ប្រភេទ  |  អត្ថបទនំម៉ាប្រចាំថ្ងៃ ដែលនិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះ

យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។

កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ…

ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។

លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ…

ព្រះនេត្រនៃសេចក្តីស្រឡាញ់

មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។

កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។

ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ ដោយទឹកមុខក្រៀមក្រំ និងការដែលគាត់ហាក់ដូចជាមិនព្រមប្រែចិត្តលះបង់ទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ(ខ.២២)។   ពេលដែលពួកសាវ័កជជែកគ្នាឮៗ   អំពីការដែលបុរសអ្នកមាននោះ…

ព្រះនៅក្នុងខ្យល់ព្យុះ

កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម     ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។

ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។

បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។ ដោយសារព្រះទ្រង់ខ្លាំង នោះព្រះអង្គអាចជួយយើង ពេលយើងមានភាពកម្សោយ។—Jennifer Benson Schultd

រនាំងនៃសេចក្តីស្រឡាញ់

កាលពីមុន ខ្ញុំបានឮសម្លេងសត្វចាបយំ ដ៏កំសត់ ចេញពីចំហៀងផ្ទះរបស់អ្នកជិតខាងខ្ញុំ។ ពេលនោះ ខ្ញុំក៏ខំរកមើល ឃើញកូនចាបមួយសំបុក នៅក្នុងប្រហោងឥដ្ឋខ្យល់ ដែលមានកញ្ចក់បិទពីខាងក្រៅ ដែលធ្វើឲ្យមេចាបមិនអាចចូលទៅឲ្យចំណីកូន ដែលកំពុងតែស្រេកឃ្លាននៅខាងក្នុង។ បន្ទាប់ពីខ្ញុំបានប្រាប់ម្ចាស់ផ្ទះដែលជាអ្នកជិតខាង អំពីបញ្ហាសត្វចាបនោះហើយ ពួកគេក៏បានដកកញ្ចក់នោះចេញ ហើយយកសំបុក្រ និងកូនចាបនោះ ទៅដាក់នៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចិញ្ចឹម។

រនាំងនៃសេចក្តីស្រឡាញ់ គឺជាកត្តាដែលនាំឲ្យមានការឈឺចាប់ក្នុងចិត្ត។ ពួកអ៊ីស្រាអែលបានរង់ចាំព្រះមែស៊ីជាយូរមកហើយ តែពេលដែលព្រះគ្រីស្ទទ្រង់យាងមក ព្រះអង្គក៏បានជួបរនាំងនៃសេចក្តីស្រឡាញ់ ពេលដែលរាស្រ្តជ្រើសតាំងរបស់ព្រះអង្គ បានបដិសេធមិនព្រមទទួលជឿព្រះអង្គ។ ត្រង់ចំណុចនេះ ព្រះអង្គក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីមេមាន់ និងកូនមាន់ ដើម្បីបកស្រាយអំពីការដែលពួកគេមិនព្រមទទួលព្រះអង្គ យ៉ាងដូចនេះថា “ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ … តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ!”(ម៉ាថាយ ២៣:៣៧)។ អំពើបាបរបស់យើង ជារនាំង ដែលបានញែកយើង ឲ្យដាច់ចេញពីព្រះ(អេសាយ ៥៩:២)។ ប៉ុន្តែ “ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យយាងមក ដើម្បីឲ្យអស់អ្នកណាដែលជឿព្រះអង្គ មិនត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។

ព្រះយេស៊ូវបានដករនាំងនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយលះបង់ព្រះជន្មរបស់ព្រះអង្គ នៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ(រ៉ូម ៥:៨-១៧ ៨:១១)។ ឥឡូវនេះ ព្រះអង្គសព្វព្រះទ័យ   ឲ្យមនុស្សគ្រប់គ្នាបានពិសោធ…

សុទ្ធតែដើម្បីសេចក្តីស្រឡាញ់

មានពេលមួយ ខ្ញុំបានឃើញផ្លាកមួយ នៅពីមុខព្រះវិហារ ដែលមានសរសេរអក្សរមួយឃ្លា ដែលហាក់ដូចជាពាក្យស្លោកដ៏អស្ចារ្យមួយ សម្រាប់ការទំនាក់ទំនង។ ពាក្យស្លោកនោះចែងថា ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។

សេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលយើងទទូល ជាសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់   ព្រះនាមយេស៊ូវ ឲ្យយាងមកចាប់កំណើត សុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង(១យ៉ូហាន ៤:៩)។ យើងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលយើងទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់របស់យើង។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។

បន្ទាប់ពីយើងបានពិសោធ នូវក្តីស្រឡាញ់របស់ព្រះហើយ នោះយើងអាចរៀនផ្ដល់ឲ្យនូវ សេចក្តីស្រឡាញ់។ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ”(១យ៉ូហាន ៤:៧)។

សេចក្តីស្រឡាញ់របស់ព្រះ ជួយជំរុញឲ្យយើងអាចស្រឡាញ់ ដល់បងប្អូនប្រុសស្រីរបស់យើងក្នុងព្រះគ្រីស្ទ។ យើងបង្រៀន លើកទឹកចិត្ត ហើយស្តីបន្ទោស។ យើងយំសោក ហើយក៏អរសប្បាយ។ សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មានភាពទន់ភ្លន់ ហើយរឹងមាំ និងជួយទំនុកបំរុង។ ព្រះយេស៊ូវថែមទាំងបានបង្រៀនយើង ឲ្យស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងទៀតផង គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ម៉ាថាយ ៥:៤៤)។ ការផ្ដល់ឲ្យក្តីស្រឡាញ់ដល់អ្នកឯទៀត អាចជាការលំបាក ក្នុងស្ថានភាពខ្លះ ប៉ុន្តែ យើងនៅតែអាចធ្វើទៅបាន ដោយព្រោះតែព្រះទ្រង់បានប្រទានក្តីស្រឡាញ់ដល់យើងជាមុនរួចហើយ។…