Month: May 2014

ការគិតខុស

មាន​មនុស្ស​បួន​នាក់​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា តាម​យន្ត​ហោះតូ​ច​មួយ។ ក្នុង​ចំណោម​នោះ មាន​អ្នក​​បើក​​យន្ត​ហោះ សាស្ត្រាចា​រ្យ គ្រូគ​ង្វាល និ​ងអ្ន​ក​ឡើង​ភ្នំ។ ពេល​នោះម៉ា​ស៊ីន​យន្ត​ហោះក៏​បាន​ខូច ហើយ​អ្នក​បើក​យន្ត​ហោះបា​នប្រា​ប់​ពួក​គេថា​ “យើង​មាន​​ឆ័ត្រ​​យោង​​តែ​បី​​ទេ នៅ​ក្នុង​យន្ត​ហោះនេះ​។ ដោយសា​រ​យន្ត​ហោះនេះ​រ​បស់​ខ្ញុំ នោះ​ខ្ញុំនឹ​ងយ​ក​ឆ័ត្រ​យោង​មួ​យ”។ គាត់​ក៏​ពាក់​ឆ័ត្រ​យោ​ងនោះ ហើយ​លោត​ចុះបា​ត់។ រី​ឯ​សាស្ត្រាចា​រ្យ​វិញ គាត់​បាន​និយាយ​ថា “ខ្ញុំ​ជា​អ្នក​ចេះដឹ​ង ហើយ​ពិភ​ពលោ​ក​នេះត្រូ​វ​កា​រ​ខ្ញុំ ដូច្នេះ ​ខ្ញុំ​យក​ឆ័​ត្រយោ​ងមួ​យ​ដែរ” ហើយ​គាត់​ក៏លោ​ត​ចេញ​ដែ​រ។

បន្ទាប់​មក គ្រូគ​ង្វាល​បាននិ​យា​យទៅ​កា​ន់​អ្នក​ឡើ​ង​ភ្នំថា “ខ្ញុំ​មិ​ន​ចង់​ធ្វើ​ជា​ម​នុស្ស​អ​ត្មានិ​យ​ម​ទេ ដូច្នេះ ចូរ​អ្នក​យ​ក​ឆ័ត្រ​យោង​ចុ​ង​ក្រោយ​នេះ​ចុះ”​។ អ្នក​ឡើង​ភ្នំ​បាន​ឆ្លើ​យតបថា “នៅ​សល់​ឆ័ត្រ​យោ​ង​ពីរ​ទៀត ដូច្នេះ យើង​អាច​ចែក​គ្នាម្នាក់​មួយ​បាន។ លោក​សាស្ត្រា​ចារ្យ​នោះបា​នយ​ក​កា​បូ​​ប ស្ពា​យ​រប​ស់​ខ្ញុំ ហើយ​បាន​លោត​ចុះ​ទៅបាត់​ហើ​យ ដោយ​ស្មាន​​ថាវា​ជា​ឆ័​ត្រ​យោង!” ទោះ​លោក​សាស្ត្រាចា​រ្យបា​ន​គិត​ថា គាត់​នឹង​អាច​ចុះដ​ល់ដី ​ដោយ​សុវ​ត្តិ​ភាព​ក៏​ដោយ ក៏កា​រ​ធានារ​បស់​គាត់​ គ្រាន់តែ​បា​នផ្អែ​ក​ទៅលើ​កា​រគិ​ត​ខុសប៉ុណ្ណោះ។

មាន​មនុស្ស​មួយ​ចំ​នួន​មាន​កា​រ​គិត​ខុស អំពី​ការ​ធានា​អំពី​សេ​ចក្តី​សង្គ្រោះ។ ពួក​គេជឿ​ថា ការ​ចូល​រួម​កម្ម​វិធី​ថ្វាយ​ប​ង្គំ ការ​ទទួ​លជ្រ​មុជ​ទឹក ឬកា​រខំ​ធ្វើ​ល្អ នឹង​ធ្វើ​ឲ្យព្រះ​ព្រម​ប្រទាន​សេចក្តី​សង្រ្គោះ​ដល់​ខ្លួន។ ប៉ុន្តែ ការ​គិត​របស់​យើង ជា​ការ​គិត​ខុស បើ​សិន​ជា​ការគិ​ត​នោះ មិន​បាន​ផ្អែក​ទៅ​លើ​​ព្រះប​​ន្ទូ​​លព្រះ ដែល​​បាន​​ចែង​​ក្នុង​​ព្រះ​គម្ពីរ​​ទេ​នោះ។ ព្រះ​​អម្ចាស់​​បា​ន​​មា​ន​​បន្ទូ​​ល​​ថា “យើង​​រាល់​​គ្នាបា​​ន​ធ្វើ​​បា​ប” ហើ​យ​​យើ​​ង​​ជា​​ខ្មាំង​​សត្រូវ​​របស់​​ទ្រង់។ ប៉ុន្តែ តាម​​រ​យៈ​​ការ​​សុគត និង​​ការ​មានព្រះ​ជ​ន្ម​រ​ស់​ឡើង​វិញ នៃ​​ព្រះ​​រាជ​​បុត្រា…

បល្ល័ង្ករបស់ព្រះ មានកង់

ជីន ឌ្រីសកូល(Jean Driscoll) គឺ​ជា​អត្ត​ពលិក​ដ៏​ឆ្នើម​ម្នាក់​។ នាង​បាន​ទទូល​ជ័យ​ជម្នះ​ប្រាំ​បីលើ​ក នៅ​ក្នុង​ការ​រត់​ប្រណាំ​ម៉ារ៉ា​តុន​នៃ​ក្រុង​បូស្តុន។ នាង​ក៏បា​ន​ចូល​រួមប្រកួត​បួន​លើក ក្នុង​កីឡាប៉ារ៉ា​​អូឡាំពិ​ច​សម្រាប់​ជន​ពិការ ហើយ​ឈ្នះបា​ន​មេដាយ​មាស​៥។ ដោយ​សារ​នាង​​មានជ​ម្ងឺ​ឆ្អឹង​ខ្នង​ពីកំ​ណើត នាងក៏​​បាន​ប្រកួត ដោយ​អង្គុយ​នៅ​លើ​រ​ទេះរុញ។

បទគម្ពី​ដានី​យ៉ែល ៧:៩ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ ដែល​នាងចូ​ល​ចិត្ត​បំផុត ដែល​បាន​ចែង​ថា “ព្រះ​ដ៏មា​ន​ព្រះ​ជន្ម​ពីចា​ស់​បុរាណ​ទ្រង់​ក៏គ​ង់នៅ​ ... បល្ល័ង្ក​ទ្រង់ នោះសុ​ទ្ឋ​តែ​ជាអ​ណ្តាតភ្លើ​ង ហើយ​កង់​នៃ​បល្ល័​ង្កនោះ​ក៏​ជាភ្លើ​ង​ឆេះ​ដែរ”។ ពេលនាងបា​នដឹ​ងថា​ ការ​បើក​សម្តែង​​ដែល​លោកដា​នីយ៉ែ​ល​បាន​ទទួល មាន​ទំនាក់​ទំនង​ជា​មួ​យនឹ​ងស្ថា​នភា​ព​រប​ស់នាង​ផ្ទាល់ នាងមា​ន​ការ​លើ​ក​ទឹក​ចិត្ត​យ៉ា​ងខ្លាំ​ង បាន​ជា​នាង​អាច​លើក​ទឹក​ចិត្ត​ដ​ល់អ្ន​ក​ដទៃ ជា​ប​ន្តទៀ​ត។ នាង​បាន​និយាយ​ថា “ពេល​ណា ខ្ញុំ​មាន​ឱកា​សជ​ជែក​ជាមួ​យ​មនុស្សដែ​ល​អង្គុ​យលើ​រ​ទេះរុ​ញ ដែល​ធុញ​ថប់​នឹង​​ជីវិត​​នៅលើ​រទេះ​រុ​ញ ខ្ញុំ​បា​ន​​ប្រា​​ប់​ពួ​​ក​​គេ​​​ថា ‘ព្រះបាន​ប​ង្កើត​អ្នក​ម​ក ឲ្យ​មាន​រូប​ភាព​ដូច​ទ្រ​ង់ តែរទេះ​រុញរ​ប​ស់អ្ន​ក ត្រូវ​បាន​បង្កើ​តម​ក​ឲ្យមា​នរូប​ដូច​បល្ល័ង្គ​ទ្រង់​ផង​ដែរ!”    

ជាកា​រពិ​ត​ណាស់ ការ​បើក​សម្តែង​ដែល​លោ​ក​ដានី​យ៉ែល​បា​នទ​ទួល មិ​នបា​ន​បង្ហាញ​​ថា ព្រះអម្ចាស់​មាន​ភាព​ពិ​ការ​ឡើយ។ តាម​ការ​ពិ​ត អ្នក​ខ្លះយ​ល់ថា​ “បល្ល័ងដែ​ល​មាន​កង់” របស់​ព្រះ ​គឺជា​និមិ​ត្ត​រូប តំណាង​ឲ្យព្រះ​ដែ​លមា​ន​យុត្តិធម៌ដែលជួ​យម​នុស្ស​ជាតិ ដោយ​អំណាច​គ្រប់​គ្រង​។ ហើយ​បទ​គម្ពី​រខ្លះ​ទៀត បាន​និយាយ​អំពី​ការ​ដែ​ល​ព្រះប្រ​ទាន​ជំនួយ ដ​ល់អ្ន​ក​ដែល​ជឿទ្រ​ង់(សុភា​សិត ៣:២៥-២៦ ម៉ាថាយ ២០:២៩-៣៤ អេភេសូរ ១:១១)។

សេចក្តីជំ​នឿដែ​ល​ជី​ន ឌ្រីសកូ​ល​មាន​ចំពោះព្រះ​ បានជួ​យឲ្យ​​នាង​ឈ្នះលើខ្លួ​ន​ឯង។ យើង​ក៏អា​ចមា​នទំ​នុក​ចិត្ត​ថា…

អំណួត និងការយល់ខុស

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ កាល​ខ្ញុំ​នៅក្មេ​ង ផ្ទះរ​បស់​ខ្ញុំ​មាន​ពេល​ដោយសេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ ប៉ុន្តែ ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ច្រើន​តែ​មិន​នៅ​ផ្ទះ។ ពេល​ពួក​គា​ត់មិន​មាន​វត្ត​មាន​ក្នុង​ផ្ទះ ​ខ្ញុំទទួល​បាន​ភាព​កក់​ក្តៅ​បំ​ផុត​ ពី​ផ្ទះ​បាយ និង​ពី​អ្នក​មើល​ថែ​ផ្ទះ​របស់​យើង ឈ្មោះ​អាន្នី ដែល​ជា​មនុស្ស​រស់​រាយ មាន​មាឌ​ល្អិត។

ខ្ញុំ​បាន​ចំណាយ​ពេ​ល​ជាច្រើ​នម៉ោ​ង ជា​មួយ​អ្នក​មី​ង អា​ន្នី ដោយ​អង្គុយ​នៅ​នឹង​តុ ក្នុង​ផ្ទះបា​យ​អាន​សៀវភៅ​ ឬ​លេង​ឧបករណ៍​ក្មេង​លេ​ង និង​ស្តាប់​គាត់​ច្រៀង បទ​ចម្រៀង​គ្រីស្ទ​បរិស័ទ និង​បទ​ទំនុក​តម្កើង ដែល​ជួន​កាល​គាត់​ច្រៀង​តិ​ច​ៗ​យ៉ាង​ពិរស។ ដួង​ចិត្ត​របស់​គាត់​បានប​ង្ហូរ​ចេញ​នូវ​ប្រាជ្ញា ភាព​រីក​រាយ និង​ប​ទ​ចំរៀង ដែល​មិន​ចេះដា​ច់។

នា​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុ​ង​នាម​ជា​ក្មេង​រពឹស​ហួស​ហេតុ ខ្ញុំបា​ន​ប្រើពា​ក្យ​រើស​អើង​ពូជ​សាសន៍​មិន​គប្បី ដែល​ខ្ញុំ​ធ្លាប់​ឮ​គេនិ​យាយ​។ គាត់​ក៏​និយាយ​មក​កាន់​ខ្ញុំថា​ “អូ ក្មួយ​មីង កុំ​ប្រើ​ពាក្យ​ហ្នឹង មិ​នល្អ​ទេ​”។ បន្ទាប់​មក គាត់​ក៏បា​ន​ណែនាំ​ខ្ញុំ ដោយ​សុភាព អំពី​ផល​អាក្រក់ និង​ការ​ឈឺចាប់ ដែល​អាច​កើត​ឡើង​ពីពា​ក្យដែ​លខ្ញុំ​បា​ននិ​យាយ​នោះ ហើយ​ទន្ទឹម​នឹង​នោះ កែវ​ភ្នែក​​​គាត់​ក៏បា​ន​បង្ហាញ​ពីកា​រមិ​នស​ប្បា​យ​ចិត្ត​សោះ​។ ក្រោយ​មក ខ្ញុំ​មិន​ដែល​ប្រើ​ពា​ក្យ​នោះទៀ​ត​ទេ។ ការនេះ​បាន​បង្រៀន​ខ្ញុំ​ថា ពេល​ណា​យើង​បន្ទាប​បន្ថោក​អ្នក​ដទៃ ដោយ​សារ​យើង​យល់​ខុស ពេល​នោះ​គេអា​ចមា​នអា​រម្មណ៍​ឈឺចា​ប់ឥ​ត​ឧបម៉ា។ ព្រះ​បាន​បង្កើតម​នុស្ស​ម្នាក់​ៗ​មក ឱ្យ​ដូច​នឹង​រូប​អង្គ​ទ្រង់ ដូចនេះ យើង​មាន​លក្ខណៈ​ដូច​ព្រះ ជាង​ស្នាព្រះ​ហស្ថដ​ទៃទៀ​ត ហើយ​មនុស្សម្នា​ក់​ៗ​សម​នឹង​ទទួលកា​រគោ​រព​ឲ្យ​តម្លៃ។ ការ​ដៀល​ត្មេះ​​ដ​ល់រូ​បដែល​ព្រះប​ង្កើត​នោះ គឺ​ជា​​ការ​បង្ករ​ឲ្យ​មា​ន​របួស​យ៉ាងជ្រៅ​បំផុត ដល់​មនុស្ស​ជាតិ​ដទៃ​ទៀត។…

ការជួបជុំគ្នា

ក្នុង​អំ​ឡុងពេ​ល​បម្រើ​កា​រ​ ជាអ្ន​ក​ផ្សាយព្រះ​បន្ទូលក្នុ​ង​ជួរទ័ព នៅ​បន្ទាយ​ YMCA ក្នុង​ប្រទេស​អេស៊ីព្ទ លោក​អូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់​បាន​​​ធ្វើ​ឲ្យ​​ប៉ះពាល់​ចិត្ត​ទាហា​ន​ជា​ច្រើន ដែល​ក្រោយមក ពួក​គេ​បាន​ព​លីជី​វិត​ក្នុ​ងស​ង្គ្រាម​លោក​លើក​ទី១​។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោក​ឆាម​ប័រ​បាន​កត់​ចុះក្នុង​សៀវភៅ​កំណត់​ហេតុ​ថា “យើង​ទទួល​សំបុត្រ​មួយ​ច្បាប់ ​ពី​មិត្ត​ភ័ក្ត​ម្នាក់ ដែល​ជា​ជន​ជាតិ​ញូហ្សៀឡិន។ គាត់​បានប្រាប់​​ថា លោក ធេដ ស្ត្រែក(Ted Strack)បាន​ពលីជីវិត​ហើយ។ ដូច​នេះ លោក ធេដ ស្ត្រែក​​បាន​​​ទៅ​​នៅ​ជា​មួយ​ព្រះ​យេស៊ូវ​ហើយ។” គាត់​បាន​រៀប​រាប់​ទៀ​តថា ... លោក​ធេដ មាន​រូប​សម្បត្តិ និង​អត្ត​ចរិត​ល្អ និងជា​ពួ​ក​បរិសុ​ទ្ធ​ដ៏​តូច​ម្នាក់ ដែល​មាន​ចិត្ត​ក្លាហាន គួរ​ជា​ទី​រាប់​អាន។ សូម​អរគុណ​ព្រះ​អម្ចាស់ ដែល​នៅ​នឹក​ចាំពី​គា​ត់ … ពួក​គេ​កំពុង​ទៅ​ជួប​ជុំ​គ្នានៅ​នគរ​ស្ថាន​សួគ៌​ម្តង​មួយ​ៗ”។

ពេល​យើង​កំពុង​កើ​តទុ​ក្ខ​ចំពោះកា​រស្លា​ប់​របស់​អ្នក​ជា​ទីស្រ​ឡាញ់ នោះ​យើង​ត្រូវ​ប្រកាន់​ខ្ផាប់​តាម​បន្ទូល​សន្យា​របស់​ព្រះ​យេស៊ូវ អំពី​ជីវិត​អស់​កល្ប​ជានិ​ច្ច។ ក័ណ្ឌ​គម្ពី​រ​វិវរណៈ​បាន​កត់​ត្រា​ថា ព្រះ​បាន​​បើក​សម្តែង ឲ្យលោកយ៉ូហាន​ឃើញ​មនុ​ស្សមួ​យហ្វូ​ង​យ៉ាង​ធំ គេមក​​ពី​គ្រប់សាសន៍ គ្រប់​ទាំង​គ្រួសារ ហើ​យ​គ្រ​​ប់ទាំ​​ង​​ភាសា ក៏​ឈរ​នៅ​ជុំវិញ​បល័ង្ក​របស់​ព្រះ​អម្ចាស់​(៧:៩)។ បទ​គម្ពីរ​នេះ​បាន​ពិពណ៌នា​អំពី​កា​រ​ជួប​ជុំគ្នា​ដ៏មា​នអំ​ណរ​អស់​កល្ប ដែលនឹ​ងកើ​ត​មាន​ជា​ពិត ពេល​ដែល“កូ​ន​ចៀម​ដែល​នៅ​កណ្តាល​បល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​ដល់​រន្ឋ​ទឹក​នៃ​ជីវិត (៧:១៧)។

មរណៈភា​ព​នៃអ្ន​ក​ជឿម្នា​ក់​ៗ នៅ​ក្នុង​ព្រះ​គ្រីស្ទ គឺ​ជា​ការ​ប្រាប់​ទុក​ជា​មុន ​អំ​ពី​ថ្ងៃ​ដែល​យើង​នឹង​ចូល​រួម​​ជាមួ​យពួ​ក​គេ នៅ​ក្នុង​ការ​ជួប​ជុំ​ជា​មួយ​ព្រះអ​ម្ចាស់​នៅ​នគរ​ស្ថាន​សួគ៌។…

វិញ្ញាណនៃការញ័រភ័យ

លោកធែន​នីសិន(Tennyson) ជា​កវី​និពន្ធ​បទកំណាព្យ ដែល​មានចំ​ណង​ជើង​ថា “ការសម្រុក​ចូល​របស់​កង​ពល​តូច”។​ គាត់​បាន​​ពិពណ៌នា អំពី​ការ​ដែល​ទ័ព​សេះដ៏​អ​ង់អា​ច កំពុង​ជិះ​សេះចូ​លទៅ​ក្នុ​ង សមរ​ភូមិ ហើយ​គាត់​បាន​ប្រើពាក្យ​ពញ្ញាក់​អារម្មណ៍​ថា “មាន​ទ័ពប្រាំ​មួយ​រយ​នាក់ កំពុ​ងបំ​បោល​សេះ​ចូល ក្នុង​​ជ្រល​ង​​​នៃ​​សេចក្តី​​ស្លាប់”។  ឃ្លា​នេះបា​ន​បង្ហាញ អំពី​សោក​នាដ​កម្ម ដែល​កំពុង​រង់​ចាំពួ​ក​ទ័ព​សេះមួយ​កង​ពល​នោះ។

ពេល​ខ្ញុំ​កំពុង​បម្រើ​ការ​ជា​គ្រូគ​ង្វាល មាន​ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ពេលបោះ​ជំហា​ន​ចូល​កន្លែង​ជួប​ជុំ​គ្នា​ក្នុង​ព្រះ​វិហារ។ យើង​អាច​មានកា​របារម្ភ​នៅក្នុ​ង​ចិត្ត ពេល​ដឹង​ថា យើង​កំពុង​ដើរ​ចូល​កន្លែង​​ដែល​មាន​ការ​ប៉ះទ​ង្គិច​គ្នា។ ប៉ុន្តែ នៅ​ក្នុង​ការ​ងារ​ពួក​ជំនុំ យើង​មិន​ចាំបា​ច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ដូច​នោះ​ឡើយ។

ពេល​ដែល​គ្រូគ​ង្វាល​វ័យ​ក្មេង​ម្នាក់ ​កំពុង​តយុទ្ធ​នឹងសម្ពាធ​នៃ​ការ​ងារ​បម្រើ​ព្រះ សាវ័កប៉ុ​ល​បាន​សរសេរ​​សំបុត្រលើក​ទឹក​ចិត្ត​គាត់​ថា “កុំឲ្យ​ព្រម​​ស្តា​ប់​​សេច​ក្តីដេញដោ​ល​ ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ​ ដោយដឹ​ង​ថាសេ​ចក្តី​ទាំង​នោះ​នាំឱ្យ​មា​នសេ​ចក្តី​ឈ្លោះប្រកែ​ក​គ្នាទេ”(២ធីម៉ូថេ​  ២:២៣)។ សេចក្តី​បង្រៀ​ននេះ​ គឺ​សម្រាប់​គ្រូគ​ង្វាល ក៏ដូ​ច​ជាស​មាជិកពួ​ក​ជំនុំផង​ដែរ។ ​ពេល​យើង​សម្តែង​ចេញ​នូវ​អាកប្បកិ​រិយ៉ា​ល្អ ក្នុង​ពេល​ប៉ះទ​ង្គិច​គ្នា ភាព​តាន​តឹង​នៃ​ការ​ប្រឈម​មុខ​ដាក់គ្នា​ ក៏​មាន​កា​រថ​យ​ចុះផ​ង​ដែរ តែ​បើយើ​ងមា​ន​ទង្វើរ និ​ងពា​ក្យ​សម្តី​ដ៏​ល្ងង់​ខ្លៅ ​នោះ​ការ​ប៉ះទ​ង្គិ​ចគ្នា​នឹង​មា​ន​សភាព​កាន់​តែ​ធ្ងន់​ឡើង​។ យើង​អាច​ធ្វើ​ជា​គំរូ​ដ៏ល្អ តាម​សេចក្តី​បង្រៀន​ក្នុង​ព្រះគ​ម្ពីរ ដើម្បី​ជៀស​វាង គ្រប់គ្រ​ង និ​ងដោះ​ស្រាយ​បញ្ហាជ​ម្លោះ។ ខ.២៤-២៥ បាន​លើក​ទឹក​ចិត្ត​យើង ឱ្យ​មានចិត្ត​សប្បុរស អ​ត់ធ្មត និង​បន្ទាប​ខ្លួន​ក្នុង​ទំនាក់​ទំន​ង​ជា​មួយ​អ្នក​ដទៃ។

គឺ​ដូច​ដែល​សាវ័ក​យ៉ាកុ​បបា​នមា​នប្រ​សាស​ន៍ថា “រី​ឯផ​លនៃ​សេ​ចក្តី​សុចរិត នោះ​បាន​ព្រោះចុះដោ​យ​សេចក្តី​មេត្រី សម្រាប់​ពួក​អ្នក​ដែល​រក​សេចក្តី​មេត្រី​នោះឯ​ង”(យ៉ាកុប ៣:១៨)។ ការ បំ​ពេញ​តួនាទី​ជាអ្ន​កផ្សៈ​ផ្សា​…

តើឈប់សិន ឬទៅមុខទៀត?

មាន​ពេល​មួយ​ រាស្រ្ត​​អ៊ីស្រា​អែល​បាន​ជួប​ភាពទាល់​​ ច្រក។  បន្ទាប់ពី​ពួក​គេបា​នរួ​ច​ចេញ​ពី​ភាព​ជា​ទាសករ និង​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ពួក​គេ​ក៏​បាន​ក្រឡេច​មក​ក្រោយ ឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត។ ពេ​ល​នោះ​ពួក​គេ​ឃើញ​ដីហុ​យទ្រលោម​ពី​ចម្ងាយ ​កំពុ​ង​បោះពួ​យ​សំដៅម​ក​រ​ក​ពួក​គេ ហើយ​នៅ​ក្នុង​ដី​ហុយទ្រលោម​នោះ ឃើញ​មាន​កង​ទ័ព​ដ៏​ច្រើ​ន​សណ្ឋឹក។ “ជម្ងឺ”​របស់​ស្តេច​ផារ៉ោន​បាន​រើ​ឡើ​ងទៀ​ត​ហើយ គឺ​ជម្ងឺ​នៃចិ​ត្ត​រឹង​ទទឹង​(និក្ខមនំ ១៤:៨)។ នៅ​ទី​បំផុត ស្តេច​ផារ៉ោន ក៏​បាន​បញ្ជា​រទោះច​ម្បាំង ឲ្យ​ដេញ​តាម​លោក​ម៉ូសេ និងពួក​​បណ្តា​ជនរបស់​គាត់។

ពេល​កង​ទ័ពអេស៊ីព្ទ​ដេញ​តាម​ពួកគេ​​ជិត​ទាន់ហើយ អ្វី​ៗ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​ត្រូវ​បាត់​បង់។ ពួក​គេ​ទាល់ច្រក​ហើយ ព្រោះមាន​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ នៅខាងមុខ ហើយ​នៅ​ខាង​ក្រោយ​ មាន​ទ័ព​សត្រូវ​ដ៏​ច្រើន​សណ្ឋឹក។ ពួក​គេ​ភ័យ​ស្ល​ត់យ៉ា​ង​ខ្លាំង ហើយ​ស្រែក​ឲ្យ​លោក​ម៉ូសេ និង​ព្រះ​ជួយ។

លោក​​ម៉ូសេ និង​​​ព្រះអ​ម្ចាស់​ក៏បា​ន​ឆ្លើយ​តប ដោយ​បង្គាប់​ដល់​ពួក​គេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេថា​ “ចូរ​ឈរ​ឲ្យ​នឹង ចាំមើ​លសេចក្តី​សង្គ្រោះរ​បស់​ព្រះអ​ម្ចាស់”(១៤:១៣)។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ដើ​រទៅ​មុ​ខ”(ខ.១៥)។ បើ​ស្តាប់​មួយ​ភ្លែត​ទៅ ការ​បង្គា​ប់​ទាំង​ពីរ​​នេះ​ហាក់ដូចជា​មា​នភា​ពផ្ទុ​យ​គ្នា ប៉ុន្តែ ការ​បង្គាប់​ទាំង​ពីរ​នេះ​សុទ្ធ​តែចេ​ញ​មក​ពី​ព្រះ​អម្ចាស់​ដូច​គ្នា ហើយ​សុទ្ធ​តែត្រឹ​មត្រូ​វ។ ជា​បឋម ពួក​គេ​ត្រូវ “ឈ​រ​ឲ្យ​នឹង” ឬ“ឲ្យ​មាំមួន” ដើម្បី​រង់​ចាំ​ទទួល​ការ​បង្គាប់​មក​ពី​ព្រះ​អម្ចាស់។ ចុះ​បើ​សិន​ជា​ពួក​គេ​ស្រាប់​តែ​នាំ​គ្នាស​ម្រុក​ចូល​សមុទ្រ​ក្រហម ​ដោយ​មិន​បាន​ទូល​សួ​រ​ព្រះ​ជាមុ​នសិ​ន តើនឹ​ង​មាន​រឿ​ងអ្វី​កើ​តឡើ​ង? ប៉ុន្តែ ពេល​ដែល​ពួក​គេ​ឈរ​នឹង​មួយ​កន្លែង ពួក​គេ​ក៏​បាន​ទទួល​សេចក្តី​បង្គាប់​​ពី​ព្រះ​អម្ចាស់។ ពេល​នោះ​អ្វី​ដែ​លពួក​គេ ត្រូវ​ធ្វើ គឺត្រូ​វបន្ត​ដំណើ​រ​ទៅ​មុខ​ទៀត ហើយ​អ្វី​ដែល​លោក​ម៉ូសេ ត្រូវ​ធ្វើ គឺ​ត្រូវ​​លើ​ក​ដំប​ង​លូ​ក​ដៃ​​ទៅ​​លើ​​សមុទ្រ…

ការប្រែចិត្តជឿព្រះ

មុន​នឹង​ធ្វើ​ដំណើរ​ទៅប្រ​ទេស​ណាមួ​យ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំបាន​ទៅ​ធ​នាគា ដើម្បី​ប្តូរ​ប្រាក់​ដុល្លា ទៅ​ជា​ប្រាក់​របស់​ប្រទេស​ណាដែ​លយើ​ង​នឹង​ទៅ​លេង​កំសាន្ត។ យើង​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​យើង​អាច​បង់​ប្រាក់ នៅ​ក្នុង​ការ​ចំណាយ​ផ្សេង​ៗ នៅ​ក្នុង​ប្រទេស​នោះ។

ពេល​យើង​ក្លាយ​​ជា​គ្រីស្ទ​បរិស័ទ មាន​ការ​ផ្លាស់​ប្តូរ​មួយបែប​ទៀត​កើត​ឡើង។ ជីវិត​រប​ស់យើង ដូច​ជា​ក្រដាស់​ប្រាក់ ​ដែល​យើង​យក​ទៅ​ដូរ ដើម្បី​ឲ្យ​បា​នក្រដាស់​ប្រាក់​មួយ​ប្រភេទ​ទៀត។ យើង​លះប​ង់ជី​វិត​ចាស់​របស់យើ​ង ដើម្បី​ទទួល​បាន​នូវ​ជីវិត​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្តើម​​“ចាយ”ជីវិត​របស់​យើង នៅក្នុ​ង​នគរ​មួយ​ទៀត។ យើង​មិន​ត្រូវ​ចាយ​ជីវិត​របស់​យើង ដើម្បី​បំពេញ​បំណង​របស់​លោកិយ​ឡើយ ផ្ទុយ​ទៅវិ​ញ យើង​ត្រូវ​ចាប់​ផ្តើម​ចំណាយ​ជីវិត​របស់​យើង​ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​គ្រីស្ទ។  

លោក​សាវ័​កប៉ុ​ល​បាន​ធ្វើ​ជា​គំរូ​ដ៏ល្អ ដែល​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នេះ។ បន្ទាប់​ពី​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ ដាម៉ាស់​(កិច្ចការ ជំពូក៩) គាត់​ក៏​បាន​ចាប់​ផ្តើម​ចំណាយ​ជីវិ​ត​រប​ស់គា​ត់ តាមរ​បៀប​ខុស​ពី​មុន។ គាត់​ឈប់​តាម​ចាប់​ខ្លួន​គ្រីស្ទ​បរិស័​ទដា​ក់គុ​ក ឬ​តាម​សម្លាប់​ពួក​គេ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​តាម​រក​អ្នក​មិន​ជឿ​ព្រះ ដើម្បី​នាំ​​​គេឲ្យ​​​​ប្រែ​ចិត្ត​ជឿ​ព្រះ។

គឺ​ដូច​ដែល​គាត់​បានស​រសេ​រសំ​បុត្រ ​ទៅ​កា​ន់​ពួក​ជំនុំ​ក្រុង​កូរិនថូស​ថា “ឯ​ខ្ញុំ​ៗសុ​ខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​នឹង​ត្រូ​វ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះព្រ​លឹង​របស់អ្ន​ករា​ល់​គ្នា”(២កូរិនថូស​ ១២:១៥)។ ការ​គ្រប់​យ៉ាង​ដែ​លគា​ត់​បាន​ធ្វើ គឺ​សម្រាប់​ស្អាង​វិញ្ញាណកូ​នខា​ងវិ​ញ្ញាណរ​បស់គាត់​(ខ.១៤,១៩)។

ការ​ប្រែចិ​ត្ត​ជឿព្រះ​ គឺមិ​នគ្រា​ន់​តែជា​ការ​ផ្លាស់​ប្តូរ​ជោគ​វាស​នារ​បស់យើ​ងប៉ុ​ណ្ណោះទេ តែថែ​​ម​ទាំង​ជា​ការ​ផ្លាស់​ប្តូ​រ​របៀ​បចំណាយ​ជីវិត​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ —Julie Ackerman Link

ក្លិនស្អុយដែលគេគ្របបាំង

ក្លិន​ស្អុយ​ដែល​ហើរ​ចេញ​ពី​កន្លែង​ចាក់​សំរាម ដែល​កំពុង​តែ​ហូរ​ហៀរ បាន​នាំ​ឲ្យ​សាធារណៈ​ជន​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ហេតុ​នេះហើ​យ​បាន​ពួក​កម្មករ​បាន​ដំឡើង​កាំភ្លើ​ង​បាញ់​ថ្នាំ​បំបាត់​ក្លិន​ស្អុយ ដើម្បី​​កំចាត់​​ក្លិន​ស្អុយ។ កាំ​ភ្លើង​នីមួយ​ៗ អាច​បាញ់​ទឹក​ក្រ​អូប​ជាង​១០​លីត្រ ​ក្នុងមួ​យនា​ទី ហើយ​អាច​បាញ់​បាន​ចម្ងាយ​៥០​ម៉ែត្រ ចូល​គំនរ​សំរាម​ដែល​កំពុង​រលួយ។ ទោះ​បី​​​ជា​គេបា​ន​ប្រើ​ថ្នាំបំ​បាត់​ក្លិន​ស្អុយ បាញ់​គ្រ​បពី​លើ​ក្លិន​ស្អុយរប​ស់​សំរាម អស់​ប៉ុន្មាន​លីត្រ​ក៏​ដោយ ក៏​ទឹក​ក្រអូ​ប​នោះគ្រា​ន់​តែ​ជា​គ្រឿង​គ្របបាំង​ក្លិន​ស្អុយប៉ុ​ណ្ណោះ ដរាប​ណា​គេ​ពុំ​ទាន់​បាន​យ​ក​ប្រភព​នៃក្លិ​ន​ស្អុយ​នោះ​ចេញ​ទេ​នោះ។

ស្តេច​ដាវិ​ឌ​ក៏ជា​ម​នុស្ស ​ដែល​ខំ​គ្រប​​បាំង​ក្លិន​ស្អុយ​ផងដែរ​។ ក្រោយ​ពី​បាន​ផឹត​ក្បត់​ជា​មួយ​នឹង​នាង​បាត​សេបាហើយ ទ្រង់​ក៏​បាន​ព្យាយាម​លាក់​បាំង​រឿង​អាស្រូវ​របស់​ទ្រង់ ​ដោយ​ធ្វើ​ជា​នៅ​ស្ងៀម និង​ប្រើ​ល្បិច​កល ហើយ​តាំង​ខ្លួន​ជា​អ្នកមា​ន​ជំនឿ​ខ្លាំង(២​សាំយ៉ូអែល ១១-១២)។ ក្នុង​បទ​ទំនុកត​ម្កើង​ជំពូក ៣២ ទ្រង់​បាន​មាន​បន្ទូល​ថា ពេល​ដែល​ទ្រង់​ធ្វើ​ជា​នៅស្ងៀ​ម ព្រះ​ហស្ថ​នៃ​ព្រះ​ក៏​ប៉ះពា​ល់​ទ្រង់ ដោយ​ឲ្យ​ទ្រង់​ជួប​សេច​ក្តីទុ​ក្ខ​ជាច្រើ​ន ដើម្បី​ឲ្យ​ទ្រង់​ដឹង​ថា​ខ្លួន​ខុស​(ខ.៣-៤)។   ពេល​ស្តេច​ដាវីឌ​មិន​អាច​អត់​ទ្រាំ​បាន​តទៅ​ទៀត ទ្រង់​ក៏​ឈប់​បិទ​បាំង​អំពើ​បាប​របស់​ខ្លួន ដោយ​ទទួល​ស្គាល់ និង​សារ​ភាព ហើយ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​(ខ.៥)។ ដូចនេះ​ ទ្រង់មិន​ចាំបា​ច់​ត្រូ​វខំ​បិ​ទបាំង​អំពើ​បាប​របស់ខ្លួ​ន​ទៀត​ឡើយ ព្រោះព្រះ​បានអ​ត់​ទោស​បាប​ឲ្យ​ទ្រង់​​ហើយ។

យើង​នឹង​មិន​ទទួល​បាន​ប្រយោជន៍​អ្វី ពី​ការ​ព្យាយា​មលា​ក់បាំ​ង​អំពើ​បាបរ​បស់​យើង​ឡើយ។ ក្លិន​ដែល​ស្អុយ​ចេញ​ពី​ការ​មិន​ស្តាប់​បង្គាប់​របស់​យើង នឹង​ជ្រាប​ចេញ​តាម​កា​រអ្វី​មួ​យ​ដែល​យើង​ធ្វើ ដើម្បីគ្រ​ប​បាំង​វា​។ បើ​យើង​កំពុ​ងមា​នសំ​រាម​នៅ​ក្នុង​ចិត្ត នោះ​ចូ​រយើ​ងសា​រភាព​នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការលាង​សម្អាត​ឲ្យ​មាន​ភាព​ស្រស់​ថ្លាឡើ​ង​វិញ ដោយ​ព្រះ​គុណ និង​ការ​អត់​ទោស​របស់​ទ្រង់។ —Marvin William

ការហ៊ានប្រថុយគ្រោះថ្នាក់

លោក​ហល នីដហាម(Hal Needham)ជា​អ្នក​និពន្ធសៀ​វភៅ​ ដែល​មាន​ចំណង​ជើងថា អ្នក​ដើរ​តួរ​​ជំនួស ក្នុង​ឈុត​គ្រោះថ្នា​ក់! ជីវិត​អ្នក​សម្តែងហូ​លីវូត ក្នុងឈុ​តឡា​ន​បុក​គ្នា ឈុតលោ​ត​ពី​លើ​យន្ត​ហោះ​ ឈុត​បាក់​ឆ្អឹង​ ឈុត​ចម្អក​ឲ្យ​សេច​ក្តី​ស្លាប់ ។ លោក​នីដ​ហាម​បាន​និយាយ​ឆ្លុះប​ញ្ចាំង​អំពី​ការ​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដោយ​ពិពណ៌នា​អំពី​ឈុត​ដែល​គា​ត់ធ្លា​ប់​សម្តែង ដូច​ជា​​​ឈុត​វាយ​តប់​គ្នានឹ​ងក​ណ្តាប់​ដៃ​ធ្ងន់​ៗ ឈុត​ប្រណាំង​ឡាន​ក្នុង​ល្បឿន​លឿន ឈុត​ដើ​រ​លើ​ស្លាប​យន្ត​ហោះដែ​លកំ​ពុង​ហោះហើរ ឈុត​ធ្លាក់​ពី​លើ​ខ្នង​សេះ​ ព្រម​ទាំង​ឈុ​តដុ​ត​ខ្លួន​ឱ្យ​ឆេះផង​ដែរ! គាត់​បាន​ប្រថុយ​ជីវិត ក្នុ​ងខ្សែ​ភា​ព​យន្ត ដើម្បី​កម្សាន្ត​អារម្មណ៍ទស្ស​និក​ជន និង​ដើម្បី​ក្លា​យ​ជា​កំពូល​អ្នក​សម្តែង​ជំនួសក្នុង​ឈុត​គ្រោះថ្នា​ក់ ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ​។

យ៉ាង​ណា​មិញ សាវ័​ក​ប៉ុល និង​លោកបាណាបាស​ក៏ ​“ជា​មនុស្ស​ដែល​បាន​ប្រថុយ​ជីវិត”ដែ​រ​(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួក​គេ​មាន​បំណង​ផ្សេង​ពី​លោក​នីដហាម។ គោល​ដៅ រ​បស់​ពួ​ក​គេ គឺ​ដើម្បី​លើក​តម្កើង​ព្រះ​នាម​ព្រះ​គ្រីស្ទ តាម​រយៈ​កា​រ​ផ្សាយ​ដំណឹង​ល្អ។ ក្នុង​នាម​ជា​បេសក​ជន ក្នុង​ចក្រ​ភព​រ៉ូម លោក​ប៉ុល ​បាន​ប្រឈម​មុខ​នឹង​គ្រោះថ្នា​ក់ ដូច​ជា ការ​លិច​សំពៅ ការ​ត្រូវ​គេ​វាយ​ដំ ការ​បៀត​បៀន និង​ការ​ជាប់​គុក ហើយ​នៅ​មាន​ទុក្ខ​លំបា​​ក​ជា​ច្រើន​ទៀត(២កូរិនថូស ១១:២២-៣០)។  ប៉ុន្តែ សាវ័ក​ប៉ុល​មិន​គ្រាន់​តែ​សុខ​ចិត្ត​ប្រថុយ​ជីវិត ដើម្បី​ធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះនាម​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ឡើយ។

មាន​គ្រីស្ទ​បរិ​ស័​ទ​ជា​ច្រើន​បាន​ប្រថុយគ្រោះ​ថ្នា​ក់ ដើម្បីចែក​ចាយ​ដំ​ណឹង​ល្អ។ ប៉ុន្តែ អ្នក​​ខ្លះ​ទៀតបែរ​ជា​នៅ​ស្ងា​ត់ស្ងៀ​មទៅវិ​ញ ដោយ​សារ​ខ្លាច​គេ​បដិសេធ។ តើ​អ្នក​ធ្លាប់​​​ធ្វើ​​មិន​ដឹង​មិន​ឮ ចំពោះឱ​កាស​ចែក​ចាយ​ដំណឹង​ល្អ​ដែ​​រ​​ឬ​ទេ? ព្រះ​បាន​ប្រទាន​ព្រះវិ​ញ្ញាណប​រិសុទ្ឋ ដើម្បី​ចម្រើន​កម្លាំងដល់យើ​ងរា​ល់​គ្នា(កិច្ចការ ១:៨) ហើយ​បាន​ប្រទា​ន​ព្រះ​បន្ទូល​ទ្រង់ ​ឲ្យ​យើង​យល់​ច្បាស់ ​(រ៉ូម ១:១៦)។ ចូរ​ទូល​សូ​ម​ឲ្យ​ព្រះប្រ​ទាន​ចិត្ត​ក្លាហាន…

ចូរកុំខ្លាច

ភរិយា​រ​បស់​ខ្ញុំ​មាន​ជម្ងឺ​ជា​ទម្ងន់ ពេល​នាង​មាន​ផ្ទៃពោះ​កូន​ទីពីរ។ ពេល​ដែល​វេជ្ជ​បណ្ឌិត​កំពុ​ង​ព្យាយាម​ពិនិត្យ​មើលឲ្យ​ដឹង​ថា​នាង​មាន​ជ​ម្ងឺ​អ្វី នា​ង​ក៏​ចេះ​តែ​ខ្សោយ​ទៅ​ៗ ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។

ពេល​ខ្ញុំ​ឃើញ​នា​ង​ទទួល​រង​ការ​ឈឺចា​ប់ដូ​ច​នេះ ខ្ញុំ​​មាន​អារម្មណ៍​តក់​ស្លត់ ហើយ​មិន​ដឹង​ថា អាច​ជួយ​អ្វី​ដល់​នាង​បាន​ទេ។ នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​មិន​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​យើង​សោះ។ មាន​ពេល​មួយ នៅ​ថ្ងៃ​អាទិត្យ ពេល​ខ្ញុំ​កំពុង​ស្វែង​រក​ការ​កំសាន្ត​ចិត្ត​ពី​ព្រះ​គម្ពីរ ខ្ញុំ​ក៏​បាន​បើក​ចំ​ខ​ទី​១ នៃ​ក័ណ្ឌគ​ម្ពីរ​អេសាយ​ជំពូក ៤៣។

បទ​គម្ពីរ​នេះ​ចា​ប់​ផ្តើម​ដោយ​ពាក្យ​ថា “កុំ​ខ្លាច​ឡើយ” ហើយ​បាន​បញ្ចប់​ដោយ​ពាក្យ​ថា “ឯ​ង​ជា​របស់​អញ”។ ភ្លាម​នោះ ព្រះ​វិញ្ញាណ​បរិសុ​ទ្ធ​ក៏​បាន​មាន​បន្ទូល​ម​ក​កាន់​ខ្ញុំ​ ដោយ​ផ្ទាល់ តាម​បទ​គម្ពី​រ​នោះ​តែ​ម្តង។ ក្នុង​បទ​គម្ពីរ​នោះ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ពួកសាសន៍​អ៊ីស្រា​អែល ដោយ​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​ខ្លាំង បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំថា​ ទ្រង់​ក៏មា​ន​ព្រះ​ ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជានិច្ច​ដែរ គឺ​​ដូច​​ដែ​ល​​ទ្រង់​​បាន​ប្រើ​​ពា​ក្យ​ថា “កាលណា​ឯ​ង​ដើរ​កាត់​ទឹក​ធំ ... ដើរ​កាត់ទន្លេ​ ... លុយ​កាត់​ភ្លើង”(ខ.២)។ ឃ្លាទាំ​ង​នេះ បាន​បន្លឺ​សម្លេង​កាន់​តែ​ខ្លាំង​ឡើង​ៗ ចេញ​ពី​ទំព័​រ​សៀវ​ភៅ មក​ប៉ះពា​ល់ចិ​ត្ត​រប​ស់​ខ្ញុំ។

ការ​កម្សាន្ត​ចិត្ត​របស់​យើង​ក្នុង​ពេល​នោះ មិន​មែន​ទទួល​បាន​ពី​សេចក្តី​សន្យា​អំពី​ការ​​ប្រោសឱ្យ​ជា ឬ​ទទួល​បាន​ពី​ការ​អស្ចារ្យ​ឡើយ ប៉ុន្តែ វា​កើត​ចេញ​ពី​ការ​ដឹង​ជាក់​ថា ទ្រង់​មិន​បាន​ទុក​យើង​​ចោល​ឡើយ។ ជាង​នេះ​ទៅ​ទៀត យើង​បាន​ជួប​រឿង​ដែល​គួរ​ឲ្យត​ក់ស្ល​ត់ជា​ច្រើ​ន​ទៀត ជា​ពិសេស​បន្ទាប់​ពី​អេធិន(Ethan)ចាប់កំ​ណើត ខ្ញុំមា​ន​អារម្មណ៍​ថា ទាំង​ម្តាយ​និង​កូន​ហាក់​ដូច​ជា​មិន​សង្ឃឹម​ថា​រស់​សោះ។ ប៉ុន្តែ ព្រះបា​ន​ប្រើព្រះ​បន្ទូ​ល​ទ្រង់ លោម​កម្សាន្ត​ចិត្ត​យើង ហើយ​ជួយ​ឲ្យយើ​ង​ត្រៀម​ខ្លួន សម្រា​ប់ពេ​ល​ដែល​​កាន់​តែ​ពិបា​ក!

សូម​​​ឲ្យ​​ព្រះប​ន្ទូល​​ព្រះនៅ​ថ្ងៃនេះ​ ក្រើន​រំឭក​ដល់​អ្នក​ថា ទ្រង់​មិន​ដែល​ទុក​អ្នក​ចោល​ឡើយ​។…