ប្រភេទ  |  September

ទៅដល់ចុងបំផុត

មាន​ពេល​មួយ ខ្ញុំ​បា​ន​ទៅប​ង្រៀន​គ្រូ​គង្វាល​ជន​ជាតិ​រូស្ស៊ី នៅ​វិទ្យា​ស្ថាន​ព្រះ​គម្ពីរ​ម៉ូស្កូ។ នៅ​ថ្ងៃ​ទី​មួយ ​ខ្ញុំ​​បា​ន​​ចាប់​ផ្តើម​​​ការបង្រៀន ដោយ​សុំ​ឲ្យ​និស្សិត​ម្នាក់​ៗ​ប្រាប់​ឈ្មោះ និង​កន្លែង​ដែល​ខ្លួន​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ប៉ុន្តែ ក្នុង​ចំណោម​នោះ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​មាន​និស្សិ​ត​ម្នាក់​ហ៊ាន​ប្រកាស់​ថា “ក្នុង​ចំណោម​គ្រូគង្វាល​ទាំង​អស់ ខ្ញុំ​ជា​គ្រូគង្វាល​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បំផុត ​ចំពោះ​មហាព្រះ​​រាជ​បញ្ជា​របស់​ព្រះ​គ្រីស្ទ!” ពេល​នោះ ​ខ្ញុំ​គ្រាន់​​តែ​​ញញឹម​ដាក់​គាត់ ដោយ​រក​ពាក្យនិ​យាយ​មិន​ចេញ ហើយ​គាត់​ក៏​និយាយ​ទៀត​ថា “មហា​ព្រះ​រាជ​បញ្ជារ​បស់​ព្រះ ​បាន​បង្គា​ប់​ឲ្យយើ​ងយ​កដំ​ណឹង​ល្អ ទៅផ្សា​យ​ដល់​ចុង​បំផុត​នៃផែ​នដី។ ហើយ​ខ្ញុំ​​ជា​គ្រូ​គង្វាល នៅភា​គ​ខាង​ជើង​នៃ​តំបន់​អាក​ទិកសឺឃល(Arctic Circle) គឺ​នៅក្នុ​ងភូ​មិ​មួយ ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា ‘ចុង​បំផុត​នៃ​ផែន​ដី!’” ពេល​នោះ យើង​ក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយបន្ត​ចូល​​មេ​រៀន។​

ថ្វីដ្បិត​តែ​គ្រូគ​ង្វាល​រូប​នេះ​ បាន​និយាយ​​កំប្លែង​លេង​មែន ប៉ុន្តែ ខ្ញុំ​បាន​ចាប់​អារម្មណ៍ ចំពោះ​ឈ្មោះ​ឧប​ទ្វីប​យ៉ាម៉ល(Yamal ដែលមានន័យថា “ចុង​បំផុត​នៃ​ផែនដី”) ដែល​ជា​កន្លែង​ដែល​គាត់​ធ្វើ​ការ​បម្រើ​ព្រះ​។ នៅ​ក្នុង​ព្រះ​បន្ទូល​ផ្តាំ​ផ្ញើ​រ​ចុង​ក្រោយ ទៅកា​ន់​ពួក​សិស្ស ព្រះ​យេស៊ូវ​បានមានប​ន្ទូល​ថា “​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ គ្រីស្ទប​រិស័​ទមា​ន​ភា​រៈ​កិ​ច្ចនាំ​ដំ​ណឹងល្អ​នៃឈើ​ឆ្កា​ង ទៅ​ដ​ល់​ចុង​បំផុត​នៃ​ផែ​នដី ទោះ​ជា​នៅឆ្ងា​យ​ដល់​ណាក៏​ដោយ។ ព្រះ​សង្គ្រោះបា​នសុ​គត ដើម្បី​សង្រ្គោះ​​មនុស្ស​ក្នុង​លោ​កិយ គឺរា​ប់​បញ្ចូល​មនុស្ស​ដែល​នៅទី​ជិត និង​ទី​ឆ្ងាយ។ យើងម្នាក់​ៗ​សុទ្ធ​តែ​មាន​ឱកាស នាំ​ដំណឹង​ល្អ ទៅ​ផ្សាយដល់​ម​នុស្ស​ដែល​នៅ “ចុងបំ​ផុត​នៃ​កន្លែង​ដែល​យើង​អាច​ទៅដ​ល់”។ ទោះបី​ជា​អ្ន​ក​កំពុង​រស់​នៅ​ទីណា​ក៏​ដោយ…

ឆក់ឱកាស

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ​ គឺ​ជា​អ្នក​ពូកែ​ដើរ​ផ្សា។ ពេល​ដែល​នាង​ទិញ​ទឹក​ដោះគោ​ នាង​តែង​តែ​អាន​អក្សរ​នៅ​លើ​ផ្លាក​សញ្ញា ដែល​បញ្ជាក់​ពី​បរិម៉ាណ​នៃ​ជីវ​ជាតិ ​ដែល​មា​ន​ក្នុង​ទឹក​ដោះ​គោ​នោះ ហើយ​នាង​បាន​ស្វែង​រក​តម្លៃ​ដែល​សម​រម្យ​បំផុត។ ប៉ុន្តែ ដែល​ពិសេ​ស​បំផុត​នោះ គឺ​នាង​ពិនិត្យ​មើល​កាល​បរិឆ្ឆេទ​ផុត​កំណត់​ប្រើ​ប្រាស់។ ដូច​នេះ នាង​មិន​ចេះ​តែ​រើស​យក​ទឹ​ក​ដោះ​គោ ដែល​នាង​បាន​ឃើញ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ នាង​ស្វែង​រក​ទឹ​ក​ដោះគោ​ណា​ ដែល​មាន​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​បាន​យូរ​ជាង​គេ ដើម្បី​ឲ្យ​នាង​អាច​យក​ទឹ​ក​ដោះ​គោ ដែល​ស្រស់​ជាង​គេ​មក​ទុក​ក្នុង​​ផ្ទះ។

យ៉ាង​ណាមិ​ញ យើង​ក៏​ត្រូ​វដឹ​ង​ផង​ដែ​រ​ថា ជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ដាក់​កាល​បរិច្ឆេទ​កំណត់​ពេល​នៃ​ជីវិត ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​ដែល​ខ្លួន​នឹង​ឈប់​ដក​ដង្ហើម ឬ​ពេល​ដែល​បេះដូង​របស់​ខ្លួន​នឹង​ឈប់​លោត​ឡើយ។ ដោយ​សារ​នេះ​ជា​ការ​ពិត​មែន តើ​យើង​មិន​ត្រូវ​ខិត​ខំ​ឆក់​យក​ឱកាស​ដែល​ព្រះ​បាន​ប្រទាន ក្នុង​កាល​ដែល​យើង​នៅ​មាន​ជីវិ​ត​ទេឬ​? ការ​ឆក់​ឱកាស គឺ​មា​​ន​ន័យ​ថា យើង​ស្រឡាញ់​កាន់​តែ​ខ្លាំង​ អត់​ទោស​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ឆាប់​រហ័ស ស្តាប់​កាន់​តែ​ប្រុង​ប្រយ័ត្ន ហើយ​និយា​យពា​ក្យ​ពិត​កា​ន់​តែ​ច្រើន។

សាវ័ក​ប៉ុល​បាន​ឲ្យ​យោបល់យើ​ង​ថា “ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។ គាត់​ក៏​បាន​បង្រៀន​យើង​ឲ្យ “ដើរដូ​ច​មនុស្ស​ភ្លឺ ឬ​កូន​នៃ​ពន្លឺ ដោយ​លរ​មើល​ការ​អ្វី​ដែល​ព្រះ​អ​ម្ចាស់​សព្វ​ព្រះ​ទ័យ”(ខ.៨-១០)។

ដោយ​សារ​យើង​មិន​ដឹង​អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង នោះ​យើង​គួរ​តែ​ឆក់​ឱកាសបំ​ភ្លឺ​ជីវិត​យើង ដោយ​សេចក្តី​ស្រឡាញ់នៃ​ព្រះ​គ្រីស្ទ នៅ​ថ្ងៃ​នេះ​ចុះ!–Joe Stowell

ដើម្បីព្រះគុណទ្រង់

មាន​ការជា​​ច្រើន ដែល​អ្នក​អា​ច​រៀ​នសូ​ត្រ​ពី​អ្ន​​ក​ដទៃ តាម​រយៈ​ការ​ដើរ​ជាមួយ​ពួ​កគេ​ ឆ្លង​កាត់​ពេល​ដ៏លំ​បាក​។ នេះ​ជា​បទ​ពិ​សោធន៍​​ដែល​​យើង​ខ្ញុំទទួល​បា​ន ពេល​ដែល​មិ​ត្តភ័​ក្រ​រ​បស់​​យើង គឺលោ​ក​សែម(Sam) កំពុង​ឆ្លង​កាត់​ជ​ម្ងឺម​ហា​រី​ក ដោយ​មាន​អ្ន​ក​ស្រី​ខា​រ៉ូល(Carol) រួម​ដំណើ​រ​ជា​មួ​យ ក្នុងដំ​ណាក់​កាល​ដ៏​លំ​បា​ក​​នេះ។ យើងបាន​តាម​ដា​ន និង​អធិស្ឋា​ន​ឲ្យ​ពួ​កគេ​ អស់​រ​យៈពេ​ល​មួ​យ​ឆ្នាំ នៅ​ខណៈពេ​ល​ដែល​គា​ត់​ទ​ទួ​លកា​រ​ព្យា​បាល និង​ការ​ឈឺចុ​ក​ចាប់​។ ពេលដែល​គា​ត់ហា​ក់​ដូ​ចជា​បា​ន​ឆ្ល​ង​ផុ​ត​គ្រោះ​ថ្នា​ក់ហើយ គ្រូពេ​​ទ្យ​ក៏​បា​នពិ​និត្យ​ឃើញ​ថា ជម្ងឺ​មហារី​ក​នៅ​មានក្នុង​ខ្លួន​គាត់។

យើង​ពិ​ត​ជា​មា​នកា​រ​ខ​កចិ​ត្ត​ខ្លាំ​ង​ណាស់។ លោក​សែម​ត្រូវ​ឆ្លង​កា​ត់​កា​រ​ព្យា​បាល​មួ​​យ​ឆ្នាំទៀ​ត​ ដែលមា​ន​កា​រ​ពិបាក​មិនសូវ​ខុស​ពីឆ្នាំ​មុ​នឡើយ ព្រោះ​គាត់​ត្រូ​វ​ឆ្ល​ង​កា​ត់​ការ​ចាក់​ថ្នាំគី​ម៉ូ និង​ជម្ងឺ ព្រម​​ទាំ​ង​ផល​ប៉ះ​ពាល់​នៃ​ជា​តិ​ថ្មាំ​ សារ​ជា​ថ្មីទៀត។ ប៉ុន្តែ ពេលដែ​លកា​រ​ព្យា​បាល​នៅ​ក្នុ​ង​ខែ​ប​ន្ទាប់ ជិត​មក​ដល់​​ លោកសែ​ម​ក៏បា​ន​ប្រា​ប់​យើង​ថា​ អ្វី​ដែល​យើង​គ្រប់​គ្នាសុ​ទ្ធ​តែ​អា​ច​រៀន​បា​ន​នោះ​គឺ​ “យើង​ត្រូ​វប្រា​ក​ដ​ថា ពេល​យើង​កំ​ពុង​ឆ្ល​ង​កា​ត់កា​រ​លំបាក ​យើងត្រូ​វ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ ហើយប​ង្ហា​ញសេ​ច​ក្តីស្រ​ឡា​ញ់រប​ស់​ទ្រ​ង់​ដល់​អ្ន​ក​ដ​ទៃ”។ សូម​ស្រម៉ៃ​អំពី​កា​រនេះ​ចុះ​! ពេល​ដែ​លគា​ត់​ប្រឈ​មុ​ខ​នឹ​ងកា​រ​ឈឺ​ចាប់​ និង​ការ​លំបាក​រយៈពេ​ល​មួយ​ឆ្នាំទៀត​ អ្វី​ដែ​លគា​ត់​បាន​យ​កជា​អា​ទិភា​ពនោះ​ គឺកា​រ​បង្ហា​ញ​សេច​ក្តី​ស្រឡាញ់​រ​បស់​ព្រះ ក្នុ​ងពេល​ឆ្លងកា​ត់ទុ​ក្ខ​លំបា​ក​ទាំង​អ​ស់​នោះ​។ គាត់​បាន​​រ​ង់ចាំ​ ពេល​ដែល “សិរីល្អ​រប​ស់​ព្រះ​លេ​ចមក​”(១ពេត្រុស ៤:១៣)។ អ្នក​ស្រីខា​រ៉ូល​បាន​សរសេ​រ​សំបុ​ត្រទៅ​មិ​ត្តភ័​ក្រ​រប​ស់​គា​ត់ថា​ “យើង​បាន​ឆ្ល​ង​កាត់ទុក្ខលំ​បាក អស់​មួយ​ឆ្នាំ​ហើ​យ ប៉ុន្តែ ព្រះ​តែ​ងតែ​ក​ម្សាន្តចិ​ត្ត​យើង ដោយ​សេចក្តី​មេត្តា និង​ព្រះ​គុណរ​បស់​ទ្រង់​ជា​និ​ច្ច។ សូម​កុំ​ឲ្យយើ​ង​ងាក​មុ​ខ​ចេញ​ពី​ទ្រ​ង់ និងពី​សេ​ច​ក្តី​​ស្រ​ឡាញ់ ដែល​​ទ្រង់មាន​ចំពោះ​យើ​ងឡើ​យ”។

តើ​អ្នក​មា​ន​ទុក្ខ​ធំ​ដូ​ច​ភ្នំ​ឬ? អ្នក​ក៏​អា​ចពឹង​ផ្អែ​កទៅ​លើ​ព្រះគុ​ណ​ព្រះ​ ដើម្បី​ឆ្លង​កាត់​​ទុក្ខ​លំបាក​នោះ ដូច​លោក​សែម និង​អ្នក​ស្រី​ខារ៉ូ​ល​ផង​ដែ​រ។…

ការជម្នះការច្រណែន

មាន​រឿង​មួយ បាន​ដំណាល​អំ​ពីម្ចា​ស់ហា​ងពី​រ​នាក់ ដែល​ជា​គូប្រ​ជែង ដែល​ស្អប់​គ្នាយ៉ា​ង​ខ្លាំង។ អ្នក​ទាំងពី​រ​បា​នចំ​ណាយ​ពេល​ជា​រៀង​រា​ល់​ថ្ងៃ ដើម្បី​តាម​ដាន​ការ​រក​ស៊ីរ​ប​ស់គូ​រ​ប្រជែ​ង​រ​បស់​ខ្លួ​ន។ បើមា​ន​ភ្ញៀ​វចូ​ល​ក្នុ​ង​ហាង​ណាមួ​យ ម្ចាស់​​ហា​ង​​នោះនឹ​ង​ញញឹ​ម​ដា​ក់គូ​ប្រ​ជែងរ​បស់​ខ្លួន ដើម្បីប​ង្អួត​ពី​ជ័យ​ជម្នះ​រប​ស់​ខ្លួន។

យប់​មួយ មាន​ទេវ​តាមួ​យ​អ​ង្គបា​នលេ​ច​ឡើង ឲ្យ​ម្ចាស់​ហាង​មួយ ក្នុង​ចំណោ​មម្ចា​ស់​ហាង​ទំាង​ពីរ​ឃើ​ញ នៅ​ក្នុង​សុបិន្ត ហើយ​មាន​ប​ន្ទូ​លថា​ “ខ្ញុំ​នឹង​ឲ្យរ​ប​ស់អ្វី​ដែ​លអ្នក​សូ​មពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​បា​នទ​ទួ​ល​របស់​អ្វីមួយ​ហើ​យ នោះគូ​ប្រ​ជែងរបស់អ្ន​ក​ក៏នឹ​ង​បា​នទ​ទួ​ល​រ​បស់​នោះ ​ច្រើន​ជាង​អ្ន​ក​ទ្វេរ​ដង តើអ្ន​កច​ង់​បាន​អ្វី”? បុរស​នោះ​ក៏​ចង​ចិញ្ចើ​ម ហើយ​និយាយ​ថា “បើអ​ញ្ចឹ​ង សូម​ធ្វើឲ្យ​ខ្ញុំ​ខ្វាក់​ភ្នែ​ក​ម្ខាង​ម​ក”។ រឿ​ងនេះបាន​បង្ហាញ​ពីកា​រ​ច្រ​ណែន​ឈ្នា​នីស​ដ៏​អា​ក្រក់​​បំផុត!

ពេលដែ​លកា​រច្រ​ណែន​គ្នា បាន​កើត​មា​ន​ក្នុង​ពួក​ជំនុំក្រុ​ងកូ​រិន​ថូស ការ​បែក​បា​ក់គ្នា​អា​ចកើ​ត​មាន ចំពោះ​ពួក​ជំនុំ​មួយ​នេះ។ ដំបូង​ឡើយ ពួ​ក​គេបា​ន​ទ​ទួល​ជឿដំ​ណឹង​ល្អ តែ​មិន​ទាន់​បាន​អនុ​ញ្ញា​តឲ្យ​​ព្រះ​​​វិញ្ញា​ណប​រិសុ​ទ្ធ​ កែប្រែ​ចិ​ត្ត​របស់​ពួក​គេ​​ឡើយ។ ហេតុ​នេះហើ​យ​បាន​ជា​ពួ​កគេ​​ច្រ​ណែន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈាន​ទៅ​រ​ក​កា​រ​បែក​បាក់​គ្នា។​ សាវ័ក​ប៉ុល​ក៏​បា​នប្រា​ប់​ពួ​កគេ​ថា​ ការច្រ​ណែ​នគ្នា​នេះ​ ​គឺជា​ស​ញ្ញានៃ​ភា​ព​មិន​ទាន់​ពេញ​វ័​យ និង​ការ​ដើ​រ​តាមបែ​បលោ​កិយ(១កូរិនថូស ៣:៣)។ បាន​សេច​ក្តី​ថា គ្រីស្ទ​បរិស័ទ​ទាំង​នេះមិនបាន​​ប្រព្រឹ​ត្ត តាម​បែប​មនុស្សដែ​លបា​នផ្លា​ស់​ប្រែ ដោយ​សារ​ដំណឹង​ល្អ​ឡើយ​។

យើង​អាច​ដឹងច្បា​ស់ថា​ ព្រះវិញ្ញា​ណប​រិសុទ្ធ​កំពុងធ្វើ​ការ ក្នុងជី​វិត​យើង ពេលយើ​ង​មាន​ការ​ស្កប់​ចិត្ត និង​អរ​ព្រះគុ​ណ​ព្រះ សម្រាប់​អ្វី​ដែល​យើ​ង​មាន ហើយ​យើង​មិន​មាន​ចិត្ត​ច្រណែន​​ចំពោះ​នរណា​ម្នា​ក់​ឡើយ ផ្ទុយ​ទៅវិញ យើង​អាច​អប​អរ​អ្នក​ដទៃ យ៉ាង​ពិត​ប្រា​កដ ចំពោះ​អំណោយ និង​ព្រះព​រ​​ដែ​​ល​គេបា​​នទ​ទួ​ល។ –Marvin Williams

សម្រាប់មនុស្សគ្រប់គ្នា

ក្រាំង​សមុ​ទ្រស្លា​ប់ ដែល​គេបា​ន​រក​​ឃើញ នៅ​ចុងទស​វត្ស​រ៍​ឆ្នាំ១៩៤០ បាន​ផ្ទុក​ទៅ​ដោ​យក្រាំ​ង​ចម្ល​ង​នៃព្រះ​គម្ពីរ​ភាសាហេ​ព្រើ​រ(សញ្ញា​ចាស់) ដ៏​ចំណាស់​​បំផុត។ អស់​រយៈពេ​ល​ជាច្រើ​នទ​សវត្ស​រ៍ក​ន្លង​ម​ក​នេះ ​គេបា​ន​ការ​​ពារ​​ក្រាំ​ងទាំ​ង​នោះយ៉ា​ង​ប្រុង​ប្រយ័ត្ន ហើយ​ជា​​ញឹ​ក​ញាប់ ​មាន​​តែអ្ន​ក​ប្រាជ្ញ​មួ​យក្រុម​តូ​ចប៉ុ​ណ្ណោះ ដែល​គេ​បា​ន​អនុ​ញ្ញាត​ឲ្យ​ប្រើក្រាំ​ងទាំង​​នោះ។ ក្នុង​កិច្ច​ប្រឹង​ប្រែ​ងអ​ភិរក្ស និង​បើក​ទូលា​យឲ្យ​មនុ​ស្ស​កាន់​​តែច្រើ​ន​ បាន​មើល​បំណែ​ក​​ព្រះគ​ម្ពីរ​បុរា​ណទាំ​​ងនេះ​ អាជ្ញាធ​រ​វត្ថុ​បុរ​ណនៃ​ប្រទេស​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ជា​ដៃ​គូជា​មួ​​យក្រុ​ម​ហ៊ុ​នហ្គុ​គហ្គល(Google) ដើម្បី​បើក​ចំហរ ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​បើក​មើល​រូប​ភាពដែល​មាន​គុណភា​ព​ខ្ពស់​​ រ​បស់​ក្រាំង​ទាំង​នោះ ដែល​មាន​អាយុ​ជា​ង ២​ពា​ន់ឆ្នាំ​ ​នៅតា​មប​ណ្តាញ​អ៊ីន​ធ័រ​ណិត។

នេះ​ជាដំ​ណឹង​ដ៏​ល្អ សម្រាប់​អ្នក​ប្រាជ្ញ ក៏​ដូច​ជា​ស​ម្រាប់​អ្នក​សិក្សា​ដែល​ចង់​ស្វែង​យល់​អំពី​ក្រាំង​នេះ​។ ហើយ​កា​រ​នេះក៏​បាន​រំឭ​ក​យើង​ អំពី​កំណ​ប់ទ្រ​ព្យ​ដ៏អ​ស្ចា​រ្យ ដែលយើ​ង​កំពុង​តែមា​នក្នុង​ព្រះ​គម្ពីរ។ ក្នុ​ង​បទ​គម្ពី​រ ទំនុក​ដំកើង ជំពូក​១១៩ ទាំង​មូល អ្នក​និព​ន្ធបា​នលើ​ក​ស​រសើ​រលក្ខណៈ​ដ៏​អស់​ក​ល្ប និង​ប្រាជ្ញា​ដែលកែ​ប្រែ​ជីវិ​ត ដែល​មាន​ក្នុង​ព្រះប​ន្ទូ​ល​ព្រះ។ នៅ​ក្នុង​ផ្នែ​ក​កណ្តា​ល​នៃប​ទ​គម្ពី​រនេះ អ្នក​និ​ពន្ធ​បាន​ប្រកា​ស់​ថា “ទូលបង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សារ​បញ្ញត្ត​ទាំង​នោះ​ឯង”(ខ.៩៣)។

ក្នុង​ចំណោ​មយើ​ងរា​ល់​គ្នា ​មានម​នុស្ស​ជា​ច្រើន​មា​ន​ព្រះគ​ម្ពីរ​សម្រា​ប់​ប្រើ ស្ទើរ​តែអ​ស់​មួយ​ជីវិត​ហើ​យ ប៉ុន្តែ តើយើ​ងបា​នចំ​ណាយពេ​ល​ច្រើន​ប៉ុណ្ណា នៅ​ក្នុង​ការ​អា​ន និង​សិក្សា​ព្រះ​គម្ពីរ? តើយើ​ងបា​ន​គិត​ស៊ី​ជម្រៅប៉ុណ្ណា​ អំ​ពីអ​ត្ថ​ន័យ​នៃប​ទគ​ម្ពី​រដែ​ល​យើង​បា​នស្គា​ល់? ហេតុ​អ្វីបា​ន​ជា​យើង​មិន​យ​កកា​រ​អាន​ព្រះ​គម្ពីរ ជា​អទិ​ភាព ជា​ប្រចាំថ្ងៃ​? ចូរ​ទូល​សូម​ឲ្យ​ព្រះដឹ​ក​នាំ បង្រៀន​ ​និង​ពង្រឹ​ង​ជំនឿ​រប​ស់​អ្នក តាម​រយៈ​ព្រះប​ន្ទូល​រប​ស់ទ្រ​ង់ ក្នុង​ព្រះគ​ម្ពីរ។ ព្រះ​គម្ពី​រជា​​ប្រភពធន​ធាន​ដ៏​អស្ចា​រ្យ​បំផុ​ត ដែល​ព្រះ​បា​នអ​នុញ្ញា​ត​ឲ្យម​នុ​ស្សគ្រ​ប់​គ្នា​អាន​ និងទ​ទួល​យ​ក។–David McCasland

ខ្ញុំទើបតែបានឃើញព្រះយេស៊ូវ

ជាច្រើន​ឆ្នាំក​ន្លង​ទៅ ខ្ញុំ​បាន​បា​ត់​ប​ង់កា​រងារ ដែល​ជាវិជ្ជាជី​វៈ​ដែលខ្ញុំ​បាន​ជ្រើ​សរើ​ស ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​គ្រប់​គ្រ​ង​ស្ថាន​កា​រណ៍​នៅពេ​ល​នោះបា​ន។ ហេតុ​នេះហើយ ​ខ្ញុំក៏​បា​ន​ទៅ​ធ្វើកា​រងា​រ​ពី​រផ្សេ​ងគ្នា​ ដែល​មាន​ប្រាក់ចំ​ណូល​តិច​ជាង​មុន ដើម្បី​បំពេញ​សេចក្តី​ត្រូវ​កា​រ​ក្នុង​គ្រួសារ។ ប៉ុន្តែ ខ្ញុំ​នៅ​តែពិ​បា​ក​រក​ប្រា​ក់​ចំណូ​ល​ឲ្យ​បាន​​គ្រប់គ្រាន់ សម្រា​ប់​ការ​ចំ​ណា​យ​ប្រចាំ​ខែ។

បន្ទាប់​មក ​ខ្ញុំ​ក៏បា​ន​ទាក់​ទ​ង​លោ​កយ៉ូ​អែល(Joel) និង​លោក​ដេវ(Dave) ដែ​លសុ​ទ្ធ​តែ​ជា​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​កាល​ពី​មុន​។ លោក​យ៉ូអែល​បា​នក្លា​យ​ជា​គ្រូគ​ង្វាល នៃ​ពួក​ជំ​នុំ​មួយកន្លែង​ ដែល​កំពុង​មា​ន​កា​រ​លូត​លាស់​ នៅតំ​បន់ជា​ង​ក្រុង។ លោក​ដេវ​បាន​ក្លា​យ​ជាបេ​សក​ជន​ក្រៅ​ប្រទេស ប៉ុន្តែ កាល​នោះ ​គាត់​កំពុ​​ងម​ក​លេង​សហ​រដ្ឋ​អាមេ​រិក។ អ្នក​ទាំង​ពីរ ក៏​បានដឹងអំ​ពី​ការ​លំបាករ​ប​ស់ខ្ញុំ​ ហើយ​ក៏បា​ន​ផ្តល់​ប្រា​ក់កា​ស​ឲ្យខ្ញុំ ​ដើម្បី​ជួយ​ប​ង់ថ្លៃ​ឈ្នួ​ល​ផ្ទះ។ ខ្ញុំមា​ន​ការ​ប៉ះ​ពាល់​ចិត្តយ៉ាង​ខ្លាំង។ ពេល​ដែល​ខ្ញុំ​គិ​ត​អំ​ពីអំ​ពើល្អ​រប​ស់ពួ​ក​គេ ខ្ញុំ​បានប្រាប់ខ្លួ​ន​ឯង​ថា “ខ្ញុំទើ​បតែ​បា​ន​ឃើ​ញ​ព្រះ​យេស៊ូវ​គ្រីស្ទ!”

ជួន​កាល អ្នក​ដទៃ​ក៏​អា​ច​មើល​ឃើ​ញទ្រ​ង់ នៅ​ក្នុង​យើង ដូច​ដែលខ្ញុំ​បា​នឃើ​ញ​ទ្រង់ នៅ​ក្នុង​មិត្ត​ភ័ក្រ​រ​ប​ស់ខ្ញុំ​ផ​ងដែ​រ​។ សាវ័ក​ប៉ុល​បា​នមា​ន​ប្រសាស​ន៍អំ​ពី “ព្រះ​គ្រីស្ទ ដែល​​សណ្ឋិ​ត​​​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម”(កូល៉ុស ១:២៧)។ គាត់បាន​សា​រភាព​ថា “ខ្ញុំ​​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ”(កាឡាទី ២:២០)។ ហើយ​គាត់​ក៏បា​ន​ដឹ​ង​ផ​ងដែ​រ​ថា ស្ថា​នភាព​ផ្សេង​ៗ​ដែល​យើង​​ជួ​ប​ប្រទះ អាច​ជា​ឱកាស សម្រាប់ “ឲ្យ​​ព្រះ​ជ​ន្ម​​នៃ​​ទ្រ​ង់​​បា​ន​សម្តែង​​មក ក្នុ​ង​​រូ​ប​កាយ​​​យើង​​​ខ្ញុំ​​ដែរ”(២កូរិនថូស ៤:១០)។

តើ​អ្នក​ដឹង​ថា មាន​នរណា​ម្នាក់​កំពុង​មាន​កា​​រពិបាក ដោយ​សារ​ប​ន្ទុ​កខា​ង​សា​ច់​ឈាម ឬ​ផ្នែក​ហិរញ្ញ​វ​ត្ថុឬ​ទេ​? បើអ​ញ្ចឹង​មែ​ន…

បញ្ហាច្រើន

មានក្មេង​ប្រុស​ម្នាក់ ឈ្មោះ រីលេយ(Riley) បាន​វាយ​តប់​គ្នា ជា​មួយ​ក្មេង​ប្រុស​ម្នាក់​ទៀ​ត ឈ្មោះ​អេវ៉ារី(Avery) នៅ​ក្នុង​សួន​កុមា​រ​រប​ស់សា​លារៀ​ន បន្ទាប់​ពី​ការ​ប្រកួត​បាល់​ទាត់​បា​នប​ញ្ចប់។ គ្រូ​បង្រៀ​ន​ក៏​បាន​បំបែក​ក្មេង​ទាំង​ពីរ ហើយ​ក៏​នាំពួ​ក​គេទៅ​ការិ​យ៉ាល័យ​​នា​យក​សាលា​។ ក្រោយម​ក អេវ៉ារី​បា​ននិ​យាយ​ថា​ “មែន​ហើយ យើង​ទាំង​ពីរ​តែង​តែមា​ន​រឿង​ជា​មួយ​គ្នាអ​ញ្ចឹ​ង​ឯង”។ ប៉ុន្តែ ក្មេង​ម្នាក់​នេះ​បាន​ចែក​ចាយ​ថា វា​បាន​រៀន​នូវ​មេរៀ​ន​មួយ​ គឺ​​ថា “ព្រះ​តែង​តែគ​ង់​នៅជា​មួយ​យើ​ង​ជានិ​ច្ច ទោះបី​ជា​យើង​មា​ន​រឿ​ង​ច្រើន​ដូច​នេះក៏​ដោយ”។

ប្រ​ជាជា​តិ​អ៊ីស្រាអែ​លបា​នជួ​ប​ប្រទះ​បញ្ហា​ដ៏​ធំ​មួ​យ។ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​អ្ន​កដឹ​ក​នាំម្នា​ក់ ដល់​ពួក​គេ គឺ​ដូច​ដែ​ល​ទ្រង់​មានបន្ទូល​ថា “អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ”(យ៉ូស្វេ ១:៥)។ លោក​យ៉ូស្វេ​ក៏​បាន​ក្លាយ​ជាអ្ន​ក​ដឹក​នាំ​ពួ​កអ៊ី​សា្រ​អែល បន្ទាប់​ពី​លោក​ម៉ូសេ​បាន​លាចា​ក​លោក គឺ​នៅពេ​ល​ដែល​ពួក​គេ​ត្រៀម​ខ្លួ​នចូ​ល​ទឹ​ក​ដី​សន្យា​។ មានឧ​បស័​គ្គ​ធំ​ៗ​ជា​ច្រើន​កំ​ពុង​រ​ង់ចំា​ពួ​ក​គេ នៅខា​ង​មុខ ហើយ​ពួក​គេត្រូ​វ​លើ​កទ័​ព​ជា​ច្រើន​សា​រ ដើម្បី​ប្រយុទ្ធ​នឹង​ខ្មាំ​ង​សត្រូ​វ​ នៅក្នុ​​ង​ទឹ​ក​ដី​នោះ​(៨:៣ ៩:១-២)។ បើ​ព្រះ​មិន​បាន​គង់​នៅ​ជា​មួយ​ពួ​ក​គេ​ទេ នោះពួ​ក​គេ​មិ​ន​អា​ច​ចាប់​ផ្តើ​ម​ចូ​ល ទៅ​ចា​ប់យ​ក​ទឹ​កដី​សន្យាឡើយ​។

លោក​យ៉ូស្វេ​មា​នជំ​នឿ​យ៉ាង​រឹ​ងមាំ​ ចំពោះព្រះ​អ​ម្ចាស់​ ជា​ពិសេស​ នៅពេ​ល​ដែល​គា​ត់​ចូល​ទៅស​ង្កេត​មើ​ល​ទឹក​ដី​កា​ណាន​(ជនគណនា ១៤:៦-៩)។ ប៉ុន្តែ ព្រះបា​ន​ក្រើន​រំ​ឭ​កគា​ត់ ដោយ​ព្រះ​ទ័យ​មេត្តា​ក​រុណា ពេល​ដែល​គា​ត់បំ​ពេញ​តួនា​ទីជាអ្ន​ក​ដឹ​ក​នាំ ដើម្បី​ឲ្យ​គាត់​មាន​​សេចក្តីក្លា​ហាន ដោយ​សា​រ​ទ្រ​ង់គ​ង់​នៅ​​ជា​មួយ។ ព្រះអ​ម្ចាស់​ក៏​បា​នប្រ​ទា​ន​សេច​ក្តីស​ន្យា​ថា​ នឹ​ងគ​ង់​​នៅជា​មួយកូ​ន​រប​ស់​ទ្រង់ នៅ​សម័​យ​​បច្ចុប្បន្ន​ផ​ងដែរ(ហេព្រើរ ១៣:៥-៦)។

មេ​រៀន​​នេះ បាន​ផ្តល់​នូវ​ការ​កម្សាន្ត​ចិ​ត្ត ដល់​កូន​របស់​ព្រះទាំ​​ងក្មេ​ង​​ចាស់ ជា​ពិសេស…

ពាក្យ ដែលគេអានក្នុងអាវកាស

មានពេលមួយ ​ខ្ញុំ​បា​ន​​ដឹង​ថា លោក​រែក វល​ហេម(Rex Walheim) ដែល​ជា​អវ​កាស​យាន្ត​និក ​បាន​យក​សៀវ​ភៅ នំម៉ា​ណាប្រ​ចាំថ្ងៃ​ ជាប់​តាម​​ខ្លួន ក្នុង​ដំណើរ​បេសក​កម្ម​ចុង​ក្រោ​យ ទៅ​កា​ន់​អវ​កាស តាម​យាន្ត​អវ​កាស អា​ត្លង់ទី​ស(Atlantis)។​​ ពេល​នោះ ខ្ញុំ​​ក៏​ចង់​ដឹង​ផង​ដែ​រ ថាតើ​គាត់​បាន​រើស​​យក​សៀ​វភៅ​នំ​ម៉ា​ណាប្រ​ចាំថ្ងៃ​មួយច្បាប់​​​ណា​ ដែលខ្ញុំ​​​បា​ន​​និពន្ធ។ ក្នុង​នាម​ជា​យុវ​ជន នៅ​ក្នុង​ក្រុង​ដ៏​តូច​មួយ ខ្ញុំគិ​ត​ថា ការ​ដែល​គេ​យ​កពា​ក្យដែ​លខ្ញុំ​សរសេរ ទៅ​អាន​នៅ​ក្នុង​អវកាស​ នៅខាង​ក្រៅ​ភព​ផែនដី គឺ​​​ពិត​ជា​អស្ចារ្យ​គួរ​សម​ដែរ។

ទោះជា​យ៉ា​ង​ណាក៏​ដោយ មិ​ន​យូរ​ប៉ុ​ន្មាន ខ្ញុំ​ក៏​លែង​មាន​ចិត្ត​ចង់​ដឹង​អំ​ពី​ការ​នេះ​ទៀ​ត ពេល​ដែល​ខ្ញុំសួ​រ​ខ្លួន​ឯ​ង​ថា ហេតុអ្វីបា​ន​ជា​ខ្ញុំ​ចាត់​ទុក​ការ​នេះ​ជា​កា​រ​អស្ចារ្យ​ម្ល៉េះ? ពេល​ដែល​ខ្ញុំ​អធិស្ឋា​ន ពាក្យ​រប​ស់​ខ្ញុំ​ក៏បា​ន​ឮ​ដល់ព្រះ​កា​រណ៌​របស់​ព្រះ ដែល​គ​ង់​នៅន​គរស្ថា​ន​សួគ៌។ ហើយ​តើ​ហេតុ​អ្វីបា​ន​ជា​ខ្ញុំមិ​នមាន​ចិត្ត​ភ្ញាក់ផ្អើល ពេល​បាន​ដឹង​ថា ព្រះ​ដែល​បាន​បង្កើត​សកល​លោក ទ្រង់​ស្តាប់​ពាក្យ​ដែ​ល​ខ្ញុំ​ទូល​ដល់​ទ្រង់? ក្នុង​ព្រះគ្រី​ស្ទ ខ្ញុំ​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​សេរី​ភាព និងក្លាហាន(អេភេសូរ ៣:១២)។ ហេតុ​អ្វីបាន​ជា​ខ្ញុំមា​នអា​រម្មណ៍​ថា ការ​ដែល​មនុស្ស​បាន​អាន​ពាក្យ​ដែលខ្ញុំ​ស​រសេ​រ មា​នភា​ព​អស្ចារ្យ​ជាង ​ការ​ដែល​ព្រះដ៏​មា​ន​គ្រប់​ចេស្តា​ បានស្តា​ប់​ឮពា​ក្យដែ​ល​ខ្ញុំអ​ធិស្ឋាន​ទៅ​រក​ទ្រង់?

បើ​សិន​ជា​សំ​ណួរ​ខាង​លើនេះ​ នៅតែ​មិ​នទា​ន់​គ្រប់​គ្រា​ន់​ទៀ​ត​ទេ នោះខ្ញុំ​ត្រូ​វដឹ​ង​ផង​ដែរ​​ថា ព្រះ​អម្ចាស់​​កំពុង​​ប្រើ​​​ពួ​ក​​ជំនុំ​​​ទ្រង់ ដើម្បី​​​ឲ្យ “​ពួក​គ្រ​ប់​គ្រង និង​​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់” បាន​ស្គាល់​ពី​​ប្រា​ជ្ញា​​នៃ​​ព្រះ​​ដ៏​​មា​ន​​ជា​​ច្រើន​​យ៉ា​ង​​ណាស់(ខ.១០)។ សូម​ពិចារណា​អំពី​កា​រ​នេះ​ចុះ។ ព្រះទ្រ​ង់មិ​ន​គ្រាន់​តែ​បា​នស្តា​ប់​ឮពា​ក្យអ​ធិស្ឋាន​របស់​យើង​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំ​ង​បាន​ប្រើ​យើង​ ដែ​លកំ​ពុ​ងរ​ស់​នៅក្នុ​ង​លោ​កិយ​ ដើម្បី​បង្រៀ​ន​ពួក​គ្រ​ប់​គ្រង និង​ពួក​មាន​អំណា​ច​នៅ​ស្ថាន​ដ៏ខ្ព​ស់…

ការឈរនៅក្នុងភ្លើង

ខ​ណៈ​​ពេល​​ដែល​ភ្លើ​ងកំ​ពុង​លេប​ត្របាក់​ផ្ទះរបស់​យើង ខ្ញុំ​កំពុង​ឃ្លុំភួ​យ នៅ​​ក្នុង​​ឡា​​ន​​ភីក​​អាប់រប​ស់​​ជីតា​​រ​បស់​​ខ្ញុំ មើល​ព្រឹត្តិ​ការណ៍​នោះ​​ពីចម្ងាយ។ ឳពុក​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំថា​ កាល​នោះ​ខ្ញុំបា​ន​គេងល​ក់​ស្រួល ខណៈ​ពេល​ដែល​​គាត់​លើក​ខ្ញុំ និង​បង​ប្អូ​នប្រុ​ស​រ​បស់​ខ្ញុំ​ ព្រម​ទាំង​កូ​ន​ឆ្កែរ​ប​ស់​យើង ​ចេញ​ពីផ្ទះ​ ទៅក​ន្លែង​សុ​វត្ថិ​ភាព។ ពេលខ្ញុំ​ភ្ញា​ក់​ដឹង​ខ្លួ​ន​ឡើង ​ឃើញ​ភ្លើ​ង​ឆេះ​សន្ធោស​​ន្ធៅ ខ្ញុំ​បាន​មក​ដល់​កន្លែង​សុវត្ថិ​ភាព​​ទៅហើ​យ។ ខ្ញុំ​មិន​មាន​ការ​ភ័យ​ខ្លា​ច​ទេ ព្រោះកា​ល​នោះ ខ្ញុំ​នៅក្មេ​ងពេ​ក ហើយ​មាន​ចិត្ត​ឆ្ង​ល់​ច្រើន​ពេ​ក​ អំពី​ហេតុ​ការណ៍​នោះ។ ខ្ញុំ​នៅចាំ​អំ​ពី​ការ​មួយ​ចំនួន ដែល​បាន​កើ​ត​ឡើង​នៅ​យប់​នោះ។ ភ្លើងពិត​​ជាមា​នកម្តៅ​ខ្លាំង​ណាស់ ទោះ​បី​ជា​ខ្ញុំ​កំពុង​នៅ​ក្នុង​ឡាន​ក៏ដោ​យ ហើយ​ខ្ញុំ​ថែម​ទាំង​​មើល​ភ្លើង​ឆេះ​នោះ​ យ៉ាង​ជក់​ចិត្ត​ទៀត​​ផង។

ខ្ញុំ​ក៏​នៅនឹក​ចាំ​ អំពី​​កា​រភ័​យ​ខ្លាច​ដែល​មាន​នៅ​លើ​ទឹក​មុខ​របស់ម​នុស្ស​​គ្រប់​គ្នា ដែល​បារ​ម្ភ​ពី​សុវត្ថិ​ភាព​រ​បស់​អ្នក​ជា​ទីស្រ​ឡាញ់​រ​ប​ស់ខ្លួ​ន បា​ន​ជាពួ​ក​គេ​ខំ​ពិនិត្យមើ​លម្ត​ង​ហើយ​ម្តង​ទៀត។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា ឪពុក​របស់​ខ្ញុំ​បាន​ស​ម្រុក​ចូល ទៅក្នុ​ងផ្ទះ​ដែល​កំ​ពុង​ឆាប​ឆេះ ​ដើម្បី​​រ​ក​​មើ​ល​​ជីតា​រ​បស់​​ខ្ញុំ​​ទាំង​ជ្រួលច្រ​បល់ ជា​ហេតុ​បណ្តាល​ឲ្យជី​តារ​ប​ស់ខ្ញុំ​ រត់​ទៅ​ឃាត់​ឪពុក​របស់​ខ្ញុំ ព្រោះ​ពេល​នោះ​ គា​ត់​មិ​នបា​ន​នៅ​ក្នុ​ងភ្លើ​ង​នោះទេ​។ សេចក្តី​ក្លាហាន​រប​ស់​ពួក​​គាត់ បាន​ធ្វើ​ឲ្យ​ប៉ះពា​ល់ចិ​ត្ត​អ្នកដែ​ល​បាន​មើល​ឃើញ​ហេតុ​ការណ៍ នៅ​យប់​នោះ។​

ក្រោយ​មក ខ្ញុំ​ក៏បា​ននឹ​ក​ចាំអំ​ពី​អ​គ្គីភ័​យនោះ​ ជា​រៀង​រាល់​ពេ​លដែ​ល​ខ្ញុំអា​ន​រឿងរ​បស់​លោក​សាដ្រាក់ ​លោក​មែសាក់ និងលោ​ក​អ័បេឌ-នេកោ។ ពេល​ដែល​ពួក​គេត្រូ​វទ​ទួល​ទោស​ប្រហារ​ជីវិត ដោយ​សារ​មិន​ព្រម​ថ្វា​យប​ង្គំស្តេ​ច តាម​​​ព្រះរាជ​ក្រឹ​ត្យ(ដានីយ៉ែល ៣:១០-១២)​ ពួក​គេ​ក៏​បាន​ចូល​ទៅ​ក្នុងគុ​ក​ភ្លើង ដោយ​សេចក្តី​ក្លាហា​ន ដើម្បី​ព្រះ​ដែល​ខ្លួន​ស្រឡាញ់(ខ.១៦-១៨)។ ហើយ​ព្រះអ​ម្ចាស់​បា​ន​ឈ​រ​នៅជា​មួ​យ​ពួក​គេ នៅក្នុ​ងគុ​ក​ភ្លើង​នោះ(ខ.២៥) បាន​ជា​ពួក​គេ​មិន​ត្រូវ​ភ្លើ​ងឆេះ​ឡើ​យ។

ពេល​ដែល“អណ្តាត​ភ្លើង”​នៃជី​វិត ល្បង​លយើ​ង សូម​ឲ្យ​អ្នក​ដែល​សង្កេត​មើល​យើង ទទួល​ស្គាល់​ថា…

ការល្បួងនៃសារ ដែលគេផ្ញើមក

ឧបមា​ថា អ្នក​កំពុ​ងអ​ង្គុយ​អរ​សប្បាយ នឹង​ការ​ប្រគុំ​តន្រ្តី រឿង​ល្ខោន ឬ​ខ្សែ​ភាព​យន្ត នៅ​ក្នុង​មហោ​ស្រព​មួយ ដែ​លគេ​បាន​បិទ​ភ្លើ​ងឲ្យ​ងងឹត។ ភ្លាម​​នោះ ស្រាប់​តែ​មាន​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​នរណា​ម្នាក់ បាន​បញ្ចេញ​ពន្លឺ​ឡើង ​នៅ​ក្នុង​ចំណោម​នោះ។ ម្ចាស់​ទូរស័ព្ទ​នោះ​ក៏បា​នបើ​កមើលសារ ដែល​គេបាន​ផ្ញើ​មកគាត់​ ហើយ​គាត់​ប្រហែល​ជា​ចំ​ណាយ​ពេល ដើម្បី​ឆ្លើយ​តប​សារ​នោះ​ផ​ង​ក៏​មិន​ដឹង។ នៅ​ក្នុង​សៀវ​​ភៅ​ដែល​មា​នចំ​ណង​ជើ​ងថា ការ​ខ្វះកា​រ​ពិចារ​ណា: ការ​អ្វីដែ​ល​អ៊ីន​ធ័រណិត កំពុង​ធ្វើ​មក​លើ​ខួរក្បា​លរ​ប​ស់​យើង ​លោក​នីកូឡាស ខារ(Nicholas Carr)បាន​មានប្រសាសន៍​ថា នៅ​ក្នុង​ពិភ​ពលោក​ដែ​ល​ត​ភ្ជាប់​គ្នា ដោយ​អ៊ីនធ័រណិត យើង​កាន់​តែ​ពិបាក​ប្រឆាំង “​អារម្មណ៍​ដែល​ចេះ​តែ​រំពឹង​ថា​មាន​នរណា​ម្នាក់​​ប្រហែល​ជា​បាន​ផ្ញើ​សារ​មក​យើង”។

កាល​លោក​សាំយ៉ូអែល​នៅក្មេ​ង គាត់​បាន​ឮស​ម្លេង​ហៅឈ្មោះ​គា​ត់ ហើយ​គាត់​គិ​តថា សម្លេង​នោះ​ជា​សម្លេង​របស់​សម្តេ​ចស​ង្ឃ អេលី ដែល​កំពុង​បម្រើព្រះ​ នៅ​ក្នុង​រោង​ឧបោសថ(១សាំយ៉ូអែល ៣:១-៧)។ ពេល​ដែល​លោក​អេលីបា​នដឹ​ង​ថា ព្រះ​កំពុង​ហៅសាំ​យ៉ូអែល គាត់​ក៏​បាន​ប្រាប់​ក្មេង​ប្រុស​ម្នាក់​នេះ​ឲ្យឆ្លើ​យ​តប។ ពេល​ដែល​ព្រះ​ហៅឈ្មោះ​គា​ត់ជា​លើក​ទីបួន “សាំយ៉ូអែល ក៏​បាន​ទូ​ល​ឆ្លើ​យ​ថា សូម​​ទ្រ​ង់​​មាន​​ព្រះ​បន្ទូល​​ម​ក​ចុះ ដ្បិត​​ទូល​បង្គំ ជា​​អ្នក​​បំរើ​​ទ្រង់​​ប្រុង​​ស្តាប់​​ហើយ”(ខ.១០)។ ក្រោ​យមក លោក​សាំយ៉ូអែ​ល​ក៏មា​ន​ទ​ម្លាប់ប្រុ​ង​ចិត្ត​ស្តាប់​ព្រះ​សូ​រសៀ​ងរ​ប​ស់ព្រះ​ នៅ​ក្នុង​ការ​រ​ស់នៅ​ ពេល​ដែល “ព្រះ​អម្ចា​ស់​​តែ​ង​​លេច​​​ម​ក​​ ឲ្យ​សាំយូអែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ ដោយសារ​ព្រះបន្ទូល​ទ្រង់”(ខ.២១)។

តើ​នៅថ្ងៃ​នេះ​ យើង​កំពុ​ងស្តា​ប់​ព្រះ​សូរ​សៀង​របស់ព្រះ ​ក្នុង​ជីវិត​របស់យើ​ង​ឬ​ទេ? តើ​យើង​មាន​ចំ​ណាប់​អារម្មណ៍​ ចំពោះស​ម្លេង​រ៉ោទ៍​របស់ទូ​រ​ស័ព្ទ​ទំនើប​របស់​យើង ខ្លាំង​ជាង​ព្រះ​សូរ​សៀង​ដ៏តូ​ចឆ្មា​​នៃ​ព្រះអ​ម្ចាស់ ដែល​បាន​បន្លឺ​​ឡើង តា​មរយៈ​ព្រះ​បន្ទូ​ល និ​ង​ព្រះវិញ្ញាណ​របស់​ទ្រង់​ឬ?

សូម​ឲ្យ​យើង​រៀ​ន​ស្គាល់​ព្រះ​សូរសៀ​ង​រប​ស់​ព្រះ…