ប្រភេទ  |  February

ការអរព្រះគុណព្រះ

មានសោ​ក​នាដ​​កម្ម​មួយ បាន​បន្ស​ល់​ទុក​នូ​វ​ចន្លោះប្រហោង ក្នុង​គ្រួសា​រ​មួ​យ ដែល​គ្មា​ន​អ្វី​អា​ច​បំ​ពេញបាន​ឡើយ។ មាន​ក្មេង​តូ​ច​ម្នា​ក់បា​ន​រ​ត់តេស​តាស ដេញ​តាម​សត្វឆ្មាមួ​យ​ក្បាល​ ចូល​ទៅ​ក្នុង​ផ្លូវ​ថ្ម​ល់ ហើយ​ក៏​ត្រូ​វឡា​​ន​ដឹកទំនិញ​ធុន​តូច​បុកស្លា​ប់។ ក្មេងស្រី​អា​យុបួ​នឆ្នាំ​ដែលជា​​ប​ង​ស្រីរបស់​វា បាន​ឈរ​ភាំ​ងស្មារ​តី ពេល​ដែល​ឃើ​ញម្តា​យ​រ​បស់នាង​ពរ​ប្អូន​ស្រីតូ​ចរ​បស់​ខ្លួ​ន ដែលបា​ន​បាត់​ប​ង់​ជីវិ​ត​ទៅ​ហើយ​។ ចាប់​តាំង​ពី​ពេល​នោះម​ក​ ភាព​ចម្លោះ​ប្រហោង​ដ៏​រងាដែ​លព្រឹត្តិ​​ការណ៍​នោះ​បាន​ប​ន្សល់ទុ​ក បាន​ហ៊ំ​ព័ទ្ធគ្រួ​សារ​មួយ​នេះ ដោយទុ​ក្ខសោ​ក​ អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​។ ការក​ម្សា​ន្តចិ​ត្ត​ដែល​ពួ​ក​គេ​បាន​ទ​ទួល គឺ​គ្មាន​​អ្វីក្រៅ​ពីអា​រម្មណ៍ ដែល​​ស្ពឹក​គិ​តលែ​ង​ចេ​ញ ដោយ​មិនដឹ​ងថា​ ពេល​ណា នឹង​បាន​ធូ​រស្បើ​យ​ឡើយ។

ក្មេង​ស្រី​អាយុ​បួ​ន​ឆ្នាំ ដែលបា​ន​ឃើញ​ហេ​តុ​ការណ៍នោះ គឺជា​អ្ន​កស្រី​ អាន វ៉ូសខាម(Ann Voskamp) ដែល​ជាអ្ន​កនិ​ពន្ធ​ម្នា​ក់ ហើយ​សេចក្តីទុ​ក្ខ នៃម​រណៈ​ភាព​របស់​ប្អូន​ស្រីគាត់​ បាននាំ​ឲ្យ​គាត់មា​នទស្ស​នៈអំពី​ជី​វិត និង​អំពី​ព្រះ។ នាង​បាន​ច​ម្រើន​វ័យ​ធំ​ឡើ​ង ក្នុង​ពិ​ភ​ពដែ​ល​មានកា​​រយល់​ដឹងតិ​ច​តួច​អំ​ពី​ព្រះ​គុណ​ព្រះ​។ សេចក្តី​អំ​ណរ គឺជា​​គំនិ​ត​ដែល​មិ​នមា​ន​មូល​ដ្ឋាន​គ្រឹះ​ ក្នុងកា​រ​ពិតឡើយ​។ ពេល​ដែល​នាង​ក្លា​យជា​ម្តា​យវ័​យ​ក្មេង​ម្នា​ក់ អ្នក​ស្រីវ៉ូសខា​មបាន​ចាប់​ផ្តើ​ម​ធ្វើកា​រ​ស្វែងយល់ អំពី​សេចក្តី​អំណរ ដែល​មា​នចែ​ង​ក្នុ​ងព្រះ​គ​ម្ពី​រ។ នាង​បាន​រ​ក​ឃើ​ញ​ថា ក្នុងព្រះ​គម្ពីរ​ដើមភាសា​ក្រិក ពាក្យ​អំណរ និងពា​ក្យព្រះ​គុណ មានប្រ​ភព​ម​កពី​ពា​ក្យ ឆែរ៉ូ(chairo)​ ដែល​ជា​ចំណុចស្នូ​ល​នៃ​ពា​ក្យ​មួយ ក្នុង​ភាសា​ក្រិ​ក ដែល​​​មា​ន​​ន័​​យ​ថា ការអ​រ​​ព្រះគុ​ណ។ នាង​ក៏​ឆ្ង​​ល់​​ថា​ តើ​អត្ថ​ន័យ​នៃពាក្យនេះ​ ពិត​ជា​ងាយ​យល់​យ៉ាង​នេះ​ឬ? ដើម្បីបញ្ជាក់ថា ការរកឃើ​ញរបស់នា​ងត្រឹមត្រូ​វឬក៏​អ​ត់ នាងក៏​បាន​សាក​ល្បងអរ​ព្រះ​គុណ​ព្រះ​ សម្រាប់​អំណោយមួ​យពា​ន់​មុខ…

ទទួលជានិច្ច

លោកវ៉រិន ប៊ូហ្វេត(Warren Buffet) ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោក។​ គាត់ត្រូវបានមហាវិទ្យាល័យធុរៈកិច្ចនៃសកលវិទ្យាល័យហាវើត(Harvard)បដិសេធមិនឲ្យចូលសិក្សា ពេលគាត់មានអាយុ១៩ឆ្នាំ។ បន្ទាប់ពីគាត់ធ្លាក់ នៅក្នុងការសម្ភាសចូលរៀន គាត់ក៏បាននឹកចាំអំពី “អារម្មណ៍ភ័យខ្លាច” និងការព្រួយបារម្ភអំពីប្រតិកម្មរបស់ឪពុកគាត់ ចំពោះដំណឹងនេះ។ នៅក្នុងការនឹកចាំនេះ លោកប៊ូហ្វេតបានមានប្រសាសន៍ថា “កាលនោះ ខ្ញុំបានគិតថា អ្វីៗគ្រប់យ៉ាងរលាយអស់ហើយ តែក្រោយមកទើបខ្ញុំដឹងថា ការដែលបានកើតពេលនោះ គឺជាប្រយោជន៍ទៅវិញទេ”។

ថ្វីត្បិតតែការបដិសេធន៍ធ្វើឲ្យមានការឈឺចាប់មែនក៏ដោយ ក៏យើងមិនត្រូវឲ្យវា រារាំងមិនឲ្យយើងសម្រេចកិច្ចការ ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើឡើយ។ អ្នកភូមិរបស់ព្រះយេស៊ូវ បានបដិសេធន៍ថា ទ្រង់មិនមែនជាព្រះមែស៊ីឡើយ(យ៉ូហាន ១:១១) ហើយក្រោយ មានពួកសិស្សទ្រង់ជាច្រើននាក់ បានបដិសេធទ្រង់ដែរ​(៦:៦៦)។ ការបដិសេធន៍ដែលព្រះយេស៊ូវបានទទួលរង ជាផ្នែកមួយនៃផែនការ ដែលព្រះមានសម្រាប់ព្រះរាជបុត្រាទ្រង់(អេសាយ ៥៣:៣) ដូចនេះ ព្រះរាជកិច្ច ដែលព្រះយេស៊ូវធ្វើបន្ត ក៏ជាផ្នែកមួយនៃផែនការរបស់ព្រះផងដែរ។ ពេលដែលព្រះយេស៊ូវកំពុងធ្វើព្រះរាជកិច្ច ទ្រង់បានទទួលរងការបដិសេធរបស់លោកិយ ហើយទ្រង់ក៏បានជ្រាបជាមុនថា ព្រះវរបិតានឹងបោះបង់ទ្រង់ចោល នៅកាល់វ៉ារី (ម៉ាថាយ ២៧:៤៦) ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់នៅតែបន្តប្រោសជម្ងឺ ដេញវិញ្ញាណអាក្រក់ ហើយផ្សាយដំណឹងល្អដល់បណ្តាជនដដែល។​ មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានមានបន្ទូលថា “ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ”(យ៉ូហាន ១៧:៤)។

បើសិនជាការបដិសេធន៍បានក្លាយជាឧបស័គ្គ ដែលរារាំងកិច្ចការ ដែលព្រះបានប្រទានឲ្យអ្នកធ្វើ…

ប៉មបញ្ចាំងភ្លើងរបស់ព្រះ

ប៉ម​បញ្ចំាំង​ភ្លើ​ងចំ​ណុច​បេ​សក​កម្ម(Mission Point)ត្រូវ​បាន​គេ​សាង​សង់​ ក្នុ​ងឆ្នាំ​១៨៧០ នៅ​លើជ្រោយ​មួយ ក្នុងតំ​បន់​មីឈី​ហ្គិនខា​ងជើ​ង ដើម្បី​ដាស់​តឿន​នាវាទាំង​ឡាយ ឲ្យបា​នដឹ​ង​អំពី​កំណ​ល់ដីខ្សា​ច់ និង​បណ្តាឆ្នេ​រ​ដែលមាន​ថ្មជា​ច្រើន នៅបឹ​ងមី​ឈីហ្គិ​ន។ ប៉ម​បញ្ចាំ​ងភ្លើ​ងនេះ​ ត្រូវបាន​គេដា​ក់ឈ្មោះ​ឲ្យ ដោយ​ផ្អែក​លើ​ឈ្មោះ​ប៉ម​បញ្ចាំង​ភ្លើងមួយប្រ​ភេទ​ទៀត​ ដែល​មាន​ឈ្មោះ​ថា ព្រះវិហារបេ​សក​កម្ម ដែលគេបា​ន​សាង​សង់​មុនប៉មនោះ៣​០​ឆ្នាំ។ ក្នុង​ឆ្នាំ១៨៣៩ លោកគ្រូគង្វា​ល ភីធ័រ ឌ័រធី(Peter Dougherty) បាន​ឆ្លើយ​តបការត្រាស​ហៅរប​ស់​ព្រះ ​ឲ្យ​ធ្វើជា​គ្រូ​គង្វា​ល នៃ​ព្រះ​វិហារ​មួយ​កន្លែង នៅតំបន់បេសកកម្មចាស់ ដែលមានទៅដោយជនជាតិដើ​ម​នៃអា​មេរិក ដែល​បាន​រស់​នៅ​ឆ្ងាយ​ពី​នោះ នៅភា​គខាងត្បូ​ងនៃ​ជ្រោយ​នោះ​។ នៅក្រោម​ការ​ដឹក​នាំរ​ប​ស់គា​ត់ សហគមន៍​ដ៏រី​កច​ម្រើន ដែលមា​នក​សិករ គ្រូ​បង្រៀន និង​សិប្ប​ករ បាន​ធ្វើកា​​រទ​ន្ទឹម​គ្នា​ ដើម្បី​ក​សា​ងជី​វិត​ឲ្យ​កា​ន់​តែប្រសើរ​សម្រាប់​ស​ហគម​ន៍​​នោះ។

ពេល​ដែល​អ្នក​ជឿ​ព្រះគ្រី​ស្ទធ្វើ​កា​រជា​មួយ​គ្នា ដោយ​ការ​រួ​ប​រួម នោះការ​ប្រក​បនៃ​សេ​ចក្តី​ជំនឿរបស់ពួ​ក​គេ ​បានប​ញ្ចេញ​ព​ន្លឺខា​ងវិ​ញ្ញាណ ដែ​ល​បំភ្លឺ​លោ​កិយ​ដ៏ងងឹត(ភីលីព ២:១៥-១៦)។ ព្រះ​យេស៊ូវ​មាន​ប​ន្ទូល​ថា “អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ … ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៤-១៦)។

ប៉មប​ញ្ចាំង​ភ្លើ​ងចំ​ណុចបេ​សកក​ម្ម​​ដាស់​តឿ​ននា​វាទាំ​ងឡាយ អំពី​គ្រោះថ្នា​ក់ ប៉ុន្តែ ព្រះ​វិហារ​បេស​កម្ម​ដើ​មដំបូង​ ដែល​ជាប៉​​មប​ញ្ចាំង​ពន្លឺ​ខាង​វិញ្ញា​ណ ផ្តល់ឲ្យនូ​វទិ​ស​ដៅខា​ងវិ​ញ្ញាណ ទៅដ​ល់អ​ស់​អ្នក​ដែ​លស្តាប់។ អ្នក​ជឿព្រះក៏​ធ្វើ​ជាពន្លឺដ​​ល់លោ​កិយ…

គ្មានរូបមន្តដែលសាមញ្ញឡើយ

ពេលដែ​ល​យើង​រៀប​ចំ​ពី​ធី​ខួប​កំណើត ​ឲ្យ​ចៅ​ប្រុសរបស់​យើង ភរិយា​របស់​ខ្ញុំបា​ន​ដុត​នំសំប៉ែត​ដ៏​ធំមួយ ដែល​មា​ន​បន្ទះ​ស្ករ​សូ​កូឡា​ពីលើ ហើយ​បាន​តុ​បតែ​ង​ពីលើនំ​នោះ​យ៉ា​ង​ស្រស់​ស្អា​ត សម្រាប់​​ពីធី​ខួ​ប​កំណើ​តរ​ប​ស់​ចៅ​ប្រុស​​។ ពេល​ដែល​នា​ង​ចា​ប់ផ្តើ​ម​ធ្វើ​នំ​នោះ ​នាងបា​ន​យកសៀវ​ភៅ​ធ្វើ​ម្ហូប​រ​បស់​នា​ងចេ​ញ​ម​ក នាង​បា​ន​ប្រមូ​ល​គ្រឿងផ្សំ ហើយ​ក៏​ចាប់​ផ្តើ​មអ​នុ​វត្ត​តា​ម​កា​រណែ​នាំ​ ក្នុងសៀវភៅនោះ​ជាជំ​ហា​ន​ៗ ដើម្បី​ធ្វើ​នំសំប៉ែត​នោះ។ នាង​បាន​ធ្វើ​តាមក្បួន​ធ្វើ​នំដ៏​សាម​ញ្ញនោះ​ ហើយ​ជា​លទ្ធ​ផល នាង​​ក៏​ដុត​បា​ន​នំដ៏​ល្អមួ​យ។

តើ​វាមិ​ន​មែ​នជា​កា​រ​ល្អទេ​ឬ​ បើ​សិន​ជា​ជីវិ​តយើ​ង មាន​ការអ​នុវ​ត្ត​តា​ម​ការ​បង្រៀ​នរ​ប​ស់ព្រះ​ ​ជា​ជំហាន​​ៗ​ដូច​នេះដែរ? គឺ​គ្រាន់​តែស្តា​ប់ប​ង្គាប់​តា​មព្រះ​​គ្រប់ជំ​ហាន រួច​ហើយ​រស់​នៅដោ​យ​អំណ​រ។​ ប៉ុន្តែ ជីវិតមិ​ន​មា​ន​ភា​ពសា​មញ្ញ​ដូចនេះឡើ​យ។​ យើង​កំពុ​ង​តែរ​​ស់​នៅក្នុ​ង​លោ​កិយ​ដែ​ល​ធ្លាក់ចូល​ក្នុង​អំពើបា​ប ហើយ​គ្មាន​ក្បួន ដែល​យើង​ស្រួ​លអ​នុវត្តតាម ដែលធា​នា​ថា ​ជីវិត​យើ​ង​នឹ​ងគេ​ច​ផុតពី​កា​រឈឺ​ចាប់ ការបាត់បង់ ភាពអ​យុត្តិធម៌ ឬកា​រ​រង​ទុក្ខ​ឡើ​យ។ ក្នុង​ពេល​ដែលយើងកំ​ពុងស្ថិ​ត​ក្នុង​ការ​ឈឺចា​ប់​នៃជី​វិ​ត យើង​ត្រូវ​ការ​ការ​មើល​ថែរ​ដោយផ្ទាល់ ពីព្រះ​សង្រ្គោះ​ ដែលធ្លា​ប់មា​ន​ព្រះជ​ន្មរ​ស់នៅ​ក្នុ​ងលោ​កិយ​ ហើយ​ឆ្លង​កាត់​ការ​ពិបាកដែ​លយើ​ង​បា​នជួ​ប​ប្រ​ទះ​ដែរ។ បទគ​ម្ពី​រ​ហេព្រើ​ ៤:១៥ បាន​លើកទឹ​កចិ​ត្ត​យើ​ង​ថា “ដ្បិត​សំដេច​​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ”។ ព្រះគ្រី​ស្ទបា​ន​សុ​គត ដើម្បី​ឲ្យយើ​ង​មា​ន​ជី​វិ​ត​រស់ ទ្រង់មា​ន​ល​ទ្ធភា​ព​គ្រ​ប់គ្រា​ន់ ដើម្បី​នាំ​យើងឆ្ល​ង​កាត់​ប​ញ្ហា​ ដែ​លធ្វើ​ឲ្យយើង​ឈឺ​ក្បា​ល ក៏ដូ​ច​ជាឆ្ល​ង​កាត់​ប​ទ​ពិសោ​ធន៍ ​ ដ៏ខ្មៅ​ងងឹ​ត។ ទ្រង់​បាន “​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត”(អេសាយ ៥៣:៤)។

ព្រះ​យេស៊ូវ​ជ្រា​ប​ថា​ គ្មាន…

មកុដនៃសិរីល្អ

យានអវកាសវ៉ូ​យអ៊ិជ័រទី១(Voyager 1) ដែ​លគេ​បានបា​ញ់​បង្ហោះ​ ឡើង​ទៅ​ក្នុង​អាវ​កាស​ ក្នុង​ឆ្នាំ ១៩៧៧ កំពុង​តែ​ស្ថិ​ត​នៅ​ជាយ​ខាងក្រៅ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើ​ង ដែលមា​នច​ម្ងាយ​ប្រ​ហែ​លជា​ង ​១៦​ពាន់លានគីឡូ​ម៉ែត្រ​។ ក្នុងខែ​កុ​ម្ភៈ ឆ្នាំ ១៩៩០ ពេលដែ​លយា​ន​អវកា​សវ៉ូយអ៊ិជ័រទី១ មានច​ម្ងាយ​ជិ​ត​៦ពាន់លានគីឡូម៉ែត្រពីយើង អ្នកវិទ្យា​សាស្រ្ត​បា​នប​ញ្ជា​វាពី​ច​ម្ងា​យ ដោយ​ឲ្យ​វាបង្វែរ​ម៉ាស៊ីន​ថត​រូ​ប​រប​ស់​វា​ មក​រ​ក​ផែន​​ដី ហើយថ​ត​យ​ក​រូបភាពមួ​យ​ចំនួ​ន​ ​ដែល​ប​ង្ហា​ញថា​ ​ភព​ផែ​ន​ដីរ​បស់​យើ​ងស្ទើ​រ​តែប្រៀបដូ​​ច​ជា​ចំណុ​ច​ព​ណ៌​ខៀវ​ដ៏​តូច​ដែ​ល​មិ​នអា​ច​ពិ​​ពណ៌នាបាន នៅ​ក្នុ​ង​មហា​សាគ​រ​ដ៏ធំ​ឥ​តកោះ​ត្រើ​យ​ នៃអាវកាស។​ បើ​​យើង​ប្រៀ​បធៀ​ប​ផែ​ន​ដី នឹ​​ងស​កលោក​ដ៏​ធំ​មិ​ន​អាច​វា​ស់បាន​​រ​ប​ស់​យើ​ង នោះផែ​នដី​គ្រា​ន់​តែ​ជា​ចំ​ណុ​ច​​ដ៏​​តូចល្អិត​ជាទីបំផុ​ត។ ហើយ​មាន​ម​នុ​ស្ស​៧​ពាន់​លា​ន​នាក់​ ​កំពុង​តែរ​ស់នៅ ក្នុង​គ្រាប់​ខ្សាច់​​ដ៏តូ​ច​មួ​យ​នេះ ដែល​ស្ថិត​​នៅក្នុ​ង​ម​ហាសមុទ្រ​នៃ​កាឡាក់ស៊ី​។

បើកា​រប្រៀ​បធៀ​ប​នេះ​ ធ្វើឲ្យ​អ្នក​មា​ន​អារ​ម្មណ៍ថា ​អ្នក​មិន​មា​នសារៈ​សំ​ខា​ន់ ​នោះព្រះ​​ទ្រង់មាន​ដំណឹង​ល្អ​សម្រា​ប់​អ្ន​ក។ ក្នុងទំនុ​ក​ដំកើ​ង​រ​បស់ស្តេ​ចដា​វី​ឌ មាន​សំណួរ​ដ៏​គួ​រឲ្យ​ចាប់​អារ​ម្មណ៍មួយ​ ដែល​អាច​អ​នុញ្ញា​ត​ឲ្យអ្ន​ក​បោះ​ជំហាន​ចេ​ញ​ ទៅ​យក​ខ្យល់​នៅ​ពេល​រាត្រី គយ​គន់​ផ្កាយ​នៅ​លើមេឃ ដោ​យអំ​ណ​រ។ បទ​គម្ពី​រ​ទំនុ​ក​ដំកើ​ង ៨:៣-៥ បា​នប្រា​ប់​យើ​ងថា​ ​យើងគឺ​ជា​ដួងតារា​ដ៏អស្ចារ្យ នៅចំ​ពោះព្រះ​នេ​ត្រ​ទ្រ​​ង់ ​​គឺដូចដែលមា​ន​សេ​ចក្តី​ចែ​ង​ថា ​“កាល​​ណា​​​ទូ​លប​ង្គំ​​​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ … នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ? … ក៏​បាន​បំពាក់​សិរីល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ”។ ចូរពិចារ​ណា​អំពី​សេច​ក្តី​នេះ​ចុះ​​! ព្រះដែ​លបា​ន​មាន​ប​ន្ទូល​មួ​យព្រះឱ​ស​ ឲ្យស​កលោ​ក​កើ​តចេ​ញ​ជា​រូ​បរា​ង​ ​ដ៏ធំ​ល្វឹង​ល្វើយ​​យ៉ាងនេះ ដែល​សូម្បី​តែកែវយឺ​ត​យក្ស​ហា​ប់​ប៊ល(Hubble)…

ភាជនៈដី

ពេលដែ​លលោក​​អ្ន​កទិ​ញ​គ្រឿង​អល្ល័ង្កាដ៏ស្រ​​ស់​ស្អាត​មួយខ្សែរ ជាញឹកញាប់គេ​វេច​ខ្ចប់​វា​ នៅក្នុ​ងប្រ​អប់ពណ៌ខ្មៅ​ ឬព​ណ៌​ក្រ​ហ​មចាស់​។ ខ្ញុំយ​ល់ថា​ ​គេបា​ន​​រចនាយ៉ាងនេះ​មក​ ដើម្បី​កាល​ណាយើ​ង​មើ​ល​ទៅ​ប្រអ​ប់​នោះ នោះយើ​ងក៏​ចា​ប់អារម្មណ៍ មកលើ​ស​ម្រ​ស់​នៃគ្រឿ​ង​អ​ល្ល័ង្កានោះភ្លា​ម។ បើសិ​ន​ជា​គេ​បា​ន​តុប​តែ​ង​ប្រអ​ប់​នោះ​ឲ្យ​បានខ្លាំង​ជាង​នោះ​ទៅទៀ​ត​ នោះ​ប្រអ​ប់​នោះ​នឹង​ប្រ​ជែងជា​មួ​យ​នឹងសម្រស់​រប​ស់​គ្រឿង​អ​ល្ល័​ង្កា​ដ៏មា​ន​ត​ម្លៃនោះ​ហើ​យ។

ការ​នេះ​បា​ន​ធ្វើឲ្យ​ខ្ញុំ​នឹ​កចាំ​ អំ​ពី​ការ​បង្រៀនរ​បស់​សា​វ័កប៉ុល អំពីព្រះ​រាជ​កិ​ច្ច​រ​បស់​ព្រះ​យេ​ស៊ូវ ដែល​ទ្រង់​ធ្វើ​តា​ម​រ​យៈយើង គឺដូ​ច​ដែល​គា​ត់​បា​ន​មាន​ប្រ​សា​សន៍​ថា​ “យើង​​មាន​ទ្រព្យស​ម្បត្តិ​​​នេះ​ នៅ​​​ក្នុ​​​ង​​ភា​ជនៈ​ដី ដើម្បី​​​ឲ្យ​​ឥ​ទ្ធិ​ឫទ្ធិ​​លើស​លប់​​បា​ន​​មក​​​ពី​ព្រះ មិន​មែន​​ពី​យើង​ខ្ញុំ​ទេ”​(២កូរិនថូស ៤:៧)​។ យើង​ងាយ​នឹង​ភ្លេ​ច​​ថា យើង​គឺជា​ភា​ជនៈ​ដី ហើយព្រះ​រាជ​កិ​​ច្ចដែ​ល​ទ្រង់​ធ្វើ​តាម​រ​យៈ​យើ​ង គឺជា​ភោគ​ទ្រ​ព្យ​ដ៏មាន​តម្លៃ។ ហេតុ​នេះ​ហើ​យបា​ន​យើង​ច្រើ​នតែ​ចង់​តុ​ប​តែងភាជនៈដី​រប​ស់​យើង​ ដោយ​ខំ​ធ្វើឲ្យ​គេស​រសើ​រ​យើង​ សម្រាប់​កា​រ​អ្វីដែ​ល​យើង​បា​នធ្វើ​ ដើម្បី​បម្រើ​ព្រះគ្រីស្ទ។​ យើង​ចង់​ឲ្យគេ​ស​រសើ​រយើ​ង ពេល​ដែល​យើង​អ​ត់ទោ​ស ឬប​ង្ហាញ​ក្តី​មេ​ត្តា​ ឬ​ក៏ភា​ពសប្បុរ​ស​ដល់​នរ​ណា​ម្នាក់។ បញ្ហា​នៅត្រ​ង់​ចំណុ​ចនេះ​ ​គឺថា​ ​ពេល​ដែ​លយើ​ងចា​ប់ផ្តើ​ម​ស្វែង​រក​ការប​ញ្ជាក់ ឬកា​រ​សរ​សើរ សម្រា​ប់កា​រ​ល្អដែ​លយើ​ង​ធ្វើ នោះ​មាន​ន័​យថា យើង​កំពុ​ង​ប្រជែងជាមួយ​ភាព​រុង​រឿង​នៃទ្រ​ព្យស​ម្ប​ត្តិ ដែល​​ជា​ព្រះរា​ជ​កិច្ច​ដែលទ្រ​ង់​ធ្វើ​តាម​រយៈ​យើ​ង​ហើយ។

ពេលដែ​លយើ​ង​ធ្វើកា​រ​អ្វីថ្វា​យ​ព្រះ​គ្រីស្ទ គឺយើ​ងមិ​ន​មែន​ធ្វើដើ​ម្បី​ខ្លួ​នឯ​ង​ឡើយ​ តែ​ដើម្បី​សិរីល្អ​ទ្រង់​។ ហេតុនេះ​ហើ​យ បាន​ជាសា​វ័ក​ប៉ុ​លបា​ន​មា​នប្រ​សា​សន៍​ថា ​ព្រះបា​ន​ដា​ក់​ទ្រ​ព្យក្នុង​ភាជនៈដី​ ដើ​ម្បីឲ្យយើ​ង​បាន​ថ្វា​យ​សិ​រីល្អ​ដ​ល់​ព្រះនាមទ្រង់​។ ម្យ៉ាង​ទៀត​ យើងត្រូ​វដឹ​ង​ថា ​តើ​ភាជនៈ​ដីមា​នត​ម្លៃដោ​យ​សារអ្វី? គឺដោយ​សារ​ទ្រ​ព្យស​ម្ប​ត្តិដ៏​មាន​ត​ម្លៃ ដែលនៅខាងក្នុ​​​ង​នោះ​ឯង​!–Joe Stowell

សូមទៅតាមផ្លូវផ្សេង

មាន​ពេ​ល​មួយ​ ខ្ញុំ​បា​ន​និ​យា​​យ​ទៅ​កាន់​អ្ន​ក​ដំណើរទាំងឡាយ​រប​ស់​ខ្ញុំ​ថា​ “សូមកុំ​បារ​ម្ភ​ ខ្ញុំ​ស្គាល់​ផ្លូ​វ”។ បន្ទាប់ម​ក ខ្ញុំភ្ញាក់​ខ្លួ​ន​ព្រើត ពេល​ដែ​លមាន​ស​ម្លេ​ងម​នុស្សបន្លឺឡើ​ង​ពីក្នុ​ង​ឧប​ក​រណ៍​ជីភី​អេស(GPS)​ថា “សូម​បើកតាម​ផ្លូវ​ផ្សេង…សូមបើ​ក​តាមផ្លូ​វ​ផ្សេ​ង​”។ ពេល​នោះ មនុស្ស​ទាំង​អ​ស់នៅ​ក្នុ​ង​ឡា​នក៏​បា​ន​ដឹ​ងថា​ ខ្ញុំ​កំពុង​វង្វេង​ផ្លូវហើយ! សព្វថ្ងៃ​នេះ ​មានអ្ន​ក​បើ​ក​ប​រ​រាប់​លា​ន​នាក់ ​បាន​ស្គាល់​សម្លេង​នោះ ដែល​ជា​សម្លេ​ង​ប្រា​ប់ថា​ ពួក​គេបា​ន​បើ​កខុ​ស​ផ្លូ​វ ឬ​បត់​តាមផ្លូ​វខុ​ស​ហើ​យ។ ឧបករណ៍ជី​ភី​អេស​ មិនគ្រា​ន់​តែ​អាចដឹងថា​ អ្នកបើ​ក​ប​រ​កំពុងបើក​ខុ​ស​ផ្លូវ​ប៉ុណ្ណោះ​ទេ តែថែម​​ទាំងរកផ្លូ​វ​ភ្លាម​ៗ សម្រាប់​ឲ្យ​ពួ​កគេ​បើក​មករ​ក​ផ្លូវ​ត្រូវ​វិញ​។

ជួនកា​លអ្ន​ក​ដើ​រ​តា​មព្រះ​យេ​ស៊ូវ​ ត្រូវ​ការ​ជំ​នួ​យ ដើម្បី​ឲ្យងាកម​ករ​ក​ផ្លូ​វត្រូ​វ​ខាង​វិ​ញ្ញាណ​វិ​ញ​។ យើង​ប្រហែ​ល​ជាមានចេ​ទនា​ដើ​រ​ចេញ​ពី​ផ្លូ​វ​នោះ ដោយ​សារ​យើ​ង​គិ​ត​ថា ​យើងចេះជាង​គេ​ ឬរ​សាត់​ចេ​ញបន្តិ​ចម្ត​ង​ៗ ដោយ​មិន​ដឹ​ង​ខ្លួន ទៅកាន់តែ​ឆ្ងាយ​ទៅ​ៗ​ ពីផ្លូ​វ​ដែល​ព្រះស​ព្វ​ព្រះទ័​យនឹ​ង​ដើ​រជា​​​មួ​យយើង។

ទោះបីជាយ៉ា​ងណា​ក៏​ដោ​យ ព្រះមិ​នដែ​ល​ទុ​ក​យើ​ងចោ​ល ឲ្យ​​គ្មាន​ទីពឹ​ង​ឡើយ​។ ទ្រង់បាន​ប្រទា​នអ្ន​កជឿព្រះទាំង​អស់ នូ​វព្រះ​វិ​ញ្ញា​ណ​បរិសុទ្ធ (យ៉ូហាន ១៤:១៦-១៧ ១កូរិនថូស ៣:១៦)ដែ​លប​ណ្តាល​​ចិត្ត​យើង​ឲ្យ​ដឹ​ង​ថា ខ្លួ​ន​​​បា​ន​ប្រព្រឹ​ត្ត​អំ​ពើ​បាប(យ៉ូហាន ១៦:៨,១៣)។ ពេលដែ​លយើ​ង​ដើ​រ​ខុ​ស​ផ្លូវ ទ្រង់ប​ន្លឺ​សម្លេង​ដាស់​តឿន​ ហើយ​ដាស់សតិ​របស់​យើង​ឲ្យភ្ញា​ក់​ខ្លួនឡើង (កាឡាទី ៥:១៦-២៥)។ យើង​ប្រហែ​ល​ជា​ធ្វើព្រ​ងើយចំ​ពោះកា​រដា​ស់​តឿ​ន​នោះ ប៉ុន្តែ ការធ្វើ​ដូច​នេះ នឹង​នាំឲ្យ​យើ​ង​មា​នគ្រោះ​ថ្នា​ក់​មិន​ខា​ន (អេសាយ ៦៣:១០ កាឡាទី ៦:៨)។

យើង​ពិត​ជា​មា​នកា​រ​កម្សា​ន្ត​ចិ​ត្តណា​ស់ ដែល​បាន​ដឹ​ង​ថា ព្រះ​ទ្រង់​ស​កម្មជា​​និច្ច នៅ​ក្នុង​ជីវិត​យើ​ង…

រង់ចាំ

នៅក្រុងសាន​ ហ្វ្រង់ស៊ីស្កូ រដ្ឋកាលី​ហ្វូញ៉ា​ មាន​អ្នក​បើក​បរ​ដែ​ល​គ្មា​ន​ការ​អ​ត់​ធ្ម​ត់​ម្នាក់ បាន​ព្យាយា​មបើកឡា​នជ​ម្នះ​ចរាចរណ៍ ដោយ​បើក​វ៉ាឡាន​មួយ​ជួ​រដែលកំពុងតែ​ឈ​ប់​ លើដ​ង​ផ្លូ​វនោះ​។ ទោះបីជា​យ៉ា​ងណា​ក៏​ដោ​យ គាត់មិន​បា​នដឹ​ង​ទេ​ថា​ ផ្លូវ​ដែល​គា​ត់​បា​ន​បើ​ក​វ៉ាចូ​លនោះ​ កំពុង​​តែមា​ន​ស៊ី​ម៉ង់​ចា​ក់​ថ្មីៗ​ ធ្វើឲ្យ​ឡា​ន​ម៉ាក​ផរឆ័រ៩១១(Porsche 911)របស់​គាត់ ​ត្រូវ​ជា​ប់ក្នុ​ង​ស៊ី​ម៉ង់​នោះ​។ ដូចនេះ បុរស​ម្នាក់​នេះ​ ត្រូវ​ខា​តប​ង់​យ៉ាង​ដំ​ណំ​ ដោ​យ​សា​​រ​តែ​គាត់​ខ្វះការអត់​ធ្ម​ត់​។

ព្រះគម្ពីរ​បា​ន​ចែង​អំ​ពី​ស្តេ​ចមួ​យ​អ​ង្គ ដែល​បាន​ខា​ត​ប​ង់ធ្ងន់ធ្ង​រ ដោយ​សា​រ​ខ្វះការ​អត់​ធ្ម​ត់ផង​ដែរ។​ ស្តេចសូ​លមា​​នចិត្តអ​ន្ទះ​សារ​ច​ង់​ឲ្យព្រះ​​​ប្រទាន​ពរ​ដ​ល់​រាស្រ្ត​អ៊ី​ស្រាអែ​​ល ក្នុង​សង្រ្គាមទា​ស់នឹ​ង​សាសន៍ភី​លី​ស្ទីន ហើយ​ទ្រង់​ក៏​​បានប្រព្រឹត្ត​ដោ​យខ្វះ​ការ​អត់​ធ្ម​ត់។ ពេលដែ​លលោ​កសាំ​យ៉ូ​អែលមិនបា​នម​កតាម​ពេ​លកំណត់ ដើម្បីថ្វា​យ​ដ​ង្វាយ​ដ​ល់​ព្រះអម្ចាស់ ស្តេចសូ​ល​ក៏​គ្មាន​ចិ​ត្តអ​​ត់ធ្មត់ ហើ​យមិ​ន​ស្តា​ប់​ប​ង្គាប់តាមព្រះ​រាជប​ញ្ជា​រ​បស់​ព្រះឡើយ​​(១សាំយ៉ូអែល ១៣:៨-៩,១៣)។ ការខ្វះ​កា​រ​អត់ធ្មត់ បា​ន​នាំឲ្យ​ស្តេ​ច​​សូ​ល​គិត​​ថា ទ្រង់ធំ​ជា​ង​ក្រឹ​ត្យ​វិន័យ ហើយ​ក៏​បានធ្វើកិច្ច​ការ​រ​ប​ស់ពួ​កសង្ឃ ដោ​យ​គ្មា​ន​ការ​អ​នុញ្ញា​ត​ពី​ព្រះ​។ ទ្រង់​គិតថា​ ទ្រង់​អា​ចប្រ​ព្រឹ​ត្ត ដោយ​មិន​ស្តា​ប់​​បង្គា​ប់​ព្រះ ​ដោយ​គ្មាន​ផ​ល​វិបា​ក​នៅពេ​ល​ក្រោ​យឡើ​យ​។ តែទ្រ​ង់បា​ន​គិ​ត​ខុសហើយ។

ពេលដែ​ល​​លោក​សាំយ៉ូ​អែ​ល​មក​ដ​ល់ គាត់​ក៏​បាន​ស្តី​ប​ន្ទោស​ស្តេច​សូ​ល ដោយ​ព្រោះ​ទ្រង់មិន​ស្តាប់​ប​ង្គាប់ ហើយបានថ្លែង​ទំ​នាយ​ថា ស្តេច​សូល​នឹង​បាត់បង់រាជ​ប​ល្ល័ង្ក(ខ.១៣-១៤)។ ការដែលស្តេ​ច​សូល​មិនព្រ​មរង់​​ចាំឲ្យ​ព្រះធ្វើ​តាមផែ​ន​កា​រទ្រ​ង់ បាន​ធ្វើឲ្យ​​ទ្រ​ង់​ប្រព្រឹ​ត្ត​​លឿន​ពេក ហើយកា​រ​នេះ​ក៏បា​ន​ធ្វើ​ឲ្យ​ទ្រង់ដើរ​ខុ​សផ្លូ​វ ​(មើលសុភាសិត ១៩:២)។ ការខ្វះ​កា​រ​អត់​ធ្ម​​ត់ គឺ​ជាសញ្ញា​បញ្ជាក់ថា​ ទ្រង់​កំ​ពុ​ង​តែខ្វះ​ជំ​នឿ​ហើ​យ។

ព្រះអម្ចា​ស់ទ្រ​ង់នឹងប្រ​ទា​ននូវព្រះ​​វ​ត្តមាន​ នៃការ​ដឹ​កនាំ​រ​បស់​ទ្រ​ង់ ពេល​ដែ​ល​យើង​រ​ង់​ចាំ​ដោយចិ​​ត្តអ​ត់​ធ្ម​ត់ ​រហូត​​ដល់​​​ពេល​ដែ​លទ្រ​ង់ស​ម្រេ​ចបំ​ណ​ងព្រះ​ទ័​យ​ទ្រ​ង់។–Marvin Williams

ការលះបង់ដ៏តូច

ខណៈ​ពេលដែ​ល​ខ្ញុំកំ​ពុ​ង​រ​ង់ចាំ​កា​រម​ក​ដល់ នៃ​ពិធី​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​វិ​ញ ខ្ញុំ​ក៏បា​ន​ចាប់ផ្តើម​គិត អំពី​ការ​លះប​ង់​ដែលព្រះ​យេ​ស៊ូវ​បា​នធ្វើ​ ដើម្បីឲ្យ​​ខ្ញុំអាចជា​នឹង​ព្រះ។ ខ្ញុំបា​ន​ធ្វើ​ការ​លះប​ង់ដ៏​តូ​ចដោ​យផ្ទា​ល់​ខ្លួន ដើម្បី​ធ្វើ​ឲ្យខ្លួ​ន​ឯ​ង​ផ្តោតទៅ​លើ​ការគ្រ​ប់​យ៉ាង​ ដែល​ទ្រង់​បាន​លះប​ង់ស​ម្រាប់​ខ្ញុំ។​ ការ​លះ​បង់​ដ៏តូ​ចនោះ​ គឺជា​ការ​ត​ម​របស់អ្វី​ដែល​ខ្ញុំចូ​លចិ​ត្តជា​ធម្ម​តា ដែលមា​នដូ​ចជា ​អា​ហារ​ ឬ​ភេសជ្ជៈ ឬក៏​ការ​គិ​តអំពី​ពេ​លអ​តីត​កា​លណា​មួ​យ ​ហើយ​ការ​តម​នេះបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ​ អំពី​ទំ​ហំនៃ​​ការ​លះ​ប​ង់ ដែ​​​ល​ព្រះយេស៊ូវបា​នធ្វើ​ស​ម្រាប់​ខ្ញុំ​ ខ្លាំង​ជាង​អ​ម្បាល​ម្មា​ន​ទៅទៀ​ត។

ដោយសា​រខ្ញុំ​​ចង់​មា​ន​ជោគ​ជ័​យ​ នោះខ្ញុំ​ច្រើន​តែលះ​បង់ការអ្វី​ដែ​លមិ​នមែន​ជា​កា​រ​ល្បួ​ងធំ​ៗ​ ដែល​ខ្ញុំ​បាន​ជួប​។ តែ​ខ្ញុំនៅតែ​ប​រា​ជ័​យដ​ដែ​ល​។ ពេលដែ​ល​ខ្ញុំដឹង​ថា​ ខ្លួន​ឯ​ងមិ​ន​​អាចមានភា​ព​គ្រ​ប់ល​ក្ខ​ណ៍​នៅ​ក្នុ​ង​ការ​ដ៏​តូ​ច​យ៉ា​ង​នេះ នោះ​ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​មូល​ហេ​តុ​ដែ​លពិ​ធី​បុ​ណ្យ​ព្រះ​យេស៊ូ​វ​មា​ន​ព្រះ​ជ​ន្ម​ឡើង​​វិញ មាន​សា​រៈ​សំ​ខាន់យ៉ាងនេះ​​​។ បើ​សិ​នជាយើ​ង​អា​ច​មាន​ភា​ពល្អឥ​ត​ខ្ចោះ នោះព្រះ​យេស៊ូ​វ​ក៏​មិ​នចំា​បា​ច់​ត្រូ​វយា​ង​មកសុគត​ជួ​ស​យើង​ឡើ​យ។

បុរស​អ្ន​ក​មា​ន​ម្នា​ក់ ​ដែល​ព្រះ​យេ​ស៊ូ​វ​បាន​ជួ​ប​នៅតា​ម​ផ្លូ​វស្រុ​ក​យូ​ដា ​ជាអ្ន​កដែ​ល​​ព្យាយាម​រក​ឲ្យបានជី​វិ​ត​អ​ស់ក​ល្ប​ជា​និ​ច្ច ដោយ​ខំធ្វើ​ឲ្យ​ខ្លួន​ឯ​ង​ក្លាយ​ជា​ម​នុស្ស​ល្អ។​ តែ​ព្រះយេស៊ូវទ្រង់ជ្រា​ប​ថា គាត់មិនអា​ចធ្វើ​កា​រល្អ​បា​ន​គ្រ​ប់គ្រាន់ ដើម្បី​ឲ្យបាន​សេ​ចក្តី​ស​ង្រ្គោះ​ឡើ​យ “ការ​​នោះ​​មនុស្ស​លោក​ធ្វើ​ពុំ​កើ​ត​​ទេ តែ​ព្រះ​ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន”(ម៉ាកុស ១០:២៧)។

ទោះ​បីជា​កា​រលះ​បង់មិន​អាចធ្វើឲ្យយើង ក្លាយជា​ម​នុ​ស្ស​ល្អក៏​ដោ​យ ក៏កា​រ​លះប​ង់​នោះ​បានរំ​ឭក​យើ​ង​ថា​ ក្រៅពី​ព្រះ​ គឺ​គ្មាន​ន​រ​ណាម្នា​ក់​ល្អ​ឡើ​យ(ខ.១៨)។ ហើយយើង​ក៏​ចាំ​បា​ច់​ត្រូវចងចាំផ​ង​ដែរ​ថា​ សេចក្តី​សង្រ្គោះអា​ច​កើ​ត​មាន ដោយសា​រ​តែកា​រ​លះ​ប​ង់រ​ប​ស់​ព្រះដែ​​ល​ល្អ ហើយគ្រ​ប់ល​ក្ខ​ណ៍។–Julie Ackerman Link

អំណោយទានសម្រាប់បម្រើ

ថ្ងៃមួយ ខ្ញុំបានក​ត់​សំ​គា​ល់ឃើ​ញ​ថា​ ពេលខ្ញុំកំ​ពុ​ង​បើកបររថយ​ន្ត ដែលប្រើ​​ច​ង្គឹះ​លេ​ខអូ​តូ​ ខ្ញុំ​ប្រើ​តែ​ជើ​ងស្តាំ​ប៉ុណ្ណោះ​​សម្រាប់​ការ​​​​ជាប់​ហ្រ្វាំ​ង និង​​​ជា​ន់​​ឈ្នា​​​​ន់​ល្បឿន។ ដូច​នេះ ជើងឆ្វេ​ង​អត់​មា​ន​ធ្វើកា​រ​អ្វី​សោះ។​ តើមាន​រឿង​អ្វីកើត​ឡើង បើសិ​ន​ជា​ខ្ញុំ​សម្រេ​ច​ចិ​ត្ត​ថា ​នឹង​ធ្វើ​ឲ្យ​ជើ​ងឆ្វេង​មានប្រ​យោ​ជ​ន៍នៅ​ក្នុ​ង​ការ​បើ​ក​បរ ​ដូ​ច​ជើង​ស្តាំ​ងដែ​រ​នោះ? តើមាន​ន័​យ​ថា ​ពេល​ខ្ញុំ​បើ​ក​បរ​ ​ខ្ញុំត្រូ​វ​ប្រើ​ជើងឆ្វេ​ងពា​ក់​ក​​ណ្តាល​ពេល ហើយ​​ជើង​ស្តាំ​ពា​ក់ក​ណ្តា​ល​ពេ​ល​ឬ​? បើ​អ្នក​​មិនធ្លាប់បា​ន​ធ្វើអ​ញ្ចឹ​ង​ទេ នោះសូ​ម​កុំ​សា​កល្ប​ង ប្រយ័ត្ន​មាន​គ្រោះ​​ថ្នាក់! បើ​សិន​ជា​យើ​ងមិ​ន​ដែ​ល​ទា​ម​ទា​ឲ្យអវ​យវៈនៃ​រូ​ប​កាយ​យើង មានការងា​រធ្វើ​ស្មើ​គ្នា​យ៉ាង​ដូ​ច​នេះទេ​​ ចុះ​ហេតុ​អ្វី​បានជា​ពេល​ខ្លះ​ យើងរំ​ពឹ​ងច​ង់​ឲ្យ​ពួ​កជំ​នុំ​ម្នា​ក់ៗ​​ធ្វើកា​រ​ងារបម្រើព្រះ​ឲ្យ​បាន​ស្មើ​ៗគ្នា​? នេះជាបញ្ហា​ដែ​ល​ពួក​ជំ​នុំ​នៅក្រុងរ៉ូ​ម បាន​ជួ​បប្រ​ទះ​ ក្នុ​ង​ស​តវ​ត្សរ៍​​ទី១​។ អ្នក​ខ្លះ​​មា​ន​​គំនិត​ខ្ពស់ លើស​​ជាង​​គំនិត ដែល​​គួរ​​​គប្បី​​​ឲ្យ​​គិត​(រ៉ូម ១២:៣) ដោយសា​រ​ខ្លួន​បានធ្វើកិច្ចការ ដែលអ្នកដទៃមិន​បានធ្វើក្នុង​ពួកជំ​នុំ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​រំ​ឭ​កយើ​ង​ថា​ ​“​អវយវៈ​​ទាំង​អស់ មាន​ការងារ​ផ្សេងៗពី​គ្នា​”(ខ.៤)។ យើងមា​នអំ​ណោ​យទាន​ផ្សេ​ង​គ្នា តា​ម​ដែ​លព្រះ​គុ​​ណព្រះផ្តល់​ឲ្យ​យើ​ងទេ​ (ខ.៦)។ ទ្រង់បា​ន​ប្រទា​ន​អំណោ​យ​ទា​ន​នោះ​ សម្រា​ប់ឲ្យ​យើ​ង​បម្រើ​អ្នកដទៃ មិន​មែ​នដើ​ម្បី​ប​ម្រើប្រ​យោ​ជន៍​ផ្ទា​ល់​ខ្លួន​ឯ​ងទេ (ខ.៦-១៣)។ ការងារ​ប​ម្រើ​រប​ស់​យើ​ង ត្រូវតែមាន​លក្ខណៈឧស្សា​ហ៍ ​និ​ង​ព្យាយាម ដ្បិតយើ​ងកំ​ពុ​ង​តែ​បម្រើ​​ព្រះអ​ម្ចា​ស់ មិនមែនខំផ្គាប់​ចិត្តមនុស្សទេ (ខ.១១)។

ដូច​នេះ សូម​យើង​កុំងា​ក​មើ​ល​ឆ្វេ​ង​ស្តាំ ដើម្បី​រក​មើ​ល​ថា​ អ្នក​នេះ​ ឬ​អ្នក​​នោះ​កំពុ​ង​តែ​ធ្វើ ឬមិនធ្វើ​កា​រ​ណាមួ​យ​នោះ​ឡើយ​។​ តែ​ចូរ​យើ​ងក្រឡេចម​កមើ​ល របៀប​ដែល​ព្រះ​អា​ចប្រើ​យើ​ង សម្រាប់ន​គ​រ​រប​ស់​ទ្រង់​ ​នៅ​ថ្ងៃ​នេះ​វិ​ញ។ ទ្រង់បា​ន​ប្រ​ទានអំ​ណោ​យ​ទា​នដ​ល់​អ្ន​ក…