Month: January 2014

ជីវិតដែលពេញបរិបូរ

ក្នុង​អំឡុង​ពេល​នៃ​​ការ​​អប​អរ​សាទរ​ការ​ចូល​ឆ្នាំចិ​ន គេ​តែង​មា​នទំនៀម​ទម្លាប់​ប្រើ​ពាក្យ​ដ៏​ជាក់​លាក់ នៅ​ក្នុង​ការ​បោះពុម្ភអក្សរ​ និង​ការ​សន្ទ​នា​គ្នា។ ដូច​ជា​ពាក្យ “ពេញ” ជា​ដើម ដែល​មាន​ន័យ​ថា “បរិបូរ” ហើយ​គេ​ប្រើពា​ក្យនេះ ដើម្បី​ជូន​ពរ​អ្នក​ណា​ម្នាក់ ឲ្យ​មាន​ភាព​សម្បូរ​​សប្បាយ​ផ្នែក​ សម្ភារៈ នៅ​ក្នុង​ឆ្នាំ​ថ្មី។

មុន​ពេល​​ដែល​ពួក​កូន​ចៅ​អ៊ីស្រា​អែល​ចូល​ទឹក​ដី​សន្យា លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​អំពី​ភោគ​ទ្រព្យ និង​ភាព​សម្បូរ​សប្បាយ ដែល​ពួក​គេ​នឹង​មាន​ក្នុ​ង​ទឹក​ដី​នោះ(ចោទិយកថា ៨:៧-៩)។ ពួក​គេនឹ​ងមាន​អ្វី​ដែល​ត្រូវ​ការ ហើយ​មាន​លើស​ពី​តម្រូវ​កា​រទៀត​ផង។ ប៉ុន្តែ គាត់​បាន​ដាស់​តឿន​ពួក​គេ អំពី​គ្រោះ​ថ្នាក់ ដែល​បណ្តាល​មក​ពី​ការ​ភ្លេច​ថា ព្រះ​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​នគរ​អេស៊ីព្ទ ហើយ​ការ​ពារ​ពួក​គេនៅតាម​ផ្លូវ ទ្រង់​ជា​អ្នក​ប្រទាន​ពរ​ឲ្យ​ពួក​គេ​មាន​ជា​ប​រិបូរ​(ខ.១១)។ ដូច​នេះ លោក​ម៉ូសេ​បាន​បង្គាប់​ពួក​គេ​ថា “ត្រូវ​​ឲ្យ​​នឹ​ក​​ពី​​ព្រះ​យេហូវ៉ា ជា​​ព្រះ​​នៃ​​ឯ​ង​វិញ ដ្បិត​​​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ”(ខ.១៨)។

ជា​ការ​ពិត​ណាស់ “ទ្រព្យស​ម្បត្តិ” គឺ​មិន​សំដៅ​ទៅ​លើ​តែ​សម្ភារៈ​ប៉ុណ្ណោះ​ទេ។ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​មក​ពី​ព្រះ។ ព្រះ​អម្ចាស់​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង”(យ៉ូហាន ១០:១០)។

យើង​ក៏​ប្រហែល​ជា​បាន​ព្យាយាម​បំភ្លេច​ថា ព្រះ​អ​ម្ចាស់​ជា​អ្នក​ដែល​បាន​ប្រទាន​ព​រ​យើង ហើយ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង។ ជីវិត​របស់​យើង​នឹង​មាន​ភាព​ពេញ​លេច ពេញ​បរិបូរ និង​​ស្កប់​ស្កល់ តែ​នៅ​ពេល​ដែល​យើង​មាន​ជាប់​នឹង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ។-C.P.Hia

ពេលខ្យល់បក់បោក

ពេល​ដែល​លោក​ហារ៉ូល(Harold) និង​អ្នក​ស្រី​ខាធី(Cathy) ព្រម​ទាំង​កូន​ប្រុស​ទាំង​ពីរ កំពុង​នៅ​ក្នុង​តំបន់​ព្រៃ ក្នុង​រដ្ឋ​មីនីសូតា មាន​ព្យុះ​ខ្យល់​កួច​ថូនេដូ​មួយ​បាន​បក់​បោក​មក។ បី​បួន​ឆ្នាំក្រោ​យមក អ្នក​ស្រី​ខាធី​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ អំពី​បទ​ពិសោធន៍​របស់​គាត់​ថា “ពេល​នោះ ស្វាមី​រ​បស់​ខ្ញុំ និង​កូន​ប្រុស​ច្បង ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយ​ពី​យើង ប៉ុន្តែ ខ្ញុំ​និង​កូន​ប្រុស​ប្អូន​បាន​ចូល​ទៅ​ជ្រក​ក្នុង​ផ្ទះ​ឈើ​តូច​ មួយ។ យើង​ឮ​សម្លេង​ម្យ៉ាង ដែល​លាន់​ឡើង ដូច​ទូរថ​ភ្លើង​មួយ​រយ​គ្រឿងកំពុង​ធ្លាក់​មក​លើ​ដី​នៅ​នឹង​កន្លែង។ ផ្ទះ​ឈើ​តូ​ចនោះក៏​ចាប់​ផ្តើម​របើក​ចេញ​ពី​គ្នា ហើយ​ខ្ញុំ​ក៏បា​នបិ​ទ​ភ្នែក ដើម្បី​ការពារ​កំទេ​ច​កំទី​​​ដែល​កំពុង​ហោះ​ហើរ។ ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​កំពុង​ហើប​ឡើង​លើ ដូច​នៅក្នុង​ជណ្តើរ​យន្ត ហើយ​ត្រូវ​បាន​គ្រវ៉ាត់​ចូល​ទៅ​ក្នុង​អាកាស។ ខ្ញុំ​ក៏បា​នធ្លាក់​ចូល​ទៅ​ក្នុង​បឹង​មួយ ហើយក៏បាន​​តោង​​បំណែក​ឈើ​មួ​យ ដើម្បី​កុំ​ឲ្យល​ង់ទឹ​ក​។” ទោះ​ជា​យ៉ាង​ណាក៏​ដោយ គួ​រ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​កូន​ប្រុស​របស់​ពួ​ក​គេ​មិន​អាច​រួច​ជីវិត។ លោក​ហារ៉ូល​បាន​មាន​ប្រសាសន៍​អំពី​ការ​បាត់​បង់​នេះ​ថា “យើង​បាន​យំ​ជា​រៀ​ង​រាល់​ថ្ងៃ អស់​រយៈ​ពេល​៦​ សប្តាហ៍។ ប៉ុន្តែ យើង​ជឿ​ថា អំណាច​គ្រប់​គ្រង​ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​​ បាន​អនុញ្ញាត​ឲ្យ​ព្យុះ​ខ្យ​ល់​​កួច​ថូនេដូ​នោះ​ធ្លាក់​ចុះ​មក​ ចំ​ទីតាំង​របស់​យើង។ ហើយ​ក៏មា​ន​ការ​កម្សាន្ត​ចិត្ត ដោយសារ​យើង​បាន​ដឹង​ថា កូន​ប្រុស​របស់​យើង​បាន​ស្គាល់​ព្រះ​អម្ចាស់”។

ពេល​ដែល​មនុស្ស​ជា​ស្រឡាញ់​ត្រូវ​បាន​យក​ចេញ​ពី​យើង ហើយ​យើង​ត្រូវ​បាន​ទុក​ឲ្យ​រស់​នៅ នោះ​យើង​​អាច​ចោទ​ឡើង​នូវ​សំណួរ​គ្រប់​ប្រភេទ។ ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​នេះ យើង​អាច​ទទួល​បាន​នូវ​ការ​កម្សាន្ត​ចិត្ត ពី​បទ​គម្ពីរ​រ៉ូម ៨:២៨ ដែល​បាន​ចែង​ថា “​យើង​​ដឹ​ង​ថា គ្រប់​​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះដំរិះ​ទ្រង់”។ ពេល​ដែល​គូស្វាមី​មួយ​គូនេះ​កំពុង​កាន់ទុ​ក្ខ…

ការសម្អាតដំបែចាស់

រយៈពេល​បី​បួន​ថ្ងៃ មុន​ពេល​អបអរការ​ចូល​មក​ដល់​នៃ​ឆ្នាំ​ថ្មី គ្រូសារ​ជន​ជាតិ​ចិន​ជា​ច្រើន បាន​ធ្វើ​កា​រសម្អាត​ផ្ទះ​យ៉ាង​ហ្មត់​ចត់។ មាន​ពាក្យ​ស្លោក​មួយ ​ជា​ភាសា​កាន​តាំង​បាន​ពោល​ថា: “ចូរ​លាង​សម្អាត​ឲ្យ​អស់​ដី នៅ​ថ្ងៃនីនី​យ៉ា​បាត”(ថ្ងៃទី២៨ នៃខែ១២)។ ពួក​គេ​បាន​ប្រតិបត្តិ​តាម​ប្រពៃណី​នេះ ដោយសារ​ពួក​គេ​ជឿ​ថា ការ​សម្អាត​ផ្ទះ​នោះ គឺ​ជា​ការ​បោស​សម្អាត​សំណាង​អាក្រក់​ចេញ នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ហើយ​ជា​កា​រ​រៀ​ប​ចំ​ផ្ទះ​សម្រាប់​ទទួល​សំណាង​ល្អ។

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ ទៅ​កាន់​អ្នក​ជឿ​ព្រះ នៅ​ក្រុង​កូរិនថូស គាត់​បាន​ប្រាប់​ពួក​គេ​ឲ្យ​លាង​ជម្រះ​ជីវិត​​ឲ្យ​បាន​ស្អាត់ មិន​មែន​ដើម្បី​ឲ្យ​មាន​សំណាង​ល្អ​ទេ ប៉ុន្តែដើម្បី​ឲ្យ​ព្រះ​សព្វ​ព្រះ​ទ័យ។ គាត់​បាន​ប្រាប់​ពួក​គេ​ឲ្យ “សំអាត​​ដំបែរ​​ចា​ស់​​ចេញ”(១កូរិនថូស ៥:៧)។

ក្នុង​សេចក្តី​បង្រៀន​នេះ សាវ័ក​ប៉ុល​បាន​និយាយ​ប្រៀប​ប្រដូច​អំពី​ពិធី​បុណ្យ​រំលង និង​បុណ្យ​នុំប៉័ង​ឥត​ដំបែ​របស់​សាសន៍​​យូដា​(និក្ខមនំ ១២:១-២៨)។ ដំបែ​គឺ​ជា​មិនិត្ត​រូប​តំណាង​ឲ្យ​អំពើ​បាប និង​ភាព​ពុក​រលួយ ហើយ​ត្រូវ​យក​ចេញ​ពី​ផ្ទះរ​បស់​សាស​ន៍​យូដា ដើម្បី​អប​អរ​ពិធី​បុណ្យ​ទាំង​នេះ​(ចោទិយកថា ១៦:៣-៤)។ ដោយ​សារ​ព្រះយេស៊ូវ​ទ្រង់​ជាកូ​ន​ចៀម​នៃ​ថ្ងៃ​បុណ្យ​រំលង ដែល​លាង​សម្អាត​អំពើ​បាប​របស់​យើង នោះ​គ្រីស្ទ​បរិស័ទ្ទ​នៅ​ក្រុង​កូរិន​ថូស ត្រូវ​តែ​សម្អាត​ចិត្ត​របស់​ខ្លួន ហើយ​ត្រូវ​លប់​បំបាត់​ដំបែ​នៃ​ភាព​អសីល​ធម៌​ផ្លូវ​ភេទ បំណង​អាក្រក់ និង​ភាព​ទុចរិត នៅ​ក្នុង​ជីវិត និង​ក្នុង​ពួក​ជំនុំ​របស់​ពួក​គេ។

ដើម្បី​សម្តែង​ចេ​ញ​នូវ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេស៊ូវ ចំពោះ​ការ​លះបង់​របស់​ទ្រង់ សូម​យើង​សម្អាត​អំពើ​បាប​ដែល​មាន​ក្នុង​ជីវិត​របស់​យើង ហើយ​អរ​សប្បាយ​នឹង​ភាព​បរិសុទ្ធ ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​ប្រទាន​ដល់​យើង។-Marvin Williams

ការដណ្តើមចំណីដ៏វឹកវរ

តាម​អ្នក​សិក្សា​អំពី​ត្រី​ឆ្លាម​បាន​ឲ្យដឹង​ថា ត្រី​ឆ្លាម​ច្រើន​តែ​វាយ​ប្រហារ នៅ​ពេល​ពួក​វា​ធំ​ក្លិន​ឈាម​នៅ​ក្នុង​ទឹក។ ឈាម​នោះ​ជា​កត្តាប​ញ្ឆេះ​ពួក​វា​ ឲ្យទៅ​ស្វែង​រក​ចំណី ហើយ​ពួក​វា​ក៏​ធ្វើ​ការ​វាយ​ប្រហារ ហើយ​ជា​ញឹក​ញាប់ គឺ​​វាយ​ប្រហារ​​ជាក្រុម ដែល​បណ្តាល​ឲ្យ​មាន​ការ​ដណ្តើម​​ចំណីរ​ដ៏វឹក​វរ ដែល​អាច​គ្រោះថ្នា​ក់ដ​ល់​ជីវិត។ ឈាម​​ក្នុង​ទឹក គឺ​ជា​សញ្ញា​បញ្ជាក់​អំ​ពី​ភាព​ងាយ​រង​គ្រោះ រប​ស់​គោល​ដៅ​នៃ​ត្រី​ឆ្លាម។

គួរ​ឲ្យ​ស្តាយ​ណាស់ ជួន​កាល នេះ​ក៏​ជា​របៀប​ដែល​សាម៉ាជិក​ពួក​ជំនុំ​ខ្លះ​បាន​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ខុស​មក​លើ​ខ្លួន​ផង​ដែរ។ ពួក​គេ​មិន​បាន​ចាត់​ទុក​ពួក​ជំនុំ ជា​សហគមន៍ ដែល​មនុស្ស​ទទួល​សេច​ក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ថែរក្សា​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​ជំនុំ​មាន​បរិយ៉ា​កាស​ដ៏​គ្រោះ​ថ្នាក់ ដែល​មាន​ពួក​អ្នក​ចូល​ចិ​ត្ត​វាយ​ប្រហារ​កំពុង​ស្វែង​រក “ឈាម នៅ​ក្នុង​ទឹក” នៃ​ភាព​បរា​ជ័យ ​និង​កំហុស​របស់​នរណា​ម្នាក់​។ ហើយ​ក្រោយ​មក ការ​ដណ្តើម​ចំណី​យ៉ាង​វឹក​វរ​ក៏​កើត​មាន​ឡើង។

ពេល​មាន​នរណា​ម្នាក់​ដួល​ចុះ​ យើង​មិន​​ត្រូ​វជាន់​ថែម​ពី​លើ​ទេ ផ្ទុយ​ទៅ​វិញ យើង​គួរ​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​នៃ​ព្រះ​គ្រីស្ទ ដោយ​ជួយ​ស្អាង​អ្នក​ដែល​បាន​ដួល​ចុះ​នោះ។ ជា​ការ​ពិត​ណាស់ យើង​មិន​ត្រូវ​ថ្កោល​ទោស​កិរិយ៉ា​ដែល​មាន​បាប​នោះ​ឡើយ តែ​ព្រះ​អម្ចាស់​នៃ​យើង បាន​ត្រាស​ហៅ​យើង ឲ្យ​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ដទៃ។ ទ្រង់​មាន​បន្ទូល​ថា “​មាន​​ពរ​​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​មេត្តាករុណា​វិញ”(ម៉ាថាយ ៥:៧)។ គេ​បាន​ឲ្យ​និយម​ន័យ​នៃ​ពាក្យ “សេចក្តីមេត្តាកុរណា”ថា ជា​ការ​មិន​បាន​ទទួល​អ្វី ដែល​យើង​សម​នឹង​ទទួល ហើយ​យើង​ម្នាក់​ៗ​សុទ្ធ​តែ​សម​នឹង​ទទួល​ការ​ជំនុំ​ ជម្រះ។​ ព្រះ​ដែល​បាន​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​យើង នៅ​ក្នុង​ព្រះគ្រី​ស្ទ ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

ដូច​នេះ ពេល​យើង​ឃើញ​មាន “ឈាម​នៅ​ក្នុង​ទឹក” សូម​យើង​ខិត​ខំ​បង្ហាញ​សេចក្តី​មេត្តា​កុរណា។…

លាក់ខ្លួននៅក្នុងថ្មដា

នេះ​ជា​រឿង​ដែល​ដំណាល​អំពីលោក​​គ្រូ​អធិប្បាយ​ វ័យ​ក្មេង​ម្នាក់ ឈ្មោះ អ័គូស្ទូស ថូផ្លាឌី(Augustus Toplady)។ ពេល​គាត់​កំពុង​ដើរ​កម្សាន្ត​ នៅ​ទីជនបទ​នៃ​ប្រទេស​អង់​គ្លេស ស្រាប់​តែ​មាន​ព្យុះ​ភ្លៀង​មួយ​បាន​បក់​បោក​កាត់​តាម​ទីវាល​នោះ។ លោក​ថូផ្លាឌី​ក៏​បាន​ក្រឡេច​ទៅ​ឃើញ​ផ្ទាំ​ង​ថ្ម​ធំ​ៗ​ត្រៀប​ត្រា ហើយ​មាន​ច្រក​ចូល​មួយ ដែល​ជាជ្រលង ហើយ​គាត់​ក៏​បាន​ចូ​ល​ទៅ​ជ្រក​នៅ​ក្នុង​នោះ រហូត​ដល់​ពេល​ដែល​ខ្យល់​ព្យុះ​បាន​ស្ងប់។ ពេល​គាត់​កំពុង​អង្គុយ​ជ្រក ក្នុង​ពេល​មាន​ព្យុះ​ភ្លៀង​នោះ គាត់​ក៏​បាន​ ជញ្ជឹង​គិត អំពី​ទំនាក់​ទំនង​រវាង​ទីជម្រក​នេះ នឹង​ជំនួយ​របស់​ព្រះនៅ​ពេល​ជីវិត​ជួប​ព្យុះភ្លៀ​ង។ គាត់​គ្មាន​ក្រដាស់​សរសេរ​ទេ តែ​គាត់​ឃើញ​ក្រដាស់​បៀ​មួយ​សន្លឹក នៅ​លើ​ដី នៅ​ក្នុង​កន្លែង​ដែល​មាន​សណ្ឋាន​ដូច​រូង​ភ្នំ​នោះ ហើយ​ក៏ចាប់​ផ្តើម​ និពន្ធ​ទំនុក​បរិសុទ្ធ​មួយ​បទ ដែល​​មាន​ចំណង​ជើង​ថា “ថ្មដាដ៏ស្ថិតស្ថេរ”។

ទំនុក​បរិសុទ្ធ​នេះ ត្រូវ​បាន​និពន្ធ​នៅ​ក្នុង​ថ្ងៃ​ដែល​មាន​ព្យុះភ្លៀ​ងនោះ ក្នុង​ឆ្នាំ១៧៧៥ ហើយ​ទំនុក​បរិសុទ្ធ​នេះ​ បាន​ក្លាយ​ជា​ប្រភព​នៃ​កម្លាំង​សម្រាប់​គ្រីស្ទ​បរិស័ទ​ ចាប់​តាំង​ពី​ពេល​នោះ​មក។

ឱថ្មដាដ៏ស្ថិតស្ថេរ ជាជ្រលងសម្រាប់ខ្ញុំ
សូមឲ្យទូលបង្គំបានជ្រកនៅក្នុងទ្រង់
សូមឲ្យទឹក នឹងព្រះលោហិត
ដែលហូរចេញពីជំហៀងទ្រង់
សម្អាតអំពើបាបទូលបង្គំ
ឲ្យរួចពីសេចក្តីក្រោធ ហើយសូមជួយឲ្យទូលបង្គំបានបរិសុទ្ធ។

សូម​ពិចារណា​អំពី​ការ​តស៊ូ​របស់​អ្នក។ តើ​អ្ន​កត្រូវ​ការ​កន្លែង​ពួន​ទេ? តើ​អ្នក​ត្រូវ​ការ​ជម្រក​របស់​នរណាម្នាក់ ពេល​អ្នក​ទទួល​​ការ​វាយ​ប្រហារ​ក្នុង​ជីវិត​ទេ? តើ​អ្នក​ត្រូវ​ការ​ការ​ធានា​ថា អ្នក​នឹង​បាន​ទទួល​ការ​អត់​ទោស​បាប​ឬ​ទេ? តាម​បទ​ពិសោធន៍​របស់​លោល​ថូផ្លាឌី យើង​អាច​រក​បាន​ទី​ជម្រក និង​ការ​ធានា​ពី​ព្រះ។ ចូរ​កុំ​ឈរ​នៅ​ក្នុង​ព្យុះនៃ​ជីវិត​តែ​ម្នាក់​ឯង​ឡើយ។ ចូរ​ស្វែង​រ​ក​ទីជ្រក​កោន​របស់​ព្រះ។ ចូរ​សូម​ឲ្យ​ទ្រង់​ការពារ​អ្នក។ ចូរ​ប្រាដក​ថា អ្នក​បាន​ទទួល​ការ​អត់​ទោស​ពី​ទ្រង់ហើយ​។ ចូរ​ចូល​ទៅ​ក្បែរ​ថ្ម​ដា​ដ៏​ស្ថិត​ស្ថេរ ដែល​ជា​កន្លែ​ងមាន​សុវត្ថិ​ភាព​បំផុត​សម្រាប់​ជីវិត។-Dave Branon

ទឹកដីដែលមានសព្វគ្រប់

នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ទូរទស្សន៍ កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​​ក្មេង​​ៗអង្គុយ​​​ប្រកែក​គ្នា នៅ​ក្នុង​កៅ​អី​ខាង​​ក្រោយ​នៃ​រថយន្ត ពេលជិតដល់​កន្លែង​ដែល​ត្រូវ​ឈប់​ឡាន ​ចុះ​ញាំអា​ហារ​ពេល​ល្ងាច។ ក្មេង​ម្នាក់​ចង់​ញាំ​ភីស្សា ហើយ​ក្មេង​ម្នាក់​ទៀត​ចង់​ញាំ​សាច់​មាន់។ ស្រ្តីជា​ម្តាយ​ដែល​អង្គុយ​នៅ​កៅ​អី​ខាង​មុខ ​ក៏​និយា​យ​ថា “អត់ទេ យើង​នឹ​ងឈប់​ឡាន ដើម្បី​ចុះ​ញាំ​ហាំ​ប័​រ​ហ្គ័​រ​វិញ”។ បុរស​ជា​ឪពុ​ក​ក៏​ដោះ​ស្រាយ​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុងគ្រួសារ​នេះ ដោយ​ឲ្យ​យោប​ល​ថា “យើង​នឹង​ឈប់​ឡាន នៅភោ​ជនីយ​ដ្ឋាន​ប៊ូហ្វេ​វិញ ហើយ​យើង​ម្នាក់​ៗ​អាច​ញាំ​អ្វី​ដែល​ខ្លួន​ចង់​ញាំ​បាន​តាម​ចិត្ត”។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​ ក៏​បាន​បញ្ចប់ ដោយ​ពាក្យ​ថា “តើ​គ្រួសារ​របស់​លោក​អ្នក​មាន​ការ​មិ​នចុះ​សម្រុង​គ្នា អំពី​ម្ហូប​ដែល​ត្រូវ​ញាំពេ​ល​ល្ងាច​ឬ? សូមអញ្ជើញមក​ភោជនីយដ្ឋាន…..ប៊ូហ្វេ ជា​​“​កន្លែង​ដែល​មាន​ម្ហូប​គ្រប់​មុខ”។

ពេល​ខ្ញុំបា​ន​ទស្សនា​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​ចប់​ហើយ ខ្ញុំ​ក៏​បាន​នឹក​ឃើញ​កន្លែង​មួយ​ទៀត​ដែលមាន​គ្រប់​មុខ​”ដែរ គឺ​នគរ​ស្ថាន​សួគ៌។ ស្ថាន​សួគ៌​ជា​កន្លែង​ដែល​មាន​អ្វី​​ៗគ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ។ អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត គឺការ​​ទៅ​​នៅ​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ​ដ៏​មា​ន​ចេស្តា។ សាវ័ក​យ៉ូហាន​បាន​បក​ស្រាយ​អំពី​នគរស្ថាន​សួគ៌​ថា “​បល្ល័ង្ក​​​នៃ​ព្រះ និង​កូន​ចៀម ក៏​នឹង​នៅ​ក្នុង​ក្រុង​នោះ”(វិវរណៈ ២២:៣)។ វិញ្ញាណ​ដ៏​ស្រេច​ឃ្លាន​របស់​យើង នឹង​បាន​ចម្អែត​ទាំង​ស្រុង ដោយ “​ទន្លេ​​​​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ” ដែល​ហូរ​ចេញ​ពីបល្ល័ង្ក​ទ្រង់(២២:១) ដ្បិត​ទ្រង់​បាន​មាន​បន្ទូលមក​រាស្រ្ត​ទ្រង់​ថា “បើ​​អ្ន​ក​​ណា​​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ…​ឥត​យក​ថ្លៃ”(២១:៦)។

“ហើយ” នៅ​ក្នុង​ទឹក​ដី​នេះ នឹង​មាន​ដើម​ឈើ​ជីវិត​​ សម្រាប់“ប្រោស​ប្រជា​ជាតិ​ឲ្យ​ជា” (២២:២)។ អ្វី​ដែល​យើង​មិន​ឃើញ​មាន នៅ​ក្នុង​ទឹក​ដី​ដែល​មាន​សព្វ​គ្រប់​នេះ គឺ​បណ្តា​សា​(២២:៣) សេចក្តី​ស្លាប់ ទុក្ខព្រួយ និង​ទឹក​ភ្នែក​(២១:៤)។ យើង​នឹង​មាន​ការ​ស្កប់​ចិត្ត​មួយ​រយ​ភាគ​រយ នៅ​ក្នុង​ទឹក​ដី​ដែល​មាន​សព្វ​គ្រប់។ តើ​អ្ន​ក​បានត្រៀ​ម​ខ្លួន​ហើយ​ឬ​នៅ?-Anne Cetas

ទ និងបង្អួច

ពេល​ដែល​យើង​ចេញ​ខាង​ក្រៅ​ផ្ទះ ដើម្បី​បើក​បរ​រថយន្ត​ជា​គ្រួសារ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ ចំពោះ​ផ្លាក​សញ្ញា​ពណ៌​ស ដែល​មាន​ចារ​ជា​អក្សរ​ពណ៌​ក្រហម​យ៉ាង​ច្បាស់​ថា: “មាន​លក់​ទ និងបង្អូច ធានាថាមានគុណភាពល្អ”។ ផ្លាក​សញ្ញា​នោះ​នៅ​ថ្មី​នៅ​ឡើយ ប៉ុន្តែ ខ្ញុំ​ខ្លាច​ផ្ទះ និ​ង​ ជង្រុ​ក​នៅ​ខាង​ក្រោយ​ផ្លាក​នោះ ដួល​រលំ​នៅ​ពេល​ណា​មួយ។ ថ្នាំ​ដែល​គេ​បាន​លាប​ពី​លើ​ជញ្ជាំង​ផ្ទះ​នោះ​កំពុង​របក ហើយ​បង្អួច​ក៏​មាន​ស្នាម​ប្រះ​ទៀត ហើយ​ផ្ទះ​នេះ​គ្មាន​ទ​​ទេ!

មនុស្ស​ជា​ច្រើន​បាន “ផ្សាយដំណឹង​ល្អ​” ថ្វាយ​ព្រះយេស៊ូវ ប៉ុន្តែ ផ្ទះ​ខាង​វិញ្ញាណ​របស់​យើង កំពុងស្ថិតក្នុង​ ស្ថាន​ភាព​ទ្រុឌ​ទ្រោម។ យើង​ប្រហែល​ជា​បាន​ទៅ​ព្រះវិហារ និយាយ​“ភាសាគ្រីស្ទបរិស័ទ” ហើយ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ យ៉ាងសុ​ភាព។ ប៉ុន្តែ ពេល​ដែល​ការ​ប្រព្រឹត្ត​របស់​យើង មិន​ស្រប​នឹង​ចិត្ត​របស់​យើង នោះ​អាកប្ប​កិរិយ៉ា​ដ៏​ប្រសើរ​បំផុត​រប​ស់​យើង គឺ​គ្រាន់​តែ​ជា​ការ​សម្តែង ឲ្យ​គេយ​ល់ថា​ខ្លួន​​មាន​ជំនឿ​រឹង​មាំប៉ុណ្ណោះ។ ពេល​ដែ​លព្រះយេស៊ូវ​ប្រឈ​ម​មុខ​ដាក់​ពួក​ផារិស៊ី ទ្រង់​បាន​មាន​បន្ទូល​ថា “អ្នក​​រា​ល់​គ្នា​ … ខាង​​ក្រៅ​​មើល​​ទៅ​​ដូ​ច​​​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្តី​ កំពុត និង​សេចក្តី​ទទឹង​ច្បាប់​ទទេ”(ម៉ាថាយ ២៣:២៨)។

ចំពោះ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​រាជ​សារ​ខុស​ពី​នេះ តែ​ក៏​ជា​ការ​មាន​បន្ទូល​ផ្ទាល់​ផង​ដែរថា “​កុំ​​​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ”(៦:១៦)។ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ “មានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត …ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់”(១ធីម៉ូថេ ១:៥)។ អាកប្ប​កិរិយ៉ាខាង​ក្នុង​នេះ គួ​រ​តែ​បង្ហូរ​ចេញ​មក​ខាង​ក្រៅ តាម​រយៈ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​យើង​(លូកា ៦:៤៥)។

ចូរ​ពិចារណា​អំពី​ស្ថាន​ភាព​នៃ​ផ្ទះ​ខាង​វិញ្ញាណ​របស់​អ្នក នៅ​ថ្ងៃ​នេះ។…

ព្រះអម្ចាស់នៃសន្តិភាព

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ស្គាល់​យុវជ​ន​ម្នាក់ ដែល​បាន​ជិះម៉ូ​តូ ជា​មួយ​ក្រុម​ជើង​កាង​ម៉ូតូ។ គាត់​បាន​ធំ​ធាត់​នៅ​ក្នុ​ង​តំបន់​បំពេញ​បេសកកម្ម​មួយ គឺ​នៅ​កន្លែង​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ។ ពេល​គ្រួសារ​របស់​គាត់​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ គាត់​ហាក់​ដូច​ជា​មិន​អាច​សម្រប​នឹង​ការ​រស់​នៅ​បាន​ទេ។ ការ​រស់​នៅ​រប​ស់​គាត់ ក៏​បាន​ប្រឈម​នឹង​រឿង​ហេតុ​ជា​ច្រើន ហើយ​គាត់​ក៏​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ការ​វាយ​គ្នា​ជា​មួយ​នឹង​ក្រុម​ជើង​កាង​មួយ​ទៀត។

ខ្ញុំ​បាន​ជួយ​ធ្វើ​កិច្ចការ នៅ​ក្នុង​ពិធី​បុណ្យ​សព​ជា​ច្រើន ប៉ុន្តែ ពីធី​បុណ្យ​សព​រប​ស់គាត់ ​មាន​លក្ខណៈ​គួរ​ឲ្យ​ចង​ចាំបំ​ផុត។ គេ​បាន​ធ្វើ​ពិធី​បុណ្យ​សព​នោះ នៅ​ក្នុង​សួន​ច្បា​មួយ ដែល​មាន​វា​ល​ស្មៅ​ព័ទ​ជុំវិញ​បឹង​តូច​មួយ។ មិត្ត​ភ័ក្រ​របស់​គាត់​បាន​តម្រៀប​ម៉ូតូ​ជា​រង្វង់ ហើយ​នាំ​គ្នា​អង្គុយ​នៅ​លើ​ស្មៅ​ជុំវិញ​ខ្ញុំ និង​មិត្ត​ភ័ក្រ​ម្នាក់ ក្នុង​ពេល​យើង​កំពុង​ធ្វើ​ពិធី​បុណ្យ។ យើង​បាន​និយាយ​តាមរ​បៀប​សាម័ញ្ច​ៗ និង​ខ្លី​ៗ អំពី​សន្តិភាព ដែល​ព្រះ​យេស៊ូវ​អាច​ប្រទាន ដ​ល់ក្រុម​ដែល​មាន​ជម្លោះ​នឹង​គ្នា​។

ក្រោយ​មក មាន​សមាជិក​ក្រុម​ជើង​​កាង​ម៉ូតូ​ម្នាក់​បាន​មក​ថ្លែង​អំណរ​គុណ​យើង ហើយ​ចាប់​ផ្តើម​ដើរ​ទៅ​បាត់ តែបន្ទាប់​មក ក៏​បាន​ត្រឡប់​មក​វិញ។ ខ្ញុំ​មិន​ដែល​បំភ្លេច​ពាក្យ​របស់​គាត់​ឡើយ ពេល​គាត់​បាន​ប្រាប់​ថា ​គាត់​មាន​ម៉ូតូ​មួយ​គ្រឿង ផ្ទះ​ល្វែង​មួយ និង​មិត្ត​ស្រី​ម្នាក់ ហើយ​គាត់​និយាយ​ទៀត​ថា “ប៉ុន្តែ ខ្ញុំ​មិន​អាច​រ​ស់​ដោយគ្មាន​សន្តិ​ភាព​បាន​ឡើយ”។ ដូចនេះ យើង​ក៏បា​នជជែ​កគ្នា​អំពី​ព្រះ​យេស៊ូវ ដែល​ទ្រង់​ជា​សន្តិភាព​របស់​យើង។

ទោះ​បី​ជា​យើង​មាន​ឧទ្ធម្ភាកចក្រ ឬ​ឡាន​ទំនើប មាន​គេហដ្ឋាន​ធំ​ស្កឹម​ស្កៃ ឬ​ផ្ទះ​ល្វែង​តូច​មួយ មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់ ឬ​គ្មាន​នរណា​ម្នាក់​នៅក្បែរ​ក៏​ដោយ ក៏​មិន​ខុស​គ្នា​ដែរ។ បើ​គ្មាន​ព្រះយេស៊ូវ​ទេ នោះ​យើង​មិន​អាច​មាន​សន្តិភាព​បាន​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា”(យ៉ូហាន ១៤:២៧)។ អំណោយទាននេះ គឺសម្រាប់អ្នកដែលទុកចិត្តទ្រង់។…

អរព្រះគុណព្រះដែលឲ្យយើងមានតន្រ្តី

តន្រ្តី​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ព្រះ​គម្ពីរ។ ចាប់​តាំង​ពី​កណ្ឌ​លោកុប្បត្តិ រហូត​ដល់​កណ្ឌ​វិវរណៈ ព្រះ​បាន​ឲ្យ​តន្រ្តី​ករ ធ្វើ​កា​រ​ថ្វាយ​ទ្រង់។ ទ្រង់​បាន​ប្រើ​ភ្លេង ដើម្បី​ហៅ​ បណ្តាជន​ឲ្យ​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់ និងដើម្បី​បញ្ជូន​ពួក​គេ​ចេញ​ទៅ​ធ្វើសង្គ្រាម ដើម្បី​សម្រួល​អារម្មណ៍​ក្រេវ​ក្រោធ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ចិត្ត​ឆេះ​ឆួល​ខាង​វិញ្ញាណ ដើម្បី​អបអរ​ជ័យ​ជម្នះ និងដើម្បី​កាន់​ទុក្ខ​ពេល​ជួប​ការ​បាត់​បង់។ គេ​អាច​ប្រើ​តន្ត្រី នៅ​ក្នុង​ឱកាស​ទាំង​អស់ ហើយ​តន្រ្តី​ជា​សិល្បៈ​ដែល​មាន​គ្រប់​ទម្រង់។ នៅ​ក្នុង​តន្រ្តី មាន​អ្នក​ដើរ​តាម និង​អ្នក​ដឹក​នាំ មាន​បទ​ចម្រៀង​ធម្មតា និ​ងចម្រៀងលាយ​ឡំ មានឧបករណ៍​ភ្លេង​ដែល​ងាយ​ប្រើ និង​ឧ​បករណ៍ភ្លេង​ដែល​គេ​ពិបាក​ប្រើ មាន​ទំនុក​ភ្លេង និង​ភាព​ស៊ី​សង្វាក់​គ្នា មាន​ចង្វាក់​លឿន និង​ចង្វាក់​យឺត ហើយ​មាន​ណោត​ខ្ពស់ និង​ណោត​ដែលទាប។

យើង​អាច​ប្រដូច​តន្រ្តី​ទៅ​នឹង​ពួក​ជំនុំ ព្រោះ​មនុស្ស​ម្នាក់​ៗ​ចូល​រួម ដោយ​ធ្វើ​អ្វី​ដែល​ខ្លួន​អា​ចធ្វើ​បានប្រសើរ​បំផុត។ យើង​គ្រប់​គ្នាច្រៀង និង​លេងភ្លេងតាម​ណោត​ខុស​គ្នា និង​តាម​ពេល​ផ្សេង​គ្នា ប៉ុន្តែ​យើង​ម្នាក់​ៗប្រគុំ​បទ​ចម្រៀង​តែ​មួយ​ទេ។ កាល​ណា​យើង​ស្គាល់​ផ្នែក​របស់​យើង​កាន់​តែ​ច្បាស់ នោះ​យើ​ងក៏​អាច​អនុវត្ត​​តាម​​អ្នក​​ដឹ​ក​​នាំ​បាន​កាត់​តែ​ប្រសើរ ហើយ​យើង​ក៏​ប្រគុំ​តន្ត្រី​កាន់​តែ​ពិរោះ។

តន្រ្តី​មាន​ប្រយោជ​ន៍​បំផុត ពេល​យើង​ប្រើ​វា នៅ​ក្នុង​ការ​ច្រៀង​សរសើរ​តម្កើង​ព្រះ។ ពេល​ការ​សាងសង់​ព្រះ​វិហារ​ស្តេចសាឡូម៉ូន​បាន​ចប់​​សព្វគ្រប់ ពួក​តន្ត្រីករ​ក៏​បាន​ច្រៀង​សរសើរ និង​អរ​ព្រះគុណ​ព្រះ។ ពេល​ដែល​ពួក​គេ​សរសើរ​តម្កើង “សិរីល្អ​នៃ​ព្រះអម្ចាស់ បាន​ពេញ​ក្នុង​ព្រះវិហារ​នៃ​ព្រះ”(២របាក្សត្រ ៥:១៤)។

យើង​អរ​ព្រះគុណ​ព្រះ សម្រាប់​តន្រ្តី​ដ៏​ពិរោះ ដែល​ដូច​ជា​ការ​បើក​បង្ហាញ​ អំពី​ន​គរស្ថាន​សួគ៌ ជា​កន្លែង​ដែល​សិរីល្អ​ព្រះ​នឹងសណ្ឋិតនៅ​ជា​រៀង​ដរាប ហើយ​ការ​សរសើរ​តម្កើង​ទ្រង់ នឹង​មិន​ដែល​ចប់​ឡើយ។-Julie Ackerman Link

មិត្តភ័ក្រដ៏ពិតប្រាកដ

អ្នក​ជំនាញ​ខាង​ការ​តាម​ដាន​ការ​ប្រែប្រួល​របស់​ពាក្យ​ ជា​ភា​សា​អង់​គ្លេស បាន​សន្មត់​​ថា ពាក្យ Unfriend (ឈប់​រាប់អាន) គឺ​ជា​ពាក្យ​ប្រចាំ​ឆ្នាំ​នៃ​វចនានុ​ក្រម​អក់​ស្វឺត​អាមេរិកាំង កាល​ពី​បី​បួន​ឆ្នាំ​មុន។ ពួក​គេ​បាន​ឲ្យ​និយម​ន័យ​ពាក្យ​នេះ​ថា ជា​កិរិយ៉ា​ស័ព្ទ​មួយ ដែល​មាន​ន័យ​ថា “ឈប់​រាប់​អាន​នរណា​ម្នាក់​ជា​មិត្ត​ភ័ក្រ នៅ​លើ​គេហទំព័​របណ្តាញ​សង្គម” ដែល​មាន​ដូច​ជា​ហ្វេស​ប៊ុក​ជា​ដើម។ នៅ​លើ​គេហ​ទំព័រ​នោះ អ្នក​ដែ​ល​ជា​friends(មិត្តភ័ក្រ) អនុញ្ញាត​ឲ្យ​បើក​មើល​ពត៌​មាន​ផ្ទាល់​ខ្លួន​ទៅ​វិញ​ទៅ​មក នៅ​លើ​ទំព័រ​ហ្វេស​ប៊ុ-ក។ អ្នក​ទាំង​នោះ​ប្រហែល​មិន​ដែល​បាន​ជួប​មុខ​គ្នា​ផ្ទាល់ ឬ​បាន​និយាយ​ពាក្យ​ជម្រាប​សួ​រគ្នានៅ​​លើបណ្តាញ​អ៊ីន​ធើណិ​ត​ឡើយ។ នៅ​ក្នុង​ពិភព​នៃ​ការ​រាប់​អាន​មិត្ត​ រយៈ​ពេល​ខ្លី​តាម​ អ៊ីន​ធើណិត យើង​កំពុង​ចាប់​ផ្តើម​ដឹង​ថា ការ​មាន​មិត្តភ័ក្រដ៏ពិតប្រាកដ គឺ​កាន់​តែ​មាន​ន័យ​ជ្រាល​ជ្រៅ​ជាង សម័យ​មុន​ទៅ​ទៀត។

ពេល​ដែល​ព្រះ​យេស៊ូវ​ហៅ​សិស្ស​របស់​ទ្រង់​ថា “សំឡាញ់” គឺ​ទ្រង់​មាន​បន្ទូល ​អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​មួយ ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​នោះ នៅ​សល់​ពេល​តែ​ប៉ុន្មាន​ម៉ោង​ទៀត ទ្រង់​នឹង​ត្រូវ​លះ​បង់​ព្រះ​ជន្ម(ខ.១៣) ហើយ​ទ្រង់​បាន​ឲ្យ​ពួកគេ​បញ្ជាក់​ពី​មិត្ត​ភាព​នោះ​ ដោយ​កាន់​តាមបញ្ញត្តិ​ទ្រង់(ខ.១៤)។ ការ​ដែល​គួ​រឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ព្រះ​​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ថា “ខ្ញុំ​​មិន​​ហៅ​​ជា​​អ្នក​​បំរើ​ ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរបិតា​ខ្ញុំ​មក”(ខ.១៥)

ក្នុង​មិត្តភាព​ដ៏​ពិត​ប្រាកដ អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ អាច​ជួយ​មិត្ត​ភ័ក្រ​របស់​ខ្លួន នៅ​ពេល​បាក់​ទឹកចិត្ត ឬ​មាន​ការ​ភ័យ​ខ្លាច។ នោះ​ជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ដ្បិត​ទ្រង់​ជា​មិត្ត​សំឡាញ់​ដ៏ស្មោះ​ត្រង់​របស់​យើង អស់​កល្ប​ជា​និច្ច។-David McCasland