ពាក្យ ដែលគេអានក្នុងអាវកាស
មានពេលមួយ ខ្ញុំបានដឹងថា លោករែក វលហេម(Rex Walheim) ដែលជាអវកាសយាន្តនិក បានយកសៀវភៅ នំម៉ាណាប្រចាំថ្ងៃ ជាប់តាមខ្លួន ក្នុងដំណើរបេសកកម្មចុងក្រោយ ទៅកាន់អវកាស តាមយាន្តអវកាស អាត្លង់ទីស(Atlantis)។ ពេលនោះ ខ្ញុំក៏ចង់ដឹងផងដែរ ថាតើគាត់បានរើសយកសៀវភៅនំម៉ាណាប្រចាំថ្ងៃមួយច្បាប់ណា ដែលខ្ញុំបាននិពន្ធ។ ក្នុងនាមជាយុវជន នៅក្នុងក្រុងដ៏តូចមួយ ខ្ញុំគិតថា ការដែលគេយកពាក្យដែលខ្ញុំសរសេរ ទៅអាននៅក្នុងអវកាស នៅខាងក្រៅភពផែនដី គឺពិតជាអស្ចារ្យគួរសមដែរ។
ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ខ្ញុំក៏លែងមានចិត្តចង់ដឹងអំពីការនេះទៀត ពេលដែលខ្ញុំសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំចាត់ទុកការនេះជាការអស្ចារ្យម្ល៉េះ? ពេលដែលខ្ញុំអធិស្ឋាន ពាក្យរបស់ខ្ញុំក៏បានឮដល់ព្រះការណ៌របស់ព្រះ ដែលគង់នៅនគរស្ថានសួគ៌។ ហើយតើហេតុអ្វីបានជាខ្ញុំមិនមានចិត្តភ្ញាក់ផ្អើល ពេលបានដឹងថា ព្រះដែលបានបង្កើតសកលលោក ទ្រង់ស្តាប់ពាក្យដែលខ្ញុំទូលដល់ទ្រង់? ក្នុងព្រះគ្រីស្ទ ខ្ញុំអាចចូលទៅជិតព្រះ ដោយសេរីភាព និងក្លាហាន(អេភេសូរ ៣:១២)។ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថា ការដែលមនុស្សបានអានពាក្យដែលខ្ញុំសរសេរ មានភាពអស្ចារ្យជាង ការដែលព្រះដ៏មានគ្រប់ចេស្តា បានស្តាប់ឮពាក្យដែលខ្ញុំអធិស្ឋានទៅរកទ្រង់?
បើសិនជាសំណួរខាងលើនេះ នៅតែមិនទាន់គ្រប់គ្រាន់ទៀតទេ នោះខ្ញុំត្រូវដឹងផងដែរថា ព្រះអម្ចាស់កំពុងប្រើពួកជំនុំទ្រង់ ដើម្បីឲ្យ “ពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់” បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់(ខ.១០)។ សូមពិចារណាអំពីការនេះចុះ។ ព្រះទ្រង់មិនគ្រាន់តែបានស្តាប់ឮពាក្យអធិស្ឋានរបស់យើងប៉ុណ្ណោះទេ តែថែមទាំងបានប្រើយើង ដែលកំពុងរស់នៅក្នុងលោកិយ ដើម្បីបង្រៀនពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់…
ការឈរនៅក្នុងភ្លើង
ខណៈពេលដែលភ្លើងកំពុងលេបត្របាក់ផ្ទះរបស់យើង ខ្ញុំកំពុងឃ្លុំភួយ នៅក្នុងឡានភីកអាប់របស់ជីតារបស់ខ្ញុំ មើលព្រឹត្តិការណ៍នោះពីចម្ងាយ។ ឳពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា កាលនោះខ្ញុំបានគេងលក់ស្រួល ខណៈពេលដែលគាត់លើកខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ ព្រមទាំងកូនឆ្កែរបស់យើង ចេញពីផ្ទះ ទៅកន្លែងសុវត្ថិភាព។ ពេលខ្ញុំភ្ញាក់ដឹងខ្លួនឡើង ឃើញភ្លើងឆេះសន្ធោសន្ធៅ ខ្ញុំបានមកដល់កន្លែងសុវត្ថិភាពទៅហើយ។ ខ្ញុំមិនមានការភ័យខ្លាចទេ ព្រោះកាលនោះ ខ្ញុំនៅក្មេងពេក ហើយមានចិត្តឆ្ងល់ច្រើនពេក អំពីហេតុការណ៍នោះ។ ខ្ញុំនៅចាំអំពីការមួយចំនួន ដែលបានកើតឡើងនៅយប់នោះ។ ភ្លើងពិតជាមានកម្តៅខ្លាំងណាស់ ទោះបីជាខ្ញុំកំពុងនៅក្នុងឡានក៏ដោយ ហើយខ្ញុំថែមទាំងមើលភ្លើងឆេះនោះ យ៉ាងជក់ចិត្តទៀតផង។
ខ្ញុំក៏នៅនឹកចាំ អំពីការភ័យខ្លាចដែលមាននៅលើទឹកមុខរបស់មនុស្សគ្រប់គ្នា ដែលបារម្ភពីសុវត្ថិភាពរបស់អ្នកជាទីស្រឡាញ់របស់ខ្លួន បានជាពួកគេខំពិនិត្យមើលម្តងហើយម្តងទៀត។ ក្រោយមក ខ្ញុំក៏បានដឹងថា ឪពុករបស់ខ្ញុំបានសម្រុកចូល ទៅក្នុងផ្ទះដែលកំពុងឆាបឆេះ ដើម្បីរកមើលជីតារបស់ខ្ញុំទាំងជ្រួលច្របល់ ជាហេតុបណ្តាលឲ្យជីតារបស់ខ្ញុំ រត់ទៅឃាត់ឪពុករបស់ខ្ញុំ ព្រោះពេលនោះ គាត់មិនបាននៅក្នុងភ្លើងនោះទេ។ សេចក្តីក្លាហានរបស់ពួកគាត់ បានធ្វើឲ្យប៉ះពាល់ចិត្តអ្នកដែលបានមើលឃើញហេតុការណ៍ នៅយប់នោះ។
ក្រោយមក ខ្ញុំក៏បាននឹកចាំអំពីអគ្គីភ័យនោះ ជារៀងរាល់ពេលដែលខ្ញុំអានរឿងរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអ័បេឌ-នេកោ។ ពេលដែលពួកគេត្រូវទទួលទោសប្រហារជីវិត ដោយសារមិនព្រមថ្វាយបង្គំស្តេច តាមព្រះរាជក្រឹត្យ(ដានីយ៉ែល ៣:១០-១២) ពួកគេក៏បានចូលទៅក្នុងគុកភ្លើង ដោយសេចក្តីក្លាហាន ដើម្បីព្រះដែលខ្លួនស្រឡាញ់(ខ.១៦-១៨)។ ហើយព្រះអម្ចាស់បានឈរនៅជាមួយពួកគេ នៅក្នុងគុកភ្លើងនោះ(ខ.២៥) បានជាពួកគេមិនត្រូវភ្លើងឆេះឡើយ។
ពេលដែល“អណ្តាតភ្លើង”នៃជីវិត ល្បងលយើង សូមឲ្យអ្នកដែលសង្កេតមើលយើង ទទួលស្គាល់ថា…
ការល្បួងនៃសារ ដែលគេផ្ញើមក
ឧបមាថា អ្នកកំពុងអង្គុយអរសប្បាយ នឹងការប្រគុំតន្រ្តី រឿងល្ខោន ឬខ្សែភាពយន្ត នៅក្នុងមហោស្រពមួយ ដែលគេបានបិទភ្លើងឲ្យងងឹត។ ភ្លាមនោះ ស្រាប់តែមានទូរស័ព្ទស្មាតហ្វូនរបស់នរណាម្នាក់ បានបញ្ចេញពន្លឺឡើង នៅក្នុងចំណោមនោះ។ ម្ចាស់ទូរស័ព្ទនោះក៏បានបើកមើលសារ ដែលគេបានផ្ញើមកគាត់ ហើយគាត់ប្រហែលជាចំណាយពេល ដើម្បីឆ្លើយតបសារនោះផងក៏មិនដឹង។ នៅក្នុងសៀវភៅដែលមានចំណងជើងថា ការខ្វះការពិចារណា: ការអ្វីដែលអ៊ីនធ័រណិត កំពុងធ្វើមកលើខួរក្បាលរបស់យើង លោកនីកូឡាស ខារ(Nicholas Carr)បានមានប្រសាសន៍ថា នៅក្នុងពិភពលោកដែលតភ្ជាប់គ្នា ដោយអ៊ីនធ័រណិត យើងកាន់តែពិបាកប្រឆាំង “អារម្មណ៍ដែលចេះតែរំពឹងថាមាននរណាម្នាក់ប្រហែលជាបានផ្ញើសារមកយើង”។
កាលលោកសាំយ៉ូអែលនៅក្មេង គាត់បានឮសម្លេងហៅឈ្មោះគាត់ ហើយគាត់គិតថា សម្លេងនោះជាសម្លេងរបស់សម្តេចសង្ឃ អេលី ដែលកំពុងបម្រើព្រះ នៅក្នុងរោងឧបោសថ(១សាំយ៉ូអែល ៣:១-៧)។ ពេលដែលលោកអេលីបានដឹងថា ព្រះកំពុងហៅសាំយ៉ូអែល គាត់ក៏បានប្រាប់ក្មេងប្រុសម្នាក់នេះឲ្យឆ្លើយតប។ ពេលដែលព្រះហៅឈ្មោះគាត់ជាលើកទីបួន “សាំយ៉ូអែល ក៏បានទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ”(ខ.១០)។ ក្រោយមក លោកសាំយ៉ូអែលក៏មានទម្លាប់ប្រុងចិត្តស្តាប់ព្រះសូរសៀងរបស់ព្រះ នៅក្នុងការរស់នៅ ពេលដែល “ព្រះអម្ចាស់តែងលេចមក ឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលទ្រង់”(ខ.២១)។
តើនៅថ្ងៃនេះ យើងកំពុងស្តាប់ព្រះសូរសៀងរបស់ព្រះ ក្នុងជីវិតរបស់យើងឬទេ? តើយើងមានចំណាប់អារម្មណ៍ ចំពោះសម្លេងរ៉ោទ៍របស់ទូរស័ព្ទទំនើបរបស់យើង ខ្លាំងជាងព្រះសូរសៀងដ៏តូចឆ្មានៃព្រះអម្ចាស់ ដែលបានបន្លឺឡើង តាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណរបស់ទ្រង់ឬ?
សូមឲ្យយើងរៀនស្គាល់ព្រះសូរសៀងរបស់ព្រះ…
កែតម្រង់ពួកគេ
អ្នកស្រី ឡូរី ហ្កូតឡេប(Lori Gottlieb) គឺជាគ្រូពេទ្យចិត្តសាស្រ្ត ហើយក៏ជាម្តាយម្នាក់ ដែលបានមានប្រសាសន៍ថា ឪពុកម្តាយដែលងប់ចិត្តខ្លាំងពេក នឹងការខំធ្វើឲ្យកូនរបស់ខ្លួនមានសុភមង្គល អាចជាហេតុបណ្តាលឲ្យកូនរបស់ខ្លួន ក្លាយជាមនុស្សពេញវ័យដែលគ្មានអំណរ។ ឪពុកម្តាយទាំងនោះ បានទម្រើសកូនរបស់ខ្លួន ដោយមិនបានបង្រៀនពួកគេ អំពីរបៀបចេះប្រឈមមុខនឹងជីវិតពិតទេ ហើយពេលដែលកូនរបស់ខ្លួនធ្វើអ្វីខុស ពួកគេធ្វើមិនដឹងមិនឮ ហើយក៏មិនព្រមលត់ដំកូននោះឡើយ។
ក្នុងបទគម្ពីរសាំយ៉ូអែលទី១ យើងឃើញថា លោកអេលី ដែលជាសម្តេចសង្ឃ ក៏បានធ្វើមិនដឹងមិនឮផងដែរ ពេលដែលកូនរបស់ខ្លួនធ្វើខុស។ យើងមិនដឹងថា គាត់ជាឪពុកប្រភេទណាទេ នៅពេលដែលពួកកូនប្រុសរបស់គាត់នៅក្មេង។ ប៉ុន្តែ ពេលដែលពួកគេធំពេញវ័យ ហើយចូលធ្វើការបម្រើព្រះ នៅក្នុងព្រះវិហាររបស់ទ្រង់ គាត់មិនបានកែតម្រង់ពួកគេឡើយ។ ពួកគេជាមនុស្សអាត្មានិយម ជាមនុស្សកំផឹត និងមានការបះបោរទាស់នឹងព្រះ ដោយរាប់សេចក្តីប៉ងប្រាថ្នារបស់ខ្លួន ជាសំខាន់ជាងព្រះបន្ទូលព្រះ និងសំខាន់ជាងសេចក្តីត្រូវការរបស់ពួកបណ្តាជន។ ជាដំបូង លោកអេលីបានស្តីបន្ទោសឲ្យកូនប្រុសរបស់គាត់ តែ ពួកគេមិនព្រមស្តាប់គាត់ឡើយ។ គាត់មិនបានបញ្ឈប់ការងាររបស់ពួកគេទេ ផ្ទុយទៅវិញ គាត់បានធ្វើមិនដឹងមិនឮ ហើយបណ្តោយឲ្យពួកគេបន្តប្រព្រឹត្តអំពើបាបនោះទៀត។ ដោយសារអំពើបាបរបស់ពួកកូនប្រុសរបស់លោកអេលី និងដោយសារគាត់បានលើកដំកើងកូនគាត់ ខ្លាំងជាងព្រះ(១សាំយ៉ូអែល ២:២៩) ព្រះអម្ចាស់ក៏បានព្រមានគាត់ថា ក្រុមគ្រួសាររបស់គាត់ នឹងទទួលរងការជំនុំជម្រះជាមិនខាន(ខ.៣៤ ៤:១៧-១៨)។
បើសិនជាយើងជាឪពុកម្តាយដែលជឿព្រះ យើងត្រូវមានការទទួលខុសត្រូវខ្ពស់ នៅក្នុងការលត់ដំកូនរបស់យើង ដោយសេចក្តីស្រឡាញ់(សុភាសិត ១៣:២៤ ២៩:១៧…
មានចិត្តរីករាយមិនមែនដើម្បីបង្រ្គប់កិច្ច
ដោយសារភរិយារបស់ខ្ញុំ មានការជាប់រវល់ខ្លាំង ជួនកាល នាងអាចចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ចៅៗរបស់យើង ជារៀងរាល់សប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ បើអាចធ្វើទៅបាន នាងនឹងរៀបចំកាលវិភាគ ដើម្បីចំណាយពេលជាបន្ថែមជាមួយពួកគេ។ នាងធ្វើដូចនេះ មិនមែនដើម្បីបំពេញតួនាទីជាជីដូនឡើយ តែគឺដោយសារនាងស្រឡាញ់ពួកគេ។ ពេលដែលខ្ញុំឃើញនាងចំណាយពេលជាមួយពួកគេ ខ្ញុំក៏បានយល់ អំពីអត្ថន័យនៃពាក្យ មានចិត្តរីករាយ ។
ក្នុងបទគម្ពីរទំនុកដំកើង ១១៩ ស្តេចដាវីឌបានរៀបរាប់ប្រាប់យើង អំពី “ចិត្តរីករាយ” ដែលទ្រង់មានចំពោះព្រះបន្ទូលព្រះ។ ទ្រង់បានប្រើពាក្យ មានចិត្តរីករាយ ប្រាំបីដងក្នុងមួយជំពូកនេះ(ខ.១៦,២៤,៣៥,៤៧,៧០,៧៧,៩២,១៧៤)។ ទ្រង់មានបន្ទូលថា “ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ … ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្តីបង្គាប់ របស់ទ្រង់ ជាសេចក្តីដែលទូលបង្គំបានស្រឡាញ់”(ខ.១៦,៤៧)។ កាលណាអ្នកនិពន្ធទំនុកដំកើងសរសេរថា “ទូលបង្គំនឹងមានចិត្តរីករាយ” នោះគាត់កំពុងតែនិយាយអំពីខ្លួនគាត់ ដែលមានចិត្តអរសប្បាយ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនដែលរាប់ការមានចិត្តរីករាយចំពោះព្រះបន្ទូលព្រះ ជាបន្ទុកឡើយ ព្រោះគាត់ស្រឡាញ់ព្រះបន្ទូលទ្រង់។ ការប្រកបស្និទ្ធស្នាល ដែលស្តេចដាវីឌមានជាមួយព្រះ បាននាំឲ្យទ្រង់ចង់ដឹងថា ព្រះដែលទ្រង់ស្រឡាញ់ សព្វព្រះទ័យនឹងមានបន្ទូលអ្វីខ្លះមកកាន់ទ្រង់។
យើងចាំបាច់ត្រូវពង្រឹងទំនាក់ទំនង ដែលយើងមានជាមួយទ្រង់ ឲ្យបានរឹងមាំ ដើម្បីឲ្យយើងមានចិត្តរីករាយ ចំពោះព្រះបន្ទូលព្រះ ដោយសារសេចក្តីស្រឡាញ់ដែលយើងមាន ចំពោះទ្រង់ គឺមិនមែនដើម្បីបង្រ្គប់កិច្ចឡើយ។ ពេលដែលយើងនឹកចាំថា ទ្រង់ស្រឡាញ់ និងមើលថែរយើងខ្លាំងប៉ុណ្ណា យើងនឹងឆ្លើយតបចំពោះទ្រង់…
អ្វីដែលយើងត្រូវការ
ក្នុងពេលកន្លងមកនេះ ខ្ញុំបានទទួលដំណឹងដ៏សោកសៅជាបន្តបន្ទាប់ ពីមិត្តភ័ក្រ និងពួកជំនុំ។ កូនស្រីរបស់មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចាកចោលប្តី និងកូនៗរបស់នាង។ ថ្មីៗនេះ ខ្ញុំក៏បានទទួលដំណឹងពីបុរសជាឪពុកមួយចំនួន ដែលបានបាត់បង់កូនប្រុសវ័យជំទង់ នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា។ ក្រោយមក ខ្ញុំក៏បានដឹងថា ពួកចាស់ទុំ ដែលជាបង្គោលនៃពួកជំនុំ កំពុងមានបញ្ហាសុខភាពជាច្រើន បន្ទាប់ពីបានចូលនិវត្តន៍។ អ្នកប្រហែលជាធ្លាប់ឮដំណឹងអាក្រក់ដូចនេះ ហើយអ្នកក៏ប្រហែលជាមានរឿងដ៏សោកសៅផ្ទាល់ខ្លួនផងដែរ។
តើយើងទៅរកជំនួយ នៅទីណា ពេលដែលការលំបាក និងការឈឺចាប់ កំពុងតែអង្រួនសេចក្តីជំនឿរបស់យើង ហើយកំពុងឆក់យកដំណក់ចុងក្រោយ នៃសេចក្តីអំណររបស់យើងនោះ? ស្ថិតក្នុងស្ថានភាពបែបនេះ យើងគួរតែទៅរកបទគម្ពីរ ២កូរិនថូស ១:៣ ដែលពេញទៅដោយ សេចក្តីសង្ឃឹម ជំនួយ និងភាពដែលអាចធ្វើទៅរួច។ ក្នុងបទគម្ពីរនេះ យើងអាចកត់សំគាល់ឃើញថា ការសរសើរដំកើង ដែលសាវ័កប៉ុលមានចំពោះព្រះ គឺមានពីរផ្នែក(សូមចាំថា មនុស្សភាគច្រើន មិនដែលមានការតស៊ូ និងបញ្ហាច្រើនដូចសាវ័កប៉ុលឡើយ)។ ទីមួយ : គាត់បានសរសើរដំកើងព្រះ ដែលមិនគ្រាន់តែជាព្រះរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាព្រះ និងព្រះវរបិតារបស់ព្រះយេស៊ូវ។ ដូចនេះ សូមពិចារណា អំពីអំណាច និងសេចក្តីស្រឡាញ់ ដែលមាននៅក្នុងទំនាក់ទំនងនេះចុះ។
បន្ទាប់មក គាត់មានដំណឹងកាន់តែល្អជាងនោះទៀត សម្រាប់យើង គឺថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់ជាព្រះដែលមានសេចក្តីមេត្តា និងការអាណិតអាសូរ។…
ការរួបរួមគ្នាជា គ្រួសារតែមួយ
ខ្ញុំ និងស្វាមី ព្រមទាំងកូនៗរបស់ខ្ញុំ មានប្រពៃណីកម្សាន្តសប្បាយមួយបែបប្រចាំគ្រួសារ។ យើងតែងតែអនុវត្តនៅក្នុងផ្ទះរបស់យើង ដោយមាននរណាម្នាក់ ក្នុងគ្រួសារយើង ស្នើរឲ្យមាន“ការឱបគ្នាជាគ្រួសារ”។ តាមធម្មតា ពេលយើងមកជុំគ្នា នៅក្នុងផ្ទះបាយហើយ ខ្ញុំក៏ឱបកូនៗ ហើយស្វាមីរបស់ខ្ញុំក៏បានឱបយើងទាំងអស់គ្នា ក្នុងរង្វង់ដៃរបស់គាត់។ នេះជារបៀបដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ និងអរសប្បាយជាមួយគ្នា ជាលក្ខណៈគ្រួសារក្នុងរយៈពេលដ៏ខ្លី។ ទោះយូរៗម្តង យើងមានការឱបគ្នាជាក្រុម ដោយអំណរក៏ដោយ ក៏យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការថែរក្សាការរួបរួមគ្នាយ៉ាងដូចនេះឡើយ។ និយាយរួម សមាជិកម្នាក់ៗ ក្នុងគ្រួសារ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ យើងមានតម្រូវការ សមត្ថភាព និងទស្សនៈខុសៗគ្នា គឺមិនខុសពីមហាគ្រួសារនៃព្រះឡើយ(អេភេសូរ ៤:១១-១២)។
ទោះបីជាយើងមានលក្ខណៈខុសគ្រីស្ទបរិស័ទដទៃទៀតក៏ដោយ ក៏សាវ័កប៉ុលបានឲ្យយើង “ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណង”(ខ.៣)។ យើងចាំបាច់ត្រូវមានភាពសុខដុមជាមួយគ្រីស្ទបរិស័ទដទៃទៀត ព្រោះការនេះបានឆ្លុះបញ្ចាំង អំពីការរួបរួមរវាងព្រះយេស៊ូវ និងព្រះវរបិតាទ្រង់ ដែលគង់នៅស្ថានសួគ៌។ ព្រះយេស៊ូវបានអធិស្ឋានឲ្យអ្នកជឿទ្រង់ថា “សូមឲ្យពួកគេទាំងអស់គ្នា បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ”(យ៉ូហាន ១៧:២១)។
ពេលដែលបញ្ហាកើតមាន ក្នុងគ្រួសារនៃព្រះ ព្រះគម្ពីរបានចែងថា យើងត្រូវតែឆ្លើយតប “ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(អេភេសូរ ៤:២)។ នោះហើយជារបៀបដែលយើងអាចពិសោធ នឹងការរួបរួមគ្នាជាគ្រួសារ ជាមួយបងប្អួនរួមជំនឿរបស់យើង។–Jennifer…
ការធ្វើដំណើរម្នាក់ឯង
ថ្ងៃទី ២០ និង២១ ខែឧសភា ឆ្នាំ ១៩២៧ គឺជាថ្ងៃជាប្រវត្តិសាស្រ្ត នៅក្នុងវិស័យអាកាសចរណ៍ ពេលដែលលោកឆាល លីនបឺក(Charles Lindbergh) បានបើកយន្តហោះតែម្នាក់ឯង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ដោយគ្មានការឈប់សម្រាកតាមផ្លូវ។ កាលពីមុន ធ្លាប់មានអ្នកផ្សេងបើកយន្តហោះកាត់មហាសមុទ្រអាត្លង់ទិចដែរ ប៉ុន្តែ គ្មាននរណាធ្លាប់បើកបរតែម្នាក់ឯង ដូចគាត់ទេ។ ដូចនេះ លោកលីនបឺកបានសម្រេចជោគជ័យជាប្រវត្តិសាស្រ្ត នៅពេលដែលគាត់ចុះចត នៅអាកាសយាន្តដ្ឋាន ឡឺ ប៊ូហ្គេត(Le Bourget Field) នៅទីក្រុងប៉ារីស មានមនុស្សរាប់ពាន់នាក់ បានទះដៃអបអរសាទរ ការធ្វើដំណើរដ៏ជោគជ័យរបស់គាត់។
ហើយពេលដែលគាត់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គេក៏បានផ្តល់កិត្តយសឲ្យគាត់ ដោយការដើរដង្ហែរជាក្បួន និងឲ្យរង្វាន់គាត់ សម្រាប់សេចក្តីក្លាហាន និងការមានម្ចាស់ការ។ ទោះបីជាលោកលីនបឺកអាចមានគ្រោះថ្នាក់ នៅក្នុងការបើកបរយន្តហោះតែម្នាក់ឯងក៏ដោយ ក៏ការរស់នៅ ក្នុងលោកិយដែលពេញដោយអំពើបាប អាចមានគ្រោះថ្នាក់ជាងនេះទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះគ្រីស្ទ អាចមានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ព្រោះយើងមិនចាំបាច់ត្រូវ “ធ្វើដំណើរតែម្នាក់ឯង” ឡើយ។
នៅពេលយប់ មុនពេលគេយកទ្រង់ទៅឆ្កាង ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនបោះបង់ចោលយើងឡើយ ហើយទ្រង់នឹងចាត់ព្រះវិញ្ញាណទ្រង់ឲ្យចុះមក ឲ្យគង់នៅជាមួយយើង និងសណ្ឋិតក្នុងយើងម្នាក់ៗ(យ៉ូហាន ១៤:១៦-១៧)។ ក្រោយមក សាវ័កប៉ុលក៏បានបញ្ជាក់ផងដែរថា…
ល្អ ហើយច្រើន
ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំពិតជាចូលចិត្តញាំរបស់ផ្អែមណាស់។ ក្នុងចំណោមស្ករគ្រាប់ទាំងអស់ ដែលខ្ញុំចូលចិត្ត ស្ករគ្រាប់ហ្គូត អែន ភ្លែនធី(Good & Plenty) ស្ទើរតែក្លាយជាប្រភេទស្ករគ្រាប់ដែលខ្ញុំចូលចិត្តបំផុត! ដូចនេះ ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ពេលដែលបានញាំស្ករគ្រាប់ដ៏ផ្អែមទាំងនោះ។
មានរបស់ល្អជាច្រើន ដែលយើងអាចរកបាន ក្នុងជីវិត ប៉ុន្តែ របស់ល្អខ្លះមិនអាចស្ថិតស្ថេរយូរឡើយ គឺមិនខុសពីស្ករគ្រាប់ហ្គូត អែន ភ្លែនធីឡើយ។ យើងប្រហែលជាចាត់ទុករបស់ខ្លះ ជារបស់ដែលល្អបំផុត ប៉ុន្តែ ពេលដែលយើងបាត់បង់វាទៅ យើងមានអារម្មណ៍ថា ទទេ ហើយថែមទាំងស្តាយក្រោយទៀតផង។ ហេតុនេះហើយ បានជាខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានឮអ្នកនិពន្ធទំនុកដំកើងប្រកាសថា “ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្តីល្អមិនបានឡើយ”(ទំនុកដំកើង ១៦:២)។ យើងសុទ្ធតែដឹងថា ព្រះទ្រង់ល្អ។ ប៉ុន្តែ តើយើងបានស្រឡាញ់ទ្រង់ ហើយរាប់ទ្រង់ជាមិត្តល្អបំផុត ក្នុងជីវិតយើងឬទេ?
អ្នកនិពន្ធទំនុកដំកើងបានពន្យល់ថា ព្រះទ្រង់ល្អ ព្រោះទ្រង់ការពារយើង(ខ.១) ទ្រង់ប្រទាននូវការល្អដល់យើង(ខ.២) ទ្រង់ជួយគំនិត និងបង្រៀនយើង(ខ.៧) ហើយទ្រង់ជាព្រះដែលបង្ហាញឲ្យយើងឃើញ “ផ្លូវនៃជីវិត” ហើយបំពេញយើង ដោយសេចក្តីអំណរ ក្នុងព្រះវត្តមានទ្រង់(ខ.១១)។ ដូចនេះ ព្រះទ្រង់ល្អណាស់!
តែគួរឲ្យស្តាយណាស់ ដែលជាញឹកញាប់ យើងបានបណ្តោយឲ្យរបស់ដែលមិនសូវល្អ មកជំនួសព្រះ ក្នុងជីវិតរបស់យើង។ របស់ទាំងនោះមិនអាចស្ថិតស្ថេរបានឡើយ…
ត្រាប់តាមសេចក្តីល្អ
មនុស្សភាគច្រើនទទួលស្គាល់ថា ជីវិតមនុស្ស គឺជាការលាយឡំដ៏ឈឺចាប់ រវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ ជាក់ស្តែង ការនេះពិតជាបានកើតឡើង នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ មិត្តភាព គ្រួសារ ការងារ និងពួកជំនុំ។ ទោះយើងបានដឹងពីរឿងនេះហើយក៏ដោយ ក៏យើងនៅតែមានការភ្ញាក់ផ្អើល និងខកចិត្ត ពេលដែលភាពអាត្មានិយមបានលេចឡើង នៅក្នុងពួកជំនុំដែលខិតខំរួមគ្នាថ្វាយបង្គំ និងបម្រើព្រះគ្រីស្ទ។
ពេលដែលសាវ័កយ៉ូហាន សរសេរសំបុត្រទៅលោកកៃយុស ដែលជាមិត្តសំឡាញ់របស់គាត់ គាត់ក៏បានបង្រៀនឲ្យពួកជំនុំរបស់គាត់ រស់នៅតាមសេចក្តីពិត និងទទួលគ្នាទៅវិញទៅមក ដោយចិត្តសប្បុរស(៣យ៉ូហាន ១:៣-៨)។ ទោះជាយ៉ាងណាក៏ដោយ ឌីអូត្រេព “ចង់ធ្វើជាអ្នកធំជាងគេក្នុងពួកជំនុំ”(ខ.៩) ហើយក៏បាននាំឲ្យមានការឈ្លោះប្រកែកគ្នា។ សាវ័កយ៉ូហានបានសន្យាថា គាត់នឹងទៅជួបឌីអូត្រេពដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហានេះ ពេលគាត់មកសួរសុខទុកពួកជំនុំលើកក្រោយ។ ទន្ទឹមនឹងនោះ គាត់ក៏បានបង្រៀនពួកគេថា “អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្តីល្អ កុំឲ្យតាមសេចក្តីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ”(ខ.១១)។ យ៉ាងណា មិញ សាវ័កប៉ុលក៏បានបង្រៀនគ្រីស្ទបរិស័ទនៅក្រុងរ៉ូមផងដែរថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ”(រ៉ូម ១២:២១)។
ក្នុងជម្លោះដ៏ក្តៅគគុក យើងប្រហែលជាត្រូវអារក្សល្បួង ឲ្យ“ពន្លត់ភ្លើង ដោយប្រើភ្លើង”។ ប៉ុន្តែ លោកយ៉ូហានបានបង្រៀនយើង ឲ្យងាកចេញពីសេចក្តីអាក្រក់ ហើយត្រាប់តាមសេចក្តីល្អវិញ។ នេះហើយជាវិធីថ្វាយសិរីល្អ ដល់ព្រះសង្គ្រោះនៃយើង។–David…