គ្មានសេចក្តីស្រឡាញ់ណាធំជាង
ពេលលោកបៀល(Bill) និងភរិយារបស់គាត់ កំពុងតែបើកបររថយន្តកាត់តាមជួរភ្នំរ៉ក់គី(Rocky) មានរថយន្តដឹកទំនិញមួយគ្រឿងបានបើកមក ហៀបតែនឹងបុករថយន្តពួកគេ បានជាគាត់ខំបើកជៀសយ៉ាងគំហុក ធ្វើឲ្យរថយន្តរបស់ខ្លួនធ្លាក់ចេញពីថ្នល់ ហើយដាំក្បាលចូលទៅក្នុងទន្លេខូឡូរ៉ាដូ។ បន្ទាប់ពីពួកគេបានខំប្រវេប្រវាចេញពី រថយន្តដែលកំពុងតែលិចលង់នោះហើយ ពួកគេក៏បានព្យាយាមហែលកាត់ចរន្តទឹកហូរយ៉ាងលឿន។ អ្នកបើករថយន្តដឹកទំនិញម្នាក់ ដែលបានឃើញហេតុការណ៍នេះ បានរត់តាមមាត់ច្រាំង សំដៅទៅរកពួកគេ រួចបោះខ្សែពួរឲ្យពួកគេតោង។ លោកបៀលក៏បានហែលពីក្រោយភរិយារបស់គាត់ ដើម្បីជួយរុញនាងឲ្យទៅដល់កន្លែង ដែលនាងអាចឈោងដល់ខ្សែពួរនោះ ហើយបុរសនោះក៏បានទាញនាងមកមាត់ច្រាំង។ ទោះយ៉ាងណាក៏ដោយ លោកបៀលត្រូវខ្សែទឹកហូរនាំយកទៅបាត់ ហើយក៏បានបាត់បង់ជីវិតទៅ។ គាត់បានលះបង់ជីវិត ដើម្បីជួយសង្គ្រោះស្រ្តីដែលខ្លួនស្រឡាញ់។
ការលះជីវិតខ្លួនឯង ដើម្បីឲ្យមនុស្សម្នាក់ទៀតអាចមានជីវិតរស់តទៅទៀត គឺជាភស្តុតាងដែលបញ្ជាក់ពីសេចក្តីស្រឡាញ់ដ៏ពិត។ នៅយប់ដែលគេក្បត់ព្រះយេស៊ូវ ទ្រង់បានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ អំពីការមានព្រះទ័យចង់លះបង់ព្រះជន្មទ្រង់ ដើម្បីសុគតជួសមនុស្សជាតិ។ ទ្រង់បានមានបន្ទូលថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះទេ គឺដែលអ្នកណានឹងប្តូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ រួចទ្រង់ក៏បានធ្វើជាគំរូនៃការលះបង់ជីវិត ដោយសុគតនៅលើឈើឆ្កាង។
តើអ្នកធ្លាប់បានគិត អំពីការដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកឬទេ? គឺទ្រង់បានសុគតជួសអ្នក។ ការសុគតនេះ គឺមិនគ្រាន់តែបង្ហាញសេចក្តីស្រឡាញ់ ចំពោះអ្នកប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានផ្តល់ឱកាស ឲ្យអ្នកបានទទួលការអត់ទោសបាប និងមានទីលំនៅដ៏អស់កល្បជានិច្ច នៅនគរស្ថានសួគ៌ទៀតផង។ _Dennis Fisher
តុដែលវែងជាងគេ លើពិភពលោក
នៅ ថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០១០ មហាវិថីដ៏មមាញឹកមួយនៅអឺរ៉ុប បានក្លាយជា “តុដ៏វែងជាងគេលើពិភពលោក”(អ្នកខ្លះបានហៅមហាវិថីនេះយ៉ាងដូចនេះឯង)។ ពួកមន្រ្តីបានបិទកំណាត់ផ្លូវប្រវែង៦០គីឡូម៉ែត្រ របស់ផ្លូវA40 អូតូបាញ(Autobahn) នៅតំបន់រូ(Ruhr) ប្រទេសអាល្លឺម៉ង់ ដើម្បីឲ្យប្រជាពលរដ្ឋអាចដើរ ជិះកង់ ឬអង្គុយនៅនឹងតុណាមួយ ក្នុងចំណោមតុទាំង២ម៉ឺន ដែលគេបានតម្រៀបរួចជាស្រេច នៅតាមផ្លូវនោះ។ ជាសរុប មាន មនុស្សប្រហែល២លាននាក់ មកចូលរួមយ៉ាងសប្បាយរីករាយ ក្នុងពិធីមួយ ដែលនាយកនៃពិធីនេះ បានសង្ឃឹមថា នឹងបានតភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួម ដែលមកពីវប្បធម៌ មកពីជំនាន់មនុស្ស និងមកពីប្រជាជាតិជាច្រើន។
ព្រឹត្តការណ៍នេះបានធ្វើឲ្យខ្ញុំគិតដល់តុដែលមានប្រវែងវែងជាងនេះទៅទៀត ដែលនឹងត្រូវបានរៀបចំទុក សម្រាប់ឲ្យអ្នកជឿព្រះជួបជុំគ្នាបរិភោគអាហារ ក្នុងពិធីលៀងព្រះ អម្ចាស់។ ក្នុងអំឡុងពេលធ្វើពិធីលៀងព្រះអម្ចាស់ យើងនឹកចាំអំពីការសុគតរបស់ព្រះយេស៊ូវ ដែលបានជួយសង្រ្គោះយើង ទន្ទឹមនឹងនោះ យើងក៏ទន្ទឹងរង់ចាំការយាងមកវិញរបស់ទ្រង់ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ទ្រង់។
មុនពេលគេយកព្រះយេស៊ូវទៅឆ្កាង ទ្រង់បានបរិភោគអាហារបុណ្យរំលងជាមួយពួកសិស្ស ដោយបន្ទូលថា “ចាប់ពីពេលនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មីជាមួយអ្នករាល់គ្នា ក្នុងនគរព្រះវរបិតានៃខ្ញុំ”(ម៉ាថាយ ២៦:២៩)។
ព្រះអម្ចាស់នឹងរៀបតុនោះ ដើម្បីបង្រួបបង្រួមមនុស្សគ្រប់រូប ដែលព្រះគ្រីស្ទបានប្រោសលោះ ដោយព្រះលោហិតទ្រង់ ដែលអ្នកទាំងនោះមកពី “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍” (វិវរណៈ ៥:៩)។ ថ្ងៃមួយនៅកន្លែងជួបជុំគ្នា…
ទឹកចិត្តកត្តញូ
វីរបុរសដែលខ្ញុំចូលចិត្តជាងគេ កាលពីកុមារភាព គឺលោកដាវី ក្រក់ឃីត(Davy Crockett) ដែលជាអ្នករស់នៅតាមព្រំដែន។ ក្នុងសៀវភៅដែលមានចំណងជើងថា ដាវី ក្រក់ឃីត : ដំណើរជីវិត និងដំណើរផ្សងព្រេង លោកដាវីបានជួបនឹងសោភ័ណ្ឌភាពដ៏ស្រស់ស្អាតមួយ ដែលធ្វើឲ្យគាត់មិនសរសើរព្រះអាទិករមិនបាន។ អ្នកនិពន្ធពិពណ៌នាយ៉ាងដូចនេះថា “នៅពីក្រោយព្រៃរបោះ មានវាលស្មៅដ៏ធំល្វឹងល្វើយ ដែលមានទេសភាពដ៏ស្រស់ស្អាត ដែលសម្បូរទៅដោយផ្កាដ៏ស្រស់បំព្រង ដែលសូម្បីតែលោកវីរសេនីឯក ក្រក់ឃីត ក៏មិនធ្លាប់ឃើញសោភ័ណ្ឌភាពដ៏ល្អបែបនេះដែរ គាត់ក៏បានជិះសេះចូលក្នុងទីវាលនោះ ហើយគយគន់ទេសភាព ដោយបន្លឺសម្លេងថា “ឱព្រះអម្ចាស់អើយ ទ្រង់បានបង្កើតផែនដីដ៏ស្រស់ផូរផង សម្រាប់មនុស្សលោក! តែគេបានរមើរគុណទ្រង់យ៉ាងនេះទៅវិញ! ពួកគេថែមទាំងមិនបានសងគុណទ្រង់ ដោយពាក្យអរព្រះគុណឡើយ”។ លោកក្រក់ឃីតទទួលស្គាល់ថា មនុស្សចាំបាច់ត្រូវដឹងគុណព្រះ ចំពោះស្នាព្រះហស្តដែលទ្រង់បានបង្កើត ដែលនោះជាការឆ្លើយតប ដែលពួកគេច្រើនតែមិនអើរពើរ។
អ្នកនិពន្ធបទទំនុកតម្កើងបានចែងថា “ផ្ទែមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(ទំនុកតម្កើង ១៩:១)។ ស្នាព្រះហស្តព្រះអម្ចាស់ជាផ្ទាំង ទស្សនីយភាពមួយ ដែលមិនគ្រាន់តែធ្វើឲ្យយើងកោតស្ញប់ស្ញែងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានជំរុញចិត្តយើងឲ្យថ្វាយបង្គំ និងសរសើរតម្កើងព្រះអម្ចាស់ ដូចអ្នកនិពន្ធបទទំនុកតម្កើងផងដែរ ពេលយើងមានការយល់ដឹងយ៉ាងត្រឹមត្រូវ អំពីស្នាព្រះហស្ថទាំងនោះ។
លោកដាវី ក្រក់ឃីតពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវ ពេលគាត់ជួបប្រទះសម្រស់នៃស្នាព្រះហស្ថព្រះ ដែលយ៉ាងហោចណាស់ បានបណ្តាលចិត្តយើង ឲ្យមានការដឹងគុណព្រះ។ តើយើងដឹងគុណព្រះឬទេ?_ Bill Browder
ឈប់ ដើម្បីមើលឲ្យច្បាស់
ពេលចក្ខុពេទ្យប្រាប់ខ្ញុំថា “សូមនៅឲ្យស្ងៀម” ខ្ញុំក៏នៅស្ងៀម។ ខ្ញុំមិនប្រកែក ហើយក៏មិនប្រឆាំងនឹងគាត់ដែរ។ ពេលគាត់ដើរចេញពីគ្រែព្យាបាល ខ្ញុំក៏មិនរវល់ធ្វើនេះធ្វើនោះដែរ។ ហេតុអ្វីខ្ញុំស្តាប់គាត់? ពីព្រោះគាត់ជាគ្រូពេទ្យវះកាត់ភ្នែកដ៏ល្បីល្បាញ ដែលកំពុងព្យាយាមព្យាបាលភ្នែកខ្ញុំ ហើយគាត់ត្រូវការការសហការរបស់ខ្ញុំ។ ដូចនេះ បើខ្ញុំមិនស្តាប់តាមការណែនាំរបស់គាត់ទេ នោះខ្ញុំជាមនុស្សល្ងីល្ងើហើយ។
ដូច្នេះ ចុះហេតុអ្វីបានជាខ្ញុំមិនមានការសហការដូចនេះ ពេលខ្ញុំត្រូវសម្រាកនៅស្ងៀមខាងវិញ្ញាណ? ព្រះរាប់ការសម្រាក ជាកិច្ចការដ៏សំខាន់ បានជាទ្រង់ប្រទានឲ្យយើងមានការសម្រាកនៅក្នុងចង្វាក់នៃជីវិត។ បើគ្មានការសម្រាកទេ យើងមិនអាចមើលឃើញច្បាស់ឡើយ ពោលគឺយើងនឹងចាប់ផ្តើមរាប់ខ្លួនឯងជាសំខាន់ ហួសពីការពិត។
បន្ទាប់ពីលោកអេលីយ៉ាបានប្រឈមមុខយ៉ាងតានតឹង ដាក់ស្តេចអ័ហាប់ និងនាងយេសេ បិលរួចមក លោកក៏ធ្លាក់ខ្លួនអស់កម្លាំងល្វើយ។ ព្រះអម្ចាស់ក៏បានចាត់ទេវតាមួយអង្គ ឲ្យទៅមើលថែរគាត់។ ក្នុងអំឡុងពេលគាត់មានភាពនឹងស្ងៀម “ព្រះអម្ចាស់ក៏បានមានព្រះបន្ទូលមកកាន់គាត់”(១ពង្សាវតារក្សត្យ ១៩:៩)។ លោកអេលីយ៉ាបានស្មានថា ខ្លួនកំពុងធ្វើការបម្រើព្រះតែម្នាក់ឯងទេ។ គាត់មានភាពឧស្សាហ៍ក្នុងការងារបម្រើព្រះយ៉ាងខ្លាំង បានជាគាត់មិនបានដឹងថា មានសាសន៍អ៊ីស្រាអែល៧០០០នាក់ទៀត ដែលពុំបានគោរពថ្វាយបង្គំព្រះបាល(ខ.១៨)។
ក្នុងចំណោមយើង ប្រហែលជាមានអ្នកខ្លះកំពុងតែខ្លាចមានរឿងអ្វីមួយកើតឡើង បើសិនជាយើងសម្រាកនៅស្ងៀម ហើយមិនធ្វើកិច្ចការអ្វីនោះ។ ប៉ុន្តែ ពេលយើងបដិសេធមិនព្រមសម្រាក មានរឿងអាក្រក់ជាងនោះទៀត ដែលនឹងកើតឡើងចំពោះយើង។ បើគ្មានការសម្រាកទេ យើងមិនអាចមានសុខភាពល្អ ខាងវិញ្ញាណ ឬខាងរូបកាយបានឡើយ។ ព្រះទ្រង់ប្រោសយើងឲ្យជា កាលណាយើងសម្រាក។
ខ្ញុំចាំបាច់ត្រូវសម្រាកនៅឲ្យស្ងៀម ដើម្បីឲ្យគ្រូពេទ្យអាចព្យាបាលភ្នែកខ្ញុំឲ្យជា យ៉ាងណា មិញ យើងម្នាក់ៗក៏ត្រូវការការសម្រាកនៅស្ងៀមខាងវិញ្ញាណផងដែរ ដើម្បីឲ្យព្រះជួយធ្វើឲ្យភ្នែកខាងវិញ្ញាណយើងមើលឃើញច្បាស់។_Julie…
ស្អិតជាប់គ្នា
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្រ្តបានមានចម្ងល់ អំពីរបៀបដែលសត្វស្រមោចភ្លើង អាចរួចជីវិតពីទឹកជំនន់ ដែលអាចបំផ្លាញជីវិតពួកវាបាន ស្របពេលដែលខ្លួនរបស់ពួកវាមានម៉ាស់ធ្ងន់ជាងទឹកនោះ។ តើធ្វើដូចម្តេចឲ្យសត្វស្រមោចមួយសំបុក អាចប្រមូលតោងគ្នាបង្កើតជាក្បូន សម្រាប់សង្រ្គោះជីវិតបានរាប់សប្តាហ៍? អត្ថបទមួយ ដែលចេញផ្សាយក្នុង សារព័ត៌មានឡូស អេនជេលេស ថាម(Los Angeles Times) បានពន្យល់ថា ពួកវិស្វករមកពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋចចចា បានរកឃើញថា រោមដ៏តូចល្អិតនៅលើខ្លួនរបស់សត្វស្រមោច បានទាក់ពពុះទឹកជាប់នឹងដងខ្លួនវា ជាហេតុធ្វើឲ្យសត្វល្អិតប្រភេទនេះរាប់ពាន់ក្បាល “ដែលខំប្រវេប្រវ៉ា និង តស៊ូរៀងៗខ្លួន” អាចបណ្តែតខ្លួនតាមទឹកជំនន់ ដោយការតោងគ្នាយ៉ាងជាប់។
ជាញឹកញាប់ ព្រះគម្ពីរសញ្ញាថ្មីបានបង្រៀនថា យើងត្រូវការការរួបរួមជាមួយបងប្អូនរួមជំនឿ ក្នុងព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបន្តរស់នៅជាគ្រីស្ទបរិសុទ្ធ និងរីកលូតលាស់ខាងវិញ្ញាណ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ សាវ័កប៉ុលបានចែងថា “កុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង”។ គាត់ក៏បានចែងទៀតថា “ចូរកាន់តាមសេចក្តីពិត ដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ ដែលរូបកាយទាំងមូល បានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(ខ១៤-១៦)។
បើយើងនៅម្នាក់ឯងទេ នោះមុខជាលិចលង់ជាមិនខាន ប៉ុន្តែ បើយើងរួបរួមគ្នា ហើយរីកចម្រើនជាមួយគ្នានៅក្នុងព្រះអម្ចាស់ នោះយើងអាចជម្នះព្យុះភ្លៀងទាំងអស់។…
ទស្សនៈថ្មី អំពីការផ្លាស់ប្តូរ
ខ្ញុំធ្លាប់ឮគេនិយាយថា មនុស្សយើងស្អប់ការផ្លាស់ប្តូរ ប៉ុន្តែ ជាទូទៅ យើងមិនចង់មានការផ្លាស់ប្តូរ ពេលដែលយើងយល់ថា ការផ្លាស់ប្តូរនោះធ្វើឲ្យស្ថានភាពរបស់យើងកាន់តែអាក្រក់ ជាជាងធ្វើឲ្យល្អឡើង។ យើងមានចិត្តអន្ទះសាចង់ផ្លាស់ប្តូរការងារ ពេលការផ្លាស់ប្តូរនោះ នាំឲ្យបានប្រាក់ខែ និងឥទ្ធិពលច្រើនជាងមុន។ យើងរីករាយនៅក្នុងការរើទៅនៅផ្ទះដែលធំជាងមុន និងមានទីតាំងល្អជាមុន។ ដូចនេះ យើងមិនបានស្អប់ការផ្លាស់ប្តូរជាទូទៅទេ ពោលគឺយើងស្អប់តែការផ្លាស់ប្តូរ ដែលបណ្តាលឲ្យមានការខាតបង់ ដែលជួនកាល ជាការខាងបង់ខាងសាច់ឈាម ខាងផ្លូវអារម្មណ៍ ឬខាងផ្លូវចិត្ត។
ការផ្លាស់ប្តូរ គឺជាអ្វីដែលយើងមិនអាចជៀសរួច ហើយក៏ជាការចាំបាច់ផងដែរ។ បើអ្វីៗគ្រប់យ៉ាង នៅតែដដែលៗជានិច្ច នោះគ្មាននរណាម្នាក់មានការលូតលាស់ឡើយ។ ប៉ុន្តែ យើងមានអ្នកគង្វាលម្នាក់ ដែលដឹកនាំយើង ឲ្យឆ្លងកាត់ការផ្លាស់ប្តូរ និងនាំយើងទៅកាន់កន្លែងដែលប្រសើរជាងមុន។ ទំរាំតែទៅដល់កន្លែងនោះ យើងអាចជួបការលំបាកជាច្រើន គឺមិនខុសពីការដែលរាស្រ្តអ៊ីស្រាអែល ធ្វើដំណើរចូលទឹកដីសន្យាឡើយ។ ពួកគេរអ៊ូរទាំ ពេលពួកគេជួបស្ថានភាពដែលលំបាកជាងមុន(និក្ខមនំ ១៥:២៤ ជនគណនា ១៤:២)។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវយកគំរូតាមព្រះយេស៊ូវ។ បន្ទាប់ពីទ្រង់ក្លាយជាអ្នកដឹកនាំដែលមានមនុស្សជាច្រើនដើរតាម មិនទាន់បានមួយសប្តាហ៍ផង ទ្រង់ក៏ប្រែក្លាយជាអ្នកដែលត្រូវមនុស្សគ្រប់គ្នាបោះបង់ចោល។ អ្នកគង្វាលដ៏ល្អបានក្លាយជាកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជានៅថ្ងៃបុណ្យរំលង នៅចន្លោះពេលថ្ងៃសុក្រនៃស្លឹកចាក និងថ្ងៃអាទិត្យដ៏ល្អ។ ដោយសារព្រះគ្រីស្ទព្រមទទួលការឈឺចាប់ ព្រះក៏បានលើកតម្កើងទ្រង់ឲ្យបានគង់នៅកន្លែងខ្ពស់បំផុត(យ៉ូហាន ១០:១ ភីលីព ២:៨-៩)។
ការផ្លាស់ប្តូរទាំងអស់ មិនមែនសុទ្ធតែនាំឲ្យយើងសប្បាយរីករាយឡើយ ប៉ុន្តែ បើសិនជាមាននរណាម្នាក់ដែលស្រឡាញ់យើង ព្រមដឹកនាំយើង…
ពេលគេងមិនលក់ ខ្ញុំអានព្រះបន្ទូល
ពេលខ្ញុំបើកភ្នែកព្រឹមៗ ខ្ញុំឃើញបន្ទប់គេង នៅងងឹតនៅឡើយ នោះគឺមកពីខ្ញុំក្រោកពីព្រឹកព្រលឹមពេកហើយ។ ខ្ញុំក៏ដកដង្ហើមធំ រួចតម្រៀបខ្នើយកើយ ដោយសង្ឃឹមថានឹងបានគេងវិញ។ តែគួរឲ្យស្តាយណាស់ ខ្ញុំស្រាប់តែនឹកឃើញថា មានកិច្ចការជាច្រើនសណ្ឋិក ដែលត្រូវធ្វើ។ ខ្ញុំចាំបាច់ត្រូវទៅទិញគ្រឿងទេស ត្រូវយកអាហារទៅឲ្យមិត្តសំឡាញ់ម្នាក់ ត្រូវឆ្លើយតបសំបុត្រអ៊ីមេល ត្រូវរៀបចំពេលណាត់ជួបពេទ្យ ។ល។
ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថា លំបាកហួសហេតុ ហើយមានការព្រួយបារម្ភ អ្នកក៏ដឹងដែរថា ខ្លួនមានអារម្មណ៍យ៉ាងណា ពេលគេងមិនលក់ ហើយបញ្ឈភ្នែកមើលទៅ ពិដាននោះ។ អ្នកនិពន្ធបទទំនុកដំកើង ជំពូក ១១៩ ក៏ធ្លាប់ដកពិសោធនឹងបញ្ហានេះផងដែរ បានជាគាត់ចែងថា “ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹម ដល់ព្រះបន្ទូលទ្រង់” (ខ.១៤៧)។
ព្រះបន្ទូលព្រះបានផ្តល់ឲ្យនូវការកម្សាន្តចិត្តដ៏ពិសេស ដល់អ្នកនិពន្ធបទទំនុកតម្កើង នៅយប់ដែលគាត់គេងមិនលក់។ ទោះបីជាគាត់មិនអាចធ្វើឲ្យបញ្ហារបស់គាត់រលាយសាបសូន្យក៏ដោយ ក៏គាត់បានមានប្រសាសន៍ថា “ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែកដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់ (ខ.១៤៨)។ នៅពេលយប់ គាត់ជញ្ជឹងគិតព្រះបន្ទូលទ្រង់ ម្តងហើយម្តងទៀត ក្នុងគំនិតគាត់។ គាត់បានផ្តោតទៅលើព្រះបន្ទូល ជាជាងផ្តោតទៅលើការព្រួយបារម្ភ។ ការនេះ បាននាំឲ្យគាត់ប្រកាសថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់” (ខ.៩៧)។
កាលណាទុក្ខព្រួយធ្វើឲ្យអ្នកគេងមិនលក់ ចូរចាំថា “ព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង”(ហេព្រើរ ៤:១២)។ ចូរជ្រើសរើសបទគម្ពីរណាមួយ មកជញ្ជឹងគិតឲ្យបានស៊ីជម្រៅ។…
ទា្វរបើកចំហរ
មានទស្សនៈវិទូជនជាតិដាណឺម៉ាកម្នាក់ ឈ្មោះសូ រ៉ែន ឃតគីហ្កាត(Soren Kierkegaard ឆ្នាំ១៨១៣-១៨៥៥) បានសរសេរថា “បើខ្ញុំត្រូវប្រាថ្នាចង់បានអ្វីមួយ នោះខ្ញុំមិនគួរប្រាថ្នាចង់បានទ្រព្យសម្បត្តិ និងអំណាចឡើយ តែត្រូវប្រាថ្នាចង់បានភ្នែកមួយគូ ដែលនៅក្មេង និងឆេះឆួលជារហូត ដើម្បីមើលឃើញការអ្វីដែលអាចធ្វើទៅរួច។ សាវ័កប៉ុលបានមើលឃើញឱកាស ដែលអាចធ្វើការងារបម្រើព្រះដ៏អស្ចារ្យជាច្រើន នៅក្នុងស្ថានភាពនៃជីវិតរបស់គាត់។ ពេលព្រះបើកទ្វាចំហរ គាត់បានឆក់ឱកាសដើម្បីធ្វើបន្ទាល់ពីព្រះគ្រីស្ទ។ ពេលគេចាប់ខ្លួនគាត់ នៅក្រុងយេរូសាឡឹម ហើយបញ្ជូនគាត់ឲ្យទៅឈរនៅ ចំពោះលោកអភិបាលភេលីច គាត់ក៏ប្រើឱកាសនោះ ដើម្បីប្រកាសដំណឹងល្អ(កិច្ចការ ២៤:២៤)។ ខណៈពេលលោកប៉ូល និង លោកស៊ីឡាសជាប់ឃុំឃាំង នៅក្រុងភីលីព ពួកគេក៏បានផ្សាយដំណឹងល្អដល់ឆ្មាំគុក(កិច្ចការ ១៦:២៥-៣៤)។ ក្រោយមកទៀត ពេលគាត់ជាប់ឃុំឃាំងនៅក្រុងរ៉ូម គាត់ក៏យកឱកាសនោះ លើកទឹកចិត្តដល់អ្នកជឿព្រះនៅក្រុងភីលីព(ភីលីព ១:១២-១៨)។
នៅក្នុងសំបុត្រ ដែលសាវ័កប៉ុលសរសេរទៅកាន់ពួកជំនុំ នៅក្រុងកូរិនថូស គាត់បានប្រាប់អ្នកជឿព្រះថា គាត់ចង់ទៅសួរសុខទុក្ខ និងចំណាយពេល ជាមួយពួកគេមួយរយៈ ប៉ុន្តែ គាត់ត្រូវស្នាក់នៅក្រុងអេភេសូរ ដោយសារគាត់មានឱកាសធ្វើការបម្រើព្រះនៅទីនោះ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំនឹងនៅក្រុងអេភេសូរទាល់តែដល់ថ្ងៃបុណ្យទី៥០ ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំ”(១កូរិនថូស ១៦:៨-៩)។ ហើយលោកប៉ុលក៏បាននាំអ្នកដទៃទៀតឲ្យរួមចំណែកជាមួយគាត់ ដោយឲ្យពួកគេអធិស្ឋានសូមឲ្យព្រះអម្ចាស់បើកទ្វារចំហ ដើម្បីឲ្យគាត់អាចប្រកាសពីព្រះគ្រីស្ទ ឲ្យគេបានឮច្បាស់(កូល៉ុស ៤:៣)។
ចូរទូលសូមឲ្យព្រះបង្ហាញទ្វារចំហរ ដែលជាឱកាសដែលអ្នកអាចធ្វើការបម្រើទ្រង់។ អ្នកនឹងភ្ញាក់ផ្អើល ចំពោះអ្វីដែលអ្នកនឹងបានឃើញ។…
អំណាចនៃការឆ្លើយតប ដោយសុភាព
មានពេលមួយ រថយន្តរបស់ខ្ញុំបានខូច នៅផ្លូវក្រោមដី អំឡុងម៉ោងដ៏មមាញឹក នៅទីប្រជុំជននៃទីក្រុងបូស្តុន។ អ្នកបើកបរផ្សេងទៀត បានបង្ហាញអារម្មណ៍ធុញទ្រាន់ ពេលពួកគេកំពុងព្យាយាមបើកវ៉ាខ្ញុំ។ មិនយូរប៉ុន្មាន រថយន្តរបស់ខ្ញុំត្រូវបានសណ្តោង ទៅកាន់ស្ថានីយមួយកន្លែង ដើម្បីជួសជុល។ ក្រោយមក វាក៏ខូចម្តងទៀត ធ្វើឲ្យខ្ញុំត្រូវជាប់គាំងដំណើរ នៅតាមផ្លូវកាត់តាមព្រំប្រទល់រដ្ឋនៅម៉ោង២រំលងអាធ្រាត។ ដូចនេះ ខ្ញុំក៏យកវាទៅយាន្តដ្ឋានម្តងទៀត។
គួរឲ្យស្តាយណាស់ មានរថយន្តចតនៅយាន្តដ្ឋាន ច្រើនជាងមុនពីរដង ក្នុងអំឡុងពេលប្រកួតកីឡាវាយកូនបាល់ រេតសក់(Red Sox)។ ពេលចេញពីធ្វើការ នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានទៅយកឡាន។ តែពេលទៅដល់ មានរថយន្ត៣០គ្រឿង កំពុងចតជុំវិញវា!
អាចនិយាយបានថា ខ្ញុំមិនមានលក្ខណៈដូចព្រះគ្រីស្ទទេ នៅក្នុងការមានប្រតិកម្មតបជាដំបូង ចំពោះស្ថានភាពបែបនេះ។ ពោលគឺខ្ញុំបានស្រែកឡូឡា ច្រងេងច្រងាង ហើយក្រោយមក ទើបខ្ញុំដឹងខ្លួនថា អាកប្បកិរិយ៉ាបែបនេះ គ្រាន់តែបានធ្វើឲ្យពួកគេកាន់តែគ្មានចិត្តចង់ជួយជួសជុលរថយន្តរបស់ខ្ញុំ ពេលជិតដល់ម៉ោងបិទយាន្តដ្ឋានប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំសម្រេចចិត្តឈប់ឡូឡា។ ខ្ញុំក៏បានអង្រួនទ្វារកញ្ចក់របស់យាន្តដ្ឋាន ដើម្បីឲ្យពួកគេបើកទ្វារ។ ខ្ញុំរឹតតែខឹងថែមទៀត ពេលឃើញពួកកម្មករសើចចម្អកឲ្យខ្ញុំ។
ខ្ញុំស្ទើរតែឈានជើងចេញមិនរួច ពេលដឹងថា ខ្លួនមានលក្ខណៈខុសពីព្រះគ្រីស្ទខ្លាំងប៉ុណ្ណា។ ខ្ញុំក៏គោះទ្វារកញ្ចក់នោះ ហើយនិយាយត្រង់ៗ ទៅកាន់បុគ្គលិកនៅខាងក្នុងថា “ខ្ញុំសុំទោស”។ ពួកគេមានការភ្ញាក់ផ្អើល! ពួកគេក៏បើកទ្វារឲ្យខ្ញុំចូលទៅខាងក្នុង ហើយខ្ញុំបាននិយាយយ៉ាងសុភាពទៅកាន់ពួកគេថា គ្រីស្ទបរិស័ទមិនគួរមានអាកប្បកិរិយ៉ាដូចខ្ញុំទេ។ ប៉ុន្មាននាទីក្រោយមក ពួកគេក៏បានផ្លាស់ទីតាំងរបស់រថយន្តផ្សេងទៀត…
សេចក្តីសង្ឃឹម ពេលជួបការលំបាក
ពេលដែលស្វាមីរបស់ខ្ញុំសង់សំយ៉ាប នៅពីមុខផ្ទះយើង គាត់ក៏បានរំពឹងថា នៅថ្ងៃណាមួយសត្វចាបអាចមកធ្វើសំបុក នៅលើសំយ៉ាបនោះ។ ដូចនេះគាត់ក៏បានសង់កំពូល នៅគៀនជ្រុងសរសរសំយ៉ាប។ ក្រោយមកយើងសើចសប្បាយ ពេលយើងឃើញពួកចាបរ៉ូប៊ីនកំពុងព្យាយាមសង់ផ្ទះថ្មីរបស់ពួកវា ពីលើសំយ៉ាបនេះ។ យើងឃើញមានស្មៅជាច្រើនគរលើគ្នា នៅលើដំបូលសំយ៉ាប ដែលពួកវាបានពាំមកដាក់។ ប៉ុន្តែ បន្ទាប់ពីភ្លៀងបានធ្លាក់ជាប់គ្នាពីរថ្ងៃ យើងក៏ឃើញមានសំបុកមួយបានបង្ហាញរូប រាង្គ នៅចំកន្លែងដែលយើងមិននឹកស្មានដល់។ ដោយសារតែភ្លៀងមិនដាច់ ទើបមេចាបនោះអាចធ្វើឲ្យសំបុករបស់ខ្លួនបិទភ្ជាប់គ្នាយ៉ាងជាប់លាប់។ សត្វបក្សីនោះបានប្តូប្តេជ នៅក្នុងការធ្វើទ្រនំថ្មីរហូតបានសម្រេច ដោយចាក់ស្មៅលាយជាមួយនឹងមែកឈើតូចៗ។ វាមានភាពអត់ធ្មត់យ៉ាងខ្លាំង។
ការអត់ធ្មត់ នាំឲ្យមានការលើកទឹកចិត្ត! យើងអាចមានចិត្តនឿយណាយ និងបាក់ទឹកចិត្ត ដោយសារយើងជួបប្រទះទុក្ខលំបាក ពេលយើងព្យាយាមរស់នៅក្នុងជីវិតដែលថ្វាយព្រះកិត្តនាមដល់ព្រះគ្រីស្ទ។ តែពេលណាយើងឆ្លងកាត់ទុក្ខលំបាក ដោយពឹងផ្អែកលើព្រះ នោះទ្រង់ប្រទានកម្លាំងឲ្យយើងបន្តដំណើរទៅមុខទៀត ទោះបញ្ហារបស់យើងមិនទាន់មានដំណោះស្រាយក៏ដោយ។ បទគម្ពីរ កាឡាទី ៦:៩ បានរំព្ញកយើងថា “កុំឲ្យណាយចិត្តនឹងធ្វើការល្អឡើយ” ហើយលើកទឹកចិត្តយើង កុំឲ្យឈប់ធ្វើការល្អ។
តើព្រះនៃក្តីស្រឡាញ់របស់យើង កំពុងតែប្រើការលំបាក ក្នុងជីវិតយើង ដើម្បីបង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកឬ? ចូរអនុញ្ញាតឲ្យទ្រង់បង្កើតសេចក្តីសង្ឃឹម នៅក្នុង និងតាមរយៈបុគ្គលិកលក្ខណៈរបស់យើង(រ៉ូម ៥:៣-៤)។_Cindy Hess Kasper