កន្លែងដែលមនុស្សមានបាបទៅ
មានពេលមួយ មិត្តភ័ក្ររបស់ខ្ញុំបានសន្ទនា ជាមួយបុរសម្នាក់ ដែលមិនសូវចូលចិត្តនិយាយល្អ អំពីជំនឿរបស់គ្រីស្ទបរិស័ទ។ មិត្តភ័ក្ររបស់ខ្ញុំដឹងថា បើសិនជាគាត់ “ជជែកអំពីជំនឿស៊ីជម្រៅពេក” គាត់នឹងបាត់បង់ឱកាសធ្វើបន្ទាល់ជាមិនខាន។ ដូចនេះ ពេលដែលគាត់បានជជែកគ្នាបានយូរបន្តិច គាត់ក៏និយាយថា “លោកបប់ តើលោកដឹងទេថា មនុស្សមានបាបនឹងទៅកន្លែងណា?”
លោកបប់ក៏ឆ្លើយថា “ស្រួលឆ្លើយទេ។ អ្នកចង់ថា ពួកគេត្រូវទៅស្ថាននរកមែនទេ?”
មិត្តភ័ក្រខ្ញុំក៏តបវិញថា “ទេមិនមែនទេ។ ពួកគេត្រូវទៅព្រះវិហារ”។
លោកបប់ក៏រកពាក្យនិយាយមិនចេញ ព្រោះមិននឹកស្មានថា មិត្តភ័ក្រខ្ញុំនឹងឆ្លើយដូចនេះទេ។ គាត់មិនបានត្រៀមចិត្ត ដើម្បីស្តាប់គ្រីស្ទបរិស័ទ ដែលដឹងថា គាត់មិនមែនជាមនុស្សល្អឥតខ្ចោះឡើយ។ ពេលនោះ មិត្តភ័ក្ររបស់ខ្ញុំ ក៏មានឱកាសចែកចាយថា គ្រីស្ទបរិស័ទដឹងថា ខ្លួនជាមនុស្សមានបាប ហើយត្រូវការការស្អាងវិញ្ញាណឡើងវិញ ជាប់ជានិច្ច។ ហើយគាត់ក៏បានពន្យល់អំពីព្រះគុណថា ព្រះទ្រង់ស្រឡាញ់យើងរាល់គ្នា ទោះបីជាយើងជាមនុស្សមានបាបយ៉ាងណាក៏ដោយ(រ៉ូម ៥:៨-៩ អេភេសូរ ២:៨-៩)។
ជួនកាល យើងប្រហែលជាមិនបានពន្យល់ប្រាប់អ្នកមិនជឿព្រះ ឲ្យបានដឹងច្បាស់ អំពីមូលហេតុដែលយើងជួបជុំគ្នា នៅក្នុងព្រះវិហារឡើយ។ ពួកគេប្រហែលជាមិនបានដឹងថា យើងបានទៅជួបជុំគ្នានៅព្រះវិហារ ដើម្បីសរសើរដំកើងព្រះសង្រ្គោះ ដែលបានប្រទាន “ការប្រោសលោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់”នោះឡើយ(កូល៉ុស ១:១៤)។
ជាការពិតណាស់ មនុស្សមានបាបត្រូវទៅព្រះវិហារ។ ហើយមនុស្សមានបាប ដែលបានទទួលការអត់ទោសបាប នឹងទៅនគរស្ថានសួគ៌…
មានឧបករណ៍គ្រប់គ្រាន់
លោកខាល អេលសិនន័រ(Karl Elsener) គឺជាជនជាតិស្វីស ដែលបានរចនាម៉ូដឧបករណ៍វះកាត់ ក្នុងសតវត្សរ៍ទី១៩។ គាត់បានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងការផលិតកូនកាំបិតសម្រាប់យោធា ឲ្យមានគុណភាពល្អឥតខ្ចោះ។ សព្វថ្ងៃនេះ គេបានទទួលស្គាល់ថា កូនកាំបិតទាហានស្វីស មានផ្លៃដែលមានគុណភាពខ្ពស់ និងមានឧបករណ៍ផ្សេងទៀត ភ្ជាប់មកជាមួយក្នុងដងកាំបិតតែមួយ ដែលមានដូចជា ផ្លែកាំបិត កូនរណា កូនកន្ត្រៃ កែវពង្រីក ឧបករណ៍គាស់កំប៉ុង ទុលរវិស បន្ទាត់ ឈើចាក់ធ្មេញ ប៊ិចសម្រាប់សរសេ និងឧបករណ៍ជាច្រើនទៀត ដែលរួមគ្នាមក នៅក្នុងកាំបិតតែមួយ! បើសិនជាអ្នកចង់ចេញទៅបោះជំរុំ នៅក្នុងព្រៃ ឧបករណ៍មួយនេះពិតជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានឧបករណ៍គ្រប់គ្រាន់សម្រាប់រស់នៅទីនោះមួយរយៈពេល។
យ៉ាងណាមិញ យើងក៏ចាំបាច់ត្រូវបំពាក់ខ្លួនយើង ដោយឧបករណ៍ខាងវិញ្ញាណ ដើម្បីឲ្យយើងអាចរស់នៅ ក្នុងជីវិតខាងវិញ្ញាណ ក្នុងលោកិយដែលពេញដោយអំពើបាបផងដែរ។ ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ដែលជាប្រភេទកាំបិតខាងវិញ្ញាណ សម្រាប់វិញ្ញាណរបស់យើង។ សាវ័កប៉ុលបានបង្រៀនថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។
កាលណាយើង មានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ គឺមានន័យថា យើង “មានឧករណ៍គ្រប់គ្រាន់ ឬពេញលេញ” សម្រាប់ធ្វើការល្អគ្រប់យ៉ាង។…
តើអំពល់អ្វីដល់អ្នក?
នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមចម្រៀងកុមារ អ្នកនឹងមិនមានការភ្ញាក់ផ្អើលឡើយ ពេលដែលអ្នកឃើញក្មេងៗម្នាក់ៗ ក្នុងក្រុមចម្រៀង ច្រៀងបណ្តើរងាកមើលនេះមើលនោះបណ្តើរ ដោយមិនបានមើលទៅអ្នកដឹកនាំរបស់ពួកគេ។ ពួកគេមិនចេះនៅស្ងៀម កម្រើកខ្លួនចុះឡើងៗ ហើយចាក់ចង្កេះគ្នាទៅវិញទៅមក។ ជួនកាល ពួកគេចំអ៊ើតជើងរកមើលឪពុកម្តាយរបស់ពួកគេ ដែលកំពុងអង្គុយនៅក្នុងចំណោមទស្សនិជន ហើយពេលរកឃើញ ពួកគេក៏គ្រវីដីចុះឡើង។ ជាការពិតណាស់ ពួកគេមិនសូវជាច្រៀងប៉ុន្មានទេ។ ពួកគេញញឹម តាមរបៀបកំប្លែង អាកប្បកិរិយ៉ារបស់ក្មេងៗ គឺគួរឲ្យស្រឡាញ់ណាស់។ ប៉ុន្តែ បើសិនជាសមាជិកក្រុមចម្រៀងយុវជន មិនមើលទៅអ្នកនាំចម្រៀងទេ នោះមិនសូវជាគួរឲ្យស្រឡាញ់ដូចក្មេងៗឡើយ។
ការប្រគុំតន្ត្រីដែលធ្វើបានល្អ គឺអាស្រ័យទៅលើក្រុមចម្រៀង ដែលផ្តោតអារម្មណ៍ ទៅលើអ្នកនាំច្រៀង ដើម្បីឲ្យពួកគេអាចច្រៀងឲ្យបានស្រសគ្នា។ ជួនកាល គ្រីស្ទបរិស័ទមិនខុសពីអ្នកចម្រៀង នៅក្នុងក្រុមចម្រៀងកុមារឡើយ។ ជាញឹកញាប់ យើងមិនបានក្រឡេចមើលទៅព្រះយេស៊ូវ ដែលជាអ្នកដឹកនាំដ៏អស្ចារ្យ នៃតន្រ្តីជីវិតឡើយ ផ្ទុយទៅវិញ យើងគិតតែពីកំរើកចុះឡើងៗ ចាក់គ្នាទៅវិញទៅមក ឬមើលគ្នាទៅវិញទៅមក ឬគិតតែខំមើលទៅទស្សនិកជនទៅវិញ។
យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានស្តីប្រដៅលោកពេត្រុស ដោយសារគាត់មានអាកប្បកិរិយ៉ាយ៉ាងដូចនេះឯង។ បន្ទាប់ពីទ្រង់បានប្រាប់លោកពេត្រុស អំពីការអ្វីខ្លះដែលគាត់ត្រូវលះបង់ គាត់ក៏បានចង្អុលទៅលោកយ៉ូហាន ហើយសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវក៏បានឆ្លើយ ដោយសួរគាត់វិញថា “តើអំពល់អ្វីដល់អ្នក? ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(យ៉ូហាន ២១:២២)។
ជួនកាល យើងមិនអាចផ្តោតទៅលើកិច្ចការដែលយើងត្រូវធ្វើ ដោយសារយើងមើលទៅកិច្ចការដែលអ្នកដទៃកំពុងធ្វើ។ យើងប្រហែលជាគិតថា ផែនការដែលទ្រង់មានសម្រាប់ជីវិតរបស់ពួកគេ…
អស់ពេល
ភោជ្ជនីយដ្ឋាន អេល ប៊ូលី(El Bulli) ស្ថិតនៅភាគខាងជើងនៃក្រុងបាសេ ឡូណា(Barce-lona) ហើយខ្ញុំត្រូវធ្វើដំណើរប្រហែល២ម៉ោង ពីផ្ទះខ្ញុំទៅ។ ភោជ្ជនីយដ្ឋាននេះ មានភាពល្បីល្បាញណាស់ បានជាអតិថិជនត្រូវកក់តុ ឲ្យបានមុន៦ខែ។ ប៉ុន្តែ លោកហ្វេរាន អាឌ្រា(Ferran Adrià) ដែលជាចុងភៅដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ និងជាម្ចាស់ភោជ្ជនីយដ្ឋាន ដែលបានទទួលពានរង្វាន់នេះ បែរជាសម្រេចចិត្តបិទទ្វារភោជ្ជនីយដ្ឋាននេះ អស់រយៈពេល២ឆ្នាំ ដើម្បីឲ្យគាត់ និងបុគ្គលិករបស់គាត់មានពេលគិតរៀបផែនការ និងកែឆ្នៃឡើងវិញ។ លោកអាឌ្រាបានប្រាប់ទស្សនាវដ្តីហេមេស្វៀ (Hemispheres) ថា “បើសិនជាយើងឈ្នះបានរង្វាន់ទាំងអស់ហើយ នោះតើយើងចាំបាច់ធ្វើការកែសម្រួលធ្វើអ្វីទៀត? យើងធ្វើការក្នុងមួយថ្ងៃ១៥ម៉ោង ដូចនេះ យើងមានពេលតិចណាស់ សម្រាប់រៀបចំឡើងវិញ”។ ខណៈពេលដែលពួកគេកំពុងមានជោគជ័យដ៏ត្រចះត្រចង់ ពួកគេផ្អាកការងាររបស់ខ្លួន ដើម្បីធ្វើកិច្ចការដែលសំខាន់បំផុតសម្រាប់មុខរបររបស់ពួកគេ។
ក្នុងសតវត្សរ៍ទី១ ពួកជំនុំក្រុងអាន់ទីយ៉ូក មានការលូតលាស់ដ៏រំភើបរីករាយណាស់ ពេលដែល “មានមនុស្សជាច្រើនបែរ មកទទួលជឿព្រះអម្ចាស់”(កិច្ចការ ១១:២១)។ ដូចនេះ លោកបាណាបាស និងសាវ័កប៉ុលក៏បានមកបង្រៀនពួកអ្នក ដែលទើបទទួលជឿព្រះ នៅក្នុងពួកជំនុំមួយនេះ (ខ.២៥-២៦)។ ប៉ុន្តែ ទន្ទឹមនឹងពេលដែលពួកគេកំពុងខិតខំធ្វើការបម្រើព្រះ ពួកគេបានស្វែងរកព្រះអម្ចាស់ តាមរយៈការអធិស្ឋាន និងការតមអត់(១៣:២-៣)។ ពេលនោះ ព្រះអម្ចាស់ ក៏បានបើកបង្ហាញផែនការរបស់ទ្រង់ ដើម្បីនាំដំណឹងល្អចូលស្រុកអាស៊ី។
មានមនុស្សតិចណាស់ ដែលអាចផ្អាកការងាររបស់ខ្លួនអស់រយៈពេល២ឆ្នាំ…
ជួយខ្លួនឯង
ថ្មីៗនេះ ខ្ញុំបានមើលការផ្សាយពាណិជ្ជកម្ម ក្នុងទូរទស្សន៍ អំពីក្រុមហ៊ុនភោជ្ជនីយដ្ឋានមួយ ដែលបានធ្វើការអះអាង ដ៏គួរឲ្យកត់សំគាល់។ ការផ្សាយពាណិជ្ជកម្មនោះ បាននិយាយថា “អ្នកអាចជួយឲ្យខ្លួនអ្នកមានសុភមង្គល នៅឯភោជ្ជនីយដ្ឋានយើងខ្ញុំ”។ តើនេះមិនមែនជាការល្អទេឬ ដែលយើងអាចជួយឲ្យខ្លួនឯងមានសុភមង្គល ដោយសារការញាំបន្លែ ដំឡូងបារាំង សាច់ ឬម្ហូបប៉ាស្តា ឬក៏បង្អែមនោះ? តែគួរឲ្យស្តាយណាស់ គ្មានភោជនីយដ្ឋានណាមួយដែលអាចផ្តល់ឲ្យនូវសុភមង្គល តាមការសន្យានោះឡើយ។
ដូចដែលយើងបានដឹងស្រាប់ហើយថា សុភមង្គលគឺជារបស់ដែលយើងពិបាករក ស្ទើរតែនៅក្នុងគ្រប់ផ្នែកទាំងអស់ក្នុងជីវិតយើង។ យើងប្រហែលជាខំស្វែងរកសុភមង្គល នៅក្នុងម្ហូបអាហារ ឬនៅក្នុងរបស់អ្វីផ្សេងទៀត តែផ្ទុយទៅវិញ នៅទីបញ្ចប់ សុភមង្គលនៅតែបន្តគេចចេញពីកណ្តាប់ដៃយើងដដែល។ តើមកពីហេតុអ្វី? គឺដោយសារ យើងចេះតែដេញតាមរបស់អ្វី ដែលមិនអាចបំពេញសេចក្តីត្រូវការដែលជ្រៅបំផុត ក្នុងចិត្តរបស់យើង។
ពេលដែលយើងដេញតាមរបស់ទាំងនោះ យើងប្រហែលជាទទួលបានភាពរីករាយ ការរំខាន ឬការសប្បាយផ្លូវកាយ តែមួយរយៈពេល តែយើងនៅតែមិនដឹងថា ចិត្តរបស់យើងកំពុងតែស្រែកដង្ហើយរកជំនួយ និងសេចក្តីសង្ឃឹមឡើយ។ ហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានបង្ហាញឲ្យយើងស្គាល់ផ្លូវ ដែលល្អជាង ដោយប្រាប់យើងថា “សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន”(ទំនុកដំកើង ១៤៦:៥)។
តើអ្នកចង់ឲ្យព្រះជួយអ្នកទេ? ពិតមែនហើយ ទ្រង់សព្វព្រះទ័យនឹងជួយយើង ពេលដែលយើងស្វែងរកសុភមង្គល នៅក្នុងទ្រង់។ យើងអាចរកឃើញសុភមង្គល តែនៅពេលដែលយើងថ្វាយខ្លួនដល់ព្រះ…
ការចុះសម្រុងជាមួយអ្នកដទៃ
ខ្ញុំចូលចិត្តចំណាយពេលភាគច្រើន ជាមួយអ្នកដទៃ។ ក្តីអំណរដ៏ពិសេសកើតមាន ពេញក្នុងចិត្តយើង ពេលដែលយើងបានចំណាយពេលជាមួយមនុស្ស ដែលយើងចូលចិត្ត។ ប៉ុន្តែ គួរឲ្យស្តាយណាស់ យើងមិនតែងតែមានឱកាសចំណាយពេល ជាមួយអ្នកដែលយើងចង់នៅក្បែរនោះឡើយ។ ជួនកាល អ្នកដទៃអាចនាំឲ្យមានអារម្មណ៍ធុញទ្រាន់ ប្រហែលមកពីហេតុនេះហើយ បានជានៅក្នុងសង្គមលោកខាងលិច គេបាននិយាយថា “ពេលដែលខ្ញុំបានស្គាល់មនុស្សកាន់តែច្បាស់ ខ្ញុំក៏ស្រឡាញ់ឆ្កែរបស់ខ្ញុំកាន់តែខ្លាំង!” មានន័យថា ពេលដែលយើងមិនទទួលបានអំណរ នៅក្នុងទំនាក់ទំនង យើងច្រើនតែបន្ទោសអ្នកដទៃ បន្ទាប់មក យើងក៏យកលេស ដើម្បីដើរចេញពីគេ ដើម្បីទៅរកអ្នកផ្សេងទៀត ដែលយើងចូលចិត្ត។
សាវ័កប៉ុលបានបង្រៀនយើង ឲ្យមានទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ ដោយសេចក្តីស្រឡាញ់។ តាមពិត គាត់បានប្រាប់យើង “ឲ្យមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នា” ហើយ “ត្រូវស្វែងរកចំពោះអ្នកដទៃផង” ព្រមទាំង “មានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”(ភីលីព ២:២-៥)។
ចូរគិតអំពីការនេះចុះ។ ព្រះយេស៊ូវបានលះបង់សិរីល្អ និងអភ័យឯកសិទ្ធិរបស់ទ្រង់ ដើម្បីយើងរាល់គ្នា ទ្រង់បានសម្រេចព្រះទ័យ រស់នៅជាអ្នកបម្រើ ហើយបានសងថ្លៃលោះ ដោយការលះបង់ដ៏ខ្ពស់បំផុត ដើម្បីឲ្យយើងមានទំនាក់ទំនងដែលពេញដោយអំណរ ជាមួយទ្រង់(មើល ហេព្រើ ១២:២)។ ហើយទ្រង់បានធ្វើការទាំងអស់នេះ ទោះបីជាយើងក្លាយជាមនុស្សដែលគួរឲ្យធុញទ្រាន់យ៉ាងណាក៏ដោយ(រ៉ូម ៥:៨)។
ដូចនេះ ពេលដែលអ្នកបានចំណាយពេល ជាមួយនរណាម្នាក់ ដែលពិបាកចុះសម្រុងជាមួយអ្នកដទៃ ចូរទូលសូមឲ្យព្រះយេស៊ូវជួយ…
កូនបាល់ធីប៊ល
ខ្ញុំយល់ថា អ្នកដែលបានផ្តើមគំនិតបង្កើតកីឡាវាយកូនបាល់ ធីប៊ល(T-ball) គឺជាមនុស្សឆ្លាតណាស់ ព្រោះក្នុងកីឡានេះ ក្មេងៗទាំងអស់ នៅក្នុងទីលានប្រកួតសុទ្ធតែទទួលបាននូវការកម្សាន្តសប្បាយ និងក្តីអំណរ ពីការលេងកីឡាប្រភេទនេះ មុនពេលដែលពួកគេភ្លក់រស់ជាតិនៃការខកចិត្ត នៅពេលដែលខ្លួនវាយកូនបាល់ខុស។
ក្នុងកីឡាវាយកូនបាល់ ធីប៊ល គេដាក់កូនបាល់នៅលើកូនបង្គោលជ័រមួយ ដែលមានកម្ពស់ត្រឹមចង្កេះមនុស្សធំ សម្រាប់ឲ្យក្មេងៗអាយុពី៥ ដល់៦ឆ្នាំវាយ។ ក្មេងៗទាំងនោះខំវាយបាល់នោះឲ្យចំ ហើយពួកគេចាប់ផ្តើមរត់។ នៅក្នុងយប់ដំបូង ដែលខ្ញុំបានបង្វឹកក្មេងៗ ក្មេងដែលជាអ្នកវាយកូនបាល់ បានវាយកូនបាល់ត្រូវជាលើកទីមួយ ផ្លោងចេញទៅក្រៅខ្សែបន្ទាត់នៃទីលានប្រកួត។ ភ្លាមនោះ កីឡាករដ៏ក្មេងខ្ចីទាំងអស់ នៅក្នុងទីតាំងនីមួយៗ សុទ្ធតែរត់ទៅរើសកូនបាល់ នៅក្រៅខ្សែបន្ទាត់ ជាជាងឈរចាំ នៅកន្លែងដែលពួកគេត្រូវឈរចាំទទួលបាល់។ ពេលដែលមានកីឡាករណា ក្នុងចំណោមពួកគេ រត់ទៅរើសបានកូនបាល់នោះហើយ គាត់ក៏ងាកមករកអ្នកដែលចាំទទួលកូនបាល់ក្នុងទីលាន តែពេលនោះ គ្មានកីឡាករណាមួយ ចាំទទួលបាល់ក្នុងខ្សែបន្ទាប់ទីលានឡើយ! ព្រោះកីឡាករទាំងអស់ សុទ្ធតែកំពុងឈរផ្តុំគ្នា នៅខាងក្រៅខ្សែបន្ទាប់ទីលាន ទាំងស្រែហោរ យ៉ាងរីករាយក្រៃលែង!
សម្រាប់អ្នកដែលទើបតែបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ ពួកគេក៏មានសេចក្តីអំណរក្រៃលែង ដែលធ្វើឲ្យយើងចង់ចូលរួមអរសប្បាយជាមួយគាត់ដែរ។ មិនមែនមានតែយើងទេ ដែលអរសប្បាយជាមួយគាត់ សូម្បីតែពួកទេវតា នៅក្នុងនគរស្ថានសួគ៌ ក៏មានការត្រេកអរ ផងដែរ(លូកា ១៥:៧)។ អ្នកដែលទើបទទួលជឿព្រះយេស៊ូវ បានចាប់ចិត្តស្រឡាញ់ព្រះ ហើយមានចិត្តរំភើបណាស់ ដោយបានស្គាល់ទ្រង់ និងរៀនព្រះបន្ទូលទ្រង់។
ទោះជាយ៉ាងណាក៏ដោយ…
ការរស់នៅបានល្អ
ការមានសម្រស់ ទ្រព្យសម្បត្តិ អំណាច សេចក្តីស្រឡាញ់ ទំនាក់ទំនងប្តីប្រពន្ធ និងមានការសប្បាយ គឺសុទ្ធតែជាការគាប់ប្រសើរ តែមិនមែនជាការគាប់ប្រសើរបំផុតឡើយ។ ការដែលគាប់ប្រសើរបំផុតនោះ គឺការស្រឡាញ់ព្រះ ការទទួលសេចក្តីស្រឡាញ់របស់ទ្រង់ ដោយថ្វាយសិរីល្អដល់ព្រះនាមទ្រង់ និងធ្វើជាមិត្តសំឡាញ់របស់ទ្រង់ អស់មួយជីវិត។ កាលណាយើងធ្វើដូចនេះ យើងនឹងមានជីវិតដ៏ប្រសើរបំផុត ព្រោះការនេះធ្វើឲ្យយើងស្កប់ចិត្ត និងមានអំណរ ក្នុងពេលបច្ចុប្បន្ន(យ៉ូហាន ១០:១០) នោះហើយជាការអ្វីដែលគ្រីស្ទបរិស័ទត្រូវអនុវត្តជារៀងរហូត។
ហេតុនេះហើយ បានជាយើងគួរតែចំណាយពេលជាមួយព្រះ ហើយសម្រាកក្នុងសេចក្តីស្រឡាញ់ទ្រង់ គឺសេចក្តីស្រឡាញ់ដែលបានបង្កើតយើងរាល់គ្នាមក។ នេះជាមូលហេតុដែលព្រះបានបង្កើតយើងមក ឲ្យមានវត្តមានក្នុងលោកិយនេះ ហើយក៏ជាមធ្យោបាយ ដែលធ្វើឲ្យជីវិតយើងមានប្រយោជន៍បំផុត។
ខ្ញុំចូលចិត្តបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់”(ទំនុកដំកើង ៧៣:២៨)។ បានសេចក្តីថា យើងរស់នៅបានល្អ តែនៅពេលដែលយើងបានចូលទៅជិតព្រះ ដែលប្រទាននូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលគ្មាននរណាអាចធ្វើឲ្យដូចទ្រង់ឡើយ។
តើយើងអាច “ចូលទៅជិត” ទ្រង់ ដោយរបៀបណា? ខ្ញុំសូមជម្រាបជូន អំពីរបៀបដែលខ្ញុំបានចូលទៅជិតទ្រង់ ដែលខ្ញុំបានចាប់ផ្តើមអនុវត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានដូចតទៅ : ខ្ញុំបានចំណាយពេលពីរបីនាទី ជារៀងរាល់ពេលព្រឹក ដើម្បីអានបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរដំណឹងល្អ(ដែលមានដូចជា ព្រះគម្ពីរម៉ាថាយ ម៉ាកុស លូកា យ៉ូហាន) ហើយកត់ត្រាទុក…
ជីវិតដែលពេញបរិបូរ
ក្នុងអំឡុងពេលនៃការអបអរសាទរការចូលឆ្នាំចិន គេតែងមានទំនៀមទម្លាប់ប្រើពាក្យដ៏ជាក់លាក់ នៅក្នុងការបោះពុម្ភអក្សរ និងការសន្ទនាគ្នា។ ដូចជាពាក្យ “ពេញ” ជាដើម ដែលមានន័យថា “បរិបូរ” ហើយគេប្រើពាក្យនេះ ដើម្បីជូនពរអ្នកណាម្នាក់ ឲ្យមានភាពសម្បូរសប្បាយផ្នែក សម្ភារៈ នៅក្នុងឆ្នាំថ្មី។
មុនពេលដែលពួកកូនចៅអ៊ីស្រាអែលចូលទឹកដីសន្យា លោកម៉ូសេបានប្រាប់ពួកគេអំពីភោគទ្រព្យ និងភាពសម្បូរសប្បាយ ដែលពួកគេនឹងមានក្នុងទឹកដីនោះ(ចោទិយកថា ៨:៧-៩)។ ពួកគេនឹងមានអ្វីដែលត្រូវការ ហើយមានលើសពីតម្រូវការទៀតផង។ ប៉ុន្តែ គាត់បានដាស់តឿនពួកគេ អំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការភ្លេចថា ព្រះដែលបាននាំពួកគេចេញពីនគរអេស៊ីព្ទ ហើយការពារពួកគេនៅតាមផ្លូវ ទ្រង់ជាអ្នកប្រទានពរឲ្យពួកគេមានជាបរិបូរ(ខ.១១)។ ដូចនេះ លោកម៉ូសេបានបង្គាប់ពួកគេថា “ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ”(ខ.១៨)។
ជាការពិតណាស់ “ទ្រព្យសម្បត្តិ” គឺមិនសំដៅទៅលើតែសម្ភារៈប៉ុណ្ណោះទេ។ អ្វីគ្រប់យ៉ាងដែលអ្នកមាន គឺសុទ្ធតែមកពីព្រះ។ ព្រះអម្ចាស់យេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(យ៉ូហាន ១០:១០)។
យើងក៏ប្រហែលជាបានព្យាយាមបំភ្លេចថា ព្រះអម្ចាស់ជាអ្នកដែលបានប្រទានពរយើង ហើយបំពេញសេចក្តីត្រូវការរបស់យើង។ ជីវិតរបស់យើងនឹងមានភាពពេញលេច ពេញបរិបូរ និងស្កប់ស្កល់ តែនៅពេលដែលយើងមានជាប់នឹងព្រះយេស៊ូវប៉ុណ្ណោះ។-C.P.Hia
ពេលខ្យល់បក់បោក
ពេលដែលលោកហារ៉ូល(Harold) និងអ្នកស្រីខាធី(Cathy) ព្រមទាំងកូនប្រុសទាំងពីរ កំពុងនៅក្នុងតំបន់ព្រៃ ក្នុងរដ្ឋមីនីសូតា មានព្យុះខ្យល់កួចថូនេដូមួយបានបក់បោកមក។ បីបួនឆ្នាំក្រោយមក អ្នកស្រីខាធីបានចែកចាយប្រាប់ខ្ញុំ អំពីបទពិសោធន៍របស់គាត់ថា “ពេលនោះ ស្វាមីរបស់ខ្ញុំ និងកូនប្រុសច្បង ស្ថិតនៅចម្ងាយឆ្ងាយពីយើង ប៉ុន្តែ ខ្ញុំនិងកូនប្រុសប្អូនបានចូលទៅជ្រកក្នុងផ្ទះឈើតូច មួយ។ យើងឮសម្លេងម្យ៉ាង ដែលលាន់ឡើង ដូចទូរថភ្លើងមួយរយគ្រឿងកំពុងធ្លាក់មកលើដីនៅនឹងកន្លែង។ ផ្ទះឈើតូចនោះក៏ចាប់ផ្តើមរបើកចេញពីគ្នា ហើយខ្ញុំក៏បានបិទភ្នែក ដើម្បីការពារកំទេចកំទីដែលកំពុងហោះហើរ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងហើបឡើងលើ ដូចនៅក្នុងជណ្តើរយន្ត ហើយត្រូវបានគ្រវ៉ាត់ចូលទៅក្នុងអាកាស។ ខ្ញុំក៏បានធ្លាក់ចូលទៅក្នុងបឹងមួយ ហើយក៏បានតោងបំណែកឈើមួយ ដើម្បីកុំឲ្យលង់ទឹក។” ទោះជាយ៉ាងណាក៏ដោយ គួរឲ្យសោកស្តាយណាស់ ដែលកូនប្រុសរបស់ពួកគេមិនអាចរួចជីវិត។ លោកហារ៉ូលបានមានប្រសាសន៍អំពីការបាត់បង់នេះថា “យើងបានយំជារៀងរាល់ថ្ងៃ អស់រយៈពេល៦ សប្តាហ៍។ ប៉ុន្តែ យើងជឿថា អំណាចគ្រប់គ្រង ដោយសេចក្តីស្រឡាញ់របស់ព្រះ បានអនុញ្ញាតឲ្យព្យុះខ្យល់កួចថូនេដូនោះធ្លាក់ចុះមក ចំទីតាំងរបស់យើង។ ហើយក៏មានការកម្សាន្តចិត្ត ដោយសារយើងបានដឹងថា កូនប្រុសរបស់យើងបានស្គាល់ព្រះអម្ចាស់”។
ពេលដែលមនុស្សជាស្រឡាញ់ត្រូវបានយកចេញពីយើង ហើយយើងត្រូវបានទុកឲ្យរស់នៅ នោះយើងអាចចោទឡើងនូវសំណួរគ្រប់ប្រភេទ។ ពេលដែលយើងស្ថិតក្នុងស្ថានភាពដូចនេះ យើងអាចទទួលបាននូវការកម្សាន្តចិត្ត ពីបទគម្ពីររ៉ូម ៨:២៨ ដែលបានចែងថា “យើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”។ ពេលដែលគូស្វាមីមួយគូនេះកំពុងកាន់ទុក្ខ…