ប្រភេទ  |  July

ជៀសវា​ងកា​រ​ខ្វះជា​តិ​ទឹក​ក្នុ​ងខ្លួ​ន​ធ្ងន់ធ្ងរ

កាល​ពីពី​របី​ឆ្នាំ​ក​ន្លង​ទៅ​ ខ្ញុំមា​នប​ញ្ហាខ្វះ​ជា​តិទឹ​ក​ក្នុ​ង​ខ្លួ​នធ្ង​ន់​ធ្ងរ​ពី​រដ​ង។   ជាកា​រពិ​តណា​ស់   ខ្ញុំមិ​នច​ង់​ជួ​ប​​រឿ​ង​នេះ​ទៀ​ត​ឡើយ។ វា​បាន​កើត​ឡើ​ង​ចំពោះ​ខ្ញុំ​ជា​​លើក​ដំបូង ពេលខ្ញុំ​មា​ន​គ្រោះ​ថ្នាក់​ដា​ច់​ស​សៃសាច់​ដុំ ខណៈ​ពេល​ដែ​ល​ខ្ញុំ​កំ​ពុង​ជិះ​ស្គី​​ឆ្លង​ប្រទេស ហើ​យ​ខ្ញុំខ្វះជា​តិទឹ​ក​ម្តង​ទៀ​ត ពេល​ខ្ញុំ​ធ្វើដំណើរ​កម្សាន្ត​ក្នុង​វាល​រហោ​ស្ថាន ដែលមា​ន​កម្តៅ​៤៦​អង្សាសេ ក្នុង​ប្រទេស​អ៊ី​ស្រាអែ​ល។ ក្នុង​គ្រោះថ្នា​ក់ទាំ​ង​ពី​រ​លើក​ ខ្ញុំមាន​អាកា​រៈ​វិលមុ​ខ វង្វេងវ​ង្វាន់ ព្រឹល​ភ្នែក និង​មាន​រោគ​សញ្ញា​ជា​ច្រើនទៀត។ ការ​ពិបា​ក​ទាំង​អស់នេះ​ បានប​ង្រៀ​ន​ខ្ញុំថា​ ​ ទឹក​មាន​សា​រៈសំខាន់​ណាស់ នៅក្នុ​ងការ​រ​ក្សាសុខុមាលភា​ព​ឲ្យបា​ន​ល្អ។

ការខ្វះ​ជាតិ​ទឹ​ក​ក្នុងខ្លួ​ន​ដ៏​ធ្ងន់ធ្ង​រនេះ​ គឺជា​ប​ទពិ​សោធន៍ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​​​នឹក​ចាំ​   អំពី​អត្ថ​ន័យ​ដ៏​មាន​តម្លៃ   នៃកា​រ​​ដែ​ល​​​ព្រះ​​គ្រីស្ទ​​មាន​​ព្រះបន្ទូល​អញ្ជើញ​ថា “បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ   ហើយ​ផឹក​ចុះ”(៧:៣៧)។   ព្រះ​បន្ទូ​លប្រ​កាសរ​បស់ព្រះអង្គ ត្រង់​ចំណុច​នេះ មាន​លក្ខណៈ​គួ​រ​ឲ្យ​ចាប់អារម្មណ៍​ណាស់ ជា​ពិសេស ត្រង់​ចំណុច​ដែល​ទាក់​ទង​នឹង​ពេល​វេលា​។ សាវ័កយ៉ូ-​ហាន​បាន​កត់​សម្គា​ល់ថា​ ព្រះយេ​ស៊ូវ​ទ្រង់​មាន​បន្ទូល​ជា​ពាក្យអ​ញ្ជើញ​នេះ នៅ​ថ្ងៃចុងក្រោ​យ នៃ​“ពិធី​បុណ្យបា​រាំ” ដែល​គេ​ប្រារព្ធ​ជារៀ​ង​រា​ល់​ឆ្នាំ ជាកា​រ​រំឭក​ អំពី​ការដែលជ​នជា​តិ​អ៊ីស្រាអែល​ វិល​វល់​​ក្នុង​វាល​រហោស្ថាន ដែល​វគ្គ​សំខាន់​បំផុត​នៃពិធីបុណ្យ​នេះ គឺ​ការ​ចាក់​ទឹក​ប​ង្ហូ​រចុះ​តា​ម​ជណ្តើ​រ​នៃព្រះ​វិហារ ដើម្បី​រំឭក​អំ​ពី​ការ​ដែ​លព្រះ​ប្រ​ទា​ន​ទឹក សម្រាប់​ពួក​អ៊ីស្រាអែល ដែ​លស្រេក​ទឹក ក្នុង​ដំណើរ​វិល​វល់នោះ។​ នៅពេ​ល​នោះ​ ព្រះយេស៊ូវ​ទ្រង់​បាន​ក្រោកឈ​រ​ឡើ​ង ហើយ​ប្រកា​ស​ថា​ ព្រះអង្គ​ជា​ទឹ​កដែ​លយើងរាល់គ្នា​ត្រូវ​ការ ដោយ​ខាន​មិន​បាន។

ដើម្បីឲ្យ​សុខុមាល​ភាព​ខាង​វិញ្ញាណ​យើ​ង មាន​ភាព​ល្អ​ប្រសើរ ជាចាំ​​បាច់ យើង​ត្រូវ​មាន​ការ​រស់​នៅ ដែល​បង្ហាញ​ថា យើងពិ​ត​ជាត្រូ​វ​ការព្រះអង្គ​ ដោយការស​ន្ទនា​ជា​មួយ​ព្រះអង្គ…

ជម្នះ​សេចក្តី​អំណួត​ខ្លួន​ឯង

ក្នុង​សម័យ​ចក្រ​ភពរ៉ូ​ម ពេល​ដែល​មេទ័​ពម្នា​ក់ វិល​ត្រឡប់​ពី​ធ្វើស​ង្រ្គាមដែល​​មាន​ជ័យ​ជ​ម្នះ តាម​ធម្មតា គេធ្វើ​ក្បួ​ន​ដង្ហែរ​​ជ័យ​ជម្នះ ដើម្បី​ទទួល​ស្វាគមន៍​មេ​ទ័ព ដែល​បាន​ប្រយុទ្ធ​កាន់​កាប់​បាន​ទឹក​ដី​ថ្មីនោះ។ នៅ​ក្នុង​ក្បួន​ដង្ហែរ​នោះ មាន​ការ​រាប់​បញ្ចូល​កង​ទ័ព​របស់​មេទ័ព​នោះ ក៏​ដូច​ជាចំណាប់​ខ្មាំង   និង​ជ័យ​ភ័ណ្ណ   ដែល​ពួក​គេ​រឹប​យក​បាន ជា​​ភស្តុតាង​នៃ​ជ័យ​ជម្នះ​រប​ស់ពួ​កគេ។ ពេល​ដែល​ក្បួន​ដង្ហែរ​កំពុងឆ្ល​ង​កាត់​តា​មទី​ក្រុង មាន​មនុស្ស​ទាំង​ហ្វូង​ស្រែក​ហូរ ដើម្បី​អប​អរ​ជ័យជ​ម្នះ​របស់​វីរៈ​បុរស​របស់​ពួក​គេ។​ តែទ​ន្ទឹម​នឹង​នោះ ដើម្បី​កុំ​ឲ្យ​មេទ័ព​នោះ មាន​មោទន​ភាព​បំប៉ោង​ហួស​ហេតុ​ពេក គេបា​ន​ឲ្យ​ទាសករ​ម្នាក់​ជិះ​នៅ​ក្នុង​រទេះសេះ​ចម្បាំង​ជា​មួយ​គាត់ ក្នុងក្បួ​ន​ដង្ហែរ​នោះដែ​រ។ តើម​កពី​ហេ​តុអ្វី? មូលហេ​តុ​គឺ​ដើម្បី​កាល​ណាជ​ន​ជា​តិរ៉ូ​ម៉ាំង​ទាំង​ហ្វូង​ៗ ស្រែក​សរសើរ​មេទ័ព​នោះ​យ៉ាង​កង​រំពង ទាស​ករ​នោះអា​ច​បន្ត​ខ្សិប​ដាក់​ត្រចៀក​គាត់​ជាប់​ជា​និច្ច​​ថា “អ្នកក៏​អាច​ស្លាប់​ដែរ”។

ពេលយើង​មាន​ជ័​យជ​ម្នះ ហើយ​ក៏អា​ចភ្លេចភាព​កម្សោយ​របស់​​ខ្លួន​ឯង ហើយអ​នុញ្ញាត​ឲ្យ​ចិត្ត​យើង​មាន​ពេញ​ដោយ​អំណួត​ដ៏គ្រោះ​ថ្នាក់។ សាវ័ក​យ៉ាកុបបា​ននាំ​យើ​ង ឲ្យ​ងាក​ចេញ​ពី​គ្រោះថ្នា​ក់​នៃសេ​ចក្តី​អំណួត ហើយ​ងាក​ទៅរ​ក​ការ​បន្ទាប​ខ្លួន និងងាក​ទៅរក​​ព្រះ​វិញ។ បាន​ជា​គាត់​​មាន​ប្រសាសន៍​ថា “ព្រះ​​ទ្រង់​​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ ចំណុច​សំខាន់​នៃ​សេចក្តី​បង្រៀន​នេះ​គឺ ព្រះគុណ ។ គ្មាន​អ្វីដែល​អស្ចារ្យ​ជាង​ព្រះគុណ​ព្រះឡើ​យ! មាន​តែ​ព្រះអ​ម្ចាស់​ទេ ដែល​សម​នឹង​ទទួល​ការ​អរ​ព្រះគុណ និង​សរសើរ​ដំកើង ជា​ពិសេស សម្រាប់​ព្រះគុណ​ដែល​ព្រះ​អង្គ​បាន​ប្រទានដ​ល់យើ​ង។

ស្នាដៃ​ ជ័យជ​ម្នះ ឬភា​ពអ​ស្ចារ្យ​របស់​យើង មិន​មែន​បាន​ម​ក​ពី​ខ្លួន​យើង​ឡើយ តែ​ជា​ព្រះព​រ​នៃ​ព្រះគុណនៃ​ព្រះដែល​គ្មានអ្វី​ប្រៀប​ផ្ទឹម​បា​ន ដែល​ជា​ទី​ពឹង​ផ្អែក​របស់​យើង អស់ក​​ល្ប​ជា​និច្ច។—Bill Crowder

ភ្នែកខា​ង​វិញ្ញាណ​ដ៏​អស់​កល្ប

កាល​ពីខែ​មុ​ន ខ្ញុំបាន​ទៅ​ពិនិត្យ​ភ្នែក​។ ក្រោយមក គ្រូពេទ្យបា​ន​ប្រាប់​ខ្ញុំ​ថា ពេល​នេះ​ខ្ញុំ​អាច​មើល​ឃើញ​រូបភាព​នៅឆ្ងាយ​ៗ ច្បាស់​ជាង​មុន​។ ពី​ដំបូង​ឡើយ ខ្ញុំ​គិត​ថា នេះ​​ជាដំ​ណឹង​​ល្អ តែក្រោ​យ​​មក​មិត្ត​ភ័ក្ររ​បស់​ខ្ញុំម្នា​ក់ បាន​ប្រាប់​ខ្ញុំ​ថា “យើងអា​ចមើ​លឃើញរូ​ប​ភាព​នៅឆ្ងាយ ច្បាស់​ជាង​មុន ពេលដែលយើង​មាន​វ័​យ​កាន់​តែ​ចាស់ តែទ​ន្ទឹម​នឹង​នោះ ការមើ​ល​ឃើញរូប​ភាព​នៅជិត​ ក៏​អាច​មាន​ការ​អន់​ថយ​ផ​ង​ដែរ”។ ដំណឹងនេះ បាន​ធ្វើ​ឲ្យខ្ញុំ​គិត​អំ​ពីកា​រ​មើល​ឃើញរូ​ប​​ភាព​នៅ​ឆ្ងាយ​មួយ​បែប​ទៀត របស់​គ្រីស្ទប​រិស័ទ​មួ​យ​ចំនួន ដែលខ្ញុំ​បានស​ង្កេត​មើល​ក្នុង​ពេលក​ន្លង​មក។ អ្នក​ដែល​បានស្គា​ល់ព្រះ​អម្ចាស់​អស់​រយៈ​ពេល​យូរ ឬ​បាន​ឆ្លង​កាត់​ការ​ល្បង​ល​ធំៗ​ក្នុងជីវិត ហាក់​ដូចជា​អា​ចមើល​ទៅនគរ​ស្ថាន​សួគ៌​បាន​ឃើញ​ច្បាស់ជា​ង​យើង​រាល់​គ្នា។ ភ្នែកខា​ងវិ​ញ្ញាណដ៏​អស់​កល្បរ​បស់​ពួក​គេ កាន់​តែ​មើលឃើញច្បាស់ល្អ ហើយការ​មើល​ឃើញ​រូប​ភា​ព “លោកិយ” ដែលនៅ​ជិ​តបង្កើយ ក៏​មាន​ការ​ថយ​ចុះផង​ដែរ។

ដោយសារសា​វ័ក​ប៉ុល មា​នភ្នែ​កខា​ងវិញ្ញាណប្រភេទនេះ​ហើយ​ បាន​ជា​គាត់​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​ក្រុង​កូរិន​ថូស​ថា “ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ … ​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ”(២កូរិនថូស ៤:១៧-១៨)។

សព្វ​ថ្ងៃនេះ ​យើង​ត្រូវ​រៀន​ប្រើ “ភ្នែកខា​ង​វិញ្ញាណ”​របស់យើង។ លោក​យ៉ូណាថាន អេឌ-វើត(Jonathan Edwards)​ ដែល​ជា​អ្នក​ប្រាជ្ញ​ទេវ​វិជ្ជា បានមានប្រ​សាស​ន៍ថា “កា​រ​ទៅរស់នៅ ក្នុង​នគរ​ស្ថាន​សួគ៌ ជា​មួយ​ព្រះ ដោយ​អំណរ​ដ៏ពោរ​ពេញ គឺ​ពិត​ជា​ប្រសើរ​ជាង​ការ​ស្នាក់​នៅ​ដ៏​ល្អបំ​ផុត ដែល​យើង​អាច​រក​បាន ក្នុង​លោកិយ​នេះ”។ ដូច​នេះ ខណៈពេ​ល​ដែល​យើង​អរ​សប្បាយ​នឹង​របស់​គ្រប់​យ៉ាង…

ការប​ម្រើ និង​ការ​ធ្វើ​បន្ទាល់

ក្នុង​អំឡុង​ពេល​ដែល​អ្ន​កស្រី​ ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុង​ធ្វើ​ការ​ជា​អ្នក​បម្រើតា​ម​ផ្ទះ ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់​គ្លេស នៅ​ដើម​សតវត្សរ៍​ទី​២០​ គាត់​មាន​ក្តី​ស្រមៃ​មួយ។ គោលដៅ​របស់​គាត់ គឺ​ធ្វើ​ជា​បេសក​ជន ក្នុង​ប្រទេស​ចិន។ តែ​មាន​អង្គការ​បេសក​កម្ម​មួយ​បាន​ប្រាប់​គាត់​​ថា គាត់ “មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ” ហើយ​ក៏​បាន​បដិសេធ​មិ​នឲ្យគា​ត់​ទៅ​បម្រើ​ការ​ជា​បេសក​ជន​ឡើយ។ ដូច​នេះ អ្នកស្រីក្លេឌីស ក៏​បាន​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ ដោយ​ខ្លួន​ឯង​។ ពេល​គាត់មា​នអា​យុ​២៨​ឆ្នាំ គាត់បា​ន​យ​កលុ​យដែ​លគា​ត់បា​នសន្សំពេ​ញ​មួយ​ជីវិត ទៅទិ​ញ​សំបុត្រ​យន្ត​ហោះ ដែល​សម្រាប់​ធ្វើ​ដំណើរ​បា​នតែ​មួយ​ជើង ទៅ​ភូមិ​យ៉ាង​ចេង នៅ​តំប​ន់ដា​ច់ស្រ​យ៉ាលក្នុ​ង​ប្រទេស​ចិន។ បន្ទាប់​មក គាត់​ក៏​បាន​បើ​ក​ផ្ទះសំ​ណាក់​មួយ សម្រាប់​ពួក​អ្នក​ជំនួញ​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ​ហើយគា​ត់ក៏​បា​នចែ​ក​ចាយ​អំពី​រឿង​ក្នុង​ព្រះ​គម្ពីរ នៅ​ទី​នោះ។ អ្នកស្រីក្លេឌីស​ក៏បា​ន​​បម្រើ​កា​រ នៅ​ក្នុង​ភូមិ​ផ្សេង​ទៀត​ផង​ដែរ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា អៃ-វេដេហ ដែល​ជា​ភាសាចិ​ន​ប្រែ​មក​ថា “អ្នក​មា​នគុ​ណ​ធម៌”។

សាវ័ក​ប៉ុល​ក៏​បាន​ផ្សាយដំ​ណឹង​ល្អ ទៅ​ដល់​តំបន់​ឆ្ងាយ​ៗ ក្នុង​ពិភ​ព​លោក​ផង​ដែរ។ គាត់​បាន​ដាក់​ខ្លួ​ន​ធ្វើ​អ្នក​បម្រើ ដើម្បី​បំពេញ​សេចក្តីត្រូ​វ​ការ​របស់​អ្នក​ដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺ​ដូច​ដែល​គាត់​បានមា​នប្រ​សាសន៍ អំពី​ការ​បម្រើ​នោះ​ថា​ “យើង​​ខ្ញុំ​​មិ​ន​ប្រកាស​​ប្រាប់​​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះយេស៊ូវ​ដែរ”(៤:៥)។

មិន​មែនម​នុស្សគ្រប់​គ្នា សុទ្ធ​តែ​ត្រូ​វ​បាន​ព្រះត្រាសហៅ​ ឲ្យ​ទៅ​អត់​ទ្រាំ​នឹង​ទុក្ខលំ​បាក នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​ឡើយ​។ ប៉ុន្តែ យើង​ម្នាក់​ៗ មានកា​រទ​ទួល​ខុស​ត្រូ​វ ក្នុង​នាម​ជា​អ្នកប​ម្រើ​ព្រះ…

ការអស្ចារ្យ​ដែល​ហោះ​ហើរ

ក្នុង​ចំណោម​ស្នាព្រះ​ហស្ត​ទាំ​ង​ឡាយ​របស់​ព្រះ សត្វមេ​អំបៅ ស្ថិត​ក្នុង​ចំណោម​សត្វដ៏​​ស្រស់​ស្អាត​បំផុត ដែល​ព្រះអង្គ​បា​ន​បង្កើត! សត្វ​មេ​អំបៅ​ហោះហើរ​យ៉ាង​ស្រទន់ ដោយ​ទទះស្លា​ប​ដែល​មាន​ពណ៌ច​ម្រុះ ហើយ​ពេល​ដែល​យើង​ស្វែងយ​ល់​ពី​របៀប​នៃ​ការ​បន្លាស់​ទីលំនៅ​ របស់​ពួក​វា យើង​ប្រហែល​ជា​យល់​ថា ពួក​វា​ជា​ស្នា​ព្រះ​ហស្ត​ឯក នៃ​ពិភព​ធម្ម​ជាតិ។ សត្វ​ល្អិត​ដែ​ល​ចេះ​ហើរនេះ​ មិ​ន​គ្រាន់​តែបាន​នាំមក​នូ​វ​ការមើ​ល​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែទន្ទឹម​នឹង​នោះ ក៏បា​ន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​នៃ​ភាព​អស្ចារ្យ ​នៃ​ស្នាព្រះហស្ត​ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ។ ឧទាហរណ៍ សត្វ​មេ​អំបៅ​ស្តេច​ដ៏​អស្ចារ្យ​ អាចធ្វើ​ដំណើរ​​៤៨០០​គីឡូ​ម៉ែត្រ ក្នុង​ការផ្លា​ស់​ទី​លំនៅ ពី​សហ​រដ្ឋ​អាមេរិក ទៅ​តំបន់​អាមេរិក​កណ្តាល ដែលនៅ​ទី​បំផុត ពួក​វា​ក៏​បាន​ទៅដ​ល់​ដើម​ឈើ ដែល​ឪពុក​ម្តាយ ឬ​ជីដូន​ជីតា​វា​ធ្លាប់​ទំ​នៅ កាល​ពី​​ជំនាន់​មុន​ៗ។ ការ​ផ្លាស់​ទី​លំ​នៅនេះ ​ត្រូវបា​ន​ទទួល​ការ​បញ្ជា ដោយ​ខួរ​ក្បាល​របស់​ពួក​វា ដែល​មាន​ទំហំ​ប៉ុន​ក្បាល​ប៊ិច​។ ម្យ៉ាង​ទៀត យើង​អាច​ពិចារ​ណា​   អំពី​ការ​ប្រែ​រូប​កាយ ​ របស់​សត្វ​មេ​អំបៅស្តេច​ពី​សត្វ​​ដង្កូវ។ ពេល​ដែល​សត្វ​ដង្កូវ​ធ្វើ​សូត្រ​ព័ទ្ធ​ជុំវិញ​ខ្លួន​​វា វា​បញ្ចេញ​ជាតិ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​ខ្លួន​វា​ប្រែ​ក្លាយ​ជា​មាន​សភាព​ទន់ ដោយ​គ្មាន​រូប​រាង្គ​អ្វីមួ​យ​ច្បា​ស់លា​ស់។ ប៉ុន្តែ វា​ក៏​ដុះចេញ​ជា​ខួរ​ក្បាល គ្រឿង​ក្នុង ក្បាល ជើង និង​ស្លាប​​សត្វ​មេអំបៅ។

មាន​អ្នក​ឯក​ទេសខា​ង​សត្វ​មេអំបៅ​ម្នាក់ ​បាន​មាន​ប្រសាសន៍​ថា “ការ​លូត​លាស់​នៃ​រូប​កាយ​រ​បស់​​សត្វ​​ដង្កូវ ក្លាយ​ជា​សត្វមេ​អំបៅ ដែល​មាន​ខ្លួន និង​ស្លាប គឺ​ពិត​ជា​ស្ថិត​ក្នុង​ចំណោម​ភាព​អស្ចារ្យ នៃ​ជីវិត​នៅ​លើ​ផែន​ដីនេះ​”។ មាន​អ្នក​ឯកទេ​សម្នា​​ក់ទៀត យល់​ថា ការ​ប្រែ​រូប​កាយ​របស់​សត្វ​មេ​អំបៅ “ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការអស្ចារ្យ”។ និយាយ​រួម “អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន…

លោត​ឡើង​ទៅលើ​វិញ

ពមហាវិទ្យា​ល័យ​ទ្រីនីធី​បាន​​ប្រកួត​ឈ្នះ ២៥២​លើក​ជា​បន្ត​បន្ទាប់ ពោល​គឺ​ប្រកួត​ឈ្នះជា​ប់​គ្នា មិន​ដែល​ចាញ់ បាន​រយៈ​ពេល​វែង​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ការ​ប្រកួត​កីឡា​រវាង​សកល​វិទ្យា​ល័យ​ទាំង​ឡាយ នៅ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ នៅ​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១២ ជ័យ​ជម្នះ​ដ៏​វែង​នេះ ត្រូវ​បាន​បញ្ចប់ ពេល​ដែល​មហា​វិទ្យាល័​យ​នេះ​ បាន​ចាញ់​សកល​វិទ្យា​ល័យ​យេល ក្នុង​ការ​ប្រកួត​វាយ​​កូន​បាល់​​ជា​មួយ​នឹង​​ជញ្ជាំង។ ពេល​ព្រឹក ក្នុង​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​ជា​លើក​ទីមួយ ក្នុង​រយៈ​ពេល​១៤​ឆ្នាំ លោក​ប៉ុល អាសៃអានទី(Paul Assaiante) ដែល​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​កីឡាករ​ទ្រីនីធី បាន​ទទួល​សារអេឡិចត្រូនិច ឬ​អ៊ីមេល ពី​មិត្ត​ភ័ក្រ្តរបស់​គាត់​ម្នាក់ ដែល​ជា​គ្រូ​បង្វឹក​បាល់​ទាត់​ដ៏​ល្បី​ល្បាញ​​ម្នាក់ ដែលក្នុង​នោះ​គាត់បាន​​​សរសេរ​ថា “អ្នក​ធ្លាក់​ចុះ​ហើយ ពេល​នេះ អ្នក​ត្រូវ​តែ​លោត​ឡើង​ទៅ​​លើ​​វិញ”។

រយៈពេ​ល​១០​ថ្ងៃក្រោ​យមក ក្រុម​កីឡា​ករ នៃ​គ្រូប​ង្វឹក​បាល់​ទាត់​រូប​នោះ ក៏​​បាន​​ទទួ​ល​​បរា​ជ័យ ក្នុង​​កា​រ​ប្រកួត​បាល់ទា​ត់ NFL Super Bowl ដែល​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដែល​មាន​គេទស្សនា​ច្រើ​នបំផុត។ ត្រង់​ចំណុច​នេះ បរាជ័យ ជា​អ្វីដែ​លយើ​ង​រាល់​គ្នាជួបប្រទះ ជា​ធម្មតា​ដោយ​​ជៀស​​មិន​​រួច​។ ការ​ប្រកួត​ចាញ់​ អាច​ធ្វើឲ្យ​យើ​ង​មាន​អារម្មណ៍​ពិបាក​ទទួល​យក​ណាស់ ប៉ុន្តែ ការ​​បរា​ជ័យ​​ខាងវិ​​ញ្ញាណ បាន​អាច​ធ្វើ​ឲ្យ​យើង​​ថ្កោល​ទោស​ខ្លួន​ឯង កាន់តែខ្លាំងជាង​នេះទៅទៀ​ត។ តើយើងអាច​ជម្នះអារម្មណ៍     រ​បស់​យើង​ដោយ​របៀប​ណា ពេល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ព្រះ និង​អ្នក​ដទៃ​ពិបាក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខក​ចិត្ត​នោះ?

សាវ័ក​យ៉ូហាន​បាន​មានប្រ​សាសន៍​ថា “បើ​​​សិ​ន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ…

ការប្រកាសឲ្យវិលត្រឡប់

នៅឆ្នាំ ២០១០ បណ្តា​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ បាន​ប្រកាស​ជា​សាធារណៈ ដើម្បី​ប្រមូល​រថយន្ត​២០លាន​គ្រឿង នៅ​សហ​រដ្ឋ​អាមេរិក ចូល​ក្នុង​រោង​ចក្រ​វិញ ដើម្បី​ធ្វើកា​រ​កែស​ម្រួល​បញ្ហា​ផ្សេង​ៗ ដែល​មាន​ក្នុង​រថ​យន្ត​ទាំង​នោះ។ គ្រាន់​តែ​គិត​ដល់​ចំនួ​ន​ដ៏​ច្រើន​សណ្ឋឹក​នៃ​ឡាន​ដែល​មាន​បញ្ហា ដែល​កំពុ​ងបើ​កប​រ​នៅ​តាម​ដង​ផ្លូវ គឺគួរ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ទៅ​ហើយ។ ប៉ុន្តែ យើង​នឹង​កាន់តែ​មា​នកា​រ​បារម្ភ​ថែម​ទៀត ពេល​ដែល​បាន​ដឹង​ថា មាន​ម្ចាស់​រថយន្ត​ជា​ច្រើន ​មានកា​រព្រ​ងើយ​កន្តើយ​ ចំពោះ​ការប្រ​កាស​នេះ។ ជាក់​ស្តែង នាយក​ប្រតិ​បត្តិ​នៃ​មជ្ឈ​មណ្ឌល​សុវត្ថិ​ភាព​រថយ​ន្ត​បាន​ដាស់​តឿន​ម្ចាស់រ​ថយ​ន្ត​ថា “សូម​មក​ជួស​ជុល​ដោយ​ឥត​គិត​ថ្លៃ។ វា​អាច​ជួយ​សង្រ្គោះជី​វិ​ត​រប​ស់​អ្នក​បាន”​។ ទោះ​ជា​រថ​យន្តទាំង​នោះ​ អាច​បង្ក​គ្រោះ​ថ្នា​ក់​ដល់​អាយុ​ជីវិត​ក៏​ដោយ ក៏​៣​០​ភាគ​រយ​នៃ​ម្ចាស់​រថ​យន្ត មិន​ដែល​បាន​ឆ្លើយ​តប​ចំពោះ​ការ​អំពាវ​នាវ​នេះ​ឡើយ។

យ៉ាង​ណា​មិញ មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ព្រងើយ​កន្តើយ ពេល​​​ឮ​ព្រះ​ទ្រង់ ​“ប្រកាស​​ឲ្យ​មនុស្ស​ទាំង​អស់​ត្រឡប់​មក​រ​កទ្រ​ង់​វិញ”។ បញ្ហា​ផ្នែក​សីល​ធម៌​ដែល​មនុស្ស​ជាតិ​មាន មិន​មែន​ជា​កំហុស​របស់​ព្រះ​អាទិករ​ដែល​បាន​បង្កើត​ពួ​ក​​គេម​ក​នោះ​ទេ ដូច​នេះ វា​មិន​ដូច​បញ្ហា​ដែល​មាន​ នៅ​ពេល​មនុស្ស​ផលិត​​រថ​យន្តឡើយ​។ ទ្រង់​​បាន​​បង្កើ​​ត​​​អ្វីៗ​គ្រប់យ៉ាង “ឲ្យ​មាន​ភាព​ល្អ​ប្រសើរណាស់”​(លោកុប្បត្តិ ១:៣១) តែ​អំពើ​បាប​រប​ស់ម​នុស្ស​បាន​បំផ្លាញ​ភាព​គ្រ​ប់ល​ក្ខណ៍នោះ​។ ហេតុនេះ​ហើ​យ បា​ន​ជា​ព្រះ​ទ្រង់​ប្រទាន​​​ឱកាស “ប្រែ​ចិត្ត … ហើយ​​វិ​ល​មក​រកទ្រង់​ ដើម្បី​​ឲ្យ​​បាប​របស់​យើងរាល់គ្នា​បាន​លុប​ចេញ”(កិច្ចការ ៣:១៩)។

ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​ប្រទាន​នូវ​ឱកាស​ជួស​ជុល​ចិត្ត​របស់​មនុស្ស ដោយ​ឥត​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ តែ​ថែ​​មទាំងធ្វើឲ្យចិត្តនោះ​ផ្លាស់​ប្រែជា​ថ្មី(អេសេគាល ៣៦:២៦ ២កូរិនថូស ៥:១៧)។ យើងអា​ចទ​ទួល ដោយមិ​ន​បង់​ថ្លៃអ្វី​ទា​ល់តែសោះ​(អេភេសូរ ២:៨-៩) តែ​ព្រះ​ទ្រង់​បាន​លៈ​ប​ង់ព្រះ​ជ​ន្មនៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​រាជ​បុត្រា​ទ្រង់។ “ទ្រង់​​បាន​​ផ្ទុ​ក​អំពើ​បាប​របស់​​យើង​​រា​ល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្តី​សុចរិត…

ដំណឹងអាក្រក់ និងដំណឹងល្អ

ថ្មី​ៗ​នេះ ខ្ញុំ​បាន​សន្ទ​នា​ជា​មួយ​ស្ត្រីម្នា​ក់ ដែល​ធ្លាប់​ឆ្លង​កាត់​ស្ថាន​ភាព​ដ៏​លំបាក​លំបិ​ន។ ភាព​តប់​ប្រមល់​បាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​គាត់ បាន​ជា​គាត់​ត្រូវ​ទៅ​ជួ​ប​គ្រូពេទ្យ​ជា​ញឹក​ញាប់​។ ប៉ុន្តែ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ ដោយ​ស្នាម​ញញឹម​នៅ​លើ​ផ្ទៃ​មុខ​ថា គាត់​អាច​ប្រើ​កាលៈ​ទេសៈ​ដ៏​ឈឺចា​ប់​នេះ ជា​ឱកាស​ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដល់​​គ្រូ​ពេទ្យ​របស់​​នាង។

ព្រះ​គម្ពីរ​ភីលីព​បាន​ចែង​អំ​ពី​របៀប ដែល​សាវ័ក​ប៉ុល​ប្រើស្ថា​នភាព​ដ៏លំ​បាក​របស់​គាត់​ នៅ​ក្នុង​គុក ដើម្បី​ផ្សាយ​​ដំណឹង​ល្អ។ អ្នក​ជឿ​ព្រះ​នៅ​ក្រុង​ភីលីព​បាន​កើត​ទុក្ខ ពេល​សាវ័​ក​ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន​ ដោយសារ​ការ​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ ​ប៉ុន្តែ គាត់​បាន​ប្រាប់​ពួក​គេ​ថា ការ​ជាប់​ចំណង​របស់​គាត់ “បាន​ប្រែ​ជា​ចម្រើន​ដល់​ដំណឹង​ល្អ​វិញ”(១:១២)។ ពួក​អ្នក​យាម​វាំង​ទាំង​មូល និ​ង​អ្នក​ដទៃ​ទៀត​បាន​ដឹង​ថា ​​គាត់​​​ជាប់​​​គុក​ ដោយ​សារ​​​​គាត់បាន​ផ្សាយ​អំពី​ព្រះគ្រីស្ទ។ អ្នក​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​សាវ័ក​ប៉ុល ក៏​បាន​ឮ​អំពី​ព្រះ​យេស៊ូវ គឺ​មិន​ថាតែពួ​ក​ទាហាន​(ដែល​យាមគាត់​១​ថ្ងៃ២​៤ម៉ោ​ង និង​៧​ថ្ងៃក្នុ​ង​មួយ​សប្តាហ៍) ឬ​អ្នក​ដទៃ​ទៀត​ដែលនៅ​ក្រៅគុ​ក​ឡើយ។

ការ​ជាប់​គុក​របស់​សាវ័​កប៉ុល អាច​ជា​ដំណឹង​អាក្រក់​សម្រាប់​ពួក​ជំនុំ តែ​គាត់​បាន​ប្រើ​វា​ជា​ឱកាស ដើម្បី​ផ្សាយ​ដំណឹង​ល្អ បាន​ជា​មាន​អ្នក​យា​ម​ខ្លះ​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ(៤:២២)។ លោក​សា​វ័ក​ប៉ុល​បាន​ជាប់​ឃុំ​ឃាំង តែ​ដំណឹង​ល្អ​មិន​ត្រូវ​បា​នគេ​ប​ង្ខាំទុ​ក​ឡើយ។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​​អាច​អនុញ្ញាត​ឲ្យ​កា​រ​ឈឺចា​ប់រ​បស់​យើង ក្លាយ​ជា​ឱកាស​សម្រាប់​ផ្សាយ​ដំណឹង​ល្អ។ ទុក្ខលំបាក គឺជាដំណឹងល្អដែលគេមិនចង់ឮ តែចូរយើងប្រើវាជាឱកាសដើម្បីផ្សាយដំណឹងល្អ។—Marvin Williams

មិនមែនជារឿងទេវកថា

ខ្ញុំ​ជា​​មនុស្ស​​ដែ​ល​ចូ​​លចិ​ត្តស្វែ​ង​យល់ អំ​ពីប្រ​វត្តិ​សាស្រ្តហេតុ​នេះហើ​យ បាន​ជា​ខ្ញុំរ​ង់​ចាំទ​ស្សនា​កម្ម​វិធី​ផ្សាយពិសេស​របស់ទូ​រទស្សន៍ ស្តី​អំពី​ស្តេច​អាស័រ(King Arthur) ដ៏​អស្ចារ្យ​។ ក្នុង​ផ្នែក​ខាង​ដើម​នៃ​ខ្សែ​វីដេអូរ​ឯក​សារ​នេះ ពួក​ប្រវត្តិ​វិទូ​បាន​ទទួលស្គា​ល់​ថា រឿង​ស្តេច​អាស័រ ពួកទ័​ព​សេះ ​និង​ការប្រជុំតុមូ​លរ​បស់​ពួក​គេ មិន​មាន​ការ​កត់​ត្រា​របស់​សាក្សី ឬភ័ស្តុ​​តា​ង​​ប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជា​ញឹក​ញាប់ គេ​បាន​ហៅ​រឿង​នោះថា “រឿង​ព្រេង” ឬ ​“រឿង​ទេវ​កថា”។ រឿង​នេះ​ហាក់​ដូច​ជា គ្រាន់​តែ​ជា​រឿង​ព្រេង​មួយ ដែល​កើត​ឡើង​ពី​ការ​ប្រទាក់​ក្រឡា​គ្នា​នៃ​រឿង​ដទៃ​ជា​ច្រើន​ទៀត អស់​​ជា​ច្រើន​សតវត្សរ៍។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ដំណឹង​ល្អ​មិន​មាន​ប្រភព​នៅ​ក្នុង​រឿង​ទេវក​ថា ឬ​រឿង​ព្រេង​ឡើយ តែ​មា​ន​ប្រភ​ព​នៅ​ក្នុង​ការ​ពិត ដែល​គេ​បាន​ស្រាវជ្រា​វ​រក​ឃើញ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ដែល​គេបា​នថ្លែ​ង​ប្រាប់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុលបា​នស​រសេរ​ថា ការ​រស់​ពី​សុគត​ឡើង​វិញ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ដែល​មាន​សាក្សី​ដ៏​ពិត​ជា​សម្អាង​។ សាវ័ក​ប៉ុល​បាន​រាយ​ឈ្មោះ​របស់​ពួក​សាវ័ក​ដែល​បាន​ឃើញ​ព្រះគ្រី​ស្ទ​ផ្ទាល់​ភ្នែក បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​ឡើង​វិញ ហើយបា​ន​រៀប​រា​ប់​ថា “ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់ទៅ​ហើយ” (១កូរិនថូស ១៥:៦)។ ពេល​ដែល​សាវ័​កប៉ុ​លកំ​ពុង​សរសេរ​បទ​គម្ពី​រ​នេះ ក្នុង​ចំណោម​ពួកស្ម​រ​បន្ទា​ល់ទាំ​ងនោះ​ មាន​ពួក​គេជា​ច្រើ​ននាក់ នៅមា​ន​ជីវិ​តនៅ​ឡើ​យ ហើយ​អ្នក​ដែល​រស់​នៅ​សម័យ​នោះ ​អា​ច​​ទៅ​សួរ​អ្នក​ទាំង​នោះបា​ន។

ការ​មាន​ព្រះជ​ន្ម​ឡើង​វិញ នៃ​ព្រះ​គ្រីស្ទ​មិន​មែន​ជា​រឿងប្រ​ឌិត បែប​ទេ​វក​ថា​ឡើយ តែ​ជា​ការ​ពិត ដែល​បាន​កើត​ឡើង​ក្នុង​ប្រ​វត្តិ​សា​ស្រ្ត។—Bill Crowder

តើមកពីភពព្រះអង្គារឬ?

អ្នកវិទ្យាសាស្រ្ត​បាន​​​ជឿ​ថា ​​ជីវិត​អាច​កើតមាន​ដំបូង​បំផុត​នៅ​ភព​ព្រះ​អង្គារ ហើយ​ផ្លាស់​ទីមក​ភព​ផែន​ដី។ ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ មាន​​អ្ន​ក​អាវ​កាសម្នា​ក់ បាន​សន្និ​ដ្ឋាន​ថា ​“មី​ក្រុប​ដែល​មក​ពី​ភព​អ​ង្គារ បាន​ធ្លាក់​មក​លើ​ផែន​ដី បន្ទាប់​ពីផែន​ដី​ទើប​តែ​ករ​កើត​ជា​ភព ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​នៃ​មីក្រុប​នោះ កំពុ​ង​តែ​បន្តមា​ន​ជីវិត​នៅ​លើផែ​ន​ដីនេះ ហើយ​កូន​ចៅ​រប​ស់​មីក្រុ​បនោះ​ គឺ​​យើ​ងរា​ល់គ្នា​ហ្នឹ​ង​ឯង”។

មាន​អ្នក​វិទ្យា​សាស្ត្រ​ប្រុស​ស្រីមួ​យចំ​នួន កំពុង​មើល​ទៅ​អាវ​កាស នៅ​ខាង​ក្រៅ​ភព​ផែន​ដី ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​ថា​តើជី​វិត​នៅ​ផែ​ន​ដីមា​នប្រ​​ភព​មក​ពី​ណា។ ពួក​គេ​មិន​បាន​ជឿ​ការ​បក​ស្រាយរ​បស់​ព្រះ​គម្ពីរ​ដែល​បាន​ចែង​ថា ព្រះ​បាន​ដាក់​ជីវិតមនុស្ស សត្វ និង​រុក្ខ​ជាតិ នៅ​លើ​ផែន​ដី តាម​រយៈ​ការ​បង្កើត តាម​របៀប​ដ៏​អស្ចារ្យទេ​។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ជីវិត​មីក្រុ​ប​ដែល​គេបា​ន​សន្និ​ដ្ឋា​ន​នោះ អាច​ចាប់​ផ្តើមមាន​នៅ​លើ​ភព​ដ៏​យ៉ាប់​យ៉ឺន​​នោះបា​ន? សំណួរ​​​ដែល​សំខាន់​ជាង​នេះ ដែល​យើង​ត្រូវ​សួ​រ​នោះ​គឺ​ :​​ តើហេ​តុអ្វី​បា​ន​ជាគេ​ពិ​បាក​ទទួល​ស្គាល់​ម្ល៉េះថា​ ពិភព​ផែន​ដី(ដែលជា​​កន្លែង​​​ដ៏​ពិសេស​​ខុ​សគេ ដែល​អាច​ឲ្យជី​វិត​កើត​មាន​បាន) គឺ​ជាក​ន្លែង​ដែល​ព្រះ​បាន​បង្កើត និង​ដាក់​មនុស្ស និង​សត្វ​ឲ្យ​រស់​នៅ?

មនុស្ស​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​ថា ជីវិត​រប​ស់​មនុស្ស​បាន​កើត​ឡើង ពី​ខ្យល់​ដង្ហើ​មរ​បស់​ព្រះ​តាម​របៀប​ដ៏​អស្ចារ្យ(លោកុប្បត្តិ​ ២:៧)​ តែ​ទន្ទឹ​មនឹ​ង​នោះ ពួក​គេ​បាន​សម្រេច​ចិ​ត្ត​ជឿ​លើកា​រអ​ស្ចារ្យ មួយ​ប្រភេ​ទទៀ​ត​ ដែល​មាន​លក្ខណៈ​ខុស​ស្រឡះ ពី​ការ​អស្ចារ្យ​របស់​ព្រះ គឺ​ពួក​គេ​ជឿ​លើ​​ការ​អស្ចារ្យ​នៃ​ជីវិត ដែលកើតឡើងដោយ​ឯក​ឯង ដោយ​គ្មានកា​រប​ណ្តាល។ ពួក​គេ​ប្រហែ​ល​ជា​ត្រូវ​ស្តាប់​យោបល់ ដែល​ព្រះមា​ន​ម​ក​កា​ន់​លោក​យ៉ូប​ថា “ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន”(យ៉ូប ៣៧:១៤)។ ហើយ​ពួក​គេប្រ​ហែល​ជាគួ​រតែ​ព្យា​យាម​ឆ្លើ​យសំ​ណួរ ដែល​ព្រះ​ទ្រង់​បាន​សួរ​ថា “តើ​​ឯ​ង​នៅ​ឯ​​ណា​​ក្នុង​​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង?”(៣៨:៤)។…