សេចក្តីសម្អប់ ដែលបំផ្លាញខ្លួនឯង
លោកចច វ៉ាស៊ីនតោន ខាវ័រ (George Washington Carver ឆ្នាំ១៨៦៤-១៩៤៣) បានយកឈ្នះការប្រកាន់ពូជសាសន៍ដ៏ធ្ងន់ធ្ងរ ដោយកសាងខ្លួន ឲ្យក្លាយជាអ្នកជំនាញផ្នែកអប់រំ ដ៏ល្បីល្បាញ នៅសហរដ្ឋ អាមេរិក។ ដើម្បីជៀសវាងការឆ្លើយតបទៅគេវិញ ដោយ ភាពល្វីងជូរចត់ លោកខាវ័របានសរសេរពាក្យប្រកបដោយប្រាជ្ញាថា “សេចក្តីសម្អប់នៅក្នុងចិត្តបុគ្គលណា នឹងបំផ្លាញបុគ្គលនោះឯង"។
ក្នុងកណ្ឌគម្ពីរនាងអេសធើរ យើងអាចដឹងថា តើអ្នកដែលមានសេចក្តីសម្អប់ បាននាំឲ្យមានភាពហិនវិនាសខ្លាំងប៉ុណ្ណា ចំពោះខ្លួនឯង។ លោកម៉ាដេកាយ ជាជនជាតិយូដា ដែលមិនព្រមឱនក្បាលគោរពលោកហាម៉ាន ដែលជាមន្ត្រីជាន់ខ្ពស់ ដែលលើកតម្កើងខ្លួនក្នុងព្រះរាជវាំងនៃចក្រភពពើស៊ី។ ការនេះក៏បានធ្វើឲ្យហាម៉ានខឹងសម្បា ហើយក៏បានបំភាន់ការពិត ដើម្បីឲ្យគេយល់ថា លោកម៉ាដេកាយ និងសាសន៍របស់លោក ជាការគំរាមកំហែងដល់ចក្រភពពើរស៊ី(៣:៨-៩)។ ពេលផែនការណ៍នេះបានសម្រេច លោកហាម៉ានក៏បានទូលសូមស្តេចពើស៊ី ឲ្យកាត់ទោសប្រហារជីវិតជនជាតិយូដាទាំងអស់។ ព្រះរាជាក៏បានប្រកាសរាជក្រឹត្យដើម្បីសម្រេចការនោះ ប៉ុន្តែ មុនគេអនុវត្តច្បាប់នោះជាផ្លូវការណ៍ ព្រះនាងអេសធើរក៏បានធ្វើអន្តរាគមន៍ ហើយផែនការណ៍អាក្រក់របស់ហាម៉ាន ក៏ត្រូវលាតត្រដាងឡើង(៧:១-៦)។ ព្រះរាជាក្រោធយ៉ាងខ្លាំង បានជាទ្រង់ឲ្យគេយកហាម៉ានទៅប្រហារជីវិត នៅលើបង្គោលដែលគាត់បម្រុងទុកសម្រាប់ព្យួរកលោកម៉ាដាកាយ(៧:៧-១០)។
ពាក្យសម្តីរបស់លោកខាវ័រ និងទង្វើរបស់លោកម៉ាដាកាយ បានរំព្ញកយើងថា សេចក្តីសម្អប់នាំមកនូវក្តីហិនវិនាសសម្រាប់ខ្លួនឯង។ បើតាមបទគម្ពីរ យើងត្រូវបំបាត់សេចក្តីសម្អប់ ដោយធ្វើអំពើល្អស្នងនឹងអំពើអាក្រក់។ សាវ័កប៉ុលមានប្រសាសន៍ថា “កុំឲ្យធ្វើការអាក្រក់ស្នង នឹងការអាក្រក់ឡើយ”(រ៉ូម ១២:១៧)។ ពេលយើងទាស់ចិត្តនឹងនរណាម្នាក់ យើង“មិនត្រូវសងសឹកឡើយ”(ខ.១៩)។ ផ្ទុយទៅវិញ…
ការត្រាស់ហៅឲ្យប្តេជ្ញាចិត្ត
មានក្លឹបសុខភាព និងក្លិបហាត់ប្រាណជាច្រើន បានរំពឹងថានឹងមានមនុស្សយ៉ាងច្រើនជោរជន់ មកចូលរួមក្នុងខែមេសា ទោះពួកគេមកចូលរួមតែពីរបីដងក៏ ដោយ។ ទោះជាអ្នកទាំងនោះគ្រាន់តែបង់ប្រាក់ ហើយឈប់ត្រឡប់មកវិញក៏ដោយ ក៏ម្ចាស់ក្លឹបទាំងនោះមិនខ្វល់ដែរ។ ប៉ុន្តែ គ្រូបង្វិកឈ្មោះចេស៊ី ចូន(Jesse Jones) បានប្រើវិធីសាស្រ្តផ្ទុយពីនេះ។ ប្រសិនបើអ្នកចុះឈ្មោះហើយ តែមិនឃើញមកហាត់ប្រាណទៀតទេ គាត់នឹងលប់ឈ្មោះអ្នកចេញជាមិនខាន។ លោកចូនមានប្រសាសន៍ថា “សូមសន្សំលុយរបស់អ្នក។ ពីរបីខែក្រោយមកទៀត ពេលដែលអ្នកដឹងច្បាស់ថា ខ្លួនចង់ហាត់ប្រាណ សូមមកជួបខ្ញុំចុះ។ គោលបំណងជាចម្បងរបស់ខ្ញុំ គឺមិនមែនចង់បានថ្លៃឈ្នួល ដែលអ្នកបង់សម្រាប់រយៈពេលបីខែនោះទេ...តែយើងចង់ឲ្យអ្នកមានការទទួលខុសត្រូវ ក្នុងការឈានទៅដល់គោលដៅ”។
ក្នុងបទគម្ពីរលូកា ៩:៥៧-៦២ យើងឃើញថា មានមនុស្សបីនាក់ទូលព្រះយេស៊ូវថា ពួកគេចង់ដើរតាមទ្រង់ ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ក៏បានមានបន្ទូលតប ដោយពាក្យធ្ងន់ៗថា “កូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ”(ខ.៥៨)។ “ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ”(ខ.៦០)។ “អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ”(ខ.៦២)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានបញ្ជាក់ដល់ពួកគេម្នាក់ៗថា ដើម្បីក្លាយជាសិស្សព្រះយេស៊ូវយើងត្រូវតែមានការលះបង់ និងការប្តេជ្ញាចិត្ត។
មានបុរសម្នាក់ដែលខ្ញុំបានកោតសរសើរថា គាត់ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមានការប្តូរប្តេជ្ញ និងងាយឆ្លើយតបចំពោះព្រះ។ គាត់បានមានប្រសាសន៍ថា គ្រីស្ទបរិស័ទចាំបាច់ត្រូវ “ត្រៀមខ្លួនធ្វើការប្តេជ្ញាចិត្ត និងកែប្រែ”។ ព្រះអម្ចាស់មិនគ្រាន់តែបានត្រាស់ហៅយើង ឲ្យមានការផ្លាស់ប្រែប៉ុណ្ណោះទេ តែថែមទាំងបានឲ្យយើងរាប់ការត្រាសហៅនោះ ជាសំខាន់ ដោយដើរតាមទ្រង់។ _David McCasland
សាសនាដ៏ពិត
នាពេលថ្មីៗនេះ ខ្ញុំបានឃើញគេផ្សាយពាណិជ្ជកម្មម៉ាកសម្លៀកបំពាក់មួយ ដែលគេរចនាយ៉ាងពិសេសសម្រាប់យុវវ័យ ដែលមានដូចជា ខោខៅប៊យពណ៌ខៀវ និងគ្រឿងបន្ទាប់បន្សំដែលគេបានរចនា សម្រាប់លំអរខោខៅប៊យនោះ។ មើលទៅគ្មានអ្វីប្លែកទេ ប៉ុន្តែ ខ្ញុំបានចាប់អារម្មណ៍នឹងឈ្មោះរបស់ម៉ូតសម្លៀកបំពាក់នោះ ដែលគេបានដាក់ឲ្យថា “សាសនាដ៏ពិត”។ ឈ្មោះនេះធ្វើឲ្យខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេជ្រើសរើសឈ្មោះនេះអញ្ចឹង? តើឈ្មោះនេះមានបង្កប់អត្ថន័យអ្វីមួយឬ? តើម៉ាកសម្លៀកបំពាក់នេះ និងសាសនាដ៏ពិត មានទំនាក់ទំនងអ្វីនឹងគ្នា? តើឈ្មោះនេះមានន័យដូចម្តេច? ត្រង់ចំណុចនេះ វាគ្រាន់តែបានធ្វើឲ្យខ្ញុំចោទជាសំណួរ ដោយគ្មានចម្លើយប៉ុណ្ណោះ។
តែខ្ញុំអរព្រះគុណព្រះ ដែលបានបកស្រាយយ៉ាងច្បាស់លាស់ តាមរយៈកណ្ឌគម្ពីរយ៉ាកុប អំពីសាសនាដ៏ពិត ឬជំនឿដ៏ពិត យ៉ាងដូចនេះថា “ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះ គឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយក្នុងការដែលគេមានសេចក្តីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ”(១:២៧)។ បទគម្ពីរនេះបានធ្វើឲ្យខ្ញុំមានគំនិតស្រស់ថ្លាឡើង។ “សាសនាដ៏ពិត” ជាជំនឿដ៏ពិត ដែលជាការបង្ហាញពីរបៀបយើងមានទំនាក់ទំនងជាមួយព្រះនៃយើង។ យើងអាចបញ្ជាក់ថា យើងមានអត្តសញ្ញាណថ្មីក្នុងព្រះគ្រីស្ទ តាមរយៈរបៀបដែលយើងមើលថែគ្នាទៅវិញទៅមក និងឈោងចាប់អ្នកដែលទន់ខ្សោយបំផុត និងងាយរងគ្រោះ ក្នុងចំណោមយើង ជាពិសេសចំពោះអ្នកដែលត្រូវការជំនួយជាងគេ។
សាសនាដ៏ពិតពុំមែនជាសម្លៀកបំពាក់ដែលយើងពាក់ ហើយដោះចេញនោះទេ តែជារបៀបដែលយើងរស់នៅចំពោះព្រះដ៏វិសុទ្ធ និងមនុស្សទាំងឡាយ។_Bill Crowder
អ្វីៗគ្រប់យ៉ាងមានភាពស្រស់ស្អាត
ខ្ញុំបានមើលរូបថតមួយសន្លឹកយ៉ាងជក់ចិត្ត ដោយសារក្នុងរូបថតនោះ ខ្ញុំបានឃើញសម្រស់នៃស្មាមប៉ាក់ពណ៌ខ្មៅ ដែលបានរចនា នៅលើផ្ទៃពណ៌ស្វាយ និងផ្ទៃពណ៌ទឹកក្រូចដ៏ស្រទន់។ ការរចនាដ៏លម្អិតនោះ នៅលើផ្ទៃដ៏ផុយស្រួយយ៉ាងដូចនេះ បាននាំឲ្យខ្ញុំសន្និដ្ឋានថា វាជាស្នាដៃរបស់វិចិត្រករដ៏ចំណានម្នាក់។ ទោះយ៉ាងណាក៏ដោយ ពេលដែលខ្ញុំ ពិនិត្យមើលរូបថតនោះកាន់តែជិត ខ្ញុំក៏បានឃើញវិចិត្រកររូបនោះ កំពុងកោតសរសើរស្នាដៃរបស់ខ្លួន ពីជ្រុងម្ខាងរបស់រូបថត។ តាមពិត “វិចិត្រករនោះ” គឺជាសត្វដង្កូវមួយក្បាល ហើយស្នាដៃសិល្បៈរបស់វា គឺជាស្លឹកឈើមួយសន្លឹក ដែលវាបានស៊ីអស់មួយផ្នែក។
រូបភាពនេះមានភាពស្រស់ស្អាត មិនមែនដោយសារការស៊ីបំផ្លាញស្លឹកនោះឡើយ តែដោយសារពន្លឺដែលចាំងតាមប្រហោងស្លឹកទៅវិញទេ។ ពេលខ្ញុំគយគន់រូបថតនោះ ខ្ញុំក៏បានចាប់ផ្តើមគិតដល់ជីវិតទាំងឡាយ ដែលត្រូវ “ដង្កូវ” នៃអំពើបាបស៊ីបំផ្លាញ ដែលនាំឲ្យទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អំពើបាបបានស៊ីបំផ្លាញជីវិតយើងបន្តិចម្តងៗ ពេលដែលយើងទទួលរងផលវិបាក ពីការសម្រេចចិត្តខុស និងការប្រព្រឹត្តផ្សេងៗ។ យើងម្នាក់ៗសុទ្ធតែជាជនរងគ្រោះរបស់អំពើបាប។
ប៉ុន្តែ រូបថតនោះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីសង្ឃឹម ដែលយើងមានក្នុងព្រះ។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់រាស្រ្តអ៊ីស្រាអែល តាមរយៈហោរាយ៉ូអែលថា “អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូចដោយកណ្តូប”(យ៉ូអែល ២:២៥)។ ហើយតាមរយៈហោរាអេសាយ យើងអាចដឹងថា ព្រះអម្ចាស់បានតាំងគាត់ឲ្យ “កម្សាន្តចិត្តពួកអ្នកដែលសោយសោកនៅក្រុងស៊ីយ៉ូន ដើម្បីឲ្យបានភួងលំអជំនួសផែះ”(អេសាយ ៦១:៣)។
សាតាំងធ្វើអ្វីគ្រប់យ៉ាង ដែលវាអាចធ្វើបាន ដើម្បីធ្វើឲ្យយើងមានសណ្ឋានអាក្រក់ ប៉ុន្តែ ព្រះដ៏ជាពន្លឺនៃលោកិយ ទ្រង់អាចធ្វើឲ្យយើងមានភាពស្រស់ស្អាត ទោះជាសាតាំងព្យាយាមយ៉ាងណាក៏ដោយ។ _Julie Ackerman…
ការបន្សល់ទុកដាន
ជនជាតិដើមនៃសហរដ្ឋអាមេរិក ដែលមានទីលំនៅ ក្នុងរដ្ឋមីឈីហ្គិន(Michigan) ជាវិស្វករ ដែលបានចាប់ ផ្តើមសាងសង់មហាវិថីមុនដំបូងគេ ក្នុងរដ្ឋនោះ។ ក្នុងករណីលើកលែងមួយចំនួន ពួកគេបានចាប់ផ្តើមសង់មហាវិថីសំខាន់ៗ ក្នុងរដ្ឋមីឈីហ្គិន កាត់តាមវាលរហោស្ថាន មុនពេលពួកជនជាតិស្បែកសមកដល់ នៅពេលរាប់រយឆ្នាំក្រោយមកទៀត។ ពីដំបូង មហាវិថីទាំងនោះ គ្រាន់តែជាដានផ្លូវ ដែលមានទទឹងចាប់ពី ៣០.៥សង់ទីម៉ែត្រ ទៅកន្លះម៉ែត្រប៉ុណ្ណោះ ហើយដើម្បីសុវត្ថិភាព ជនជាតិដើមបានដើរតាមដានជើងរបស់អ្នកដែលបានដើរមុន។ បន្ទាប់មក គេក៏បានជិះសេះ ដោយមានផ្ទុះឥវ៉ាន់ពីលើខ្នងសេះ តាមដានផ្លូវទាំងនេះ ជាហេតុធ្វើឲ្យផ្លូវកាន់តែរីកធំ។ ក្រោយមកទៀតរទេះសេះក៏ធ្វើដំណើរកាត់តាមនោះដែរ បណ្តាលឲ្យដានផ្លូវទាំងនេះក្លាយជាផ្លូវលំ ហើយទីបំផុត ក៏ក្លាយជាមហាវិថី។
ស្រដៀងគ្នានេះដែរ ស្តេចសាឡូម៉ូនក៏ដើរតាមដានរបស់ព្រះបិតាទ្រង់ ហើយក៏បានបន្សល់ទុកដាន ឲ្យបុត្រា និងចៅប្រុសរបស់ទ្រង់ទាំងប៉ុន្មានដើរតាមផងដែរ។ ទ្រង់បានបន្សល់ទុកដាន ដោយលើកទឹកចិត្តបុត្រារបស់ទ្រង់ទាំងប៉ុន្មាន ឲ្យអនុវត្តតាមពាក្យប្រៀនប្រដៅរបស់ទ្រង់ គឺដូចដែលទ្រង់ស្តាប់តាមសេចក្តីបង្រៀនដ៏ត្រឹមត្រូវរបស់បិតាទ្រង់ដែរ(សុភាសិត ៤:៤-៥)។ ដូចនេះ បុរសជាឪពុកម្នាក់នេះ បានផ្តល់ឲ្យកូនគាត់ នូវការប្រៀនប្រដៅខាងវិញ្ញាណ ដែលអាចយកមកអនុវត្តបាន គឺមានន័យថា គាត់កំពុងផ្ទេរចំណេះដឹង ដែលគាត់បានរៀនសូត្រពីជីតារបស់ពួកគេ ដែលមានព្រះនាមថា ដាវីឌ ដែលព្រះបានហៅទ្រង់ថា “អ្នកដែលធ្វើតាមព្រះហប្ញទ័យព្រះ” (១សំាយូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ជាញឹកញាប់ គ្រីស្ទបរិស័ទជំនាន់ក្រោយ អាចទទួលការបង្រៀនដ៏ល្អបំផុតពីគ្រួសាររបស់ខ្លួន។
កូនខាងសាច់ឈាម…
នៅជាមួយព្រះ ពេញមួយថ្ងៃ
លោកប្រាដឺ ឡរិន(Brother Lawrence ឆ្នាំ១៦១៤-១៦៩១) មានអារម្មណ៍ថា ខ្លួនកំពុងមានភាពជិតស្និទ្ធជាមួយព្រះអម្ចាស់យ៉ាងខ្លាំង ខណៈពេលគាត់កំពុងលាងចានឆ្នាំង ដោយការបន្ទាបខ្លួន នៅក្នុងផ្ទះបាយរបស់ព្រះវិហារ។ ជាការពិតណាស់ លោកប្រាដឺ ឡរិនបានធ្វើកាលវិភាគ សម្រាប់ចំណាយពេលស្ងាត់ស្ងៀមផ្ទាល់ខ្លួនជាមួយព្រះ ដោយការអធិស្ឋានជាទៀងទាត់។ ប៉ុន្តែ គាត់បានរកឃើញថា ជីវិតរបស់គាត់កាន់តែមានការផ្លាស់ប្រែ ពេលគាត់អធិស្ឋាន ក្នុងអំឡុងពេលធ្វើការងារ។ គាត់បាននិពន្ធសៀវភៅមួយក្បាល សម្រាប់ឲ្យគ្រីស្ទបរិស័ទ ចំណាយពេលជាប្រចាំថ្ងៃ ជាមួយព្រះ ដែលសៀវភៅនោះមានចំណងជើងថា ការចំណាយពេលក្នុងព្រះវត្តមានព្រះ ។ ក្នុងសៀវភៅនេះ គាត់មានប្រសាសន៍ថា “វាជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរមួយ នៅពេលយើងគិតថា ពេលអធិស្ឋានគួរតែខុសពីពេលដទៃទៀត។ យើងមានកាតព្វកិច្ចចូលទៅរក ព្រះអម្ចាស់ ដោយការអធិស្ឋាន ក្នុងពេលកំពុងធ្វើការងារ ក៏ដូចជានៅពេលអធិស្ឋាន”។ និយាយរួម គាត់កំពុងលើកទឹកចិត្តយើង ឲ្យ“អធិស្ឋានឥតឈប់ឈរ”(១ថែស្សាឡូនីច ៥:១៧)។
នេះជាការក្រើនរំឭកដ៏មានប្រយោជន៍ ពីព្រោះពេលខ្លះ យើងច្រើនតែបែងចែកជីវិតខ្លួនឯង សម្រាប់ធ្វើកិច្ចការផ្សេងៗពីគ្នា។ បានសេចក្តីថា ប្រហែលជាយើងអធិស្ឋាន តែនៅពេលថ្វាយបង្គំព្រះក្នុងព្រះវិហារ នៅពេលសិក្សាព្រះគម្ពីរក្នុងក្រុមកោសិកា នៅក្នុងការថ្វាយបង្គំប្រចាំគ្រួសារ និងនៅក្នុងពេលស្ងាត់ស្ងៀមផ្ទាល់ខ្លួនប៉ុណ្ណោះ។ ចុះក្នុងម៉ោងធ្វើការវិញ តើអ្នកបានអធិស្ឋានឬទេ? ការអធិស្ឋានក្នុងម៉ោងធ្វើការងារ ពុំមានន័យថា យើងត្រូវលុតជង្គង់ចុះ លើកដៃសំពះ ហើយអធិស្ឋានឲ្យឮៗនោះទេ ប៉ុន្តែ មានន័យថា យើងត្រូវទូលសូមឲ្យព្រះជួយយើង…
ទឹកដីដែលគេមិនទាន់រកឃើញ
ខណៈពេលស្វាមីរបស់ខ្ញុំកំពុងបើកឡាន ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋវើជីនៀ(Virginia) ខ្ញុំក៏បានដកផែនទីចេញមក ដើម្បីបើករកមើលផ្លូវទៅកាន់ឆ្នេរ សមុទ្រ។ ទីបំផុតយើងក៏រកឃើញផ្លូវមួយ ហើយយើងក៏បើកបរតាមទិសរបស់ថ្ងៃ។
ស្រាប់តែពីរបីនាទីក្រោយមក យើងក៏នាំគ្នាសើចយ៉ាងសប្បាយរីករាយ ព្រោះមុនពេលយើងទៅដល់មាត់ឆ្នេរ យើងបានធ្វើដំណើរចូលក្នុងដែនជម្រកសត្វព្រៃ ដោយមិនដឹងខ្លួន។ នៅជុំវិញខ្លួនយើង មានសុទ្ធតែពំនូកខ្សាច់ កន្លែងលិចទិក និងពពួកស្មៅដែលដុះតាមឆ្នេរ ព្រមទាំងសំបូរទៅដោយសត្វរំពេ សត្វកុក និងសត្វក្រសារពណ៌ខៀវ។ អ្វីៗមានភាពរស់រវើក មានសម្លេងខ្ញៀវខ្ញា និងស្រស់អស្ចារ្យណាស់! យើងក៏បានមកដល់ប្រជុំកោះសិនកូទីក(Chincoteague) និងអាស្សាទីក(Assateague) ដែលសុទ្ធតែមានឈ្មោះល្បីល្បាញ ដោយសារជារៀងរាល់ឆ្នាំ មានកូនសេះទាំងហ្វូង ហែលឆ្លងពីកោះមួយទៅកោះមួយទៀត។ តាមពិតអ្នកដទៃទៀតបានដឹងពីគុណតម្លៃ និងសោភ័ណ្ឌភាពនៃតំបន់នេះ ជាយូរមកហើយ តែសម្រាប់យើងវិញ វាជាទឹកដីដែលយើងមិនដែលបានប្រទះឃើញ។
យ៉ាងណាមិញ សម្រាប់មនុស្សជាច្រើន ព្រះគម្ពីរបរិសុទ្ធ គឺប្រៀបបាននឹង “តំបន់ដែលពួកគេមិនដែលបានប្រទះឃើញ”។ ពួកគេពុំដែលបានរកឃើញកំណប់ដ៏មានតម្លៃ ដែលបានបង្កប់ក្នុងព្រះបន្ទូលដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ដែលមានក្នុងព្រះគម្ពីរឡើយ។ ព្រះគម្ពីរផ្ទុកទៅដោយព្រះបន្ទូលដ៏រស់ហើយពូកែផង ក៏មុតជាងដាវណាមានមុខពីរ ទាំងធ្លុះចូលទៅក្នុងទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ(ហេព្រើរ ៤:១២)។ ព្រះបន្ទូលប្រៀបបាននឹងចង្កៀងបំភ្លឺផ្លូវយើងដើរ(ទំនុកដំកើង ១១៩:១០៥) ហើយមានប្រយោជន៍សម្រាប់បង្រៀនយើង ឲ្យបំពេញបំណងព្រះទ័យព្រះ(២ធីម៉ូថេ ៣:១៦-១៧)។
ចូរយើងបើកព្រះគម្ពីរអាន ដើម្បីឲ្យយើងអាចរកកំណប់ទាំងនេះឃើញ។ ពេលនេះជាពេលដែលយើងត្រូវស្វែងរកហើយ!_Cindy Hess Kasper
ដំបូន្មានសម្រាប់ការវិនិយោគទុន
មានទីប្រឹក្សាផ្នែកហិរញ្ញវត្ថុម្នាក់ បានមានប្រសាសន៍ថា “ខ្ញុំចង់ជួយឲ្យអ្នកចេះវិនិយោគ យ៉ាងឈ្លាសវៃ សម្រាប់ពេលអនាគត”។ នេះជាអ្វីដែលគាត់បាននិយាយ នៅពេលគាត់ចាប់ផ្តើមសន្ទនា អំពីការដាក់ប្រាក់សន្សំ ក្នុងគម្រោង 401(K) និងអំពីប្រាក់ចូលនិវត្ត។ គាត់ចង់ឲ្យអ្នកស្តាប់របស់គាត់ បន្តដាក់ប្រាក់នៅក្នុងផ្សាហ៊ុន ទោះជាពេលសេដ្ឋកិច្ចឡើង ឬធ្លាក់ចុះក៏ដោយ ព្រោះតាមប្រវត្តិសាស្រ្តបង្ហាញថា ផលចំណេញដ៏ប្រសើរនឹងកើតមានជាមិនខាន។
យ៉ាងណាមិញ ព្រះទ្រង់ក៏សព្វព្រះទ័យឲ្យយើងធ្វើការវិនិយោគខាងវិញ្ញាណ ដោយប្រាជ្ញា សម្រាប់ពេលអនាគតផងដែរ។ ទោះបីជាស្ថានភាពជីវិតយើងឡើងឬចុះក៏ដោយ ក៏យើងគួរតែបន្តវិនិយោគ ក្នុងបុគ្គលិកលក្ខណៈរបស់យើង ដែលជា “កុងធនាគាខាងវិញ្ញាណ”។ លោកសាវ័កពេត្រុសប្រាប់យើងឲ្យសង្វាត នៅក្នុងការអភិវឌ្ឍបុគ្គលិកលក្ខណៈ របស់យើង(២ពេត្រុស ១:៥-១១)។ បន្ទាប់ពីយើងទទួលជឿព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្រ្គោះហើយ យើងត្រូវ សន្សំគុណសម្បត្តិ នៅក្នុងបុគ្គលិកលក្ខណៈរបស់យើង ដែលមានមានដូចជា ជំនឿ កិរិយាល្អ ការយល់ដឹង ការដឹងខ្នាត ការអត់ធ្មត់ ការគោរពប្រតិបត្តិព្រះ ការរាប់អានគ្នាជាបងប្អូន និងសេចក្តីស្រឡាញ់។ ផលចំណេញដែលយើងទទួលបាន ពីការវិនិយោគនៅក្នុងបុគ្គលិកលក្ខណៈរបស់យើង មានដូចជា ការចេះគោរពប្រតិបត្តិព្រះ(ខ.៥-៧) និងផលផ្លែ ដែលកើតចេញពីការស្គាល់ព្រះយេស៊ូវគ្រីស្ទ(ខ.៨) ការធានាអំពីការត្រាស់ហៅ(ខ.៩) និងជ័យជម្នះលើអំពើបាប(ខ.១០)។
ការវិនិយោគប្រាក់ នៅក្នុងកុងសន្សំសម្រាប់ពេលចូលនិវត្ត អាចនាំឲ្យយើងទទួលបាន ផលចំណេញ ប៉ុន្តែ ការវិនិយោគ នៅក្នុងជីវិតខាងវិញ្ញាណរបស់យើង នាំឲ្យយើងទទួលបានផលចំណេញដ៏ប្រសើរបំផុត…
រត់ទៅរកឈើឆ្កាង
ពេលណាគេប្រកាសអាសន្នអំពីការមកដល់នៃរលកយក្សស៊ូណាមិ នៅឆ្នេរភាគខាងជើង នៃទីក្រុង មូអ៊ី(Maui)នៃរដ្ឋហាវ៉ៃ(Hawaii) ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងហាណា ក៏ប្រញាប់ប្រញាល់រត់រកកន្លែងសុវត្ថិភាពនៅទីខ្ពស់ នៅតាមចង្កេះភ្នំ។ នៅក្បែរនោះ មានឈើឆ្កាងដ៏ខ្ពស់មួយ ដែលគេសង់ពីឈើ ដាក់នៅទីនោះជាច្រើនឆ្នាំមកហើយ។ ដើម្បីសុវត្ថិភាពខាងផ្លូវកាយ ពួកគេក៏បាននាំគ្នារត់សំដៅទៅរកកន្លែង ដែលគេបានដាក់ឈើឆ្កាងនោះ។
ជាមួយគ្នានេះដែរ យើងទាំងអស់គ្នាក៏ត្រូវការកន្លែងសុវត្ថិភាពខាងវិញ្ញាណផងដែរ។ តើហេតុអ្វី? ពីព្រោះព្រះបានព្រមានយើង តាមរយៈព្រះបន្ទូលទ្រង់ថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ” ហើយ “ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់”(រ៉ូម ៣:២៣ ៦:២៣)។ បទគម្ពីរហេព្រើ ៩:២៧ បានចែងថា “ហើយដោយព្រោះបានដំរូវ ឲ្យមនុស្សទាំងអស់ស្លាប់មួយដង រួចសឹមជាប់សេចក្តីជំនុំជំរះ”។ យើងប្រហែលជាមិនចង់គិតដល់ផលវិបាក ដែលយើងនឹងទទួលបានពីអំពើបាបរបស់យើង ពេលយើងជួបនឹងព្រះដ៏បរិសុទ្ធឡើយ ប៉ុន្តែ វាជារឿងដ៏ធ្ងន់ធ្ងរដែលយើងយកមកពិចារណា ព្រោះ “ការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្ត នៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់”(ហេព្រើរ ១០:៣១)។ តែមានដំណឹងល្អ ដែលប្រាប់យើងថា ព្រះវរបិតាបានប្រទាននូវកន្លែងដ៏មានសុវត្ថិភាព ដោយសារទ្រង់ស្រឡាញ់យើងរាល់គ្នា! ទ្រង់បានចាត់ព្រះយេស៊ូវ ដែលជារាជបុត្រាទ្រង់ ឲ្យយាងមកសុគតជួសយើង ដើម្បីកុំឲ្យយើងបែកចេញពីទ្រង់ជារៀងរហូតឡើយ(រ៉ូម ៥:៨-១០ កូឡូស ១:១៩-២០)។
ដោយសារព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាង ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ នោះកន្លែងសុវត្ថិភាពនោះ ក៏ត្រូវបានរៀបចំរួចហើយ។ តើអ្នកបានរត់ទៅរកឈើឆ្កាងហើយឬនៅ?_Anne Cetas
ព្រះទ្រង់ស្រឡាញ់មិនដែលខាន
កណ្ឌគម្ពីរហូសេ ជាកណ្ឌគម្ពីរសញ្ញាចាស់ និងជារឿងមួយ ដែលឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏ស្មោះ ត្រង់ ដែលព្រះអម្ចាស់មានចំពោះរាស្រ្តដែលមិនស្មោះត្រង់។ ក្នុងសាច់រឿងដែលហាក់ដូចជាចម្លែកនេះ ព្រះអម្ចាស់បាន បង្គាប់លោកហូសេឲ្យរៀបការជាមួយស្រ្តីម្នាក់ ដែលក្រោយមកនាងបានផិតក្បត់ ជាហេតុបណ្តាលឲ្យគាត់មានទុក្ខសោក(ហូសេ ១:២-៣)។ បន្ទាប់ពីនាងបានរត់ចោលលោកហូសេ ដើម្បីទៅរួមរស់ជាប្រុសផ្សេងទៀត ព្រះអម្ចាស់ក៏បានបង្គាប់លោកហូសេ ឲ្យទៅយកនាងមកវិញ ដែលនេះជានិមិត្តរូបដំណាងឲ្យ “សេចក្តីស្រឡាញ់ដែលព្រះអម្ចាស់មាន ចំពោះរាស្រ្តអ៊ីស្រាអែល ដែលបានងាកទៅថ្វាយបង្គំព្រះដទៃទៀត”(៣:១)។
ក្រោយមកទៀត ព្រះអម្ចាស់បានបង្គាប់លោកហូសេឲ្យប្រកាស់ប្រាប់ប្រជាជនអ៊ីស្រាអែលថា ដោយសារតែពួកគេបះបោរទាស់នឹងទ្រង់ នោះពួកគេនឹងត្រូវនាំទៅជាឈ្លើយរបស់ពួកបរទេស។ ហើយគាត់បានប្រាប់ពួកគេទៀតថា “ហេតុនោះនឹងមានការជ្រួលជ្រើមកើតឡើងក្នុងជនជាតិឯង អស់ទាំងបន្ទាយរបស់ឯងនឹងត្រូវបំផ្លាញ”(១០:១៤)។
ទោះជាពួកគេបានប្រព្រឹត្តអំពើបាប និងស្ថិតក្នុងការជំនុំជម្រះក៏ដោយ ក៏ព្រះគុណទ្រង់នៅតែមានជានិច្ចសម្រាប់ពួកគេ។ គាត់ក៏បាននិយាយលើកទឹកចិត្តពួកគេថា “ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្តីសប្បុរស ចូរកំសុលដីរបស់ឯងឡើង ដ្បិតដល់ពេលយើងគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្តីសុចរិតមកលើឯងរាល់គ្នា”(១០:១២)។
ទោះជាយើងរាល់គ្នាបាន “ភ្ជួរជាអំពើអាក្រក់” ហើយ “ច្រូតកាត់ជាសេចក្តីទុច្ចរិត” ក៏ដោយ(១០:១៣) ក៏ព្រះទ្រង់នៅតែមិនដែលឈប់ស្រឡាញ់យើងឡើយ។ ទោះថ្ងៃនេះ យើងកំពុងជួបស្ថានភាពបែបណាក៏ដោយ ក៏យើងនៅតែអាចវិលត្រឡប់មករកព្រះអម្ចាស់វិញ ហើយសុំការអត់ទោសបាបពីទ្រង់ ដើម្បីឲ្យយើងអាចចាប់ផ្តើមសារជាថ្មីបាន។ សេចក្តីស្រឡាញ់របស់ទ្រង់មិនចេះផុតឡើយ!_David McCasland