មានឧបករណ៍គ្រប់គ្រាន់
លោកខាល អេលសិនន័រ(Karl Elsener) គឺជាជនជាតិស្វីស ដែលបានរចនាម៉ូដឧបករណ៍វះកាត់ ក្នុងសតវត្សរ៍ទី១៩។ គាត់បានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងការផលិតកូនកាំបិតសម្រាប់យោធា ឲ្យមានគុណភាពល្អឥតខ្ចោះ។ សព្វថ្ងៃនេះ គេបានទទួលស្គាល់ថា កូនកាំបិតទាហានស្វីស មានផ្លៃដែលមានគុណភាពខ្ពស់ និងមានឧបករណ៍ផ្សេងទៀត ភ្ជាប់មកជាមួយក្នុងដងកាំបិតតែមួយ ដែលមានដូចជា ផ្លែកាំបិត កូនរណា កូនកន្ត្រៃ កែវពង្រីក ឧបករណ៍គាស់កំប៉ុង ទុលរវិស បន្ទាត់ ឈើចាក់ធ្មេញ ប៊ិចសម្រាប់សរសេ និងឧបករណ៍ជាច្រើនទៀត ដែលរួមគ្នាមក នៅក្នុងកាំបិតតែមួយ! បើសិនជាអ្នកចង់ចេញទៅបោះជំរុំ នៅក្នុងព្រៃ ឧបករណ៍មួយនេះពិតជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានឧបករណ៍គ្រប់គ្រាន់សម្រាប់រស់នៅទីនោះមួយរយៈពេល។
យ៉ាងណាមិញ យើងក៏ចាំបាច់ត្រូវបំពាក់ខ្លួនយើង ដោយឧបករណ៍ខាងវិញ្ញាណ ដើម្បីឲ្យយើងអាចរស់នៅ ក្នុងជីវិតខាងវិញ្ញាណ ក្នុងលោកិយដែលពេញដោយអំពើបាបផងដែរ។ ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ដែលជាប្រភេទកាំបិតខាងវិញ្ញាណ សម្រាប់វិញ្ញាណរបស់យើង។ សាវ័កប៉ុលបានបង្រៀនថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។
កាលណាយើង មានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ គឺមានន័យថា យើង “មានឧករណ៍គ្រប់គ្រាន់ ឬពេញលេញ” សម្រាប់ធ្វើការល្អគ្រប់យ៉ាង។…
តើអំពល់អ្វីដល់អ្នក?
នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមចម្រៀងកុមារ អ្នកនឹងមិនមានការភ្ញាក់ផ្អើលឡើយ ពេលដែលអ្នកឃើញក្មេងៗម្នាក់ៗ ក្នុងក្រុមចម្រៀង ច្រៀងបណ្តើរងាកមើលនេះមើលនោះបណ្តើរ ដោយមិនបានមើលទៅអ្នកដឹកនាំរបស់ពួកគេ។ ពួកគេមិនចេះនៅស្ងៀម កម្រើកខ្លួនចុះឡើងៗ ហើយចាក់ចង្កេះគ្នាទៅវិញទៅមក។ ជួនកាល ពួកគេចំអ៊ើតជើងរកមើលឪពុកម្តាយរបស់ពួកគេ ដែលកំពុងអង្គុយនៅក្នុងចំណោមទស្សនិជន ហើយពេលរកឃើញ ពួកគេក៏គ្រវីដីចុះឡើង។ ជាការពិតណាស់ ពួកគេមិនសូវជាច្រៀងប៉ុន្មានទេ។ ពួកគេញញឹម តាមរបៀបកំប្លែង អាកប្បកិរិយ៉ារបស់ក្មេងៗ គឺគួរឲ្យស្រឡាញ់ណាស់។ ប៉ុន្តែ បើសិនជាសមាជិកក្រុមចម្រៀងយុវជន មិនមើលទៅអ្នកនាំចម្រៀងទេ នោះមិនសូវជាគួរឲ្យស្រឡាញ់ដូចក្មេងៗឡើយ។
ការប្រគុំតន្ត្រីដែលធ្វើបានល្អ គឺអាស្រ័យទៅលើក្រុមចម្រៀង ដែលផ្តោតអារម្មណ៍ ទៅលើអ្នកនាំច្រៀង ដើម្បីឲ្យពួកគេអាចច្រៀងឲ្យបានស្រសគ្នា។ ជួនកាល គ្រីស្ទបរិស័ទមិនខុសពីអ្នកចម្រៀង នៅក្នុងក្រុមចម្រៀងកុមារឡើយ។ ជាញឹកញាប់ យើងមិនបានក្រឡេចមើលទៅព្រះយេស៊ូវ ដែលជាអ្នកដឹកនាំដ៏អស្ចារ្យ នៃតន្រ្តីជីវិតឡើយ ផ្ទុយទៅវិញ យើងគិតតែពីកំរើកចុះឡើងៗ ចាក់គ្នាទៅវិញទៅមក ឬមើលគ្នាទៅវិញទៅមក ឬគិតតែខំមើលទៅទស្សនិកជនទៅវិញ។
យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានស្តីប្រដៅលោកពេត្រុស ដោយសារគាត់មានអាកប្បកិរិយ៉ាយ៉ាងដូចនេះឯង។ បន្ទាប់ពីទ្រង់បានប្រាប់លោកពេត្រុស អំពីការអ្វីខ្លះដែលគាត់ត្រូវលះបង់ គាត់ក៏បានចង្អុលទៅលោកយ៉ូហាន ហើយសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវក៏បានឆ្លើយ ដោយសួរគាត់វិញថា “តើអំពល់អ្វីដល់អ្នក? ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(យ៉ូហាន ២១:២២)។
ជួនកាល យើងមិនអាចផ្តោតទៅលើកិច្ចការដែលយើងត្រូវធ្វើ ដោយសារយើងមើលទៅកិច្ចការដែលអ្នកដទៃកំពុងធ្វើ។ យើងប្រហែលជាគិតថា ផែនការដែលទ្រង់មានសម្រាប់ជីវិតរបស់ពួកគេ…
អស់ពេល
ភោជ្ជនីយដ្ឋាន អេល ប៊ូលី(El Bulli) ស្ថិតនៅភាគខាងជើងនៃក្រុងបាសេ ឡូណា(Barce-lona) ហើយខ្ញុំត្រូវធ្វើដំណើរប្រហែល២ម៉ោង ពីផ្ទះខ្ញុំទៅ។ ភោជ្ជនីយដ្ឋាននេះ មានភាពល្បីល្បាញណាស់ បានជាអតិថិជនត្រូវកក់តុ ឲ្យបានមុន៦ខែ។ ប៉ុន្តែ លោកហ្វេរាន អាឌ្រា(Ferran Adrià) ដែលជាចុងភៅដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ និងជាម្ចាស់ភោជ្ជនីយដ្ឋាន ដែលបានទទួលពានរង្វាន់នេះ បែរជាសម្រេចចិត្តបិទទ្វារភោជ្ជនីយដ្ឋាននេះ អស់រយៈពេល២ឆ្នាំ ដើម្បីឲ្យគាត់ និងបុគ្គលិករបស់គាត់មានពេលគិតរៀបផែនការ និងកែឆ្នៃឡើងវិញ។ លោកអាឌ្រាបានប្រាប់ទស្សនាវដ្តីហេមេស្វៀ (Hemispheres) ថា “បើសិនជាយើងឈ្នះបានរង្វាន់ទាំងអស់ហើយ នោះតើយើងចាំបាច់ធ្វើការកែសម្រួលធ្វើអ្វីទៀត? យើងធ្វើការក្នុងមួយថ្ងៃ១៥ម៉ោង ដូចនេះ យើងមានពេលតិចណាស់ សម្រាប់រៀបចំឡើងវិញ”។ ខណៈពេលដែលពួកគេកំពុងមានជោគជ័យដ៏ត្រចះត្រចង់ ពួកគេផ្អាកការងាររបស់ខ្លួន ដើម្បីធ្វើកិច្ចការដែលសំខាន់បំផុតសម្រាប់មុខរបររបស់ពួកគេ។
ក្នុងសតវត្សរ៍ទី១ ពួកជំនុំក្រុងអាន់ទីយ៉ូក មានការលូតលាស់ដ៏រំភើបរីករាយណាស់ ពេលដែល “មានមនុស្សជាច្រើនបែរ មកទទួលជឿព្រះអម្ចាស់”(កិច្ចការ ១១:២១)។ ដូចនេះ លោកបាណាបាស និងសាវ័កប៉ុលក៏បានមកបង្រៀនពួកអ្នក ដែលទើបទទួលជឿព្រះ នៅក្នុងពួកជំនុំមួយនេះ (ខ.២៥-២៦)។ ប៉ុន្តែ ទន្ទឹមនឹងពេលដែលពួកគេកំពុងខិតខំធ្វើការបម្រើព្រះ ពួកគេបានស្វែងរកព្រះអម្ចាស់ តាមរយៈការអធិស្ឋាន និងការតមអត់(១៣:២-៣)។ ពេលនោះ ព្រះអម្ចាស់ ក៏បានបើកបង្ហាញផែនការរបស់ទ្រង់ ដើម្បីនាំដំណឹងល្អចូលស្រុកអាស៊ី។
មានមនុស្សតិចណាស់ ដែលអាចផ្អាកការងាររបស់ខ្លួនអស់រយៈពេល២ឆ្នាំ…
ជួយខ្លួនឯង
ថ្មីៗនេះ ខ្ញុំបានមើលការផ្សាយពាណិជ្ជកម្ម ក្នុងទូរទស្សន៍ អំពីក្រុមហ៊ុនភោជ្ជនីយដ្ឋានមួយ ដែលបានធ្វើការអះអាង ដ៏គួរឲ្យកត់សំគាល់។ ការផ្សាយពាណិជ្ជកម្មនោះ បាននិយាយថា “អ្នកអាចជួយឲ្យខ្លួនអ្នកមានសុភមង្គល នៅឯភោជ្ជនីយដ្ឋានយើងខ្ញុំ”។ តើនេះមិនមែនជាការល្អទេឬ ដែលយើងអាចជួយឲ្យខ្លួនឯងមានសុភមង្គល ដោយសារការញាំបន្លែ ដំឡូងបារាំង សាច់ ឬម្ហូបប៉ាស្តា ឬក៏បង្អែមនោះ? តែគួរឲ្យស្តាយណាស់ គ្មានភោជនីយដ្ឋានណាមួយដែលអាចផ្តល់ឲ្យនូវសុភមង្គល តាមការសន្យានោះឡើយ។
ដូចដែលយើងបានដឹងស្រាប់ហើយថា សុភមង្គលគឺជារបស់ដែលយើងពិបាករក ស្ទើរតែនៅក្នុងគ្រប់ផ្នែកទាំងអស់ក្នុងជីវិតយើង។ យើងប្រហែលជាខំស្វែងរកសុភមង្គល នៅក្នុងម្ហូបអាហារ ឬនៅក្នុងរបស់អ្វីផ្សេងទៀត តែផ្ទុយទៅវិញ នៅទីបញ្ចប់ សុភមង្គលនៅតែបន្តគេចចេញពីកណ្តាប់ដៃយើងដដែល។ តើមកពីហេតុអ្វី? គឺដោយសារ យើងចេះតែដេញតាមរបស់អ្វី ដែលមិនអាចបំពេញសេចក្តីត្រូវការដែលជ្រៅបំផុត ក្នុងចិត្តរបស់យើង។
ពេលដែលយើងដេញតាមរបស់ទាំងនោះ យើងប្រហែលជាទទួលបានភាពរីករាយ ការរំខាន ឬការសប្បាយផ្លូវកាយ តែមួយរយៈពេល តែយើងនៅតែមិនដឹងថា ចិត្តរបស់យើងកំពុងតែស្រែកដង្ហើយរកជំនួយ និងសេចក្តីសង្ឃឹមឡើយ។ ហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានបង្ហាញឲ្យយើងស្គាល់ផ្លូវ ដែលល្អជាង ដោយប្រាប់យើងថា “សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន”(ទំនុកដំកើង ១៤៦:៥)។
តើអ្នកចង់ឲ្យព្រះជួយអ្នកទេ? ពិតមែនហើយ ទ្រង់សព្វព្រះទ័យនឹងជួយយើង ពេលដែលយើងស្វែងរកសុភមង្គល នៅក្នុងទ្រង់។ យើងអាចរកឃើញសុភមង្គល តែនៅពេលដែលយើងថ្វាយខ្លួនដល់ព្រះ…
ការចុះសម្រុងជាមួយអ្នកដទៃ
ខ្ញុំចូលចិត្តចំណាយពេលភាគច្រើន ជាមួយអ្នកដទៃ។ ក្តីអំណរដ៏ពិសេសកើតមាន ពេញក្នុងចិត្តយើង ពេលដែលយើងបានចំណាយពេលជាមួយមនុស្ស ដែលយើងចូលចិត្ត។ ប៉ុន្តែ គួរឲ្យស្តាយណាស់ យើងមិនតែងតែមានឱកាសចំណាយពេល ជាមួយអ្នកដែលយើងចង់នៅក្បែរនោះឡើយ។ ជួនកាល អ្នកដទៃអាចនាំឲ្យមានអារម្មណ៍ធុញទ្រាន់ ប្រហែលមកពីហេតុនេះហើយ បានជានៅក្នុងសង្គមលោកខាងលិច គេបាននិយាយថា “ពេលដែលខ្ញុំបានស្គាល់មនុស្សកាន់តែច្បាស់ ខ្ញុំក៏ស្រឡាញ់ឆ្កែរបស់ខ្ញុំកាន់តែខ្លាំង!” មានន័យថា ពេលដែលយើងមិនទទួលបានអំណរ នៅក្នុងទំនាក់ទំនង យើងច្រើនតែបន្ទោសអ្នកដទៃ បន្ទាប់មក យើងក៏យកលេស ដើម្បីដើរចេញពីគេ ដើម្បីទៅរកអ្នកផ្សេងទៀត ដែលយើងចូលចិត្ត។
សាវ័កប៉ុលបានបង្រៀនយើង ឲ្យមានទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ ដោយសេចក្តីស្រឡាញ់។ តាមពិត គាត់បានប្រាប់យើង “ឲ្យមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នា” ហើយ “ត្រូវស្វែងរកចំពោះអ្នកដទៃផង” ព្រមទាំង “មានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”(ភីលីព ២:២-៥)។
ចូរគិតអំពីការនេះចុះ។ ព្រះយេស៊ូវបានលះបង់សិរីល្អ និងអភ័យឯកសិទ្ធិរបស់ទ្រង់ ដើម្បីយើងរាល់គ្នា ទ្រង់បានសម្រេចព្រះទ័យ រស់នៅជាអ្នកបម្រើ ហើយបានសងថ្លៃលោះ ដោយការលះបង់ដ៏ខ្ពស់បំផុត ដើម្បីឲ្យយើងមានទំនាក់ទំនងដែលពេញដោយអំណរ ជាមួយទ្រង់(មើល ហេព្រើ ១២:២)។ ហើយទ្រង់បានធ្វើការទាំងអស់នេះ ទោះបីជាយើងក្លាយជាមនុស្សដែលគួរឲ្យធុញទ្រាន់យ៉ាងណាក៏ដោយ(រ៉ូម ៥:៨)។
ដូចនេះ ពេលដែលអ្នកបានចំណាយពេល ជាមួយនរណាម្នាក់ ដែលពិបាកចុះសម្រុងជាមួយអ្នកដទៃ ចូរទូលសូមឲ្យព្រះយេស៊ូវជួយ…
កូនបាល់ធីប៊ល
ខ្ញុំយល់ថា អ្នកដែលបានផ្តើមគំនិតបង្កើតកីឡាវាយកូនបាល់ ធីប៊ល(T-ball) គឺជាមនុស្សឆ្លាតណាស់ ព្រោះក្នុងកីឡានេះ ក្មេងៗទាំងអស់ នៅក្នុងទីលានប្រកួតសុទ្ធតែទទួលបាននូវការកម្សាន្តសប្បាយ និងក្តីអំណរ ពីការលេងកីឡាប្រភេទនេះ មុនពេលដែលពួកគេភ្លក់រស់ជាតិនៃការខកចិត្ត នៅពេលដែលខ្លួនវាយកូនបាល់ខុស។
ក្នុងកីឡាវាយកូនបាល់ ធីប៊ល គេដាក់កូនបាល់នៅលើកូនបង្គោលជ័រមួយ ដែលមានកម្ពស់ត្រឹមចង្កេះមនុស្សធំ សម្រាប់ឲ្យក្មេងៗអាយុពី៥ ដល់៦ឆ្នាំវាយ។ ក្មេងៗទាំងនោះខំវាយបាល់នោះឲ្យចំ ហើយពួកគេចាប់ផ្តើមរត់។ នៅក្នុងយប់ដំបូង ដែលខ្ញុំបានបង្វឹកក្មេងៗ ក្មេងដែលជាអ្នកវាយកូនបាល់ បានវាយកូនបាល់ត្រូវជាលើកទីមួយ ផ្លោងចេញទៅក្រៅខ្សែបន្ទាត់នៃទីលានប្រកួត។ ភ្លាមនោះ កីឡាករដ៏ក្មេងខ្ចីទាំងអស់ នៅក្នុងទីតាំងនីមួយៗ សុទ្ធតែរត់ទៅរើសកូនបាល់ នៅក្រៅខ្សែបន្ទាត់ ជាជាងឈរចាំ នៅកន្លែងដែលពួកគេត្រូវឈរចាំទទួលបាល់។ ពេលដែលមានកីឡាករណា ក្នុងចំណោមពួកគេ រត់ទៅរើសបានកូនបាល់នោះហើយ គាត់ក៏ងាកមករកអ្នកដែលចាំទទួលកូនបាល់ក្នុងទីលាន តែពេលនោះ គ្មានកីឡាករណាមួយ ចាំទទួលបាល់ក្នុងខ្សែបន្ទាប់ទីលានឡើយ! ព្រោះកីឡាករទាំងអស់ សុទ្ធតែកំពុងឈរផ្តុំគ្នា នៅខាងក្រៅខ្សែបន្ទាប់ទីលាន ទាំងស្រែហោរ យ៉ាងរីករាយក្រៃលែង!
សម្រាប់អ្នកដែលទើបតែបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ ពួកគេក៏មានសេចក្តីអំណរក្រៃលែង ដែលធ្វើឲ្យយើងចង់ចូលរួមអរសប្បាយជាមួយគាត់ដែរ។ មិនមែនមានតែយើងទេ ដែលអរសប្បាយជាមួយគាត់ សូម្បីតែពួកទេវតា នៅក្នុងនគរស្ថានសួគ៌ ក៏មានការត្រេកអរ ផងដែរ(លូកា ១៥:៧)។ អ្នកដែលទើបទទួលជឿព្រះយេស៊ូវ បានចាប់ចិត្តស្រឡាញ់ព្រះ ហើយមានចិត្តរំភើបណាស់ ដោយបានស្គាល់ទ្រង់ និងរៀនព្រះបន្ទូលទ្រង់។
ទោះជាយ៉ាងណាក៏ដោយ…
ការរស់នៅបានល្អ
ការមានសម្រស់ ទ្រព្យសម្បត្តិ អំណាច សេចក្តីស្រឡាញ់ ទំនាក់ទំនងប្តីប្រពន្ធ និងមានការសប្បាយ គឺសុទ្ធតែជាការគាប់ប្រសើរ តែមិនមែនជាការគាប់ប្រសើរបំផុតឡើយ។ ការដែលគាប់ប្រសើរបំផុតនោះ គឺការស្រឡាញ់ព្រះ ការទទួលសេចក្តីស្រឡាញ់របស់ទ្រង់ ដោយថ្វាយសិរីល្អដល់ព្រះនាមទ្រង់ និងធ្វើជាមិត្តសំឡាញ់របស់ទ្រង់ អស់មួយជីវិត។ កាលណាយើងធ្វើដូចនេះ យើងនឹងមានជីវិតដ៏ប្រសើរបំផុត ព្រោះការនេះធ្វើឲ្យយើងស្កប់ចិត្ត និងមានអំណរ ក្នុងពេលបច្ចុប្បន្ន(យ៉ូហាន ១០:១០) នោះហើយជាការអ្វីដែលគ្រីស្ទបរិស័ទត្រូវអនុវត្តជារៀងរហូត។
ហេតុនេះហើយ បានជាយើងគួរតែចំណាយពេលជាមួយព្រះ ហើយសម្រាកក្នុងសេចក្តីស្រឡាញ់ទ្រង់ គឺសេចក្តីស្រឡាញ់ដែលបានបង្កើតយើងរាល់គ្នាមក។ នេះជាមូលហេតុដែលព្រះបានបង្កើតយើងមក ឲ្យមានវត្តមានក្នុងលោកិយនេះ ហើយក៏ជាមធ្យោបាយ ដែលធ្វើឲ្យជីវិតយើងមានប្រយោជន៍បំផុត។
ខ្ញុំចូលចិត្តបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់”(ទំនុកដំកើង ៧៣:២៨)។ បានសេចក្តីថា យើងរស់នៅបានល្អ តែនៅពេលដែលយើងបានចូលទៅជិតព្រះ ដែលប្រទាននូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលគ្មាននរណាអាចធ្វើឲ្យដូចទ្រង់ឡើយ។
តើយើងអាច “ចូលទៅជិត” ទ្រង់ ដោយរបៀបណា? ខ្ញុំសូមជម្រាបជូន អំពីរបៀបដែលខ្ញុំបានចូលទៅជិតទ្រង់ ដែលខ្ញុំបានចាប់ផ្តើមអនុវត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានដូចតទៅ : ខ្ញុំបានចំណាយពេលពីរបីនាទី ជារៀងរាល់ពេលព្រឹក ដើម្បីអានបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរដំណឹងល្អ(ដែលមានដូចជា ព្រះគម្ពីរម៉ាថាយ ម៉ាកុស លូកា យ៉ូហាន) ហើយកត់ត្រាទុក…
អំណាចនៃការគិត អំពីគ្រាចុងក្រោយ
ខណៈពេលដែលយើងកំពុងទន្ទឹងរង់ចាំទទួលស្វាគមន៍ឆ្នាំថ្មី ដោយការរៀបគម្រោង និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី សម្លេងនៃអ្នកកោតខ្លាចព្រះ នៅសម័យមុន បានលើកទឹកចិត្តយើង ឲ្យគិតអំពីការអ្វីដែលយើងមិនចង់គិត គឺសេចក្តីស្លាប់របស់យើង។
លោកថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បានសរសេរថា “ចិត្តរីករាយនឹងកើតមាន ចំពោះអ្នកដែលបានសម្លឹងមើលទៅសេចក្តីស្លាប់របស់ខ្លួនជាមុន ហើយបានត្រៀមខ្លួនជារៀងរាល់ថ្ងៃសម្រាប់សេចក្តីស្លាប់”។ ចំណែកឯលោកហ្រ្វង់កូស ហ្វេនេឡុន(Francois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បានសរសេរថា “យើងមិនអាចស្តីបន្ទោសឲ្យច្រើនពេក ចំពោះភាពងងឹតងងល់របស់មនុស្ស ដែលមិនចង់គិតពីសេចក្តីស្លាប់ ហើយខំគេចចេញពីការអ្វីដែលខ្លួនមិនអាចគេចរួច ខណៈដែលយើងអាចមានចិត្តសប្បាយ ពេលយើងឧស្សាហ៍គិត អំពីសេចក្តីស្លាប់នោះ។ មានតែមនុស្សខាងសាច់ឈាមទេ ដែលមានការពិបាកចិត្ត ដោយសារសេចក្តីស្លាប់”។
បុរសទាំងពីរនាក់នេះ មិនមានបំណងលើកទឹកចិត្តមនុស្ស ឲ្យមានការពិបាកចិត្ត ដោយសារការគិតអំពីសេចក្តីស្លាប់ឡើយ ផ្ទុយទៅវិញ ពួកគេចង់ឲ្យយើងរៀបចំជីវិតរស់នៅ ឲ្យបានត្រឹមត្រូវ។ យើងគួរតែអធិស្ឋាន តាមលំនាំទំនុកដំកើងនៃស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ … មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុងសណ្ឋានពេញវ័យនោះក៏ឥតប្រយោជន៍ទទេដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេចដាវីឌក៏បានមានបន្ទូលផងដែរ អំពីអ្នកដែលខំធ្វើការជាឥតប្រយោជន៍ ដោយខំបង្គរទុកទ្រព្យសម្បត្តិរបស់ខ្លួន ដោយឥតដឹងថាទ្រព្យសម្បត្តិនោះ នឹងក្លាយជារបស់អ្នកណា(ខ.៦)។ ទ្រង់បានមានបន្ទូលសន្និដ្ឋានថា សេចក្តីសង្ឃឹមរបស់ទ្រង់ គឺមានក្នុងព្រះ…
សំបុត្រដ៏ស្ថិតស្ថេរ
សមាជិកគ្រួសារ ដែលបានបង្កើតហាងសិប្បកម្មហូប៊ី ឡូប៊ី(Hobby Lobby) គឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី។ លោកស្ទីវិន គ្រីន(Steven Green) ដែល ជាប្រធាននៃហាងនេះ មានចិត្តឆេះឆួល ចំពោះព្រះគម្ពីរ ហើយបានមានគម្រោងបង្កើតសារមន្ទីព្រះគម្ពីរ សម្រាប់តាំងពិពណ៌សៀវភៅកម្រ និងសៀវភៅ ឬក្រាំងបុរាណដែលសរសេរដោយដៃ ដែលប្រមូលមកពីតំបន់ផ្សេងៗ នៅទូទាំង ពិភពលោក។ គាត់មានប្រសាសន៍ថា “យើងចង់លើកទឹកចិត្តប្រជាជន ឲ្យពិចារណាអំពីអ្វី ដែលព្រះគម្ពីរចង់បង្រៀនពួកគេ … គោលដៅរបស់យើង គឺបង្កើតសារមន្ទីរមួយដែលផ្តោតទៅលើរឿងក្នុងព្រះគម្ពីរ។ គ្មានសៀវភៅណាដែលបានឆ្លងកាត់ការបៀតបៀន និងត្រូវបានគេស្រឡាញ់ខ្លាំង ដូចព្រះគម្ពីរឡើយ។ រឿងនេះពិតជាអស្ចារ្យណាស់ យើងចាំបាច់ត្រូវប្រាប់ឲ្យគេដឹង”។
ព្រះគម្ពីរនៅតែមានភាពស្ថិតស្ថេរ អស់ជាច្រើនសម័យកាល តាមរបៀបដ៏គួរឲ្យកត់សំគាល់ ហើយសារមន្ទីរមួយនេះ នឹងរៀបរាប់ប្រាប់គេ ឲ្យដឹងពីរឿងនេះ។ ក្រាំងចម្លងដែលមានចំណាស់បំផុតនៃព្រះគម្ពីរសញ្ញាថ្មី មានចំនួនច្រើនជាងឯកសារបុរាណដទៃទៀត ដែលគេបានចងក្រងនៅសម័យនោះ ហើយកាលបរិច្ឆេទនៃការចម្លងទៀតសោត ក៏មានរយៈពេលគៀកនឹងកាលបរិច្ឆេទនៃព្រឹត្តិការណ៍ដែលគេបានឃើញ និងកត់ទុកក្នុងច្បាប់ដើម ដែលឯកសារបុរាណផ្សេងទៀត ក៏មិនមានរយៈពេលដែលគៀកជាងនេះឡើយ។ ការកត់ត្រាអំពីព្រះគ្រីស្ទ ដែលមានក្នុងក្រាំងទាំងនោះ មានលក្ខណៈដែលគួរឲ្យទុកចិត្ត ជាងការកត់ត្រាផ្សេងទៀត អំពីទស្សនវិទូសូក្រាត ឬស្តេចសេសារទៀតផង។ ហើយយើងអាចដឹងថា ព្រះទ្រង់ជាអ្នកដែលបានជួយពីក្រោយកិច្ចការទាំងនេះ ដោយប្រើមនុស្ស និងកាលៈទេសៈ ដើម្បីឲ្យដំណឹងនៃការសង្រ្គោះរបស់ទ្រង់ ត្រូវបានចែកផ្សាយបន្ត តាមរយៈអត្តបទគម្ពីរដែលទ្រង់បានបណ្តាលឲ្យតែងនោះ។ ហេតុនេះហើយ បានជាហោរាអេសាយប្រកាសយ៉ាងពិរសថា…
សរសើរព្រះ ដែលបាន ដាក់ព្រំដែន
ក្នុងអំឡុងពេលដែលខ្ញុំបានធ្វើការជាមួយអ្នកដទៃ ខ្ញុំមិនដែលបានជួបនរណាម្នាក់ ដែលមានជីវិតខ្ទេចខ្ទាំ ដោយសារខ្លួនបានធ្វើតាមបញ្ញិត្តិរបស់ព្រះឡើយ។ ប៉ុន្តែ ជាញឹកញាប់ ពេលដែលយើងនិយាយប្រាប់គេ ឲ្យរស់នៅតាមផ្លូវរបស់ព្រះ នោះគេបែរជាយល់ថា យើងកំពុងបំបិទសិទ្ធិសេរីភាពរបស់គេហើយ ព្រោះគេយល់ថា សេរីភាពរបស់មនុស្សម្នាក់ៗ គឺជាសិទ្ធិដែលគ្មាននរណាអាចដកហូតបានឡើយ។ ហើយអ្នកណាដែលនិយាយស្តី តាមព្រំដែនកំណត់របស់ព្រះ អ្នកនោះមុខជានឹងត្រូវគេបន្តោសថា បាននិយាយស្តីហួសព្រំដែនហើយ។
ប៉ុន្តែ ពេលដែលមនុស្សយើង កំពុងការពារសេរីភាពរបស់ខ្លួន តាមរបៀបនេះ ពួកគេក៏គួរតែកត់សំគាល់ថា សង្គមរបស់យើងសព្វថ្ងៃ កំពុងតែមានពេញទៅដោយភាពឥតន័យ និងភាពអស់សង្ឃឹមដ៏គួរឲ្យខ្លាច។ រាស្រ្តរបស់ព្រះ គួរតែមានការយល់ដឹង អំពីព្រំដែននៃការប្រព្រឹត្ត តាមរបៀបខុសពីលោកិយ។ យើងត្រូវមានការយល់ដឹង ដូចអ្នកនិពន្ធទំនុកដំកើងដែរ ដោយយល់ថា ជីវិតដែលមានពរ ជាជីវិតដែលអរសប្បាយនឹងក្រឹត្យវិន័យនៃព្រះ(១:២) គឺមិនត្រូវរស់នៅដូចអ្នកដែល “ដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប”ឡើយ(ខ.១)។ អ្នកជឿព្រះយេស៊ូវត្រូវដឹងថា ព្រះបានដាក់ព្រំដែនកំណត់ឲ្យយើង តែមិនមែនដើម្បីដកយកសុភមង្គល ចេញពីជីវិតរបស់យើងទេ។ ផ្ទុយទៅវិញ ព្រំដែននោះ ជារបងដ៏បរិសុទ្ធ ដែលបានសង់ព័ទ្ធជុំវិញយើង ដើម្បីជួយឲ្យយើងជៀសផុត ពីការបោកបញ្ឆោត និងបញ្ហាដែលកើតឡើងពីការរស់នៅ តាមតែទំនើងចិត្តរបស់ខ្លួន។
បើសិនជាលើកក្រោយ អ្នកបានជួបការល្បួងឲ្យដើរហួសព្រំដែនរបស់ព្រះ សូមនឹកចាំអំពីគោលបំណងដែលទ្រង់មាន នៅក្នុងការដាក់របងទាំងនោះ។ សូមយើងសម្រេចចិត្ត អរព្រះគុណព្រះ ដែលបានដាក់ព្រំដែនទាំងនោះ ព្រមទាំងបានប្រទានពរយើង តាមរយៈរបងទាំងនោះ។—Joe Stowell