាន​ចេញ​កម្ម​សិក្សា​អំពី​វប្ប​ធម៌ ក្នុង​ចំណោម​សិស្ស​ឆ្មើម​ទាំង​ឡាយ នាង​ជា ​សិស្ស​ឆ្មើម​ម្នាក់ ដែល​គ្រូ​បង្រៀន​របស់​គាត់​មើល​ស្ទើរ​តែ​មិន​ស្គាល់។ កាល​នៅ​រៀន​ក្នុង​ថ្នាក់​ នាង​បាន​ពាក់​ស្បែង​ជើង ដែល​មាន​កែង​ជិត​មួយ​ទឹក​កន្លះ ហើយ​បាន​លាក់​កែង​ដ៏​វែង​នោះ នៅ​ក្នុង​ជើង​ខោ​របស់​នាង។ ប៉ុន្តែ ពេល​នាង​ពាក់​ស្បែក​ជើង​កវែង នាង​មាន​កម្ពស់​មិន​ដល់​១ម៉ែត្រ​កន្លះ​ផង។ នាង​ក៏​បាន​អស់​សំណើច​ថា “ខ្ញុំ​ចង់​មាន​កម្ពស់​ខ្ពស់​ ​ពេល​ខ្ញុំ​ពាក់​ស្បែក​ជើង​កែវ​ខ្ពស់។ តែ​កម្ពស់​ពិត​របស់​ខ្ញុំ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ពាក់​ស្បែក​ជើង​ក​វែង”។​

រូប​សម្បត្តិ​របស់​យើង​មិន​បាន​កំណត់ អំពី​ធាតុ​ពិត​របស់​យើង​នោះ​ទេ។ តាម​ពិត ចិត្ត​របស់​យើង​គឺ​ជា​កត្តា​កំណត់​ថា យើង​ជា​នរណា? ព្រះ​យេស៊ូវ​បាន​ប្រើ​ព្រះ​បន្ទូល​ធ្ងន់​ៗ ទៅ​កាន់​មនុស្ស​ដែល​ពូកែ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​តែ​សម្បក​ក្រៅ ដែល​មាន​ដូច​ជា “ពួក​ផារិស៊ី និង​ពួក​គ្រូ​ក្រឹត្យ​វិន័យ​ជា​ដើម”។​ ពួក​គេ​សួរ​ព្រះ​យេស៊ូវ​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​ទ្រង់​មិន​លាង​ដៃ មុន​ពេល​បរិភោគ​អាហារ តាម​ប្រពៃណីយ៍​សាសនា​របស់​សាសន៍​យូដា(ម៉ាថាយ ១៥:១-២)។ ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​វិញ​ថា “ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀម​ទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ?”(ខ.៣)។ បន្ទាប់​មក ទ្រង់​ក៏​បាន​គូស​បញ្ជាក់​ថា ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​ចំណុច​ប្រហោង​ក្នុង​ក្រឹត្យ​វិន័យ ដើម្បី​ឲ្យ​ខ្លួន​អាច​ទទួល​ផល​ចំណេញ​ជា​មាស​ប្រាក់ ជា​ជាង​មើល​ថែ​ឪពុក​ម្តាយ​របស់​ខ្លួន(ខ.៤-៦) ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​នឹង​ឪពុក​ម្តាយ និង​ក្រឹត្យ​វិន័យ​ទី​៥(និក្ខមនំ ២០:១២)។

បើ​យើង​ងប់​ងល់​តែ​នឹង​រូប​សម្បត្តិ ហើយ​ខំ​ស្វែង​រក​ចន្លោះ​ប្រហោង​ក្នុង​ក្រឹត្យ​វិន័យ​របស់​ព្រះ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​បំពាន​មក​លើ​ក្រឹត្យវិន័យ​របស់​ទ្រង់​ហើយ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែងក្លាយ ហើយ​និង​ជេរ​ប្រមាថ”(ម៉ាថាយ ១៥:១៩)។ មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ…

តើគ្រាន់តែជាថ្ងៃធម្មតាឬ?

លោក វីលៀម ឌីន ហោវេល(William Dean Howells) បាន​និពន្ធ​សៀវ​ភៅ​រឿង ដែល​មាន​ចំណង​ជើង​ថា បុណ្យ​ណូអែល​ជារៀង​រាល់​ថ្ងៃ ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​និយាយ​អំពី​ក្មេង​ស្រី​តូច​ម្នាក់ ដែល​បានទ​ទួល​នូវ​អ្វី​ដែល​គាត់​ប្រាថ្នា។ បន្ទាប់​ពី​ឆ្នាំ​ដ៏​វែង និង​គួរ​ឲ្យ​ធុញ​ថប់​ជិត​ដល់​ទីបញ្ចប់ គេ​រំពឹង​ចង់​ឲ្យ​ថ្ងៃ​ណូអែល​មក​ដល់ ជា​រៀង​រាល់​ថ្ងៃ។​ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៣ ក្តី​អំណរ​ក្នុង​ថ្ងៃ​ណូអែលក៏​បាន​ចាប់​ផ្តើម​រីងស្ងួត នៅ​សល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន គ្រប់​គ្នា​ក៏​បាន​ធុញ​ទ្រាន់​នឹង​ស្ករ​គ្រាប់។ គេ​ក៏​ពិបាករក​ទិញ​សាច់​មាន់​ទើគី តែ​បើ​មាន ក៏​តម្លៃ​ថ្លៃ​ហួស​ហេតុ​ដែរ។ គេ​លែង​ទទួល​អំណោយ​ដោយ​ការ​ដឹង​គុណ​ទៀត​ហើយ ព្រោះអំណោយ​បាន​គរ​ដូច​ភ្នំ នៅ​គ្រប់​ទី​កន្លែង។ មនុស្ស​ម្នា​ក៏​បាន​និយាយ​គំរោះ​គំរើយដាក់គ្នា ទាំង​កំហឹង។ ​

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ រឿង​និទាន​របស់​លោក​ហោវែល ដែល​បាន​រៀប​រាប់​ខាង​លើ គ្រាន់​តែ​ជា​រឿង​និទាន សម្រាប់​រិះ​គន់​មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ យើង​ពិត​ជា​មាន​ពរ​ខ្លាំង​ណាស់ ដែល​ម្ចាស់​នៃ​បុណ្យ​ណូអែល មិន​ដែល​ធ្វើ​ឲ្យ​យើង​ធុញ​ថប់ ឬ​ជិន​ណាយ​ឡើយ ទោះ​យើង​បាន​ឃើញ​ព្រះ​នាម​ទ្រង់ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​ក៏​ដោយ។

បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ឡើង​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ សាវ័ក​ពេត្រុស​ក៏​បាន​ប្រកាស់​ដល់​ហ្វូង​មនុស្ស​ នៅ​ព្រះ​វិហារ ក្នុង​ទីក្រុង​យេរូសាឡិម​ថា ព្រះ​យេស៊ូវ ជា​ព្រះ ដែល​លោក​ម៉ូសេ​បាន​ថ្លែង ក្នុង​បទ​ទំនាយ​របស់​គាត់​ថា “ព្រះ​អម្ចាស់​ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ”(កិច្ចការ ៣:២២ ចោទិយកថា ១៨:១៨)។ ព្រះ​ជា​ម្ចាស់​បាន​សន្យាចំពោះ​លោក​អ័ប្រាហាំ​ថា…

សំណួរនៅថ្ងៃបុណ្យណូអែល

មុន​ពេល​ប្រតិទិន​ឈាន​ចូល​ដល់​ខែ​ធ្នូ ការ​អប​អរ​បុណ្យ​ណូអែល​ក៏​បាន​ចាប់​ផ្តើម នៅ​ក្នុង​ក្រុង​ខាង​ជើង ដែល​ជា​ក្រុង​របស់​ខ្ញុំ។ ខ្ញុំបាន​ឃើញ​ការិយ៉ាល័យ​សុខា​ភិបាល​មួយ​កន្លែង មាន​ការ​តុប​តែង​ដើម​ណូអែល ដោយ​យក​ភ្លើង​ពណ៌​មក​ចង​លម្អ ឲ្យ​មាន​ពណ៌​ចម្រុះ សម្រាប់​បញ្ចេញ​ពន្លឺ​ដ៏​គួរ​ឲ្យ​គយ​គន់​នៅ​ពេល​យប់។ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ក្រុម​ហ៊ុន​មួយ មាន​ការ​តុប​តែង​អគារ​របស់​ខ្លួន ឲ្យ​មាន​រូប​រាង​ដូច​កញ្ចប់​កាដូ​បុណ្យ​ណូអែល​ដ៏​ធំ​សម្បើម​មួយ ដែល​គេ​បាន​វេច​ខ្ចប់​យ៉ាង​ឆើត​ឆាយ។ នៅ​តំបន់​នោះ គេ​ឃើញ​ភស្តុតាង​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ស្ទើរ​គ្រប់​ទី​កន្លែង ឬ​យ៉ាង​ហោច​ណាស់ ពេល​នោះ ជា​រដូវ​កាល​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម សម្រាប់​ពិធី​បុណ្យ​ណូអែល។

អ្នក​ខ្លះ​ចូល​ចិត្ត​ការ​ដាក់​បង្ហាញ​ដ៏​ឆើត​ឆាយ​ទាំង​នោះ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​គិត​ថា ការ​តុង​តែង​ទាំង​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ប៉ុន្តែ ដែល​សំខាន់​នោះ គឺ​យើង​មិន​ត្រូវ​ចោទ​សួរ អំពី​របៀប​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ពិចារណា​ថា តើ​ការ​ប្រារព្ធ​បុណ្យ​ណូអែល មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។

រយៈ​ពេល​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ទ្រង់​បាន​ចោទ​សួរ​សិស្ស​ទ្រង់​ថា “តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?”(ម៉ាថាយ ១៦:១៣)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា អ្នក​ខ្លះ​ថា ទ្រង់​ជា​លោក​យ៉ូហាន​បាទីស្ទ​ ខ្លះ​ថា ទ្រង់​ជា​លោក​អេលីយ៉ា ឬ​ប្រហែល​ជា​ហោរា​ម្នាក់​ទៀត។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​ថា តើ​ពួក​គេ​គិត​ថា ទ្រង់​ជានរណា?(ខ.១៥)។ លោក​ពេត្រុស ក៏​បាន​ឆ្លើយ​ថា “ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់”(ខ.១៦)។

​នៅ​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ដោយ​មិន​បាន​គិត​ថា បុត្រ​តូច​ដែល​បាន​ប្រសូត្រ​នៅ​ថ្ងៃ​ណូអែល​ដំបូងនោះ ជា​នរណា​ឡើយ។ ពេល​ដែល​យើង​មាន​ឱកាស យើង​អាច​ជួយ​ពួក​គេ​ឲ្យ​ពិចារណា អំពី​សំណួរ​ដ៏​សំខាន់…

នៅកន្លែងខុស

មាន​ពេល​មួយ ស្ពាន​សម្រាប់​ឆ្លង​ទៅ​ទីក្រុង​តេឈិម៉ាន ប្រទេស​ហ្កាណា ក៏​ត្រូវ​បាន​ទឹក​ជំនន់​កួច​នាំ​យក​ទៅ​បាត់ ធ្វើ​ឲ្យ​ប្រជាជន​នៅ​តំបន់​ក្រូបូ​ថ្មី ដែល​នៅ​ត្រើយ​ម្ខាង​ទៀត នៃ​ទន្លេ​តាណូ មិន​អាច​ទៅ​ណា​រួច។ ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​ព្រះ​វិហារ​របស់​លោក​គ្រូ​គង្វាល សាំយ៉ូអែល អាភីយ៉ា(Samuel Appiah) ក៏​ជួប​បញ្ហា​ផង​ដែរ ព្រោះ​សមា​ជិក​ពួក​ជំនុំ​ជា​ច្រើន​របស់​គាត់ កំពុង​តែ​រស់​នៅ ក្នុង​តំបន់​ក្រូបូ​ថ្មី ដែល​ស្ថិត​នៅ​ត្រើយ​ម្ខាង​ទន្លេ ពោល​គឺ​ពួក​គេ​កំពុង​នៅ​កន្លែង​ខុស។

ស្ថិត​ក្នុង​ពេល​ដែល​មាន​វិបត្តិ​នោះ លោក​គ្រូ​សាំយ៉ូអែល​ក៏​បាន​ព្យាយាម ពង្រីក​កន្លែង​ស្នាក់​នៅ​របស់​កុមារ ដើម្បី​មើល​ថែ​ក្មេងកំព្រា​បន្ថែម​ទៀត។ គាត់​ក៏​បាន​អធិស្ឋាន។ បន្ទាប់​មក ពួក​ជំនុំ​របស់​គាត់​ក៏​បាន​ដាក់​ដង្វាយ ដើម្បី​បង្កើត​កន្លែង​ថ្វាយ​បង្គំ​នៅក្រៅ​ព្រះ​វិហារ នៅ​ត្រើយ​ម្ខាយ​ទន្លេ ក្នុង​តំបន់​ក្រូបូថ្មី​នោះ។ មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ជឿ​ថ្មី ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ។  ព្រះ​វិហារ​ថ្មី​មួយ​កន្លែង​ក៏​បាន​ចាក់​ឫស​នៅ​ទីនោះ។ មិន​តែ​ប៉ុណ្ណោះ នៅ​តំបន់​ក្រូបូ​ថ្មី ពួក​គេ​ថែម​ទាំង​មាន​កន្លែង​សម្រាប់​ក្មេង​កំព្រា ដែល​កំពុង​រង់​ចាំ​កន្លែង​ស្នាក់​នៅ។ ដូច​នេះ តាម​រយៈ​ពួក​ជំនុំ​នេះ ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ព្រះ​រាជ​កិច្ច​ស្រោច​ស្រង់ នៅ​ក្នុង​ពេល​ដែល​មាន​វិបត្តិ។

ពេល​ដែល​សាវ័ក​ប៉ុល​បាន​ធ្លាក់​ខ្លួន​ជាប់​ច្រវ៉ាក់ គាត់​មិន​បាន​ត្អូញ​ត្អែរ​អំពី​ស្ថាន​ភាព​របស់​គាត់​ទេ។ ក្នុង​សំបុត្រ​ដ៏​មាន​អំណាច​ ដែល​គាត់​បាន​សរសើរ​ផ្ញើ​ពួក​ជំនុំ នៅ​ក្រុង​ភីលីព គាត់​បាន​សរសេរ​ថា “បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ”(ភីលីព ១:១២)។ កាល​នោះ សាវ័ក​ប៉ុល​បានកត់​សំគាល់​ឃើញ​ថា ការ​ជាប់​ច្រវ៉ាក់​របស់​គាត់ គឺ​ជា​ឱកាស​នាំ “អ្នក​យាម​គុក” ​ឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ​(ខ.១៣)។ ហើយ​ទន្ទឹម​នឹង​នោះ ការ​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​មាន​ចិត្ត​ក្លាហាន​នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​ផង​ដែរ​(ខ.១៤)។…

សេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ព្រះមិនដែលអន់ថយ

មាន​ការ​ផ្សាយ​ព័ត៌មាន​មួយ​ បា​នហៅ​ថ្ងៃ​មួយ​នោះ​ថា “ថ្ងៃដែលមានគ្រីស្ទបរិស័ទ​ស្លាប់​ច្រើន​បំផុត​ ក្នុង​ពេល​តែ​មួយ ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍”។ ការ​វាយ​ប្រហារ​នៅ​កន្លែង​ពីរ​ផ្សេ​ងគ្នា មក​លើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​នៅ​ថ្ងៃ​អាទិត្យ កាល​ពី​ខែ​មេសា ឆ្នាំ២០១៧ បាន​ធ្វើ​ឲ្យ​យើង​គិត​មិន​យល់។ យើង​មិន​ដឹង​ថា ត្រូវ​ប្រើ​ពាក្យ​អ្វី ដើម្បី​ពិពណ៌នា អំពី​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​កន្លែងថ្វាយប​ង្គំ​ព្រះ។ ប៉ុន្តែ អ្នក​ដែល​ស្គា​ល់ទុ​ក្ខ​លំបាក​នេះ​ច្បាស់ អាច​ជួយ​ពន្យល់​យើង​​បាន។

មនុស្ស​ភាគ​ច្រើន នៅ​ទីក្រុង​យេរូសាឡិម ត្រូវ​បាន​គេ​និរទេស ឬ​ត្រូវ​គេ​សម្លាប់ នៅ​សម័យ ដែល​លោក​អេសាភ​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូ​ក៧៤។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ឈឺ​ចាប់​របស់​គាត់​ នៅ​ក្នុង​ការពិពណ៌នា អំពី​ការ​បំផ្លិច​បំផ្លាញ​ព្រះវិហារ ​ពី​សំណាក់​ពួក​ឈ្លាន​ពាន​ដ៏​សាហាវ​ព្រៃ​ផ្សៃ។ គាត់​ពោល​ថា “ពួក​ដែល​តតាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោ

នៅ​​កណ្តាល​ជំនុំ​របស់​ទ្រង់”(ខ.៤)។ “ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះនាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី”(ខ.៧)។

តែ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​រូប​នេះ បាន​រក​ឃើញ​កន្លែង​សម្រាប់​ឈរ ក្នុង​ពេល​ដ៏​ពិបាក​នោះ ហើយ​បាន​លើក​ទឹក​ចិត្តយើង​ថា យើង​ក៏​អាច​ធ្វើ​ដូច​គាត់​ផង​ដែរ។ លោក​អេសាភ​ក៏​បាន​ពោល​ទៀត​ថា “ព្រះ​​ទ្រង់​ជា​មហាក្សត្រ​នៃ​ទូលបង្គំ តាំង​តែ​ពី​បុរាណ​មក ទ្រង់​ក៏​ប្រោស​ប្រទាន​សេចក្តី​សង្គ្រោះ​នៅ​កណ្តាល​ផែន​ដី”(ខ.១២)។ សេចក្តី​ពិត​នេះ​ធ្វើ​ឲ្យ​លោក​អេសាភ​អាចសរសើរ​ដំកើង​អំណាច​ចេស្តា​របស់​ព្រះ​ជាម្ចាស់ ទោះ​បី​ជា​នៅ​ពេល​នោះ គាត់​ហាក់​ដូច​ជា​មិ​នឃើ​ញ​ការ​សង្រ្គោះរ​ប​ស់​ព្រះ​ជាម្ចាស់​ក៏​ដោយ។ លោក​អេសាភ​ក៏​បាន​អធិស្ឋាន​ថា “សូម​​ទ្រង់​យល់​ដល់​សេចក្តី​សញ្ញា …។ ឱ​សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន​បាន​មក​វិញ ទាំង​មាន​សេចក្តី​ខ្មាស​នោះ​ឡើយ សូម​ឲ្យ​មនុស្ស​ក្រីក្រ ហើយ​កំសត់​ទុគ៌ត បាន​សរសើរ​ដល់​ព្រះនាម​ទ្រង់​វិញ”(ខ.២០-២១)។

មាន​ពេល​ខ្លះយើ​ង​ហាក់​ដូច​ជា​មិន​ឃើញ​មាន​យុត្តិធម៌ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ តែ​សេចក្តី​ស្រឡាញ់ និង​អំណាច​ចេស្តា​របស់​ទ្រង់ មិ​ន​ដែល​អន់​ថយ​ឡើយ។ បាន​ជា​យើង​អាច​ពោល​ឡើង…

តើសន្តិភាពនៅឯណា?

កាលពី​ឆ្នាំ ១៩៨៤ អ្នក​ការសែត​ម្នាក់ បាន​សួរ​លោក បប់ ឌីលែន(Bob Dylan) ថា “តើ​លោក​នៅ​តែ​សង្ឃឹម​ថា  សន្តិភាព​នឹង​កើត​មាន​ដែរ​ឬទេ?” លោក​ឌីលែន​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​មិន​សង្ឃឹម​ថា សន្តិ​ភាព​នឹង​កើត​មាន​ទេ”។ ការ​ឆ្លើយ​តប​របស់​គាត់ បាន​នាំ​ឲ្យ​មាន​ការ​រិះ​គន់ តែ​គេ​មិន​អាច​បដិសេធន៍​បាន​ឡើយ​ថា សន្តិ​ភាព​ នៅ​សម័យ​នោះ គឺ​គ្រាន់​តែ​ជា​ការស្រមើរ​ស្រមៃ​ប៉ុណ្ណោះ។

ប្រហែល​៦០០​ឆ្នាំ មុន​សម័យ​ព្រះយេស៊ូវ​យាង​មក​ចាប់​កំណើត ពួក​ហោរា​ភាគ​ច្រើន​កំពុង​តែ​ថ្លែង​ទំនាយ​ថា សន្តិភាព​នឹង​កើត​មាន។ ប៉ុន្តែ ហោរា​របស់​ព្រះ មិន​បាន​ថ្លែង​ទំនាយ​ដូច​នេះ​ឡើយ។ ហោរា​យេរេមា បាន​រំឭក​ពួក​បណ្តា​ជន អំពីព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់ ដែល​បាន​មាន​បន្ទូល​ថា “ចូរ​ស្តាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ”(យេរេមា ៧:២៣)។ ប៉ុន្តែ​ ពួក​គេ​នៅ​តែ​មិន​អើពើ​ចំពោះ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់ ម្តង​ហើយ​ម្តង​ទៀត។ ពួក​ហោរា​ក្លែង​ក្លាយ​របស់​ពួក​គេ​បាន​ប្រកាស់​ច្រំ​ដែល​ថា សុខ​សន្តិ​ភាព នឹង​កើត​មាន(៨:១១)។ ប៉ុន្តែ លោក​យេរេមា​បាន​ថ្លែង​ទំនាយ អំពី​គ្រោះ​មហន្ត​រាយ។ ទីក្រុង​យេរូសាឡិម​ក៏​បាន​ដួល​រលំ ក្នុង​ឆ្នាំ៥៨៦ មុន​គ្រីស្ទ​សករាជ។

សុខ​សន្តិភាព​កម្រ​កើត​មាន​ណាស់។  ប៉ុន្តែ នៅ​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា ដែល​ជា​គម្ពីរ​បទ​ទំនាយ អំពី​ទុក្ខ​វេទនា យើង​បាន​រក​ឃើញ​ព្រះ​មួយ​អង្គ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​រាស្រ្ត​របស់​ទ្រង់ ដែល​ចេះ​តែ​បះ​បោរ​ថា ព្រះ​អង្គ​បាន​ស្រឡាញ់​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប ហើយ​ព្រះ​អង្គ​នឹង​សង់ពួក​គេ​ឡើង​វិញ(៣១:៣-៤)។

ព្រះ​ជា​ម្ចាស់ ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់​…

កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង

ខណៈ​ពេល​ដែល​ផ្ទះ​កំពុង​តែ​ត្រូវ​ភ្លើង​ឆាប​ឆេះ ស្រ្តី​ដែល​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ក៏​បាន​ប្រញាប់​រត់​ចេញ​មក​ក្រៅ ទាំង​ភ័យ​ស្លន់​ស្លោ។ នាង​បាន​រត់ ដោយ​ស្រែក​ហៅ​ឈ្មោះ​ជែកគី(Jacky) ដែល​ជា​ក្មេង​អាយុ​៤​ឆ្នាំ។​

ប៉ុន្តែ ជែកគី​មិន​បាន​រត់​តាម​គាត់​ទេ។ មនុស្ស​ម្នាក់​ដែល​បាន​ឈរ​មើល​ហេតុការណ៍​នេះ នៅ​ក្រៅ​ផ្ទះ ក៏​មាន​ប្រតិ​កម្ម​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ឡើង​ឈរ​ពី​លើ​ស្មា​របស់​មិត្ត​ភក្តិ​របស់​គាត់។ គាត់​ក៏​បាន​ឈោង​ទៅ​រក​បង្អួច នៅ​ជាន់​លើ ហើយ​ក៏​បាន​ទាញ​ជែកគី​ចុះ​មក​ក្រោម ដោយ​សុវត្ថិ​ភាព។ គ្រាន់​តែ​បាន​ជួយ​សង្រ្គោះ​ជែកគី​ភ្លាម ដំបូល​ផ្ទះ​ក៏​បាន​បាក់​ចុះ​មក​ក្រោម។​ ម្តាយ​របស់​ក្មេង​តូច​ជែកគី ក៏​បាន​និយាយ​ថា ជែក​គី គឺ​ជា “កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​”។ តើ​អ្នក​ដឹង​ទេ​ថា ក្មេង​តូច​ដែល​ជា​កន្ទុយ​ឧស​នោះ គឺ​ជា​លោក​ចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែល​ជា​បេសក​ជន ដ៏​ល្បី​ល្បាញ។

ត្រង់​ចំណុច​នេះ អ្នក​ស្រី​ស៊ូសានណា វេសលី(Susanna Wesly) ដែល​ជា​ម្តាយ​របស់​គាត់ កំពុង​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​លោក​សាការី ជា​ហោរា ដែល​បាន​ផ្តល់​ឲ្យ​នូវ​ការ​បក​ស្រាយ​ដ៏​មាន​តម្លៃ អំពី​ចរិត​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់។ ហោរា​សាការី​បាន​បក​ស្រាយ អំពី​ការ​បើក​សម្តែង​ដែល​ខ្លួន​បាន​ទទួល យ៉ាង​ដូច​នេះ​ថា អារក្ស​សាតាំង​បាន​ឈរ​នៅ​ខាង​ស្តាំ​លោកយេស៊ួ ដែល​ជា​សម្តេច​សង្ឃ ដើម្បី​ចោទ​ប្រកាន់​លោក(៣:១)។ នោះ​ព្រះអម្ចាស់​ក៏​បាន​ស្តី​បន្ទោស​សាតាំង​ថា តើ​លោក​យេសួរ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?(ខ.២)។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​លោក​យេសួរ​ថា “អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក​បំពាក់​ដ៏​រុង​រឿង​វិញ” (ខ.៤)។​ បន្ទាប់​មក ព្រះ​អម្ចាស់​ក៏​ប្រទាន​នូវ​ការ​ជំរុញ​ចិត្ត និង​ឱកាស​ដល់​គាត់ ដោយ​បន្ទូល​ថា “បើ​ឯង​នឹង​ដើរ​តាម​ផ្លូវ​របស់​អញ ហើយ​រក្សា​បញ្ញើរ​របស់​អញ…

ចំណុចសំខាន់នៃរឿងនេះ មិននិយាយអំពីត្រី

មីហ្កាលូ (Migaloo) គឺ​ជា​ឈ្មោះ ដែល​គេ​បាន​ដាក់​ឲ្យ​ត្រី​បាឡែន​ខ្នង​កោង​មួយ​ក្បាល ដែល​គេ​បាន​ធ្វើ​ការ​សិក្សា ចង​ក្រង​ជា​ឯក​សារ​សត្វ។ គេ​បាន​សង្កេត​ឃើញ​វា​ជា​ច្រើន​ដង នៅ​ក្បែរ​ឆ្នេរ​សមុទ្រ រដ្ឋ​ឃ្វីនលែន ខាង​ត្បូង នៃ​ប្រទេស​អូស្រ្តាលី។ សត្វ​ដ៏​ស្អាត​អស្ចារ្យ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ប្រវែង​ជាង​១២ម៉ែត្រ គឺ​ជា​សត្វ​ដ៏​កម្រ​ខ្លាំង​ណាស់ បាន​ជា​ប្រទេស​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់ ដើម្បី​ការពារ​វា។

ព្រះ​គម្ពីរ​បាន​ចែង​អំពី “ត្រីធំ”មួយ​ក្បាល ដែល​កម្រ​នឹង​មាន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បាន​ប្រើ​វា ជា​ពិសេស ឲ្យ​លេប​ហោរាដែល​គេច​វេស​ពី​ការ​ត្រាស់​ហៅ​របស់​ទ្រង់ (យ៉ូណាស ១:១៧)។ គ្រីស្ទ​បរិស័ទ​ភាគ​ច្រើន បាន​ដឹង​អំពី​រឿង​នេះ។ ព្រះ​ទ្រង់​បាន​បង្គាប់​លោក​យ៉ូណាស ឲ្យ​ទៅ​ប្រកាស អីពី​ការ​ជំនុំ​ជំរះ ដល់​អ្នក​ក្រុង​នីនីវេ។ ប៉ុន្ដែ លោក​យ៉ូណាស​មិន​ចង់​ពាក់​ព័ន្ធ​នឹង​ពួក​អ្នក​ក្រុងនីនីវេ​ទេ ដែល​ពួក​នោះ​មាន​កេរ្តិ៍​ឈ្មោះ​សាហាវ​ឃោរឃៅ ចំពោះ​មនុស្ស​គ្រប់​គ្នា រួម​ទាំង​ពួក​ហេព្រើរ​ផង​ដែរ។ ដូច្នេះ គាត់​ក៏​រត់​គេច​ ពី​ការ​ត្រាស់​ហៅ។ គាត់​ក៏​បាន​ជួប​រឿង​អាក្រក់។ ពេល​សត្វ​ត្រី​លេប​គាត់ គាត់​ក៏​បាន​ប្រែ​ចិត្ដ កាល​នៅ​ក្នុង​ពោះ​ត្រី​នោះ។ នៅ​ទី​បំផុត គាត់​ក៏​បាន​ថ្លែង​ព្រះ​រាជ​សារ​របស់​ព្រះ​ជា​ម្ចាស់​ ដល់​ពួក​អ្នក​ក្រុង​នីនីវេ ហើយ​ពួក​គេ​ក៏​បាន​ប្រែ​ចិត្ដ​ផង​ដែរ(៣:៥-១០)។

នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ មែន​ទេ? ប៉ុន្តែ រឿង​នេះ​មិន​ទាន់​ចប់​តែ​ត្រឹម​ហ្នឹង​ទេ។  ខណៈ​ពេល​ដែល​ពួក​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត លោក​យ៉ូណាស​ក៏​បាន​រអ៊ូរទាំ។​ គាត់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ តើ​មិន​មែន​ជា​សេចក្តី​នេះ​ឯង​ ដែល​ទូល​បង្គំ​បាន​ថា...​ទេ​ឬ​អី? ​ទូលបង្គំ​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា​គុណ ក៏​មាន​ព្រះហឫទ័យ​អាណិតអាសូរ…

ទឹកចិត្តរបស់លោកមីកលីយ៉ូ

ពេល​ដែល​លោក​ប៉ូលីស មីកលីយ៉ូ(Miglio) ត្រឡប់​មក​ការិយាល័យ​ប៉ូលីស​វិញ គាត់​ក៏​បាន​ផ្អែក​ទៅ​លើ​ជញ្ជាំង ដោយ​មាន​ការ​នឿយ​ហត់​ពេក​។ មុន​នោះ​បន្តិច មាន​គេ​ទូរស័ព្ទ​មកប្តឹង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។​ ហើយ​ដោយ​ព្រោះ​តែ​រឿង​ក្ដីនេះ គាត់​ត្រូវ​ចំណាយ​ពេល​អស់​ពាក់​កណ្ដាល​វេណ​ធ្វើ​ការ​របស់​គាត់។ អំពើ​ហិង្សា​នោះ​បណ្តាល​ឲ្យ​បុរស​ដែល​ជា​មិត្ត​ប្រុស​ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន ចំណែក​ឯ​កូន​ស្រី​តូច ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។ ហើយ​ស្រ្តី​ជា​ម្ដាយ​ដែល​កំពុង​ភ័យ​ញ័រ ​មាន​ការ​ភ័ន្ត​ភាំង​ ដោយ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ជួប​រឿង​បែប​នេះ។ ការ​ប្តឹង​តាម​ទូរស័ព្ទ​នេះ បាន​ធ្វើ​ឲ្យ​អំពល់​ទុក្ខ​ដល់​មន្រ្តី​នគរ​បាល​វ័យ​ក្មេង​រូប​នេះ អស់​រយៈ​ពេល​យ៉ាង​យូរ។

លោក​នាយ​របស់​គាត់​បាន​មាន​ប្រសាសន៍ ដោយ​ក្ដី​អាណិត​អាសូរ​ថា “ក្នុង​រឿង​នេះ អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទេ”។ ប៉ុន្តែ វា​មិន​ពិត​ដូច​ពាក្យ​គាត់​និយាយ​ទេ។ មន្ត្រី​នគរ​បាល​ខ្លះ ហាក់​ដូច​ជា​អាច​ទុក​ការងារ​ចោល នៅ​ពេល​ដែល​ដល់​ម៉ោង​ចេញ​ពី​ធ្វើ​ការ។ ប៉ុន្តែ លោក​វិគ មីកលីយ៉ូ​មិន​ធ្វើ​ដូច្នោះ​ទេ ជា​ពិសេស​ចំពោះ​ករណី​ដ៏​លំបាក​មួយ​នេះ។

ទឹក​ចិត្ត​របស់​លោក​មីកលីយ៉ូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូវ។ មាន​ពេល​មួយ ពួក​សិស្សរបស់​ទ្រង់​បាន​មក​រក​ទ្រង់ ហើយ​សួរ​ទ្រង់​ថា “តើ​អ្នក​ណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌?”(ម៉ាថាយ ១៨:១)។ នៅ​ពេល​នោះ ទ្រង់បាន​ហៅ​កូន​ក្មេង​តូច​ម្នាក់ មក​ឯ​ទ្រង់ រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជាកូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ពុំ​បាន​ឡើយ” (ខ.៣)។ បន្ទាប់​មក ទ្រង់​បាន​ដាស់​តឿន​យ៉ាង​ច្បាស់​ថា មិន​ត្រូវ​​ឲ្យ​នរណា ធ្វើ​ឲ្យ​កូន​តូច​ណា​ម្នាក់​រវាត​ចិត្ត​ឡើយ​(ខ.៦)។ តាម​ពិត​ទៅ កូន​ក្មេង​តូច​ៗ​ពិសេស​ណាស់ បាន​ជា​ព្រះយេស៊ូវ​ប្រាប់​យើង​ថា  “ទេវតា​របស់​វា ដែល​នៅ​ស្ថាន​សួគ៌​តែង​តែ​ឃើញព្រះ​ភក្រ្ត​ព្រះ​វរបិតា​ខ្ញុំ​ជា​និច្ច ដែល​ទ្រង់​គង់​នៅ​ស្ថាន​សួគ៌” (ខ.១០)។…

មិនឲ្យជាប់នៅក្នុងអតីតកាល

នៅ​ឯ​កិច្ច​ពិភាក្សា​តុ​មូល​មួយ ស្ដី​ពី​ការ​ផ្សះ​ផ្សា មាន​អ្នក​ចូល​រួម​ម្នាក់​បាន​ថ្លែង​យ៉ាង​ឈ្លាស​វៃ​ថា “ចូរ​កុំ​ធ្វើ​ឲ្យ​មនុស្ស​ ជាប់​នៅ​ក្នុង​ពេល​អតីត​កាល​ឡើយ”។ គាត់​បាន​សង្កេត​ឃើញ​ថា ជា​ទូទៅ​ មនុស្ស​យើង​ច្រើន​តែ​នឹក​ចាំ​អំពី​កំហុស​របស់​គេ ហើយ​មិន​ចង់​ផ្ដល់​ឱកាស​ ឲ្យ​គេ​កែ​ប្រែ​ទេ។

​មាន​ពេល​ជា​ច្រើន​ដង នៅ​ក្នុង​ដំណើរ​ជីវិត​របស់​សាវ័ក​ពេត្រុស ព្រះ​ទ្រង់​អាច​ “​បង្កក” គាត់​ ឲ្យ​ជាប់​ក្នុង​កំហុស ​នៅ​ពេល​អតីត​កាល។ ប៉ុន្តែ ទ្រង់​មិន​ដែល​បង្កក​គាត់​ម្ដង​ណា​ឡើយ។ មាន​ពេល​មួយ លោក​ពេត្រុស​ ដែល​ជា​សាវ័ក​ដ៏​ឆេះ​ឆួល ធ្លាប់​បាន ប្រាប់​ព្រះយេស៊ូវ​ឲ្យ​ធ្វើ​ខុស​នឹង​ព្រះ​បន្ទូល​ទ្រង់ ហើយ​ក៏​ត្រូវ​ទ្រង់​​ស្ដី​បន្ទោស​ឲ្យ(ម៉ា​ថាយ ១៦:២១-២៣)។ ក្រោយ​មក លោក​ពេត្រុស​ក៏​បាន​បដិសេធ​ថា​ មិន​ស្គាល់​ព្រះ​គ្រីស្ទ​(យ៉ូហាន ១៨:១៥-២៧) រួច​ព្រះ​អម្ចាស់​ក៏​បាន​ស្អាង​គាត់​ឡើង​វិញ(២១:១៥-១៩)។ ហើយ​គាត់​ក៏​ធ្លាប់​បាន រួម​ចំណែក​នៅ​ក្នុង​ការ​បែង​ចែក​ជាតិ​សាសន៍ ក្នុង​ពួក​ជំនុំ​ផង​ដែរ។

បញ្ហា​នេះ​បាន​កើត​មាន​ឡើង នៅពេល​ដែល​លោក​ពេត្រុស (ឬ​ហៅ​ថា កេផាស) បាន​ដក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ (កាឡាទី ២:១១-១២)។ ​មុន​នោះ​បន្តិច គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​សាសន៍​ដទៃ ជា​ធម្មតា។ ប៉ុន្តែ ​ពួក​សាសន៍​យូដា​ខ្លះ​បាន​មក​ទទូច​ ឲ្យ​មាន​ការ​កាត់​ស្បែក​ជា​ចាំបាច់​ សម្រាប់​ពួក​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ។ ហេតុ​នេះ​ហើយ លោក​ពេត្រុស​ក៏​បាន​គេច​ចេញ​ពី​ពួក​សាសន៍​ដទៃ ដែល​មិន​បាន​កាត់​ស្បែក​។ ទង្វើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​វិល​ត្រឡប់​ដ៏​គ្រោះ​ថ្នាក់ ទៅ​រក​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ។​ សាវ័ក​ប៉ុល​ក៏​បាន​ហៅ​អាកប្ប​កិរិយា​របស់​ពេត្រុស​ថា “ទង្វើ​មាន​ពុត" (ខ.១៣)។​

ដោយ​ព្រោះ​តែ​ភាព​ក្លាហាន​របស់​លោក​ប៉ុល នៅ​ក្នុង​ការ​កែ​តម្រង់​លោក​ពេត្រុស ​បញ្ហា​នោះ​ក៏​បាន​ដោះ​ស្រាយ។ លោក​ពេត្រុស​ក៏​បន្ត​ធ្វើ​ការ​ងារ​បម្រើ​ព្រះ…