ប្រភេទ  |  អត្ថបទ : មិត្តភាពដ៏ពិត

អត្ថបទ ថ្ងៃទី៧: មិត្តភាពជាមួយព្រះ ជាមិត្តភាពដ៏ពិត មិនមែនជាការស្រមើស្រមៃ

សូមអាន រ៉ូម ១:១៨-២៥

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​ផ្ទាំង​ផ្សព្វ​ផ្សាយ​នៅ​តាម​ដង​ផ្លូវ ដែល​មាន​សរសេរ​អក្សរ​ពី​លើ​ថា “ព្រះ​ជា​ម្ចាស់​គ្រាន់​តែ​ជា​មិត្ត​ភក្តិ មាន​តែ​ក្នុង​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ សូម​ជ្រើស​រើស​អ្វី​ដែល​ពិតជា​មាន​មែន។ ធ្វើ​យ៉ាង​នេះ ទើប​មាន​ប្រយោជន៍​ជាង សម្រាប់​យើង​រាល់​គ្នា”។

ជាក់​ស្ដែង ពាក្យ​នេះ​ប្រៀប​ធៀប​គ្រីស្ទ​បរិស័ទ ទៅ​នឹង​កូន​ក្មេង ដែល​មាន​ក្ដី​ស្រមៃ​ដ៏​រស់​រវើក ដល់​ថ្នាក់​ធ្វើឲ្យ​ពួក​គេ​អាច​ប្រឌិត​ឡើង នូវ​មិត្ត​ភក្ដិ​ ដែល​អាច​លេង​ជា​មួយ​ពួក​គេ​បាន។ ប៉ុន្តែ តើ​ព្រះ​ទ្រង់​គ្រាន់​តែ​ជា​មិត្ត​ភក្ដិ​…

អត្ថបទ ថ្ងៃទី៥: ការ​រាប់​អាន​ ដែល​រាក់​កំផែល

សូម​អាន យ៉ូហាន ១៥:៩-១៧

ថ្មី​ៗ​នេះ​ មាន​មនុស្ស​ម្នាក់​បាន​ទូរស័ព្ទ​មក​ខ្ញុំ។ ការ​និយាយ​ស្តី​របស់​គាត់​ហាក់​ដូច​ជា​រួស​រាយ​ណាស់។ នាង​ប្រាប់​ខ្ញុំ​ថា នាង​ចង់​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ខ្ញុំ មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ នាង​បាន​ហៅ​ឈ្មោះ​របស់​ខ្ញុំ ហើយ​ក៏​បាន​សួរ​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ តាម​របៀប​ដ៏​កក់​ក្តៅ។ បន្ទាប់​មក នាង​បាន​ណែនាំ​ខ្ញុំ​ថា នាង​អាច​ជួយ​ខ្ញុំ​ឲ្យ​អាច​សន្សំ​ប្រាក់​រាប់​ពាន់​ដុល្លា ​ក្នុង​មួយ​ឆ្នាំ ដោយ​គ្រាន់​តែ​ទៅ​ទទួល​ប្រាក់​កម្ចី​សម្រាប់ចំណាយ​ក្នុង​ផ្ទះ ពី​ក្រុម​ហ៊ុន​បញ្ចាំ​ទ្រព្យ។ ប៉ុន្តែ ក្រោយ​ពេល​ដែល​នាង​ដឹង​ថា…

អត្ថបទ ថ្ងៃទី៤ : តើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​មិត្ត​ភក្តិ​របស់​អ្នក​ដែរ​ឬ​ទេ?

សូមអាន ១សាំ​យូអែល ២០:១-២៣

ការ​ដែល​អ្នក​ប្រាប់​មិត្ត​ភក្ដិ​របស់​អ្នក​ថា  អ្នក​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពួក​គេ គឺ​ជា​រឿង​ល្អ​ហើយ។ ប៉ុន្តែ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​មែន? នៅ​ពេលដែល​ដាវីឌ និង​យ៉ូណាថាន​បាន​ចង​សម្ព័ន្ធ​មិត្ត​ភាព​(១សាំយូអែល ១៨:១-៤) អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មិន​បាន​ដឹង​ថា យ៉ូណាថាន​នឹង​ហ៊ាន​លះ​បង់​ដល់​កម្រិត​ណា ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ដាវីឌ​ឡើយ។ ប៉ុន្តែ ដែល​ដឹង​ឬ​អត់…

អត្ថបទ ថ្ងៃទី២: មិត្ត​ល្អ

សូមអាន : ១សាំយ៉ូអែល ១៨:១-៤

មាន​ពេល​មួយ​ខ្ញុំ​បាន​បង្កើត​គណនេយ្យ​ថ្មី​មួយ ក្នុង​ហ្វេស​ប៊ុក ដែល​ជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម លើ​ប្រព័ន្ធ​អ៊ីនធើណិត។ ពេល​នោះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ ពេល​ដែល​បាន​ទទួល​ការ​ស្វាគមន៍​ថា “អ្នក​គ្មាន​មិត្ត​ភក្ដិ​ទេ”។ ទោះ​បី​ជាខ្ញុំ​ដឹង​ថា វា​មិន​ពិត​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ក្នុង​ពេល​នោះ។ ​កាល​ណា​គេ​ថា ខ្ញុំ​គ្មាន​មិត្ត​ភក្តិ នោះ​ខ្ញុំ​មិន​សប្បាយ​ចិត្ត ទោះ​អ្នក​ថា​នោះ ជា​វែបសាយ…

អត្ថបទ ថ្ងៃទី៣: ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ក្លាយ​ជា​មិត្ត​ល្អ

សូម​អាន សុភាសិត ២៧:៦-១៧

មែលីស្សា(Melissa)​កូន​ស្រី​របស់​ខ្ញុំ មាន​មិត្ត​ភក្ដិ​ច្រើន ក្នុង​អំឡុង​ពេល​រៀន​នៅ​វិទ្យាល័យ។ ក្នុង​ចំណោម​មិត្ត​ល្អ​ទាំង​នោះ នាង​មាន​មិត្ត​ល្អ​ម្នាក់​ឈ្មោះ ខេធី(Katie)។ ក្រោយ​ពេល​ដែល​ម៉េលីស្សា​បាន​បាត់​បង់​ជីវិត ក្នុង​គ្រោះ​ថ្នាក់​ចរាចរ ខេធី​បាន​ប្រាប់​ខ្ញុំ អំពី​របៀប​ដែល​ពួកគេ​បាន​ក្លាយ​ជា​មិត្ត​ភក្ដិ។

កាល​នោះ ខេធី​គឺ​ជា​សិស្ស​ថ្មី នៅ​ថ្នាក់​ទី​៥ ដោយ​នាង​ទើប​តែ​ផ្ទេរ​មក​ពី​រដ្ឋ​កាលីហ្វូញ៉ា។ នាង​មាន​អារម្មណ៍​ឯកោ ហើយ​មិន​ទាន់​ស៊ាំ​នឹង​កន្លែង​ថ្មី រហូត​ដល់​ថ្ងៃ​មួយ…

អត្ថបទ ថ្ងៃទី១: អត្ថ​ប្រយោជន៍​នៃ​មិត្ត​ភាព

សូមអាន: សាស្ដា​ ៤:៩-១២

លោក​ស៊ីសេរ៉ូ (Cicero) ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ ដ៏​ល្បី​ល្បាញ​ម្នាក់ នៅ​ចក្រ​ភព​រ៉ូម៉ាំង។ គាត់​ជា​ វាគ្មិន​ប្រកប​ដោយ​វោហារ​សាស្រ្ត ​មេធាវី អ្នក​នយោ​បាយ ភាសា​វិទូ និង​ជា​អ្នក​និពន្ធ ដ៏​ស្ទាត់​ជំនាញ។ សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​គាត់​មក​ប្រើ ព្រោះ​សំណេរ​របស់​គាត់​មាន​ភាព​សាមញ្ញ ​និង​ច្បាស់​លាស់ ហើយ​ទស្សនវិជ្ជា​របស់​គាត់​ទៀត​សោត ក៏​សម​ស្រប​សម្រាប់​ការ​រស់​នៅ​ជាក់​ស្តែង។…