បញ្ហានៅខាងមុខ
ដោយមិនអាចចៀសវាងបាន បញ្ហានឹងចូលទន្ទ្រានជីវិតយើងៈ លទ្ធផលមិនល្អពីតេស្តនៅមន្តីរពេទ្យ ការក្បត់ពីមិត្តភក្តិ ដែលទុកចិត្តកូនដែលបដិសេធយើង ឬប្តីប្រពន្ធដែលចាកចោលយើង។ បញ្ជីនៃ បញ្ហាមានវែង ប៉ុន្តែ មានតែជំរើសពីរគត់ ចំណេះនេះមុខដោយខ្លួនយើង ឬបែរទៅព្រះ។ ការហោះហើរតែម្នាក់ឯងទៅជួបនឹងបញ្ហាមិនមែនជាគំនិតល្អទេ។ វាអាចនាំទៅរបៀបអាកប្បកិរិយាអាក្រក់ ស្តីបន្ទោសដល់ព្រះ និងថយក្រោយទៅបរាជ័យ។
ដូចជាជនជាតិអ៊ីស្រាអែលដែរ យើងវិលវល់គ្មានកំណត់និងអស់សង្ឃឹម (ជនគណនា ១៤:១-៤)។ ពេលអ្នកយកការណ៍ភាគច្រើន មនុស្សមាឌធំដ៏គួរឲ្យភ័យ និងគ្រោះថ្នាក់នៅខាងមុខ គេបានសព្វនាម “យើង” ៧ដង ដោយគ្មានសំដៅទៅឯព្រះអម្ចាស់ (១៣:៣១-៣៣)។ ពួកអ៊ីស្រាអែលនៅលើចុងស្រួចនៃព្រះពរដ៏បំផុត ដែលព្រះទ្រង់សន្យាដល់គេ។ ពួកគេជាសាក្សីនូវការអស្ចារ្យ នៅអេស៊ីប ហើយជើងគេដើរលើដីគោក នៅបាតសមុទ្រក្រហម ក្នុងជ័យជំនះដែលគួរឲ្យខ្លាច។
ភាពស្មោះត្រង់របស់ព្រះបានកា្លយជាភស្តុតាងដ៏គួរអស្ចារ្យ។ ឱការចងចាំដ៏ខ្លីអើយ! ឱភាពមិនស្មោះត្រង់ដ៏គួរខកចិត្តអើយ! សោកស្តាយ ពួកគេបានបែរខ្នងឲ្យព្រះ និងទុកព្រះពរទ្រង់ដោយឡែក។ ផ្ទុយទៅវិញ កាលែប និងយ៉ូស្វេ រើសយកបែរទៅឯព្រះអម្ចាស់ ដោយទំនុកចិត្តៈ ព្រះយេហូវ៉ាក៏គង់នៅខាងយើង(១៤:៩) នៅពេលមនុស្សមាឌធំអ្នកបង្ហាញខ្លួន តើអ្នកធ្វើអ្វី? —Joe Stowell
ការជួបជុំគ្រួសារ
២៩ឆ្នាំកន្លងមក ការប្រារព្វពិធីការជួបជុំក្នុងជីវិតក្នុងទីក្រុង យើងបាននាំសមាជិកនៃគ្រួសារពិសេសមក។ ពិធីជួបជុំបានរួបរួមវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និងបុគ្គលិកពីមន្ទីរពេទ្យនៃសេចក្តីរំលឹកសំរាប់កុមារ ជាមួយនឹងអតីតអ្នកជំងឺពីអង្គភាពថែរក្សាល្អិតល្អន់ តាមប្រពន្ធ័ទំនើប។ ខ្លះជាក្មេងក្នុងកៅអីរុញ ហើយខ្លះជាក្មេងជំទង់។ ឪពុកម្តាយពួកគេមកជាមួយ ដើម្បីនិយាយអរគុណទៅអ្នកដែលបានសង្គ្រោះជីវិតកូនគេ និងបានផ្តល់ឱកាសលើកទីពីរ។
អត្ថបទកាសែតមួយ បានដកស្រង់ការឆ្លើយតបចេញពីចិត្តរបស់វេជ្ជបណ្ឌិត ប៉ុប ឃីលីថា ទាំងខាងវិជ្ជាជីវៈ និងផ្ទាល់ខ្លួន សំរាប់បុគ្គលិកទាំងអស់ នេះធ្វើជាហេតុដែលពួកគេធ្វើការនេះ។ ខ្ញុំឆ្ងល់ថាតើនៅស្ថានសួគ៌នឹងមានពេលជាច្រើនដែលអ្នកថែរក្សាខាងឯព្រលឹងវិញ្ញាណ និងអ្នកដែលគេបានជួយ “ទារកក្នុងព្រះគ្រីស្ទ” នឹងរួបរួមគ្នាចែករំលែករឿង និង លើកតម្កើងព្រះ។
គម្ពីរសញ្ញាថ្មីបានពណ៌នាពីរបៀបដែលលោកប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ ធ្វើការក្នុងចំណោមអ្នកជឿថ្មីក្នុងទីក្រុងថែស្សាឡូនិច ដោយស្លូតបូតវិញ “ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សា២:៧) និងដោយការទូន្មាន និងកំសាន្តចិត្តផង ដូចជាឪពុកនឹងកូន(ខ.១១) ការជួយដល់អ្នកជឿថ្មីនៅដំណាក់កាល សំខាន់ក្នុងជំនឿជាការបញ្ចោញកំលាំងនៃសេចក្តីស្រឡាញ់ដែលនឹងបណ្តាលឲ្យមានអំណរនៅឯការជួបជុំគ្រួសារនៅស្ថានសួគ៌។ —David McCasland
អំណាចនៃការសន្យា
ខ្ញុំពាក់គ្រឿងអលង្ការពីរគឺៈ ចិញ្ចៀនរៀបការលើម្រាមដៃ និងឈើឆ្កាងតូចមួយពីសែលទិកលើខ្សែកជុំវិញកខ្ញុំ។ ចិញ្ចៀនតំណាងភាពស្មោះត្រង់ខ្ញុំ ចំពោះការ៉ូលីន(Carolyn) ប្រពន្ធខ្ញុំជារៀងរហូត។ ឈើឆ្កាងរំលឹកខ្ញុំថាធ្វើការមិនមែនយល់ដល់គាត់ ប៉ុន្តែដោយយល់ដល់កិត្តិនាមព្រះយេស៊ូវដែលខ្ញុំធ្វើដូចនេះ។ ទ្រង់បានឱ្យខ្ញុំស្មោះត្រង់នឹងនាងរហូតដល់សេចក្តីស្លាប់មកបំបែក។ ពាក្យសម្បថពេលរៀបការគឺលើសជាងការចុះសន្យា ដែលយើងអាចក្បត់ ដោយធ្វើឲ្យខូច។ វាជាសម្បថពិសេសដែលគោលបំណងយ៉ាងជាក់ច្បាស់ថា នឹងចងភ្ជាប់រហូតដល់សេចក្តីស្លាប់មកបំបែក។(ម៉ាថាយ១៩:៦)ពាក្យថា “ទោះបីល្អជាងនេះ ទោះបីអាក្រក់ជាងនេះ ទោះបីមានជាងនេះ ទោះបីក្រជាងនេះ ទោះបីឈឺនិងជា” នោះបើគិតពីឱកាសវិញ វាមិនមែនស្រួលក្នុងការធ្វើតាមសម្បថឡើយ។ កាលៈទេសៈប្រហែលជាប្តូរហើយប្តីប្រពន្ធក៏អញ្ជឹងដែរ។ ការរៀបអាពាហ៍ពិពាហ៍គឺពិបាកនឹងល្អបំផុត បើចងការកែប្រែការមិនយល់ស្របគ្នា និងការពិបាក។ ពេលគ្មានអ្នកណាត្រូវរស់នៅក្នុងទំនាក់ទំនង ដែលមានការប្រមាថនឹងគ្រោះថ្នាក់ នោះការទទួលយកភាពលំបាកនៃភាពក្រខ្សត់ ភាពហត់នឿយ និងការខកចិត្ត អាចនាំទៅដល់សុភមង្គល។ សម្បថអាពាហ៍ពិពាហ៍ជាកាតព្វកិច្ច ដែលចងភ្ជាប់មួយដែលតម្រូវឲ្យស្រលាញ់ លើកកិត្តិយស និងថ្នាក់ថ្នមគ្នាទៅវិញទៅមក អស់មួយជីវិត ពីព្រោះព្រះយេស៊ូបានឱ្យយើងធ្វើដូច្នោះ។ ដូចពាក្យមិត្តខ្ញុំម្នាក់និយាយថា“ នេះជាសម្បថដែលធ្វើឲ្យយើងស្មោះត្រង់ទៅ ទោះបីពេលយើងមិនចង់ធ្វើតាមសម្បថយើង។” —David Roper
បុរសស្រូបខ្យល់
អ៊ីវេស រូស៊ី បានធ្វើអ្វីមួយ ដែលមនុស្សស្រមៃតាំងពីក្នុងរឿងព្រេងនិទានរបស់អ៊ីការុស។ គាត់បានហោះ។ រូស៊ី ដែលគេស្គាល់ថាជា“បុរសស្រូបខ្យល់” បានបង្កើតស្លាបមួយសំរាប់ជាមួយនឹងប្រអប់ម៉ាស៊ីន ដែលប្រើដងខ្លួនគាត់ជាតួយន្តហោះ ជាមួយនឹងស្លាបជក់ខ្យល់នៅខាងក្រោយខោអាវការពារកំដៅ។ ការហោះហើរលើកទីមួយរបស់គាត់ធ្វើនៅជិតក្រុងហ្សឺណែវ ស្វីស្សឺឡែន ក្នុងឆ្នាំ២០០៤ ហើយគាត់បានធ្វើការហោះ ដោយជោគជ័យជាច្រើនទៀត។
អ្នកនិពន្ធទំនុកតម្កើង ដាវីឌ ចង់មានស្លាប ដើម្បីឲ្យគាត់អាចហោះទៅឲ្យឆ្ងាយ។ នៅក្នុងពេលមួយដែលគាត់ត្រូវខ្មាំងសត្រូវដេញតាមចង់បានជីវិតគាត់។ ស្តេចនៃជនជាតិអ៊ីស្រាអែលស្រែកដង្ហើយថា ឱបើសិនណាជាមានស្លាបដូចជាព្រាប ទៅរ៉ានោះអញនឹងហើរចេញទៅឲ្យបានសេចក្តីសុខ(ទំនុកតម្កើង ៥៥:៦)ដូចជាដាវីឌ ពេលខ្លះយើងជួបនឹងសំពាធ ការដែលគេប្រព្រឹត្តខុសឆ្គងនឹងយើង ការលំបាក ឬការកើតទុក្ខ យើងប្រហែលប៉ងថា យើងអាចដុះស្លាប និងហើរចេញទៅ។
ប៉ុន្តែព្រះយេស៊ូវឲ្យយើងនូវរបៀបប្រសើរជាងនោះ។ ជាជាងការរត់ចេញពីការពុះពារយើង ទ្រង់បានអញ្ជើញឲ្យរត់ទៅឯទ្រង់។ ទ្រង់មានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងអោយអ្នករាល់គ្នាឈប់សំរាក ចូរទទូលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង។” (ម៉ាថាយ១១:២៨-២៩) ជាជាងយើងប្រាថ្នាហើរចេញនិងរត់គេចពីបញ្ហា យើងអាចនាំការទាំងនេះទៅឯទ្រង់។ ការរត់គេចមិនអាចឲ្យយើងមានសេចក្តីសំរាក ប៉ុន្តែព្រះយេស៊ូវអាចឲ្យបាន។ —Bill Crowder
ប៉ះពាល់ជីវិត
មិត្តខ្ញុំ ឌេន(Dan) ដែលជិតនឹងចប់ពីវិទ្យាល័យ ហើយត្រូវបានគេតំរូវឲ្យធ្វើបទបង្ហាញ។ គាត់មានពេល១៥នាទី ដើម្បីចែករំលែកពីរបៀបដែលគាត់រៀន រហូតដល់ទីបញ្ចប់ ហើយនឹងដើម្បីអរគុណ ដល់អ្នកដែលបានជួយគាត់រហូតមក។ គាត់សន្លឹងជុំវិញបន្ទប់មុនចាប់ផ្តើមនិយាយ។ មនុស្សគ្រប់ប្រភេទៈ គ្រួសារថ្មីថ្មោង លោកគ្រូអ្នកគ្រូ មិត្តភក្តិ អ្នកដឹកនាំព្រះវិហារ និងគ្រូបង្វឹក មានវត្តមាន។ បុរសម្នាក់ទៀតមាន។ គាត់ចាប់ផ្តើមពីរបៀបដែលមនុស្សម្នាក់ៗ បានប៉ះពាល់ដល់ជីវិតគាត់។ ស្ត្រីម្នាក់ “ដែលដូចជាមីងគាត់ហើយតែងនៅទីនោះ” សំរាប់គាត់។ បុរសវ័យប្រហែលជាងសាមសិប “ចែករំលែកបទគម្ពីរជារឿយៗ និងផ្តល់ប្រឹក្សា”។ បុរសម្នាក់ទៀតដែល“បានបង្រៀនគាត់ វិន័យនិងការខំប្រឹង”។ មិត្តភក្តិព្រះវិហារម្នាក់ ដែល“បាននាំគាត់ទៅហាត់លេងបាល់ទាត់រាល់ថ្ងៃ” ពីព្រោះម្តាយគាត់មិនអាចនាំបាន។ ប្តីប្រពន្ធពីរនាក់ដែល “បានចាត់ទុកគាត់ដូចកូនគាត់”។
អ្វីដែលដូចគ្នាមួយគឹៈ ពួកគេគ្រាន់តែជាគ្រីស្ទបរិស័ទធម្មតាដែលបានមកឯគាត់ដើម្បីបំផ្លាស់ជីវិតគាត់។ លោកប៉ុលបានហៅការនេះថា “ធ្វើការល្អដល់មនុស្សទាំងអស់ ហើយគិតដល់ពួកអ្នកជឿជាដើម” (កាឡាទី៦:១០)។ យើងអាចជួយកែប្រែជីវិតអ្នកដទៃ តាមរយៈការបង្ហាញការចាប់អារម្មណ៍ និងបញ្ចេញសកម្មភាព។ យើងអាចច្រូតចំរូតមួយ គឺដូចតែវាកើតឡើងដល់ឌេន(ខ.៩) ចូរក្រលេកមើលជុំវិញ តើមាននរណាម្នាក់ដែលជីវិតគាត់ត្រូវការភាពប៉ះពាល់ពីអ្នក។ —Anne Cetas
ទ្រង់ហៅខ្ញុំជាមិត្តសំឡាញ់
មនុស្សម្នាក់បានឲ្យនិយមន័យមិត្តភាពជា “ការស្គាល់ចិត្តអ្នកដទៃ និងចែករំលែកទឹកចិត្តខ្លួនជាមួយអ្នកដទៃ”។ យើងចែករំលែកទឹកចិត្តយើងជាមួយអ្នកដែលយើងទុកចិត្ត ហើយទុកចិត្តអ្នកដែលខ្វល់ខ្វាយពីយើង។ យើងទុកចិត្តដល់មិត្តយើង ព្រោះយើងមានទំនុកចិត្តថា គេនឹងប្រើព័ត៌មាននោះជួយយើង មិនមែនធ្វើឲ្យយើងគ្រោះថ្នាក់។ ពួកគេក៏ត្រលប់ទុកចិត្តយើងក្នុងមូលហេតុដូចគ្នានេះដែរ។
ជារឿយៗ យើងថាព្រះយេស៊ូវជាមិត្តយើង ព្រោះយើងដឹងថាទ្រង់ ចង់ធ្វើអ្វីដែលល្អសំរាប់យើង។ យើងប្រាប់ទ្រង់ព្រោះយើងទុកចិត្តទ្រង់។ ប៉ុន្តែ តើអ្នកដែលបានពិចារណាថា ព្រះយេស៊ូវទុកចិត្តដល់មនុស្សរបស់ទ្រង់ទេ? ព្រះយេស៊ូវបានផ្តើមហៅសាវកទ្រង់ជាមិត្តសំឡាញ់ជាជាងអ្នកបំរើ ព្រោះតែទ្រង់បានទុកចិត្តពួកគេ លើគ្រប់យ៉ាងដែលទ្រង់ឮពីព្រះបិតា(យ៉ូហាន១៥:១៥)។ ព្រះយេស៊ូវបានទុកចិត្តពួកសាវ័កឱ្យប្រើប្រាស់ពត៌មាននោះ សំរាប់សេចក្តីល្អដល់រាជ្យព្រះបិតា។
ទោះបីយើងដឹងថាព្រះយេស៊ូវជាមិត្តសំឡាញ់យើង តើយើងអាចនិយាយថា យើងជាមិត្តសំឡាញ់ទ្រង់ទេ? តើយើងស្តាប់ទ្រង់ទេ? ឬតើយើងគ្រាន់តែចង់ឲ្យទ្រង់ស្តាប់យើងតែមួយនោះ? តើយើងចង់ដឹងពីអ្វីក្នុងព្រះហឬទ័យទ្រង់ទេ? តើយើងគ្រាន់តែចង់ប្រាប់ទ្រង់ ពីអ្វីដែលនៅក្នុងចិត្តយើង? ក្លាយជាមិត្តសំឡាញ់នឹងព្រះយេស៊ូវ ត្រូវតែស្តាប់អ្វីដែលទ្រង់ចង់ឱ្យយើងដឹង ហើយប្រើប្រាស់ព័ត៌មាននោះ នាំអ្នកដទៃឱ្យចូលក្នុងមិត្តភាពជាមួយទ្រង់។ —Julie Ackerman Link
ការប្រឆាំងនឹងឈើឆ្កាង
ករណីតុលាការអាមេរិកថ្មីៗមួយផ្តោតលើថា តើនិមិត្តសញ្ញាសាសនា គឺឈើឆ្កាង គួរអនុញ្ញាតឲ្យមានលើដីសាធារណទេ។ លោក ម៉ាក សែមិន Mark Sheman អ្នកកាសែតម្នាក់បានរាយណ៍ការលើបញ្ហានះ ដោយនិយាយថា ទោះបីជា ឈើឆ្កាងក្នុងសំណួរបានសង់ឡើងក្នុងឆ្នាំ១៩៣៤ ជាទីរំលឹកដល់ទាហានដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ក្រុមទាហ៊ានជើងចាស់មួយដែលប្រឆាំងនឹងវា បានហៅឈើឆ្កាងថាជានិមិត្តសញ្ញាគ្រីស្ទានដ៏មានអំណាច ហើយមិនមែនជានិមិត្តសញ្ញានៃសាសនាផ្សេងទៀត។ ឈើឆ្កាងតែងតែត្រូវគេប្រជែងប្រឆាំង។ នៅក្នុងសតវត្សទីមួយ សាវកប៉ូលបាននិយាយថាឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ ។
ប្រាជ្ញា និងព្រះចេស្តានៃព្រះអម្ចាស់ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នា ដែលកំពុងតែបានសង្គ្រោះវិញ(១កូរិន១:១៧-១៨) ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងឃើញឈើឆា្កងជានិមិត្តសញ្ញាគ្រីស្ទានដ៏មានអំណាច។ វាជាភស្តុតាងនៃអំណាចព្រះ ដើម្បីឲ្យយើងមានសេរីភាពពីការសង្កត់សង្កិនពីអំណាចបាប។ នៅក្នុងសង្គមដែលមានភាពផ្សេងគ្នានិងពហុនិយម ការប្រជែងប្រឆាំងលើនិមិត្តសញ្ញាសាសនានឹងបន្តមាន។ តុលាការនឹងសំរេចថាតើឈើឆ្កាងគួរតែតាំងលើទ្រព្យសាធារណឬទេ។ ក៏ប៉ុន្តែការតាំងបង្ហាញអំណាចនៃឈើឆ្កាងនឹងត្រូវសំរេចនៅក្នុងចិត្តយើង។ —David McCasland
តើកំពុងធ្វើអ្វី?
កាលដើមរដូវនិទាឃរដូវ ប្រពន្ធខ្ញុំ និងខ្ញុំ មើលទស្សនីយភាពសត្វចាបដែលគួរអោយចាប់អារម្មណ៍ខាងក្រៅបង្អួចផ្ទះបាយយើង។ ចាបមួយគូរដោយមានចំបើង ក្នុងចំពូកចូល ក្នុងរន្ធខ្យល់ផ្ទះដែលនៅជិតខាងយើង ពីរអាទិត្យក្រោយមក យើងសប្បាយចិត្តដោយឃើញកូនចាបបួនលេចក្បាលចេញពីកន្លែងខ្យល់ចេញចូល។ ម៉ាក់ និងប៉ា ក៏ដាក់វេនបញ្ចុកចំណីកូនចាបដែលឃ្លានទាំងនោះ។
មើលឃើញមាត់ចំហធំ វារំលឹកខ្ញុំថាវាសំខាន់យ៉ាងណាទៅសំរាប់អ្នកដើរតាមព្រះគ្រីស្ទប្រាថ្នាចង់បានអាហារខាងឯវិញ្ញាណ។ ក្នុង១ពេត្រុស ២:២ លោកសាវកពេត្រុសប្រើប្រាស់ភាពរសដៀងគ្នា ពីការដែលប្រាថ្នាចង់បានអោយគេបញ្ចុកចំណីអាហារ៖ នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ឯភាសាក្រិកបកប្រែថា សង្វាត និយាយពីស្រែកដោយមានបំណង។ វាគឺជាពាក្យផ្សំដែលមានន័យថា ប្រាថ្នាចង់បានយ៉ាងអស់ពីចិត្ត រឺចង់បានយ៉ាងខ្លាំង។ វាប្រហែលមើលទៅ ដូចជាចំលែកដែលត្រូវគេបង្គាប់អោយចង់បានយ៉ាងអស់ពីចិត្ត សំរាប់អ្វីមួយ។ ប៉ុន្តែវាមិនដូចនឹងសត្វចាប និងកូនដែលឃ្លាននោះទេ យើងត្រូវការរំលឹកអំពីតម្រូវការខាងឯការចិញ្ចឹមវិញ្ញាណ។
ទោះបីជាយើងប្រហែលជាបានចំអែតដោយព្រះបន្ទូលកាលពីមុន(ខ.៣) យើងត្រូវដឹងថាតម្រូវការយើងគឺត្រូវតែបន្ត ហើយបើគ្មានការចិញ្ចឹមបន្ថែមនោះ យើងនឹងខ្សោយខាងឯព្រលឹងវិញ្ញាណ។ ព្រះជាម្ចាស់ចង់បញ្ចុកកូនស្ងួនភ្ងាទ្រង់។ ដូច្នេះ ចូរបើកមាត់អោយធំ! —Dennis Fisher
តើកំពុងធ្វើអ្វី?
ពេលដែលនៅផ្ទះមួយរយៈខ្លីមក ចៅស្រីខ្ញុំចាប់ផ្តើមសួរ “កំពុងធ្វើអ្វីហ្នឹងលោកតា?” ម្តងហើយម្តងទៀត។ ទោះបីខ្ញុំកំពុងធ្វើការជាមួយកុំព្យូទ័រ ពាក់ស្បែកជើងចង់ចេញក្រៅ អង្គុយអានសៀវភៅ រឺជួយធ្វើការក្នុងផ្ទះបាយ នាងសសៀរមកឯខ្ញុំ ហើយសួរខ្ញុំថាកំពុងធ្វើអ្វី។ បន្ទាប់ពីឆ្លើយនឹងនាងរាប់សិបដងថា បង់ថ្លៃវិក័យប័ត្រ ទៅហាងអានកាសែត ជួយយាយឯង បន្ទាប់មកខ្ញុំមកដល់សេចក្តីរួមថានាងកំពុងសួរនូវសំនួរដ៏គន្លឹះមួយ។
ឆ្លើយនឹងសំនួរទៅក្មេងស្រីតូចដែលចង់ដឹងចង់ឮម្នាក់អំពីរឿងដែលយើងធ្វើនោះ គឺជារឿងមួយ ប៉ុនែ្ត ឆ្លើយទៅឯព្រះជាម្ចាស់ អំពីសកម្មភាពយើង គឺពិតជាសំខាន់មែនទែន។ តើវាមិនសំខាន់ទេអ្វីបើគិតថា ព្រះជាម្ចាស់ទ្រង់មកនៅក្បែរកៀកយើងគ្រប់ពេលហើយថា អ្នកកំពុងធ្វើអ្វី? សូមស្រម៉ៃថាជាញយៗ ចំលើយយើងប្រហែលគ្មានន័យ ឬទទេរ ខ្ញុំមើលទូរទស្សន៍ពេញមួយថ្ងៃ ខ្ញុំកំពុងញ៉ាំអាហារច្រើនជាងអ្វីដែលខ្ញុំគួរ ខ្ញុំកំពុងទៅមួយថ្ងៃទៀតដោយអត់បានទាក់ទងជាមួយព្រះអង្គ ខ្ញុំកំពុងប្រកែកជាមួយប្តីប្រពន្ធ។ ហើយបញ្ជីចេះតែតទៅ ទៅជាការអាម៉ាស់របស់យើង។
យើងត្រូវបានប្រាប់ថាអោយប្រើប្រាស់ពេលវេលាយើងអោយមានប្រយោជន៍ ដោយមានសិរីរុងរឿងរបស់ព្រះក្នុងខ្សែភ្នែក(១កូរិ១០:៣១ កូល៣:២៣)លោកប៉ុលនិយាយថា ដូច្នេះត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឱ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ (អេភេសូរ៥:១៥) ដូច្នេះ វាជាសំនួរល្អ ដែលព្រះជាម្ចាស់ចង់ដឹង អ្នកកំពុងធ្វើអ្វី? —Dave Branon
បញ្ហានៃគំនិត
យើងកំពុងរស់នៅក្នុងសម័យ ដែលប្រមូលផ្តុំដោយគំនិតមហាជនគ្រប់ប្រភេទ។ ការសំរេចចិត្តត្រូវបានសំរេចដោយក្រុមមនុស្សជាច្រើន ហើយការសំរេចខ្លះជាការល្អ។ ការស្ទាប់ស្ទង់មតិអាចប្រាប់យើងអំពីមនុស្សដែលមានបទពិសោធន៍ជាមួយផលិតផល ជួយយើងក្នុងការធ្វើ ការទិញដែលឆ្លាតវៃ។ ការប្រមូលគំនិតអាចអោយមន្ត្រីរដ្ឋាភិបាលដឹងពីការគិំតផ្តួចផ្តើមពីគោលនយោបាយពួកគេ នឹងត្រូវគេទទួលយកយ៉ាងដូចម្តេច។
នៅពេលដែលព័ត៌មានប្រមូលផ្តុំជាបញ្ហានៃគំនិតផ្ទាល់ខ្លួន វាអាចមានប្រយោជន៍ក្នុងការធ្វើការសំរេចចិត្តលើកំរិតផ្សេងៗគ្នា។ ទោះបីយ៉ាងណា នៅពេលវាមកដល់សំនួរសំខាន់បំផុតមួយ សំរាប់ភាពអស់កល្ប នោះបណ្តាជនគេមិនអាចឆ្លើយបាន។ យើងត្រូវតែឆ្លើយដោយខ្លួនឯង នៅក្នុងម៉ាថាយ១៦ ព្រះយេស៊ូវបាននាំសាវកមកក្រុងកេសារ៉ា ភីលីព ហើយសួរដល់ពួកសាវកនូវសំនួរអំពីគំនិតមហាជនៈ តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?(ខ១៣) ចំលើយទាំងអស់ផ្សេងៗគ្នា ហើយនិងបំពេញឱ្យគ្នា ប៉ុន្តែគ្មានមួយណាគ្រប់គ្រាន់។
នោះហើយដែលជាហេតុព្រះយេស៊ូវសួរសាវកទ្រង់ “ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា?(ខទី១៥) នោះពេត្រុសបានឆ្លើយចំលើយដ៏ត្រូវៈ “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(ខ.១៦) មតិសាធារណអាចជួយឆ្លើយនូវសំនួរមួយចំនួន ប៉ុន្តែ មិនមែនជាមួយដែលកំណត់ភាពអស់កល្បរបស់អ្នកៈ តើអ្នកនិយាយថា ព្រះយេស៊ូវជាអ្នកណា? បើអ្នកយល់ស្របជាមួយនឹងព្រះគម្ពីរហើយទុកនឹងព្រះគ្រីស្ទ នោះអ្នកនឹងមានជីវិតអស់កល្ប ។—Bill Crowder