Month: July 2014

ការគេងលក់ដ៏ផ្អែមល្ហែម

អ្នក​ស្រី​អានេ ហ្គេដេស(Anne Geddes) ជា​អ្នក​ថត​រូបម្នាក់ ដែល​បាន​បង្កើត​ទម្រង់​សិល្បៈ​នៃ​ការ​ថត​រូប​ទារក​ដែល​កំពុង​គេង។ នាង​បាន​នាំ​ឲ្យ​មាន​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុ​ខ​របស់​អ្នក​ដែល​បាន​មើល​រូប​ថតទារក ដែល​​នាង​បាន​ថត​​នោះ។ គ្មាន​រូប​ភាព​អ្វី​ដែល​អាច​បង្ហាញ​ពី​សន្តិ​ភាព បាន​ប្រសើរ​ជាង​រូ​ប​ថត​ទារក​ដែល​កំពុ​ង​គេង​ឡើយ។

ប៉ុន្តែ រវាង​ការ​គេង​មួយ​ស្របក់​នៅ​ពេល​ថ្ងៃ និង​ការ​គេង​នៅពេ​ល​យប់ ការ​មើល​ថែរ​ក្មេង គឺ​ជា​ការ​ទទួល​ខុស​ត្រូវ ដែល​គេ​ត្រូវ​ប្រកាន់​ខ្ជាប់​ជា​និច្ច និង​មាន​ការ​​នឿយ​ហត់​ផង​​ដែរ។ ពេល​ដែល​ក្មេង​នៅ​តូច​មិន​ទាន់​ដឹង​អី ហើយ​រពឹស​ច្រើន ពួក​គេ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត នៅ​គ្រប់​ពេល​។ ឪពុក​ម្តាយ​ងោក​ងុយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន​សម្រាប់​កូន​តូច​ៗ ដូច​ជា ការ​រត់​តាម ការ​ធ្វើ​ឲ្យ​ពួក​គេ​​កម្សាន្ត​សប្បាយ ការ​ការ​ពារ ការ​បញ្ចុក​អាហារ និង​ការ​ស្លៀក​ពាក់​ឲ្យ​ពួក​គេ ព្រម​ទាំង​កា​រនៅ​យាម ការ​ណែ​នាំ និង​ការ​ផ្សៈ​ផ្សា​កូន​ៗ​ដែល​ឈ្លោះគ្នាជា​ដើ​ម។ បន្ទាប់​ពី​ពួក​គាត់​បាន​យក​គ្រឿង​លេង​របស់​កូន​ទៅទុ​ក ហើយស្លៀក​ខោអា​វសម្រាប់​គេង​ឲ្យ​ពួក​គេ​ហើ​យ ភាព​រ​ពឹស​របស់​ពួក​គេក៏​បា​នថ​យ​ចុះ ហើយ​ពួក​គាត់​ដែល​ជា​ឪពុក​ឬ​ម្តាយក៏​បី​វា ហើយដា​ក់​ឲ្យ​វា​គេង ដោយ​ការ​និទាន​រឿង​ឲ្យ​វា​ស្តាប់ រហូត​ដល់​វា​គេង​លក់។ ក្រោយ​មក មុន​ពេល​ពួ​កគា​ត់ចូ​លគេ​ង ពួក​គាត់​ក៏​បាន​ទៅមើ​ល​កូន​របស់​ខ្លួន​ ជា​ថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ៗ​គ្រប់​យ៉ាង​មាន​ភាព​សុខ​ស្រួល នៅ​ក្នុង​ពិភព​នៃ​សុ​បិន្ត​ហើយ។ សម្រស់​ដ៏​ស្រទ​ន់នៃ​ក្មេង​ដែលកំ​ពុង​គេង បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​​មិន​ស្តាយ​កម្លាំង ឬ​ពេល​វេលា​ដែល​បាន​ចំណាយ ដោយ​​ភាព​នឿយ​ហត់​កាល​ពី​ពេល​ថ្ងៃ​ឡើយ។

តាម​ព្រះ​គ​ម្ពីរ​បាន​ប្រាប់​យើង​​ថា ព្រះ​​ទ្រង់​​សព្វ​​ព្រះទ័​យ​ឲ្យ​​កូ​ន​ស្ងួនភ្ញាររបស់​ទ្រង់​មាន​សន្តិ​ភាព ឬ​ភាព​សុខ​សាន្ត(លេវីវិន័យ ២៦:៦) ប៉ុន្តែ មាន​ពេល​ជាញ​យដ​ង​ពេក​ហើយ ដែល​យើង​នាំ​ឲ្យ​ខ្លួន​ឯ​ង​មាន​បញ្ហា និង​ការ​ប៉ះ​ទង្គិច​ផ្សេង​ៗ ដោយ​សារ​ភាព​មិន​ទាន់​ពេញ​វ័យ​ខាង​វិញ្ញាណ។​ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យយើ​ង​មាន​ភាពនឿ​យ​ណាយ​នឹង​ការ​ប្រព្រឹត្ត​ខុស…

ការមានសំណួរជារឿងធម្មតា

វាជា​រឿង​ធម្មតា​ទេ ដែល​សេច​ក្តី​ភ័យខ្លា​ច និង​ការ​សង្ស័យ​កើត​មាន​​​នៅ​ក្នុង​ចិត្ត​រ​បស់​យើង​ នៅ​ពេល​ខ្លះនោះ​។ យើង​ប្រហែល​​ជា​សង្ស័យ​ថា “ចុះ​បើ​សិន​ជា​នគរ​ស្ថាន​សួគ៌​មិន​មាន ដូច​ដែល​យើង​ជឿទេ​នោះ តើយើងនឹងទៅជាយ៉ាងណា?” ឬ​សង្ស័យថា “តើ​ព្រះ​យេស៊ូវ​ពិ​ត​ជាផ្លូ​វតែ​មួ​យ ទៅ​កា​ន់​ព្រះ​មែន​ឬ?” ហើយ “តើ​នៅ​ទីប​ញ្ចប់ ខ្ញុំ​នឹង​ជួប​ការ​ជំនុំជ​ម្រះ ដោយ​សារ​ការ​ប្រព្រឹត្តរ​បស់​ខ្ញុំ​ឬ?” សំណួរ​បែប​នេះ គួរ​តែ​ទទួល​បាន​នូវ​ចម្លើយ​ដ៏​ក្បោះក្បា​យ ពោល​គឺ​គេ​មិន​គួរ​ប្រញាប់​ឆ្លើយ​ពេកឡើយ។ លោក​យ៉ូហាន បាទីស្ទ គឺជា​អ្ន​ក​ដែល​ព្រះ​យេស៊ូវ​បាន​ហៅថា​ ពួក​ហោរា​ដ៏​អស្ចារ្យ​បំផុត​(លូកា ៧:២៨)។ មុន​ពេល​គេ​យក​គាត់​ទៅ​ប្រ​ហារ​ជីវិត គាត់​ក៏​បាន​ទូល​សួ​រ​ព្រះ​យេស៊ូវ​នូវ​សំណួរ​ខ្លះៗ​ផ​ងដែ​រ(ខ.១៩)។ គាត់​ចង់​ដឹង​ច្បាស់ ​ថាតើ​ព្រះ​យេស៊ូ​វ​ពិត​ព្រះ​មែស៊ី​មែន​ឬ ព្រោះ​បើ​ទ្រង់​មិន​មែន​ជា​ព្រះ​មែ​ស៊ី​ទេ នោះ​ការ​ងារ​ដែ​លគាត់​បា​ន​ធ្វើ​ថ្វាយ​ព្រះ​ក៏​គ្មាន​ប្រយោជន៍​ដែរ។

ត្រង់​ចំណុច​នេះ ព្រះយេ​ស៊ូវ​ទ្រង់​បាន​ឆ្លើយ​តប តាម​របៀបដែ​ល​លើក​ទឹក​ចិត្ត ដែល​យើង​គួរ​យក​តម្រាប់​តាម។ ព្រះ​យេស៊ូវ​ទ្រង់​មិន​បាន​ស្តីប​ន្ទោស ឬ​រិះគ​ន់គា​ត់ ដោយ​សារ​ចម្ងល់​របស់​គាត់​ឡើយ​ ផ្ទុយ​ទៅវិ​ញ​ទ្រង់​បាន​បញ្ជា​ក់ថា​ ទ្រ​ង់ពិត​ជា​ព្រះមែ​ស៊ី​មែន ដោយ​សម្អា​ងទៅ​លើ​កា​រអ​ស្ចារ្យដែ​ល​ទ្រង់​កំពុង​ធ្វើ។ ក្នុង​​នាម​​ជា​​​សាក្សី​ដែ​លបា​ន​ឃើញ​ការ​អស្ចារ្យ​របស់​ទ្រង់ សិស្ស​របស់​លោក​យ៉ូហាន​ អាច​វិល​ត្រឡ​ប់ម​ក ជ​ម្រាប​គ្រូរប​ស់​ខ្លួន​វិញថា ​ទ្រង់​ពិ​តជា​ព្រះ​មែស៊ី​មែ​ន។ ជា​កា​រពិត​ណាស់ ទ្រង់​ក៏​បាន​ធ្វើ​ការ​ជាច្រើ​ន​ទៀត ដូច​ជា​ការ​ប្រើ​ពា​ក្យ និង​បទ​គម្ពីរ(ខ.២២) ដែល​ដក​ស្រង់​ចេញ​ពី​បទ​ទំ​នាយ ដែល​ហោរា​អេសាយ​បានថ្លែង អំ​ពី​ការ​យាងម​ក​នៃ​ព្រះ​មែស៊ី​(អេសាយ ៣៥:៤-៦ ៦១:១) ហើយ​លោ​ក​យ៉ូហា​ក៏ពិ​តជា​បា​នដឹ​ងច្បា​ស់​ អំពី​បទទំ​នាយ​នោះ​ផ​ង​ដែរ។

បន្ទា​ប់​មក ព្រះយេ​ស៊ូវ​ទ្រង់​ក៏​បា​នបែរ​មក​រក​ប​ណ្តាជ​ន​វិញ ហើ​យមា​ន​បន្ទូ​ល​សរសើរ​លោកយ៉ូហាន(លូកា ៧:២៤-២៨) ដើម្បី​កុំ​ឲ្យគេ​ស​ង្ស័យ​ថា​…

តើនរណានៅពីក្រោយការនោះ?

នៅក្នុង​ពិធី​តាំង​​បង្ហាញ​វប្ប​ធម៌​ នៅឯ​​ទីក្រុង​បាន​ឌុង(Bandung) ប្រទេស​ឥណ្ឌូនេស៊ី យើង​បានកម្សាន្ត​សប្បាយ​នឹង​ការ​ប្រគុំ​តន្រ្តីដ៏​​អស្ចារ្យ​មួយ។ មុន​ពេល​កម្ម​វិធី​ត្រូវ​បាន​បញ្ចប់ ក្នុង​ចំណោម​ទស្សនិ​ក​ជន​ទាំង​អស់​មាន​មនុស្ស​២០​០នា​ក់ បាន​ទទួល​ឧបករ​ណ៍ភ្លេ​ងអ​ន្លូ​ង(Anglung)ម្នាក់​មួ​យៗ​ ដែល​ឧបករ​ណ៍ភ្លេ​​ងនោះ ត្រូវ​បានគេ​​ផលិត​ពី​ឫស្សី។ គេ​បានប​ង្រៀន​យើង ឲ្យ​ចេះ​អង្រួន​វា តាម​ចង្វាក់ តាម​ការ​បញ្ជារ​បស់​អ្ន​ក​នាំវ​ង់​ភ្លេង។ មិន​យូរ​ប៉ុន្មាន យើង​ក៏បា​នគិ​ត​ថា យើង​កំពុង​តែ​ប្រគុំ​ភ្លេ​ងដូ​ចវ​ង់ភ្លេង​ដែរ ពោល​គឺ​យើង​មាន​មោទនៈ​ភាព ពេល​បាន​ដឹង​ថា​យើង​ធ្វើបា​នល្អ​​ប៉ុណ្ណា! បន្ទាប់​មក ខ្ញុំ​ក៏​ចាប់​ផ្តើម​យល់​ថា យើង​មិន​មែន​ជា​អ្នក​ប្រគុំបា​នល្អ​ទេ អ្នក​ដែល​សម​នឹង​ទទួល​ការ​សរសើរ គឺ​អ្ន​ក​ដឹក​នាំវ​ង់​ភ្លេង​ឯ​ណោះ​ទេ។

យ៉ាង​ណាមិ​ញ ពេល​ដែល​អ្វីៗ​​គ្រប់​យ៉ាង​មាន​ភាព​ល្អប្រសើរ ក្នុង​​ជីវិត​របស់​យើង យើង​ងាយ​នឹង​មាន​មោទន​​ភាពចំពោះ​ខ្លួន​ឯង។ យើង​ត្រូវ​បាន​ល្បួង​ឲ្យ​គិត​ថា យើង​ធ្វើ​បាន​ល្អ ហើយ​យើង​បាន​ទទួ​លជោ​គជ័​យ ដោយ​សារ​សមត្ថ​ភាព​របស់​យើង។ នៅ​ពេល​នោះ យើង​ច្រើន​តែ​ភ្លេច​ថា នៅ​ពី​ក្រោយ​ការ​ទាំ​ង​អស់នោះ​ គឺមា​នព្រះ​ជា​អ្នក​បណ្តាល​ចិត្ត​យើង គាំ​ពារ ផ្គត់​​ផ្គង់ និ​ង​កា​រពា​រ​យើង។

ស្តេច​ដាវី​ឌបា​ន​ចង​ចាំសេ​ចក្តី​ពិត​នេះ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​មក​ថា “ស្តេច​​ដាវីឌ​​ទ្រង់​ចូល​ទៅ​គង់​នៅ​​ចំពោះ​​ព្រះយេហូវ៉ា ទូល​ថា ឱ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​អើយ តើ​ទូលបង្គំ​ជា​អ្វី តើ​កូន​ចៅ​ទូលបង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ដល់​ត្រឹម​នេះ”(១របាក្សត្រ ១៧:១៦)។ ស្តេច​ដាវី​ឌមាន​ព្រះទ័​យអ​រស​ប្បាយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ពោលស​រសើរ​សេចក្តី​ល្អរ​បស់​ព្រះ។

នៅ​ពេល​ក្រោយ ពេ​លដែ​ល​យើង​ត្រូវ​បាន​ល្បួង​ឲ្យសរសើរ​​ខ្លួន​ឯង សម្រាប់​ព្រះពរ​ដែល​យើង​បាន​ទទួល សូម​យើងបង្អ​ង់​ឈប់​សិ​ន ហើ​យសូ​ម​ចង​ចាំថា​ តាម​ពិត​គឺ​ព្រះ​អម្ចាស់​ទេ ដែល​បាន​នាំ​ព្រះ​ពរ​ម​ក​ឲ្យ​យើង​នោះ។—Albert Lee

ដំណឹងល្អមានភាពរាលដាល

គេប្រើ​ពាក្យ​ថា “វីដេអូ​​រាល​ដាល”(ឬ viral video) សំដៅទៅ​លើ​វីដេ​អូឃ្លីប​ខ្លី​ៗ ដែល​គេបា​នផ្សព្វ​ផ្សាយ ​ក្នុង​អ៊ីន​ធ័រណិត ដែល​មាន​ការ​រីក​រា​ល​ដាល​យ៉ាង​លឿន ពេល​ដែលគេ​ចែក​​ផ្សាយ​លីង(ឬបណ្តាញ​)​របស់​វា​ ត​គ្នា​ពី​មួយ​ទៅ​មួយ​។ វី​ដេអូ​នេះអា​ច​មាន​លក្ខ​ណៈកំ​ប្លែង ឬ​មាន​ការ​លើក​ទឹក​ចិត្ត ឬ​ក៏​មាន​ការប​ណ្តាល​ចិត្ត ហើយ​វា​អាច​រីក​រាល​ដាល​ពាស​ពេញ​ពិភព​លោក​យ៉ាង​ឆាប់​រហ័ស ហើយ​មាន​មនុស្ស​រាប់​លា​ននា​ក់​បាន​ទស្សនា​វា។ ការ​រីក​រា​លដាលដ៏ឆាប់​រហ័​ស​នេះ គឺ​ជា​ក្តីស្រ​ម៉ៃរ​បស់​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម ​ប៉ុន្តែ អ្ន​កជំ​នា​ញផ្នែ​កទី​ផ្សា អាច​ទាញ​យក​ប្រយោជន៍​ពី​វា​បាន​។ អ្នក​ស្រី​លេស៊ី ខេមផ៍(Lacy Kemp) បាន​សរសេរនៅ​លើ​គេហទំ​ព័រ realnetworksblog.com ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យអ្ន​ក​អាច​ធ្វើ​ឲ្យ​អ្វីមួយ មា​នកា​រ​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃបា​ន? ចម្លើយ​នោះ​គឺ អ្នក​មិន​អាច​ធ្វើ​ដូច​នោះ​បាន​ទេ។​ អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​រាល​ដាល​នោះ ត្រូវ​តែ​មាន​លក្ខណៈ​​ដែល​អស្ចារ្យ​ល្មម​នឹង​អាច​​រាល​ដាល ​ដូច​ភ្លើង​ឆេះ​ព្រៃបាន​”។

យ៉ាង​ណាមិ​ញ ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ “មាន​ភាព​រាល​ដាល” តាម​រយៈ​កា​រចែ​ក​ផ្សាយ​បន្ត​ពីមនុស្ស​ម្នាក់​ទៅ​ម្នា​ក់​ទៀត។ បន្ទាប់​ពី​លោក​ស្ទេផា​ន ដែល​ជា​អ្នក​ដឹក​នាំ​​ក្នុង​ពួក​ជំនុំដំបូង ត្រូវ​គេ​ចោល​នឹង​​ថ្មស​ម្លាប់ ដោយ​សារ​សេចក្តី​ជំនឿរ​បស់​គាត់ អ្នក​ដើ​រ​តាម​ព្រះ​យេស៊ូវ ក្នុង​ក្រុង​យេរូសាឡិម ត្រូវ​គេ​ធ្វើ​ទុ​ក្ខបៀ​ត​បៀន ហើយ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង(កិច្ចការ ៨:១-៣)។ គ្រីស្ទ​បរិស័​ទ​ទាំង​នោះ​ បាន​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះគ្រីស្ទ នៅ​កន្លែ​ង​ណា​ដែល​ពួក​គេ​ទៅ​ដល់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ឬ​ភ័យ​ខ្លាច​អ្វី​ឡើយ។ គឺ​ដូច​ដែ​លមា​នសេ​ចក្តី​ចែង​​ថា​ “​​អ​ស់​​អ្ន​ក​​ដែល​ត្រូ​វ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះបន្ទូល”(ខ.៤)។

ពេល​ដែល​យើង​បាន​ស្គាល់​ព្រះគ្រី​ស្ទ​ច្បាស់​ហើយ យើង​មិន​អាច​លាក់​ទុក​ដំណឹង​ល្អ​អំពី​ទ្រង់ នៅ​ក្នុង​ចិត្តសម្រាប់​តែខ្លួ​ន​ឯង​ឡើយ។ សូម្បី​តែ​​ក្នុង​ស្ថានភាព​ដែល​ពិបាក​បំផុត ក៏​យើង​នៅ​តែ​ចង់​បន្ត​និយាយ​ប្រាប់​អ្នក​ដទៃ​ទៀតឲ្យបានស្គាល់ព្រះសង្រ្គោះ…

ការក្រឡេកមកក្រោយ

លោក​ចច ម៉ាដេសិន(George Matheson) គឺជា​អ្នក​និពន្ធ​ដែល​មាន​ឈ្មោះល្បី​ ដោយ​សារ​បទ​ទំនុកប​រិសុទ្ធ ដែល​មាន​ចំណង​ជើង​ថា “ឱ​សេចក្តី​ស្រឡាញ់ ដែល​នឹង​មិន​បោះប​ង់ខ្ញុំ​ចោល​ឡើ​យ”។ គាត់​ក៏បាន​​និពន្ធទំ​នុក​មួយ​បទ​ទៀត ដែល​មាន​ចំណង​ជើង​ថា ​“ព្រះ​ពរ​ដែល​គេ​មិនអើ​ពើរ” ដែ​លនៅ​ក្នុ​ងនោះ​ គាត់​បាន​ងាក​បែរ​មក​ក្រោយ​មើល “ផ្លូវ​ដែល​បាន​ហួស​ទៅ​ហើ​យ”។ គឺ​ដោយ​សារ​ការ​ងាក​បែរ​មក​ក្រោយ​នេះហើ​យ ដែល​បាន​ធ្វើ​ឲ្យ​គាត់​អាច​មើល​ដឹង​ថា ព្រះ​វរបិតារបស់​​គាត់​ដែ​ល​គង់​នៅ​ស្ថាន​សួគ៌​ បាន​ដឹក​នាំ​គាត់​ចាប់​តាំង​ពី​ដើម​ផ្លូវ​រៀង​មក។

ព្រះ​ទ្រង់​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​យើង​រាល់​គ្នា គឺ “ផ្លូវ” សម្រាប់​ឲ្យ​យើង​រត់​ប្រណាំង(កិច្ចការ ២០:២៤ ២ធីម៉ូថេ ៤:៧)។ ផ្លូវ​របស់​យើង​ត្រូវ​បា​នគូ​ស​វាស​កំណត់​ទុ​ក​ជា​មុន នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ហើយ​មាន​ប្រភព​​ក្នុង​បំណង​​ព្រះទ័យ​ព្រះ ដែល​គ្រប់​គ្រង​លើទាំ​ង​អស់។

ប៉ុន្តែ យើងមិ​ន​ត្រូវ​ធ្វើ​ការ​ស​ម្រេច​ចិត្ត តាម​តែ​ការ​នឹក​ឃើញ​របស់​យើងឡើ​យ។ យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ទាំង​ការ​សម្រេច​ចិត្ត​ធំ និង​ការ​សម្រេចចិ​ត្ត​តូច ដែល​ក្នុង​នោះ​​មាន​ការ​សម្រេច​ចិត្ត​ខ្លះ​អា​ចនាំ​ឲ្យ​ជីវិ​ត​របស់​យើងមា​ន​ការ​កែប្រែ​។ យើ​ងពិ​បាក​យល់​អំពី​អាថ៌កំ​បាំងនៃ​ទំ​នាក់​ទំនង ​រវាង​អំណាចគ្រ​ប់គ្រ​ង​រ​​បស់​​ព្រះ និង​​ការ​ស​ម្រេច​​ចិ​ត្តរ​​បស់​ម​នុស្ស តែ​ទន្ទឹម​​នឹង​នោះ យើ​ងអា​ច​សួរ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រត់ប្រណាំងនោះ?”

សព្វថ្ងៃនេះ ខ្ញុំ​អាច​រក​ឃើ​ញ​ចម្លើយ​ចំពោះសំ​ណួរ​នេះ កាន់​តែ​ច្បាស់​លាស់ ស្រប​ពេល​ដែល​ខ្ញុំកា​ន់តែ​មា​នវ័​យ​ចាស់ និង​មាន​អតីត​កាល​កាន់​តែ​ច្រើន សម្រា​ប់ក្រ​ឡេច​មក​មើ​ល​ឡើង​វិញ​។ ពេល​ខ្ញុំក្រឡេកម​ក​មើល​អតី​តកាល ខ្ញុំ​ក៏បា​ន​ដឹង​ថា ព្រះបា​ន​នាំ​ផ្លូ​វខ្ញុំ​តាំ​ងពី​ដើ​មផ្លូ​វ​រៀង​មក​។ ខ្ញុំពិ​តជា​អា​ចនិ​យាយបា​ន​ថា “ព្រះ​ទ្រង់​បាន​ធ្វើ​ជាអ្ន​កគង្វា​លរ​បស់​ខ្ញុំ អស់​មួយ​ជីវិ​ត​ខ្ញុំ ​រហូត​មក​ដល់​ថ្ងៃ​នេះ”(លោកុប្បត្តិ ៤៨:១៥)។

ទោះ​ពពក​បាន​ហុំព័ទ្ធបច្ចុប្ប​ន្នកា​ល ហើយ​ខ្ញុំ​មិន​អាច​ដឹ​ង​ថា ពេល​អនា​គត​នឹង​ទៅជា​យ៉ាងណាក៏ដោ​យ ក៏​ខ្ញុំ​នៅ​តែ​ដឹង​ច្បាស់…

ឈប់!

ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។​ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែម​ទៀត​ជា​និច្ច ហើយ​តែ​ងតែ​មាន​​កន្លែង​​ផ្សេង​ដែល​​ត្រូ​វ​ទៅ​ជា​បន្ត​ទៀត ព្រម​​ទាំង​មាន​មនុស្ស​ដែល​ត្រូវ​ជួប​ជា​បន្ថែម​ទៀត។ ​គ្មាននរណា​ម្នាក់​ចង់​រ​ស់​នៅ ក្នុ​ង​​ជីវិត​ដែល​​មិន​​​បាន​​​ធ្វើ​​កិ​​ច្ចកា​រ​​អ្វីដែ​ល​​មាន​​ន័យ​នោះ​ឡើយ តែ​ទន្ទឹម​នឹង​នោះ ចង្វាក់​ដ៏លឿ​ននៃ​ដំ​ណើរជី​វិ​ត ​ក៏បា​ន​​គម្រាម​​ថា នឹង​ឆក់​យក​ភាព​ស្ងប់​ស្ងៀ​មចេញ​ពី​យើង​។

ពេល​​យើង​​កំពុង​​បើក​​បរ​​រថ​​យន្ត ឬ​​ម៉ូតូ​ មាន​​ផ្លាក​​សញ្ញា​ចរា​ចរណ៍ ដែល​​ប​ញ្ជា​​ឲ្យ​​យើង​​ឈប់ ឬ​​ផ្លាក​​សញ្ញា​​ដែល​ដាស់​តឿន​យើង ឲ្យ​បន្ថយ​ល្បឿន ដែល​គេបា​នដា​ក់​តាម​ដង​ផ្លូវ ដើម្បី​រំឭក​យើងឲ្យ​ដឹ​ងខ្លួ​នថា​ ដើម្បី​សុវត្ថិ​ភាព យើង​មិន​អាច​ចេះតែ​ជា​ន់ឈ្នា​ន់​ល្បឿន ឬ​មូល​ហ្គ្រែម៉ូ​តូជា​ប់​ជានិ​ច្ច​ឡើយ។ ដូច​នេះ យើង​ត្រូវ​ការ​ក្រើន​រំឭក​បែប​នោះ នៅ​ក្នុ​ង​គ្រប់​ផ្នែក​ទាំង​អ​ស់នៃជី​វិតរ​បស់​យើង។

អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ទំនុកដំ​កើង បាន​ដឹង​ច្បាស់​​ពី​សារៈ​សំខា​ន់​នៃពេល​ស្ង​ប់​​ស្ងាត់។ ព្រះទ្រ​ង់បា​ន “សម្រាក” នៅ​ថ្ងៃ​ទីប្រាំពី​រ។ ម្យ៉ាងទៀត​​ ​មាន​ពេល​មួយ ​ព្រះ​​យេស៊ូវ​​ទ្រង់​​​មាន​សេចក្តី​​​ជា​​ច្រើន​ទៀត​ដែលត្រូវបង្រៀន និង​មាន​មនុ​ស្សជា​ច្រើ​នទៀ​ត ដែល​ត្រូវ​ប្រោស​ឲ្យ​ជា តែ​ទ្រង់​ក៏បា​នយា​ង​ទៅដា​ច់ដោ​យ​ឡែក​ពី​ហ្វូង​មនុស្ស ដើម្បីស​ម្រាក​ព្រះ​កាយ​មួយ​រយៈ​(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់​បាន​ជ្រាប​ថា ការ​បន្ថែម​ល្បឿន​នៅ​ក្នុង​ជីវិត គឺ​មិន​មែន​ជា​ទង្វើដ៏​ឆ្លាត​វ័យ​ឡើយ ពោល​គឺ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យកុង​ទ័រ​សាំង​រប​ស់​យើ​ង​ ចេះតែ​ច​ង្អុល​ទៅ​រក “ចំណុច​អស់​សាំង” ជា​និច្ច​ឡើយ។

​បទ​គម្ពីរ​ទំនុក​ដំកើង ១៣១:២ បាន​​ចែង​ថា “ទូល​បង្គំ​​បា​ន​​រម្ងាប់ ហើយ​​ព្រលួង​​​ព្រលឹង​​ទូល​ប​ង្គំ​​ជា​​ស្រេច” តើ​កន្លង​មក អ្នក​​បាន​​នឹក​​ចាំ​​ពី​បទ​គម្ពីរ​នេះ​ឬទេ? ចូរ​ដាក់​ផ្លាក​សញ្ញា​ប​ញ្ជាឲ្យ​ឈប់ នៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​ជីវិត​ដ៏​មមា​ញឹករ​បស់​អ្ន​ក ដើម្បី​ស្វែង​រក​កន្លែង​ស្ងៀម​ស្ងាត់​តែម្នា​ក់​ឯងចុះ​។ ចូរ​ជៀស​ចេញ​ពី​កា​ររំ​ខាន…

មិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះវីលាម

មាន​ពេល​មួយ​យើង​បាន​ធ្វើ​ដំណើរ ​ទៅ​សួរ​សុខ​ទុក្ខកុមា​រ​ពិការ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត នៅ​ក្នុងមជ្ឈ​មណ្ឌល​មួ​យ ក្នុង​ក្រុង​ខូបស៍(Copse) ប្រទេសចាម៉ៃកា(Jamaica)។ ពេល​​យើង​​ចេ​ញ​​ពី​ឡាន​ក្រុង ចូ​ល​ទៅ​ក្នុង​ផ្ទះនោះ ខ្ញុំ​មិន​បានរំ​ពឹង​ថា បាន​ជួប​កីឡាករ​បាល់​ទាត់​ណា​ម្នាក់ឡើយ។ ខណៈពេ​លដែ​ល​ក្រុម​ចម្រៀង​ក្មេង​ជំទង់ និង​អ្នក​មើល​ខុស​ត្រូវ​យុវជ​ន​ដទៃ​ទៀត​បាន​បំបែក​ជួរ ហើយ​បាន​ដើរ​ទៅ​រក​ក្មេង​ៗ​ដើម្បី​ឱប ដើម្បី​បង្ហាញ​សេចក្តី​ស្រ​ឡាញ់ និង​លេង​ជា​មួយ​ពួក​គេ ខ្ញុំ​ក៏​បាន​ជួប​យុ​វ​ជន​ម្នាក់​ឈ្មោះវីលាម(William)។

កាលនោះ ខ្ញុំ​មិ​​នបា​នដឹ​ង​ច្បាស់​ថា គ្រូ​ពេទ្យ​បាន​រក​ឃើញ​​ថា ​វីលាម​​មាន​ជម្ងឺអ្វី​ទេ​ ប៉ុន្តែ មើល​ទៅ​គាត់ ហាក់​ដូច​ជាកំ​ពុង​មា​នជ​ម្ងឺ​ពិការ​ផ្នែក​សតិ​បញ្ញា។ មុន​នោះ ខ្ញុំ​បាន​យក​បាល់​ទាត់​មួយ​ចេញ​ពី​ក្នុង​ឡាន​ក្រុង ដូចនេះ​ ខ្ញុំ​ក៏​បាន​បោះ​បាល់​នោះ​ទៅ​វីលាម​ថ្មម​ៗ តែ​គាត់​ចាប់​មិន​ជាប់ ហើយ​បាល់​ក៏​ធ្លាក់​ទៅ​ដី។

ប៉ុន្តែ ពេល​ដែល​ខ្ញុំរើ​ស​បាល់​នោះឡើ​ង ហើ​យដា​ក់​វា​នៅក្នុ​ង​ដៃរ​បស់​គាត់ គាត់​ក៏​បាន​កាន់​វា​យឺត​ៗ រហូត​ដល់​ពេល​ដែល​គាត់​ត្រូវ​ចិត្ត។ បន្ទាប់​មក វីលាម​ក៏​បាន​ផ្អែក​ទៅ​លើជ​ញ្ជាំង​របង ដើម្បីទ​ប់ខ្លួ​ន​ឲ្យ​នឹង រួ​ចក៏​បា​ន​បោះបា​ល់​នោះមក​ខ្ញុំ ដោយ​បង្វិល​បាល់​យ៉ាងល្អឥតខ្ចោះ។ យើង​ក៏​បាន​លេង​បោះបា​ល់​ទៅ​វិ​ញ​ទៅ​មក អស់​រយៈ​ពេល​៤៥​នាទី។ នៅ​ថ្ងៃ​នោះ គាត់​បា​ន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ប៉ះពា​ល់ចិ​ត្តយ៉ា​ង​ខ្លាំង ហើយ​ខ្ញុំ​ជឿជា​ក់​ថា ខ្ញុំ​ក៏​បា​ន​ធ្វើ​ឲ្យ​គាត់​ប៉ះ​ពាល់​ចិត្ត​ផង​ដែរ។ គាត់​បាន​ធ្វើ​ឲ្យខ្ញុំ​រៀ​នបា​នថា​ យើង​គ្រប់​គ្នាសុ​ទ្ធ​តែមា​ន​ភាព​ចាំបា​ច់ នៅ​ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ដែល​ជាពួ​ក​ជំនុំ(១កូរិនថូស ១២:២០-២៥)។

ជា​ញឹក​ញាប់ មនុស្ស​យើ​ងច្រើ​ន​តែ​បដិសេធ​អ្នក​ណាដែ​ល​មាន​ភាព​ខុស​ប្លែក​ពី​ខ្លួន។ ប៉ុន្តែ អ្វីដែ​លយើ​ង​អាច​រៀន​សូត្រ​បា​នពី​វីលា​មនោះ​​ គឺ​ថា សេចក្តី​អំណរ​អាច​កើត​មាន ពេ​លដែ​ល​យើង​ទទួ​លអ្ន​កដ​ទៃ និង​ឆ្លើយ​តប​ចំពោះ​គេ​ ដោយ​ចិត្ត​អាណិត​អាសូរ។​ ​តើ​នៅក្នុ​ង​ជីវិត​របស់​អ្នក…

កាំជ្រួច និងសេរីភាព

ដោយ​សារ​ជន​ជាតិ​ចិន​បាន​ឆ្នៃ​បង្កើត​កាំ​ជ្រួច តាំង​ពី​យូរ​មក​ហើយ ​ នោះ​ស​ព្វ​ថ្ងៃ​នេះ ជន​ជាតិ​អាមេរិក​បាន​ប្រើ​កាំជ្រួ​ច​បាញ់​ចេញ​ជា​ផ្កា​ភ្លើង​ធំ​ៗ​ពណ៌​ចម្រុះ​ជា​ច្រើន ដើម្បី​អប​អរ​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ​រ​បស់​ខ្លួន ក្នុង​ខែ​នេះ​។

ជារៀ​ង​រាល់​ឆ្នាំ ជន​ជា​តិអា​មេរិក​ច្រៀង​បទ​គោរព​ទង់​ជាតិ ហើយ​អរ​សប្បាយ​នឹង​ផ្ទាំង​ទស្ស​នីយ​ភាព​ដ៏​ស្រស់​ត្រ​កាល ដែល​កើតឡើងពី “គ្រាប់​កាំ​ជ្រួច ដែល​បាន​ផ្ទុះនៅ​លើ​​អាកាស” ហើយ​ពេល​នោះ ខ្ញុំ​ក៏បា​ននឹ​ក​ចាំ​ថា គ្រាប់​បែក​ភាគ​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​​ដល់​​ជីវិត ប៉ុន្តែ មិន​អាច​មាន​ភាព​ស្រស់​ស្អាត ដូច​គ្រាប់​កាំ​ជ្រួច​ដែល​គេ​បាន​បាញ់​​ឲ្យ​​ទស្សនា​កម្សាន្ត​​​ឡើយ។ ទោះ​បី​ជា​គ្រាប់​ផ្ទុះទាំ​ង​ពីរ​ប្រភេទ​នេះត្រូ​វ​បាន​បង្កើត ដោយ​ប្រើ​គ្រឿង​ផ្សំ​ស្រដៀង​គ្នា​ក្តី ក៏​គ្រាប់​ប្រភេទ​ទី​មួយ​ត្រូវ​បាន​បង្កើត ក្នុង​គោល​បំណង​ដើម្បី​សម្លាប់​មនុស្ស ខណៈ​​ដែល​គ្រាប់​ផ្ទុះមួ​យប្រ​ភេទ​ទៀត ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​កម្សាន្ត​សប្បាយ។ ត្រង់​ចំណុច​នេះ យើ​ង​អាចយកឧទាហរណ៍នេះ ទៅ​ធៀប​នឹង​ការ​ផ្សេងទៀត ដែ​ល​គេក៏​​អាច​ប្រើ​ក្នុងបំណងល្អផង បំណងអាក្រក់ផង។ ពេល​​ដែល​​របស់​ទាំ​ងនោះ​ធ្លាក់​ចូល​ក្នុង​ដៃរ​បស់​មនុស្ស​ដែល​មាន​សមត្ថភា​ព មាន​ការ​ប្រុងប្រយ័ត្ន និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​នោះ​របស់​ដែល​គ្រោះថ្នាក់​ទាំ​ងនោះ​ អាច​ក្លាយ​ជារ​បស់​ដ៏ស្រ​ស់​ត្រកាល។ ប៉ុន្តែ របស់​ល្អ​ក៏​អាច​ត្រូវ​មនុស្ស​អាក្រក់ ​ធ្វើ​ឲ្យ​ក្លាយ​ជា​រ​បស់ដ៏គ្រោះ​ថ្នាក់​ផង​ដែរ។

យ៉ាង​ណាមិ​ញ សេរីភាព​គឺ​ជា​អ្វីដែ​លយើ​ងបា​នអ​ប​អរ​សាទរ ដោយ​ការ​បាញ់​កាំ​ជ្រួច តែ​​គេក៏​អាច​​ប្រើ​​វា ក្នុង​​ផ្លូវ​ល្អ​ផង​ និង​​ផ្លូ​វ​​អាក្រ​ក់​​ផ​ង​​ដែរ។ ក្នុងនាម​យើង​ជា​អ្នក​ជឿព្រះ​គ្រីស្ទ យើង​មាន​សេរីភា​ពរួ​ច​ផុត​ពីក្រឹត្យ​វិន័យ​ដ៏​តឹង​រឹង​របស់​លោក​ម៉ូសេ ប៉ុន្តែ​ ព្រះ​គម្ពី​របា​ន​ដាស់​តឿន​យើង​​ថា យើង​​មិ​ន​ត្រូ​​វ​ប្រើសេរីភាព​ខាង​វិញ្ញាណរ​បស់​យើង ដើម្បី​បំពេញ​ចិត្ត​អាត្មា​និយម​របស់​យើង​ឡើយ​ គឺ​ដូច​ដែល​មាន​សេចក្តីចែ​ងថា “បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ”(កាឡាទី ៥:១៣)។

មិន​មែន​​មនុស្ស​គ្រ​ប់គ្នា​​សុ​​ទ្ធតែ​មា​នសេ​រីភាព​ផ្នែកនយោ​បាយ…

សេចក្តីអធិស្ឋាន ក្នុងសារអេឡិចត្រូនីច

ពេល​កន្លង​មក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​បាន​ប្រឈម​មុខ​នឹង​ការ​វះ​កាត់។ គេបា​ន​វះកា​ត់​ដាក់​ដែក​ពីរ​បន្ទះ​​នៅ​ខ្នង​គាត់ ហើយ​បាន​ត​ភ្ជាប់​សរសៃ​កែង​ជើង​របស់​គាត់ បាន​ជា​ធ្វើឲ្យ​មាន​ការ​ឈឺចា​ប់​យ៉ាង​ខ្លាំង នៅ​ក្នុង​សាច់​ឈាម​របស់​គាត់។ បន្ទាប់​ពី​បានក​ម្សាន្ត​ចិត្ត​គាត់ ដោយ​ការ​អធិ​ស្ឋាន​ជាមួ​យគា​ត់​ហើយ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ជា​បន្ត​ទៀត ដោយ​ការផ្ញើ​​សារ​​ទៅគា​ត់ ដែល​នេះ​ជា​វិធី​លើក​ទឹក​ចិ​ត្ត​ដ៏​​​ប្រសើរ​មួយ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ផ្ញើ​អ៊ី​មែល​(សារ​អេឡិច​ត្រូនិ​ច) ទៅ​គាត់ យ៉ាង​ដូច​នេះ​ថា ៖
“ថ្ងៃ​នេះ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ថា ៖
ឱ​ព្រះ​ដ៏​មា​ន​ព្រះជ​ន្ម​រស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ទ្រង់ ​ដែល​មាន​អំណាច​គ្រប់​គ្រង់ លើហេតុការណ៍​ទាំង​អ​ស់នៃ​ជីវិត​។ ជួស​មុខ​ឲ្យអ្ន​ក​បម្រើ​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ទូល​បង្គំ​សូម​អធិស្ឋាន​ សូម​ឲ្យ​គាត់​មាន​សន្តិ​ភាព​ដ៏​ជ្រាល​ជ្រៅ ក្នុង​ចិត្ត​គាត់។ សូម​ទ្រង់​ប្រទាន​ពរ​ដល់​គ្រូ​ពេទ្យ​ទាំង​អស់​ដែល​កំពុង​ប្រើ​ជំនាញ​ពេទ្យរ​បស់​ខ្លួន សូម​ឲ្យ​ពួក​គេ​បាន​ទទួល​លទ្ធ​ផល​​ល្អ។ សូម​​ព្រះ​ហស្ថ​ទ្រង់​ពាល់​គាត់ ដោយ​ប្រោស​គាត់​ឲ្យ​ជា​ ហើយសូ​ម​ឲ្យ​គាត់​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​បម្រើទ្រ​ង់វិញ។ ទូល​បង្គំ​សូម​អធិ​ស្ឋាន ក្នុង​ព្រះនាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាមែន”។

យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​ក៏បា​នស​រសេរ​សេចក្តី​អធិស្ឋាន​ក្នុង​សំបុត្រ​ ដើម្បីលើ​ក​ទឹក​ចិត្ត​អ្នក​ជឿព្រះ​ដ​ទៃ​ទៀត​ផង​ដែរ​(ភីលីព ១:៩-១១ កូល៉ុស ១:៩-១២ ២ថែស្សាឡូនិច​ ១:១១-១២)។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ពួកជំ​នុំនៅ​ក្រុ​ងអេភេសូរ​ថា “នោះ​​​ខ្ញុំ​​មិន​​ដែ​ល​​លែង​​អរ​​ព្រះ​គុណ ដោយ​​ព្រោះ​​អ្ន​ក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ ដើម្បី​នឹង​សូម​ឲ្យ​ ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សិរីល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះវិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់”(១:១៦-១៧)។

តើ​អ្នក​មាន​មិត្ត​ភ័ក្រ ឬ​សមាជិក​គ្រួសា​រណា​ម្នា​ក់ ដែល​ត្រូវ​ការ​ការ​អធិស្ឋាន​លើក​ទឹក​ចិត្ត​ពីអ្នក ក្នុ​ងពេ​ល​ឥឡូវ​នេះ​ទេ?…

ថ្ងៃថ្មី

ក្នុង​ការ​ប្រជុំ​ពេល​ព្រឹក ដែល​ខ្ញុំ​បាន​ចូល​រួម​ពេល​ថ្មី​ៗ​នេះ អ្នក​រៀប​ចំ​ការ​ជួប​ជុំ​ បាន​អធិស្ឋាន​បើក យ៉ាង​ដូច​នេះថា “ឱ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​សូម​អរព្រះ​គុ​ណ​ទ្រង់ ​សម្រាប់​ថ្ងៃ​​នេះ។ នេះ​ជា​ពេល​ចាប់​ផ្តើ​ម​នៃ​ថ្ងៃថ្មី​​មួយ​ទៀត ដែល​យើង​ខ្ញុំ​ទើប​តែ​បាន​ឃើញ”។ ទោះ​បី​ជា​ពាក្យ​អធិស្ឋាន​របស់​គាត់​ត្រង់​ចំណុ​ចនេះ​ ហាក់​ដូច​ជា​ងាយ​ស្រួល​យល់​ក៏​ដោយ ក៏​សេច​ក្តី​អធិស្ឋាន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​​គិត​ដល់​ចំណុច​ខុស​ៗ​គ្នា​មួយ​ចំនួន។ ទីមួយ : ដោយ​សារ​ថ្ងៃ​នីមួ​យ​ៗ ជា​ថ្ងៃ​ថ្មី ហើយ​ជា​ឱកាស​ថ្មី នោះ​នៅ​ក្នុង​ថ្ងៃ​នីមួ​យ​ៗ មាន​ការ​ជា​ច្រើន ដែល​យើង​មិន​អាច​រំពឹង​ទុក​ជា​មុន ឬ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។​ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា សមត្ថ​ភាព​យើង​មាន​កំណត់ ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ទាំង​ស្រុង ដោយ​សម្រេច​ចិ​ត្ត​រ​ស់នៅ ក្នុង​ព្រះ​គុណ និង​កម្លាំង​របស់​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​លើធ​ន​ធាន​របស់​យើង។

ទីពីរ : ថ្ងៃ​នី​មួយ​ៗ​ជា​ថ្ងៃ​ថ្មី ហើយ​ក៏​ជា​អំណោយ ដែល​គួរ​ឲ្យ​យើង​អរសប្បាយ​ផង​ដែរ។ ប្រហែល​ម​ក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ប្រកាស​ឡើង​ថា “ថ្ងៃ​​​នេះ​​ជា​​ថ្ងៃ​​ដែល​ព្រះយេហូវ៉ា​បាន​កំណត់​ទុក(ឬបង្កើត) នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីករាយ​សប្បាយ​ឡើង”(ទំនុកដំកើង ១១៨:២៤)។

ជា​ការ​ពិត​ណាស់​ នៅ​​ថ្ងៃ​នេះ មាន​ការ​ជា​ច្រើន​​ដែល​យើង​មិន​ធ្លាប់​បាន​ប្រទះ​ពីមុ​ន​មក​ហើយ​មាន​​កា​រ​​ខ្លះ​​​ក៏​អាច​​​ធ្វើ​​ឲ្យ​យើង​​មាន​ការ​ពិបាក​ផង​ដែរ។​ ប៉ុន្តែ ថ្ងៃ​ថ្មី​នីមួយ​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ដ៏​ពិសេស បាន​ជាលោ​ក​ម៉ូសេ​បាន​សរសេរ​នៅក្នុង​ប​ទគ​ម្ពីរ​ថា “ដូច្នេះ សូម​​ប​ង្រៀន​​ឲ្យ​​យើ​ង​ខ្ញុំ​​ចេះ​កំណត់​រាប់​​ថ្ងៃ​​អាយុនៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកដំកើង ៩០:១២)។

ថ្ងៃ​ថ្មី​នី​មួយ​ៗ ​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ។ សូម​យើង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​អរ​ព្រះ​គុណព្រះ​ ដោយ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅម​ក ដោយ​ការអ​បអ​រ​សាទ​រ…