ពួកបរិសុទ្ធ
អ្នកប្រហែលជាមិនហៅខ្លួនឯងថា ពួកបរិសុទ្ធឡើយ ប៉ុន្តែ ជាញឹកញាប់ សាវ័កប៉ុលបានហៅអ្នកជឿព្រះថា “ពួកបរិសុទ្ធ” ក្នុងព្រះគម្ពីរសញ្ញាថ្មី(អេភេសូរ ១:១ កូល៉ុស ១:២)។ តើគាត់ហៅពួកគេថា ពួកបរិសុទ្ធ ដោយសារពួកគេល្អឥតខ្ចោះឬ? ទេ គឺមិនយ៉ាងដូច្នោះទេ ។ ពួកគេគឺជាមនុស្ស ដូចនេះ ពួកគេមានបាប ។ តើហេតុអ្វីបានជាគាត់ហៅពួកគេយ៉ាងដូចនេះ? ក្នុងព្រះគម្ពីរសញ្ញាថ្មី ពាក្យ ពួកបរិសុទ្ធ គឺមានន័យថា អ្នកដែលត្រូវបានញែកចេញសម្រាប់ព្រះ ។ ពាក្យនេះ គឺសំដៅទៅលើអ្នកដែលមានការរួបរួមខាងវិញ្ញាណ ជាមួយព្រះគ្រីស្ទ(អេភេសូរ ១:៣-៦)។ ពាក្យនេះគឺមានន័យដូចជាពាក្យ អ្នកជឿព្រះម្នាក់ៗ នៅក្នុងព្រះយេស៊ូវ(រ៉ូម ៨:២៧) និងអ្នកដែលផ្តុំគ្នាបង្កើតជាពួកជំនុំ(កិច្ចការ ៩:៣២)។
តាមរយៈអំណាចនៃព្រះវិញ្ញាណ ពួកបរិសុទ្ធមានការទទួលខុសត្រូវ នៅក្នុងការរស់នៅ ឲ្យសក្តិសមនឹងការត្រាសហៅដែលខ្លួនបានទទួល ។ ពួកគេត្រូវមានលក្ខណៈដូចនេះ គឺមិនត្រូវមានភាពអសីលធម៌ផ្លូវភេទ និងពាក្យសម្តីមិនសមរម្យឡើយ(អេភេសូ ៥:៣-៤)។ យើងត្រូវមានលក្ខណៈសម្បត្តិថ្មីៗ ដែលមានដូចជា ភាពជាអ្នកបម្រើគ្នាទៅវិញទៅមក(រ៉ូម ១៦:២) ការបន្ទាបខ្លួន សេចក្តីសុភាព ភាពអត់ធ្មត់ សេចក្តីស្រឡាញ់ ការរួបរួមនៃព្រះវិញ្ញាណ សេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង(អេភេសូ ៤:១-៣) ការស្តាប់បង្គាប់…
បញ្ជីនៃឧបស័គ្គ
ការរកកំហុសអ្នកដទៃ ជាទម្លាប់ពីអតីតកាលដ៏ពេញនិយម ហើយគួរឲ្យស្តាយណាស់ ដែលមនុស្សជាច្រើនងាយនឹងប្រឡូកនៅក្នុងការនេះដែរ ។ ការផ្តោតទៅលើកំហុសរបស់អ្នកដទៃ គឺជាវិធីដ៏អស្ចារ្យ ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនឯងមានភាពល្អប្រសើរជាងមុន ។ ប៉ុន្តែ នោះមិនមែនជាវិធីដ៏ត្រឹមត្រូវទេ ។ ការខំគេចចេញពីកំហុស ដែលយើងត្រូវដោះស្រាយ នៅក្នុងជីវិតរបស់យើង គឺមិនគ្រាន់តែជាឧបស័គ្គ នៃការរីកលូតលាស់ខាងវិញ្ញាណរបស់យើងប៉ុណ្ណោះឡើយ ប៉ុន្តែ ថែមទាំងរារាំងមិនឲ្យព្រះធ្វើការរបស់ទ្រង់ តាមរយៈយើងផងដែរ ។ ប្រសិទ្ធិភាពនៃកិច្ចការ ដែលទ្រង់ធ្វើតាមរយៈជីវិតយើង គឺត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើង ឬត្រូវបានរារាំង ដោយរបៀបនៃការរស់នៅរបស់យើង ។
ហេតុដូចនេះហើយ បានជាសាវ័កប៉ុល បានខិតខំជៀសវាង “ការបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការណាមួយ”(២កូរិនថូស ៦:៣)។ សម្រាប់គាត់ គ្មានអ្វីដែលសំខាន់ជាងការធ្វើឲ្យខ្លួនឯងមានប្រយោជន៍សម្រាប់ព្រះគ្រីស្ទ ដោយជួយដល់ជីវិតអ្នកដទៃ ។ គាត់នៅតែអាចធ្វើឲ្យខ្លួនមានប្រយោជន៍ ទោះជាមានអ្វីមកបង្អាក់ក៏ដោយ ។
បើសិនជាអ្នកចង់ក្លាយជាគ្រីស្ទបរិស័ទដ៏ពិត ហើយមានប្រយោជន៍សម្រាប់ព្រះ នោះសូមគិតអំពីបញ្ជីនៃឧបស័គ្គចុះ ។ ជួនកាល ឧបស័គ្គគឺជាអ្វី ដែលមានភាពត្រឹមត្រូវនៅក្នុងបរិបទណាមួយ តែមិនត្រឹមត្រូវនៅក្នុងបរិបទផ្សេងទៀតឡើយ ។ ទោះជាយ៉ាងណាក៏ដោយ អំពើបាបគឺពិតជាការបង្អាក់ដល់អ្នកដទៃ ។ ការនិយាយដើម ការនិយាយបង្ខូច អំណួត ភាពល្វីងជូរចត់ ភាពលោភលន់ ការបំពាន ការបញ្ចេញកំហឹង ភាពអាត្មានិយម…
មនុស្សកាមីរ៉ា
លោកកស្ទីវិន វីលសៀ(Steven Wiltshire) ត្រូវបានគេឲ្យរហ័សនាមថា “មនុស្សកាមីរ៉ា” ដោយសារគាត់មានសមត្ថភាពដ៏អស្ចារ្យ នៅក្នុងការរំឭកឡើងវិញជាលម្អិត នូវអ្វីក៏ដោយ ដែលគាត់បានឃើញ ហើយបន្ទាប់មក គាត់ក៏គួររូបតាមការចងចាំនោះ ។ ឧទាហរណ៍ បន្ទាប់ពីលោកស្ទីវិនបានជិះយន្តហោះកាត់ពីលើទីក្រុងរ៉ូម គេក៏បានសុំឲ្យគាត់គូរូបផ្នែកកណ្តាលនៃទីក្រុងនេះ នៅលើក្រដាសទទេមួយសន្លឹក ។ ពិតជាគួរឲ្យស្ងប់ស្ងែងណាស់ គាត់បានគូរូបតាមការចងចាំរបស់គាត់ បានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ដែលមានដូចជារូបផ្លូវក្រងិចក្រងុក អាគារ បង្អូចអាគារ និងរូបភាពលម្អិតជាច្រើនទៀត ។
សមត្ថភាពចងចាំរបស់លោកវីលសៀគឺពិតជាគួរឲ្យកត់សំគាល់មែន ។ ប៉ុន្តែ នៅមានសមត្ថភាពចងចាំមួយប្រភេទទៀត ដែលកាន់តែអស្ចារ្យ ហើយសំខាន់ជាងទៅទៀត ។ មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានសន្យាពួកសាវ័កថា ទ្រង់នឹងចាត់ឲ្យព្រះវិញ្ញាណយាងចុះមក ដើម្បីឲ្យពួកគេមានការចងចាំដ៏អស្ចារ្យ អំពីការអ្វីដែលទ្រង់បានមានបទពិសោធន៍ គឺដូចដែលមានចែងថា “តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ … នឹង … រំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ”(យ៉ូហាន ១៤:២៦)។
ពួកសាវ័កបានស្តាប់ឮសេចក្តីបង្រៀនដ៏អស្ចារ្យនៃព្រះគ្រីស្ទ ។ ពួកគេបានឮទ្រង់បង្គាប់មនុស្សខ្វាក់ឲ្យមើលឃើញ មនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ ប៉ុន្តែ នៅពេលអ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អ បានកត់ទុកនូវហេតុការណ៍ទាំងអស់នេះ ពាក្យរបស់ពួកគេមិនត្រូវបានសរសេរឡើង តាមការចងចាំរបស់មនុស្ស ដែលមានអំណោយទាននោះឡើយ ។…
សេចក្តីសន្យាដែលអ្នកអាចពឹងផ្អែកបាន
បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចពិភពលោក រដ្ឋាភិបាលអាមេរិក បានអនុម័តច្បាប់កាន់តែតឹងរឹងជាងមុន ដើម្បីការពារប្រជាជន ឲ្យរួចពីការអនុវត្តន៍នៃធនាគា ដែលមិនអាចទុកចិត្តបាន ។ ធនាគាទាំងឡាយត្រូវឆ្លើយតប ចំពោះច្បាប់នេះ ដោយធ្វើការកែសម្រួលគោលការណ៍មួយចំនួនរបស់ខ្លួន។ ធនាគារបស់ខ្ញុំបានផ្ញើសំបុត្រមួយច្បាប់មកខ្ញុំ ដើម្បីបញ្ជាក់អំពីការកែសម្រួលនោះ។ នៅពេលខ្ញុំអានសំបុត្រនោះចប់ ខ្ញុំមិនសូវបានទទួលនូវចម្លើយទេ ផ្ទុយទៅវិញ ខ្ញុំមានសំណួរកាន់តែច្រើន ។ ក្នុងសំបុត្រនោះ មានប្រើពាក្យ “យើងខ្ញុំប្រហែលជា” និងពាក្យ “អាស្រ័យទៅលើការសម្រេចចិត្តរបស់យើងខ្ញុំ” ដែលពាក្យទាំងនេះ គឺពិតជាមិនអាចធ្វើឲ្យខ្ញុំជឿទុកចិត្តបានឡើយ!
ផ្ទុយទៅវិញ ព្រះគម្ពីរសញ្ញាចាស់ បានដកស្រង់ជាច្រើនដងពីព្រះបន្ទូលព្រះ នូវពាក្យ “អញនឹង” ។ ព្រះបានសន្យាចំពោះស្តេចដាវីឌថា “នោះអញនឹង តាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹង តាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹង តាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ”(២សាំយ៉ូអែល ៧:១២-១៣)។ គ្មានអ្វីដែលមិនច្បាស់លាស់ នៅក្នុងព្រះបន្ទូលទាំងនោះឡើយ ។ ដោយសារស្តេចសាឡូម៉ូន បានទទួលស្គាល់ភាពស្មោះត្រង់របស់ព្រះ ចំពោះព្រះបន្ទូលសន្យា នោះទ្រង់ក៏បានអធិស្ឋាន នៅពេលសម្ភោធព្រះវិហារថា “ទ្រង់បានរក្សាសេចក្តីសន្យា ដែលទ្រង់បានមានព្រះបន្ទូលនឹងអ្នកបំរើទ្រង់ គឺនឹងដាវីឌ ជាបិតាទូលបង្គំ ទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយសម្រេចសេចក្តីនោះ ដោយព្រះហស្តទ្រង់ ដូចជាមានមកសព្វថ្ងៃនេះ”(២របាក្សត្រ ៦:១៥)។ ជាច្រើនសតវត្សរ៍ក្រោមមក សាវ័កប៉ុលក៏បានបង្រៀនថា…
មិត្តសម្លាញ់ នៅពេលយប់ជ្រៅ
បើសិនជាអ្នកត្រូវការជំនួយ នៅពេលកណ្តាលអាធ្រាត តើមាននរណាម្នាក់ ដែលអ្នកអាចស្រែកហៅឲ្យជួយឬទេ? លោករេយ ព្រីតឆាត(Ray Pritchard)ដែលជាគ្រូបង្រៀនព្រះគម្ពីរ បានហៅអ្នកទាំងនោះថា “មិត្តសម្លាញ់នៅម៉ោង២ រំលងអាធ្រាត”។ បើសិនជាអ្នកមានការបន្ទាន់ មិត្រសម្លាញ់ប្រភេទនេះ នឹងសួរអ្នកនូវសំណួរពីរគឺ “តើអ្នកនៅឯណា?” និង “តើអ្នកត្រូវការអ្វី?”
ការមានមិត្តសម្លាញ់ដូចនេះ គឺពិតជាចាំបាច់ណាស់ នៅ ពេលដែលយើងជួបការលំបាក ។ ដាវីឌមានមិត្តសម្លាញ់ដូចនេះម្នាក់ដែរ គឺយ៉ូណាថាន ។ បិតារបស់យ៉ូណាថាន គឺស្តេចសូល មានការច្រណែននឹងប្រជាប្រិយភាពរបស់ដាវីឌ និងព្រះពរដែលព្រះប្រទានដល់គាត់ ហើយក៏បានព្យាយាមសម្លាប់គាត់(១សាំ-យ៉ូអែល ១៩:៩-១០)។ ដាវីឌក៏បានគេចខ្លួន ហើយសុំឲ្យមិត្តសម្លាញ់រូបនេះជួយ(ជំពូក ២០)។ នៅពេលដាវីឌកំពុងលាក់ខ្លួននៅទីវាល យ៉ូណាថានកំពុងអង្គុយសោយអាហារជាមួយព្រះបិតាទ្រង់ ហើយភ្លាមនោះក៏បានដឹងថា ស្តេចសូលគឺពិតជាចង់សម្លាប់ដាវីឌមែន(ខ.២៤-៣៤)។
យ៉ូណាថាន “មានការឈឺឆ្អាលចំពោះដាវីឌ”(ខ.៣៤) ដោយសារមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេ ។ ទ្រង់បានដាស់តឿនដាវីឌ អំពីផែនការរបស់បិតាទ្រង់ ហើយទ្រង់បានប្រាប់ឲ្យគាត់ចាកចេញទៅ(ខ.៤១-៤២)។ ដាវីឌក៏បានដឹងថា យ៉ូណាថានគឺជាមិត្តសម្លាញ់ដ៏ល្អ ។ ព្រះគម្ពីរបានចែងថា ពួកគេទាំងពីរបានយំទាំងពីរនាក់ “ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង”(ខ.៤១)។ វិញ្ញាណរបស់ពួកគេបាន“ដេរ ភ្ជាប់”គ្នា ។
តើអ្នកមានមិត្តសម្លាញ់ជាគ្រីស្ទបរិស័ទ ដែលអ្នកអាចពឹងពាក់បាន នៅពេលមានវិបត្តិឬទេ? តើអ្នកជាមនុស្ស ដែលមិត្តភ័ក្ររបស់អ្នកបានហៅថា “មិត្តសម្លាញ់នៅម៉ោង២រំលងអាធ្រាត”ឬទេ? –…
ការឆ្លើយតបរបស់ព្រះ
ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ(ម៉ាកុស ៦:៣៧) ។ យើងងាយនឹងភ្លេចព្រះបន្ទូលព្រះយេស៊ូវ នៅក្នុងបទគម្ពីរនេះ។ មានមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា ដើម្បីស្តាប់ព្រះបន្ទូលទ្រង់ ។ នោះពេលជ្រុលហើយ ពួកសិស្សក៏ចាប់ផ្តើមមានការបារម្ភ ហើយក៏បានជំរុញទ្រង់ ឲ្យមានបន្ទូលប្រាប់ពួកបណ្តាជនទាំងនោះ ឲ្យចេញទៅកន្លែងផ្សេង(ខ.៣៦)។ ព្រះយេស៊ូវទ្រង់ក៏បានតបថា “ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ”(ខ.៣៧)។
ហេតុអ្វីបានជាទ្រង់មានបន្ទូលដូចនេះ? ព្រះគម្ពីរយ៉ូហាន ៦:៦ បានចែងថា តាមពិត ទ្រង់កំពុងល្បងលពួកគេទេ ។ តើទ្រង់ចង់ជ្រាប ថាតើពួកគេនឹងទុកចិត្តថា ទ្រង់នឹងធ្វើការអស្ចារ្យឬ? ទ្រង់ប្រហែលជាចង់ជ្រាបមែន ប៉ុន្តែ ទ្រង់ហាក់ដូចជាសព្វព្រះទ័យឲ្យសិស្សរបស់ទ្រង់ រួមចំណែកក្នុងការមើលថែរមនុស្សមួយហ្វូងនោះជាង ដើម្បីឲ្យពួកគេបានធ្វើការជាមួយទ្រង់ និងសម្រាប់ទ្រង់ ។ បន្ទាប់មក ទ្រង់ក៏បានប្រទានពរដល់នំបុ័ង៥ដុំ និងត្រី២កន្ទុយ ដែលពួកគេបាននាំមកឯទ្រង់ ហើយទ្រង់ធ្វើការអស្ចារ្យ ដោយប្រទានអាហារ ដល់មនុស្សជាង៥ពាន់នាក់នោះ ។
ខ្ញុំជឿថា ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលនេះ ដល់យើងផងដែរ ។ មនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែមានសេចក្តីត្រូវការនៅក្នុងជីវិតរបស់ខ្លួន ដូចនេះ យើងត្រូវទូលដល់ព្រះយេស៊ូវ អំពីសេចក្តីត្រូវការទាំងនោះ ដោយការអធិស្ឋាន ។ ជាញឹកញាប់ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរអ្នករាល់គ្នាធ្វើអ្វីម្យ៉ាងសម្រាប់ពួកគេចុះ”។ យើងបដិសេធថា “ប៉ុន្តែ ព្រះអម្ចាស់អើយ យើងខ្ញុំមិនមានពេលវេលា ប្រាក់ ឬកម្លាំងគ្រប់គ្រាន់ទេ”។…
“ក្បាច់រចនានៅលើផែនដី”
ទឹកជ្រោះណាយអាការ៉ា ហ៊្វលស៍(Niagara Falls) ស្ថិតក្នុងចំណោមទីកន្លែងដ៏អស្ចារ្យបំផុត ដែលព្រះបានបង្កើត នៅក្នុងធម្មជាតិ ហើយនៅជ្រុងម្ខាងនៃទឹកជ្រោះនោះ មានសួនច្បាររុក្ខសាស្រ្តមួយ ដែលមានសោភ័ណ្ឌភាពស្រស់ស្អាតអស្ចារ្យ ។ សួនច្បារនោះមានឈ្មោះដែលមានន័យថា ផ្ទះពិពណ៌ផ្កា ។ សួនច្បារនោះគឺជាផ្ទះពណ៌បែតង ដែលមានដើមផ្កា និងមានរុក្ខជាតិដ៏កម្រជាច្រើនមុខ ។ ម្យ៉ាងវិញទៀត ក្រៅពីពពួកផ្កា ដែលខ្ញុំបានសង្កេតមើលជាមួយភរិយាខ្ញុំ មានការមួយទៀត ដែលយើងចាប់អារម្មណ៍ដែរនោះ គឺពាក្យដែលគេសរសេរអំពីទីកន្លែង ។
នៅទីនោះ គេសរសេរពាក្យមួយឃ្លាថា “សូមប្រិយ៍មិត្តអញ្ជើញចូលទស្សនាស្នាព្រះហស្ថដ៏ស្រស់ស្អាតរបស់ព្រះ ដែលជាក្បាច់រចនា នៅលើផែនដី”។ នេះគឺពិតជាការបកស្រាយដ៏គួរឲ្យស្ងប់ស្ងែង អំពីរបៀបដែលព្រះទ្រង់បានប្រទានពរ ឲ្យពិភពលោកនេះ មានសោភ័ណ្ឌភាពដ៏អស្ចារ្យយ៉ាងនេះ !
ព្រះទ្រង់បានបង្កើត “ក្បាច់រចនានៅលើផែនដី” ផ្សេងៗជាច្រើនទៀត ដែលរួមមានព្រៃទឹកភ្លៀង ដែលមានរុក្ខជាតិបៃតងជាច្រើន នៅប្រទេសប្រេស៊ីល សម្រស់ដ៏ត្រជាក់នៅផែនទឹកកក នៃរង្វង់តំបន់ប៉ូល វាលស្រែស្រូវសាឡីដ៏ធំល្វឹងល្វើយ នៅវាលទំនាបនៃអាមេរិកខាងជើង និងតំបន់សេរេនកេធី(Ser-engeti) ដែលជាទឹកដីដ៏មានជីជាតិដ៏ធំធេង នៅអាហ្វ្រិក ។ តំបន់ទាំងនេះ គឺដូចជាតំបន់ដែលបានពិពណ៌នា នៅក្នុងព្រះគម្ពីរ អេសាយ ៤១ ដែលបានរំឭក ឲ្យយើងសរសើរតម្កើងព្រះ ដោយព្រោះស្នាព្រះហស្ថដ៏អស្ចារ្យ ។
ព្រះគម្ពីរក៏បានរំឭកឲ្យយើងដឹងផងដែរថា ភាពអស្ចារ្យនៃរុក្ខជាតិនីមួយៗ គឺជាផ្នែកមួយនៃព្រះរាជកិច្ចរបស់ព្រះ…
តើព្រះមានកាតព្វកិច្ចឬ?
មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានផ្ញើរូបថត នៃព្រះវិហារដ៏ស្រស់ស្អាត ទាំង២០ នៅទូទាំងពិភពលោក ។ ព្រះវិហារនីមួយៗ មានទីតាំងនៅឆ្ងាយៗ ដូចជានៅប្រទេសអៀឡង់ និងប្រទេសឥណ្ឌាជាដើម ហើយមានលក្ខណៈស្ថាបត្យកម្មពិសេសៗរៀងៗខ្លួន ។
ទីកន្លែងថ្វាយបង្គំ ដែលស្រស់ស្អាតបំផុត ក្នុងសម័យលោកយេរេមា គឺជាព្រះវិហារ នៅក្រុងយេរូសាឡិម ដែលស្តេចយ៉ូសៀស ទើបតែបានជួសជុល និងស្អាងឡើងវិញ នៅសម័យនោះ(២របាក្សត្រ ៣៤-៣៥)។ ពួកបណ្តាជនមានការងុបងល់នឹងសំណងអាគារដ៏អស្ចារ្យនោះណាស់(យេរេមា ៧:៤) ហើយដោយសារភាពល្ងត់ខ្លៅ ពួកគេយល់ថា ការមានព្រះវិហារ នៅទីនោះ គឺមានន័យថា ព្រះនឹងការពារពួកគេ ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្លួនជាមិនខានទេ ។
ផ្ទុយទៅវិញ លោកយេរេមាបាននាំឲ្យពួកគេគិតអំពីអំពើបាប ដែលមានក្នុងជីវិតរបស់ពួកគេវិញ(ខ.៣,៩-១០)។ ព្រះទ្រង់មិនកោតស្ងប់ស្ងែង នឹងអាគារស្អាតៗ ដែលគេបានសង់ឡើង ក្នុងព្រះនាមទ្រង់ឡើយ តែទ្រង់សព្វព្រះទ័យចំពោះភាពស្រស់ស្អាតនៅក្នុងចិត្ត នៃអ្នកដែលដើរចូលក្នុងព្រះវិហារ ។ ទ្រង់មិនចាប់អារម្មណ៍នឹងការថ្វាយបង្គំ ដោយការសម្តែងចេញខាងក្រៅ តាមក្រឹត្យវិន័យ ដោយគ្មានភាពបរិសុទ្ធនៅក្នុងផ្នែកខាងក្នុងឡើយ ។ គេមិនត្រូវយល់ថា ព្រះទ្រង់ការពារមនុស្ស ដោយសារតែពួកគេបានអនុវត្តតាមសាសនានោះទេ ។
ព្រះទ្រង់គ្មានកាតព្វកិច្ចធ្វើការអ្វីមួយសម្រាប់យើង ដោយសារយើងបានអានព្រះគម្ពីរ អធិស្ឋាន ហើយប្រកបគ្នាជាមួយអ្នកជឿដទៃទៀតឡើយ ។ គេមិនអាចប្រើទ្រង់តាមចិត្តបានឡើយ ។ គោលបំណងនៃការធ្វើនូវសកម្មភាពទាំងនោះ គឺដើម្បីជួយឲ្យយើងមានទំនាក់ទំនងកាន់តែល្អជាមួយព្រះអម្ចាស់ ហើយជួយឲ្យយើងរស់នៅ…
សិប្បករដ៏ជំនាញ
ពេលដែលខ្ញុំភ្ជាប់ពាក្យជាមួយភរិយារបស់ខ្ញុំ ឪពុករបស់នាងបានឲ្យអំណោយដ៏ពិសេសមួយ សម្រាប់អាពាហ៍ពិពាហ៍របស់យើង ។ ក្នុងនាមជាអ្នកផលិតនាឡិកា និងគ្រឿងអល្ល័ង្កា គាត់បានធ្វើជញ្ជៀនសម្រាប់មង្គលការរបស់យើង ។ គាត់បានធ្វើជញ្ជៀនសម្រាប់ខ្ញុំ ដោយប្រើកម្ទេចមាស ដែលសល់ពីការកែទំហុំនៃជញ្ជៀនដទៃទៀត និងហាក់ដូចជាមិនសូវមានតម្លៃ ។ ប៉ុន្តែ នៅពេលដែលកម្ទេចមាសទាំងនោះ នៅក្នុងដៃនៃសិប្បករម្នាក់នេះ គាត់បានធ្វើឲ្យកម្ទេចទាំងនោះ ក្លាយទៅជាវត្ថុដ៏ស្រស់ស្អាត ដែលខ្ញុំបានស្រឡាញ់យ៉ាងខ្លាំង រហូតមកដល់ថ្ងៃនេះ ។ គឺពិតជាអស្ចារ្យណាស់ ដែលសិប្បករដ៏ជំនាញម្នាក់ អាចកែច្នៃវត្ថុ ដែលអ្នកដទៃប្រហែលជាយល់ថា គ្មានប្រយោជន៍នោះ ។
ព្រះទ្រង់ក៏បានធ្វើការនៅក្នុងជីវិតរបស់យើង តាមរបៀបនេះផងដែរ ។ ទ្រង់គឺជាសិប្បករដែលមានជំនាញអស្ចារ្យបំផុត ដែលបានប្រមូលកម្ទេចដែលគ្មានប្រយោជន៍ និងបែកបាក់ នៃជីវិតរបស់យើង ដើម្បីស្អាងឡើងវិញ ឲ្យមានតម្លៃ និងមានន័យ ។ លោកហោរាយេរេមា បានបកស្រាយអំពីរឿងនេះ ដោយប្រដូចព្រះរាជកិច្ចរបស់ព្រះ ទៅនឹងការដែជាងស្មូនសូនដីឥដ្ឋ យ៉ាងដូចនេះថា “បើកាលណា ភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ(យេរេមា ១៨:៤)។”
ទោះបីជាយើងបានធ្វើឲ្យជីវិតខ្លួនឯង មានភាពរញេរញ៉ៃយ៉ាងណាក៏ដោយ ក៏ព្រះនៅតែអាចសូនយើងឲ្យក្លាយជាភាជនៈ ជាទីគាប់ព្រះទ័យទ្រង់ ។ កាលណាយើងលន់តួបាប ហើយចុះចូល ដោយស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ នោះគឺមានន័យថា យើងបានអនុញ្ញាតឲ្យព្រះដ៏ជាម្ចាស់ ធ្វើការប្រោសលោះ នៅក្នុងជីវិតរបស់យើង(២ធីម៉ូថេ…
ការមានគោលបំណងថ្មី
សណ្ឋាគារមួយ ដែលមានអាយុ៦០ឆ្នាំ កំពុងត្រូវបានគេជួសជុលកែទៅជាផ្ទះល្វែង ។ កប៉ាល់មួយគ្រឿងដែលច្រេះស៊ី ដែលគេបានចតទុកចោលនៅកំពុងផែរ កំពុងតែត្រូវបានគេស្តាឡើងវិញ ហើយអាចក្លាយជាទៅសណ្ឋាគារ ឬសារះមន្ទី ។ អាគារហេងហ្កា៦១(Hangar 61) គឺជាស្ថាបត្យកម្ម ដែលគួរឲ្យកោតសរសើរ នៅអាកាសយាន្តដ្ឋាន នៅរដ្ឋខូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក ហើយកំពុងតែត្រូវបានគេកែប្រែឲ្យក្លាយជាព្រះវិហារមួយ ។ សំណង់អាគារនីមួយៗ គឺសុទ្ធតែមានមុខងារដ៏ជាក់លាក់របស់ខ្លួន ហើយក្រោយមក គេក៏មិនអាចប្រើប្រាស់បានតទៅទៀត ។ តែមានអ្នកដែលអាចមើលឃើញ សេចក្តីសន្យា និងគោលបំណងថ្មីមួយ នៅក្នុងសំណង់អាគារនីមួយៗ ។
បើសិនសំណង់អាគារអាចទទួលបានជីវិតថ្មី និងគោលបំណងថ្មី តើមានមូលហេតុអ្វីដែលមនុស្សមិនអាចទទួលបានយ៉ាងដូចនេះដែរ? សូមពិចារណាអំពីពួកបុរស ក្នុងព្រះគម្ពីរ ដែលជីវិតរបស់ពួកគេមានការផ្លាស់ប្តូរទិសដៅ ដោយគ្មានការរំពឹងទុកជាមុន ។ អ្នកទាំងនោះមានដូចជា លោកយ៉ាកុប ដែលបានបោកចំបាប់ជាមួយទេវតានៃព្រះអម្ចាស់(លោកុប្បត្តិ ៣២) លោកម៉ូសេ ដែលបានសន្ទនាជាមួយគុម្ពបន្លាដែលកំពុងឆេះ(និក្ខមនំ ៣) លោកប៉ុល ដែលបានខ្វាក់ភ្នែកអស់មួយរយៈពេល(កិច្ចការ ៩)។ ពួកគេមានដំណើរជីវិតផ្សេងៗពីគ្នា ប៉ុន្តែ ពួកគេទាំងអស់បានផ្លាស់ប្តូរគោលបំណងរបស់ខ្លួន នៅពេលដែលការជួបជាមួយព្រះ បាននាំឲ្យពួកគេដើរតាមផ្លូវថ្មី ។
យើងក៏អាចពិសោធន៍នឹងកាលៈទេសៈ ដែលផ្លាស់ប្តូរគោលបំណងនៃជីវិតរបស់យើងផងដែរ ។ ប៉ុន្តែ ព្រះទ្រង់រំឭកយើងថា ទ្រង់ស្រឡាញ់យើង មុនពេលយើងស្រឡាញ់ទ្រង់…