ចូរប្រើព្រះបន្ទូល ដើម្បីវាយបកទៅសាតាំងវិញ
ក្នុងដើមដំបូងនៃព្រះរាជកិច្ចនៃព្រះយេស៊ូវ អ្វីៗគ្រប់យ៉ាងមានការចាប់ផ្តើមយ៉ាងល្អប្រសើរ ។ ក្នុងព្រះគម្ពីរ ម៉ាថាយ ជំពូក ៣ ទ្រង់បានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលព្រះបន្ទូលបញ្ជាក់ពីព្រះរវបិតាទ្រង់ថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់(ខ.១៧)។” បន្ទាប់មក ទ្រង់ជួបការលំបាកកាន់តែខ្លាំងឡើងៗ ។
បន្ទាប់ពីនោះ ទ្រង់ក៏បានជួបសេចក្តីល្បួង នៅក្នុងវាលរហោស្ថាន ដែលមិនបានកើតឡើងដោយចៃដន្យឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធបាននាំទ្រង់ ទៅជួបប្រទះនឹងការប្រឈមមុខគ្នារវាងអំណាចនៃនគរស្ថានសួគ៌ និងស្ថាននរក ។ ជាការប្រសើរណាស់ ដែលជ័យជន្នះដែលព្រះយេស៊ូវទ្រង់មាន នៅពេលជួបសេចក្តីល្បួង បានផ្តល់នូវគំរូដ៏អស្ចារ្យ សម្រាប់ឲ្យយើងយកតម្រាប់តាម នៅពេលយើងដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងវាលរហោស្ថាន នៃការល្បួងដ៏គ្រោះថ្នាក់របស់សាតាំង ។
សូមកត់សំគាល់ថា មេល្បួង បានបញ្ឆោតព្រះយេស៊ូវ នៅពេលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ សាតាំងក៏ប្រើវិធីសាស្រ្តនេះ ដើម្បីល្បួងយើងផងដែរ ។ គឺវារង់ចាំពេលដែលយើងងាយនឹងរងគ្រោះ ដើម្បីលួងលោមយើង ដោយប្រើនុយ ដែលបញ្ឆោតឲ្យយើងប្រើផ្លូវកាត់ ដើម្បីឲ្យឆាប់មានភាពធូរស្បើយ និងមានឱកាសធ្វើឲ្យខ្លួនមានភាពរីកចម្រើន ។ នៅពេលយើងជួបនឹងបញ្ហាដូចនេះ យើងចាំបាច់ត្រូវយកគំរូតាមព្រះយេស៊ូវ ដោយប្រើព្រះគម្ពីរ ដើម្បីវាយបកទៅសាតាំងវិញ ! ព្រះយេស៊ូវទ្រង់ឆ្លើយតបចំពោះសេចក្តីល្បួង ដោយដកស្រង់បទគម្ពីរ ដែលចែងថា “មនុស្សមិនមែនរស់ ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ”(ម៉ាថាយ…
ការធ្វើឲ្យខ្លួនឯងខ្សោះកម្លាំង
ខ្ញុំមានមិត្តភ័ក្រម្នាក់ ឈ្មោះចេហ្វ(Jeff) ។ ថ្ងៃមួយ កូនស្រីរបស់គាត់បានសុំឲ្យគាត់ចាត់ចែងមង្គលការរបស់នាង ។ ពួកគេមានសេចក្តីអំណរយ៉ាងខ្លាំង ក្នុងការធ្វើដំណើរទៅកាន់កន្លែងរៀបអាពាហ៍ពិពាហ៍ ក្នុងទីតាំងដ៏ស្រស់ស្អាត និងគួរឲ្យរំភើបរីករាយ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេជួបបញ្ហាធំ មួយ ។ ដោយសារមង្គលការនោះ មានពិធីជប់លៀងដ៏តូចមួយ នោះលោកចេហ្វនឹងត្រូវបំពេញតួរនាទីបីផ្សេងពីគ្នា ដែលអាចប៉ះពាល់គ្នា ។ គាត់នឹងបំពេញតួនាទីជាគ្រូផ្សំផ្គុំផង ជាឳពុកនៃកូនក្រមុំផង និងជាជាងថតរូបនៃមង្គលការផង!
តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនកំពុងធ្វើការច្រើនមុខពេក ក្នុងពេលតែមួយដែរឬទេ? លោកយេត្រូបានយល់ថា កូនប្រសាររបស់គាត់ គឺលោកម៉ូសេ កំពុងតែមានបញ្ហាមួយនេះឯង(និក្ខមនំ ១៨)។ លោកម៉ូសេបានជួបការលំបាកយ៉ាងខ្លាំង ដោយសារគាត់ត្រូវដឹកនាំពួកអ៊ីស្រាអែលផង ដោះស្រាយរឿងជម្លោះឲ្យពួកគេផង និងធ្វើជាចៅក្រមដោះស្រាយបញ្ហាឲ្យមនុស្សមួយហ្វូងធំផង ។ នៅទីបំផុត លោកយេត្រូក៏បានមកជួបលោកម៉ូសេ ហើយប្រាប់គាត់ថា “ការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ”(ខ.១៨)។ គាត់ក៏បានផ្តល់យោបល់ដ៏ឆ្លាតវ័យ ដល់លោកម៉ូសេ គឺឲ្យអ្នកដឹកនាំដទៃទៀតដោះស្រាយរឿងក្តីតូចៗ ហើយទុកឲ្យលោកម៉ូសេដោះស្រាយរឿងក្តីធំៗ(ខ.២២)។
អ្នកអាចរៀនសូត្រតាមគំរូរបស់លោកម៉ូសេបាន ទោះបីអ្នកជាម្តាយម្នាក់ ដែលមានកូនតូចៗច្រើន ឬជានាយកប្រតិបត្តិដែលទទួលបន្ទុកលើសលប់ ក្នុងក្រុមហ៊ុន ឬក៏ជាអ្នកស្ម័គ្រចិត្តដែលទទួលបន្ទុកការងារច្រើនពេក ក្នុងពួកជំនុំក៏ដោយ ។ តើហេតុអ្វីបានជាអ្នកមិនស្វែងយល់ ដោយការអធិស្ឋាន ដើម្បីឲ្យបានដឹងថាតើមានកិច្ចការអ្វី ដែលអ្នកអាចប្រគល់ដល់អ្នកដទៃ ឬត្រូវឈប់ធ្វើ ដើម្បីកុំឲ្យខ្លួនអ្នកមានការខ្សោះកម្លាំង ។…
ដូចជាហ្វូងចៀម
ក្នុងអំឡុងពេលនៃការបង្ហាញអំពីការគង្វាលចៀម ដោយប្រើឆ្កែពូជបរដឺ ខូលី(Border Collie)មួយក្បាល អ្នកបង្វឹកសត្វឆ្កែនោះ បានពន្យល់ថា ដោយសារសត្វចៀមពិតជាងាយនឹងរងគ្រោះដោយសារសត្វព្រៃយ៉ាងខ្លាំង នោះពួកវាការពារខ្លួន តាមរបៀបជាចម្បងមួយ គឺដោយនៅផ្តុំគ្នាជាក្រុមមួយយ៉ាងណែន ។ អ្នកបង្វឹកនោះបានមានប្រសាសន៍ថា “សត្វចៀមដែលនៅតែឯង នឹងត្រូវស្លាប់ជាមិនខាន ។ នៅពេលសត្វឆ្កែបណ្តើរហ្វូងចៀម វាតែងតែកៀងចៀមទាំងអស់នោះ ឲ្យនៅជុំគ្នាជានិច្ច”។
សេចក្តីបង្រៀនរបស់ព្រះគម្ពីរ អំពីការដែលព្រះទ្រង់ជាអ្នកគង្វាល គឺជាការក្រើនរំឭកដ៏មានអំណាច ដែលឲ្យយើងនឹកចាំ ថាតើយើងត្រូវការគ្នាទៅវិញទៅមកខ្លាំងប៉ុណ្ណា ក្នុងសហគមន៍នៃសេចក្តីជំនឿ ។ អ្នកនិពន្ធទំនុកតម្កើងបានចែងអំពីការភាសខ្លួននៃជនជាតិអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ ដោយពាក្យថា “ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ”(ទំនុកតម្កើត ៧៨:៥២-៥៣)។
ក្នុងនាមជាផ្នែកមួយនៃហ្វូងចៀមរបស់ព្រះ យើងជាអ្នកជឿព្រះគ្រីស្ទ ហើយស្ថិតនៅក្រោមការដឹកនាំរបស់ទ្រង់ និងការការពារនៃព្រះហស្ថទ្រង់ ក្នុងខណះពេលដែលយើងស្ថិតក្នុងការហុំព័ទ្ធ ដោយវត្តមាននៃគ្រីស្ទបរិស័ទឯទៀត ដែលជួយបាំងការពារយើង ។ យើងជាផ្នែកមួយ នៃរូបកាយដែលធំជាង ដែលមានទៅដោយអ្នកជឿព្រះ ដែលក្នុងនោះ យើងមានសុវត្ថិភាព និងការទទួលខុសត្រូវ ។
យើងមិនបោះបង់ចោលការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការគិត និងការប្រព្រឹត្ត ក្នុងនាមជាសមាជិកនៃហ្វូងចៀមឡើយ ហើយទន្ទឹមនឹងនោះ យើងត្រូវតែឱបក្រសោបយកការគិត ដែលប្រើពាក្យ “យើង” ជាជាងពាក្យ “ខ្ញុំ”…
ការនេសាទនៅកន្លែងគ្មានត្រី
ខ្ញុំមានមិត្តល្អម្នាក់ ដែលខ្ញុំបានទៅស្ទូចត្រីជាមួយ ម្តងម្កាល ។ គាត់គឺជាអ្នកដែលចេះគិតបានល្អិតល្អន់ ។ បន្ទាប់ពីគាត់បានស្លៀកខោសម្រាប់ដើរលុយទឹក និងពាក់ស្បែកជើងកវែង ហើយបានប្រមូលឧបករណ៍របស់ខ្លួនហើយ គាត់ក៏បានអង្គុយនៅលើផ្នែកខាងក្រោយនៃឡានវែនរបស់គាត់ ហើយសម្លឹងមើលទឹកទន្លេចុះឡើងៗ អស់ពេលយ៉ាងហោចណាស់ ក៏១៥នាទីដែរ ដើម្បីរកមើលមាត់ត្រី ។ គាត់ក៏និយាយថា “ការស្ទូចត្រីនៅកន្លែងគ្មានត្រី គឺគ្មានបានប្រយោជន៍អ្វីទេ”។ ការនេះបាននាំឲ្យខ្ញុំគិតដល់សំណួរមួយទៀត គឺ “តើខ្ញុំត្រូវទៅនេសាទវិញ្ញាណមនុស្ស នៅកន្លែងដែលគ្មានមនុស្សឬ?”
គេបានថា ព្រះយេស៊ូវជា “មិត្តសំឡាញ់នឹងអ្នកយកពន្ធ និងមនុស្សមានបាប”(លូកា ៧:៣៤)។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនត្រូវប្រព្រឹត្តតាមលោកិយឡើយ ប៉ុន្តែ ត្រូវចូលទៅក្នុងលោកិយ ដោយគ្មានការរើសអើង ដូចព្រះយេស៊ូវដែរ ។ ដូចនេះយើងត្រូវសួរខ្លួនឯងថា : តើខ្ញុំមានលក្ខណៈដូចព្រះ យេស៊ូវ នៅត្រង់ចំណុចនៃការរាប់អានមនុស្សមានបាបឬទេ? បើសិនជាខ្ញុំរាប់អានតែគ្រីស្ទបរិស័ទ នោះអាចមានន័យថា ខ្ញុំកំពុងតែនេសាទមនុស្ស “នៅកន្លែងដែលគ្មានមនុស្សសម្រាប់នេសាទហើយ” ។
ការចំណាយពេលជាមួយ អ្នកមិនជឿព្រះ គឺជាជំហានទីមួយ នៃការនេសាទមនុស្ស ។ បន្ទាប់មកយើងបង្ហាញសេចក្តីស្រឡាញ់ ចេញពីចិត្តដ៏សប្បុរស ដែលអាចយល់ចិត្ត នៃអ្នកដែលនិយាយដោយខ្វះការពិចារណា និងស្តាប់ឮសម្លេងទួញយំ ក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេ ។ យើងសួរពួកគេថា “តើអ្នកអាចប្រាប់ ឲ្យខ្ញុំបានដឹងអំពីរឿងនោះ ជាបន្ថែមទៀតបានទេ?”…
ដល់ពេលដែលត្រូវពាក់គ្រឿងសឹក
ក្មេងប្រុសតូចម្នាក់បានដកស្រង់បទគម្ពីរ យកមកអាន ក្នុងសាលារៀនថ្ងៃអាទិត្យ នៅព្រះវិហារ ។ ខ្ញុំអាចដឹងយ៉ាងងាយថា វាមិនសូវចេះព្រះគម្ពីរទេ ។ វាបានដកស្រង់ព្រះគម្ពីរ អេភេសូរ ៦:១៧ ចេញពីការសិក្សារបស់យើងអំពីគ្រឿងសឹកខាងវិញ្ញាណ ដែលបទគម្ពីរនេះចែងថា “ចូរយក … ដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល”។
នៅពេលវាព្យាយាមដកស្រង់ ខគម្ពីរយោង យកមកអាន វាក៏និយាយថា “ខ្ញុំមិនយល់ថា ខ្ញុំចាំបាច់ត្រូវទន្ទេញលេខខម្ពីរឲ្យចាំទេ ព្រោះលេខនោះ គឺគ្រាន់តែជាម៉ោង នៃថ្ងៃនេះប៉ុណ្ណោះ”។ នេះហើយជារបៀបដែលវាយល់ អំពីលេខនៃខគម្ពីរនោះ ព្រោះពេលនោះជិតដល់ម៉ោង ៦:១៧(ឬម៉ោង ៦ ១៧នាទី) ហើយ ។ ខ្ញុំក៏ញញឹម ហើយបើកព្រះគម្ពីរ ដើម្បីពន្យល់ឲ្យវាដឹងថា លេខនោះ គឺសំដៅទៅលើលេខរៀងជំពូក និងលេខខគម្ពីរទេ ។
ការស្គាល់ខគម្ពីរយោង នៅក្នុងព្រះគម្ពីរ គឺមានប្រយោជន៍ណាស់ ហើយទន្ទឹមនឹងនោះ ការកំណត់ចាំព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង គឺពិតជាសំខាន់ណាស់ដែរ(ទំនុកតម្កើង ១១៩:១១)។ ការទន្ទេញបទគម្ពីរឲ្យចាំ ជួយឲ្យយើងមានបទគម្ពីរទុកនៅក្នុងចិត្ត ដើម្បីឲ្យយើងអាចទប់ទល់នឹងការវាយប្រហាររបស់សាតាំង(អេភេសូរ ៦:១០-១៨)។ ឧទាហរណ៍ នៅពេលអារក្សល្បួងព្រះយេស៊ូវនៅក្នុងវាលរហោស្ថាន ព្រះយេស៊ូវទ្រង់តតាំងនឹងវា ដោយដកស្រង់បទគម្ពីរ(ម៉ាថាយ ៤:១-១១)។ ដូចនេះ នៅពេលយើងជួបនឹងការល្បួង ដែលនាំឲ្យយើងមិនស្តាប់បង្គាប់ព្រះ…
ការអ្វីដែលគេមិនបានរំពឹងទុកជាមុន
អ្នកស្រីថូនី(Toni) កំពុងស្វែងរកអ្វីមួយដែលខ្លួនពិតជាមិនបានបាត់ ហើយក៏បានរកឃើញអ្វីដែលខ្លួនមិនបានស្វែង រកទៅវិញ ។ ការនេះបាននាំឲ្យមនុស្សមួយក្រុមមានការជំរុញខាងវិញ្ញាណមួយ ដោយមិនបានរំពឹងទុកជាមុន ។
អ្នកស្រីធូនីបានបើកការសិក្សាព្រះគម្ពីរ នៅក្នុងគ្លីនិកស្តាលទ្ធភាពអ្នកញៀនថ្នាំ និងញៀនស្រាមួយកន្លែង ។ មានពេលមួយគាត់ក៏បានស្វែងរកប័ណ្ណបើកបរដែលស្វាមីគាត់បានបាត់ ។ នៅពេលដែលគាត់តាមដានរកទីកន្លែង ដែលប្តីគាត់បានទៅថ្ងៃមុន គាត់ក៏បានទៅដល់មន្ទីពេទ្យមួយ ។ គាត់មិនបានរកឃើញប័ណ្ណបើកបរនៅទីនោះទេ ប៉ុន្តែ គាត់បានឃើញក្រុមចម្រៀងយុវជនវិទ្យាល័យមួយក្រុម ហើយចម្រៀងថ្វាយបង្គំរបស់ពួកគេ បានធ្វើឲ្យគាត់ប៉ះពាល់ចិត្ត ។ គាត់បានសុំការអនុញ្ញាតពីលោកនាយក ដើម្បីឲ្យក្មេងជំទង់មួយក្រុមនេះ ទៅច្រៀងឲ្យក្រុមសិក្សាព្រះគម្ពីររបស់គាត់ស្តាប់ នៅល្ងាចនោះ ។ ពួកគេក៏បានទៅ ហើយតាមរយៈភ្លេង និងអត្ថន័យនៃបទចម្រៀង ពួកគេពិតជាបាននាំមកនូវសេចក្តីសង្ឃឹម ក្តីអំណរ និងសេចក្តីស្រឡាញ់ របស់ព្រះ ដល់មនុស្សមួយចំនួន ដែលកំពុងព្យាយាមធ្វើឲ្យជីវិតរបស់ខ្លួន មានភាពល្អប្រសើរឡើងវិញ ។
ចុះចំណែកឯប័ណ្ណបើកបរមួយនោះវិញ? អ្នកស្រីថូនីក៏បានរកវាឃើញ នៅលើកៅអី នៅពេលគាត់ត្រឡប់មកផ្ទះវិញ ។ គេជឿថា មូលហេតុតែមួយ ដែលគាត់បានចេញខាងក្រៅនៅថ្ងៃនោះគឺដើម្បីឲ្យព្រះទ្រង់ដឹកនាំគាត់ ទៅដល់កន្លែងមួយ ដែលគាត់បានឮសម្លេងច្រៀងនៃក្មេងជំទង់មួយក្រុម ដែលអាចជួយដល់ក្រុមរបស់គាត់ ដែលកំពុងស្តាលទ្ធភាពឡើងវិញនោះ ។
នៅពេលព្រះទ្រង់នាំផ្លូវយើង(សុភាសិត ១៦:៩) ទ្រង់នាំតាមរបៀប ដែលយើងមិនបានស្មានដឹងជាមុន ។ ទ្រង់អាចប្រើការលំបាកបន្តិចបន្ទួចរបស់យើង ដើម្បីថ្វាយសិរីល្អដល់ព្រះនាមទ្រង់…
ការលាគ្នាដ៏ពិបាក
ពេលដែលកូនប្រុសពៅរបស់យើង ចូលធ្វើទាហាន យើងបានដឹងថា មានការលំបាកជាច្រើន ដែលត្រូវឆ្លងកាត់នៅពេលខាងមុខ ។ យើងដឹងថា គាត់នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ និងត្រូវធ្វើតេស្ត៍មើលសមត្ថភាពផ្នែកកាយសម្បទា ផ្នែកផ្លូវអារម្មណ៍ និងផ្នែកវិញ្ញាណ ។ យើងក៏ដឹងផងដែរថា ការនេះនឹងធ្វើឲ្យគាត់មានអារម្មណ៍ថា ផ្ទះរបស់យើងនឹងលែងមានលក្ខណៈពេញលេញ ជាផ្ទះរបស់គាត់ទៀតហើយ ។ មុនពេលគាត់ត្រូវធ្វើដំណើរចាកចេញទៅ ក្នុងរយៈពេលពីរបីខែខាងមុខ ខ្ញុំនិងភរិយារបស់ខ្ញុំក៏បានត្រៀមខ្លួន សម្រាប់ការលំបាកទាំងនេះ ។
បន្ទាប់មក ថ្ងៃដែលម៉ាក(Mark) ត្រូវទៅបំពេញភារៈកិច្ចជាទាហាន ក៏បានមកដល់ ។ យើងក៏បានឱបគ្នា ដោយពាក្យលាគ្នា ហើយបន្ទាប់មក គាត់ក៏បានដើរចូលទៅក្នុងមជ្ឈមណ្ឌលជ្រើសរើសទ័ព ជាហេតុបណ្តាលឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនទាន់បានត្រៀមខ្លួនសម្រាប់ពេលនេះនៅឡើយទេ ។ ព្រោះការលាគ្នាដ៏ពិបាកនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់ មិនអាចទ្រាំបានឡើយ ។ ខ្ញុំមិនចង់ឲ្យគេឃើញថា ខ្ញុំមានការរំជួលចិត្តហួសហេតុពេកឡើយ តែខ្ញុំមិនចាំ ថាតើមានពេលណា ដែលខ្ញុំបានយំខ្លាំងដូចពេលនោះឡើយ ។ ការលាគ្នាដ៏ពិបាក និងការដឹងអំពីការបាត់បង់ ដែលអាចកើតចេញពីការលាគ្នានោះ បានធ្វើឲ្យចិត្តខ្ញុំឈឺផ្សា ។
ស្ថិតក្នុងស្ថានភាពដូចនេះ ខ្ញុំមានការកម្សាន្តចិត្ត ដោយបានដឹងថា ខ្លួនមានព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដែលជ្រាបអំពីអត្ថន័យ នៃការបែកចេញរបស់ព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។ ខ្ញុំក៏មានការកម្សាន្តចិត្ត ដោយបានដឹងថា ខ្ញុំមានព្រះមួយអង្គ…
ការចែកចាយព្រះបន្ទូល
លោកជើរី មែគម៉ូរីស(Jerry McMorris) បានចាប់ផ្តើមអានការសែត វល ស្ទ្រីត ជើណល(Wall Street Journal) កាលពី៥០ឆ្នាំមុន គឺនៅពេលគាត់នៅរៀន ។ ការកោតសរសើររបស់គាត់ចំពោះការបោះពុម្ភផ្សាយនោះ និងចំពោះអតីតសកលវិទ្យាល័យរបស់គាត់ បាននាំឲ្យគាត់បរិច្ចាកការសែតWSJ រាប់រយច្បាប់ ដល់និស្សិតរៀននៅសាលាពាណិជ្ជកម្ម ។ លោកមែគម៉ូរីស បានប្រាប់កាសែតប្រចាំតំបន់មួយថា “កាសែតនោះ បាននាំឲ្យខ្ញុំមានទស្សនៈវិស័យទូលំទូលាយ អំពីការអ្វីដែលកំពុងកើតឡើង នៅក្នុងពិភពនៃការធ្វើជំនួញ ហើយខ្ញុំក៏មានទម្លាប់អានកាសែតនោះ នៅក្នុងពេលចាប់ផ្តើមមុខជំនួញរបស់ខ្ញុំ ។ កាសែតនោះ បានជួយឲ្យពួកនិស្សិតយល់អំពីបញ្ហាពិតៗ ដែលកើតឡើងក្នុងពិភពនៃការធ្វើជំនួញ”។
មានមនុស្សជាច្រើនចូលចិត្តណែនាំអ្នកដទៃ ឲ្យអានស្នាដៃនិពន្ធ ដែលបានធ្វើឲ្យជីវិតពួកគេមានការផ្លាស់ប្តូរ ។ វាជារឿងធម្មតាទេ ដែលអ្នកដើរតាមព្រះគ្រីស្ទ ចូលចិត្តចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃនោះ ។ មានអ្នកខ្លះគាំទ្រការបកប្រែ និងចែកផ្សាយព្រះគម្ពីរ ទន្ទឹមនឹងនោះ មានអ្នកដទៃទៀតអញ្ជើញមិត្តភ័ក្រ្ត ឲ្យសិក្សាព្រះបន្ទូលព្រះជាមួយខ្លួន ។ មានវិធីសាស្រ្តជាច្រើន ដែលគេអាចប្រើ ដើម្បីចែកចាយសេចក្តីពិតរបស់ព្រះ ដល់មនុស្សដែលកំពុងស្រេកឃ្លានការលើកទឹកចិត្ត និងជំនួយ ។ គោលដៅរបស់យើង គឺត្រូវជួយអ្នកដទៃ ឲ្យបានពិសោធនឹងផលចំណេញដ៏អស្ចារ្យ ដែលយើងទទួលបាន ពីការស្គាល់ព្រះគ្រីស្ទ និងការដឹកនាំនៃព្រះបន្ទូលទ្រង់ ។ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានពោលថា “ឯក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា…
ការអធិស្ឋានដែលគ្មានការពិចារណា
ជួនកាល ខ្ញុំមានការខ្មាសអៀនចំពោះ សេចក្តីអធិស្ឋានរបស់ខ្លួនឯង ។ មានពេលជាញឹកញាប់ពេកហើយ ដែលខ្ញុំបានអធិស្ឋានដោយប្រើឃ្លាដដែលៗ ដែលដូចជាការសន្ទាឲ្យតែរួចពីមាត់ ជាជាងការប្រកបទាក់ទង ដោយយកចិត្តទុកដាក់ និងស្និទ្ធសា្នល ។ ខ្ញុំយល់ថា មានឃ្លាមួយដែលធ្វើឲ្យខ្ញុំធុញទ្រាន់ ហើយបានធ្វើឲ្យព្រះទ្រង់មិនសព្វព្រះទ័យ គឺឃ្លាថា “ព្រះអម្ចាស់អើយ សូមគង់នៅជាប់ជាមួយទូលបង្គំ”។ ក្នុងព្រះគម្ពីរ ព្រះអម្ចាស់បានសន្យាហើយថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ ។
ព្រះទ្រង់បានប្រទាននូវសេចក្តីសន្យានេះ ដល់លោកយ៉ូស្វេ គឺមុនពេលគាត់ហៀបនឹងដឹកនាំពួកអ៊ីស្រាអែល ចូលទឹកដីសន្យា(យ៉ូស្វេ ១:៥)។ ក្រោយមកអ្នកនិពន្ធព្រះគម្ពីរហេព្រើបានបញ្ជាក់ថា ព្រះទ្រង់បានប្រទានសេចក្តីសន្យានេះ ដល់អ្នកជឿគ្រប់រូបផងដែរ គឺដូចដែលមានចែងថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(១៣:៥)។ បរិបទនៃបទគម្ពីរទាំងពីរនេះ គឺចង់បង្ហាញឲ្យយើងដឹងថា ព្រះវត្តមានរបស់ព្រះ ចម្រើនកម្លាំងឲ្យយើងអាចអនុវត្តតាមបំណងព្រះទ័យទ្រង់ គឺមិនមែនធ្វើតាមបំណងចិត្តរបស់យើង ដូចដែលមានជាទូទៅ នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំនោះឡើយ ។
យកល្អ ខ្ញុំប្រហែលជាត្រូវអធិស្ឋានយ៉ាងដូចនេះវិញថា “ព្រះអម្ចាស់អើយ សូមអរព្រះគុណទ្រង់ ចំពោះព្រះវិញ្ញាណទ្រង់ដែលគង់សណ្ឋិត និងសព្វព្រះទ័យនឹងដឹកនាំទូលបង្គំ តាមផ្លូវដែលទ្រង់សព្វព្រះទ័យឲ្យទូលបង្គំទៅ ។ សូមកុំឲ្យទូលបង្គំនាំទ្រង់ទៅកន្លែងដែលទូលបង្គំចង់ទៅឡើយ ។ សូមកុំតាមបំណងចិត្តរបស់ទូលបង្គំ ឡើយ តែសូមឲ្យទូលបង្គំបន្ទាបខ្លួនចុះចូលនឹងបំណងព្រះទ័យទ្រង់វិញ”។
ការណាយើងធ្វើតាមបំណងព្រះទ័យព្រះ ទ្រង់នឹងគង់នៅជាមួយយើង ទោះបីជាយើងមិនបានសូមឲ្យទ្រង់គង់នៅជាប់នឹងយើងក៏ដោយ ។ បើសិនជាយើងមិន បានធ្វើតាមបំណងព្រះទ័យទ្រង់ទេ យើងត្រូវលន់តួបាប…
មិត្តជិតស្និទ្ធដាស់ឲ្យភ្ញាក់ឡើង
ពីរបីឆ្នាំមុន ខ្ញុំបានទៅធ្វើតេស្ត៍រកមើលជម្ងឺមហារីក ហើយខ្ញុំមានការបារម្ភអំពីលទ្ធផលដែលនឹងចេញមក ។ ខ្ញុំថប់បារម្ភកាន់តែខ្លាំង នៅពេលខ្ញុំគិតថា ជាការពិតណាស់ ពួកគ្រូពេទ្យបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ ហើយពិតជាមានសមត្ថភាពខ្ពស់ ប៉ុន្តែ ពួកគេជាអ្នកដទៃ ដែលគ្មានទំនាក់ទំនងជាមួយនឹងខ្ញុំឡើយ ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្ញុំបានភ្ញាក់ដឹងខ្លួន ពីការចាក់ថ្នាំសន្លប់ ខ្ញុំក៏បានឮសម្លេងភរិយាខ្ញុំនិយាយថា “ពិតជាអស្ចារ្យណាស់ បងសម្លាញ់ ។ គេពិនិត្យឃើញថា បងមិនមានឈឺអីទេ”។ ខ្ញុំក៏សម្លឹងមើលទឹកមុខញញឹមរបស់នាង ហើយក៏បានធូរស្បើយក្នុងចិត្ត ។ ត្រង់ចំណុចនេះ ខ្ញុំត្រូវការការធានាពីអ្នកដែលស្រឡាញ់ខ្ញុំ ។
មានការធានាស្រដៀងគ្នាមួយ ដែលបានត្រៀមទុកជាស្រេច សម្រាប់អ្នកដែលទុកចិត្តលើព្រះយេស៊ូវ ។ អ្នកជឿព្រះអាចមានការកម្សាន្តចិត្ត ដោយបានដឹងថា នៅពេលដែលពួកគេភ្ញាក់ដឹងខ្លួនឡើង នៅនគរស្ថានសួគ៌ ព្រះយេស៊ូវដែលជាអ្នកដែលស្រឡាញ់ពួកគេយ៉ាងខ្លាំងក្រៃលែង ទ្រង់កំពុងរង់ចាំពួកគេ នៅទីនោះជាស្រេច ។
ក្នុងសៀវភៅសេចក្តីអធិស្ឋានរួម មានការសម្តែងអំពីសេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទម្នាក់ ដោយពាក្យថា “បន្ទាប់ពីខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ព្រះដ៏ប្រោសលោះនៃខ្ញុំ នឹងឲ្យខ្ញុំក្រោកឡើង ហើយក្នុងរូបកាយរបស់ខ្ញុំ ខ្ញុំនឹងបានឃើញព្រះ ខ្លួនខ្ញុំនឹងបានឃើញទ្រង់ដោយផ្ទាល់ភ្នែក ដ្បិតទ្រង់ជាមិត្រសម្លាញ់របស់ខ្ញុំ គឺមិនមែនជាអ្នកដទៃទេ”។
តើអ្នកកំពុងពិបាកចិត្ត ដោយសារជីវិតអ្នកនឹងត្រូវអស់ឬ? ព្រះយេស៊ូវទ្រង់បានសន្យាថា ទ្រង់នឹងនៅរង់ចាំទទួលអ្នក នៅពេលអ្នកចាកចេញពីលោកនេះ ទៅកាន់កន្លែងបន្ទាប់ ។ ទ្រង់មានបន្ទូលថា “អ្នករាល់គ្នានឹងបានទៅនៅកន្លែងដែលខ្ញុំនៅនោះដែរ”(យ៉ូហាន…