ក្នុងព្រះគម្ពីរទាំងមូល មានខគម្ពីរមិនច្រើនទេ ដែលបានរៀបរាប់អំពីក្តីស្រឡាញ់របស់ព្រះ ឲ្យបានស៊ីជម្រៅជាងបទគម្ពីរ យ៉ូហាន ៣:១៦ ដែលបានចែងថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”។

ដូចនេះ សូមអ្នកចំណាយពេលបន្តិច ដើម្បីជញ្ជឹងគិតអំពីអត្ថន័យនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះអ្នក។ សូមបើកមើលអត្ថបទ ដែលយើងខ្ញុំបានសម្រិតសម្រាំងពីសៀវភៅសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ និងសៀវភៅដទៃទៀត ហើយទទួលបាននូវការយល់ដឹងជាថ្មី និងទទួលក្តីអំណរ ពេលដែលបានដឹងថា ទ្រង់ស្រឡាញ់អ្នកខ្លាំងប៉ុណ្ណា។

យើងខ្ញុំក៏មានក្រាហ្វិក និងរូបភាពមួយចំនួន ដែលអ្នកអាចចែកចាយ ជាមួយមនុស្សជាទីស្រឡាញ់ និងមិត្តភក្តិ ដើម្បីលើកទឹកចិត្តពួកគេ និងមានសៀវភៅសម្រាប់ផ្សាយដំណឹងល្អ ដើម្បីជួយឲ្យអ្នកផ្សាយដំណឹងល្អនៃក្តីស្រឡាញ់ដល់អ្នកដទៃ។

យើងខ្ញុំក៏ចង់ទទួលគំនិតយោបលពីអ្នកផងដែរ! ដូចនេះ សូមចែកចាយនូវគំនិតយោបល និងការប៉ះពាល់ចិត្តរបស់អ្នក ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀត ក្នុងមហាគ្រួសារនៃព្រះ ដែលកំពុងប្រើប្រាស់វិបសាយរបស់យើងខ្ញុំ។


ការអានអត្ថបទសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ រយៈពេល១០ថ្ងៃ ដែលយកបទគម្ពីរ យ៉ូហាន ៣:១៦ ជាគោល

សូមអានអត្ថទាំងនេះ ដែលបានដកស្រង់ចេញពីសៀវភៅដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ របស់អង្គការនំម៉ាណាប្រចាំថ្ងៃ។


ខាងក្រោមនេះ គឺជាភ្លេងនៃបទចម្រៀងទំនុកដំកើង។ សូមចុច "View Tract" ខណៈពេលដែលភ្លេងកំពុងលេង ដើម្បីអានបន្ថែមទៀត អំពីបទទំនុកដំកើងនេះ