ប្រភេទ  |  August

បានជាស្អាតទាំងស្រុង

មិត្ត​​ភ័​ក្ររ​បស់ខ្ញុំ​ម្នា​ក់ បាន​ចែក​ចាយ​ដល់​ខ្ញុំ​ អំពី​សុខ​ទុក្ខ​របស់គា​ត់ ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំ​​កន្លង​មក​នេះ ដែល​ជា​រយៈ​ពេល​ដែល​គា​ត់ទ​ទួ​ល​កា​រ​ព្យាបាល​ជ​ម្ងឺម​ហា​រីក។ ស្នាម​​ញញឹម​​នៅ​លើ​មុ​ខរ​បស់​គា​ត់​បា​​ន​លេ​ចឡើ​ង ខណៈ​ពេល​ដែល​គាត់​បាន​ចែ​ក​ចាយ​អំ​ពី​ដំណឹង​ល្អ ដែល​គាត់​ទើប​តែ​បាន​ទទួលពី​វេជ្ជ​បណ្ឌិត។  គាត់​បាន​ប្រា​ប់ខ្ញុំ​ថា​  នៅ​​ក្នុង​​កា​រ​​ពិនិត្យសុខភា​ព អស់​រយៈ​ពេល​មួយ​ឆ្នាំ​នេះ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គាត់​ថា លទ្ធ​ផល​នៃ​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា គាត់​បាន​ជាស្អា​ត​ទាំ​ងស្រុ​ង។ ពាក្យ​នេះបា​ន​លើ​ក​ទឹ​ក​ចិត្ត​គាត់​ណាស់។ សម្រាប់​​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ម្នា​ក់នេះ​ ពាក្យ​ថា ជា​ស្អាតទាំង​ស្រុង  គឺ​មា​នន័​យ​ថា​ ជម្ងឺ​ដែ​លបា​​ន​គំរាម​ឆក់​យ​ក​ជីវិត​គាត់ កាល​ពី​ប៉ុន្មាន​ខែមុ​ន ឥឡូវ​នេះ មិន​មាន​នៅក្នុ​ង​ខ្លួន​គាត់​ទៀត​ទេ។ យើង​មាន​ចិត្ត​ត្រេក​អរណា​ស់ ពេល​ដែល​បាន​ដឹង​ថា គាត់​បាន​ជា​ស្អាត​ទាំង​ស្រុង​ហើយ​នោះ!

បន្ទាប់​ពី​ស្តេច​ដាវី​ឌបា​នប្រ​ព្រឹត្ត​ខុស​សីលធម៌​ ជាមួយ​នាង​បាតសេបា  ទ្រង់​ក៏​ចង់​ឲ្យ​ចិត្ត​រប​ស់​ទ្រង់ បាន​ជា​ស្អាត​ទាំង​ស្រុ​ង ​ពីស្នា​ម​ប្រឡាក់​នៃ​អំពើ​បាប​ផង​ដែរ បាន​ជា​ទ្រង់​ស្រែក​អំពាវ​រក​ព្រះថា​ “ឱ​​ព្រះ​អ​ង្គ​​អើ​យ សូម​​បង្កើ​ត​​ចិត្ត​​បរិសុទ្ធ​ ​នៅ​​ក្នុ​ង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង”(ទំនុកដំកើង ៥១:១០)។ ព្រះ​ទ្រង់​មាន​ដំណឹងល្អ​មួយ​សម្រា​ប់ស្តេចដា​វី​ឌ ក៏​ដូច​ជាស​ម្រាប់យើ​ងរា​ល់​គ្នា គឺថា​ ទ្រង់​អាច​លាង​ជម្រះ​អំពើ​បាបឲ្យ​យើង​បាន។ ពេលយើង​ត្រូវ​កា​រកា​រ​លាង​ជម្រះ នោះ​ចូរ​យើង​មាន​សង្ឃឹ​ម​ឡើង ដ្បិត​សាវ័ក​យ៉ូហាន​បាន​ប​ង្រៀន​យើង​ថា “បើ​​​យើង​​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។

យើង​មិន​អាច​សម្អាត​ចិត្ត​របស់យើង​ ដោយខ្លួនឯង​បាន​ឡើយ មាន​តែ​ព្រះទេ​ដែ​ល​អាច​សម្អាត​ចិត្ត​យើង​បាន។ បើយើ​ង​បាន​ល​ន់​តួបាប នៅ​ចំពោះ​ទ្រង់​ហើ​យ ទ្រង់​បាន​សន្យា​ថា នឹង​លាង​ជម្រះយើ​ង​ឲ្យ​ស្អាត​ទាំង​ស្រុង! –Bill Crowder

ជម្រើសដែលផ្លាស់ ប្តូរជីវិត

លោក​អេរិ​ក លី​ដឌែ​ល(Eric Liddell) គឺ​ជា​កីឡាករ​ជើង​ឯ​ក ដែល​បាន​សម្រេ​ច​ចិត្ត​ថា ​គាត់​នឹង​មិ​នរ​ត់ប្រ​ណាំង នៅ​ថ្ងៃ​អាទិ​ត្យ ក្នុង​ការ​ប្រកួត​កី​ឡាអូឡាំ​ពិក ឆ្នាំ​១៩​២៤​ឡើយ។ គាត់​មិន​មាន​ការ​ស្ទាក់​ស្ទើរ ​នៅក្នុ​ងកា​រ​សម្រេច​ចិត្ត​នេះឡើ​យ ព្រោះ​គា​ត់​បាន​ជឿ​អស់​ពី​ចិត្ត​ថា ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​នៃ​ព្រះ​អម្ចា​ស់ ដែល​សម្រាប់​ឲ្យ​យើង​ជួប​ជុំ​គ្នាថ្វា​យ​បង្គំ​ទ្រង់ និង​សម្រាក​​។​

មុ​ន​ការ​ប្រកួ​ត​នេះ​មួយ​ឆ្នាំ លោក​អេរិក​​បា​នជួ​ប​ការ​ពិបាក​ជាងនេះ​ទៅ​ទៀត​ ពេល​ដែល​គេសុំ​ឲ្យ​គា​ត់​ចែក​ចាយ​អំពី​សេចក្តី​ជំនឿរ​បស់​គា​ត់ ទៅដ​​ល់ក​ម្ម​ក​រ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម។ ​លោក​អេរិក​បាន​ចែក​ចាយ​ អំពីការ​ពុះ​ពារ​របស់​គាត់​ថា “ក្នុង​មួយ​ជីវិ​ត​ខ្ញុំ​នេះ ខ្ញុំបា​ន​ព្យាយាម​គេច​ចេញ​ពី​ការ​បំពេញ​តួនាទី​នៅ​ទីសា​ធារណៈ ប៉ុន្តែ ព្រះគ្រី​ស្ទ​ហាក់​​ដូច​ជា​​​បាន​ដឹក​នាំខ្ញុំ​ ឲ្យ​ទៅ​តាម​ទិស​ដៅផ្ទុ​យ​ពី​ចិត្តរបស់ខ្ញុំ​​វិញ ហើយ​ខ្ញុំ​ក៏​បោះ​ជំហានទៅ​មុខ តាម​ទ្រង់។ នៅពេ​ល​នោះ ខ្ញុំ​ក៏​បាន​ស​ម្រេ​ចចិ​ត្ត​ថ្វាយទាំ​ង​អស់ ដាច់​​ដ​ល់​ព្រះ​គ្រីស្ទ​។ និយាយរួ​ម ​បើ​ទ្រ​ង់​បាន​ត្រា​ស​ហៅឲ្យ​ខ្ញុំ​ធ្វើ​កា​រ​នោះ នោះ​ទ្រង់​ប្រា​កដ​ជាប្រ​ទាន​ឲ្យ​ខ្ញុំ​មាន​អំណាច​គ្រប់​គ្រា​ន់​ជា​មិ​នខា​ន នៅពេ​ល​ខ្ញុំ​បោះ​ជំ​ហាន​ទៅ​មុ​ខ​តាម​ទ្រង់”។

បន្ទាប់​ពី​លោក​អេរិក​យល់​ព្រម​ចែក​ចាយ​ អំពី​សេចក្តីជំ​នឿរ​ប​ស់​គាត់ ជា​សាធារ​ណៈ នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​បា​នទ​ទួល​សំបុត្រ​មួយ​ច្បាប់​ពី​ជែននី(Jenny) ​ដែ​លជា​ប្អូ​នស្រី​រ​បស់គា​ត់ ដែល​កំពុ​ងរ​ស់​នៅ​ប្រទេស​ចិន។ នាងបា​ន​សរសេរ​សំបុត្រ​នោះ​ កាល​ពី​មួយ​សប្តាហ៍​មុន ហើយ​នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​នោះ នាងបា​ន​ស​រសេរ​ខ​គម្ពី​រ​ថា “​កុំ​​ឲ្យ​​ភ័យ​​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ”(អេសាយ ៤១:១០)។

ជា​រៀង​រាល់​ពេ​ល​ដែល​ព្រះត្រា​ស​ហៅយើ​ង យើង​មាន​ឱកាស​សម្រេច​ចិត្ត​ ដើរតាម​ទ្រង់…

សេចក្តីជំនឿដែលមានការប្រព្រឹត្ត

ដោយ​សារ​លោក​រ៉ចជើរ(Roger) មាន​ជម្ងឺ​ស​ន្លាក់ គាត់​មិន​អា​ចអ​ត់​ទ្រាំ​នឹង​អាកាសធា​តុត្រ​ជាក់ នៅ​ក្រុង​អ៊ីលីណយ(Illinois)ទៀ​តទេ​ ដូចនេះ​ គាត់​ក៏បា​ន​ផ្លាស់​ទីលំ​នៅ​​ ទៅ​ទីក្រុ​ងបា​ង​កក ប្រទេស​ថៃ ដែល​មាន​​អាកាស​ធាតុ​ត្រូ​ពិកវិញ​។ ថ្ងៃ​មួយ គាត់​បាន​នឹ​ក​ចាំ​ អំពី​បទ​ចម្រៀង ​ដែល​ជីដូ​ន​របស់​គាត់ចូ​ល​ចិត្ត​ជាង​គេ គឺ​បទ “តើ​អ្ន​ក​​ជា​អ្វី”។ បទ​នេះអា​ច​ប្រែ​មក​ថា តើអ្ន​ក​ជា​អ្វី បាន​ជានិ​យា​យ​ឮ​យ៉ាង​នេះហើ​យ នៅ​តែ​លោកិ​យ​មិន​អា​ច​ស្តាប់​ឮ​អ្នក​និយាយ។ ពួក​គេកំ​ពុ​ង​សង្កេ​ត​មើល​របៀ​ប​ដែល​អ្ន​ក​ដើរ មិន​មែន​​ស្តាប់​ពាក្យ​ដែល​អ្ន​ក​និយា​យ​ទេ។ ពួក​គេ​កំពុ​ង​វាយ​ត​ម្លៃ​អ្ន​ក តាម​សកម្ម​ភាព​ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។

បទ​នេះបា​នប​ណ្តាល​ចិត្ត​លោករ៉​ច​ជើរ ឲ្យ​ចែក​អាហារ​ដល់​ជន​អ​នា​ថា ដែល​កំពុ​ង​ស្នាក់​នៅ​តាម​ចិ​ញ្ចើម​ផ្លូវ​ធំ​ៗ​។ ជា​រៀង​រា​ល់ពេ​ល​ព្រឹ​ក គាត់​បាន​ទៅ​ចែ​ក​អាហារ​ក្តៅ​ៗ​ ដល់​ជន​អនា​ថា ជា​ង៤​៧​គ្រួ​សារ។ ជា​ច្រើន​ឆ្នាំ​ក្រោ​យម​ក មាន​ស្ត្រី​អនា​ថា​ម្នាក់​ បាន​ទទួ​ល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​សង្រ្គោះ ហើយ​ចង់​ជួប​លោក​រ៉ច​ជើរ ដើម្បីអ​រ​គុណ​គាត់ សម្រាប់​ការ​នាំ​នាង​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។​

ព្រះ​គម្ពីរ​យ៉ាកុប បាន​បញ្ជាក់យ៉ា​ងច្បា​ស់ថា​ សេចក្តី​ជំនឿដែ​ល​គ្មាន​ការ​ប្រ​ព្រឹត្ត គឺ​ជា​ជំនឿ​ស្លាប់​(២:១៧)។ បទ​គម្ពី​រ​នេះ​មិ​ន​មាន​ន័យ​ថា កា​រ​ប្រព្រឹត្ត​នាំឲ្យ​មា​ន​ជំ​នឿ​ឡើយ តែ​ការ​ប្រ​ព្រឹត្ត ​គឺជាភស្តុ​តា​ង​បញ្ជា​ក់​ថា យើ​ង​ពិត​ជា​មា​នសេ​ច​ក្តីជំ​នឿ​មែ​ន។ យើង​អាច​និ​យា​យ​យ៉ាង​ងាយ​ថា ​យើង​ជឿព្រះ​ ប៉ុន្តែ មាន​តែ​ការ​ប្រព្រឹត្ត​ទេ ដែល​អាចបញ្ជាក់​ថា យើង​ពិត​ជាជឿ​ទ្រ​ង់​មែន។

លោក​អ័ប្រាហាំគឺ​ជា​គំរូ​នៃសេចក្តីជំ​នឿដ៏​ពិ​ត។​ គាត់​មិន​គ្រាន់​តែបា​ន​និយា​យថា គាត់​ជឿ​ព្រះ​ប៉ុណ្ណោះ​ទេ​ តែ​ថែ​ម​ទាំង​បា​ន​បញ្ជាក់ អំ​ពីសេ​ចក្តី​ជំនឿរ​បស់​ខ្លួ​ន ដោយ​ហ៊ាន​លះប​ង់​ជីវិត​របស់​អ៊ីសាក់ ដែល​ជាកូន​ប្រុស​តែមួ​យ​រប​ស់​គា​ត់ តាម​បង្គាប់​រ​បស់​ព្រះ​ទៀត​ផ​ង(យ៉ាកុប ២:២១-២៤…

ការកត់សំគាល់

ខណៈ​ពេល​ដែល​ខ្ញុំ​កំ​ពុង​ឈរ​នៅ​កន្លែ​ងត្រួ​ត​ពិនិត្យ​អ្នកដំណើរ​មក​ដល់​ ខ្ញុំបា​នប៉ា​ន់​ប្រមាណ​ប្រាក់​ដែល​ខ្ញុំ​នឹង​ត្រូវ​បង់​ឲ្យ​គេ ហើយ​ទន្ទឹម​នឹង​នោះ​ ខ្ញុំក៏​ព្យា​យាមមើ​ល​កូន​ប្រុស​រ​បស់​ខ្ញុំ​ កុំឲ្យ​វា​ដើរ​ទៅ​ក​ន្លែង​ផ្សេ​ង​។ ខ្ញុំ​បាន​កត់​សំគា​ល់​ឃើញ​ថា ស្រ្តី​ម្នាក់​ដែ​លឈ​រ​នៅ​ខា​ងមុ​ខ​ខ្ញុំ បាន​ដើរ​អូស​ជើងទៅ​រ​ក​ច្រក​ចេ​ញ ដោយ​មិន​បា​ន​យក​ឥ​វ៉ាន់​រប​ស់​ខ្លួន​ទៅ​ជា​មួ​យសោះ​។ មន្ត្រី​ត្រួត​ពិនិ​ត្យ​ក៏​បាន​ប្រាប់​យើង​ថា ស្ត្រីម្នាក់​នោះមិ​ន​មាន​ប្រា​ក់​គ្រប់​គ្រា​ន់ស​ម្រាប់​បង់​ទេ​ បាន​ជា​គាត់​ចេញ​ទៅ​យ៉ា​ង​ដូ​ច​នេះ។  ខ្ញុំ​មាន​អា​រម្មណ៍​សោក​​ស្តាយ​ចំពោះ​គាត់​ខ្លាំ​ងណា​ស់។ បើសិ​ន​ជា ​មុន​នោះ ខ្ញុំ​បាន​ដឹង​ពី​ស្ថាន​ភាព​រ​ប​ស់នា​ង ខ្ញុំ​ច្បា​ស់ជា​ជួ​យ​នាង​ ជា​មិ​ន​ខាន​ទេ។

ក្នុង​ព្រះគ​ម្ពីរ​នា​ងរស់ លោក​បូអូ​សបា​នដឹ​ង​អំ​ពី​ទុក្ខ​លំបាក​រប​ស់នា​ង​រ​ស់ ពេ​ល​ដែ​លគា​ត់​ឃើញ​នា​ង កំពុង​ដើរ​រើ​ស​គួរ​ស្រូវ​ នៅក្នុ​ងវា​ល​ស្រែ​របស់​គាត់​(២:៥)។ គាត់​ដឹង​ថា នាង​ទើប​តែត្រូ​វ​ប្តីស្លា​ប់​ចោ​ល ហើយកំ​ពុង​តែ​ទ​ទួល​បន្ទុ​ក​ចិញ្ចឹម​ខ្លួន​ឯងផ​ង ​និង​ម្តា​យ​ក្មេង​រ​បស់នាង​ផង។ លោកបូ​អូស​បា​នដឹ​ង​ថា នាង​កំពុ​ង​ត្រូវ​កា​រ​កា​រពា​រ ហើយ​បាន​ហាម​ពួ​កច្រូ​ត​កាត់​រ​បស់​គា​ត់ មិន​ឲ្យប៉ះ​ពា​ល់នា​ងឡើ​យ(ខ.៩)។ គាត់​បា​នជួ​យ​ឲ្យនា​ង​​មាន​អាហារ​​ច្រើ​ន​ជា​ងមុ​ន ដោយ​បង្គាប់ក​ម្មកររ​បស់​គា​ត់ ឲ្យ​ទម្លាក់​កួរ​ស្រូវ​(ខ.១៦)។ លោក​បូអូស​ថែមទាំ​ងបា​ន​កម្សាន្ត​ចិត្ត​នាង​ទៀ​ត​ផង(ខ.១១-១២)។ ពេល​ដែល​នា​ងន៉ា​អូ​មី​បា​នដឹ​ង​ អំពី​ការ​នេះ នាង​ក៏បា​ន​ប្រាប់​នាង​រស់​​ថា “សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង”(ខ.១៩)។

តើ​អ្នក​បាន​ដឹ​ង​អំពី​កា​រខ្វះ​ខា​តរ​បស់​មនុស្ស​នៅ​ជុំវិញ​អ្នក​ទេ គឺ​អ្នក​នៅព្រះ​​វិហារ​របស់​អ្នក ​ឬអ្នក​ជិត​ខាង ឬក៏​អ្នកដែ​លកំ​ពុង​ជ្រក​នៅ​ក្រោម​ដំ​បូល​ផ្ទះ​រ​បស់​អ្ន​ក​ឬ​ទេ? ថ្ងៃ​នេះ សូម​ពិចារ​ណា ​អំពីរ​បៀប​ដែល​អ្ន​កអា​ច​ជួយ​សម្រួលប​ន្ទុករ​បស់​នរណាម្នា​ក់​ចុះ។ បន្ទាប់​មក អ្នក​នឹង​បាន​សម្រេចផែ​ន​ការ ​ដែល​ព្រះមា​ន​សម្រាប់​អ្នក​មិន​ខា​ន​ឡើយ​(កាឡាទី ៦:២ អេភេសូរ ២:១០)។​–Jennifer Benson Schuldt

ប៉ុន្តែ ព្រះ

លោកហោវ៉ាត ស៊ូក​ដិន(Howard Sugden) គឺ​ជាគ្រូ​គង្វាល​របស់​ខ្ញុំ ពេល​ខ្ញុំ​កំពុង​រៀន​នៅ​មហា​វិទ្យា​ល័យ​។ មាន​ចំណង​ជើង​នៃ​កា​រ​​អធិ​ប្បាយ​ព្រះ​បន្ទូល​រប​ស់គា​ត់​ជាច្រើ​ន ដែ​ល​ខ្ញុំមិ​នអា​ចបំ​ភ្លេច​បាន។  អស់​រយៈ​ពេ​​​លជា​ច្រើន​ឆ្នាំ​កន្ល​ងម​ក​នេះ ការ​អធិប្បាយ​ព្រះ​បន្ទូល ​របស់​គាត់ ក្រោម​​ចំណង​​ជើង​ថា​ “ប៉ុន្តែ ព្រះ…” នៅ​តែ​លើក​ទឹកចិ​ត្ត​ខ្ញុំ ពេល​ណាខ្ញុំ​អា​ន​ចំខ​គម្ពីរ​ដែល​មាន​ប្រើ​​ពាក្យ ​“ប៉ុន្តែ ព្រះ” ។ ខគ​ម្ពី​រទាំងនោះ​​​បាន​​លើក​​ទឹ​កចិ​ត្ត​ខ្ញុំ ឲ្យ​នឹក​ចាំ​ពីជំនួយដ៏​សុ​ចរិត​របស់​ព្រះ សម្រាប់ពេល​ដែល​ខ្ញុំ​​កំពុង​មាន​បញ្ហា។ ខគម្ពីរទាំងនោះ មានដូចតទៅ :

“អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ”(លោកុប្បត្តិ ៥០:២០)។

“…រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ … ប៉ុន្តែ​ ព្រះ ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក”(ទំនុកដំកើង ៤៩:១៤-១៥)។

“ឯ​សាច់ និង​ចិត្ត​ទូលបង្គំ នោះ​នឹង​សាបសូន្យ​ទៅ​បាន ប៉ុន្តែ ​ព្រះ​ ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូលបង្គំ​ជា​ដរាប​ដែរ”(ទំនុកដំកើង ៧៣:២៦)

“កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង  តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(រ៉ូម ៥:៧-៨)។

“សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ…

វិញ្ញាណដែលអាចទទួលការបង្រៀន

មុន​ពេលដែល​​ព្រះ​វិហារ​របស់​យើង​ជិត​ចាប់​ផ្តើម​កម្មវិធី​ថ្វាយ​បង្គំ ខ្ញុំ​បាន​ស្តាប់​ឮ​បុរស​វ័យ​ក្មេង​ម្នាក់ កំពុង​ជជែក​ជា​មួយ​ម្តាយ​របស់​គាត់ នៅ​ខាង​ក្រោយ​ខ្នង​ខ្ញុំ ។​ ពួក​គេ​កំពុង​អាន​សេចក្តី​ប្រកាស​នៅ​ក្នុង​ក្រដាស​កម្មវិធី​ថ្វា​យបង្គំ ដែល​​​លើក​ទឹក​ចិត្ត​ឲ្យ​អាន​​ព្រះគម្ពីរ​សុភាសិត ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​មួយ​ជំពូក ចាប់​ពី​ខែ​កក្កដា និង​សីហា ។​ គាត់​បាន​សួរ​ម្តាយ​គាត់​ថា “តើ​យើង​នឹង​អាន​ជំពូក​៣១ នៅ​ក្នុង​ខែ​សីហា យ៉ាង​ដូច​ម្តេច​នឹង​បាន បើ​ក្នុង​ខែ​នោះ​មាន​តែ​៣០​ថ្ងៃ​ទេ?” ម្តាយ​គាត់​ក៏​ឆ្លើយ​ថា គាត់​ស្មាន​ថា ខែ​សីហា​មាន​៣១​ថ្ងៃ ។​ គាត់​តប​វិញ​ថា “ទេ មាន​តែ​៣០​ថ្ងៃ​ទេ”។

នៅ​ពេល​កម្មវិធី​ថ្វាយ​បង្គំ ឈាន​ចូល​ដល់​ពេល​ដែល​យើង​ត្រូវ​ជម្រាប​សួរ​គ្នា​ទៅ​​វិញ​ទៅ​មក ខ្ញុំ​ក៏​បាន​បែរ​ក្រោយ​ទៅ​រក​គាត់ ហើយ​និយាយ​ថា សួរស្តី ។​​ បន្តាប់​មក ខ្ញុំ​ក៏​និយាយ​ទៅ​កាន់​គាត់​ថា “ខែ​សីហា​ពិត​ជា​មាន​៣១​ថ្ងៃ​មែន”។ គាត់​ប្រកែក​ថា “ទេ មិន​មែន​ទេ ។​ ខែ​ពីរ​​ដែល​នៅ​បន្ទាប់​​គ្នាមិនអាច មាន​រយៈពេល​៣១​ថ្ងៃ​ដូច​គ្នា​បាន​ទេ”។ ការ​​ច្រៀង​សរសើរ​តម្កើង​ព្រះក៏​បន្លឺ​ឡើង ដូចនេះ​ខ្ញុំ​ក៏​គ្រាន់​តែ​ញញឹម​ដាក់​គាត់ ។​

ការ​ជជែក​​គ្នា​​ដ៏​​ខ្លី​​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពីភាព​ចាំ​បាច់​នៃ​ការ​មាន​វិញ្ញាណ ​ដែល​អាច​ទទួល​ការ​បង្រៀន ដែល​​ស្វែង​រក​ប្រាជ្ញាដែល​ខ្លួន​មិន​មាន ។​ ក្នុង​ព្រះ​គម្ពីរ​សុភាសិត ជំពូក៣ អាកប្ប​កិរិយ៉ា​ដែល​ឪពុក​ចង់​ឲ្យ​កូន​ប្រុស​របស់​គាត់​មាន គឺ​កា​រ​បន្ទាប​ខ្លួន ដូច​ដែល​មាន​ចែង​ថា “ កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ”(ខ.៧)។ ​ក្នុង​ជំពូក ២ គាត់​ប្រាប់​កូន​គាត់​ថា “ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា … ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ”(ខ.២,៤)។…

ព្រះគ្រីស្ទដែលរស់នៅក្នុងយើង

ក្នុង​ការ​ប្រកួត​អត្ត​ពលកម្ម អាយរិនមែន​(Ironman) មាន​ការ​ហែល​ទឹក ចម្ងាយ៣,៨ គីឡូម៉ែត្រ ការ​ប្រណាំង​កង់​ចម្ងាយ ១៨០,២ គីឡូម៉ែត្រ និង​ការ​រត់​ប្រណាំង ចម្ង៉ាយ ៤៦,១ គីឡូ ម៉ែត្រ ។ គេ​មិន​ងាយ​ទទួល​បាន​ជោគ​ជ័យ ក្នុង​ការ​ប្រកួត​នេះ​ឡើយ ។ ​ប៉ុន្តែ លោកឌីក ហូយត៍(Dick Hoyt)​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​នេះ ហើយ​បាន​សម្រេច​ទៅ​ដ​ល់​ទី ជា​មួយ​កូន​ប្រុស​របស់​គាត់ គឺរិក(Rick) ដែល​ជា​ជន​ពិការ ។​ នៅ​ពេល​លោក​ឌីក ហែល​ទឹក គាត់​បាន​សណ្តោង​កូន​ប្រុស​របស់​គាត់ ដែល​នៅ​ក្នុង​កូន​ទូក ។ នៅ​ពេល​លោក​រីក​ប្រណាំង​កង់ គាត់​បាន​ដាក់​កូន​ប្រុស​របស់​គាត់ ឲ្យ​អង្គុ​យ​នៅ​ពី​ក្រោយ​គាត់ ។ នៅ​ពេល​លោក​ឌីក​រត់​ប្រណាំង គាត់​បាន​រុញ​កូន​ប្រុស​របស់​គាត់ ដែល​អង្គុ​យ​នៅ​លើ​កៅ​អីរុញ ។​ រិក​បាន​ពឹង​ផ្អែក​ទៅ​លើ​ឪពុក​របស់​ខ្លួន ដើម្បី​ទៅ​​ដល់​ទី បើ​ពុំ​នោះ​ទេ គាត់​មិន​អាច​ទទួល​ជោគជ័យ​បាន​ឡើយ ។​

យើង​អាច​ឃើញ​ភាព​ស្រប​គ្នា រវាង​រឿង​របស់​ពួក​គេ និង​ជីវិត​របស់​យើង​ជា​គ្រីស្ទ​ប​រិស័ទ ។​ រិក​បាន​ពឹង​ផ្អែក​ទៅ​លើ​ឪពុក​របស់​គាត់ ចំណែក​យើង​វិញ គឺ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​គ្រីស្ទ ដើម្បី​ទទួល​​ជោគ​ជ័យ​នៅ​ក្នុង​ការ​រត់​ប្រណាំង​​នៃ​​គ្រីស្ទ​​បរិស័ទ ។​

នៅ​ពេល​យើង​ព្យាយាម​រស់​នៅ តាម​បំណង​ព្រះ​ទ័យព្រះ យើង​ដឹង​ថា ទោះ​បី​ជា​យើង​មាន​បំណង​ចិត្ត និ​ង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ល្អបំ​ផុត​ក៏​ដោយ ក៏​ជាញឹ​ក​ញាប់ យើង​មាន​ការ​ជំពប់​ដួល…

អាស្រ័យទៅលើរបៀបនៃការគិត

តើអ្នក​ជា​ផ្នែក​​នៃ​បញ្ហា ឬ​ជា​ផ្នែក​នៃ​ដំណោះ​ស្រាយ? ទោះ​បី​ជា​សំ​ណួរ​នេះ​ត្រូវ​បាន​ចោទ​ឡើង ក្នុង​ពេល​ប្រជុំ​នៃ​មុខ​ជំនួញ ឬក្នុង​ក្រុម​ប្រឹក្សា​នៃ​ពួក​ជំនុំ ឬក៏​ក្នុង​ការ​ពិភាក្សា​ក្នុង​គ្រួសារ​ក៏​ដោយ ក៏​ជា​ញឹក​ញាប់ សំណួរ​នេះ កើត​មាន​ឡើង​ពី​ការ​ធុញ​ទ្រាន់ នៅ​ពេល​ព្យាយា​មស្វែង​យល់ អំពី​មូល​ហេតុ​ដែល​នរណា​ម្នាក់​​ប្រព្រឹត្ត​តាម​បែប​ណា​មួយ ។​ ការ​ឆ្លើយ​​សំណួរ​​នេះ គឺ​ច្រើន​តែ​អាស្រ័យ​ទៅ​លើ​របៀបនៃការគិតរបស់ខ្លួន​ទេ ។​

បើ​​យើង​ស្ថិត​​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ​ បន្ទាប់​ពី​បាន​ជាប់​ជា​ទាសករ​អស់​៤០០​ឆ្នាំ នោះ​យើង​ប្រហែល​ជា​យល់​ថា ស្តេច​ផារ៉ោន គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា ហើយ​នោះ​គឺ​ជា​ការ​ពិត​មែន ។​​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ជ្រាប​លើស​ពី​នេះ​ទៅ​ទៀត ។​​

យើង​ពិបាក​នឹង​យល់ នៅ​ពេល​ព្រះ​អម្ចាស់​ទ្រង់​បង្គាប​ឲ្យ​លោក​ម៉ូសេ​ ដឹក​នាំ​ពួក​អ៊ីស្រាអែល​ចូល​ទឹក​ដី​អេស៊ីព្ទ​​វិញ ហើយ​បោះ​ជំរុំ ដោយ​បែរ​ខ្នង​ដាក់​សមុទ្រ​ក្រហម​វិញ ដើម្បី​ឲ្យ​ស្តេច​ផារ៉ោន​លើក​ទ័ព​មក​វាយ​ប្រហារ​ពួក​គេ(និក្ខមនំ ១៤:១-៣)។​ ពេល​នោះ​ពួក​អ៊ីស្រាអែល​ស្មាន​ថា​ ពួកគេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ទេ ប៉ុន្តែ ព្រះ​ទ្រង់​មានប​ន្ទូល​ថា ទ្រង់​នឹង​បាន​ទទួល​សិរីល្អ និង​ព្រះ​កិ​ត្តិ​នាម តា​ម​រយៈស្តេច​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់ “ពួក​​សាសន៍​​អេស៊ីព្ទ​​នឹង​​ដឹ​ង​ថា អញ​ជា​ព្រះយេហូវ៉ា​ពិត”(ខ.៤,១៧-១៨)។

នៅ​ពេល​យើង​មិន​អាច​យល់ អំពី​មូល​ហេតុ​ដែល​ព្រះ​​អនុញ្ញាត ឲ្យ​យើង​ជួប​ស្ថានភាព ដែល​យើង​មិន​អាច​ដោះស្រាយ​បាន នោះ​យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា​ ទ្រង់​ឲ្យ​ការ​នោះ​​កើត​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​យើង និង​ដើម្បី​សិរីល្អ​ទ្រង់​​ ។​ បើ​សិន​ជាយើ​ងអាច​អធិស្ឋា​ន​ថា “ឱ​ព្រះ​វរបិតា​អើយ សូម​ជួយ​ឲ្យ​ទូល​បង្គំ ទុកចិត្ត និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ទ្រង់ នៅ​ក្នុង​ស្ថាន​ភាព​នោះ​​” នោះ​មាន​ន័យ​ថា ​យើង​កំពុង​តែ​ស្រប​នឹង​គំនិត…

ការមិនបានលត់ដំ

យើង​មាន​ទី​លំនៅ ក្នុង​តំបន់​ព្រៃ ដូចនេះ យើង​មិន​សូវ​ទទួល​បាន​ពន្លឺ​ថ្ងៃ​ច្រើន នៅ​ក្នុង​រដូវ​ក្តៅ​ទេ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ចូល​ចិត្ត​ផ្លែ​ប៉េង​ប៉ោះ​ស្រស់​ ដូចនេះ ខ្ញុំ​ក៏​បា​ន​​សម្រេច​ចិត្ត​ដាំ​ដើម​ប៉េង​ប៉ោះ ក្នុង​ផើង នៅ​កន្លែង​មួយ​ចំនួន ដែល​មាន​ពន្លឺ​ថ្ងៃ​ច្រើន ។

ដើម​ប៉េង​បោះ​ទាំង​នោះ​ក៏​បាន​ចាប់​ផើ្តម​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ។​ ខ្ញុំ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ពេល​ដែល​ខ្ញុំបាន​​ដឹង​ថា ពួក​វា​ដុះ​លឿ​ន គឺ​ដោយ​សារ​ពួក​វា​ខំ​ប្រឹង​លូត​ទៅ​រក​ពន្លឺ​ថ្ងៃ ដែល​មាន​កំណត់ ។​ ក្រោយ​មក ​ខ្ញុំ​បាន​ដឹង​ថា ដើម​ទាំង​នោះ​កំពុង​មាន​​បញ្ហា ព្រោះ​តួរ​ដើម​ប៉េង​ប៉ោះ​ទាំង​នោះ មាន​ទម្ងន់​ធ្ងន់​ពេក បាន​ជា​មិន​អាច​ទប់​ខ្លួន​មិន​​បាន​ទៀត​ឡើយ ។​ ខ្ញុំ​ក៏​រក​បាន​បង្គោល​សម្រាប់​ចង​ផ្អោប ។​ ខ្ញុំ​ក៏​លើក​តួរ​ដើម​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ក៏​ចង​ផ្អោប​នឹង​បង្គោល​ដើម្បី​ឲ្យ​វា​​ឈរ​ត្រង់ ។​ ទោះ​បី​ជា​ខ្ញុំ​ព្យាយាម​ធ្វើ​ថ្មម​ៗ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​បាន​ធ្វើ​ឲ្យ​បាក់​ដើម​ប៉េង​បោះមួយ​ដើម ដែល​ត្រកួញ​ចូល​គ្នា នៅ​ពេល​ខ្ញុំ​ព្យាយាម​ពត់​វា​ឲ្យ​ឈរ​ត្រង់ ។​

ការនេះ​បាន​ក្រើន​រំឭក​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា គេ​ត្រូវ​ចាប់​ផ្តើម​​ធ្វើ​ការ​​លត់​​ដំ​​ មុន​​ពេល​ដែល​លក្ខណៈ សម្បត្តិ​មាន​​ភាព​​បត់​បែន ឬ​វៀច​វេ ។​

លោក​អេលី ដែល​ជា​​សម្តេច​សង្ឃ មាន​កូន​ប្រុស​ពីរ​នាក់ ដែល​គាត់​មិន​បាន​លត់​ដំ​ពី​មុ​ន​មក ។ ​នៅ​ពេល​ភាព​ទុច្ចរិត​របស់​ពួក​គេ​មាន​ភាព​អាក្រក់​យ៉ាង​ខ្លាំង គាត់​មិន​អាច​ធ្វើ​ព្រងើយ​ទៀត​ឡើយ បាន​ជា​គាត់​ស្តី​បន្ទោស​ឲ្យ​ពួក​គេ​ដោយ​សុភាព(១សាំយ៉ូអែល ២:២៤-២៥)។ ទោះ​ជា​យ៉ាងណា​​ក៏​ដោយ ការ​នោះ​គឺ​ហួស​ពេល​ទៅ​ហើយ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រកាស​អំ​ពីផ​ល​វិបាក ដែល​ពួក​គេ​ត្រូវ​ទទួល ដោយ​បន្ទូល​ថា “អញ​នឹង​ជំនុំជំរះ​ពួក​គ្រួ​លោក​ជា​ដរាប​ទៅ…

ការសុំរៀបការ ដោយការបន្ទាបខ្លួន

កាល​ខ្ញុំ​នៅ​រៀ​ន​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​ស្តាប់​រឿង​និទាន​ជា​ច្រើន​អំពី​ការ​ភ្ជាប់​ពាក្យ។​​ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ដែល​និយម​ចូល​ចិត្ត​ស្តាប់​រឿង​ទាំង​នោះ បាន​ប្រាប់​ខ្ញុំ​អំពី​ការ​ភ្ជាប់​ពាក្យ​នៅ​ភោជ្ជនីយ​ដ្ឋាន​ថ្លៃ​ៗ និង​នៅ​ពេល​ថ្ងៃ​លិច នៅ​លើ​កំពូល​ភ្នំ ហើយ​និង​នៅ​ក្នុង​រទេះ​សេះ ដែល​កំពុង​បរ​តាម​ផ្លូវ​ជា​ដើ​ម ។​ ហើយ​​ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​រឿ​ង​មួយ ដែល​ដំណាល​អំពី​បុរស​វ័យ​ក្មេង​ម្នាក់ ដែលបានសុំមិត្តស្រីខ្លួនរៀបការ ដោយ​​គ្រាន់​តែ​បាន​លៀង​ជើង​ឲ្យ​នាង​​​​ប៉ុណ្ណោះ ។​ ការ​សុំ​រៀប​ការ​ដោយ​ការ​បន្ទាប​ខ្លួន​របស់​គាត់ បាន​បង្ហាញ​ថា គាត់​បាន​យល់​ថា ការ​បន្ទាប​ខ្លួន​គឺ​ជា​ការ​ដ៏​ចាំ​ បា​ច់ នៅ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​​​អស់​មួយ​ជីវិត ។​

សាវ័ក​ប៉ុល​ក៏​បាន​យល់​ដឹង​ផង​ដែរ អំពី​សារះសំខាន់​នៃ​ការ​បន្ទាប​ខ្លួន និង​អំពី​របៀប​ដែល​ការ​បន្ទាប​ខ្លួន​ នាំ​​ឲ្យ​យើង​មាន​ការ​រួប​រួម​គ្នា ។ ការ​បន្ទាប​ខ្លួន​គឺ​ពិត​ជា​សំខាន់​យ៉ាង​ពិសេស ចំពោះ​ទំនាក់​ទំន​ង​ប្តី​ប្រពន្ធ ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “កុំ​​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ”(ភីលីព ២:៣)។ ផ្ទុយទៅវិញ យើង​គួរ​តែ​ឲ្យ​តម្លៃ​ប្តី​ឬ​ប្រពន្ធ​របស់​ខ្លួន ឲ្យ​បាន​លើស​​ខ្លួន​​ឯង​ទៅទៀត ហើយ​ត្រូវ​ស្វែង​រក​ប្រយោជន៍​ឲ្យ​ពួក​គេ ។​

យើង​អាច​ធ្វើ​ការ​បន្ទាប​ខ្លួន ដោយ​បម្រើ​ប្តី​ឬ​ប្រពន្ធ​របស់​យើង ហើយ​គ្មាន​ការ​បម្រើ​អ្វី ដែល​តូច​ស្តើង​ពេក ឬ​ធំ​ពេក​ឡើយ ។​ ជាក់​ស្តែង ព្រះ​យេស៊ូ​វទ្រង់បាន “​បន្ទាប​ព្រះអង្គ​ទ្រង់ … រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង”(ខ.៨)។ ការ​ដែល​ទ្រង់​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង ។​

តើ​អ្នក​អាច​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នេះ ដើម្បី​បម្រើ​​ដោយ​​បន្ទាប​ខ្លួន ដល់​អ្នក​ជាទី​ស្រឡាញ់​របស់​ខ្លួន? អ្នកប្រហែល​ជា​​ត្រូវ​ធ្វើ​កិច្ចការ​ដ៏​សាមញ្ញ ដូច​ជា​ការ​មិន​ដាក់​ស្ពៃ​ក្តោ​ប​…