Month: October 2013

ការអស់កម្លាំងរលីង

កាល​ខ្ញុំ​​នៅ​​ជា​ក្មេង​​ជំទង់ ខ្ញុំ​បាន​ទៅ​បរ​បាញ់​សត្វ និង​ស្ទូច​ត្រី ជា​មួយ​ឪពុក​រប​ស់​ខ្ញុំជា​ច្រើន​លើក ។​ ភាគ​ច្រើន​នៃដំណើរ​ទាំង​នោះ បាន​ក្លាយ​ជា​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីករាយ ប៉ុន្តែ មាន​ដំណើរ​ទៅ​ស្ទូចត្រីមួ​យ​លើក ដែល​​ស្ទើរ​តែ​បណ្តាល​ឲ្យ​​យើង​​ជួប​មហន្ត​រាយ ។​ យើង​បាន​បើក​ឡាន​ឡើង​ទៅ​លើ​ជួរ​ភ្នំ​ខ្ពស់​ៗ យើង​បាន​បោះ​តង់ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ​ ។​ បន្ទាប់​ម​ក យើង​ក៏​បាន​ដើរ​ចុះ​យ៉ាង​​លំបាក​ ទៅ​កាន់​​ទឹក​​អូរ​​មួយ​​ ដើម្បី​​ស្ទូច​​ត្រី ។​​ បន្ទាប់​​ពីយើ​​ង​បាន​ស្ទូច​ត្រី​ពេញ​មួយ​ថ្ងៃ នៅ​ក្រោម​កំដៅ​ថ្ងៃហើយ យើង​​ក៏​ត្រូវ​​ដល់​ពេល​ត្រឡប់​ទៅ​កាន់​តង់​យើង​វិញ ។​ ទោះ​បី​ជា​យ៉ាង​​ណា​​​ក៏​​ដោយ ពេល​ដែល​យើង​​ហៀប​នឹង​​ធ្វើ​ដំណើរ​ឡើង​មក​វិញ ទឹកមុខរបស់ឪពុកខ្ញុំ​ក៏​ស្រាប់​តែ​​​ចាប់​ផ្តើម មាន​សភាព​ស្លេក​ស្លាំង ។​​ គាត់​បាន​វិល​មុខ ហើយ​មាន​ដំណើរ​ចង់​ក្អួតផង​ ។​​ គាត់​ស្ទើរ​តែ​អស់​កម្លាំង​ទាំង​ស្រុង​តែ​ម្តង ។​

ខ្ញុំ​បាន​ព្យាយាម​តាំង​ស្មារតី​កុំ​ឲ្យ​តក់​ស្លត់ ហើយ​ខ្ញុំ​ក៏​បាន​ឲ្យ​គាត់​អង្គុយ​ចុះ ហើយ​ពិសារ​ទឹក ។​ បន្ទា​ប់ម​ក ខ្ញុំ​ក៏​បាន​អធិស្ឋា​ន​ឮ​ៗ ដើម្បី​សូម​ឲ្យ​ព្រះ​ជួយ ។​​ ការ​អធិស្ឋាន ការ​សម្រាក និង​ការ​ទទួល​ទាន​អាហារ បាន​ជួ​យ​ឲ្យ​គាត់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​យើង​ក៏​ធ្វើ​ដំណើរ​យឺត​ៗ ឡើង​ទៅ​លើ​ភ្នំ​ វិញ ។​ គាត់​បាន​តោង​ខ្សែ​ក្រវ៉ាត់​ដ៏​ធូរ​បស់​ខ្ញុំ ពេល​ដែល​ខ្ញុំ​កំពុ​ង​​ឡើង​ទៅ​លើ ដើម្បី​នាំ​គាត់​ទៅ​កាន់​កន្លែង​បោះ​ត​​ង់​វិញ ។​

ជួន​កាល យើង​មាន​អារម្មណ៍​ថា យើង​កំពុង​ជាប់​នៅ​ក្នុង​ជ្រលង​ភ្នំ ដោយ​គ្មាន​ក្តី​សង្ឃឹម និង​គ្មាន​កម្លាំង​ដើម្បី​បន្តដំណើរ​​ទៅ​មុខ​ទៀត ។​…

ព្រះ​ដែល​គេ​បាន​ភ្លេច

ក្នុង​គោល​ជំនឿ​នៃ​ពួក​សាវ័ក មាន​សេចក្តី​ចែង​មក​ថា “ខ្ញុំ​ជឿ​លើ​​ព្រះ​វិញ្ញាណ​បរិសុទ្ធ”។​ លោកចេ ប៊ី ភីលីព(J.B.Philip)​​​ បាន​មាន​ប្រសាស​ន៍​ថា “ពេល​ណា​​យើង​ថ្លែង​ដូច​នេះ នោះ​គឺ​មាន​ន័យ​ថា យើង​ជឿ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជា​ព្រះ​ដ៏​រស់ដែល​ទ្រង់​អាច និង​​សព្វ​​ព្រះ​ទ័យ​​នឹង​​យាង​ចូល​គ​ង់​​ក្នុង​​ជីវិ​ត​មនុស្ស​​ម្នាក់​ៗ ​ដោយ​​ផ្ទាល់​​ៗ​ខ្លួន ហើយ​បំផ្លាស់​បំប្រែ​ជីវិ​ត​ពួក​គេ”។​

ជួន​កាល​យើង​ភ្លេច​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​មិន​មែន​ជា​អំណាច ដែល​គ្មាន​លក្ខណៈ​ជា​អង្គបុ​គ្គ​លនោះ​ទេ ។​ ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ទ្រង់​ជា​ព្រះ ។​ ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​យ៉ាង​រប​ស់​ព្រះ ពោល​គឺ​ទ្រង់​មាន​វត្ត​មាន​នៅ​គ្រប់​ទីកន្លែង​(ទំនុក​តម្កើង ១៣៩:៧-៨) ទ្រង់​ជ្រាប​អំពី​គ្រប់​ការ​ទាំង​អស់​(១​កូរិន​-ថូស ២:១០-១១) ហើយ​ទ្រង់​មាន​គ្រប់​អំណាច​ចេស្តា​(លូកា ១:៣៥)។ ទ្រង់​ក៏​ធ្វើ​ការ ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​បា​​ន​ ដូច​ជា ការ​បង្កើត(លោកុប្បត្តិ ១:២) និង​ប្រទាន​ជីវិត​(រ៉ូម ៨:២)។​ ទ្រង់​មាន​ភាព​ស្មើគ្នា​នឹង​ព្រះ​ពីរ​អង្គ​ទៀត នៃ​ព្រះ​ត្រៃ​ឯក គឺ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ។​

ព្រះ​វិញ្ញាណ​បរិសុទ្ធ​​ជា​អង្គ ដែ​ល​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​យើង ព្រោះ​ទ្រង់​ព្រួយ​ព្រះ​ទ័យ ពេល​យើង​ធ្វើ​អំពើ​បាប(អេភេសូរ ៤:៣០) ទ្រង់​បង្រៀន​យើង(១កូរិនថូស ២:១៣) អធិស្ឋាន​ឲ្យ​យើង(រ៉ូម ៨:២៦) នាំ​ផ្លូវ​យើង(យ៉ូហាន ១៦:១៣) ប្រទាន​ឲ្យ​យើង​មា​ន​អំណោយ​ទាន​ខាង​វិញ្ញាណ(១កូរិនថូស ១២:១១) ហើយ​ទ្រង់​ជា​អ្នក​ធានា​ អំពី​សេចក្តី​​សង្រ្គោះ​​​រ​​បស់​យើង​(រ៉ូម ៨:១៦)។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​គង់​នៅ​ក្នុង​យើង បើ​សិន​ជា​យើង​បាន​ទទួល​ការ​អត់​ទោស​បាប…

ការអរសប្បាយ ដោយសារការនឹកចាំ

ខ្ញុំមាន​​មិត្ត​ភ័ក្រ​ម្នាក់ ដែល​បាន​រាប់​អាន​គ្នា​ ជា​យូរ​មក​ហើយ ។ ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ខួប​កំណើត​គម្រប់​អាយុ​៩០​ឆ្នាំ​របស់​គាត់ គាត់​បាន​ពិពណ៌នា​ថា “ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់​ខ្ញុំ គឺ​ជាពេល…ដែល​​ខ្ញុំ​ត្រូវ​ធ្វើ​កា​រ​ឆ្លុះ​បញ្ចាំង​បន្តិច ដោយ​ក្រឡេច​មក​មើល​កញ្ចក់ ដើម្បី​បញ្ចាំង​មើល​ជីវិត​របស់​ខ្ញុំ ហើយ​ដោយ​ចំណា-យ​ពេល​ជា​ច្រើន​ម៉ោង ​ក្នុង“ការ​នឹ​ក​ចាំ​ពី​ព្រះ​គុណ​ព្រះ”។ យើង​​ងាយ​​នឹ​ង​លែង​នឹក​ចាំ​អំពី​ផ្លូវ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​យើង! ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណា​មួយ​របស់​ទ្រង់​ឡើយ”​(ទំនុកតម្កើង ១០៣:២)។

គាត់​គឺ​​ជា​​ប្រភេទ​មនុស្ស​ដែល​ខ្ញុំ​បាន​ស្គាល់ និង​បាន​កោត​សរសើរ​អស់​ជាង​៥០​ឆ្នាំ​មក​ហើយ ។​ ក្នុង​សំបុត្រ​របស់​គាត់ គាត់​មិន​បាន​និយាយ​អំពី​ការ​ខក​ចិត្ត​ទេ ផ្ទុយ​ទៅវិ​​ញ ពាក្យ​ពេចន៍​របស់​គាត់ គឺ​មាន​ពេញ​ទៅ​ដោយ​ការ​អរ​ព្រះ​គុណ និង​សរសើរ​តម្កើង​ព្រះ ។

ជា​បឋម គាត់​បាន​រំឭក​អំពី​សេចក្តី​មេត្តា​របស់​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​គាត់​មាន​សុខភាព​ល្អ ឲ្យភរិយា​និង​កូន​ៗ​របស់​គាត់​មាន​អំណរ ឲ្យការងារ​របស់​គាត់​មាន​ជោគ​ជ័យ និង​អំណរ ឲ្យ​មិត្តភាព​របស់​គាត់​កាន់​តែ​​ល្អ​ប្រសើរ​ឡើង ហើយ​ឲ្យគាត់​មាន​ឱកាស​បម្រើ​​ទ្រង់ ។ គាត់​បាន​ចាត់​ទុក​ការ​ទាំង​អស់​នោះ​ ជា​អំណោយ​ពី​ព្រះ ដែល​គាត់​មិន​សម​នឹង​ទទួល តែ​គាត់​​បាន​ទទួល ដោយសារ​ព្រះ​គុណ​ទ្រង់ ។

បន្ទាប់​មក គាត់​រំឭក​អំពី​សេចក្តី​មេត្តា​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​គាត់​បាន​ទទួល​តាម​រយៈ​ឥទ្ធិពល​នៃ​ឪពុក​ម្តាយ​របស់​គាត់​ដែល​ជា​គ្រីស្ទ​បរិស័ទ្ទ និង​ការ​បាន​ពិសោធ​នឹង​ការ​អត់​ទោស​បាប​របស់​ព្រះ ពេល​គាត់​បាន​ទទួល​ជឿ​ទ្រ​ង់ ​​ក្នុង​​វ័យ​ជំទង់ ។ គាត់​បាន​សរសេ​រ​សេចក្តី​​បញ្ចប់​​នៃ​​សំបុត្រ​​រប​ស់​គាត់ ដោយ​លើក​ឡើង​អំពី​ការ​លើក​ទឹក​ចិត្ត ដែល​គាត់​បាន​ទទួល​ពី​ពួក​ជំនុំ សាលា​រៀន និង​ក្រុម​បុរស​គ្រីស្ទ​បរិស័ទ្ទ ដែល​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ។

សរុ​ប​មក គាត់​បាន​បង្ហាញ​នូវ​សេចក្តី​អំណរ​ដែល​ទទួល​បាន​ពី​ការ​នឹក​ចាំ ដែល​ជា​គំរូ​ដែល​យើង​គួរ​យក​តាម ។…

ការខាតបង់នៃជម្លោះ

ក្នុងខ្សែ​វីដេអូ​ឯក​សារ ស្តី​អំពី​សង្រ្គាម​លោក​លើក​ទី​១ អ្នក​ពិពណ៌​នា បាន​មាន​ប្រសាសន៍​ថា បើសិ​ន​ជា​គេ​ត្រូវ​ដង្ហែរ សព​ជន​ជាតិ​អង់​គ្លេស ដែល​បាន​​បាត់​បង់​ជីវិត​ក្នុង “សង្រ្គាម​ដើម្បី​បញ្ចប់​សង្រ្គាម​ទាំង​អស់” នោះ​គេ​ត្រូវ​ដើរ​ដង្ហែរ​ជា​បួន​ជួរ កាត់​តាម​វិមាន​រំឭក​សង្រ្គាម នៅទីក្រុងឡុង ពិធី​បុណ្យ​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ប្រាំ​ពី​រ​ថ្ងៃ ។ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ពិភព​លោក​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជញ្ជឹង​គិត​ អំពី​ការ​ខាត​បង់​ដ៏​ធ្ងន់​ធ្ងរ​នៃ​សង្គ្រាម ដែល​​រួម​​មាន ការ​ខាត​បង់​ប្រាក់​ចំណាយ​លើ​សង្រ្គាម ការ​ខូច​ខាត​ទ្រព្យស​ម្បត្តិ និង​ការ​រំខាន​ដល់​ដំណើរ​ការ​សេដ្ឋ​កិច្ច តែ​ទន្ទឹម​នឹង​នេះ គ្មាន​ការ​ខាត​បង់​មួយ​ណា ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​បាត់​បង់​ជីវិត​មនុស្ស​ឡើយ ។ ពួក​ទាហាន និង​ជន​ស៊ីវិល​គឺ​ជា​​អ្នក​បង់​ថ្លៃ​ការ​ខូត​ខាត​ដ៏​ធ្ងន់​ធ្ងរ​ទាំង​នេះ ដែល​មាន​ការ​កើន​ឡើង ​យ៉ាង​ឆាប់​រហ័ស ដោយ​សេចក្តី​ទុក្ខ​សោក​នៃ​អ្នក​ដែល​បាន​រួច​ជីវិត ។​ ដូចនេះ សង្រ្គាម​ពិត​ជា​នាំ​ឲ្យ​មាន​ការ​ខាត​បង់​ខ្លាំង​ណាស់ ។​

ពេល ​ដែល​អ្នក​ជឿ​ព្រះ​ធ្វើស​ង្រ្គាម​ទាស់​ប្រឆាំង​នឹងគ្នា​​ឯង ការ​ខាត​បង់​ក៏​មាន​កម្រិត​ខ្ពស់​ផង​ដែរ ។​ សាវ័ក​យ៉ាកុប​បាន​បង្រៀន​ថា «ឯ​សេចក្តី​ទាស់ទែង និង​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្តី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី?» (យ៉ាកុប ៤:១)។ ពេល​យើង​ខំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជួន​កាល​យើង​បាន​​ឈ្លោះ​​ប្រកែកគ្នា​ ដោយ​មិន​បាន​គិត​ដល់​ការ​ខាត​បង់ ដែល​កើត​មាន​ចំ​ពោះ​កា​រ​ធ្វើ​​បន្ទាល់​របស់​យើង​ដល់​លោកិយ និង​ដល់​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួយ​គ្នាទេ ។ ហេតុ​នេះ​ហើយ​ បាន​ជាសាវ័ក​យ៉ាកុប​បាន​លើ​ក​ទឹក​ចិត្ត​យើង ​នៅ​ក្នុង​បទ​គម្ពីរ​ខាង​មុខ​ថា “ រីឯ​ផល​នៃ​សេចក្តី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្តី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្តី​មេត្រី​នោះ​ឯង(៣:១៨)”។…

សេរីភាពនៅក្នុង​ការជ្រើសរើស

នៅពេលបាន​ទទួល​ដំណឹង​ថា ការ​ប្រកួត​កីឡា​បាល់​ទាល់ អាមេរិក​ដ៏​ធំបំផុត ​នៅឆ្នាំ ២០១១ នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​បុ​ណ្យយ៉ូម គីពួរ(Yum Kippur ថ្ងៃ​អធិស្ឋាន​តម​ធំ​បំផុត​នៃ​ជន​ជាតិ​អ៊ីស្រាអែល) ​​សមាគមន៍​និស្សិត នៃ​សកល​វិទ្យាល័យ​រដ្ឋ​តិច​សាស់​ក៏បា​នធ្វើ​ញត្តិ ដើម្បីស្នើរ​​ឲ្យ​មន្ត្រី​នៃ​សកលវិទ្យាល័យ ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​នោះ ។​ ពួកគេ​បាន​តវ៉ា​ថា ការ​កំណត់​កាល​បរិច្ឆេទ​នោះ មាន​ភាព​អយុត្តិធម៌ ព្រោះ​វា​បាន​តម្រូវ​ឲ្យ​និស្សិត​សាសន៍​យូដា ប្រកួត​ជាមួយ​ក្រុម​កីឡា​រដ្ឋ​អូក្លា-ហូម៉ា​(Oklahoma) នៅ​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់ និង​បរិសុទ្ធ​បំផុត​ប្រចាំ​ឆ្នាំ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទនោះ​​ឡើយ ។​ សូម្បី​តែ​នៅ​ក្នុង​សង្គម ដែល​ប្រជាជន​មាន​សិទ្ធិ​សេរីភាព​ខាង​ជំនឿ​ក៏​ដោយក៏​ជួន​កាលអ្នក​កាន់​ជំនឿ​សាសនា​ម្នាក់​ៗ ត្រូវ​ជួប​ការ​លំបាក់​នៅ​ក្នុង​ការ​ជ្រើស​រើស​ដែរ ។​

លោក​ដានី​យ៉ែល​បាន​បង្ហាញ​អំពី​សេចក្តី​ក្លាហាន នៅ​ក្នុង​ការ​ស្តាប់​បង្គាប់​​ព្រះ ទោះ​បី​ជា​គាត់​នឹង​ត្រូវ​​ជួប​ផល​វិបាក​យ៉ាង​ណា​ក៏​ដោយ ។​ ពេល​ដែ​ល​គូរ​ប្រជែង​ផ្នែក​នយោបាយ​របស់​គាត់ បាន​ដាក់​អន្ទាក់ ដើម្បី​លប់​បំបាត់​គាត់ និង​ដើ​ម្បី​ឲ្យ​ខ្លួន​អាច​​ឆ្ពោះ​ទៅ​រក​អំណាច(ដានីយ៉ែល ៦:១-៩) នោះ​គាត់​មិន​បាន​ឲ្យ​គេ​កែ​ប្រែ​ច្បាប់ ឬ​ប្តឹង​ផ្តល់​ថា គេ​បាន​រៀប​គម្រោង​ធ្វើ​បាប​គាត់​ឡើយ ។​ “កាល​​ដានី​យ៉ែល​​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថលេខា​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក (រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូសាឡិម ក៏​នៅ​ចំហ) លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន”(ខ.១០)។​

លោក​ដានីយ៉ែល​មិន​បាន​ដឹង​ជា​មុន ថា​ព្រះ​​ទ្រង់​នឹ​​ង​ជួយ​​គាត់​ ​ឲ្យ​​រួច​​ពី​សត្វ​តោ​​ឡើយ ប៉ុន្តែ គាត់​ ​មិ​ន​​បាន​​​បារម្ភ​​អំពី​​ការ​​នោះ​​ទេ ។​ គាត់​បាន​សម្រេច​ចិត្ត​​ថ្វាយ​សិរីល្អ​ដល់​ព្រះ…

គោលនយោបាយដែលហាមមិនឲ្យញញឹម

តាម​ធម្មតា មុន​ពេល​គេ​ថត​រូប​ឲ្យយើង គេ​តែង​ប្រាប់​ឲ្យ​យើង​ញញឹម ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​តំបន់​ខ្លះ​នៃ​សហរដ្ឋអាមេរិក មាន​គោល​នយោបាយ​មួយ ដែល​ហាម​មិន​ឲ្យ​យើង​ញញឹម នៅ​ពេល​ថត​រូប សម្រាប់​ធ្វើ​ប​ណ្ណ​បើកបរ ។​ ដោយ​សារ​មាន​អ្នក​ក្លែង​បន្លំ​អត្ត​សញ្ញាណ នោះ​ក្រសួង​គ្រប់​គ្រង​យាន្ត​ជំនិះ​នៅ​រ​ដ្ឋ​ទាំងនោះ បាន​​ខិត​ខំ​ត្រួត​ពិនិត្យ​មើលរូប​ថ​ត​ថ្មី​ៗ ដែល​គេបា​ន​​ថត ដើម្បី​កុំ​ឲ្យ​មាន​រូប​ថត​ណាមួយ​ ​ដែល​មាន​ភិន​ភាគ​ដូច រូប​ថត​ដែល​មាន​ក្នុង​ប្រព័ន្ធ​ស្រាប់ឡើយ​ ។​ បើ​​មាន​នរណា​ម្នាក់​បាន​​​បំពេញ​​ឈ្មោះ​ក្លែង​ក្លាយ​ ក្នុង​រូប​ថត​ណា​មួ​យ នោះ​​ម៉ាស៊ីន​ត្រួត​ពិនិត្យនឹងបន្លឺសម្លេង ឲ្យ​​អ្នក​​ប្រតិបត្តិ​ការណ៍​បាន​ដឹង ។​ ចាប់​ពី​ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៩ នៅ​សហរ​ដ្ឋ​អាមេរិក មាន​រដ្ឋ​មួយ បាន​ឃាត់​ខ្លួន មនុស្ស​៦០០​០​នាក់ ដែល​ព្យាយាម​ធ្វើ​ប័ណ្ណ​បើក​បរ​ក្លែង​ក្លាយ។​ តើ​ហេតុ​អ្វី​បា​នជា​គេ​ហាម​មិ​ន​ឲ្យ​ញញឹម? នោះ​គឺ​ដោយសារ​បច្ចេកវិទ្យា​​មួយ​នេះ អាច​មើល​ស្គាល់​មុខ​មនុស្ស​ក្នុង​រូប​ថត​ បាន​ងាយ​ស្រួល​ជាង បើ​សិន​ជាអ្ន​ក​នោះ​ធ្វើ​ទឹក​មុខ​ធម្មតា ។​

ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​វិធី​សាស្រ្ត​ដ៏​ល្អមួយ​ ដើម្បី​​សំគាល់​មើល​គ្រីស្ទប​រិស័ទ ។​​ ទ្រង់​បាន​បង្រៀន​​ពួក​សិស្ស​​​​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៥)។ យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​រួម​ជំនឿ ដោយ​បំពេញ​សេចក្តី​ត្រូវ​ការ​ជាច្រើន ​​ដែល​ពួក​​គេមាន​ ​ដូច​ជា ​ផ្ញើ​សំបុត្រ​​លើក​​ទឹ​ក​​ចិត្ត ​ទៅ​សួ​រ​សុខ​ទុក្ខ ​ឲ្យ​អាហារ ​ស្តីបន្ទោស​ដោយ​ស្រទន់ ​អធិស្ឋាន​ឲ្យ ​អាន​បទ​គម្ពីរ​មួយ​​ខ ​ស្តាប់​ដោយ​​យក​ចិត្តទុក​ដាក់ ។ល។…

ចូរឲ្យពន្លឺអ្នកចែងចាំងឡើង!

ខ្ញុំមាន​អារម្មណ៍​នឿយ​ណាយ នៅ​ពេល​ដែល​ខ្ញុំ​មិន​ឃើញ​គេ មក​ជួស​ជុល​​បង្គោល​ភ្លើង តាម​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ ទោះ​បី​ជា​ខ្ញុំ​បាន​ព្យាយាម​ទូរស័ព្ទ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ។​ បង្គោល​ភ្លើង​ទាំង​នោះ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ការ​បំភ្លឺ​ផ្លូវ ពេល​ងងឹត ដូចនេះ​ បង្គោល​ភ្លើង​នី​មួយ​ៗ​ចាំ​បាច់​ត្រូវ​មាន​ដំណើរ​ការ ។​ ខ្ញុំ​បារម្ភ​ថា បើ​នៅ​តែ​ងងឹត​ដូច​នេះ​ទៀ​ត ខ្ញុំ​ប្រហែល​ជា​អាច​បើក​បរ​ប៉ះ​ក្មេងៗ ដែល​ដើរ​ទៅ​សាលា​រៀន ពេល​ខ្ញុំ​បើក​ឡាន​ចេញ​ពី​ផ្ទះ នៅ​ពេល​ព្រលឹម​ស្រាង​ៗ​ជា​មិន​ខាន​ទេ​ ។​

ព្រះ​គម្ពីរ​បាន​ចែង​ជា​ច្រើន​ដង អំពី​ពន្លឺ ។​ ព្រះយេស៊ូវ​ទ្រង់​​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន​៩:៥)។ មាន​​សេចក្តី​បង្រៀន​​ឲ្យ​យើង​ “ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ” ដោយ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។​ បទ​គម្ពីរ​ម៉ាថាយ ៥:១៦ បាន​បង្រៀន​ថា យើង​ត្រូវ “​ឲ្យ​​ពន្លឺ​​របស់​យើង បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​យើង​ប្រព្រឹត្ត រួច​សរសើរតម្កើង ដល់​ព្រះវរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថានសួគ៌”។

ពន្លឺ​ដែល​មិន​ចែង​ចាំង គឺ​លែង​មាន​ប្រយោជន៍​ទៀត​ហើយ ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា គ្មាន​អ្នក​​ណា​​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា(ម៉ាថាយ ៥:១៥)។ ការ​ប្រព្រឹត្ត​រប​ស់​យើង(គឺ​ពន្លឺ​រ​​​បស់​យើង) គួរ​តែ​នាំ​មនុស្ស ឲ្យ​ស្គាល់​ព្រះ​មួយ​អង្គ ដែល​ទ្រង់​ជា​ពន្លឺ ។​ កាល​ពី​ដើម យើង​មិន​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​យើង​ទេ តែ​ឥឡូវ​នេះ​យើ​ង​ត្រូវបញ្ចេញ​ពន្លឺ នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​គេ​ស្គាល់​​ទ្រង់​​(អេភេសូរ ៥:៨)។

ព្រះទ្រ​ង់បា​ន​ដាក់​យើង​នៅ​ក្នុង​បរិស្ឋាន​ដ៏​ជាក់​លាក់​ណា​មួយ…

ទីតាំង ទីតាំង ទីតាំង

សព្វ​ថ្ងៃ​នេះ​ ការ​ទិញ និង​ការ​លក់​អចលន​ទ្រព្យ គឺ​ជា​មុខ​ជំនួញ​ដ៏​ពិបាក ដែល​ទៀម​ទា​ឲ្យ​មាន​ការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ ។ តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ ក្នុង​ល្បឿន​ដ៏​គួ​រ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​បើ​សិន​ជា​អ្នក​ចង់​លក់​អចលន​ទ្រព្យ នោះ​អ្នក​នឹង​ជួបការ​លំបាក​កាន់​តែ​ខ្លាំង ។​ ដូចនេះ នៅ​ក្នុង​ទីផ្សា​អចលន​ទ្រព្យ យើង​នៅ​តែ​ចាំ​បាច់​ត្រូវ​រំឭក​ខ្លួន​ឯង​ អំពី​ពាក្យ​ចាស់មួយ​ដែល​​​ពោល​​ថា “នៅ​ក្នុ​ង​ការ​លក់​ដូរ​អចលន​ទ្រព្យ យើង​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ចំណុច​សំខាន់​បំផុត​បីយ៉ាង​គឺ ទីតាំង ទីតាំង និងទីតាំង”។​

ក្នុង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ យើង​ក៏​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ទីតាំង​ផង​ដែរ ។​ ការ​ដឹង​អំពី​ទីតាំង​ខាង​វិញ្ញាណ​របស់​យើង គឺ​ពិត​ជា​សំខាន់​ណាស់ បើ​សិន​ជា​យើង​ត្រូវ​មាន​ជ័យ​ជម្នះ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ កាត់​តាម​ទឹក​ដី​ដែល​មាន​តម្លៃ​ថោក​ក្រៃ​លែង នៅ​ក្នុង​លោកិយ​នេះ ។​ សាវ័កប៉ុ​ល​បាន​រំឭក​យើង​ថា យើង​មាន​ទីតាំង​ថ្មី​មួយ នៅ​ក្នុង​ព្រះគ្រីស្ទ បន្ទាប់​ពី​យើង​ត្រូវ​បាន​ប្រោស​ឲ្យ​រួចពី “អំណាច​នៃ​សេចក្តី​ងងឹត ហើយ​​ផ្លា​ស់​យើង​​ម​ក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់”(កូល៉ុស ១:១៣)។ ការ​ដឹង​ថា យើង​បាន​ផ្លាស់​ប្តូរ​ទីតាំង​ខាង​វិញ្ញាណ​ ចូល​ក្នុង​នគរ​នៃ​ព្រះ​យេស៊ូវ ដោ​យ​ព្រះ​គុណ​ទ្រង់ គឺ​ពិត​ជា​មាន​អត្ថ​​ប្រយោជន៍​​ណាស់ ។​ សព្វ​ថ្ងៃ​នេះ ព្រះយេស៊ូវ​ទ្រង់​គ្រង​រាជ្យ​​ជា​ស្តេច នៅ​ក្នុង​ចិត្ត និង​គំនិត​យើង ហើយ​យើង​គឺ​ជា​រាស្រ្ត​របស់​ទ្រង់ ដែល​​បានដឹង​គុណ​ទ្រង់ ។​ យើង​ត្រូវ​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​ និង​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ទ្រង់ ។​​ ហើយ​យើង​​ត្រូវ​​ធ្វើ​ការ​សម្រេច​ចិត្ត​ថា យើង​នឹ​ង​ស្មោះ​ត្រង់​ចំពោះ​​ទ្រង់ ។​

ទ្រង់​​បាន​​ប្រោស​​​ឲ្យ​​យើង​រួច​ពីសេចក្តីងងឹត​ហើយ ដូចនេះ ពេល​ដែល​សេចក្តី​ល្បួង…

តើគ្មាន​អ្នក​មានអំណាចត្រួត​ពិនិត្យ​​អ្នក​ឬ?

ពេល​ដែល​កំ​ពុង​ទឹក នៅ​ក្រោយ​ផ្ទះ​​ខ្ញុំ មាន​ការ​បាក់ស្រុត​ ខ្ញុំ​ក៏​​​​​បាន​ដឹ​ង​ថា ​ខ្ញុំមិន​អាច​ជួស​ជុលវា​​ដោយ​ខ្លួន​ឯង​បាន​​ទេ ។​ ដូចនេះ ខ្ញុំ​​ក៏​​បាន​​​​ឲ្យ​គេមក​ធ្វើ​​ការ​​​​វា​យ​តម្លៃ ហើយ​បា​ន​ឲ្យ​​ជាង ម្នាក់​ មក​​សាង​សង់​​កំពុង​​ទឹក​ថ្មី​មួយ​ឲ្យ​ខ្ញុំ ។​

ពេល​​ដែលការ​​​សាង​​សង់​រួច​រាល់​​ហើយ ខ្ញុំ​​​ក៏​បាន​​​​ពិនិត្យ​​​មើល​​កំពង់ទឹកថ្មីនោះ ​យ៉ាង​ម៉ដ្ឋចត់ ហើយ​ក៏បាន​កត់​​សំគាល់​ឃើញមាន​បញ្ហា​​​មួយចំ​នួន។​ ដើម្បី​ស្វែង​រក​ការ​ប្រឹក្សា​យោបល ជា​​បន្ថែម ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​ត្រួត​ពិនិត្យ​សំណង់​ប្រចាំ​តំបន់ ហើយ​ខ្ញុំ​ក៏បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ។​ ជាង​ម្នាក់​នោះ មិន​មាន​បណ្ណ​អនុញ្ញាតិ​ឲ្យ​សាង​សង់​ឡើយ ។ ដោយសា​រ​គាត់​បាន ធ្វើ​​កា​រ​​សាង​សង់ ដោយ​មិន​​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋ នោះ​គាត់​បាន​បំពា​នច្បាប់​សាង​សង់​ជា​ច្រើន​ចំណុច ។​

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា ​អំពី​សេចក្តីពិត​ដ៏​សំខាន់​​មួយ​(​ក្រៅ​ពី​ការ​សុំ​ឲ្យ​គាត់​បង្ហាញ​បណ្ណ​អនុញ្ញាតិ​ មុនពេល​សាង​សង់​)គឺ ជា​ញឹកញាប់ បើ​សិន​ជាយើង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំ​ណាច​ដែល​គ្រប់​គ្រង​​លើ​យើង​ទេ នោះ​យើង​មិន​អាច​ធ្វើ​អ្វីមួយឲ្យ​អស់ពីចិត្ត​បាន​ឡើយ ។​

ក្នុង​ព្រះ​​គម្ពីរ យើង​ឃើញ​ថា គោលការណ៍​នេះ​ត្រូវ​បាន​បក​ស្រាយ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​ពីរ ក្នុងចំណោម​រឿង​ប្រៀ​បប្រដូច​រ​បស់​ព្រះយេស៊ូវ​(ម៉ាថាយ ២៤:៤៥-៥១ ២៥:១៤-៣០)។ ក្នុង​ករណី​ទាំងពីរ យ៉ាងហោច​ណាស់ មាន​អ្នក​បម្រើ​ម្នាក់​បាន​​ធ្វើ​ខុស នៅ​ពេល​ចៅ​ហ្វាយ​របស់​ខ្លួន​មិន​បាន​នៅពិនិត្យ​មើល​​ការងារ​របស់​​គាត់ ។​ ប៉ុន្តែ នៅក្នុងព្រះគម្ពីរសុភាសិត ជំពូក៦ មាន​អ្នក​​បម្រើ​មួយ​ប្រភេទ​ទៀត ដែលមិន​បាន​​ប្រ​ព្រឹត្តដូច​គាត់​ទេ ។​​ យើង​ឃើញ​ថា សត្វ​ស្រម៉ោច​គឺ​ជា​សត្វ​គំរូ ដែល​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​យ៉ាងប្រសើរ ទោះ​បី​ជា​វា​មិន​ឃើញ​មាន​នរណា​នៅ​ត្រួត​ពី​លើ​វា​ក៏​ដោយ ។​

ចុះ​ចំណែក​យើង​វិញ?…

ការប្រោសឲ្យជាពីស្ថានសួគ៌

​​លោកថូម៉ាស មួរ(Thomas Moore ឆ្នាំ ១៧៧៩ ដល់ ១៨៥២) គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ជា​អ្នក​ចម្រៀង និង​ជា​អ្នកនិពន្ធ​កំណាព្យ​ជន​ជាតិ​អៀរ​ឡង់ ។ ភាព​ប៉ិន​ប្រសប់​របស់​គាត់​បាន​នាំឲ្យ​​មាន​ក្តី​អំណរ ដល់​មនុ​ស្ស​ជា​ច្រើន ដែល​បាន​ឃើញ​គាត់​សម្តែង ឬ​ឃើញ​គាត់​ច្រៀង​តាម​បទ​ភ្លេង​របស់​គាត់ ។​ ប៉ុន្តែ ជីវិត​របស់​គាត់​ត្រូវ​បានញុំាញី ដោយ​​ការ​​ឈឺ​ចាប់ ក្នុង​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ដោយសារ​បញ្ហា​ជា​ច្រើន ដែល​រួម​មាន​ការ​ស្លាប់​របស់​កូន​ទាំង​ប្រាំ​នាក់​របស់​គាត់​ផង​ដែរ ។​ ស្នាម​របួស​ដែល​គាត់​មាន​ក្នុង​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​ពាក្យ​ពេចន៍​របស់​គាត់​ទាំង​ប៉ុន្មាន កាន់​តែ​មាន​ន័យ​ថែម​ទៀត គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “សូម​ថ្វាយ​ចិត្ត​ដែល​មាន​របួស​នោះ​ សូម​​រៀប​រាប់​​អំពី​សេចក្តី​ទុក្ខ​របស់​អ្នក​ចុះ ក្នុង​លោក​នេះ គ្មាន​ការ​ឈឺ​ចាប់​ណា ដែល​ព្រះ​មិ​ន​អាច​ប្រោស​ឲ្យ​ជា​ឡើយ”។​ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​ចិត្ត ហើយ​បាន​រំឭក​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​ជួប​ព្រះ ដោយ​ការ​អធិស្ឋាន អាច​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា​ដល់​វិញ្ញាណ​ដែល​ឈឺ​ចាប់ ។​

សាវ័ក​ប៉ុល​​បាន​ដឹ​ង​អំពី​របៀប​ ដែល​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​ ទ្រង់​អាច​ប្រទាន​ភាព​ធូរ​ស្បើយដល់​​ចិ​ត្ត​ដែល​​ឈឺ​​ចាប់ ។​ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស​ថា “សូម​​សរសើរ​​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះ​វរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”​(២កូរិនថូស ១:៣-៤)។ ជួនកាល យើង​​មាន​ការ​វីវក់​​នឹង​​​​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង បាន​ជា​យើ​​ង​ញែកខ្លួ​ន​យើង​ចេញ​ពី​ព្រះ​​ ដែល​អាច​ផ្តល់​ឲ្យ​​យើង​នូវ​ការ​កម្សាន្ត​ចិត្ត ។​ យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា យើង​អាច​ទទួល​ការកម្សាន្ត​ចិត្ត និង​កា​រ​ប្រោស​ឲ្យ​ជា តាម​រយៈ​ការ​អធិស្ឋាន…