ភ្លើង និងភ្លៀង
នៅពេលភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាត់តាមជ្រលងភ្នំដ៏ស្រស់ស្អាត នៅក្បែរតំបន់ខូឡូរ៉ាដូ ស្ព្រីងស៍ ក្នុងរដ្ឋខូឡូរ៉ាដូ វាបានបំផ្លាញជម្រកសត្វព្រៃគ្រប់ប្រភេទនៅទីនោះ និងបំផ្លាញផ្ទះសំបែងរាប់រយខ្នង។ ប្រជាជននៅប្រទេសអាមេរិក បានស្រែកអំពាវនាវរកព្រះ សូមឲ្យព្រះអង្គ ចាក់បង្អុរភ្លៀងចុះមក ដើម្បីពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ ដើម្បីបញ្ចប់វិនាសកម្ម ព្រមទាំងជួយក្រុមពន្លត់អគ្គីភ័យ ឲ្យមានភាពធូរស្បើយ។ សេចក្ដីអធិស្ឋានរបស់អ្នកខ្លះមានល័ក្ខខណ្ឌដ៏គួរឲ្យចាប់អារម្មណ៍ ភ្ជាប់មកជាមួយផង។ ពួកគេបានទូលសូមព្រះអង្គ ឲ្យបង្ហាញសេចក្តីមេត្តា ដោយឲ្យមានភ្លៀងធ្លាក់ចុះមក តែកុំឲ្យមានផ្គររន្ទះឡើយ ព្រោះពួកគេភ័យខ្លាចថា រន្ទះអាចបណ្ដាលឲ្យមានភ្លើងឆេះច្រើនថែមទៀត។
ការនេះបានរំឭកខ្ញុំ អំពីការដែលយើងរស់ នៅក្នុងស្ថានភាពដ៏តានតឹង នៅចន្លោះការដែលអាចជួយសង្រ្គោះយើង និងការដែលអាចសម្លាប់យើង។ ឧទាហរណ៍ យើងប្រើភ្លើង ដើម្បីចម្អិនអាហារ និងកម្តៅខ្លួនឲ្យបានកក់ក្ដៅ ប៉ុន្តែ ភ្លើងក៏អាចធ្វើឲ្យមានគ្រោះថ្នាក់ផងដែរ។ ចំពោះទឹកវិញ យើងប្រើវា ដើម្បីរក្សារាងកាយយើងឲ្យមានជាតិទឹក ហើយវាជួយឲ្យភពផែនដីយើង មានភាពត្រជាក់ស្រួល ប៉ុន្តែ ទឹកអាចធ្វើឲ្យយើងលង់ស្លាប់។ និយាយរួម ទឹកនិងភ្លើង សុទ្ធតែអាចគំរាមកំហែងជីវិតយើង បើសិនយើងមានទឹកឬភ្លើង ច្រើនពេក ឬតិចពេក។
យើងឃើញមានគោលការណ៍ដូចគ្នានេះ ក្នុងជីវិតខាងឯព្រលឹងវិញ្ញាណផងដែរ។ ដើម្បីឲ្យមានការរីកចម្រើន អរិយធម៌ទាំងឡាយ ត្រូវការគុណធម៌ពីរយ៉ាង ដែលហាក់ដូចជាផ្ទុយគ្នា គឺសេចក្តីមេត្តា និងសេចក្តីយុត្តិធម៌(សាការី ៧:៩)។ ព្រះយេស៊ូវបានស្តីបន្ទោសឲ្យពួកផារិស៊ី ថាជាអ្នកតឹងរ៉ឹងខាងក្រឹត្យវិន័យ ប៉ុន្តែ…
ផ្លូវនៃប្រាជ្ញា
គេថា លោកអាល់ប៊ើត អានស្តាញ (Albert Einstein) ធ្លាប់មានប្រសាសន៍ថា “មានតែការពីរយ៉ាងគត់ ដែលឥតមានដែនកំណត់ នោះគឺចក្រវាល និងភាពល្ងង់ខ្លៅរបស់មនុស្ស ហើយខ្ញុំមិនដឹងច្បាស់ អំពីចក្រវាលទេ”។ គួរឲ្យស្តាយណាស់ ដែលមានពេលច្រើនដងពេកហើយ ដែលយើងចេះតែបណ្តោយខ្លួន ឲ្យធ្លាក់ចូលក្នុងភាពល្ងង់ខ្លៅដែលគ្មានព្រំដែន ឬទទួលរងការខូចខាត ដែលយើងបង្ករឡើង ដោយសារភាពល្ងង់ល្ងើរបស់យើង និងដោយការសម្រេចចិត្ត ដោយភាពល្ងង់ខ្លៅនោះ។
ពេលដែលស្ដេចដាវីឌកំពុងមានវិប្បដិសារី ទ្រង់បានទូលថ្វាយនូវទុក្ខលំបាក និងការត្អូញត្អែររបស់ទ្រង់ ទៅចំពោះព្រះ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣៨។ ទ្រង់បានរំឭកឡើងវិញ អំពីកំហុសរបស់ទ្រង់ និងអំពីផលលំបាកដ៏ឈឺចាប់ ដែលទ្រង់កំពុងរងទ្រាំ ដោយសារតែកំហុសទាំងនោះ ហើយទន្ទឹមនឹងនោះ ស្ដេចអង្គនេះ ដែលធ្លាប់ជាអ្នកគង្វាលចៀម បានមានបន្ទូលដ៏មានន័យថា “អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយ ដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ”(ខ.៥)។ ទោះបីជាអ្នកនិពន្ធទំនុកដំកើងរូបនេះ មិនបាននិយាយលំអិត អំពីការសម្រចចិត្តខុសរបស់ខ្លួន ឬអំពីរបួសដែលកាន់តែឈឺចាប់ក៏ដោយ ក៏យើងនៅតែអាចដឹងច្បាស់ថា ទ្រង់បានទទួលស្គាល់ថា សេចក្តីឆោតល្ងង់របស់ទ្រង់ គឺជាឫសគល់នៃបញ្ហាទាំងអស់នោះឯង។
ដើម្បីជម្នះភាពឆោតល្ងង់ ដែលអាចនាំឲ្យហិនវិនាស យើងត្រូវឱបក្រសោបយកប្រាជ្ញារបស់ព្រះ។ បទគម្ពីរសុភាសិត ៩:១០ បានរំឭកយើងថា “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល”។ ទាល់តែយើងអនុញ្ញាតឲ្យព្រះទ្រង់ផ្លាស់ប្រែយើងសិន…
មិនសូវសំខាន់
ពួកអ្នកដែលមានអំណាច ក្នុងសង្គម គឺជាពួកមនុស្សដែលឡើងកាំជណ្ដើរនៃឥទ្ធិពល និងភាពជោគជ័យ។ បទគម្ពីរលូកា ជំពូក៣ លើកឡើង អំពីអ្នកដឹកនាំសំខាន់ៗចំនួនប្រាំពីរនាក់ ដែលធ្វើការគ្រប់គ្រងនៅក្នុងសង្គម នាសម័យនោះ។ ស្តេចសេសារ-ទីប៊ើរ នៃចក្រភពរ៉ូម៉ាំង មានអំណាចលើការស្លាប់រស់ របស់ប្រជាជន នៅក្នុងអាណាខែត្រឆ្ងាយៗ ក្នុងចក្រភពរបស់ទ្រង់។ លោកប៉ុនទាស-ពីឡាត់ ជាតំណាងរបស់ចក្រភពរ៉ូម៉ាំង ក្នុងនាមជាអភិបាលនៃស្រុកយូដា ចំណែកឯស្តេចហេរ៉ូឌ ភីលីព និងលីសានាសវិញ ជាអ្នកគ្រប់គ្រងប្រជាជន នៅតាមតំបន់។ លោកអាណ និងលោកកៃផាសធ្វើជាសម្តេចសង្ឃ ហើយបានប្រើប្រាស់សិទ្ធិអំណាចផ្នែកសាសនារបស់ខ្លួន យ៉ាងតឹងរឹង។
ខណៈពេលដែលអ្នកកាន់អំណាចទាំងអស់នេះ បានខំដំឡើងសាច់ដុំនយោបាយរបស់ខ្លួន “ព្រះទ្រង់មានព្រះបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន”(ខ.២)។ គាត់ជាមនុស្សម្នាក់ ដែលដែលគេមិនសូវស្គាល់ ហើយរស់នៅក្នុងទីរហោស្ថាន និងរង់ចាំស្ដាប់ព្រះសូរសៀងរបស់ព្រះ ដូចនេះ តើមាននរណា ដែលហាក់ដូចជាមិនសូវសំខាន់ជាងគាត់ទៀតនោះ? តើលោកយ៉ូហាន-បាទីស្ទ អាចសម្រេចការអ្វីខ្លះ ដោយសារ“ការប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យរួចពីបាប?”(ខ.៣)។ ប៉ុន្តែ ពួកបណ្ដាជនទាំងហ្វូងៗបានមកឯលោកយ៉ូហាន ដើម្បីស្វែងរកសេចក្ដីពិត បែរចេញពីការអាក្រក់របស់ពួកគេ ហើយក៏ចង់ដឹងផងដែរថា គាត់ជាព្រះមែស៊ី ឬមិនមែន(ខ.៧,១៥)។ លោកយ៉ូហានបានប្រាប់ពួកគេថា “មានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត . . . ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ…
មិត្តសំឡាញ់ពេលខ្វះខាត
កាលពីពេលកន្លងទៅ ខ្ញុំនិងចេនណែត(Janet) ភរិយារបស់ខ្ញុំ បានទិញសាច់គោខ្លះ ពីមិត្តភក្តិម្នាក់ដែលចិញ្ចឹមគោ ក្នុងកសិដ្ឋានតូចមួយ។ វាមានតម្លៃថោកជាងសាច់គោ ដែលគេលក់នៅតាមហាង ហើយយើងក្លាសេវា ក្នុងទូរទឹកកក សម្រាប់ប្រើវា ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខទៀត។
បន្ទាប់មក មានព្យុះរន្ទះដ៏អាក្រក់មួយ បានកាត់ផ្ដាច់អគ្គីសនីទូទាំងតំបន់របស់យើង។ ក្នុងរយៈពេល២៤ម៉ោងដំបូង យើងមានទំនុកចិត្តថា ទូរទឹកកករបស់យើងអាចរក្សាសាច់ឲ្យនៅកកបាន មួយរយៈពេលទៀត។ ប៉ុន្តែ ក្នុងថ្ងៃទីពីរ នៅតែគ្មានដំណឹងថា យើងនឹងមានអគ្គីសនីប្រើប្រាស់ឡើងវិញ ដូចនេះ យើងក៏ចាប់ផ្ដើមមានការបារម្ភ។
យើងក៏បានទាក់ទងលោក ថេដ(Ted) ដែលជាសមាជិកម្នាក់ក្នុងក្រុមសិក្សាព្រះគម្ពីររបស់យើង ដើម្បីសុំយោបលពីគាត់។ គាត់ក៏បានលុបចោលការណាត់ជួបរបស់គាត់ ហើយបានបង្ហាញខ្លួននៅមុខមាត់ទ្វារផ្ទះរបស់យើង ដោយមានម៉ាស៊ីនភ្លើងមកជាមួយផង ដើម្បីផ្ដល់អគ្គីសនីសម្រាប់ទូរទឹកកកយើង។ យើងអរព្រះគុណព្រះអង្គខ្លាំងណាស់ ដែលលោកថេដបានជួយយើង ហើយយើងដឹងថា នោះគឺដោយព្រោះតែសេចក្តីស្រឡាញ់ដែលគាត់មានចំពោះព្រះគ្រីស្ទ។
មានពាក្យចាស់មួយពោលថា “មិត្តសំឡាញ់នៅគ្រាមានទុក្ខ គឺជាមិត្តសំឡាញ់ពិត”។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទ តើពាក្យស្លោកនេះ មានន័យយ៉ាងណាដែរ? លោកយ៉ូហានរំឭកយើង នៅក្នុងបទគម្ពីរ ១យ៉ូហាន ៣:១៨ ថា “ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្តី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ”។ ពេលខ្លះ ការនេះមានន័យថា យើងត្រូវលះបង់ភាពសុខស្រួលរបស់ខ្លួន ដើម្បីគិតពីផលប្រយោជន៍របស់អ្នកដទៃ ឬទទួលជំនួយនោះ នៅពេលដែលយើងកំពុងមានការខ្វះខាត។
ដោយសារការទាំងអស់…
ទំនុកចិត្ត ពេលមានបញ្ហា
ក្មេងៗខ្លះចូលចិត្តនិយាយអួត អំពីប៉ារបស់ខ្លួន។ បើសិនជាលោកអ្នកផ្ទៀងត្រចៀកស្តាប់ការសន្ទនា នៅក្នុងតំបន់ដែលពួកគេរស់នៅ នោះលោកអ្នកប្រហែលឮក្មេងៗនិយាយគ្នាថា “ប៉ារបស់ខ្ញុំធំជាងប៉ារបស់ឯង!” ឬថា “ប៉ារបស់ខ្ញុំឆ្លាតជាងប៉ារបស់ឯង!” ប៉ុន្តែ ការអួតដែលខ្លាំងបំផុតនោះគឺ “ប៉ារបស់ខ្ញុំខ្លាំងជាងប៉ារបស់ឯង!” ជាធម្មតា ការអួតនេះមានលក្ខណៈជាការព្រមានថា បើអ្នកចង់ធ្វើបាបវា នោះវានឹងឲ្យប៉ារបស់វាមកការពារវា ដែលសូម្បីតែប៉ារបស់អ្នកក៏មិនអាចជួយអ្នកឡើយ!
ការជឿថា ឪពុករបស់អ្នកជាមនុស្សខ្លាំងជាងគេ នៅម្ដុំផ្ទះរបស់អ្នក អាចនាំឲ្យអ្នកមានទំនុកចិត្តច្រើន ពេលជួបគ្រោះថ្នាក់។ ហេតុនេះហើយបានជាខ្ញុំចូលចិត្តការពិតដែលថា ព្រះដ៏ជាព្រះវរបិតារបស់យើង មានគ្រប់ព្រះចេស្ដា។ នោះមានន័យថា គ្មានអ្នកណាម្នាក់អាចប្រកួតជាមួយនឹងកម្លាំង និងអំណាចរបស់ព្រះអង្គបានឡើយ។ ហើយដែលពិសេសជាងនេះទៅទៀតនោះ គឺវាមានន័យថា យើងបាន “ជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្ដា”(ទំនុកដំកើង ៩១:១)។ ហេតុនេះហើយបានជា អ្នកនិពន្ធទំនុកដំកើងអាចនិយាយយ៉ាងមានទំនុកចិត្តថា គាត់នឹងមិន “ភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ” (ខ.៥)។
ទោះបីជាថ្ងៃនេះ យើងមានបញ្ហាអ្វីខ្លះក៏ដោយ ក៏យើងមិនត្រូវភ្លេចទេថា ព្រះរបស់យើង ទ្រង់ខ្លាំងជាងអ្វីទាំងអស់នៅក្នុងជីវិតរបស់អ្នក។ ដូច្នេះ ចូរទុកចិត្តលើព្រះអង្គចុះ! ម្លប់នៃព្រះវត្តមានរបស់ព្រះអង្គ គឺជាការធានាថា អំណាចរបស់ព្រះអង្គអាចបង្វែរ សូម្បីតែជាស្ថានភាពអាក្រក់បំផុត ឲ្យទៅជាល្អវិញ។—Joe Stowell
ស្តេចល្អ និងស្តេចអាក្រក់
ថ្មីៗនេះ ខ្ញុំបានសិក្សាកណ្ឌគម្ពីរពង្សាវតាក្សត្រ ដែលជាកណ្ឌព្រះគម្ពីរសញ្ញាចាស់ ជាមួយមិត្តភ័ក្រមួយចំនួន។ ខ្ញុំបានធ្វើការកត់សំគាល់ ចំពោះតារាងមួយ ដែលរាយឈ្មោះស្តេចរបស់នគរអ៊ីស្រាអែល និងយូដា ក្នុងគ្រាសញ្ញាចាស់ ដែលមានចំនួនតិចណាស់ ដែលស្ថិតនៅក្នុងចំណោមស្តេច ល្អ ប៉ុន្តែ ភាគច្រើននៃស្តេចទាំងអស់នោះ ជាស្តេច អាក្រក់ ស្តេច អាក្រក់ភាគច្រើន ស្តេច អាក្រក់ហួស និងស្តេច អាក្រក់បំផុត ។
គេបានពិពណ៌នាថា ស្ដេចដាវីឌជាសេ្ដចល្អមួយអង្គ ដែល “ដើរតាម[ព្រះ] ដោយអស់ពីចិត្ត”(១ពង្សាវតារក្សត្រ ១៤:៨) ហើយជាគំរូ ដែលគួរឲ្យយកតម្រាប់តាម(៣:១៤ ១១:៣៨)។ គួរឲ្យកត់សម្គាល់ថា ពួកស្ដេចអាក្រក់បានបដិសេធព្រះ ដោយចេតនា និងបានដឹកនាំប្រជារាស្រ្តខ្លួន ឲ្យថ្វាយបង្គំរូបព្រះ។ ស្ដេចយេរ៉ូបោម ជាស្ដេចទីមួយដែលបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ក្រោយពេលនគរបែកចេញជាពីរ។ ស្តេចអង្គនេះ បានបន្សល់ទុកនូវកេរដំណែលអាក្រក់ជាច្រើន បានជាគេចាំថា ទ្រង់ស្ថិតក្នុងចំណោមពួកស្ដេចអាក្រក់បំផុត “ដែលបានធ្វើបាប ហើយដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាប”(១៤:១៦)។ ដោយព្រោះតែគំរូអាក្រក់របស់ទ្រង់ ទើបមានស្ដេចជាច្រើនដែលគ្រងរាជ្យបន្ទាប់ពីទ្រង់ ត្រូវបានគេប្រៀបធៀបនឹងទ្រង់ ហើយត្រូវបានគេពណ៌នាថា ជាស្តេចអាក្រក់ដូចជាទ្រង់ដែរ(១៦:២,១៩,២៦,៣១ ២២:៥២)។
យើងម្នាក់ៗមានព្រំដែននៃឥទ្ធិពលខុសៗគ្នា ហើយឥទ្ធិពលនោះ អាចត្រូវបានប្រើប្រាស់សម្រាប់ធ្វើការអាក្រក់ ឬធ្វើការល្អ។ សេចក្តីស្មោះត្រង់ដ៏ឥតងាករេ ដែលយើងមានចំពោះព្រះ គឺជាពន្លឺមួយដែលនឹងបញ្ចេញពន្លឺដ៏ត្រចះត្រចង់ ហើយបន្សល់ទុកនូវកេរដំណែលល្អ។
នេះជាឯកសិទ្ធិរបស់យើង…
ពានរង្វាន់សន្តិភាព
លោក អាល់ហ្វ្រេឌ ណូបែល(Alfred Nobel) រកបានប្រាក់យ៉ាងច្រើន ពីការច្នៃប្រឌិតរំសេវផ្ទុះ ដែលបានផ្លាស់ប្ដូររបៀបនៃការធ្វើសង្រ្គាម។ ក្រោយមក រំសេវផ្ទុះបាននាំឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងសម័យសង្រ្គាម ប្រហែលមកពីហេតុនេះហើយ បានជាគាត់បានធ្វើពាក្យបណ្ដាំមួយ ឲ្យគេធ្វើកម្មវិធីប្រគល់ពាន់រង្វាន់ពិសេសមួយ ជាប្រចាំឆ្នាំ ដល់អស់អ្នកណាដែលបានខិតខំធ្វើការ ដើម្បីលើកស្ទួយឲ្យមានសន្តិភាព។ សព្វថ្ងៃនេះ គេហៅពានរង្វាន់នោះថា ពានរង្វាន់ណូបែលសន្តិភាព។
ការដែលព្រះបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមកក្នុងលោកិយនេះ ជាការបង្ហាញចេញនូវសន្តិភាពរបស់ព្រះអង្គ ដល់ពិភពលោកយើងនេះ។ នៅពេលព្រះយេស៊ូវបានប្រសូត្រមក ពួកទេវតាបានថ្លែងព្រះរាជសារ យ៉ាងច្បាស់លាស់ មិនឲ្យមានការច្រឡំ ដល់ពួកអ្នកគង្វាលចៀមថា “សេចក្ដីសុខសាន្តនៅផែនដី នៅកណ្ដាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(លូកា ២:១៤)។
តាមព្រះគម្ពីរ អត្ថន័យនៃពាក្យថា សន្តិភាព ជាដំបូងបង្អស់គឺនិយាយសំដៅទៅលើ សន្តិភាពជាមួយ ព្រះ(រ៉ូម ៥:១)។ អំពើបាបធ្វើឲ្យយើងត្រឡប់ជាខ្មាំងសត្រូវនឹងព្រះ(ខ.១០) ប៉ុន្តែ ការដែលព្រះយេស៊ូវបានយាងចុះមកផែនដី និងការសុគតនៅលើឈើឆ្កាង បានបង្វែរសេចក្ដីក្រោធរបស់ព្រះចេញ។ ឥឡូវនេះ យើងអាចទទួលផ្សះផ្សាជាមួយនឹងព្រះអង្គវិញ។ ព្រះយេស៊ូវបានផ្សះផ្សារទំនាក់ទំនងរបស់យើង ឲ្យបានជាមេត្រីនឹងព្រះរួចហើយ ឥឡូវនេះ ព្រះអង្គជួយឲ្យយើងអាចផ្តួលរំលំរនាំងនៃទំនាក់ទំនងរវាងយើង និងអ្នកដទៃ។
សន្តិភាពមួយប្រភេទទៀត គឺការមានសេចក្តីសុខសាន្ត របស់ ព្រះ(ភីលីព ៤:៧)។ យើងមិនចាំបាច់ត្រូវមានការថប់បារម្ភអំពីរឿងអ្វីទាំងអស់ ដ្បិតយើងដឹងថា យើងអាចទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់យើងបាន។
ព្រះយេស៊ូវបាននាំមកនូវសន្តិភាព ឬសេចក្តីសុខសាន្តហើយ…
ទីកន្លែងដែលលំបាក
ពេលដែលការផ្លាស់ប្ដូរភ្លាមៗ នៃបច្ចេកវិទ្យា បានធ្វើឲ្យការងារមួយចំនួន ក្លាយជាការងារហួសសម័យ អ្នកវិទ្យាសាស្រ្តដែលមានការហ្វឹកហ្វឺនខ្ពស់ម្នាក់ បានធ្លាក់ខ្លួនមកធ្វើការ នៅក្នុងភោជនីយដ្ឋានអាហាររហ័សមួយ។ នៅពេលល្ងាចថ្ងៃមួយ បន្ទាប់ពីការសិក្សាព្រះគម្ពីរជាក្រុមចប់ គាត់បានរៀបរាប់ថា គាត់កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ពិបាក ដែលមានការបន្ទាបខ្លួន។ គាត់មានប្រសាសន៍ថា “មានការល្អមួយដែលខ្ញុំចង់ចែកចាយ។ យុវជននៅក្នុងភោជនីយដ្ឋាននោះ ហាក់ដូចជាចាប់អារម្មណ៍ចំពោះសេចក្តីជំនឿរបស់ខ្ញុំណាស់។” សមាជិកម្នាក់ នៅក្នុងក្រុមយើង ក៏បានឆ្លើយតបថា “ខ្ញុំសូមសរសើរលោកដែលបន្ទាបខ្លួនដូច្នេះ។ ខ្ញុំដឹងថាសេចក្តីជំនឿរបស់លោក ច្បាស់ជាមានការអ្វីមួយបានជួយបណ្តាលឲ្យរឹងមាំហើយ។”
មានពេលមួយ ព្រះបានដកលោកភីលីព ចេញពីភារៈកិច្ច ក្នុងស្រុកសាម៉ារី(កិច្ចការ ៨:៤-៨) ហើយយកគាត់ទៅដាក់ នៅកណ្ដាលទីរហោស្ថានវិញ(ខ.២៦) ពេលនោះគាត់ប្រហែលជាឆ្ងល់អំពីបញ្ហានេះផងដែរ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានឃើញមានសាសន៍អេធីយ៉ូពីម្នាក់ កំពុងត្រូវការឲ្យគេជួយពន្យល់បទគម្ពីរសញ្ញាចាស់(ខ.២៧-៣៥) ហើយនៅពេលនោះហើយ ដែលគាត់យល់ពីមូលហេតុដែលព្រះអង្គបញ្ជូនគាត់ ឲ្យទៅកន្លែងដែលពិបាកជាងមុខ។
ពេលដែលព្រះយេស៊ូវសន្យាថា ព្រះអង្គនឹងមិនចាកចេញពីយើង(ម៉ាថាយ ២៨:២០ ហេព្រើរ ១៣:៥) ព្រះអង្គចង់មានន័យថា ទោះជាក្នុងពេលលំបាក ឬពេលសុខស្រួលក៏ដោយ ក៏ព្រះអង្គមិនយាងចោលយើងឡើយ។ បេសកកម្មរបស់យើង នៅក្នុងរដូវកាលដ៏លំបាកនៃជីវិត គឺត្រូវធ្វើការ ឬបំរើ ដោយចងចាំជានិច្ចថា យើងកំពុងតែធ្វើកិច្ចការនោះថ្វាយដល់ព្រះ ហើយបន្ទាប់មក ត្រូវចាំមើលព្រះធ្វើការ ដើម្បីសម្រេចបំណងព្រះទ័យរបស់ព្រះអង្គ។
សូមរកមើលព្រះ នៅក្នុងទីកន្លែងដែលអ្នកកំពុងមានការពិបាក នោះអ្នកនឹងឃើញការអ្វី ដែលព្រះអង្គកំពុងធ្វើការនៅក្នុង និងតាមរយៈលោកអ្នក…
ពេលវេលាសម្រាប់ការផ្លាស់ប្ដូរ
មានគ្រីស្ទបរិស័ទជាច្រើន ចង់ចំណាយពេលជារៀងរាល់ថ្ងៃ ជាមួយព្រះ ដោយការអធិស្ឋាន និងការ អានព្រះបន្ទូលព្រះអង្គ។ ប៉ុន្តែ ពួកគេតែងតែមានការរំខាន ដោយសារកាលវិភាគដ៏មមាញឹករបស់ខ្លួន។ ពួកគេមានការខកបំណងកាន់តែខ្លាំងឡើង នៅពេលដែលភាពរវល់ ហាក់ដូចជាចេះតែរុញច្រានចូល មកក្នុងចន្លោះទំនេរ ក្នុងកាលវិភាគរបស់ពួកគេ។
លោក អូស្វល ឆេមប័រ(Oswald Chambers) បានធ្វើសេចក្តីពន្យល់ដ៏មានន័យ អំពីអំណាចដែលធ្វើឲ្យមានការផ្លាស់ប្រែ ដែលកើតមាន ក្នុងការចំណាយសូម្បីតែ៥នាទី ក្នុងព្រះវត្តមាននៃព្រះអម្ខាស់។ ជាការពិតណាស់ សូម្បីតែការចំណាយពេលដ៏ខ្លី ដើម្បីអធិស្ឋានទូលអង្វរ និងជញ្ជឹងគិតព្រះបន្ទូលព្រះ ក៏នៅតែមានតម្លៃដ៏ធំ បានជាគាត់មានប្រសាសន៍ថា “ការដែលយើងចំណាយពេលវេលាច្រើន មិនប្រាកដថា នឹងសូនច្នៃយើងនោះទេ ប៉ុន្តែ អ្វីដែលពិតជាសូនច្នៃយើងនោះ គឺការចំណាយពេលវេលា ទៅលើការអ្វីដែលមានអំណាចចេស្តាដ៏អស្ចារ្យបំផុត។ រយៈពេល៥នាទី ដែលយើងចំណាយជាមួយព្រះ និងព្រះបន្ទូល មានតម្លៃវិសេសជាងពេលវេលាផ្សេងទៀត ពេញមួយថ្ងៃ។” ត្រង់ចំណុចនេះ គេប្រហែលជាយល់ថា លោកឆេមប៊័រ បាននិយាយជ្រុលពេកហើយ។ ប៉ុន្តែ យើងនៅតែអាចទទួលលទ្ធផលដ៏មានអំណាច ទោះយើងបានចំណាយពេលដ៏ខ្លីជាមួយព្រះអង្គក៏ដោយ ព្រោះព្រះទ្រង់ មានពេញដោយអំណាចចេស្តា។
ពេលខ្លះ ពេលវេលាប្រចាំថ្ងៃរបស់យើង មានពេញដោយតម្រូវការដ៏មមាញឹក ដែលធ្វើឲ្យយើងពិបាករកពេលស្ដាប់ និងឆ្លើយតបចំពោះព្រះអង្គ។ ប៉ុន្តែ មិនថាយើងនៅទីកន្លែងណាក៏ដោយ ឲ្យតែយើងបានចំណាយពេលដើម្បីស្អាង “អាសនា” ខាងឯព្រលឹងវិញ្ញាណរបស់យើងថ្វាយព្រះ…
ព្រះមានផែនការផ្សេង
ពេលមិត្តភក្ដិរបស់ខ្ញុំម្នាក់ ឈ្មោះលីនដា បានចម្រើនវ័យធំឡើង នាងមានផែនការចង់ក្លាយជាបេសកជនផ្នែកពេទ្យ។ នាងស្រឡាញ់ព្រះអម្ចាស់ ហើយចង់ធ្វើការជាវេជ្ជបណ្ឌិត ដើម្បីបម្រើព្រះអង្គ ដោយនាំដំណឹងល្អដល់អ្នកជម្ងឺ ក្នុងតំបន់ខ្លះនៃពិភពលោក ដែលប្រជាជនពិបាកស្វែងរកការព្យាបាលសុខភាព។ ប៉ុន្តែ ព្រះទ្រង់មានផែនការផ្សេងសម្រាប់នាង។ ក្រោយមក លីនដា ក៏បានក្លាយជាបេសកជនខាងផ្នែកពេទ្យ ប៉ុន្តែ មិនមែនតាមរបៀបដែលនាងបានរំពឹងទុកទេ។
ពេលនាងមានអាយុ១៤ឆ្នាំ នាងមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដែលតម្រូវឲ្យនាងចូលមន្ទីរពេទ្យ សម្រាប់ការវះកាត់សំខាន់ៗបួនប្រាំដងក្នុងមួយឆ្នាំៗ។ នាងបានរួចជីវិត បន្ទាប់ពីមានជម្ងឺរលាកស្រោមខួរ ដែលបានធ្វើឲ្យនាងសន្លប់បាត់ស្មារតី រយៈពេល២សប្ដាហ៍ និងងងឹតភ្នែកអស់៦ខែ។ មានពេលមួយ គេបានធ្វើពិធីខួបកំណើតឲ្យនាងពីរដង នៅមន្ទីរពេទ្យ ដោយមិនបានទៅផ្ទះសោះក្នុងរវាងពីរឆ្នាំនោះ។ នាងបានមានបទពិសោធន៍ជាច្រើន នៅពេលគេមិនបានរំពឹងថានាងអាចនៅរស់ទេ។ តែលីនដាគឺជាមនុស្សដែលសកម្ម កត្តញូ ហើយក្លៀវក្លាបំផុត ដែលលោកអ្នកមិនធ្លាប់ជួប។ មានពេលមួយ នាងបានប្រាប់ខ្ញុំថា ទីកន្លែងធ្វើបេសកកម្មរបស់នាង គឺជាមន្ទីរពេទ្យ ដូចការដែលនាងបានរំពឹងទុក និងរៀបផែនការ។ តែនាងមិនបានបម្រើការជាវេជ្ជបណ្ឌិតទេ ផ្ទុយទៅវិញ នាងបានបម្រើព្រះ ដោយធ្វើជាអ្នកជំងឺម្នាក់វិញ។ ទោះបីជានាងមានជំងឺធ្ងន់ប៉ុណ្ណាក៏ដោយ ក៏ពន្លឺនៃព្រះអម្ចាស់ នៅតែចែងចាំងចេញពីនាងមកជានិច្ច។
លីនដា គឺជាឧទាហរណ៍ដ៏រស់ នៃសេចក្តីបង្រៀនរបស់លោកសាវ័កពេត្រុស។ ថ្វីដ្បិតនាងមានការរងទុក្ខ ក៏នាងនៅតែអរសប្បាយ ហើយសេចក្តីជំនឿដ៏ពិតរបស់នាង បាននាំមកនូវ “ការសរសើរ កិត្តិយស និងសិរីល្អ” ដល់ព្រះយេស៊ូវគ្រីស្ទ…